Monday, November 06, 2017

ដោយមានការភ័យខ្លាចសង្គ្រាមលោកលើកទី ៣ ចិនដែលជា​សម្ព័ន្ធមិត្តរបស់​ កូរ៉េខាងជើង​ធ្វើត្រាប់វាយ​ប្រហារលើកោះ​ Guam​ ដែលជាទឹកដី​អាមេរិក​

ប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង បានបង្កឱ្យមានការភ័យខ្លាច នៃសង្គ្រាមលោកលើកទី៣ ដោយការធ្វើត្រាបវាយប្រហារលើកោះ Guam ដែលជាទឹកដីអាមេរិក។

កូរ៉េខាងជើងធ្លាប់គំរាមកំហែងវាយប្រហារកោះ Guam កាលពីមុន។

ប៉ុន្តែខណៈពេលដែលការគំរាមកំហែងរបស់លោក Kim Jong-un ទំនងជាគ្មានចេញទៅជាផលអ្វីទេ ដែលចិនកំពុងបន្ដញុះញុងអាមេរិកនៅប៉ាស៊ីហ្វិក។

ក្រុមមន្ត្រីអាមេរិកបានបង្ហាញនៅថ្ងៃនេះថា យន្តហោះទម្លាក់គ្រាប់បែកចិនបានធ្វើត្រាបវាយប្រហារនៅលើកោះ Guam ជាផ្នែកមួយនៃការប្រតិបត្តិការប្រចាំថ្ងៃ និងភាពគឃ្លើនជាបន្តបន្ទាប់។

ក្រុមមន្រ្តីបាននិយាយទៅកាន់អ្នកសារព័ត៌មាន ដែលធ្វើដំណើរជាមួយប្រធានសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Joseph Dunford ។

ពួកគេបាននិយាយថា ពួកគេជឿជាក់ថា ជម្លោះជាមួយកូរ៉េខាងជើង គឺជា «ការប្រយុទ្ធដែលយើងអាចឈ្នះបាន» ប៉ុន្តែបាននិយាយជាមួយចិនថា ពួកគេ «ព្រួយបារម្ភអំពីរបៀបដែលអ្វីៗនឹងកើតឡើង»។

មន្ត្រីម្នាក់បាននិយាយថា «សាធារណរដ្ឋប្រជាមានិតចិនកំពុងអនុវត្តការវាយប្រហារលើកោះ Guam ។

«ចិនគឺជាកត្តាប្រឈមរយៈពេលដ៏យូរនៅក្នុងតំបន់»។

«នៅពេលយើងសម្លឹងមើលសមត្ថភាពរបស់ចិនដែលកំពុងអភិវឌ្ឍនោះ យើងត្រូវធ្វើឱ្យប្រាកដ ថា យើងរក្សាសមត្ថភាពក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តជាសម្ព័ន្ធភាពរបស់យើងនៅតំបន់ ប៉ាស៊ីហ្វិក»។

ក្រុមមន្រ្តីបាននិយាយថា ដំណើរទស្សនកិច្ចដ៏ខ្លីនេះ គឺជាការប៉ុនប៉ងដោយចិនដើម្បីអនុវត្តឡើងវិញនូវការទាមទាររបស់ខ្លួនដែលមានទំហំដ៏ធំនៃសមុទ្រចិនខាងត្បូង រួមទាំងកោះដែលមានជម្លោះជាច្រើនផងដែរ។

មន្ត្រីម្នាក់បាននិយាយថា ចិនថែមទាំងបានកាន់កាប់នាវានេសាទចំនួន ១៥០.០០០ ទូក  នៅតំបន់នោះ ដោយណែនាំពួកគេឱ្យបុកទូកវៀតណាម ពេលខ្លះទូកនោះលិចផងដែរ។

យន្តហោះទម្លាក់គ្រាប់បែកឥឡូវនេះ ជាញឹកញាប់កំពុងហោះកាត់តំបន់នោះ ដែលជាការប៉ុនប៉ងមួយដើម្បី «ឈ្នះដោយគ្មានការប្រយុទ្ធ» ក្នុងការគ្រប់គ្រងលើតំបន់នេះ។

នេះបាននាំឱ្យមានការកើនឡើងនូវការប្រឈមមុខគ្នារវាងយន្តហោះចិន ជាមួយយន្តហោះ ដែលមកពីអាមេរិក និងជប៉ុន។

មន្ត្រីម្នាក់បាននិយាយថា «វាជារឿងធម្មតាសម្រាប់យន្តហោះចម្បាំងចិន ដើម្បីស្ទាក់ចាប់យន្តហោះចម្បាំងអាមេរិក» នោះ។

គាត់បាននិយាយថា «យន្តហោះចិន និងយន្ដហោះជប៉ុនបំពាក់ដោយអាវុធ ឥឡូវនេះកំពុងប្រឈមមុខដាក់គ្នាយ៉ាងកៀក ជាប្រចាំថ្ងៃ»។

ឧត្តមសេនីយ៍ឯក Dunford បានទទួលស្គាល់ការគំរាមកំហែងដែលបានបង្កឡើងដោយចិននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជូនសារមួយទៅកាន់ក្រុងប៉េកាំង។

គាត់បាននិយាយថា «ប្រសិនបើយើងរកឃើញខ្លួនយើងនៅក្នុងជម្លោះនៅទីនោះ យើងអាចនឹងស្ថិតនៅក្រោមការវាយប្រហារពីអាកាស។

យើងចាត់ទុកខ្លួនយើងជាមហាអំណាចប៉ាស៊ីហ្វិក។ មានអ្នកខ្លះដែលព្យាយាមដើម្បីបង្កើតស្ថានភាពដែលថា យើងមិននៅប៉ាស៊ីហ្វិកដើម្បីគ្រប់គ្រង់នោះទេ។

«សាររបស់យើងគឺថា យើងជាមហាអំណាចប៉ាស៊ីហ្វិក។ យើងមានបំណងដើម្បីគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិក។ ភាពចម្រុងចម្រើនសេដ្ឋកិច្ចនាពេលអនាគតរបស់យើង គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទំនាក់ទំនងនយោបាយ និងសន្តិសុខរបស់យើងនៅក្នុងតំបន់»៕

ប្រភព : Express ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment