Tuesday, September 20, 2022

លិខិតពីមហាជន៖ សម រង្ស៊ី ក្បត់ជាតិខ្មែរហើយ!

“ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ជាភាសាដែលប្រជាពលរដ្ឋខ្មែរបន្លឺឡើងនៅពេល នេះក្រោយពីបានឃើញ ឯកសារនៃកិច្ចព្រមព្រៀងដែលទណ្ឌិត សម រង្ស៊ីកាលពីមានតួនាទីជាប្រធានគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៣ បានចុះហត្ថលេខាជាមួយនឹងមេក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម ដោយសម្រេចផ្តល់ស្វ័យភាព និងសិទ្ធិ ពេញលេញទៅ ឱ្យក្រុមជនជាតិម៉ុងតាញ៉ានៅក្នុងការគ្រប់គ្រងលើខេត្តខ្មែចំនួន ៤ គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។

នៅក្នុងការថ្លែងទៅកាន់អ្នកចូលរួមជាសាក្សី នៃពិធីចុះហត្ថលេខានោះ សម រង្ស៊ី បាននិយាយថា នៅពេលគណបក្ស សង្គ្រោះជាតិឈ្នះការបោះឆ្នោតនឹងសម្រេចផ្តល់ស្វ័យភាពគ្រប់គ្រង ខេត្តទាំងនេះដល់ក្រុមជនជាតម៉ុងតាញ៉ា វៀតណាមនិង ផ្តល់សិទ្ធិចាត់ចែងលើដីធ្លី ប្រគល់ត្រឡប់ឱ្យវិញនូវដីធ្លី ផ្ទះសម្បែង និងភ្នំព្រៃព្រឹក្សាជូនឱ្យក្រុម ជនជាតិវៀតណាមនេះវិញ។ ទង្វើទាំងនេះហើយដែលប្រជាពលរដ្ឋបានយល់ថា អ្វីដែល សម រង្ស៊ី បានធ្វើ គឺជាទង្វើក្បត់ជាតិ និងដើរតាមគន្លង សម សារី ឪពុករបស់ខ្លួនក្បត់ជាតិ និងក្បត់ប្រជាជនខ្មែរ។ សម រង្ស៊ី ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេចលនាវៀតណាមឈ្មោះ កុក ស នេះមែន ខណៈក្រុមអ្នកវិភាគ និងអង្គការសិទ្ធិមនុស្សផ្គាប់មុខទៅរកក្រុម អ្នកនយោបាយប្រឆាំងព្យាយាម ការពារ ទាំងងងើលដោយគ្មានការពិចារណា និងការអៀនខ្មាស។ ទង្វើរបស់ សម រង្ស៊ី នៅពេលនេះពិតជាអំពើក្បត់ជាតិ មិនអាចប្រកែកបានឡើយ។

ទី១៖ រំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ៖ មាត្រា ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា បូរណភាព ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទី ខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ

ឆ្នាំ ១៩៦៣-១៩៦៩។ មាត្រា ៣ ចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។ កាលដែល

សម រង្ស៊ី សន្យាកាត់ដី ផ្តល់ស្វ័យភាពឱ្យក្រុមជនជាតិវៀតណាមម៉ុង តាញ៉ាគ្រប់គ្រងលើដីខ្មែរ នៅពេលដែល គណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលគឺជាផែនការក្បត់ជាតិមួយយ៉ាងធ្ងន់ធ្ងរព្រោះទាំង សម រង្ស៊ី ទាំងរដ្ឋាភិបាលមិនមានសិទ្ធិផ្តល់ស្វ័យភាព ឱ្យជនបរទេសណាមួយ។ ទង្វើ សម រង្ស៊ី ជាការបំបែកប្រទេសកម្ពុជា ជាចំរៀកៗ ដែលនេះគឺជាការផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយក៏ជាការធ្វើរដ្ឋប្រហារ ធម្មនុញ្ញមួយយ៉ាងច្បាស់ក្រឡែត។ តើនេះមិនមែនជាទង្វើក្បត់ជាតិទេឬ? គ្រាន់តែឃើញកិច្ចព្រមព្រៀងរវាង

សម រង្ស៊ី និង កុក ស ប្រជាជនខ្មែរពិតជាញាក់សាច់ និងមិនដឹងថា សម រង្ស៊ី ដែលអួតថា ខ្លួនជាអ្នកស្នេហាជាតិ តាមពិតគឺជាជនក្បត់ជាតិ កាត់ទឹកដីឱ្យបរទេសដើម្បីបំពេញមហិច្ឆតាអំណាចដ៏លេលារបស់ខ្លួន។ ពលរដ្ឋខ្មែរពិតជាមិនអាចទទួលយកបានឡើយចំពោះអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរនេះ។

ទី២៖ ជនជាតិម៉ុងតាញ៉ាជាជនជាតិវៀតណាមមិនមែនជនជាតិខ្មែរ៖ នៅពេលចុះ ហត្ថលេខាសម្រេចផ្តល់ស្វ័យភាព ដល់ក្រុមជនជាតិវៀតណាមម៉ុងតាញ៉ា តើសម រង្ស៊ី បានសួរខ្លួនឯងទេថាតើអ្នកនោះជាជនជាតិអ្វី បានជាខ្លួនត្រូវ សន្យាកាត់ដីឱ្យ និងផ្តល់ ស្វ័យភាពដល់ជនទាំងនោះ? សម រង្ស៊ី អាចដឹងប៉ុន្តែដោយសារតែដើម្បីសម្រេចមហិច្ឆតា អំណាចរបស់ខ្លួន សម រង្ស៊ី មិនបានគិតជាតិជាធំឡើយ។ ម៉ុងតាញ៉ាគឺជាជនជាតិភាគ តិចរបស់វៀតណាម។ ពួកគេមានឈាមជ័រជាជនជាតិវៀតណាម មិនមែនជាជនជាតិ ខ្មែរឡើយ។ ហេតុដូច្នេះហើយ នាពេលកន្លងទៅនេះ នៅពេលជនជាតិម៉ុងតាញ៉ាវៀត ណាមរត់ចូលប្រទេសកម្ពុជាដោយខុសច្បាប់ អាជ្អាធរកម្ពុជាត្រូវអនុវត្តច្បាប់ ដោយចាប់ បញ្ជូនអ្នកទាំងនោះទៅប្រទេសកំណើតវិញ។ បើដឹងយ៉ាងដូច្នេះចុះហេតុអ្វីបានជា សម រង្ស៊ី សម្រេច សន្យាកាត់ទឹកដីខ្មែរ ឱ្យទៅជនជាតិបរទេសទៅកើត?

ចុងក្រោយនេះដោយមិនអាចគេចពីការទទួលខុសត្រូវរបស់ខ្លួន សម រង្ស៊ី បានលើកឡើងថា ទទួលស្គាល់តែ ជនជាតិ ម៉ុងតាញ៉ាដែលមានសញ្ជាតិខ្មែរ។ ចុះបើជនជាតិម៉ុងតាញ៉ាវៀតណាម មានសញ្ជាតិខ្មែររួចទៅហើយ តើចាំបាច់អ្វីត្រូវធ្វើកិច្ចព្រមព្រៀងជាមួយគ្នាធ្វើអ្វី? ហើយអ្វីដែលអស់សំណើចនោះលោក កុក ស មិនចេះនិយាយ ភាសាខ្មែរ តែម្តង តើចំណុចនេះឬដែលថា លោក កុក ស ជាជនជាតិខ្មែរ ?។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការគាំពារស្មើៗគ្នាចំពោះជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេស កម្ពុជា ជាយូរលង់មកហើយ ប៉ុន្តែ ជនជាតិម៉ុងតាញ៉ាវៀតណាម មិនមែនជាជនជាតិខ្មែរទេ។ ដូច្នេះទណ្ឌិត សម រង្ស៊ី កុំព្យាយាមបំផ្លៃការពិត និងបិទបាំងកំហុសឆ្គងរបស់ខ្លួនអី។ កំហុសរបស់ សម រង្ស៊ី គឺធ្វើជាយល់ច្រឡំថា ជនជាតិម៉ុងតាញ៉ាវៀតណាម ជាជនជាតិខ្មែរទៅវិញ ហើយការសម្រេច ផ្តល់ស្វ័យភាពដល់ជនជាតិម៉ុងតាញ៉ាវៀតណាម គឺស្មើនឹងការកាត់ទឹកដីខ្មែរទៅឱ្យជនជាតិនេះ។

បើពីនិត្យលើទិដ្ឋភាពច្បាប់ និងទង្វើទាំងនេះ សម រង្ស៊ី ដែលជាមេគណបក្សនយោបាយ បានប្រព្រឹត្តនូវទង្វើ ក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។ នេះគឺជាការនាំប្រទេសកម្ពុជា ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយ ប្រទេសជិតខាងយ៉ាងពិតប្រាកដ និងបែងចែកទឹកដីកម្ពុជាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ សម រង្ស៊ី ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ជាដាច់ខាត ហើយប្រជាពលរដ្ឋខ្មែរមិនអាចអត់ឱនឱ្យជនក្បត់ជាតិ ដូច សម រង្ស៊ី នេះបានទេ។ នៅពេលនេះប្រជាពលរដ្ឋខ្មែរកាន់តែមើលឃើញច្បាស់ថានរណាជាអ្នកស្នេហាជាតិពិតប្រាកដ! សំណាងសម្រាប់

កម្ពុជាណាស់ដែល នៅក្នុងការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជា ជាឈ្នះ ការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល និងដឹកនាំប្រទេស បើពុំនោះទេដីខ្មែរនឹងស្ថិតក្រោមការគ្រប់គ្រង របស់ជនបរទេសដែល សម រង្ស៊ី តែងតែចោទថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នធ្វើជាអាយ៉ងនោះ។

កាន់តែសំណាងថែមទៀត នៅពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលជោគជ័យក្នុងការបង្ក្រាប និងកម្ទេចអង្គការចាត់តាំងនយោបាយ និងកម្លាំងនៃចលនាបដិវត្តន៍ពណ៌ នៅកម្ពុជា និងចុងក្រោយកាន់តែ សំណាងខ្លាំង ពេលដែលតុលាការកំពូលរកឃើញថា គណបក្សសង្គ្រោះជាតិដែលបានឃុបឃិតនឹងបរទេស ទទួលការបង្គាប់បញ្ជាពីបរទេសត្រូវបានសម្រេច រំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។

ជាតិ និងប្រជាជនកម្ពុជាមិនអាចទុកចិត្តលើក្រុមជនក្បត់ជាតិនេះបានឡើយ ! មិនទាន់នឹងបានឡើង ដឹកនាំ ប្រទេសផង ហ៊ានចុះហត្ថលេខាកាត់ដីឱ្យបរទេសទៅហើយ និងអ្នកខ្លះដើម្បីឡើងកាន់អំណាច សុខចិត្តទទួលបង្គាប់ បញ្ជាពីបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង។ ប្រជាពលរដ្ឋកម្ពុជាមិនត្រូវបានទង្វើក្បត់ជាតិទាំងនេះឡើយ និងចូលរួម ជ្រោងទង់ជាតិខ្មែរ ប្រឆាំងនឹងអំពើក្បត់ជាតិ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ កម្ពុជាដែលពេលនេះបានសុខសន្តិភាពដោយសារតែបាតដៃនៃថ្នាក់ដឹកនាំនៃគណបក្ស ប្រជាជនកម្ពុជានិង ការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។ ដោយសារតែអំពើល្អរបស់កម្ពុជា ប្រទេសដែលធ្លាប់តែកំសត់ និងរងទុក្ខវេទនា ដោយសង្គ្រាមស៊ីវិលមួយនេះ បានបន្តរស់នៅយ៉ាងសុខសាន្តក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍ ហើយក្រុម ជនក្បត់ជាតិក៏ត្រូវបានរំលាយទាំងអង្គការចាត់តាំងនយោបាយនិងកម្លាំង៕

ដោយ៖ ចៅចាក់ស្មុក និងប្រជាពលរដ្ឋដែលស្រឡាញ់ជាតិខ្មែរ


វិភាគអន្តរជាតិ៖ តើនរណា កំពុងឈ្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន?


(កង់បេរ៉ា)៖ ជោគជ័យនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែននៅក្នុងតំបន់ខាកៀវ បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៃកងទ័ពអ៊ុយក្រែន តែព្រមពេលជាមួយគ្នា សង្រ្គាមជាមួយរុស្ស៉ីក៏បានចូលដល់ដំណាក់កាលជាប់គាំងថ្មីមួយផងដែរ។ ពិតណាស់ វាដូចជាលឿនពេកហើយដែលនាំគា្ននិយាយថាតើរវាងអ៊ុយក្រែន និងរុស្ស៉ី នរណាជាឈ្នះនៅក្នុងសង្រ្គាមសព្វថ្ងៃ? ប៉ុន្តែខណៈសង្រ្គាមកំពុងជាប់គាំង អ្នកដែលឈ្នះពិតប្រាកដ នោះគឺមិនមែនជារុស្ស៉ី ហើយក៏មិនមែនជាអ៊ុយក្រែននោះដែរ តែជា «ក្រុមហ៊ុនឧស្សាហកម្មផលិតអាវុធរបស់សហរដ្ឋអាមេរិក» ទៅវិញទេ។


មនុស្សចំនួនបានចាត់ទុកថាក្រុមហ៊ុនផលិតអាវុធអាមេរិក គឺជា «ឃ្លាំងអាវុធនៃប្រជាធិបតេយ្យ» ដែលជាពាក្យមួយត្រូវបានប្រើដោយអតីតប្រធានាធិបតីអាមេរិក លោក ហ្វ្រង់ឃ្លីន ដេឡាណូ រូសស្វែល (Franklin Delano Roosevelt) ដើម្បីបង្ហាញពីការចូលរួមចំណែករបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក ផ្ដល់ការគាំទ្រដល់ សម្ព័ន្ធមិត្តអំឡុងសង្រ្គាមលោកលើកទី២ ហើយតួនាទីរបស់ក្រុមហ៊ុនទាំងនេះក្នុងការជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី គឺជារឿងពិតមួយទៀត មិនអាចប្រកែកបាន។


អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ឧស្សាហកម្មអាវុធអាមេរិក ព្រមទាំងក្រុមហ៊ុនផលិតអាវុធប្រទេសដទៃដូចជារុស្ស៉ី ចិន បារាំង ចក្រភពអង់គ្លេស និងអ៉ីស្រាអែល សុទ្ធតែកើបបានផលចំណេញពីការរកលុយពីសង្រ្គាម និងតាមរយៈសម្ព័ន្ធភាពយោធាយូរអង្វែង។ ក្រុមហ៊ុនផលិតអាវុធអាមេរិកដែលបច្ចុប្បន្ន កំពុង កាន់កាប់ជាង ៣៩ភាគរយនៃជំនួញអាវុធនៅទូទាំងពិភពលោក បានបំពាក់អាវុធឱ្យអឺរ៉ុបជាយូរណាស់មកហើយ ពោលគឺនៅមុនពេលសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើង មកម្ល៉េះ។ មួយវិញទៀត ខណៈការនាំចេញអាវុធជាសកលបានធ្លាក់ចុះជិត ៥ភាគរយ នៅចន្លោះពីឆ្នាំ២០១៧ និងឆ្នាំ២០២១ បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបម្នាក់ៗ បានប្រកាសពីការបង្កើនការបំពាក់អាវុធរបស់ខ្លួនរហូតដល់ទៅ ១៩ភាគរយ បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។


នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតអាវុធត្រូវបានមើលឃើញថាជាអ្នកឡប់ប៊ីដ៏ធំដែលមានឥទ្ធិពលលើគោលនយោបាយការបរទេសអាមេរិក ដោយចាប់តាំងពី ទស្សវត្សរ៍ឆ្នាំ១៩៩០មក ក្រុមហ៊ុនផលិតអាវុធអាមេរិក បានបញ្ចុះបញ្ចូលឱ្យណាតូ (NATO) ពង្រីកឥទ្ធិពលតាមរយៈការបញ្ចូលសមាជិកបន្ថែមនៅក្នុងបក្សសម្ព័ន្ធ យោធាមួយនេះ បើទោះជាក្រុមមន្ត្រីសន្តិសុខអាមេរិកជាន់ខ្ពស់ភាគច្រើនយល់ស្របថាការពង្រីកខ្លួននេះជាការបង្ករឿង ហើយអាចនឹងនាំឱ្យគំនិតសើរើនិយម និងជាតិនិយមនៅក្នុងប្រទេសរុស្ស៉ីកើនឡើងក៏ដោយ។


ជាទូទៅ ក្រុមហ៊ុនផលិតអាវុធនៅសហរដ្ឋអាមេរិក អាចបញ្ចូលឥទ្ធិពលរបស់ខ្លួនទៅក្នុងគោលនយោបាយការបរទេសអាមេរិក តាមរយៈការឡប់ប៊ី ឬបញ្ចុះបញ្ចូលលើ អ្នកនយោបាយអាមេរិកសំខាន់ៗ។ ជាឧទាហរណ៍ លោក ឌែន រ៉ូស្ដិនកូវស្គី (Dan Rostenkowski) ដែលជាអតីតប្រធានគណៈកម្មាធិការ House Ways and Means Committee រហូតដល់ឆ្នាំ១៩៩៤ និងជាមនុស្សម្នាក់ដែលគាំទ្រប៉ូឡូញ នៅក្នុងសភាអាមេរិក បានគំរាមបង្កឧបសគ្គរាំងស្ទះដល់ការអនុម័តកញ្ចប់ថវិកា និងច្បាប់នានា រហូតទាល់តែណាតូយល់ព្រមទទួលប៉ូឡូញជាសមាជិក។


នៅក្រោយសង្រ្គាមត្រជាក់បានបិទបញ្ចប់នៅឆ្នាំ១៩៩១ ក្រុមហ៊ុនផលិតអាវុធអាមេរិកនាំគ្នារំពឹងថាការពង្រីកខ្លួនរបស់ណាតូ អាចនឹងប៉ះប៉ូវឡើងវិញនូវការខាតបង់ ដោយសារតែការធ្លាក់ចុះការបញ្ជាទិញ ជាមួយការស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលរបស់ពួកគេ។ ការបង្កើតគណៈកម្មាធិការអាមេរិក ដើម្បីពង្រីកណាតូ (US Committee to Expand NATO) ដែលជាអង្គការតស៊ូមតិមួយក្នុងឆ្នាំ១៩៩៦ ដោយលោក ព្រូស ជែកសុន (Bruce L. Jackson) ដែលនៅពេលនោះជានាយក ផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin គឺជាជោគជ័យមួយដ៏ធំរបស់ឧស្សាហកម្មអាមេរិក។ ដ្បិត បន្ទាប់ពីគណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង អតីតរដ្ឋកម្មុយនិស្ដក្នុងតំបន់អឺរ៉ុបកណ្ដាលដូចជា ហុងគ្រី ប៉ូឡូញ និងសាធារណរដ្ឋឆែកបានក្លាយជាសមាជិកអង្គការណាតូ ដែលនេះកាន់តែ ពង្រីកទីផ្សារសម្រាប់ក្រុមហ៊ុនផលិតអាវុធអាមេរិក។


លើសពីនេះទៅទៀតនោះ ការទទួលយកប្រទេសស៊ុយអែត និងហ្វាំងឡង់ជាសមាជិកអង្គការណាតូ វាក៏នឹងកាន់តែបើកទូលាយទីផ្សារឱ្យក្រុមហ៊ុនផលិតអាវុធអាមេរិក ផងដែរ ពីព្រោះថាក្រឹត្យក្រមនៃការធ្វើអន្តរប្រតិបត្តិការនៅក្រោមបក្សសម្ព័ន្ធយោធាណាតូ នឹងតម្រូវឱ្យពួកគេទិញអាវុធផលិតដោយសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន មានច្បាប់ដាក់ទណ្ឌកម្មលើប្រទេសដែលទិញអាវុធពីសត្រូវរបស់អាមេរិក។ សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថា «យុទ្ធសាស្ត្រស្វ័យភាព» របស់អឺរ៉ុបបានទទួលបរាជ័យ ដោយ ៦០ភាគរយនៃបរិក្ខារយោធារបស់អឺរ៉ុប គឺមានប្រភពមកពីខាងក្រៅសហភាពអឺរ៉ុប។ ដោយសារតែបែបនេះឯងទើប ក្រុមអ្នក បង្កើតគោលនយោបាយអឺរ៉ុបបានដាក់ចេញផែនការជាច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកហួសហេតុពេកលើការនាំចូលអាវុធពីសហរដ្ឋអាមេរិក ជាមួយការបង្កើន ការចំណាយលើវិស័យយោធា ២០០ពាន់លានអឺរ៉ូដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុបកាលពីខែឧសភាកន្លងទៅនេះ។ ដើម្បីទទួលបានចំណែកពីគម្រោងនេះ ក្រុមហ៊ុនផលិតអាវុធអឺរ៉ុបធំៗបានបង្ហាញចំណាប់អារម្មណ៍ជាមួយអះអាងថាឧស្សាហកម្មរបស់ខ្លួនគឺសក្តិសមទៅនឹង «យុទ្ធសាស្ត្រស្វ័យភាព» របស់សហភាពអឺរ៉ុប។ ដោយៈ Fresh News