Monday, November 06, 2017

តើចិន​​នឹងបញ្ចេញ​ឥរិយាបថ​យ៉ាងដូចម្តេច​នៅក្នុង​សតវត្សរ៍នេះ?​

 បន្ទាប់ពីពិភពលោកទាំងមូលបានតាមដានសមាជជាតិលើកទី១៩ របស់បក្សកុម្មុយនីស្តចិននៅប៉េកាំងកាលពីសប្តាហ៍មុននោះ ឥឡូវនេះគឺជាពេលវេលាដើម្បីពិនិត្យនូវរបាយការណ៍ផ្លូវការរបស់សមាជ ហើយដើម្បីមើលថា តើទំហំប៉ុណ្ណាវាមានឥទ្ធពលទៅលើតំបន់អាស៊ានរបស់យើង ហើយ និងជាពិសេសប្រទេសហ្វីលីពីន។

ការពិតនោះគឺថា ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក ហើយក៏កំពុងតែកសាងអាវុធនុយក្លេអ៊ែរ និងកម្លាំងយោធារបស់ខ្លួន ក៏ដូចជាការងើបមុខឡើងបែបជាអនុតរភាពដែលបានកើតមានឡើងរាប់សតវត្សរ៍កន្លងមកហើយ ដែលធ្វើឱ្យការអនុវត្តនេះកាន់តែចាំបាច់ទៅទៀត។ បន្ថែមទៅលើការទទួលស្គាល់របស់ចិន នោះគឺជាការប្រកួតប្រជែងដ៏ត្រង់ដើម្បីជំនួសអាមេរិកក្នុងឋានៈជាមហាអំណាចសេដ្ឋកិច្ចកំពូល។

ដូច្នេះវាជាការចាំបាច់សម្រាប់បណ្តាប្រជាជាតិកំពុងអភិវឌ្ឍន៍ទាំង១០ ប្រទេស ដូចជាអាស៊ាន តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ក៏ដូចជាពិភាពលោកដើម្បីត្រួតពិនិត្យដោយយកចិត្តទុកដាក់ថាតើចិននឹងអនុវត្តជាក់ស្តែងយ៉ាងម៉េចនៅក្នុងប៉ុន្មានទសវត្សរ៍នេះ ស្តីពីសុន្ទរកថារបស់លោក Xi Jinping ដែលនិយាយទៅដល់នយោបាយការបទេស ក៏ដូចជាបទបញ្ជានៅក្នុងស្រុក។

ចូរចាំនៅក្នុងចិត្តថា គាត់បាននាំមុខបង្កើតជំហរដ៏សំខាន់៣ នៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសចិន: ប្រធានាធិបតីរបស់ប្រទេស/រដ្ឋ ប្រធានបក្សកុម្មុយនីស្តចិនដែលមានគណៈ កម្មការកណ្តាលគ្រប់គ្រងអំណាចមានសមាជិក ៧ រូប និងជាកងទ័ពរំដោះប្រជាជនចិន។

ការវិភាគនេះ ក៏ដូចជាការសិក្សារបស់បញ្ញវ័នចិន និងនយោបាយបែបភូមិសាស្ត្របានក្លាយ ជាកិច្ចការសំខាន់បន្ថែមទៀត និងបន្ទាន់ ដោយសារតែអាមេរិកបានវាយឈ្នះទៅលើពួកអេស្ប៉ាញ នៅក្នុងសង្គ្រាមរបស់ពួកគេកាលពីសតវត្សទី១៩ ដាក់អាណានិគមនិយមទៅលើហ្វីលីពីន។ ហើយ ពួកគេក៏រក្សាបាននូវវត្តមានយោធា សេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីពេលនោះមក។ អាមេរិក និងចិនកំពុងតែប្រកួតគ្នាដើម្បីដណ្តើមយកឋានៈជាមេដឹកនាំផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់នេះ។

ស្ថានភាពនេះត្រូវបានគេគិតថា អាមេរិក និងចិនកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីទទួលបានគោលដៅរបស់ខ្លួន របាយការណ៍ផ្លូវការចេញពីសមាជនោះក៏បាននិយាយផងដែរថា ទស្សនវិស័យរបស់លោក Xi ស្តីពីកុម្មុយនីស្តដែលមានចរិតដឹកនាំតាមរបៀបចិនសម្រាប់យុគសម័យចិនត្រូវបានតម្កល់នៅក្នុងរដ្ឋធម្មនុញ្ញចិន។ នៅក្នុងភាសាសាមញ្ញ នេះមានន័យថា ចិនកំពុងតែរក្សាភាពដឹកនាំរបស់លោក Xi ថា ជាមេដឹកនាំកំពូលដែលនឹងចាត់ចែងសុខុមាលភាពសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនខ្លួន ១៤០០ លាននាក់ ខណៈដែលបន្សាំគោលការណ៍សមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនបញ្ចូលគ្នា ទាំងបែបសង្គមនិយម និងមូលនិធននិយមដើម្បីទទួលបានសេដ្ឋកិច្ចអន្តរជាតិ។

នៅក្នុងរបាយការណ៍ដែលបានលើកសម្តីលោក Xi ថា វាក្លាយទៅជាយុគសម័យនៃការទទួលបានជោគជ័យទាំងស្រុង ក្នុងការកសាងសង្គមបែបរីកចម្រើនថ្មីមួយក្នុងគ្រប់ទិដ្ឋភាពទាំង អស់។ ហើយឈានទៅធ្វើការខិតខំទាំងឡាយដើម្បីកសាងប្រទេសសង្គមនិយមមួយបែបទំនើបដ៏អស្ចារ្យ។ វានឹងក្លាយទៅជាយុគសម័យរបស់ប្រជាជនចិន ដែលក្រុមជាតិនពន្ធនៃប្រជាជនចិនទាំងអស់ធ្វើការជាមួយគ្នា និងយ៉ាងសកម្មដើម្បីបង្កើតឡើងនូវជីវិតដ៏ល្អប្រសើររបស់ពួកគេ និងទទួលបានវិបុលភាពរួមដើម្បីគេរាល់គ្នា… វានឹងក្លាយទៅជាយុគសម័យមួយដែលមើលឃើញចិនកាន់តែឈានទៅរកចំណុចកណ្តាល ហើយចូលរួមវិភាគទានកាន់តែសម្បើមឡើងសម្រាប់មនុស្ស លោក។

ទស្សនៈរបស់លោក Xi បាននិយាយថា ចិនមានគោលដៅពីរសតវត្សរ៍។ ទី១ ដើម្បីបង្គ្រប់នូវការកសាងសង្គមជឿនលឿនបែបថ្មីនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៅឆ្នាំ២០២១។ ទី២ ដើម្បីធ្វើឱ្យចិនក្លាយទៅជាប្រទេសបែបសង្គមនិយមទំនើបដែលរីកចម្រើន មានសេរីភាព ខ្លាំងរឹងមាំ និង វប្បធម៌បោះជំហានទៅមុខ និងមានសុខុដុមនីយកម្មនៅឆ្នាំ២០៤៩ នៅពេលដែលគណបក្សកុម្មុយនីស្តចិននឹងប្រារព្ធនៅថ្ងៃចាប់កំណើតរបស់ខ្លួន។ នោះគឺនៅក្នុងរយៈពេល ៣០ ឆ្នាំទៀត។

 តើចិននឹងធ្វើកិច្ចការនេះយ៉ាងដូចម្តេច?

របាយការណ៍នោះនិយាយថា ចិននឹងធ្វើកំណែទម្រង់ទៅលើការទំនុកបម្រុងបន្ថែម ពន្លឿន ការកសាងប្រទេសមួយដែលមានលក្ខណៈបច្ចេកវិទ្យា ការធ្វើឱ្យប្រទេសនេះកាន់តែមានសន្ទុះឡើង ជំរុញឱ្យមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម និងបន្តការបើកចំហគ្រប់វិស័យទាំងអស់ ចាប់តាំពីលោក Xi ចូលកាន់តំណែងជាប្រធានា ធិបតី គាត់បានពង្រឹងទៅលើយុទ្ធនាការកំណែទម្រង់របស់គាត់ ជាពិសេសប្រឆាំងនឹងអំពើពុករលួយដែលធ្វើឱ្យប្រទេសនេះឈានទៅអនុវត្តជាក់ស្តែងនៃការទិញឧបករណ៍បច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តដោយអះអាងថា បច្ចេកវិទ្យានោះចិនជាអ្នកបង្កើត ឬកែឆ្នៃ។ ស្ថានភាពនេះបានធ្វើឱ្យយើងនឹកឃើញអ្វីដែលជប៉ុនបានធ្វើនៅក្នុងទសវត្សរ៍១៩២០ និងអាល្លឺម៉ង់នៅទសវត្ស​រ៍ ១៩៣០ ក៏ដូចជាការរកឃើញបច្ចេកវិទ្យាអាមេរិកនៅក្នុងទសវត្សរ៍១៩៣០។

ការដែលធ្វើឱ្យប្រទេសកាន់តែមានសន្ទុះឡើងអាចមានជ័យថា ជាការផ្គត់ផ្គង់បន្ថែមទៀតសម្រាប់ប្រជាជនចិននៅតាមជនបទដែលជាសន្តិសុខផ្នែកម្ហូបអាហារ និងទឹករបស់ពួកគេ។

ការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាចមានន័យថា ការផ្តល់នូវជំនួយបច្ចេកវិទ្យា និងហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ សម្រាប់ប្រទេសអាស៊ានទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីកណ្តាល តាមរយៈការភ្ជាប់បណ្តាញផ្លូវដែក និងពាណិជ្ជកម្មដើម្បីដឹកជញ្ជូនសម្ភារកសិកម្មទៅដល់ប្រជាជនកាន់តែលឿន និងថោកជាងមុន។

ការធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម និងបន្តការបើកចំហគ្រប់ផ្នែកទាំងអស់អាចមានន័យថា ជាការបើកចំហសេរីភាវូបនីយកម្មវិនិយោគបរទេស និងប្រតិបត្តិការនៅក្នុងប្រទេសចិន ជាដំណាក់កាលទី២ នៅក្នុងគោលដៅសតវត្សពីរនេះ ដែលគណៈកម្មការកណ្តាលរបស់បក្សមើលឃើញថា ធុរកិច្ចរបស់ចិន និងសារជីវកម្មរបស់រដ្ឋកាន់តែទំនើប និងល្អគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយវិនិយោគបរទេសសម្រាប់ទីផ្សារក្នុងស្រុក។

ហើយនៅពេលដែលប្រធានាធិបតី Xi បានអំពាវនាវឱ្យមានមនុស្សគ្រប់រូបមកពីគ្រប់ប្រទេស ទាំងអស់ធ្វើការជាមួយគ្នាដើម្បីសន្តិសុខជាសកល និងវិបុលភាពរួមគ្នា។ ចិនប្រឆាំងទៅនឹងការការ ពារនិយមផ្នែកពាណិជ្ជកម្ម គាំទ្រយ៉ាងសកម្មទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញការបង្កើតតំបន់ពាណិជ្ជកម្មសេរី ព្រមទាំងការបើកចំហនូវការចូលរួមពីសេដ្ឋកិច្ចពិភពលោក។

ថាតើទំហំប៉ុណ្ណាដែលនយោបាយការបរទេសរបស់ចិន ក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួនដែលនឹងត្រូវអនុវត្តនោះ នោះគឺជាអ្វីដែលមេដឹកនាំអាស៊ានត្រូវតែមានការប្រុងប្រយ័ត្ន។ ការត្រួតពិនិត្យមើលដោយយកចិត្តទុកដាក់នៅប៉ុន្មានទសវត្សចុងក្រោយនេះ ជាមួយគ្នានេះផងដែរនូវការការពារផលប្រយោជន៍របស់យើងប្រហែលជាមានការពិបាក និងតម្លៃខ្ពស់ផងដែរ។ មិនមាននគរបាលជាអន្តរជាតិណាមួយដើម្បីជួយយើងនៅពេលត្រូវការនោះទេ។ តើសង្ឃឹមទៅលើអង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួនមែនឬ? សូមជួបតែសំណាងល្អទៅចុះ។

សិទ្ធិរបស់ប្រទេសណាមួយ ឬបុគ្គលណាម្នាក់ដើម្បីការពារនូវផលប្រយោជន៍របស់ខ្លួនត្រូវបានគេគោរពទាំងអស់។ ក៏ប៉ុន្តែសិទ្ធិទាំងអស់នេះមានកម្រិតរបស់វា។ ប៉ុន្តែភាពជាក់ច្បាស់ណាមួយត្រូវតែដាក់ឱ្យអនុវត្តទាំងអស់គ្នា៕

ប្រភព : Manila Times ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment