Monday, November 06, 2017

ខេត្តក្រចេះរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ

ក្រចេះ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ក្រោមអធិបតីភាពលោក សរ ចំរុង អភិបាលខេត្តក្រចេះ ដោយមានការអញ្ជីញចូលរួមពីសំណាក់ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តក្រចេះ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាលសិស្ស ព្រមទាំងសិស្សានុសិស្ស សរុបចំនួនប្រមាណ២៧០០នាក់ផងដែរ នៅវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ខេត្តក្រចេះ។
លោក សរ ចំរុង បានកោតសសើរ និងវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះលទ្ធផលការសិក្សាឆ្នាំសិក្សា២០១៦- ២០១៧ កន្លងមក ពិសេសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លទ្ធផលដែលសម្រេចបាននេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ។

លោកអភិបាលខេត្ត បានផ្តល់នូវដំបូន្មានល្អៗមួយចំនួន ដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូ ដែលជាអ្នកម្តាយទី២ របស់ខ្លួន និងត្រូវចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ការសេបគប់មិត្តមិនល្អ និងត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ដើមី្បអប់រំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមដែលជាសសរស្តម្ភ ដ៏រឹងមាំរបស់ប្រទេសជាតិ កុំឱ្យចាញ់បោកការញុះញង់របស់មជ្ឈដ្ឋានអគតិមួយចំនួន ដែលចង់បង្កឱ្យមានភាពចលាចល និងអសន្តិសុខដល់ប្រទេសជាតិយើង៕



No comments:

Post a Comment