Saturday, February 05, 2022

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ពន្យល់អំពីរឿង៣យ៉ាងពាក់ព័ន្ធនឹង «អូមីក្រុង»

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានពន្យល់អំពីរឿង៣យ៉ាងពាក់ព័ន្ធនឹងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ដែលបាននិងកំពុងឆ្លងរាលដាល យ៉ាងលឿននៅទូទាំងសាកលលោក។

ការពន្យល់របស់លោកស្រី លី អាយលែន ធ្វើឡើងតាមរយៈគេហទំព័ររបស់អង្គការសុខភាពពិភពលោក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានខ្លឹមសារដូចខាងក្រោម៖



ឥឡូវនេះយើងមានករណីឆ្លងនៅក្នុងសហគមន៍នៅប្រទេសកម្ពុជាហើយ ខណៈពេលដែលយើងកំពុងសិក្សាបន្ថែមអំពីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង និងប្រភេទផ្សេងទៀតនៅឡើយ ក្នុងនោះយើងដឹងអំពីរឿង៣យ៉ាងអំពីមេរោគបំប្លែងខ្លួនថ្មីនេះ៖

ទី១៖ អូមីក្រុងងាយឆ្លងខ្លាំង ហើយឆ្លងខ្លាំងជាងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតាទៅទៀត ហេតុដូច្នេះហើយយើងទំនងជានឹងមានករណីឆ្លងអូមីក្រុងច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយករណីឆ្លងទំនងជានឹងបន្តកើនឡើង។

ទី២៖ អូមីក្រុងហាក់ដូចជាបង្កឱ្យមានជំងឺកូវីដ-១៩ ដែលមានលក្ខណៈស្រាលជាងដែលតា ក៏ប៉ុន្តែអូមីក្រុងនៅតែជាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់មួយ ជាពិសេសចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង និងចំពោះអ្នកដែលងាយរងគ្រោះដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។

ទី៣៖ វ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកបានអនុវម័តបញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងគ្រាអាសន្ន នៅតែមានប្រសិទ្ធភាពទប់ស្កាត់មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកនៅមន្ទីរពេទ្យ និងបាត់បង់ជីវិត ប៉ុន្តែមានការថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងរបស់មេរោគ និងការចម្លងទៅអ្នកផ្សេងទៀត។ នេះមានន័យថាវ៉ាក់សាំងទាំងអស់នោះ ហើយនិងការចាក់វ៉ាក់សាំងនៅតែជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់បំផុតផ្សេងទៀត ប៉ុន្តែវ៉ាក់សាំងណាមួយក៏ដោយតែឯកឯងមិនអាចការពារអ្នក គ្រួសារអ្នក និងសហគមន៍អ្នកបានពេញលេញពីមេរោគកូវីដ-១៩ឡើយ។

ជាមួយនឹងភស្តុតាង និងចំណេះដឹងទាំងអស់នេះដែលអង្គការសុខភាពពិភពលោកមាន ឥឡូវនេះមិនមែនជាពេលវេលាដែលគ្រប់គ្នាអាចបន្ធូរបន្ថយការប្រុងប្រយ័ត្ននៅប្រទេសកម្ពុជានោះទេ។ នៅក្នុងបរិបទនៃការបើកប្រទេសឡើងវិញប្រកបដោយជោគជ័យ សុវតិ្ថភាព និងនិរន្តរភាព ពេលនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលគ្រប់គ្នាត្រូវកាត់បន្ថយការចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ ដើម្បីឱ្យគ្រប់គ្នាអាចការពារប្រព័ន្ធសុខាភិបាលមិនឱ្យទទួលបន្ទុកធ្ងន់ធ្ងរ ហើយដូច្នេះគ្រប់គ្នាអាចជៀសវាងការបិទខ្ទប់ដ៏តឹងរឹងណាមួយ។

គ្រប់គ្នាដឹងអំពីវិធានការទាំងឡាយដែលមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដ-១៩ទាំងអស់រួមទាំងមេរោគកូវីដ-១៩ប្រភេទដែលតា និងអូមីក្រុង។

លោកស្រី លី អាយលែន បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន។

លោកស្រីបានបន្តទៀតថា ដើម្បីកាត់បន្ថយការចម្លងនៃមេរោគកូវីដ-១៩ និងករណីជំងឺធ្ងន់ធ្ងរ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យអនុវត្តយុទ្ធសាស្រ្តសំខាន់ចំនួន៥រួមបញ្ចូលគ្នា។ យុទ្ធសាស្រ្តទាំង៥នោះ គឺស្របតាមយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងពីការរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានមេរោគកូវីដ-១៩។ «ការទប់ស្កាត់មិនឱ្យមានការចម្លងទ្រង់ ទ្រាយធំនិងរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩» មិនមានន័យថា «យើងត្រូវបោះបង់វិធានការការពារមេរោគកូវីដ-១៩ទាំងអស់ចោលនោះទេ»។ ពុំមានកាលៈទេសៈណាដែល «គ្មានហានិភ័យទាំងស្រុង» ក្នុងការឆ្លងជំងឺកូវីដ-១៩នោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានបំណងធ្វើឱ្យហានិភ័យនៅកម្រិតដែលអាចគ្រប់គ្រងបាន។ យុទ្ធសាស្រ្តទាំង៥នោះរួមមាន៖ ទី១. គឺវ៉ាក់សាំង និងការចាក់វ៉ាក់សាំង, ទី២៖. គឺវិធានការសុខភាពសាធារណៈ និងសង្គម, ទី៣. គឺការផ្តល់សេវាថែទាំសុខភាពសមស្របឱ្យចំអ្នកជំងឺ និងចំកន្លែងព្យាបាល, ទី៤. គឺការរកឃើញករណីបានឆាប់រហ័ស និងការឆ្លើយតបចំគោលដៅ និងទី៥. គឺអភិក្រមដោយផ្អែកលើហានិភ័យសម្រាប់វិធានការគ្រប់គ្រងព្រំដែន និងការធ្វើដំណើរអន្តរជាតិ។ យុទ្ធសាស្រ្តទាំង៥នេះ មានគោលដៅជួយដល់មន្ត្រីសុខាភិបាលក្នុងការធ្វើឱ្យជំងឺកូវីដ-១៩ក្លាយទៅជាជំងឺដែលឆ្លងក្នុងទ្រង់ទ្រាយអង់ដេមិក (endemic) ចំណែកប្រជាជនទាំងអស់គ្នាអាចធ្វើចំណែក ដោយត្រូវអនុវត្តវិធានការពាក់ព័ន្ធនានានៅក្នុងជីវិតប្រចាំថ្ងៃ ហើយអាចគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។

ប្រជាជនទាំងអស់គ្នាពិតជាសោមនស្សរីករាយណាស់ ដែលប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងអត្រាមួយខ្ពស់ ហើយកម្ពុជាស្ថិតក្នុងស្ថានភាពមួយប្រសើរជាងប្រទេសជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានប្រជាជនមួយចំនួនតូចនៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ។ ថ្មីៗនេះ លោកស្រី លី អាយលែន មានឱកាសដ៏ល្អមួយ ដោយបានធ្វើដំណើររួមជាមួយនឹងមន្រ្តីក្រសួងសុខាភិបាលទៅខេត្តមួយ ហើយបានជួបប្រជាជនក្នុងសហគមន៍។ លោកស្រីរៀនបានច្រើនពីសហគមន៍មូលដ្ឋានអំពីមូលហេតុដែលក្រុមប្រជាជនងាយរងគ្រោះមួយចំនួនសម្រេចចិត្តចាក់ ឬក៏មិនចាក់វ៉ាក់សាំង។ វាជារឿងសំខាន់ដែលអ្នកទាំងនោះ ជាពិសេសអ្នកដែលងាយរងគ្រោះត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញតាមការណែនាំ។ ក្រុមប្រជាជានមួយចំនួនដូចជាបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ត្រូវតែបន្តទទួលបានអាទិភាព។ បើទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការចាកវ៉ាក់សាំងដ៏គួរឱ្យកោតសរសើរក៏ដោយ ក៏ប្រជាជនគ្រប់គ្នាត្រូវតែចាំថា វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ជំងឺរាតត្បាតជាសាកលមួយនេះបានទេ។ បន្ថែមពីលើវ៉ាក់សាំង វិធានការការពារផ្ទាល់ខ្លូន ដូចជាការពាក់ម៉ាស់ បង្កើនលំហូរខ្យល់ចេញចូល រក្សាគម្លាតសុវតិ្ថភាព និងរក្សាអនាម័យផ្លូវដង្ហើម (សុជីវធម៌ពេលក្អកកណ្តាស់) ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ឈប់ការរីករាលដាល។ ជំហានដ៏សាមញ្ញទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩នាពេលកន្លងមក ហើយនឹងបន្តមានប្រសិទ្ធភាពចំពោះមេរោគកូវីដ-១៩គ្រប់ប្រភេទរួមទាំងប្រភេទបំប្លែងថ្មីផងដែរ។

ប្រជាជនក្នុងសហគមន៍កម្ពុជាមានចំណេះដឹងច្រើនរួចហើយអំពីវិធានការសុខភាពសាធារណៈ និងសង្គម។ ប្រជាជនទាំងអស់គ្នាដឹងអំពីវិធានការ ៣កុំ និង៣ការពារ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវបន្តអនុវត្តវិធានការទាំងនោះឱ្យបានត្រឹមត្រូវ និងជាប់លាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអូមីក្រុងចាប់ផ្តើមចរាចនៅក្នុងសហគមន៍ វានៅតែមានសារៈសំខាន់ដែលប្រជាជនទាំងអស់គ្នាត្រូវជៀសវាងទីតាំង៣ ដែលរួមមានទីតាំងដែលមានមនុស្សច្រើន និងទីតាំងដែលមិនមានខ្យល់ចេញចូល។ អ្នកខ្លះក្នុងចំណោមយើងទាំងអស់គ្នា គ្រោងនឹងចូលរួម ឬកំពុងតែចូលរួមពិធីអបអរឆ្នាំថ្មី និងពិធីជួបជុំគ្នាផ្សេងៗទៀត ឬការជួបជុំគ្រួសារក្នុងរយៈពេលប៉ុន្មានសបា្តហ៍ខាងមុខនេះ។ ប្រជាជនទាំងអស់ត្រូវតែចាំថា អូមីក្រុងអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស សូម្បីតែក្នុងចំណោមគ្រួសារ និងមិត្តភកិ្តក៏ដោយ។ ចូរសួរខ្លួនឯងថាតើខ្ញុំត្រូវចូលរួមពិធីនោះឬទេ? តើអាចរៀបចំព្រឹតិ្តការណ៍នោះនៅទីធ្លារខាងក្រៅបានឬទេ? តើមានទ្វារឬបង្អួចដែលយើងអាចបើកចំហរបានឬទេ? តើព្រឹតិ្តការណ៍នោះត្រូវរៀបចំរបៀបណាដើម្បីឱ្យមានសុវតិ្ថភាពការពារពីមេរោគកូវីដ-១៩? ប្រសិនបើអ្នកចូលរួម សូមចងចាំថាត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យដើម្បីរក្សាសុវតិ្ថភាពអ្នកគ្រប់គ្នាដែលបានចូលរួមពិធី។ យើងទាំងអស់គ្នាពិតជាមិនចង់នាំយកមេរោគអូមីក្រុងត្រឡប់ទៅផ្ទះវិញទេ ជាពិសេសនៅពេលដែលមានមនុស្សងាយរងគ្រោះនៅផ្ទះ និងក្នុងសហគមន៍។

នៅពេលដែលករណីឆ្លងអូមីក្រុងកើនឡើង យើងត្រូវការពារអ្នកដែលងាយរងគ្រោះបំផុតរបស់យើង ដែលមានដូចជាបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ អ្នកដែលមានជំងឺប្រចាំកាយ និងស្រ្តីមានផ្ទៃពោះ។ អូមីក្រុង អាចឆ្លងខ្លាំងជាងមេរោគបំប្លែងខ្លួនថ្មីមុនៗ ហើយវាអាចចម្លងដល់អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩រួចហើយផងដែរ។ វ៉ាក់សាំងបច្ចុប្បន្ន ក៏ថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងផងដែរ។ ដូច្នេះអូមីក្រុង អាចធ្វើឱ្យមនុស្សមួយចំនួនធំធ្លាក់ខ្លួនឈឺ ជាពិសេសប្រសិនបើយើងមិនបានអនុវត្តតាមវិធានការការពារពីមេរោគកូវីដ-១៩ឱ្យបានត្រឹមត្រូវ ឬពឹងផ្អែកតែទៅលើវ៉ាក់សាំងដើម្បីកាត់បន្ថយការចម្លង។ ទន្ទឹមនឹងនោះ យើងក៏ត្រូវធានាថាមានមន្ទីរពេទ្យ និងគ្រែថែទាំអ្នកជំងឺធ្ងន់សម្រាប់អ្នកដែលត្រូវការ ហើយធានាថាប្រព័ន្ធសុខាភិបាលរបស់យើងមិនទទួលបន្ទុកធ្ងន់។ កាលៈទេសៈនោះ គេហៅថា «ឆ្លងហួសខ្សែបន្ទាត់ក្រហម»។ ដើម្បីជៀសវាងកុំឱ្យឆ្លងហួសខ្សែបន្ទាត់ក្រហម និងដើម្បីការពារអ្នកងាយរងគ្រោះ យើងត្រូវកាត់បន្ថយការចម្លងមិនចំពោះថាការចម្លងដោយមេរោគបំប្លែងខ្លួនថ្មីប្រភេទណានោះទេ។ “ការថែទាំរហូតដល់ជាសះស្បើយនៅតាមផ្ទះ” សម្រាប់អ្នកជំងឺដែលគ្មានរោគសញ្ញាឬរោគសញ្ញាស្រាល ជាផ្នែកមួយសំខាន់នៃយុទ្ធសាស្រ្តឆ្លើយតបចំពោះកូវីដ-១៩ទាំងមូល ជាពិសេសចំពោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបច្ចុប្បន្ន។

យើងទាំងអស់គ្នាដឹងនូវអី្វដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការចម្លង ដូច្នេះហើយចូរយើងទាំងអស់គ្នាត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការកើនឡើងណាមួយនៃករណីឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើយើងអនុវត្តតាមគោលការណ៍ណែនាំនានា នោះយើងអាចជួយគ្នាក្នុងការបើកដំណើរសេដ្ឋកិច្ចកម្ពុជាឡើងវិញប្រកបដោយសុវតិ្ថភាព និងនិរន្តរភាព៕ 


Omicron is here: Are you ready?

******

Dr Li Ailan, WHO Representative to Cambodia


The Omicron variant has been spreading rapidly globally. We have now recorded Omicron cases here in the community in Cambodia. While we are still learning more about Omicron and other variants, we know three things about Omicron by now.


First, Omicron is highly transmissible and is more transmissible than delta, it is therefore very likely that we will soon have a high number of cases, and that they will continue to increase.


Second, it appears that Omicron causes less severe disease than Delta, but it remains a dangerous virus, particularly for those who are unvaccinated, and for the most vulnerable including the elderly and those with other chronic diseases.


Thirdly, all the WHO Emergency Use Listed (EUL) vaccines remain effective against severe disease, hospitalisation and death, but they are less effective against virus infection and transmission. This means that the vaccines and vaccination remain one of the most important tools, but any vaccine by itself is not enough to fully protect you, your family and your community.


With all the evidence and knowledge we have, now is not the time for us to let our guard down in Cambodia. In the context of a safe, sustainable and successful reopening, it is now even more important than ever to reduce transmission of the Omicron variant in the community so that we can protect our health care system from being overwhelmed and so that we can avoid any strict “lockdown”. We know what works against all COVID-19 variants, including Delta and Omicron. I am calling on us all to be careful and to be responsible: let’s get fully vaccinated when it’s our turn, practice physical distancing and hand hygiene, cover sneezes and coughs, and increase ventilation. If we are prepared for more cases of COVID-19 in our community, we can all help to reduce the spread.


To reduce transmission of COVID-19 and therefore cases of severe disease, WHO recommends a combination of five key tools. These tools are already in line with the Royal Government of Cambodia’s national strategy, reflecting our “New Normal” of living with COVID-19. “Suppressing and living with it” does not mean “giving up all the COVID-19 measures”. There is no “zero risk” of getting COVID-19 infection, but we all aim to make the risk manageable. These tools are: 1) Vaccines and vaccination; 2) Public health and social measures; 3) Appropriate healthcare pathways which provide the right care for the right patient in the right setting; 4) Early detection and targeted response; and 5) a risk-based approach to border and international travel measures. While these five tools aim to assist health officials in making COVID-19 as an endemic disease, we can all do our part in integrating relevant measures into our daily life and we can all manage COVID-19 risks together.


Overall, we all are very grateful that the Cambodia community is highly vaccinated and we are in a much better place than many other countries. However, there remain pockets of people who have not yet been fully vaccinated. I recently had a great opportunity to visit a province and met people in the community together with Ministry of Health officials. I have learned a lot from the local community on why some vulnerable groups chose or did not choose to be vaccinated. It is crucial that these people – especially the vulnerable – complete the recommended vaccination course. People such as health care workers, the elderly and those with co-morbidities must continue to receive priority. Even with such impressive vaccination success, we must remember that vaccines alone will not end the pandemic. In addition to vaccines, personal preventive measures, like masks, ventilation, physical distancing and hand and respiratory hygiene (cough etiquette), play a key role in stopping the spread. These simple steps have worked against COVID-19 transmission in the past, and they will continue to work regardless of variant.


The Cambodian community is already very knowledgeable about public health and social measures. We all know the 3 dos and 3 don’ts, and it is very important that we continue to apply them correctly and consistently. Meanwhile, as Omicron begins to circulate in the community, it remains important to avoid 3C settings including crowded, unventilated spaces. Many of us are planning to attend or are attending various new year and holiday celebrations, social occasions or family gatherings over the next few weeks. We must remember that the Omicron variant can spread very quickly, even among families and friends. Ask yourself, do I need to attend this event? Can it be held outdoors? Are there windows or doors we can keep open? How can this event be organised in a COVID-19 safe way? If you do attend, please remember your mask, physical distancing and hygiene practices to keep everyone attending safe. We all do not want to bring the Omicron virus back home especially when there are vulnerable people at home and in the community.


As Omicron cases rise, we need to protect our most vulnerable: health workers, the elderly, those with co-morbidities and pregnant women. Omicron is more transmissible than previous variants, and it can reinfect those who have had COVID-19 before. Current vaccines also have reduced effectiveness against Omicron infection. Omicron could therefore cause a very large number of people to become sick, especially if we are not following COVID-19 preventive measures correctly, or relying on only vaccination to reduce transmission.  Meanwhile, we also need to ensure that hospital and intensive care beds remain available for those who need them, and that our healthcare system doesn’t become overwhelmed. This is called “the Red Line.” To avoid the Red Line, and protect the vulnerable, we need to decrease COVID-19 transmission, no matter the variant. “Home-based recovery” for those without symptoms or with mild symptoms is an important part of the overall COVID-19 response strategies especially for Omicron right now.


To the whole Cambodian community, stay safe and stay healthy. We all know what to do to reduce the spread, so let’s be ready for an increase in cases. By following the guidelines, we can support a safe and sustained reopening of the Cambodian economy. Let’s #DoitAll. I wish everyone in Cambodia a very safe, healthy and happy 2022.