Monday, November 06, 2017

អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមាព្រះវិហារវត្តសិលាបទុម ស្ថិតក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង

នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង លោក គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមា ព្រះវិហារថ្មី វត្តសិលាបទុម ហៅវត្តហូរចំបក់ ស្ថិតក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈអភិបាលស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បានអញ្ជើញចូលរួមយ៉ាងច្រើនកុះក ។ តាមរបាយការណ៍របស់លោកអភិបាលស្រុក បានឲ្យដឹងថាវត្តសីលាបទុម ហៅវត្តអូរចំបក់ បានចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ១៩៩៩ រហូតបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧ ដោយចំណាយថវិកាសរុបចំនួន ១២២,៥៧១ ដុល្លា ៕






No comments:

Post a Comment