Monday, November 06, 2017

(សូមទស្សនាវីដេអូ) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផុតអាណត្តិកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាមុនបញ្ចប់បេសកកម្មនៅកម្ពុជា នៅវិមានសន្តិភាពជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព។


បវរកញ្ញាពិភពលោកមកពី៦៥ប្រទេសបានទៅដល់ខេត្តត្បូងឃ្មុំហើយដើម្បីបើកបេសកកម្មបំផុសចលនាគាំពារបរិស្ថានជាមួយពលរដ្ឋកម្ពុជា

បវរកញ្ញាពិភពលោកមកពី៦៥ប្រទេស នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទៅដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ហើយ ដើម្បីបើកបេសកកម្មបំផុសចលនាគាំពារបរិស្ថាន​ ជាមួយពលរដ្ឋកម្ពុជា មុនចាប់ផ្ដើមប្រកួតជ្រើសរើសជ័យលាភីបរកញ្ញាពិភពលោក ឆ្នាំ២០១៧ (Miss Globle 2017)។ ក្នុងដំណើរនៃការមកដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ របស់បវរកញ្ញាពិភពលោក៦៥ប្រទេសនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងបណ្ដាលម​ន្ដ្រីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ទន្ទឹមនឹងនោះ ប្រភិភូបវរកញ្ញាពិភពលោកនឹងចូលរួមដាំដើមឈើទុកជានិម្មិតរូបសម្រាប់ពួកគេ ដែលបានមកប្រទេសកម្ពុជា និងបានបន្សល់ស្នាដៃនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ក្រុមប្រតិភូបវរកញ្ញាពិភពលោក ក៏នឹងចូលទស្សនាក្នុងផ្សារអូររាំងឪផងដែរ ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្ដង។ ក្រសួងបរិស្ថានក៏បានជ្រើសរើសស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងការដឹកនាំប្រតិភូបវរកញ្ញាពិភពលោកទៅធ្វើទស្សនកិច្ចនោះ ដោយសារនៅស្រុកមួយនេះ ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋធម្មជាតិ និងទេសភាព ​ពោលបរិស្ថានទាំងមូល មានភាពប្រហាក់ប្រហែល ទៅនឹងស្រុកដទៃទៀត ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា បេសកកម្មចុះទៅបំផុសចលនាគាំពារបរិស្ថាន​ របស់ប្រតិភូបវរកញ្ញាពិភពលោក ដែលសុទ្ធតែមានសម្រស់ស្រស់ស្អាតគួរជាទីគយគន់នោះធ្វើឡើងរយៈពេលកន្លះថ្ងៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕












លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិ នៅវិទ្យាស្ថានទ័ពជើងគោក

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសជូនព័ត៌មានដោយបានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងអញ្ជើញធ្វើជាអធិបតីភាពក្នុងឱកាសប្រារព្ធពិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជ្យចាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនោះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគញគបញ្ជាការដ្ឋាន នាយទាហាន ជាមេបញ្ជាការ មេបញ្ជាការរង ពីគ្រប់ស្ថាប័ន កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ និងសិក្ខាកាមវិទ្យាស្ថានទ័ពជើងគោក ព្រមទាំងមន្រ្តីរាជការ អាជ្ញាធរដែនដីជាច្រើនរូបពីខេត្តកំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុផងដែរ៕


ដោយមានការភ័យខ្លាចសង្គ្រាមលោកលើកទី ៣ ចិនដែលជា​សម្ព័ន្ធមិត្តរបស់​ កូរ៉េខាងជើង​ធ្វើត្រាប់វាយ​ប្រហារលើកោះ​ Guam​ ដែលជាទឹកដី​អាមេរិក​

ប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង បានបង្កឱ្យមានការភ័យខ្លាច នៃសង្គ្រាមលោកលើកទី៣ ដោយការធ្វើត្រាបវាយប្រហារលើកោះ Guam ដែលជាទឹកដីអាមេរិក។

កូរ៉េខាងជើងធ្លាប់គំរាមកំហែងវាយប្រហារកោះ Guam កាលពីមុន។

ប៉ុន្តែខណៈពេលដែលការគំរាមកំហែងរបស់លោក Kim Jong-un ទំនងជាគ្មានចេញទៅជាផលអ្វីទេ ដែលចិនកំពុងបន្ដញុះញុងអាមេរិកនៅប៉ាស៊ីហ្វិក។

ក្រុមមន្ត្រីអាមេរិកបានបង្ហាញនៅថ្ងៃនេះថា យន្តហោះទម្លាក់គ្រាប់បែកចិនបានធ្វើត្រាបវាយប្រហារនៅលើកោះ Guam ជាផ្នែកមួយនៃការប្រតិបត្តិការប្រចាំថ្ងៃ និងភាពគឃ្លើនជាបន្តបន្ទាប់។

ក្រុមមន្រ្តីបាននិយាយទៅកាន់អ្នកសារព័ត៌មាន ដែលធ្វើដំណើរជាមួយប្រធានសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Joseph Dunford ។

ពួកគេបាននិយាយថា ពួកគេជឿជាក់ថា ជម្លោះជាមួយកូរ៉េខាងជើង គឺជា «ការប្រយុទ្ធដែលយើងអាចឈ្នះបាន» ប៉ុន្តែបាននិយាយជាមួយចិនថា ពួកគេ «ព្រួយបារម្ភអំពីរបៀបដែលអ្វីៗនឹងកើតឡើង»។

មន្ត្រីម្នាក់បាននិយាយថា «សាធារណរដ្ឋប្រជាមានិតចិនកំពុងអនុវត្តការវាយប្រហារលើកោះ Guam ។

«ចិនគឺជាកត្តាប្រឈមរយៈពេលដ៏យូរនៅក្នុងតំបន់»។

«នៅពេលយើងសម្លឹងមើលសមត្ថភាពរបស់ចិនដែលកំពុងអភិវឌ្ឍនោះ យើងត្រូវធ្វើឱ្យប្រាកដ ថា យើងរក្សាសមត្ថភាពក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តជាសម្ព័ន្ធភាពរបស់យើងនៅតំបន់ ប៉ាស៊ីហ្វិក»។

ក្រុមមន្រ្តីបាននិយាយថា ដំណើរទស្សនកិច្ចដ៏ខ្លីនេះ គឺជាការប៉ុនប៉ងដោយចិនដើម្បីអនុវត្តឡើងវិញនូវការទាមទាររបស់ខ្លួនដែលមានទំហំដ៏ធំនៃសមុទ្រចិនខាងត្បូង រួមទាំងកោះដែលមានជម្លោះជាច្រើនផងដែរ។

មន្ត្រីម្នាក់បាននិយាយថា ចិនថែមទាំងបានកាន់កាប់នាវានេសាទចំនួន ១៥០.០០០ ទូក  នៅតំបន់នោះ ដោយណែនាំពួកគេឱ្យបុកទូកវៀតណាម ពេលខ្លះទូកនោះលិចផងដែរ។

យន្តហោះទម្លាក់គ្រាប់បែកឥឡូវនេះ ជាញឹកញាប់កំពុងហោះកាត់តំបន់នោះ ដែលជាការប៉ុនប៉ងមួយដើម្បី «ឈ្នះដោយគ្មានការប្រយុទ្ធ» ក្នុងការគ្រប់គ្រងលើតំបន់នេះ។

នេះបាននាំឱ្យមានការកើនឡើងនូវការប្រឈមមុខគ្នារវាងយន្តហោះចិន ជាមួយយន្តហោះ ដែលមកពីអាមេរិក និងជប៉ុន។

មន្ត្រីម្នាក់បាននិយាយថា «វាជារឿងធម្មតាសម្រាប់យន្តហោះចម្បាំងចិន ដើម្បីស្ទាក់ចាប់យន្តហោះចម្បាំងអាមេរិក» នោះ។

គាត់បាននិយាយថា «យន្តហោះចិន និងយន្ដហោះជប៉ុនបំពាក់ដោយអាវុធ ឥឡូវនេះកំពុងប្រឈមមុខដាក់គ្នាយ៉ាងកៀក ជាប្រចាំថ្ងៃ»។

ឧត្តមសេនីយ៍ឯក Dunford បានទទួលស្គាល់ការគំរាមកំហែងដែលបានបង្កឡើងដោយចិននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជូនសារមួយទៅកាន់ក្រុងប៉េកាំង។

គាត់បាននិយាយថា «ប្រសិនបើយើងរកឃើញខ្លួនយើងនៅក្នុងជម្លោះនៅទីនោះ យើងអាចនឹងស្ថិតនៅក្រោមការវាយប្រហារពីអាកាស។

យើងចាត់ទុកខ្លួនយើងជាមហាអំណាចប៉ាស៊ីហ្វិក។ មានអ្នកខ្លះដែលព្យាយាមដើម្បីបង្កើតស្ថានភាពដែលថា យើងមិននៅប៉ាស៊ីហ្វិកដើម្បីគ្រប់គ្រង់នោះទេ។

«សាររបស់យើងគឺថា យើងជាមហាអំណាចប៉ាស៊ីហ្វិក។ យើងមានបំណងដើម្បីគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិក។ ភាពចម្រុងចម្រើនសេដ្ឋកិច្ចនាពេលអនាគតរបស់យើង គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទំនាក់ទំនងនយោបាយ និងសន្តិសុខរបស់យើងនៅក្នុងតំបន់»៕

ប្រភព : Express ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧


អាស៊ានរងគ្រោះដោយការបែកបាក់គ្នា

អេស្ប៉ាញ​ស្ថិត​នៅ​ឆ្ងាយ​ណាស់​ពី​ប្រទេសថៃ ប៉ុន្តែ​នោះ​មិន​បាន​បញ្ឈប់​សកម្មជន​នយោ​បាយ​ភាគ​តិច​​ម៉ាឡេ​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​របស់ថៃ​មិន​​ឲ្យ​តាម​មើល​សកម្មភាព​វិវត្ត​ន៍នៅ​តំបន់​ Catalonia ជា​ទីដែល​ការ​បោះឆ្នោត​​សុំ​ឯករាជ្យ​ត្រូវ​បាន​ជួប​នឹង​ការ​ឆ្លើយ​តប​ប្រឆាំង​យ៉ាង​លឿន​ និង​ម៉ឹង​មាត់​​ពី​ទីក្រុង​ Madrid នោះទេ។​ សកម្មជន​នយោ​បាយ​នៅទីនេះ​បាន​អង្កេត​​វិបត្តិ​នយោ​បាយ​នៅ​អេស្ប៉ាញ​យ៉ាង​​ខ្លាំងដោយ​ចង់​ដឹង​ថា តើ​ប្រជាជន Cata lonia បង្កើត​ផែនការ​នយោ​បាយ​របស់​គេ​ ពង្រឹង​ភាព​ស្រប​ច្បាប់​នៅ​ថ្នាក់​មូល​ដ្ឋាន​នៃ​ចលនារបស់គេ និង​ទីបំផុត​ឈាន​ដល់​មធ្យោ​បាយ​ប្រជាធិបតេយ្យ​​​ក្នុង​ការ​ប្រជែង​ជា​មួយ​នឹង​សញ្ញា​របស់​រដ្ឋាភិបាល​អេស្ប៉ាញ​អំពីអធិបតេយ្យ​ជាតិ​មិន​អាច​បំបែក​បាន​នោះ។​

ផែន​ការ​បែបនេះ​គឺគួរ​ឲ្យ​ចង់​បាន​យ៉ាង​ខ្លាំង​សម្រាប់​សកម្មជន​ថៃជា​ច្រើន ដោយ​សារតែ​វា​បាន​​អនុ​ញ្ញា​ត​​ឲ្យ​ពួក​គេ​នូវ​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​លើ​របៀប ​ដែល​មិន​គ្រាន់តែ​​ជំរុញ​ទឹក​ចិត្ត​ដល់​អ្នក​ស្រុក​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​របៀប​ក្នុងការ​បង្វែ​ភាព​មិន​សប្បាយ​ចិត្ត​របស់គេ​ជា​មួយ​អំណាច​រដ្ឋ​របស់​ថៃ​​​ទៅជា​ផែនកា​រនយោ​បាយ​ដ៏មាន​អំណាច​មួយ​នឹង​សមរម្យ។​ ប្រជាជន​រហូត​ដល់ ៨៥ ភាគ​រយ​នៃ​ប្រជាជន​នៅ​បណ្តាខេត្ត​ភាគខាងត្បូង​ថៃគឺ Yala, Narathiwat, និង Pattani ត្រូវ​គេ​ស្គាល់​ថា ជា​ជន​ជាតិ​ភាគ​តិច​ម៉ាឡេ​។ ប៉ុន្តែ រាល់ការនិយាយ​អំពី​​ផ្តាច់ខ្លួន​​តែង​តែ​​ក្លាយជា​រឿង​ត្រូវ​គេ​ហាម​ប្រាម។ ក្នុង​ពេល​ការ​ចរចា​នាពេល​ថ្មីៗនេះ​ជា​មួយ Mara Patani ជាក្រុម​តូច​មួយ​នៃ​អង្គការ​ផ្តាច់ខ្លួន​លេច​មុខ​ជាង​គេនោះ ទីក្រុង​បាង​កក​បាន​បញ្ជាក់ច្បាស់​​ចាប់​ពី​ដំបូង​ថា ឯករាជ្យ​នឹង​មិន​អាចយក​មកចរចា​បាន​ទេ។


ក្នុង​ខណៈ​សកម្មជន​ក្នុង​ស្រុក​​ ដូចជា​សហព័ន្ធ​យុវជន​ និង​និស្សិត​ Patani (Federation of Patani Youth and Students – PerMAS) មិន​អំពាវនាវ​ចំៗ​ឲ្យ​មាន​ឯករាជ្យ​ទេ ប្រការដែល​ពួក​គេ​លើក​កម្ពស់​គំនិត​ដែល​ថា “សិទ្ធិ​ស្វ័យ​សម្រេច” ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ក្នុង​ស្រុក​នោះ​​គឺ​គ្រប់​គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​អាជ្ញាធរ​កណ្តាល​របស់​ថៃ​ខឹង​សម្បារ។​ មន្ត្រីថៃ​មើលឃើញ​សិទ្ធិ​ស្វ័យ​សម្រេច​ថា ជា​ការ​បោះជំហាន​​ទៅ​រក​ការ​បង្កើត​រដ្ឋ​​ឯករាជ្យ​ ហើយ​នឹង​មិន​ចង់​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​ណា​មួយ​នោះទេ។ ជា​លទ្ធផល​ រាល់​ការ​ពិភាក្សា​ណា​មួយ​លើ​បញ្ហា​ទាក់ទង​នឹង​សិទ្ធិ​របស់​ Patani លើ​សិទ្ធិ​ស្វ័យ​សម្រេច​នោះ​​គឺ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង។​

បរិយាកាស​នយោ​បាយ​ស្ថិត​ក្រោម​រដ្ឋាភិបាល​យោធា​បច្ចុប្បន្ន ​​មិន​ដំណោយ​ផល​ដល់​ការ​ពិភាក្សា​​​លើ​​បញ្ហា​រសើប​ខាង​នយោ​បាយ​ណា​មួយ​នោះទេ អញ្ចឹង​មានការ​និយាយកាន់តែ​តិច​លើ​ស្វ័យ​ភាព​សម្រាប់​ទឹកដី​កំណើត​ជា​ប្រវត្តិសាស្ត្រ​របស់​ពួក​ម៉ាឡេ​ដែល​គេ​ស្គាល់​ថា ជា Patani។​ នោះមិន​មែន​និយាយថា សកម្មជន​ក្នុង​ស្រុក​នឹង​ជោគជ័យ​ប្រសើរ​ណា​មួយ​ស្ថិត​ក្រោម​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែបប្រជាធិបតេយ្យ​នៅពេលល​ខ្លួន​នឹក​ស្រមៃ​​ដល់​ការ​បង្កើត​រដ្ឋ​សម្រាប់​ជន​ភាគ​តិច​ម៉ាឡេនោះទេ។ តាម​ពិត សង្គម​ថៃ​មិន​អត់​ឱន​ទាល់​តែ​សោះ​ដល់​អ្នក​ដែល​ប្រជែងនឹង​ភាព​ជា​ប្រទេស​របស់គេ​ទេ។​


Residents of Khoksator village in southern Thailand watch the police investigate a deadly shooting on March 2, 2017.
An eight-year-old boy and three relatives were shot dead on their way to school in Thailand’s insurgency-torn south on March 2, authorities said, casting a pall over recent peace talk gains. / AFP PHOTO / Madaree TOHLALA
នៅ​ខែ​ធ្នូ ឆ្នាំ២០១២ PerMAS បាន​ទាក់ទាញ​មនុស្ស​ជិត ៨០០០ នាក់​​ជួប​ជុំ​គ្នា​នៅ​​បរិវេណ​សា​ក​លវិទ្យាល៏យ Prince of Songkhla University ជា​ទី​ដែល​​មេដឹកនាំ​របស់​ក្រុម​មួយ​ឈ្មោះ Arfan Wattana បាន​ធ្វើការ​ស្ទង់​មតិ​មិន​ផ្លូវ​ការ​មួយ​ ដោយ​សួរ​អ្នក​ចូល​រួម​ថា តើ​ពួក​គេ​គិត​ថា រដ្ឋ​គួរតែ​​ធ្វើ​ប្រជាមតិ​ដើម្បី​ដឹង​ពី​សតិអារម្មណ៍​របស់​ប្រជាជន​នៅ​ក្នុង​តំបន់នោះដែរឬអត់។​ ដោយ​មានការ​ភ័យ​ខ្លាច​​ការ​សងសឹកណា​មួយ​ពី​មន្ត្រី​ថៃ​នោះ Arfan បាន​បញ្ជាក់ច្បាស់ថា ការ​ស្ទង់​មតិ​របស់គាត់​នោះ​​មិន​​មែន​សួរ​អ្នក​ចូល​រួម​ថា តើ​ពួកគេ​ចង់​បាន​ឯករាជ្យ​ពី​ក្រុង​បាងកក​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ គាត់​និ​យា​យ​ថា គាត់​គ្រាន់តែ​សួរ​ថា តើ​អ្នក​ដែល​ចូល​រួម​នោះ​គិត​ថា ការ​ធ្វើ​ប្រជាមតិ​អាច​ជា​វិធី​មួយ​ក្នុងការ​វាស់​ស្ទង់​​នូវ​សតិអារម្មណ៍​​ទូលាយ​របស់​តំបន់​នោះ​លើ​បញ្ហា​ផ្សេង​ៗ​ប៉ុណ្ណោះ។​ អ្នក​ចូល​រួម​ប្រហែល ៩០ ភាគ​រយ​​បាន​និយាយថា ពួក​គេ​ចង់​បាន​ការ​ធ្វើ​ប្រជាមតិ​របស់​រដ្ឋ។ ទោះបីជា​មានភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង​ដ៏ដោយ​ ក៏​គាត់​និយាយថា គាត់​និង​មេដឹកនាំ​ PerMAS ផ្សេង​ទៀត​​ ក្រោយ​មក​ត្រូវ​បាន​បៀត​បៀន​ដោយ​អាជ្ញាធរ​​​ចំពោះការងាក​រក​ឯករាជ្យ។​

សកម្មជន​ក្នុង​តំបន់នោះទទួល​បាន​លទ្ធផល​ធំមួយ​នៅពេល​ ៣ ខែ​ក្រោយ​មកនៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០​១៣ នៅពេល​នាយក​រដ្ឋមន្ត្រី​ យីង​ឡាក់ ស៊ីណាវ៉ាត្រា បាន​បើក​ការ​ចរចាជា​ផ្លូវ​ការ​​ដើម្បី​ត្រួស​ត្រាយ​ផ្លូ​វ​ដល់​ការ​ដោះ​ស្រាយជម្លោះ​ជាយូរ​មក​ហើយរវាង​ពួក​ប៉ះបោរ​ជាតិ​ម៉ាឡេ​និង​រដ្ឋ​ថៃ។​ ក្នុង​ខណៈ​ការ​ផ្តួច​​​ផ្តើម​គំនិត​នោះ​មិន​បាន​បង្កើត​ជា​​លទ្ធផល​ធំ​ដុំ​ណា​មួយ​នោះ សកម្ម​ជន​​នយោ​បាយ​នៅ​តំបន់​នោះ​​បាន​ទទួល​ប្រយោជន៍​ ពី​ស្ថាន​ភាព​នយោ​បាយធូរ​ស្រាល​​ក្នុងការ​​ជំរុញ​ការ​ងារ​ឆ្ពោះ​ទៅ​មុខទៀត​។​ ជា​លទ្ធផល​ “សិទ្ធិ​ស្វ័យ​សម្រេច” បាន​ក្លាយជា​ពាក្យ​ស្លោក​​ដ៏សាមញ្ញ​នៅ​តំបន់​នោះ។​ ប៉ុន្តែ មន្ត្រី​ថៃ​នៅតែ​មើល​ឃើញ​ការ​អំពាវនាវ​នោះ​ថា ជា​ពុត​ត្បុត​បិទ​បាំង​​ដើម្បី​ជំរុញ​ឲ្យ​មាន​រដ្ឋ​​ឯករាជ្យ​មួយ​នៅទីបំផុត។​ ដើម្បី​ទប់​ទល់​នឹង​ចលនា​នោះ អាជ្ញាធរ​ថៃ​ ថ្មីៗនេះ បាន​ងាក​ទៅ​កាន់បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ព័ត៌មាន​​ក្នុង​ចំណោម​សកម្មជន​យោ​បាយ។


Separatist graffiti is seen on a road near Pattani June 6, 2014, one of three southernmost provinces of Thailand where government troops have fought Muslim insurgents since 2004. The war has killed more than 6,000 people. The Thai military closed Media Selatan and thousands of other radio stations when it seized power in a May 22 coup. Many journalists and activists in southern Thailand fear the military will use the coup to roll back on their hard-won freedoms. Graffiti reads “Hey Siamese – bring back our rights” Picture taken June 6, 2014. REUTERS/Andrew RC Marshall (THAILAND – Tags: POLITICS CIVIL UNREST) – RTR3UBRU
យុទ្ធនាការ​​ប្រតិបត្តិការ​ព័ត៌មាន​នោះ​ បាន​ជំរុញ​​ឲ្យ​មាន​ភាព​មិន​ទុក​ចិត្ត​កាន់តែ​ខ្លាំង​រវាង​​សង្គម​ស៊ីវិល​ក្នុង​តំបន់​នោះ​និង​ស្ថាប័ន​សន្តិសុខ។ អ្នក​ការពារ​សិទ្ធិមនុស្ស​​លេច​ធ្លោរ​ជា​ច្រើន​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​គោល​ដៅ​​ត្រង់​ៗ​ក្នុងការ​ឃោសនា​នោះ។​ ទោះបីជា​មិន​ត្រូវ​បាន​ដាក់ទណ្ឌ​កម្ម​ជា​ផ្លូវ​ការ​​ដោយរដ្ឋ​ភិ​បា​ល​​ក៏​ដោយ​ ក៏​យុទ្ធនាការ​ព័ត៌​មាន​ទាំង​នោះ​បាន​គូសរូប​អ្នក​ការ​ពារ​សិទ្ធិមនុស្ស​ទាំង​នោះ​ថា ជា​ពួក​ល្មោ​ភ​​​ស្វែង​រក​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​​ពី​ជម្លោះ​នោះ។​

គ្មាន​អ្វី​បាន​ផ្លាស់ប្តូរ​ទេ រហូត​ដល់​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​ស៊ើប​អង្កេត​​លើ​ក្រសួង​យុ​ត្តិ​ធម៌ថៃ​អំពី​ការ​បៀត​បៀន​​លើ​សកម្មជន​សិទ្ធិមនុស្ស ​និង​នយោ​បាយ​នៅ​ប្រទេស​ថៃ។ ចាប់​ពី​អង្គ​ការ​ស​ហប្រជាជាតិ​បាន​ស៊ើបអង្កេត​មក ការ​បង្ហោះ​រូប​ថ្លុក​​នោះ​ខ្លះ​ត្រូវ​បាន​គេ​ដក​ចេញ។ អ្នក​រិះគន់​មិន​ចេញមុខ​ទាំង​នោះ​បាន​មើល​រំលង​ពី​ថវិកា​ដ៏ច្រើន​ចំនួន ២២០ ពាន់លាន​បាត​​ដែល​សភា​យោធា​​ផ្តល់​ឲ្យ​​​ក្រសួង​ការពារជាតិ​សម្រាប់​សារពើពន្ធឆ្នាំ ២០១៨ ដែល​តំណាង​​ឲ្យការ​កើន​ឡើង​ចំនួន​ ៨,៨ ភាគ​រយ​​​ និង​ចំនួន ៧,៧ ភាគ​រយ​នៃ​ការ​ចំណាយ​សរុប​របស់​រដ្ឋ​។​

ការ​បង្កើត​ថវិកា​រ​ក្រសួងការពារជាតិ​នោះ​មិន​ត្រូវ​គេ​បង្ហាញ​ជា​សាធារណៈ​ទេ ប៉ុន្តែ​ថវិការ​កាន់​តែ​ខ្ពស់​ មួយ​​ផ្នែក​ ត្រូវ​ប្រើ​លើ​ប្រតិបត្តិការ​នៅ​ភាគខាង​ត្បូង​​ដើម្បី​ដោះ​ស្រាយ​ការ​ងើប​បះបោរ​ប្រឆាំង​រដ្ឋ​ ដែ​ល​​​ឥឡូវនេះ​បាន​ចូល​ដល់​ឆ្នាំ​ទី ១៤ របស់ខ្លួ។ ប្រជាជន​ជិត ៧០០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​អំ​ពើ​ហិង្សារ​​ពាក់ព័ន្ធ​នឹង​ការ​ងើប​បះ​បោរ​នោះដោយ​គ្មានទីបញ្ចប់ឬ​ការ​ធ្វើ​ប្រជាមតិ​លើ​សិទ្ធិ​ស្វ័យ​ស​ម្រេ​ច​​នៅ​ខាង​មុខ​នោះទេ៕



Thai Marines move equipment from a sea vessel as units change shifts to patrol the coast in the southern Thai province of Narathiwat, near the Malaysian border, early on September 29, 2017.
The rangers change shifts for routine patrols along the coast as part of the military’s counter-insurgency operation in the “Deep South” border provinces. / AFP PHOTO / Madaree TOHLALA

(ប្រភព៖ Asia Times ចុះថ្ងៃ០៥ ខែវិច្ឆិកា​ ​ឆ្នាំ២០១៧)



តើចិន​​នឹងបញ្ចេញ​ឥរិយាបថ​យ៉ាងដូចម្តេច​នៅក្នុង​សតវត្សរ៍នេះ?​

 បន្ទាប់ពីពិភពលោកទាំងមូលបានតាមដានសមាជជាតិលើកទី១៩ របស់បក្សកុម្មុយនីស្តចិននៅប៉េកាំងកាលពីសប្តាហ៍មុននោះ ឥឡូវនេះគឺជាពេលវេលាដើម្បីពិនិត្យនូវរបាយការណ៍ផ្លូវការរបស់សមាជ ហើយដើម្បីមើលថា តើទំហំប៉ុណ្ណាវាមានឥទ្ធពលទៅលើតំបន់អាស៊ានរបស់យើង ហើយ និងជាពិសេសប្រទេសហ្វីលីពីន។

ការពិតនោះគឺថា ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក ហើយក៏កំពុងតែកសាងអាវុធនុយក្លេអ៊ែរ និងកម្លាំងយោធារបស់ខ្លួន ក៏ដូចជាការងើបមុខឡើងបែបជាអនុតរភាពដែលបានកើតមានឡើងរាប់សតវត្សរ៍កន្លងមកហើយ ដែលធ្វើឱ្យការអនុវត្តនេះកាន់តែចាំបាច់ទៅទៀត។ បន្ថែមទៅលើការទទួលស្គាល់របស់ចិន នោះគឺជាការប្រកួតប្រជែងដ៏ត្រង់ដើម្បីជំនួសអាមេរិកក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចកំពូល។

ដូច្នេះវាជាការចាំបាច់សម្រាប់បណ្តាប្រជាជាតិកំពុងអភិវឌ្ឍន៍ទាំង១០ ប្រទេស ដូចជាអាស៊ាន តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ក៏ដូចជាពិភាពលោកដើម្បីត្រួតពិនិត្យដោយយកចិត្តទុកដាក់ថាតើចិននឹងអនុវត្តជាក់ស្តែងយ៉ាងម៉េចនៅក្នុងប៉ុន្មានទសវត្សរ៍នេះ ស្តីពីសុន្ទរកថារបស់លោក Xi Jinping ដែលនិយាយទៅដល់នយោបាយការបទេស ក៏ដូចជាបទបញ្ជានៅក្នុងស្រុក។

ចូរចាំនៅក្នុងចិត្តថា គាត់បាននាំមុខបង្កើតជំហរដ៏សំខាន់៣ នៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសចិន: ប្រធានាធិបតីរបស់ប្រទេស/រដ្ឋ ប្រធានបក្សកុម្មុយនីស្តចិនដែលមានគណៈ កម្មការកណ្តាលគ្រប់គ្រងអំណាចមានសមាជិក ៧ រូប និងជាកងទ័ពរំដោះប្រជាជនចិន។

ការវិភាគនេះ ក៏ដូចជាការសិក្សារបស់បញ្ញវ័នចិន និងនយោបាយបែបភូមិសាស្ត្របានក្លាយ ជាកិច្ចការសំខាន់បន្ថែមទៀត និងបន្ទាន់ ដោយសារតែអាមេរិកបានវាយឈ្នះទៅលើពួកអេស្ប៉ាញ នៅក្នុងសង្គ្រាមរបស់ពួកគេកាលពីសតវត្សទី១៩ ដាក់អាណានិគមនិយមទៅលើហ្វីលីពីន។ ហើយ ពួកគេក៏រក្សាបាននូវវត្តមានយោធា សេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីពេលនោះមក។ អាមេរិក និងចិនកំពុងតែប្រកួតគ្នាដើម្បីដណ្តើមយកឋានៈជាមេដឹកនាំផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់នេះ។

ស្ថានភាពនេះត្រូវបានគេគិតថា អាមេរិក និងចិនកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីទទួលបានគោលដៅរបស់ខ្លួន របាយការណ៍ផ្លូវការចេញពីសមាជនោះក៏បាននិយាយផងដែរថា ទស្សនវិស័យរបស់លោក Xi ស្តីពីកុម្មុយនីស្តដែលមានចរិតដឹកនាំតាមរបៀបចិនសម្រាប់យុគសម័យចិនត្រូវបានតម្កល់នៅក្នុងរដ្ឋធម្មនុញ្ញចិន។ នៅក្នុងភាសាសាមញ្ញ នេះមានន័យថា ចិនកំពុងតែរក្សាភាពដឹកនាំរបស់លោក Xi ថា ជាមេដឹកនាំកំពូលដែលនឹងចាត់ចែងសុខុមាលភាពសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនខ្លួន ១៤០០ លាននាក់ ខណៈដែលបន្សាំគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនបញ្ចូលគ្នា ទាំងបែបសង្គមនិយម និងមូលនិធននិយមដើម្បីទទួលបានសេដ្ឋកិច្ចអន្តរជាតិ។

នៅក្នុងរបាយការណ៍ដែលបានលើកសម្តីលោក Xi ថា វាក្លាយទៅជាយុគសម័យនៃការទទួលបានជោគជ័យទាំងស្រុង ក្នុងការកសាងសង្គមបែបរីកចម្រើនថ្មីមួយក្នុងគ្រប់ទិដ្ឋភាពទាំង អស់។ ហើយឈានទៅធ្វើការខិតខំទាំងឡាយដើម្បីកសាងប្រទេសសង្គមនិយមមួយបែបទំនើបដ៏អស្ចារ្យ។ វានឹងក្លាយទៅជាយុគសម័យរបស់ប្រជាជនចិន ដែលក្រុមជាតិនពន្ធនៃប្រជាជនចិនទាំងអស់ធ្វើការជាមួយគ្នា និងយ៉ាងសកម្មដើម្បីបង្កើតឡើងនូវជីវិតដ៏ល្អប្រសើររបស់ពួកគេ និងទទួលបានវិបុលភាពរួមដើម្បីគេរាល់គ្នា… វានឹងក្លាយទៅជាយុគសម័យមួយដែលមើលឃើញចិនកាន់តែឈានទៅរកចំណុចកណ្តាល ហើយចូលរួមវិភាគទានកាន់តែសម្បើមឡើងសម្រាប់មនុស្ស លោក។

ទស្សនៈរបស់លោក Xi បាននិយាយថា ចិនមានគោលដៅពីរសតវត្សរ៍។ ទី១ ដើម្បីបង្គ្រប់នូវការកសាងសង្គមជឿនលឿនបែបថ្មីនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៅឆ្នាំ២០២១។ ទី២ ដើម្បីធ្វើឱ្យចិនក្លាយទៅជាប្រទេសបែបសង្គមនិយមទំនើបដែលរីកចម្រើន មានសេរីភាព ខ្លាំងរឹងមាំ និង វប្បធម៌បោះជំហានទៅមុខ និងមានសុខុដុមនីយកម្មនៅឆ្នាំ២០៤៩ នៅពេលដែលគណបក្សកុម្មុយនីស្តចិននឹងប្រារព្ធនៅថ្ងៃចាប់កំណើតរបស់ខ្លួន។ នោះគឺនៅក្នុងរយៈពេល ៣០ ឆ្នាំទៀត។

 តើចិននឹងធ្វើកិច្ចការនេះយ៉ាងដូចម្តេច?

របាយការណ៍នោះនិយាយថា ចិននឹងធ្វើកំណែទម្រង់ទៅលើការទំនុកបម្រុងបន្ថែម ពន្លឿន ការកសាងប្រទេសមួយដែលមានលក្ខណៈបច្ចេកវិទ្យា ការធ្វើឱ្យប្រទេសនេះកាន់តែមានសន្ទុះឡើង ជំរុញឱ្យមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម និងបន្តការបើកចំហគ្រប់វិស័យទាំងអស់ ចាប់តាំពីលោក Xi ចូលកាន់តំណែងជាប្រធានា ធិបតី គាត់បានពង្រឹងទៅលើយុទ្ធនាការកំណែទម្រង់របស់គាត់ ជាពិសេសប្រឆាំងនឹងអំពើពុករលួយដែលធ្វើឱ្យប្រទេសនេះឈានទៅអនុវត្តជាក់ស្តែងនៃការទិញឧបករណ៍បច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តដោយអះអាងថា បច្ចេកវិទ្យានោះចិនជាអ្នកបង្កើត ឬកែឆ្នៃ។ ស្ថានភាពនេះបានធ្វើឱ្យយើងនឹកឃើញអ្វីដែលជប៉ុនបានធ្វើនៅក្នុងទសវត្សរ៍១៩២០ និងអាល្លឺម៉ង់នៅទសវត្ស​រ៍ ១៩៣០ ក៏ដូចជាការរកឃើញបច្ចេកវិទ្យាអាមេរិកនៅក្នុងទសវត្សរ៍១៩៣០។

ការដែលធ្វើឱ្យប្រទេសកាន់តែមានសន្ទុះឡើងអាចមានជ័យថា ជាការផ្គត់ផ្គង់បន្ថែមទៀតសម្រាប់ប្រជាជនចិននៅតាមជនបទដែលជាសន្តិសុខផ្នែកម្ហូបអាហារ និងទឹករបស់ពួកគេ។

ការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាចមានន័យថា ការផ្តល់នូវជំនួយបច្ចេកវិទ្យា និងហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ សម្រាប់ប្រទេសអាស៊ានទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីកណ្តាល តាមរយៈការភ្ជាប់បណ្តាញផ្លូវដែក និងពាណិជ្ជកម្មដើម្បីដឹកជញ្ជូនសម្ភារកសិកម្មទៅដល់ប្រជាជនកាន់តែលឿន និងថោកជាងមុន។

ការធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម និងបន្តការបើកចំហគ្រប់ផ្នែកទាំងអស់អាចមានន័យថា ជាការបើកចំហសេរីភាវូបនីយកម្មវិនិយោគបរទេស និងប្រតិបត្តិការនៅក្នុងប្រទេសចិន ជាដំណាក់កាលទី២ នៅក្នុងគោលដៅសតវត្សពីរនេះ ដែលគណៈកម្មការកណ្តាលរបស់បក្សមើលឃើញថា ធុរកិច្ចរបស់ចិន និងសារជីវកម្មរបស់រដ្ឋកាន់តែទំនើប និងល្អគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយវិនិយោគបរទេសសម្រាប់ទីផ្សារក្នុងស្រុក។

ហើយនៅពេលដែលប្រធានាធិបតី Xi បានអំពាវនាវឱ្យមានមនុស្សគ្រប់រូបមកពីគ្រប់ប្រទេស ទាំងអស់ធ្វើការជាមួយគ្នាដើម្បីសន្តិសុខជាសកល និងវិបុលភាពរួមគ្នា។ ចិនប្រឆាំងទៅនឹងការការ ពារនិយមផ្នែកពាណិជ្ជកម្ម គាំទ្រយ៉ាងសកម្មទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញការបង្កើតតំបន់ពាណិជ្ជកម្មសេរី ព្រមទាំងការបើកចំហនូវការចូលរួមពីសេដ្ឋកិច្ចពិភពលោក។

ថាតើទំហំប៉ុណ្ណាដែលនយោបាយការបរទេសរបស់ចិន ក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួនដែលនឹងត្រូវអនុវត្តនោះ នោះគឺជាអ្វីដែលមេដឹកនាំអាស៊ានត្រូវតែមានការប្រុងប្រយ័ត្ន។ ការត្រួតពិនិត្យមើលដោយយកចិត្តទុកដាក់នៅប៉ុន្មានទសវត្សចុងក្រោយនេះ ជាមួយគ្នានេះផងដែរនូវការការពារផលប្រយោជន៍របស់យើងប្រហែលជាមានការពិបាក និងតម្លៃខ្ពស់ផងដែរ។ មិនមាននគរបាលជាអន្តរជាតិណាមួយដើម្បីជួយយើងនៅពេលត្រូវការនោះទេ។ តើសង្ឃឹមទៅលើអង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួនមែនឬ? សូមជួបតែសំណាងល្អទៅចុះ។

សិទ្ធិរបស់ប្រទេសណាមួយ ឬបុគ្គលណាម្នាក់ដើម្បីការពារនូវផលប្រយោជន៍របស់ខ្លួនត្រូវបានគេគោរពទាំងអស់។ ក៏ប៉ុន្តែសិទ្ធិទាំងអស់នេះមានកម្រិតរបស់វា។ ប៉ុន្តែភាពជាក់ច្បាស់ណាមួយត្រូវតែដាក់ឱ្យអនុវត្តទាំងអស់គ្នា៕

ប្រភព : Manila Times ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧


ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផុតអាណត្តិកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាមុនបញ្ចប់បេសកកម្មនៅកម្ពុជា នៅវិមានសន្តិភាពជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាព។

នៅក្នុងជំនួបនេះ លោក Pitono Purnomo បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាពក្នុងប្រទេស ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ហើយលោកក៏បានកោតសរសើរអំពីការរីកចម្រើនលើវិស័យទេសចរណ៍ផងដែរ។ លោកអគ្គរដ្ឋទូត បាន កោតសរសើរដល់កម្ពុជាដែលកន្លងមកបានគាំទ្រឥណ្ឌូនេស៊ី ទាំងក្នុងកម្រិត តំបន់ និងអន្តរជាតិ។ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងជាបន្តបន្ទាប់ដែលបច្ចុប្បន្ននេះមានប្រមាណ ៤៥០លានដុល្លារ ហើយសង្ឃឹមថា នឹងមានការកើនឡើងជាបន្តទៀត។ លោក Pitono Purnomo បានកោតសរសើរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅដោយរលូន និងជោគជ័យ។

លោក Pitono Purnomo បានផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព និងការរីកចម្រើននៅកម្ពុជា ហើយវាយតម្លៃថាបដិវត្តន៍ពណ៌គឺមិនអាចកើតមាននៅលើទឹកដីកម្ពុជាបានទេ នៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក បានបង្ហាញពីការរីករាយចំពោះវិស័យការពារជាតិដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ ដែលកន្លងមកមានការបណ្តុះបណ្តាលជួយលើកកំពស់សមត្ថភាពកងទ័ពជាដើម។ ជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ី ក៏បានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង៦០០នាក់ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានឃើញច្បាស់អំពីការរីកចម្រើនរបស់កម្ពុជា។ កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព។ វត្តមានឥណ្ឌូនេស៊ី គឺបានជួយឱ្យបានសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។ ទន្ទឹមនឹង នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យខិតខំជំរុញការងារពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរនេះឱ្យមានសន្ទុះកើនឡើងថែមទៀត។ នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាន និងជាទីផ្សារ ដ៏ធំរបស់កម្ពុជាផងដែរ។ បច្ចុប្បន្ននេះ វិនិយោគិនឥណ្ឌូនេស៊ី ក៏បានមកវិនិយោគនៅកម្ពុជាផងដែរ ដូចជាវិស័យសុខាភិបាលជាដើម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យពង្រឹងកិច្ចសហប្រតិបត្តិការគ្នាជាបន្ថែមទៀត រួមមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងប្រទេសទាំងពីរ រួមទាំងទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រមុខដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី។ កន្លងមកយើងមានកិច្ចសហប្រតិបត្តិការដោយក្រសួងការបរទេសទាំងពីរដែលជួបប្រជុំគ្នាជាប្រចាំ ប៉ុន្តែបានផ្អាកតាំងពីឆ្នាំ ២០១២មក។ លោក ក៏បានអរគុណឥណ្ឌូនេស៊ីដែលកន្លងមកនេះបានជួយពលករខ្មែរដែលរងគ្រោះនៅតាមទូកនេសាទខុសច្បាប់ដោយអំពើបង្ខិតបង្ខំធ្វើបាបឱ្យធ្វើការហួសកម្លាំង ហើយបានបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។ ដោយសារកំណើនភ្ញៀវទេសចរមកកម្ពុជាកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ គឺបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងថែមទៀត លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕






បុណ្យសមុទ្រលើកទី៦ ជុំទី២ នឹងប្រារព្ធឡើងនៅលើទឹកដីតំបន់ឆ្នេរខេត្តកែបនៅចុងឆ្នាំនេះ

កែប៖ ដើម្បីរៀបចំ និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ នូវពីធីបុណ្យសមុទ្រនៅខេត្តកែប នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក កែន សត្ថា អភិបាលខេត្តកែប បានដាក់ចេញនូវយុទ្ធនាការសម្អាតបរិស្ថាន ដោយឱ្យមន្ទីរអង្គភាពទាំងអស់ ចូលរួមសម្អាតបរិស្ថានតាមមុខសញ្ញារៀងៗខ្លួន។

សូមបញ្ជាក់ផងដែរថា បុណ្យសមុទ្រលើកទី៦ ជុំទី២ នឹងប្រារព្ធឡើងនៅលើទឹកដីខេត្តកែបនៅថ្ងៃទី ២២-២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។ សម្រាប់ការត្រៀមនេះ លោកអភិបាលខេត្ត បានរៀបចំបោសសម្អាតតាមដងវិថីតូចធំ ដាក់ភ្លើងបំភ្លឺ តាមទីសាធារណៈផ្សេងៗ ពង្រីកផ្លូវតូចទៅធំ ចៀសវាងការកកស្ទះចរាចរណ៍ ពេលមានពីធីបុណ្យធំៗជាពិសេសបុណ្យសមុទ្រ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕






លោក ជា សុផារ៉ា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅឋានតម្លៃសមរម្យ

លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅឋានតម្លៃសមរម្យ មានបន្ទប់ស្នាក់នៅសរុបប្រមាណ ២០០០បន្ទប់ ដែលគ្រោងទុនវិនិយោគសរុបប្រមាណ ៧០លានដុល្លារអាមេរិក ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕

ខេត្តក្រចេះរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ

ក្រចេះ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ក្រោមអធិបតីភាពលោក សរ ចំរុង អភិបាលខេត្តក្រចេះ ដោយមានការអញ្ជីញចូលរួមពីសំណាក់ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តក្រចេះ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាលសិស្ស ព្រមទាំងសិស្សានុសិស្ស សរុបចំនួនប្រមាណ២៧០០នាក់ផងដែរ នៅវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ។
លោក សរ ចំរុង បានកោតសសើរ និងវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះលទ្ធផលការសិក្សាឆ្នាំសិក្សា២០១៦- ២០១៧ កន្លងមក ពិសេសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លទ្ធផលដែលសម្រេចបាននេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ។

លោកអភិបាលខេត្ត បានផ្តល់នូវដំបូន្មានល្អៗមួយចំនួន ដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ ដែលជាអ្នកម្តាយទី២ របស់ខ្លួន និងត្រូវចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ការសេបគប់មិត្តមិនល្អ និងត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ដើមី្បអប់រំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមដែលជាសសរស្តម្ភ ដ៏រឹងមាំរបស់ប្រទេសជាតិ កុំឱ្យចាញ់បោកការញុះញង់របស់មជ្ឈដ្ឋានអគតិមួយចំនួន ដែលចង់បង្កឱ្យមានភាពចលាចល និងអសន្តិសុខដល់ប្រទេសជាតិយើង៕



លិខិតមិត្តអ្នកអាន៖​ កម្ពុជាតូចតែមានសុវត្ថិភាពគួរចង់រស់នៅ ខុសពីមហាអំណាចខ្លះ

ស្របដែលករណីបាញ់ប្រហារមួយកើតឡើងនៅសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សកើនឡើងដល់ ២៦នាក់ និងរបួសជាង២០នាក់ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋមួយរូបនៅរស់រាជធានី ភ្នំពេញ បានផ្ញើលិខិតមិត្តអានមួយច្បាប់មកកាន់អង្គភាពព័ត៌មាន Fresh News ជាមួយចំណងជើងថា «កម្ពុជាតូចតែមានសុវត្ថិភាព គួរចង់រស់នៅ ខុសពីមហាអំណាចខ្លះ»។
លិខិតរបស់មិត្តអ្នកអានបានសរសេររៀបរាប់ថា កម្ពុជាជាតូចតាច មិនមែនមហាអំណាច ប៉ុន្តែនៅពេលមាន ពិធីបុណ្យតូចធំនានាប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដើរកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ខុសពីប្រទេសធំ និងអំណាចមួយចំនួន ដែលតាំងខ្លួនជាប្រទេសសេរីភាពលើលោក លទ្ធិប្រជាធិបតេយ្យលើ លោក គ្រាន់តែនៅក្នុងព្រះវិហារតូចមួយ ក៏ត្រូវខ្មាន់កាំភ្លើងចូលបាញ់ប្រហារសម្លាប់យ៉ាងរង្គាលផងដែរ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាមួយរូប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅនិង កំពុងធ្វើដំណើរទៅកាន់អាមេរិក សូមកុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនគ្នា ខ្លាចក្រែងមានករណី បាញ់ប្រហារដូចថ្ងៃនេះ មានករណីបាញ់ប្រហារដ៏សាហាវ នៅក្នុងព្រះវិហារសាសនាគ្រឹស្តមួយកន្លែង នៅរដ្ឋតិចសាស់សម្លាប់មនុស្សជាង២០នាក់ និងរបួសជាច្រើននាក់។
រៀងរាល់ថ្ងៃសីល យាយជីតាជីកាន់សីល តែងតែនាំគ្នាទៅកាន់ទីវត្តអារាមសូត្រធម៌ ធ្វើបុណ្យនានាតាម ព្រះពុទ្ធសាសនា ដោយអារម្មណ៍គ្មានការភ័យខ្លាចបន្តិច ឡើយ លើសពីនោះទៅទៀត រាល់ការប្រគុំ តន្រ្តីនានាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើននាំគ្នា សស្រាកសស្រាំទៅទស្សនាការកំសាន្តយ៉ាងរីករាយប្រកបដោយសុវត្ថិភាព។​
ជាក់ស្តែងរយៈពេល៣ថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផង សរុប ប្រមាណ៤លាននាក់ បាននាំគ្នាដើរលេង កម្សាន្ត ទៅកាន់គោលដៅទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា យ៉ាងសប្បាយរីករាយប្រកបដោយ សុវត្ថិភាព គ្មានករណីបាញ់ប្រហារដូចអាមេរិកឡើយ។
ខ្ញុំនៅចាំបានថា នាពេលកន្លងទៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តី បំរាមដល់ពលរដ្ឋអាមេរិក ដែលកំពុងរស់នៅលើទឹកដី កម្ពុជាថា សូមមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ជៀសវាងកន្លែងដែលមានការជួបជុំគ្នាច្រើន ប៉ុន្តែរហូតមកដល់ពេលនេះទាំងពលរដ្ឋខ្មែរ និងបរទេសបាននឹង កំពុង រស់នៅយ៉ាងសុខសាន្ត គ្មានការភ័យខ្លាច ខុសពីអាមេរិកមានករណីបាញ់ប្រហារធំៗច្រើនករណី ដោយអំពើភេរវកម្មសម្លាប់មនុស្សយ៉ាងច្រើននាក់ជាញឹកញាប់។
ឱកម្ពុជាដ៏កំសត់របស់ខ្ញុំអើយ ហេតុអ្វីតែងតែរងការចោទប្រកាន់ខុសការពិតពីគេគ្រប់រឿង !

ពីខ្ញុំ សុធី ប្រជាពលរដ្ឋស្លូតត្រង់ រស់នៅរាជធានីភ្នំពេញ









អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមាព្រះវិហារវត្តសិលាបទុម ស្ថិតក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង

នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង លោក គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមា ព្រះវិហារថ្មី វត្តសិលាបទុម ហៅវត្តហូរចំបក់ ស្ថិតក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈអភិបាលស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បានអញ្ជើញចូលរួមយ៉ាងច្រើនកុះក ។ តាមរបាយការណ៍របស់លោកអភិបាលស្រុក បានឲ្យដឹងថាវត្តសីលាបទុម ហៅវត្តអូរចំបក់ បានចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ១៩៩៩ រហូតបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧ ដោយចំណាយថវិកាសរុបចំនួន ១២២,៥៧១ ដុល្លា ៕






សមាជិកក្រុមប្រឹក្សាឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានប្រកាសដើរចេញពីបក្សសង្គ្រោះជាតិ

នៅថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៧ សមាជិកក្រុមប្រឹក្សាឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ មកពីគណបក្សសង្គ្រោះជាតិ លោក ញិន ផែន អាយុ៥៨ ឆ្នាំ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីបក្សសង្គ្រោះជាតិ និងសុំចុះឃុំកន្ទួតមកពីចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក ញិន ផែន សមាជិកក្រុមប្រឹក្សាឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដោយលោកបានលើកឡើងថា «បន្ទាប់ពីដឹងពីទង្វើឃុបឃិតរបស់លោក កឹម សុខា ជាមួយបរទេស បង្កើតចលាចលឲ្យធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីតែអំណាចប្រព្រឹត្តទង្វើក្បត់ជាតិ និងប្រជាជន ដូច្នេះខ្ញុំបាទ សុំចុះចូលរួមរស់ជីវភាពយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ ដោយសារមើលឃើញពីគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍពេញបរិបូណ៍នាពេលនេះ និងថ្ងៃអនាគត»៕


(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ កម្ពុជាបានផ្លាស់ប្តូរ​សព្វគ្រប់អស់ហើយ!



មិនខុសពីពិធីបុណ្យធំៗផ្សេងទៀតទេ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ រយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរ កម្សាន្តសប្បាយ យ៉ាងច្រើន កុះករ និងនៅគ្រប់ទិសទី។ អ្នកខេត្តឡើងមកភ្នំពេញ អ្នកភ្នំពេញចេញទៅខេត្ត អ្នកខ្លះឆ្លងដែន ទៅកម្សាន្តរហូតដល់ក្រៅប្រទេស។ រយៈពេលបីថ្ងៃនេះ នៅភ្នំពេញក៏ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ឬបណ្តាខេត្តនានាដែរជាពិសេសខេត្តដែលជាគោលដៅទេសចរណ៍ សំឡេង កាំជ្រួចបានលាន់លឺឡើងអមដោយពន្លឺផ្កាភ្លើងចម្រុះពណ៌ បាចសាចពេញផ្ទៃវេហាស៍។
មនុស្សម្នាមានទាំងជនជាតិខ្មែរ ទាំងភ្ញៀវទេសចរបរទេសបានបាញ់ក្រសែភ្នែកទៅរកពន្លឺកាំ ជ្រួចក្រោមពន្លឺព្រះចន្ទពេញបរមីដោយក្តីអំណរសាទរយ៉ាងក្រៃលែង។ ទូរស័ព្ទស្មាតហ្វូនគ្រប់ ដៃបានផ្តិត យកទិដ្ឋភាពដ៏គួរជាទីមនោរម្យនេះ។ មិនយូរប៉ុន្មានរូបភាព បានផុសត្រឡែត ពាសពេញបណ្តាញសង្គមហ្វេសប៊ុក។ អ្នកខ្លះថតសែលហ្វីជាមួយគូរសង្សារ អ្នកខ្លះថត ជាមួយក្រុមគ្រួសារ អ្នកខ្លះថតជាមួយមិត្តភ័ក្តិ ប្រកបដោយទឹកមុខញញឹមពព្រាយដែលបង្ហាញ ពីភាពសុខដុមរមនាយ៉ាងក្រៃលែង។ នៅលើដងផ្លូវមនុស្សម្នាណែនណាន់តាន់តាប់ រថយន្ត និងយានយន្ត គ្រប់ប្រភេទចរាចរណ៍ទៅមកយ៉ាងកកកុញ និងពេលខ្លះត្រូវកកស្ទះ ចរាចរណ៍ យ៉ាងយូរថែមទៀត។
ក្រៅពីសំឡេងកាំជ្រួញ ក៏នៅមានការប្រគុំតន្ត្រីយ៉ាងកងរំពង ហើយនៅមុខវង្សតម្ត្រីនីមួយៗ សុទ្ធតែមានអ្នកឈរទស្សនា ឬរាំលេងយ៉ាងសប្បាយរីករាយ។ អ្នកដែលចេញទៅក្រៅស្រុក ឯណោះវិញក៏មិនភ្លេចបង្ហោះរូបភាពតាមហ្វេសប៊ុកដើម្បីបង្អួតមិត្តភ័ក្តិ បងប្អូននៅឯក្នុងស្រុក ឲ្យបានឃើញនោះដែរ។ ពាក្យពេចន៍ជូនពរគ្នាត្រូវបានបង្ហោះព្រោងព្រាត តាមបណ្តាញ សង្គម។ ទាំងអស់នេះជាសក្ខីភាពដែលបង្ហាញថា ប្រទេសកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខ មាត់ថ្មីទាំងស្រុងបើធៀបទៅនឹងសម័យមុនៗ ពោលគឺផ្លាស់ប្តូរពីសង្គ្រាមមកសន្តិភាព ពីសូរកាំភ្លើង មកសូរកាំជ្រួច ពីសម្រែកទួញសោកដោយសារវិនាសកម្មគ្រាប់បែកបេ៥២ មក ជាសម្រែកហ៊ោកញ្ចៀវដោយក្តីអំណរ។ ប្តូរពីទីក្រុងខ្មោច មកជាទីក្រុងកកស្ទះចរាចរណ៍ ប្តូរពីស្ថានភាពរកអង្ករច្រកឆ្នាំង មកស្ថានភាព រកកន្លែងសម្រាប់ចាយលុយ ប្តូរពីហូបមិនគ្រប់មកហូបមិនអស់ ប្តូរពីភាពស្គមស្គាំង មកជាធាត់ទ្រលុកទ្រលន់ ប្តូរពីយប់ងងឹតសូន្យសុង មកមានភ្លើងអគ្គិសនីភ្លឺចិញ្ចាចចិញ្ចែង ប្តូរពីការ បំផ្លិចបំផ្លាញមកជាការកសាងសំណង់ រីកដុះដាលព្រោងព្រាត ប្តូរពីសម័យកាលដែល ជនបរទេសរត់បាជើងសព្រាតចេញពីស្រុកខ្មែរមកជាប្រទេស ដែលទទួលភ្ញៀវទេសចរបរទេស ច្រើនលាននាក់ក្នុងមួយឆ្នាំៗ ទាំងអស់នេះគឺជាភស្តុតាងដែលបង្ហាញថា ប្រទេសកម្ពុជាសម័យនេះពិតមានសុខសន្តិភាពពេញលេញ ហើយប្រជាពលរដ្ឋពិត ជាមានជីវភាពធូរធា សុខសប្បាយ និងមានទឹកមុខប្រកបដោយក្តីសង្ឃឹម ញញឹម ពព្រាយ សប្បាយរីករាយ គ្រប់ៗគ្នា។
សម្រាប់ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ដែលបានឆ្លងកាត់ជាច្រើនរបប ខ្ញុំពិតជាហ៊ានអះអាង ប្រកប ដោយមោទនៈភាពថា គ្មានសម័យកាលណាដែល ប្រទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍ ជឿនលឿន ដូចសម័យបច្ចុប្បន្ននេះទេ។ នៅឯទីជនបទឯណោះវិញ ក៏មានការប្រែប្រួលខ្លាំង ណាស់ដែរ។ អ្នកដែលពីមុនមិនធ្លាប់មានទូរទស្សន៍មើលសោះ ឥឡូវមានទូរទស្សន៍ ស្ទើរគ្រប់ផ្ទះ អ្នកដែលពីមុនមិនធ្លាប់មានម៉ូតូជិះ ឥឡូវសុទ្ធតែម៉ូតូស៊េរីថ្មីដេញតាមគ្នា ឬគ្រួសារ ជនបទជាច្រើនមានទាំងឡានថែមទៀត។ អ្នកដែលមិនធ្លាប់មានទូរស័ព្ទប្រើសោះ ឥឡូវទូរស័ព្ធគ្រប់ដៃ ហើយភាគច្រើនជាទូរស័ព្ទស្មាតហ្វូនទៀត។ អ្នកដែលពីមុនមានផ្ទះតូច ឥឡូវមានផ្ទះធំ ពីមុនផ្ទះស្លឹក ឥឡូវផ្ទះថ្ម។
អ្នកដែលពីមុនមិនដែលស្គាល់ផ្លូវល្អ ឥឡូវមានផ្លូវកៅស៊ូ ឬយ៉ាងហោចណាស់ក្រួស ក្រហមដែរ។ ទិដ្ឋភាពទាំងអស់នេះវាមានន័យផ្ទុយស្រឡះ ពីការទទួលបានព័ត៌មានខ្មៅ ពីប្រភពខ្មៅដែលមនុស្សចិត្តខ្មៅបានខំផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកដែលមិនបានមកឃើញទិដ្ឋភាពជាក់ស្តែង របស់ស្រុកទេស ហើយចាំតែស្តាប់ព័ត៌មានខ្មៅ ពួកគេនៅនឹកគិតថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងសម័យខ្មែរក្រហមនៅឡើយ បើទោះជាអ្វីៗបានប្រែប្រួលទាំងស្រុងបែបនេះហើយក៏ដោយ។ ប៉ុន្តែសម្រាប់អ្នកដែលរស់នៅលើទឹកដីកម្ពុជា សុទ្ធតែបានឃើញការប្រែប្រួល ផ្លាស់ប្តូរមុខមាត់ថ្មីទាំងអស់នេះយ៉ាងពិតប្រាកដ លើកលែងតែអ្នកនយោបាយប្រឆាំង និងអ្នកគាំទ្រផ្កាប់មុខមួយចំនួនដែលនៅតែធ្វើមិនឃើញ ធ្វើមិនដឹង ធ្វើមិនលឺ។ ដោយសារនិន្នាការនយោបាយជ្រុលនិយម ពួកគេសុខចិត្តហារមាត់និយាយក្បត់ការពិតទាំងងឹតងងុលថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពខ្មៅងងឹត បើទោះបីជាពួកគេ និងគ្រួសាររបស់ពួកគេសុទ្ធតែទទួលបានផលពីសុខសន្តិភាព និងពីការអភិវឌ្ឍន៍គ្រប់ៗគ្នាក៏ដោយ។
ការផ្លាស់ប្តូរមុខមាត់ប្រទេសទាំងស្រុងបែបនេះគឺជា ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ សម្តេច ហ៊ុន សែន គឺជាស្ថាបនិកអ្នករំដោះប្រទេសចេញពីរបបខ្មែរក្រហម ជាអ្នកសង្គ្រោះប្រជាពលរដ្ឋខ្មែរចេញពីសេចក្តីស្លាប់ ជាអ្នកបញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាពយ៉ាងពេញលេញមិនធ្លាប់មាន និងជាអ្នកដឹកនាំឲ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ ចំណែកពាក្យសង្គ្រោះជាតិ ឬពាក្យផ្លាស់ប្តូរ ដែលក្រុមប្រឆាំងប្រើបច្ចុប្បន្នគឺជាពាក្យហួសសម័យ និងប្រើតាមក្រោយគេដែលគេបានធ្វើរួចរាល់អស់ទៅហើយ។ ពិតណាស់ថា កម្ពុជានៅមានពលរដ្ឋមួយចំនួនតូចរស់នៅក្នុងភាពក្រីក្រ ប៉ុន្តែ ពាក្យថាក្រសម័យនេះខុសពីក្រសម័យមុន។ សម្រាប់ប្រទេសកម្ពុជា សម័យដែលក្របំផុតនោះគឺគ្មានអ្វីក្រជាងសម័យខ្មែរក្រហមទៀតឡើយ។ ចំណែក អ្នកក្រសម័យនេះមានន័យត្រឹមតែថា មិនទាន់មានដូចគេតែប៉ុណ្ណោះ។ សូម្បីអ្នកជាប់ពន្ធនាគារសម័យនេះ ក៏មានសំណាងជាងសម័យមុនដែរ។ ពីមុន អ្នកទោសក្បត់ជាតិត្រូវមានទោសប្រហារជីវិត។ តែបច្ចុប្បន្ន អាចទទួលទោសត្រឹមជាប់ពន្ធនាគារតែប៉ុណ្ណោះ ហើយអ្នកជាប់ពន្ធនាគារនោះទៀតសោត មានបាយហូប មានលទ្ធភាពអាចទិញប្ហូបឆ្ងាញ់ៗក៏បាន មានវិទ្យុស្តាប់និងជួនកាលអាចប្រើទូរស័ព្ទបានថែមទៀត គឺខុសស្រឡះពីអ្នកទោសមស័យខ្មែរក្រហម។ អតីតអ្នកជាប់ឃុំក្នុងគុកទួលស្លែង មានលោក ប៊ូ ម៉េង និងលោកជុំ ម៉ី ជាដើមគឺជាសាក្សីរស់ដែលអាចបញ្ជាក់បានអំពីរឿងនេះ។
នេះហើយជាហេតុផលដែលប្រជាជនកម្ពុជា នៅតែផ្តល់យុត្តិធម៌ជានិច្ច ដល់គណបក្សប្រជាជនកម្ពុជា និងដល់សម្តេច ហ៊ុន សែន។ ចំណែកអ្នកដែលខំស្រែកថា ដូរឬមិនដូរ បើទោះបីជាប្រជាពលរដ្ឋបានផ្តល់ចម្លើយច្បាស់តាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ថាមិនដូរក៏ដោយ ក៏ពួកគេនៅតែមិនសុខចិត្ត ហើយបែរជាទៅរកគ្រូធំដើម្បីបង្រៀនពីរបៀបផ្តួលរំលំទៅវិញ។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចជាពលរដ្ឋខ្មែរផ្សេងទៀតដែរ យើងមិនត្រូវការផ្លាស់ប្តូរទៀតទេ ពីព្រោះកម្ពុជាបានផ្លាស់ប្តូររួចរាល់ និងសព្វគ្រប់អស់ហើយ។ ពីអំណឹះតទៅ អ្វីដែលអ្នកនយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរគ្រប់គ្នាត្រូវធ្វើគឺការចូលរួម ចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យទៅមុខកាន់តែលឿនទៅតាមលទ្ធភាពរៀងៗខ្លួននិងការបំពេញចន្លោះប្រហោងដែលរាជរដ្ឋាភិបាល នៅខ្វះខាតធ្វើមិនទាន់បានល្អនៅឡើយ។ និយាយឲ្យចំ កម្ពុជាសម័យនេះមិនត្រូវការសង្គ្រោះ មិនត្រូវការផ្លាស់ប្តូរទៀតទេ តែអ្វីដែលកម្ពុជាត្រូវការគឺកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យ ដោយឈរលើមូលដ្ឋាន សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលកំពុងមានសព្វថ្ងៃពីព្រោះកម្ពុជាបានឆ្លងកាត់រួចហើយដំណាក់កាលសង្គ្រោះ និងផ្លាស់ប្តូរ ហើយបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង រួចរាល់អស់ហើយ។
យើងមិនចង់ប្តូរសំឡេងកាំជ្រួចទៅជាសំឡេងគ្រាប់កាំភ្លើងទេ យើងមិនចង់ប្តូរពីសំឡេងយន្តហោះដឹកទេសចរណ៍ និងទំនិញដែលឡើងចុះ ឥតដាច់នៅលើទឹកដីកម្ពុជាឲ្យទៅជាសំឡេងយន្តហោះទម្លាក់គ្រាប់បែក បេ៥២ ទៀតទេ។ យើងមិនចង់ប្តូរសំឡេងហ៊ោកញ្ចៀវដោយអំណរសាទរ ទៅជាសំឡេងស្រែកហៅកូនចៅ រត់ចូលត្រង់សេដូចអតីតកាលទៀតឡើយ។
យើងមិនចង់ប្តូរពីការធ្វើដំណើរទៅមកក្នុងនាមជាភ្ញៀវទេសចរ ដែលស្វែងរកការកម្សាន្តសប្បាយ ឲ្យទៅជាចលនាជនភៀសខ្លួន ដោយសង្គ្រាមនោះឡើយ យើងក៏មិនចង់ឃើញទីក្រុង ទីប្រជុំជន តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំងឡាយ ក្លាយជាខ្ទេចខ្ទាំ ដូចនៅស៊ីរី លីប៊ី និងបណ្តាប្រទេសជាច្រើនទៀត ដែលទទួលរងចលនាបដិវត្តន៍ពណ៌នោះដែរ។ នេះជាសំឡេងពលរដ្ឋខ្មែរម្នាក់ដែលពួកអ្នកនយោបាយប្រឆាំងត្រូវតែលឺ។ ការប៉ុនប៉ងនាំប្រទេសទៅរកភាពវឹកវរ និងវិនាសកម្មជាថ្មីក្រោមខ្សែញាក់របស់បរទេសគឺជារឿងដែលមិនត្រូវកើតលើទឹកដីនេះជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ។
ចុងក្រោយនេះ ប្រទេសកម្ពុជាមានភ័ព្វសំណាងជាថ្មីម្តងទៀត ដែលបានរាជរដ្ឋាភិបាលបានចាត់វិធានការ ទាន់ពេលវេលាដើម្បីទប់ស្កាត់ការនាំ ប្រទេសទៅរកវិនាសកម្មសារជាថ្មី។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមសាទរ ចំពោះចំណាត់ការនេះ ពីព្រោះវាជាចំណាត់ការដើម្បីការពារសេចក្តីសុខជូនយើងទាំងអស់គ្នា។
សូមបងប្អូនអ្នកទាំងឡាយដែលបានទទួលការបំពាក់បំប៉នមនោគមន៍វិជ្ជា ពីមេរបស់ខ្លួនរហូតជឿស្លុង ដោយមិនបានពិចារណា មេត្តាភ្ញាក់រលឹកឡើងពីព្រោះនៅមិនទាន់ហួសពេលទេ។ សម្តេច ហ៊ុន សែន ក្នុងនាមជាស្ថាបនិកសន្តិភាព និងក្នុងនាមជាអ្នកដឹកនាំរបស់ខ្មែរទាំងអស់គ្នា តែងតែផ្តល់ឱកាសឲ្យខ្មែរគ្រប់គ្នាដែលចេះភ្ញាក់រលឹកទោះជាធ្លាប់បានប្រព្រឹត្តកំហុស ទៅលើសម្តេចយ៉ាងណាក៏ដោយ។ មានតែការរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាទេទើបធានាបាននូវសន្តិភាព និងការរីកចម្រើនសម្រាប់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។ សូមប្រញាប់រួសរាន់ក្នុងការផ្លាស់ប្តូរជីវភាពនយោបាយដោយបោះបង់ចោលគណបក្ស ដែលបង្កាត់ភ្លើងមករួមរស់ជាមួយគណបក្សដែលជាអ្នកពន្លត់ភ្លើងវិញ៕
ដោយ៖ សំឡេង សច្ចៈ