Wednesday, May 02, 2018

ផ្សាយបន្តផ្ទាល់ (Live) លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​បិទ​សន្និ​បាត​បូក​សរុប​ការងារ​របស់​ក្រសួង​កសិកម្ម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង​បិទស​ន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៧ និងលើកទិសដៅ​ការងារ​សម្រាប់ឆ្នាំ២០១៨ នឹង​អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «អគារផ្ការំដួល»  របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ។

នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨


ពីអ្នកបោះឆ្នោតងាប់ស្តូកស្តឹងទៅជាអ្នកបោះឆ្នោតដួលសន្លប់បាត់ស្មារតី៖ ម៉ាឡេស៊ី​ឱប​ខ្លួន​ទៅ​នឹង​ការ​បោះ​ឆ្នោត​ដ៏​ស្មោគ​គ្រោគ

ចាប់តាំងពីអ្នកបោះឆ្នោត ការជ្រៀតជ្រែកការបោះឆ្នោត រហូតទៅដល់ការដាច់ភ្លើងរលត់សូន្យឈឹងដោយអាថ៌កំបាំងអំឡុងពេលនៃការរាប់សន្លឹកឆ្នោតឡើងវិញនោះ ដែលធ្វើឱ្យសកម្មជនម៉ាឡេស៊ីនឹងប្រមូលកម្លាំងគ្នាដើម្បីប្រយុទ្ធទៅនឹងការកេងបន្លំ ដែលរីករាលដាលនូវអ្វីដែលគេខ្លាចថា នឹងមានការបោះឆ្នោតដ៏ស្មោកគ្រោកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។

នាយករដ្ឋមន្រ្តី Najib Razak កំពុងតែប្រឈមនឹងការធ្វើសាកល្បងដ៏ធ្ងន់មួយនៅក្នុងថ្ងៃបោះឆ្នោតថ្ងៃទី៩ ខែឧសភា នេះ ដោយសារតែមានរឿងអាស្រូវអំពើពុករលួយជុំវិញមូលនិធិរដ្ឋ 1MDB ដែលនាំឱ្យមិនសប្បាយចិត្ត ចំពោះការកើនឡើងសោហ៊ុយរស់នៅ និងភាពប្រ​ឈម​ដែលកើតចេញពីអតីតមេដឹកនាំជើងចាស់ Mahathir Mohamad ។

ខណៈដែលការបន្លំសន្លឹកឆ្នោតបានញាំញ៉ើការបោះឆ្នោតនៅម៉ាឡេស៊ីលើកមុនៗ អ្នកសង្កេតការណ៍មានការព្រួយបារម្ភថា នឹងមានស្ថានភាពធ្ងន់ធ្ងរមានន័យថា ការលួចបន្លំសន្លឹកឆ្នោតដោយសម្ព័ន្ធបក្សកាន់អំណាចដ៏យូរ Barisan Nasional (BN) នឹងកាន់តែមានច្រើនជាងនេះ ដែលមិនធ្លាប់មានពីមុនមក។

ជាការឆ្លើយតប ក្រុមប្រឆាំង និងក្រុមសង្គមស៊ីវិលកំពុងបង្ហាត់អ្នកត្រួតពិនិត្យការបោះឆ្នោតដើម្បីរាំងខ្ទប់ការកេងបន្លំការបោះឆ្នោត ខណៈក្រុមកែទម្រង់ការបោះឆ្នោតនាំមុខមួយឈ្មោះ​ថា  Bersih បានបង្កើតវេទិកានៅតាមអនឡាញ ដើម្បីរាយការណ៍អំពីការចោទប្រកាន់ការបោះឆ្នោតនេះ។

លោក Bridget Welsh អ្នកជំនាញនៅម៉ាឡេស៊ីមកពីសកលវិទ្យាល័យ John Cabot បានប្រាប់ AFP ថា «ការបោះឆ្នោតនេះមិនមែនគ្រាន់តែស្មោកគ្រោកប៉ុណ្ណោះទេ ប៉ុន្តែវាស្មោក​គ្រោក​ខ្លាំងណាស់»។ «ភាពមិនប្រាកដប្រជារបស់លោក Najib កំពុងតែធ្វើឱ្យដំណើរការ​បោះ​ឆ្នោតមិនស្របច្បាប់»។

សូម្បីតែមុនពេលការបោះឆ្នោតបានចាប់ផ្តើមក៏ដោយ ក្រុមអ្នកជំនាញ Bershi បានបង្ហាញនូវកង្វល់ថា ការបោះឆ្នោតនេះបានធ្លាក់ចូលទៅក្នុងការទិញលក់ឡៃឡុងដោយចំហទៅលើសន្លឹកឆ្នោត ដោយសារតែមេដឹកនាំក្នុងស្រុកជាពិសេសមកពីគណបក្ស BN ហើយក៏ដូចជាបក្សប្រឆាំងបានផ្តល់លុយ និងអំណោយ ដូចជាទូរទស្សន៍ និងម្ហូបអាហារ។

ដោយសារតែក្រុមសង្កេតមើល Bershi នេះថា ខ្លួនបានទទួលពាក្យបណ្តឹងជាង ៨០ ករណីពីសាធារណជនដែលបង្កឱ្យមានក្តីកង្វល់អំពីលទ្ធផលដែលកើតចេញពីការបោះឆ្នោត។

ពាក្យបណ្តឹងទាំងអស់នេះរាប់បញ្ចូលទាំងរបាយការណ៍ព័ត៌មានស្តីពីអ្នកបោះឆ្នោត «ខ្មោច» ដូចជា ប្រជាជនដែលបានស្លាប់ ប៉ុន្តែនៅតែមានឈ្មោះនៅក្នុងបញ្ជី ឬអ្នកដែលមានឈ្មោះ ក៏ប៉ុន្តែមិនដែលបានចុះឈ្មោះក្នុងបញ្ជី។

នៅពេលការបោះឆ្នោតចុងក្រោយនៅឆ្នាំ ២០១៣ នៅពេលដែលបក្សកាន់អំណាច BN បាន​ថយចំនួនសន្លឹកឆ្នោតជាលើកដំបូងចាប់តាំងពីម៉ាឡេស៊ីបានបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៥៧ ការបោះឆ្នោត ២០១៨ មានការចោទប្រកាន់ថា មានការលួចបន្លំច្រើន។

ហើយក៏មានអំពីអ្នកបោះឆ្នោតដែលគេមានការ «សង្ស័យ» ដែលរួមបញ្ចូលទាំងជនបរ​ទេស​ផងនោះថា បានជិះយន្តហោះទៅបោះឆ្នោតឱ្យបក្សកាន់អំណាច BN  នៅមណ្ឌលបោះឆ្នោតសំខាន់។

ទឹកខ្មៅដែលគេគិតថា អាចលុបបានត្រូវបានគេរកឃើញថា លាងយ៉ាងងាយចេញពីម្រាមដៃអ្នកបោះឆ្នោត ដែលទឹកខ្មៅទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងការបោះឆ្នោតជាតិម៉ាឡេស៊ីជាលើកដំបូង ហើយរដ្ឋាភិបាលបានលក់ ព្រមទាំងធានាថា ប្រឆាំងទៅនឹងការបោះឆ្នោតឆ្នោតច្រើនដង។​

មានការដាច់ភ្លើងអគ្គីសនីភ្លាមនៅមណ្ឌលបោះឆ្នោត ដែលនោះក៏ជាបទពិសោធន៍ផងដែរ អំឡុង​ពេលការរាប់សន្លឹកឆ្នោត ដែលបង្កឱ្យមានការសង្ស័យជាច្រើនថា មានការជ្រៀតជ្រែកក្នុងការបោះឆ្នោត ជាអ្វីមួយដែលបក្សកាន់អំណាចបានបដិសេធ។

ក្នុងក្តីសង្ឃឹមដែលកើតចេញពីអ្វីដែលពួកគេរំពឹងទុកថា ជាការកេងបន្លំដ៏ច្រើនសន្ធឹកសន្ធាប់ ក្រុម Bersih និងក្រុមផ្សេងទៀតក៏បានហ្វឹកហ្វឺនអ្នកស្ម័គ្រចិត្ត ដើម្បីត្រួតពិនិត្យទៅលើការបោះឆ្នោតនៅថ្ងៃបោះឆ្នោតនោះ។

នៅក្នុងសាលប្រជុំមួយនៅ Kuala Lumpur មានអ្នកស្ម័គ្រចិត្តប្រហែល ១០០ នាក់ដែលជាក្រុមមានទំនាក់ទំនងទៅនឹងបក្សប្រឆាំងឈ្មោះថា គណបក្សយុត្តិធម៌ប្រជាជន។

ពួកគេបានជួបជុំគ្នាជាមួយគ្រូបង្ហាត់ដែលធ្វើខ្លួនជាទីភ្នាក់ងារបោះឆ្នោត ហើយបង្រៀនពួកគេអំពីរបៀបត្រួតពិនិត្យសក្មភាពសង្ស័យ។

លោក Matthew Lai បានប្រាប់ AFP ថា «យើងនឹងធ្វើកិច្ចការនេះ ដើម្បីធ្វើឱ្យប្រាកដថា  គ្មាន​អ្វីគួរឱ្យអស់សំណើចកើតឡើងនៅថ្ងៃបោះឆ្នោត»។ «មានកន្លែងជាច្រើនដើម្បីកេងបន្លំសន្លឹកឆ្នោត»។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ពួកគេក៏ដោយ ក្រុម Bersih ដែលនាំមុខប្រឆាំង លោក Najib នៅក្នុងព្រឹត្តិការនៃរឿងអាស្រូវ 1MDB ក៏ក្រុមនេះនៅតែមិនទាន់មានទំនុកចិត្ត​ថា របាយការណ៍ស្តីពីការចោទប្រកាន់ថា មានការរំលោភនៅក្នុងការបោះឆ្នោតនេះនឹងត្រូវបាន​ចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ហើយនិយាយថា រាល់ពាក្យបណ្តឹងដែលធ្វើឡើងនៅក្នុងការបោះឆ្នោតចុងក្រោយនេះមិនត្រូវបានគេធ្វើអ្វីឡើយ។

មានព័ត៌មានស្តីពីការចោទប្រកាន់ ការលួចបន្លំការបោះឆ្នោតដែលហួសពេល ដើម្បីចាត់វិ​ធាន​ការទៅហើយ។

កាលពីខែមីនា រដ្ឋាភិបាលបានជំរុញឱ្យមានការធ្វើច្បាប់ឡើងវិញ ដើម្បីកំណត់ព្រំដែនបោះ​ឆ្នោត ជាជំហានមួយដែលអ្នករិះគន់និយាយថា ជារឿងអយុត្តិធម៌ ដោយសារតែច្បាប់នេះគាំ​ទ្រទៅលើបក្សកាន់អំណាច តាមរយៈការបង្កើតមណ្ឌលដែលមានប្រជាជនបោះឆ្នោតគ្របដណ្ដប់ទៅដោយអ្នករបស់ពួកគេមកពីអំបូរជនម៉ាឡេម៉ូស្លីម។

ទោះជាយ៉ាងណាក៏ដោយ គណបក្ស BN នៅតែទទូចថា ការបោះឆ្នោតរបស់ម៉ាឡេស៊ីប្រ​ពឹ្រ​ត្តិទៅដោយយុត្តិធម៌ត្រឹមត្រូវ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Salleh Said Keruak បានប្រាប់ AFP ថា «មិនមានព័ត៌មានដូចដែលនិយាយថា ការកេងបន្លំសន្លឹកឆ្នោតនៅទីនេះទេ … នៅក្នុងប្រព័ន្ធរបស់យើង សូម្បី​តែគណបក្សប្រឆាំងអាចឈ្នះឆ្នោតបានដែរ។

លោក Najib ត្រូវបានគេប្រាប់ឱ្យរក្សាអំណាចនៅក្នុងការបោះឆ្នោត។ ក្រុមអ្នករិះគន់និយាយ​ថា បញ្ហានេះនឹងធ្វើឡើងដោយសារតែការបោះឆ្នោត ប៉ុន្តែការទទួលស្គាល់កត្តាផ្សេងទៀតដូច​ជាសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំនឹងជួយគាត់៕

​ប្រភព៖ Bangkok Post ចុះថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០១៨


លោកឧបនាយករដ្ឋមន្ត្រី​ គង់ សំអុល​ បានចុះត្រូតពិនិត្យ​ការរៀបចំប្រារព្ធពិធី​ច្រត់ព្រះនង្គ័ល​ នៅខេត្តស្វាយរៀង​

ស្វាយរៀង៖ នៅថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោក លោកស្រីអភិបាលរងខេត្ត បានចូលរួមអមដំណើរលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញចុះត្រួតពិនិត្យការរៀបចំ តុបតែងលម្អ និងការរៀបចំដាក់តាំងផលិតផលផ្សេងៗនៅតាមស្ដង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុក សម្រាប់ត្រៀមបង្ហាញព្រះករុណា ព្រះមហាក្សត្រ ទ្រង់ស្ដេចយាងទត និងទស្សនាពិព័រណ៍ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង នឹងមានការដាក់តាំងបង្ហាញពីផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក និងលទ្ធផលសកម្មភាពនានារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ-អង្គភាពនានាជុំវិញខេត្ត សាកលវិទ្យាល័យស្វាយរៀង រដ្ឋបាលក្រុង ស្រុកទាំង៨ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត៕





សិង្ហបូរីដឹកនាំ​អាស៊ាន​លម្អៀង​ទៅ​រក​ចិន​ជាង​អាមេរិក

ភាព​ជា​ប្រធាន​អាស៊ាន​ដែល​គេ​រំពឹង​រង់ចាំ​យ៉ាង​ខ្លាំង​នោះ​បាន​បើក​នៅ​សប្តាហ៍នេះ​ជា​មួយ​កិច្ច​ប្រជុំ​កំពូល​មួយ​ដែល​បាន​បង្ហាញ​ច្បាស់​ពី​ចក្ខុវិស័យ​របស់​សិង្ហបូរី​​នូវ​សណ្តាប់ធ្នាប់​តំបន់​ដែល​ផ្អែក​តាម​ច្បាប់ ប៉ុន្តែ​បាន​បង្ហាញនូវ​ទស្សនៈ​មាន​កម្រិត​លើ​បញ្ហា​សន្តិសុខ​កំពុង​តាន​តឹង។​

ការ​ជួប​ជុំ​គ្នា​នោះ​បាន​ជួយ​លើកកម្ពស់​ដល់​ពាណិជ្ជកម្ម​សេរី​ និ​ងបើក​ចំហជាជាង​ជម្លោះ​ទឹក​ដី​ដែល​កំពុង​ពុះ​កញ្ជ្រោល និង​ការ​ធ្វើ​យោធាតូបនីយកម្ម​​នៅ​សមុទ្រ​ចិន​ខាងត្បូង​​នៅ​ក្នុង​ចំណុច​សំខាន់​នៃ​របៀបវារៈ​របស់ខ្លួន។​

អ្នក​វិភាគខ្លះ​គិត​ថា សិង្ហបូរីដែលជា​សម្ព័ន្ធ​មិត្ត​ចាក់ទឹក​មិន​លេច​របស់​អាមេរិក​រហូត​ដល់​ពេល​ថ្មីៗនេះ​មាន​ទំនាក់ទំនង​ជា​កក់ក្តៅ​ជា​មួយ​ចិននោះ​ ប្រហែលជា​ប្រើ​ប្រាស់​ភាព​ជា​ប្រធាន​របស់ខ្លួន​ដើម្បី​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​ថែម​ទៀត​លើម​ហិច្ឆតា​វាទី​របស់​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ​ដ៏​ក្តៅ​គគុក​នោះ។​

ប៉ុន្តែ អ្នក​វិភាគ​លើក​ឡើ​ង​ថា ការ​ឈោង​ទៅ​រក​ចិន​នៅពេល​ថ្មីៗនេះជា​មួយ​ប្រទេស​ជាប់ជម្លោះ​​ដូចជា​ហ្វីលីពីន​ជាដើម ព្រមទាំង​​ទំនាក់ទំនង​កាន់តែ​កក់ក្តៅ​ជា​មួយ​សិង្ហបូរីនោះ​ប្រហែល​ជា​ដើរតួនាទី​​ក្នុងការ​បង្ហាញពី​​ជំហ​របស់​អាស៊ាន។

នៅ​ដើម​ខែ​នេះ​នៅចិន នាយក​រដ្ឋមន្ត្រី​សិង្ហបូរី​ និងនាយករដ្ឋមន្ត្រី​ចិន​បាន​ឈរ​កៀក​ស្មារ​គ្នា​ក្នុងការ​គាំទ្រ​​ពាណិជ្ជកម្ម​សេរី​ពិភព​លោក ​ដើម្បីទប់ជា​មួយ​នឹង​ការ​ដាក់ពន្ធ​នាំ​ចូល​របស់​រដ្ឋបាលត្រាំមក​លើ​ទំនិញ​នាំ​ចេញ​របស់​ប្រទេស​អាស៊ី​ធំៗនោះ។​

នៅ​ក្នុងសុន្ទរកថា​ថ្ងៃទី១០ ខែ​មេសានៅ Boao Forum  ដែល​រៀប​ចំនៅ​ខេត្ត​ហៃណាន ប្រទេស​ចិន មេដឹកនាំ​សិង្ហបូរីរូប​នោះ​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់កម្លាំង​សេដ្ឋកិច្ច​របស់​គេ​ និង​នៅតែ​បើក​ចំហ និង​តភ្ជាប់​គ្នា​​ទៅវិញទៅ​មក នៅ​ចំពេល​មាន​រលក​​នៃ​ការ​គាំពានិយម​កាន់តែ​កើន​ឡើង​របស់​ពិភព​លោក​នោះ។​

នៅ​ក្នុង​​ការ​មិនទទួល​ស្គាល់យ៉ាង​ច្បាស់​នូវ​វោហាសាស្ត្រ​លើ​ពាណិជ្ជកម្ម​ដ៏មិន​យុត្តិធម៌​របស់​វ៉ាស៊ីន​តោន​លើ​ប៉េកាំង​នោះ នាយក​រដ្ឋមន្ត្រី​សិង្ហបូរី​បាន​សរសើរ​ជាចំហ​នូវ​វិធានការ​បន្ថែម​ទៀត​របស់​ចិន​ក្នុងការ​ធ្វើ​កំណែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ ក្នុងការ​បើក​ចំហ​ច្បាប់វិនិយោគ​បរទេស​ ក្នុងការ​ការពារ​​កម្មសិទ្ធិបញ្ញា និង​បង្កើន​ការ​នាំ​ចូល​រថយន្ត។​

ការ​តស៊ូដ៏ខ្លាំង​របស់​សិង្ហបូរី​លើ​ភាព​គាំពានិយម​នោះ​ក៏​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​ ដែល​រដ្ឋមន្ត្រីការបរទេស​ទាំង​ ១០ នោះ​រួម​គ្នា​និយាយថា ពួក​គេ​ព្រួយ​បារម្ភខ្លាំង​លើ​ការ​កើន​ឡើង​រលក​នៃ​ភាព​គាំពារ​និយម​ និង​សតិអារម្មណ៍​ប្រឆាំង​សា​កលភាវូបនីយកម្ម​នៅទូទាំង​ពិភព​លោក ប៉ុន្តែ​ពិសេស​នៅ​លោក​ខាង​លិច។​

មេដឹកនាំ​ទាំង​នោះ​បាន​បញ្ជាក់​ច្រើន​ដង​ដល់​ការបន្ត​គាំទ្រ​របស់​អាស៊ាន​ដល់​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​​ពហុភាគី និង​បង្ហាញ​ច្បាស់​នូវការ​ប្តេជ្ញាចិត្ត​របស់គេ​ក្នុងការ​ប្រកាន់​ភ្ជាប់​នឹង​គោល​ការ​តំបន់​បើក​ចំហ ក្នុងខណៈ​រក្សា​មជ្ឈភាព​របស់​អាស៊ាន។​

កាន់តែ​ច្បាស់ទៀត​នោះ មេដឹកនាំ​អាស៊ីអាគ្នេយ៍ទាំង​នោះ​បាន​បញ្ចុះ​បញ្ចួល​ការ​បង្កើត​ឲ្យ​បាន​ឆាប់​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​របស់តំបន់ដែល​ដឹក​នាំ​ដោយ​ចិន (RCEP)។

ពួក​គេ​បាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ឆាប់នូវ​​កិច្ច​ព្រមព្រៀង​វិនិយោគ ​និង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ហុង​កុង និង​ចិន ដែល​បាន​ចុះ​ហត្ថលេខា​នៅក្រុង​ម៉ានីល​ក្នុង​ខណៈ​ដែល​ហ្វីលីពីន​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ភាពជា​ប្រធាន​អាស៊ាន​របស់​ហ្វីលីពីន​ក៏​ត្រូវ​គេ​មើលឃើញ​ច្បាស់​ផងដែរ​ថា បាន​គាំទ្រ​ប៉េកាំង​​ក្នុងការ​កាច់ចង្កូត​របស់​អាស៊ាន។​

មេដឹកនាំ​អាស៊ាន​ក៏​អំពាវនាវ​ដល់​បណ្តារដ្ឋ​ក្នុង​តំបន់​ឲ្យ​រក្សា​ភាព​បោះជំហាន​ទៅ​មុខ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​រវាង​អាស៊ាន​ និង​ដៃគូចរចា​ធំៗ​ផ្សេង​ទៀត ពិសេស​ចិន។ សមាជិកអាស៊ាន​ខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិច្ជកម្ម​​អន្តរប៉ាស៊ីហ្វិក​ដែល​ ត្រាំ បាន​ដក​ខ្លួន​អាមេរិក​ចេញ​ពេល​ឡើង​កាន់តំណែង​នៅ​ថ្ងៃដំបូង។​

បំណង​ក្នុងការ​ពង្រឹង​ភាព​ស្អិត​រមួត​ខាង​ស្ថាប័ន​របស់​អាស៊ាន សិង្ហបូរី​ចង់​​បន្ត​ដំណើរ​ទៅ​មុខ​នូវ​ការ​ផ្តួច​ផ្តើម​គំនិត​ដែល​មាន​ស្រាប់​ដូចជា​ក្រុម​ងារងារ​នៃ​កិច្ច​ផ្តើម​គំនិត​​អំពីការ​ធ្វើ​សមា​ហរណ​កម្ម​អាស៊ានដែល​មាន​គោល​ដៅ​ធានា​នូវ​បង្កើន​ការ​ខិត​ខំ​ត្រៀម​ខ្លួន​ និង​អភិវឌ្ឍន៍​ស្ថាប័ន​​របស់​បណ្តា​រដ្ឋ​សមាជិក​សម្រាប់សមាហរណកម្ម​សេដ្ឋកិច្ច។​

ស្ថាប័ន​តំបន់​មួយនេះ​មាន​បំណង​បង្កើត​ទីផ្សារ​រួម​តែ​មួយ​ ដោយ​មាន​សេរីភាព​ខាង​ពល​កម្ម និង​ចលនា​លំហូរ​ដើម​ទុនឆ្លង​កាត់​ព្រំដែន​របស់ខ្លួន​ក្នុង​ពេល​ ១ ទសវត្សរ៍ទៀត។​

សិង្ហបូរី​បាន​ក្លាយជា​អ្នក​គាំទ្រ​ដ៏ធំ​នៃ​កិច្ចផ្តើម​គំនិត​ជា​ច្រើន​ក្នុងការ​ផ្សារ​ភ្ជាប់​គំលាតស្ថាប័ន​និង​អភិវឌ្ឍន៍​ក្នុង​ចំណោម​សមាជិក​មិន​សូវ​អភិវឌ្ឍន៍ ​និង​មិន​សូវ​អភិវឌ្ឍន៍​របស់​អាស៊ាន។​

ក្នុង​នាមជា​អ្នកជំរុញ​​ដល់​ការ​បង្កើន​ឧស្សាហកម្ម​ស្វ័យ​ប្រវត្តិ​ និង​ការ​ពន្លឿន​បច្ចេក​វិទ្យា​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជា​ច្រើន​នោះ សិង្ហបូរី​ក៏​កំពុង​ប្រើ​ប្រាស់​ភាព​ជា​ប្រធាន​ផ្លាស់វេណ​របស់ខ្លួន​ក្នុងការ​ដាក់បញ្ចូល​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក ​និង​ឌីជីថល​ទៅ​ក្នុង​ការ​ពិភាក្សា​ទូលំទូលាយ​របស់​តំបន់​លើ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​សេរី។​

អាស៊ាន​កំពុងធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​​ការ​ទទួល​យក​មក​ប្រើ​នូវ​កិច្ច​ព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​អេឡិច​ត្រូវនិក​របស់អាស៊ាន ក្របខ័ណ្ឌ​សមាហរណកម្ម​ឌីជីថល​អាស៊ាន​កាន់តែ​ទូលាយ និង​បណ្តាញ​នវានុវត្ត​អាស៊ាន​ដើម្បីពង្រឹង​ការ​តភ្ជាប់​រវាង​ប្រព័ន្ធអេកូ​នវានុវត្ត​ក្នុងការ​ជំរុញ​ឲ្យ​មាន​កិច្ច​សហការណ៍​និង​ដំណោះ​ស្រាយ​ថ្មីៗ​នៅទូទាំង​តំបន់។​

ក្នុងខណៈ​ដែល​មានភាព​មឹងមាត់​ និង​ការធ្វើ​នវានុវត្ត​លើ​ការងារ​ពាណិជ្ជកម្ម​នោះ មេដឹកនាំ​អាស៊ាន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​សន្តិសុខ​ធំៗ​របស់តំបន់ ពិសេស​ទាក់ទង​នឹង​ជម្លោះ​ដែន​សមុទ្រ​ចិនខាង​ត្បូង និង​វិបត្តិជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​របស់​ម៉ាឡេស៊ី។​

ក្នុង​ពេល​លោក​ខាង​លិច​ថ្កោល​ទោស​​ខ្លាំង​លើ​សកម្មភាព​របស់មីយ៉ាន់ម៉ា​លើ​វិបត្តិ​នោះ អាស៊ាន​​សម្តែង​ការ​គាំទ្រ​​របស់ខ្លួន​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន​​ដើម្បី​នាំ​មក​នូវ​សន្តិភាព​ ស្ថិរភាព​ នីតិរដ្ឋ ដើម្បីលើកកម្ពស់​សុខដុមរមនា និង​ការ​ផ្សះផ្សារ​​ក្នុង​ចំណោម​សហគម​ន៍​ផ្សេង​ៗ ព្រមទាំង​​ដើម្បីធានា​​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​ស្មើភាព​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។​

ពាក្យ​សម្តី​នោះ​ស្រដៀង​គ្នា​នឹង​ពាក្យ​សម្តី​ និង​ភាសា​របស់​ចិន​ដែល​បាន​និយាយ​លើ​វិបត្តិ​​មនុស្ស​​ធម៌​នោះដែរ។​

ស្តីពីសមុទ្រចិនខាង​ត្បូង​វិញ អាស៊ាន​ក៏​មិន​បាន​រិះគន់​សកម្មភាព​ទាមទារទឹកដី​របស់​ចិន​ និង​ការ​បង្កើន​ការ​ដាក់ពង្រាយ​ទ្រង់ទ្រាយធំ​នូវ​​សម្ភារៈ​យោធា​​ទៅកាន់កោះជាប់ជម្លោះ​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់របស់ខ្លួននោះទេ។

អាស៊ាន​គ្រាន់តែនិយាយថា ខ្លួន​បាន​ពិភាក្សា​បញ្ហា​នោះ​ក្នុងខណៈ​ដែល​មានការ​កត់សម្គាល់​ពីការ​ព្រួយ​បារម្ភ​ដោយ​មេដឹកនាំខ្លះ​លើ​ការ​ទាមទារ​កោះ ​និង​សកម្ម​ភាព​នានានៅ​តំបន់នោះ។

ជា​រួម​ អាស៊ាន​ស្តាប់​ទៅ​មាន​លក្ខណៈ​សម្របសម្រួល​​ជា​មួយ​ចិនលើ​ជម្លោះនោះ។ ប្រធានា​ធិប​តីហ្វីលីពីនលោក Rodrigo Duterte ថែមទាំង​អំពាវនាវ​នាពេលថ្មីៗនេះ​ឲ្យ​មានកិច្ច​ព្រម​ព្រៀងចែក​រំលែក​ធនធាន​ជាមួយ​ចិន​នៅ​ក្នុង​តំបន់​ជាប់ជម្លោះជាមួយក្រុង​ប៉េកាំង​ថែមទៀត​ផង។​

មេដឹកនាំ​អាស៊ាន​ក៏​បាន​និយាយថា ពួក​គេ​ចង់​ឲ្យ​មានការ​ចាប់​ផ្តើម​ជា​ផ្លូវការ​នូវ​​ការ​ចរចា​ធំដុំ​ឆ្ពោះទៅរក​ការ​សម្រេចបាន​ក្រម​ប្រតិបត្តិ​មួយ​អំពី​សមុទ្រ​ចិន។​

ទោះបីជា​មាន​សារវិជ្ជមាន​នោះក៏​ដោយ ក៏នៅ​មិន​មាន​ពេល​ច្បាស់លាស់​សម្រាប់ការ​សម្រេច​បាន​ក្រមប្រតិបត្តិមួយ ឬ​ការ​ប្រកាស​ពី​សេចក្តីលម្អិត​ណា​មួយ​បន្ទាប់ពី​ពេល​ជិត​ ២ ទសវត្សរ៍​មក​នៃការ​ចរចា​គ្នា​នោះដែរ។​

ស្ថិត​ក្រោម​ភាព​ជាប្រធាន​របស់សិង្ហបូរី អាស៊ាន​ហាក់ដូចជា​ចង់​ធ្វើជា​អ្នក​ផ្សះ​ផ្សារ ​និង​អ្នក​តស៊ូ​ដល់​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី ក្នុងខណៈ​ដែល​បាន​បង្ហាញ​ច្បាស់​ពី​បញ្ហា​សន្តិសុខ​។ នោះ​នឹង​បម្រើ​ផល​ប្រយោជន៍​របស់​ចិន​ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មាន​មន្ទិល​ដល់​មជ្ឈភាព​របស់​អាស៊ាន​ក្នុងការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​តំបន់​ដែរ៕

ប្រភព៖ Asia Times ចុះថ្ងៃទី០១ ខែឧសភា ​ឆ្នាំ២០១៨


ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងចាប់ផ្តើមហើយ នៅខេត្តស្វាយរៀង ដោយរំពឹងមានអ្នកចូលរួមជាង ២ម៉ឺននាក់

ស្វាយរៀង៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើង​នៅខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។

នៅក្នុងមហាព្រឹត្តិការណ៍ដ៏ធំរបស់ជាតិមួយនេះ ក៏មានអញ្ជើញចូលរួមពី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

អាជ្ញាធរខេត្តស្វាយរៀង បានអះអាងថា រាជរដ្ឋាភិបាលសម្រេចជ្រើសយកខេត្តស្វាយរៀងជា ទីកន្លែង​ប្រារព្ធ​ពិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភា ស្អែកនេះ ស្ថិតនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សងប្រផ្នូល ពីភោគផលកសិកម្ម នាឆ្នាំនេះផងដែរ។

បើតាមអាជ្ញាធរខេត្ត អ្នកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យជាតិមួយនេះ នឹងមានជាង២ម៉ឺននាក់។ ព្រះរាជពិធី​បុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះរាជពីធីជាតិដ៏យូរលង់របស់ខ្មែរមកនោះ និងដែលតែងតែធ្វើ​ជារៀងរាល់​ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសដើម្បីផ្សងមើលពីការដាំដុះ និងការ​បង្ក​បង្កើនផលកសិកម្មរបស់ប្រជានុរាស្រ្តនោះ នឹងចូលមកដល់ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៀតប៉ុណ្ណោះ គ្រោងប្រារព្ធឡើងនៅខេត្តស្វាយរៀង។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទីព្រះស្រែបានរៀបចំចាក់ខ្សាច់បំពេញ ការតបណ្ដាញទឹក បណ្ដាញអគ្គិសនី និងដាំស្មៅរួចរាល់ ហើយក៏បានរៀបចំស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មផងដែរ។ នេះបើតាមការឲ្យដឹងពីមន្រ្តីសាលាខេត្តស្វាយរៀង។
ក្នុងព្រះរាជកម្មវិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកស្រី ឈុន ណារី ជាមេហូ ៕









(សូមទស្សនាវីដេអូ)៖ ប្រធាន គ.ជ.ប នឹងថ្លែងបាឋកថាអំពីច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ជូនប្រជាពលរដ្ឋនៅខេត្តតាកែវ