Friday, January 27, 2023

វិភាគអន្តរជាតិ៖ ការប្រជែងរវាងពួកកំពូលមហាអំណាច ដាស់ «នយោបាយមិនចូលបក្សសម្ព័ន្ធ» ឱ្យភ្ញាក់ពីដេក


(ហុងកុង)៖ នៅក្រោយសង្រ្គាមលោកលើកទី២ បិទបញ្ចប់ទៅ ពិភពលោកត្រូវបានពុះចែកជាពីរប្លុក ដោយប្លុកលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងប្លុកលោកខាងកើតដឹកនាំដោយ អតីតសហភាពសូវៀត។ ប៉ុន្តែ នៅក្នុងយុគសម័យនៃការដណ្ដើមឥទ្ធិពលរវាងអាមេរិក និងសូវៀត ក្រុមប្រទេសមួយចំនួនក៏បានបង្កើតសម្ព័ន្ធភាពមួយដែរដែលគេស្គាល់ជាទូទៅថា «ចលនាមិនចូលបក្សសម្ព័ន្ធ»។

កម្មវត្ថុចម្បងនៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធនេះឡើង គឺដើម្បីធានាឱ្យបានថាប្រទេសរបស់ពួកគេអាចការពារផលប្រយោជន៍ជាតិ និងអាចអនុវត្តនយោបាយការបរទេសស្វ័យភាព ដោយ មិនជ្រើសរើសចូលរួមជាមួយប្លុកមួយ ប្រឆាំងនឹងប្លុកដទៃណាមួយទៀតនោះទេ។ ចលនាមិនចូលបក្សសម្ព័ន្ធ បានផ្ដល់ការគាំទ្រដល់សន្តិសុខ និងអធិបតេយ្យនៃរដ្ឋជាសមាជិកភាគច្រើនមកពី ប្រទេសកំពុងអភិវឌ្ឍ និងដែលមានគំនិតប្រឆាំងអាណានិគម ចក្រពត្តិនិយម និងការអន្តរាគមន៍និយមពីបរទេស។ លើសពីនេះទៀត នៅក្នុងយុគសម័យប៉ូលមហាអំណាច២ ចលនានេះក៏បាន ផ្ដល់ឱ្យប្រទេសដែលទើបតែទទួលបានឯករាជ្យថ្មីៗ នៅពេលនោះនូវមធ្យោបាយអនុវត្តនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេដោយស្វ័យភាពផងដែរ។

នៅពេលសង្រ្គាមត្រជាក់ បិទបញ្ចប់ជាមួយការដួលរលំនៃសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ បណ្ដាប្រទេសលោកខាងកើតនៅក្រោមកាតិកសញ្ញាវ៉ាសូវី (Warsaw Pact) ដឹកនាំដោយសូវៀត ត្រូវបានរំលាយចោល រីឯបក្សសម្ព័ន្ធយោធា NATO ក៏បានក្លាយជាបក្សសម្ព័ន្ធយោធាតែមួយគត់ដែលដំណើរការមកទល់នឹងសព្វថ្ងៃ។ ការដួលរលំរបស់សហភាពសូវៀត បានបញ្ចប់យុគសម័យ ដែលពិភពលោកត្រូវបានពុះចែកជា២ប្លុក។ ប៉ុន្តែ ជាង៣ទសវត្សរ៍ក្រោយមក ពិភពលោកហាក់ដូចជាត្រូវបានបែងចែកជាថ្មីម្ដងទៀត ដោយលើកនេះគឺចិន និងរុស្ស៉ីមួយបក្ស និងលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក មួយបក្ស។

ទោះជាបែបនេះក្ដី ក្នុងពេលបច្ចុប្បន្ន បណ្ដាប្រទេសភាគច្រើនមកពីតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី និងអាមេរិកឡាទីន បាន និងកំពុងជ្រើសរើសយកនយោបាយការបទេសមិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានបង្ហាញតាមរយៈការប្រតិកម្មឆ្លើយតប និងការបោះឆ្នោតរបស់ពួកគនៅឯអង្គការសហប្រជាជាតិជុំវិញសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ជាឧទាហរណ៍ ឥណ្ឌា ឥណ្ឌូណេស៊ី ប្រេស៊ីល អាហ្វ្រិកខាងត្បូង ម៉ិកស៉ិក អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានស្ថិតនៅក្នុងចំណោមក្រុមប្រទេសដែលប្រកាន់យកជំហរអព្យាក្រឹត ដើម្បីការពារផលប្រយោជន៍ជាតិ របស់ពួកគេ តាមរយៈការបដិសេធមិនចូលរួមជាមួយលោកខាងលិចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។

នៅក្នុងគំនិតនៃប្រទេសទាំងនេះ ពួកគេមើលឃើញថាជំហរអព្យាក្រឹត នៅក្នុងយុគសម័យសង្រ្គាមត្រជាក់សម័យថ្មី អាចឱ្យពួកគេទាក់ទាញពាណិជ្ជកម្ម បច្ចេកវិទ្យា និងកិច្ចព្រមព្រៀងអាវុធ ពីបណ្ដាប្រទេសលោកខាងលិច។ តែព្រមពេលជាមួយគ្នា បរិបទអន្តរជាតិដែលចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើងកាលពីពេលមុន និងសព្វថ្ងៃមានការប្រែប្រួលខុសគ្នាទាំងស្រុង ដែលតម្រូវឱ្យបណ្ដាប្រទេសដែលអនុវត្តគោលនយោបាយអព្យាក្រឹតត្រូវពង្រឹងសមត្ថភាពខ្លួនឯង ហើយផ្លាស់ប្ដូរពីការផ្ដោតលើការរក្សាតុល្យភាពនៅចំពោះមុខ ការប្រជែងឥទ្ធិពលរវាង ពួកកំពូលមហាអំណាច ទៅជាការរក្សាឱ្យបាននូវបណ្ដាញទំនាក់ទំនងនៅក្នុងយុគសម័យដែលសេដ្ឋកិច្ចត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក។

ដូច្នេះហើយ ក្នុងបរិបទនៃនយោបាយសកលលោកមិនច្បាស់លាស់បង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងទណ្ឌកម្មរបស់លោកខាងលិច បណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធកំពុង ព្យាយាមហក់ចូលនៅក្នុងរបបសេដ្ឋកិច្ចថ្មីមួយ និងស្វែងរកមធ្យោបាយដើម្បីទាញប្រយោជន៍សម្រាប់ជាតិ ដោយផ្អែកលើអាទិភាពនៃតម្រូវការសម្រាប់ការអភិវឌ្ឍរៀងៗខ្លួន។

គួរបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យធំចំនួន៣ ដូចជាឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង បានបោះឆ្នោតអនុបវាទលើការថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅឯកិច្ចប្រជុំ ពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមីនា ឆ្នាំ២០២២ ដូចគ្នាទៅនឹងបណ្ដាប្រទេសភាគច្រើនមកពីតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍ដែលបាននាំគ្នាបោះឆ្នោត អនុបវាទ។ បន្ថែមពីលើនេះ ប្រទេសចំនួន៥៨ បានបោះឆ្នោតអនុបវាទលើការព្យួរសមាជិកភាពរុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសុខចិត្តជ្រើសរើសមិនដើរតាមលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី ក្នុងចេតនាបន្តធ្វើពាណិជ្ជកម្មដែលផ្ដល់ផលចំណេញដល់ប្រយោជន៍ជាតិរបស់ពួកគេជាមួយទីក្រុងមូស្គូ៕ (Fresh News)



អ្នកវិភាគចៅចាក់ស្មុក៖ អង្គការសង្គមស៊ីវិលមួយចំនួនគួរក្លាហានបង្ហាញតម្លាភាព និងគណនេយ្យភាពចំពោះមុខប្រជាពលរដ្ឋ លើប្រាក់ជំនួយដែលទទួលបានពីបរទេស និងសកម្មភាពរបស់ខ្លួន


(ភ្នំពេញ)៖ គីង្គក់លក់ថ្នាំស្រែង! ពិតជាមិនគួរឱ្យជឿថាសមាគមគ្រូ បង្រៀនកម្ពុជាឯករាជ្យដឹកនាំដោយ រ៉ុង ឈុន និង អ៊ុក ឆាយ៉ាវី ដែលតែងតែទាមទារឱ្យមានតម្លាភាពនិងគណនេយ្យភាពក្នុងសង្គម តែបែរជាខ្លួនឯងមិនបានបំពេញភារកិច្ចផ្តល់នូវរបាយការណ៍បូកសរុប សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនជូនក្រសួងមហាផ្ទៃ ស្របតាមច្បាប់។

ការតព្វកិច្ចនេះមានចែងយ៉ាងច្បាស់ក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលនៅជាធរមានសម្រាប់ការអនុវត្ត។ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានរំឭកសាជាថ្មីដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។

ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ វិធានការដែលមានចែងក្នុងច្បាប់ដែលមិន ត្រូវបកស្រាយថាជាការគាបសង្កត់និងរឹតត្បិតទៅលើសិទ្ធិសេរីភាពសមាគមនិងអង្គការក្រៅរដ្ឋាភិបាលឡើយ ប៉ុន្តែវាជាការពង្រឹងលើការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ ក៏ដូចជាការឆ្លើយតបនឹងការចង់បានរបស់សង្គមស៊ីវិលផងដែរ។ ឥឡូវនេះ ជាពេលវេលាដែលសង្គមស៊ីវិលត្រូវបង្ហាញភាពស្អាតស្អំ និង ភាពបរិសុទ្ធមិនលាក់គំនួចអាក្រក់ ឬរបៀបវារៈនយោបាយរបស់ខ្លួនហើយដោយគ្រាន់តែអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។

តើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានភាពក្លាហានគ្រប់គ្រាន់ទេ ក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជាគំរូល្អដល់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតឱ្យបំពេញ កាតព្វកិច្ចទាំងនេះ និងកុំបន្តរកលេសគេចវេសពីកាតព្វកិច្ចនេះ ទៀត និងក៏ដើម្បីចូលរួមអនុវត្តយន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យផងដែរ ដែលកម្ពុជាបានរៀបចំយន្តការនិងប្រព័ន្ធការងារមួយអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់នេះ។

តាមពិតអ្វីដែលក្រសួងមហាផ្ទៃស្នើដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះគឺដើម្បីផ្តល់ឱកាសដល់សមាគមនេះបង្ហាញគំរូល្អដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀតដែលបានគេចវេសដូចគ្នាមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាពប្រចាំឆ្នាំ ហើយក៏ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានល្អដែលប្រជាពលរដ្ឋទាំងអស់ប្រាថ្នាដែរ។ កន្លងទៅនេះ សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនបានគេច វេសមិនបំពេញកាតព្វកិច្ចនេះជាពិសេសក្រុមសង្គមស៊ីវិល ដែលទទួលថវិកាជំនួយធ្វើការផ្នែកតស៊ូមតិ ធ្វើការងារលើសិទ្ធិមនុស្សសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ផ្នែកសាសនា ក្រោមហេតុផលថាមិនមានពេលវេលាគ្រប់គ្រាន់ និងគ្មានធនធានមនុស្សគ្រប់គ្រាន់ដលម្បីបមពេញការងារនេះ។

តែអ្វីដែលគេឆ្ងល់ថាតើពេលសរសេរគម្រោងដើម្បីសុំលុយបរទេសមកធ្វើសកម្មភាព មានបានត្អុញត្អែរថាខ្វះមនុស្ស និងលទ្ធភាពធ្វើគម្រោងទេ? គ្មានឡើយ ហើយពេលបានថវិកាគម្រោងពីប្រភពណាក៏មិនថែមទាំងប្រកាសឱ្យដឹង និងយកលុយទៅចាយវាយអ្វីក៏មិនឱ្យដឹងផង ព្រោះខ្លាចគេដឹងថាយកថវិកានោះទៅប្រើប្រាស់ធ្វើសកម្មភាពផ្ទុយពីច្បាប់និងលក្ខន្តិកៈរបស់ខ្លួន។ ប៉ុន្តែពលរដ្ឋខ្មែរ តាមរយៈក្រសួងមហាផ្ទៃមានសិទ្ធិដឹងថាតើសមាគមនិងអង្គការសង្គមស៊ីវិលទាំងនេះយកប្រាក់ជំនួយបរទេសដែលផ្តល់ឱ្យដល់ប្រជាជាតិខ្មែរយកទៅធ្វើអ្វីឱ្យពិតប្រាកដ? យកទៅបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋ ឬយកទៅបម្រើនយោបាយបក្សរបស់ខ្លួន និងធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល បំផ្លាញសុខសន្តិភាពដែលផ្ទុយពីលក្ខន្តិកៈរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលកំណត់លក្ខខណ្ឌថាមិនធ្វើសកម្មភាពនយោបាយណាមួយ។

ហេតុអ្វីបានជា ពួកគេព្យាយាមមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាពប្រចាំឆ្នាំជូនក្រសួងមហាផ្ទៃ តែបែរជាខិតខំខ្នះខ្នែងផ្តល់ របាយការណ៍ដល់ម្ចាស់ជំនួយរបស់ខ្លួនទាំងការចំណាយនិងទាំងសកម្មភាពសម្រេចបាន? វាពិតជាមិនចម្លែកទេ នោះមកពីពួកគេមានការលាក់បាំងអ្វីមួយ ឬធ្វើសកម្មភាពមិនស្មោះត្រង់ ឬមានរបៀបវារៈនយោបាយនៅពីក្រោយការទទួលប្រាក់ជំនួយទាំងនោះ ទើបពួកគេតែងតែរកលេស មិនផ្តល់របាយការណ៍តាមការកំណត់របស់ច្បាប់ ខណៈអង្គការសង្គមស៊ីវិលមួយចំនួនគ្រាន់តែជាឡប់ឡែ សម្រាប់ក្រុមសកម្មជននៃបក្សនយោបាយធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល បង្កើនប្រជាប្រិយភាពឱ្យបក្សរបស់ខ្លួន និងទទួលលុយពីបរទេសដើម្បីធ្វើសកម្មភាពនយោបាយប៉ុណ្ណោះ។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដឹកនាំ ដោយ រ៉ុង ឈុន និងអ៊ុក ឆាយ៉ាវី ត្រូវបានលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ថា ជាឡប់ឡែបិទបាំងក្រុមអ្នកនយោបាយបក្សប្រឆាំងធ្វើសកម្មភាពបម្រើឱ្យគណបក្សនយោបាយ និងខុសពីលក្ខខន្តិកៈតម្កល់នៅក្រសួងមហាផ្ទៃ។ រ៉ុង ឈុន ដែលជាទីប្រឹក្សានៃសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យបានប្រកាសជាចំហរគាំទ្រគណបក្សភ្លើងទៀន និងពីមុនគាំទ្រនយោបាយអតីតខ្មោចបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាឱងនយោបាយបដិវត្តន៍ពណ៌។

សកម្មភាពដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើគឺគ្រាន់តែយកស្លាកអង្គការសង្គមស៊ីវិលមកបិទបាំងប៉ុណ្ណោះ តែធាតុពិត ពួកគេកំពុងតែយកលុយជំនួយបរទេសមកធ្វើសកម្មភាព នយោ បាយបម្រើឱ្យរបៀបវារៈនយោបាយបរទេស និងក្រុមប្រឆាំង។ ពួកគេចញលចិត្តបំពានច្បាប់ និងធ្វើជាជនរងគ្រោះតូបនីយកម្ម។

តាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជម្រាបជូនទៅប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ស្តីពីករណីការធ្វើបាតុកម្មខុសច្បាប់របស់សមាគមនេះដោយធ្វើការដើរហែរក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញយ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។

ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងមហាផ្ទៃ សូមធ្វើការរំលឹកដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានផងដែរ។

កម្ពុជាត្រូវបានគេប្រសិទ្ធនាមថាជា«ឋានសួគ៌នៃអង្គការសង្គមស៊ីវិល»។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតម្កល់សំណុំឯកសារ និងចុះបញ្ជីសរុបចំនួន ៦១០៩ ក្នុងនោះសមាគមចំនួន ២៦២៣ និងអង្គការចំនួន ៣៤៨៦។ ក្រោយច្បាប់ស្តីពីសមាគមនិងអង្គការចេញនៅឆ្នាំ២០១៥ រហូតមកដល់ខែមករានេះ ទិន្នន័យបានបង្ហាញថាមានសមាគមនិងអង្គការសរុប ១៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បន្ថែមពីនេះចំអង្គការបរទេសជាង ៣០០ ត្រូវបានចុះបញ្ជីនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

កន្លងទៅសមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនបានប្រព្រឹត្តខុសពីលក្ខន្តិកៈរបស់ខ្លួន និងបង្កើតអំពើពុករលួយក្នុងការប្រើប្រាស់ថវិកាជំនួយ ព្រមទាំងបង្កើតបក្ខពួក និងប្រើប្រាស់ជំនួយបរទេសដើម្បីប្រឆាំងនឹងកម្ពុជា។ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងការប្រើប្រាស់ជំនួយបរទេសស្របតាមលក្ខន្តិកៈរបស់ខ្លួន សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាពិសេស រ៉ុង ឈុន ត្រូវមានភាពក្លាហាន បង្ហាញតម្លាភាពនិងគណនេយ្យភាពលើសកម្មភាពនិងហិរញ្ញវត្ថុដែលខ្លួនបានទទួលនិងប្រើប្រាស់។

បើកំសាកញីមិនហ៊ាន អនុវត្តច្បាប់និងមិនផ្តល់គណនីធនគារ របាយការណ៍ហិរញ្ញវត្ថុ និងសកម្មភាាបប្រចាំឆ្នាំរបស់ខ្លួនជូនក្រសួងមហាផ្ទៃទេ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់ រ៉ុង ឈុន គ្រាន់តែជា ជម្រកលាក់ខ្លួននៃសកម្មភាពជននយោបាយ ដែលទទួលលុយជំនួញបរទេសធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងកម្ពុជាប៉ុណ្ណោះ ហើយអ្វីដែលថ្នាក់ដឹកនាំ និងសមាជិកសមាគមនេះធ្វើកន្លងមក រហូតមកដល់ពេលនេះនិងបន្តទៅមុខ គឺជាការធ្វើសកម្មភាពនយោបាយបម្រើឱ្យគណបក្សនយោបាយ ជ្រកក្រោមស្លាកសង្គមស៊ីវិល ដែលនេះគឺផ្ទុយនឹងច្បាប់ទាំងស្រុង។ សង្ឃឹមថា រ៉ុង ឈុន នឹងមានភាពក្លាហានសមល្មមដើម្បីបឱពេញកាតព្វកិច្ចតាមច្បាប់ជាធរមាន បើពុំនោះទេ រ៉ុង ឈុន និងគូកន គ្រាន់តែជាពពួកគីង្គក់លក់ថ្នាំស្រែងប៉ុណ្ណោះ៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣






សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ថ្លែងក្នុងឱកាស ចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ វេស្ទើន

 CNV:

(១) យើងរាប់ថយក្រោយឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម

ជាកិច្ចចាប់ផ្តើម អនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមបញ្ជាក់ថា យើងនៅសល់ ៩៩ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ នេះជាពាក្យដែលយើងត្រូវរាប់ថយក្រោយ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយនៅទីនេះ ម្សិលមិញនេះយើងក៏បានធ្វើពិធីរាប់ថយក្រោយ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។ អញ្ចឹង ថ្ងៃនេះយើងរាប់(ថយក្រោយ)នៅសល់ ៩៩ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ ថ្ងៃស្អែកខ្ញុំនឹងជួបគ្រិស្តបរិស័ទ ក៏នឹងនិយាយថានៅសល់ ៩៨ ថ្ងៃទៀត នឹងដល់(ព្រឹត្តិការណ៍)ស៊ីហ្គេមនៅកម្ពុជា។ នេះជាចំណុចដែលយើងមិនត្រូវភ្លេច ដែលខ្ញុំបានបញ្ជាក់តាំងពីថ្ងៃជួបជាមួយនឹងអ្នកសារព័ត៌មានរបស់យើង។


(២) ធនធានមនុស្សថ្មីជិត ១ ម៉ឺននាក់ គិតពីថ្ងៃច័ន្ទមក

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និសិ្សតនៅសាកលវិទ្យាល័យ វេស្ទើន សរុប ៣ ២៣២ នាក់ ដែលចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាតិ/ប្រជាជនរបស់យើង។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គិតពីថ្ងៃចន្ទ ដែលខ្ញុំ(មក)ចែកសញ្ញាបត្រនៅទីនេះ សម្រាប់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលមាន(និស្សិត)ជិត ៧ ពាន់នាក់ និងថ្ងៃនេះ(មាននិស្សិត)ជាង ៣ ពាន់នាក់។ យើងមាននិស្សិតជាប់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតរហូតដល់ជិត ១ ម៉ឺននាក់។ (នេះ)ជាចំនួនមួយដ៏ច្រើន បើប្រៀបធៀបជាមួយនឹងអ្វីដែលចំណុចចេញដំណើររបស់យើង។ ខ្ញុំសូមអរគុណ ចំពោះរបាយការណ៍ ដែលខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់របស់ ឯកឧត្តម តែ នរិន្ទ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ វេស្ទើន ដែលបានលើកឡើងទាក់ទិនជាមួយនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ។

(៣) គ្រប់តួអង្គចូលរួមទប់ស្កាត់កូវីដ-១៩ អនុញ្ញាតឱ្យបើកប្រទេសឡើងវិញគ្រប់វិស័យ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងឆ្លងកាត់នូវការលំបាកនានាក្នុងរយៈពេលកន្លងទៅ ដើម្បីនាំសភាពការណ៍មកដល់ទីនេះ ក្នុងនោះ ការរួមចំណែកដើម្បីប្រយុទ្ធនឹងកូវីដ-១៩ នៅក្នុងឆ្នាំ ២០២០-២១ កន្លងទៅ គឺជារឿងមិនធម្មតានិងមិនសាមញ្ញ ដែលខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ក៏ដូចជា សាស្ត្រាចារ្យ ព្រមទាំងនិសិ្សតទាំងអស់ ដែលបានចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យយើងបានជួបជុំគ្នាឡើងវិញ (ក៏ដូចជា) បើកប្រទេសឡើងវិញលើគ្រប់វិស័យទាំងអស់ ពុំមានវិស័យណាដែលយើងត្រូវបន្តបិទខ្ទប់នោះទេ គ្រាន់តែយើងប្រកាន់នូវវិធានាការសុខាភិបាល ដូចដែលនៅទីនេះមានអ្នកពាក់ម៉ាស់ ហើយបន្តរក្សាគម្លាតតែប៉ុណ្ណោះ “៣កុំ ៣ការពារ” នៅតែជាវិធានការ ដែលយើងត្រូវប្រកាន់យក។ ប៉ុន្តែ សំខាន់ គឺ “៣ការពារ”។

(៤) ប្រជាជនកម្ពុជាទទួលយកវិធានការរាជរដ្ឋាភិបាល/សុខាភិបាលនិងវ៉ាក់សាំង

អា “៣កុំ” គឺពិបាកទៅវិញ។ “៣កុំ” យើងធ្វើអញ្ចឹងអត់បានទេ។ “៣កុំ” គឺថា ទី(១) កុំទៅកន្លែងមានមនុស្សច្រើន ឥឡូវ យើងកំពុងតែជួបជុំមនុស្សច្រើន វាផ្ទុយមួយទៅហើយ ទី(២) កុំនៅកន្លែងបិទជិត យើងកំពុងតែនៅកន្លែងបិទជិត។ អញ្ចឹងទេ ដើម្បីទប់ស្តាត់កុំឱ្យវាមានបញ្ហាហ្នឹង គឺជម្រើសដែលនៅសេសសល់ គឺការអង្គុយរក្សាគម្លាត បន្ថែមទៅដោយការពាក់ម៉ាស់ទៅតាមការស្ម័គ្រចិត្ត។ ម៉ាស់មិនមែនជាកាតព្វកិច្ចតទៅទៀតទេ។ ប៉ុន្តែ យ៉ាងណាក៏ខ្ញុំព្រះករុណាខ្ញុំនៅតែថ្លែងអំណរគុណ សម្រាប់ការចូលរួមទាំងអស់របស់សាកលវិទ្យាល័យ ដែលមានទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិត ក៏ដូចជា ប្រជាជនកម្ពុជាទាំងអស់ ដែលបានទទួលយកនូវវិធានការរបស់រាជរដ្ឋាភិបាល ហើយទាំងវិធានការ នៃវិស័យផ្នែកសុខាភិបាល ក៏ដូចជា ការទទួលយកវ៉ាក់សាំង។

(៥) សិស្សជាប់បាក់ឌុប្លិ៍ប្រមាណ ១០ ម៉ឺននាក់/ឆ្នាំ មិនមែនជារឿងតូចតាច

បើយើងគិតអំពីអ្នកដែលបានបញ្ចប់ការសិក្សា គឺមានរហូតទៅដល់ ១៦ ៤៤១ នាក់ សម្រាប់ចាប់តាំងពីពេលចេញដំណើរពីឆ្នាំ ២០០៣-០៤ រហូតមកដល់ពេលនេះ (គឺ)រយៈពេលប្រមាណ ២០ ឆ្នាំ។ និស្សិតដែលកំពុងបន្តការសិក្សានៅទីនេះក៏មានជាង ៥ ០០០ នាក់ បន្ថែមទៀត។ យើងឃើញតួលេខនៅតាមសាកលវិទ្យាល័យ​នានា រាប់ទាំងសាកលវិទ្យាល័យនេះ បង្ហាញឱ្យឃើញថា និស្សិត/យុវជនរបស់យើងស្រវាស្រទេញ​ជាមួយនឹងការចង់ចេះ/ដឹង ដើម្បីឈានឆ្ពោះទៅរកគោលដៅដែលខ្លួនចង់ទៅ។ បើយើងពិនិត្យនៅទូទាំងប្រទេស គ្រាន់តែជាប់បាក់ឌូប្លិ៍ យើងនិយាយជាមធ្យម ត្រឹមតែ ១០ ម៉ឺននាក់/ឆ្នាំ មិនមែនជារឿងតូចតាចទេ

(៦) ឱ្យវិស័យឯកជនវិនិយោគក្នុងវិស័យអប់រំ គ្រឹះស្ថានរដ្ឋមួយផ្នែកបង្រៀនបង់ថ្លៃ ជាការដើរត្រូវរបស់រាជរដ្ឋាភិបាល

សិស្សប្រឡងបាក់ឌូប្លិ៍ គឺមានចំនួនច្រើន ហើយនោះបង្ហាញពីការខិតខំរបស់មាតាបិតា អាណាព្យាបាល ជាពិសេស គឺសម្រាប់បុគ្គលម្នាក់ៗនោះតែម្តង។ បន្ទាប់ពីចំណេះទូទៅ ១២ ឆ្នាំ យើងក៏បានឃើញនូវចំនួននិស្សិតបានកើនឡើងនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាទាំងរដ្ឋនិងឯកជន ក្នុងនោះការរួមចំណែកនៃវិស័យឯកជន។ ខ្ញុំបាននិយាយកាលពីថ្ងៃចន្ទ កន្លងទៅ នៅក្នុង(ពិធីចែកសញ្ញាបត្រជូននិស្សិត)សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលថាការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគនៅក្នុងវិស័យអប់រំ បន្ថែមដោយរដ្ឋផ្តល់ឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋយកមួយផ្នែកដើម្បីរៀនបង់ថ្លៃ ដើម្បីដោះស្រាយបញ្ហាការខ្វះខាតទីកន្លែងសិក្សារបស់និស្សិត/យុវជនរបស់យើង ជាការដើរត្រូវរបស់រាជរដ្ឋាភិបាល

(៧) បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតមានការងារធ្វើក្នុងស្ថាប័នរដ្ឋ/អង្គការក្រៅរដ្ឋាភិបាល/វិស័យឯកជន

ធនធានមនុស្ស គឺជារឿងចាំបាច់នៅទីនេះ។ (តួលេខ)បានបង្ហាញអំពីចំនួនអ្នកដែលមានការងារធ្វើរហូតទៅដល់ ៩៣ ភាគរយ ដែលអាចចាត់ទុកថាជាចំនួនមួយដ៏ច្រើន ដែលក្នុងនោះ បរិញ្ញាបត្ររងមាន(ចំនួន) ៨៦,៩៧ ភាគរយ។ បរិញ្ញាបត្រមាន(ចំនួន) ៩៤,៩៨ ភាគរយ។ បរិញ្ញាបត្រជាន់ខ្ពស់មាន(ចំនួន) ១០០ ភាគរយ និងថ្នាក់បណ្ឌិត គឺចំនួន ១០០ ភាគរយ។ យើងពិនិត្យការចែកចេញ(នៅទី)នេះទៀតសោត នៅតាមស្ថាប័នរដ្ឋមាន(ចំនួន) ១៧ ភាគរយ។ នៅតាមស្ថាប័នឯកជនមាន(ចំនួន) ៦១,៨០ ភាគរយ។ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមាន(ចំនួន) ១៣ ភាគរយ និង(អ្នក)មានអាជីវកម្មផ្ទាល់ចំនួន ៧ ភាគរយ។

ចំណុចនេះវាមានតុល្យភាពរបស់វា សម្រាប់ការចេញពីសាកលវិទ្យាល័យនេះ។ ម្ខាងទៅចូលរួមជាមួយរដ្ឋ (មួយចំនួន)ទៅចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាល ទាំងជាតិ និងអន្តរជាតិ និងបម្រើការក្នុងវិស័យឯកជនរហូតទៅដល់ ៦១,៨០ភាគរយ ដែលជាចំនួនសំខាន់។ យើងដឹងហើយថា វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច បន្ថែមលើនោះ ៧ ភាគរយ បង្កើតអាជីវកម្មផ្ទាល់(ខ្លួន) ដែលអាចចាត់ទុកថាជាផ្នែកដ៏សំខាន់។ ២១២ នាក់ ស្មើនឹង ៧ ភាគរយ ដែលបង្កើតការងារធ្វើ ពួកគេនឹងផ្ដល់ការងារយ៉ាងច្រើនថែមទៀតឱ្យអ្នកដែលពុំមានការងារធ្វើ។ ចំណុចនេះ គឺយើងកំពុងតែដើរក្នុងស្ថានភាពបោះចម្រុះ ទាំងរដ្ឋ/ឯកជន ទាំងការធ្វើអាជីវកម្មផ្ទាល់របស់ពួកគេ។

(៨) ការដាំមនុស្ស ត្រូវប្រើរយៈពេលវែង ដើម្បីទទួលបានផល ខុសពីការដាំដើមឈើ

ខ្ញុំមានមោទនភាព ដោយសារឃើញនូវដំណើររីកលូតលាស់របស់ប្រទេស តាមរយៈនៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលយើងយកចិត្តទុកដាក់តាំងពីការចាប់ផ្តើមដំបូង បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ (ការ)ដាំមនុស្ស និង(ការ)ដាំដើមឈើ គឺខុសគ្នាឆ្ងាយណាស់។ (ការ)ដាំដើមឈើ យើងគិតថា យើងដាំដើមដូងទៅចុះ ជាមធ្យមដូង(ប្រើរយៈពេល)ប្រហែលជា ៥ ឆ្នាំ ដើម្បីនឹងបានផ្លែស៊ី ដូងខ្លះវាលឿនជាងនេះទៅទៀត។ ប៉ុន្តែ (ការ)ដាំមនុស្ស ដើម្បីនឹងបានចប់មធ្យមសិក្សាទុតិយភូមិ ត្រូវប្រើរយៈពេល ១២ ឆ្នាំ គឺស្មើនឹងដាំដើមដូង ២ ដង។ ដើម្បីនឹងចប់បរិញ្ញារង ត្រូវប្រើរយៈពេល ១៤ ឆ្នាំ។ បើចប់បរិញ្ញាបត្រត្រូវប្រើរយៈពេល ១៦ ឆ្នាំ។ បរិញ្ញាបត្រជាន់ខ្ពស់ គឺត្រូវប្រើរយៈពេល ១៨ ឆ្នាំ។ បើថែមថ្នាក់បណ្ឌិត (គឺត្រូវ)ទៅតាមរយៈពេល នៃការកំណត់របស់សាលានីមួយៗ ឬក៏ទៅតាមប្រទេសនីមួយៗ ឬក៏ទៅតាមរយៈពេល នៃការសរសេរនិក្ខេបបទ និងការពារនិក្ខេបបទតែប៉ុណ្ណោះ។

យើងគិតជាធម្យម ដើម្បីនឹងទទួលបាននូវថ្នាក់បណ្ឌិត មិនតិចជាង ២០ ឆ្នាំទេ។ ចំណុចនេះ បង្ហាញឱ្យឃើញអំពីការខិតខំ ដែលជាការខិតខំទ្វេទិស (ក្នុងនោះ) មួយផ្នែក គឺសាលា/សាស្ត្រាចារ្យ ដែលទទួលសម្រាប់ទីកន្លែងរៀន/បង្រៀន តែមួយផ្នែកទៀត គឺការខិតខំរបស់សិស្ស/និស្សិតផ្ទាល់ខ្លួនតែម្តង។ ខ្ញុំធ្លាប់បាននិយាយជារឿយៗថា វាខុសគ្នាជាមួយនឹងការសង្គ្រោះមនុស្ស(ដោយការ)ផ្តល់ឈាម។ យើងអាចផ្តល់ឈាមពីមនុស្សម្នាក់ទៅឱ្យមនុស្សម្នាក់ទៀត ដើម្បីជួយសង្គ្រោះជីវិត និងព្យាបាល ប៉ុន្តែ ចំណេះវិជ្ជាមិនអាចផ្ទេរពីគ្រូទៅសិស្ស(តាម)របៀបផ្ទេរឈាមបានទេ។ គ្រូគ្រាន់តែផ្ដល់នូវបទឧទ្ទេសនាម (ដើម្បី)បង្ហាត់បង្ហាញ ក៏ប៉ុន្តែ សមត្ថភាពស្រូប ទាមទារពីនិស្សិត/សិស្សខ្លួនឯងតែម្តង។

(៩) មានធនធានធម្មជាតិ មិនប្រាកដថាក្លាយជាអ្នកមាន គ្មានធនធានធម្មជាតិ មិនប្រាកដថាមិនក្លាយជាអ្នកមានដែរ

យើងរីករាយទទួលនូវសមិទ្ធផលទាំងអស់នេះ ដែលជាផ្នែកដ៏សំខាន់ សម្រាប់ការដោះស្រាយបញ្ហាទាំងឡាយនៅក្នុងប្រទេសជាតិរបស់យើង។ យើងលើកឧទាហរណ៍ក្នុងតំបន់របស់យើងទៅចុះ ដែលខ្ញុំធ្លាប់លើកមុនៗហើយដែរថា ប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប មិនប្រាកដថាជាប្រទេសក្លាយទៅជាអ្នកមាននោះទេ។ ឯប្រទេសដែលគ្មានធនធានធម្មជាតិ ក៏មិនប្រាកដថានឹងមិនក្លាយទៅជាអ្នកមានបានដែរ។ ឥឡូវ យើងលើកឧទាហរណ៍នៅក្នុងក្របខណ្ឌអាស៊ានទៅចុះ ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមានធនធានធម្មជាតិ អាចនិយាយបានថាសម្បូរបែប យើងមានតាំងពីមាស/ត្បូង។ ធ្យូងថ្មក៏មាន គ្រាន់តែយើងមិនទាន់បានប្រើប៉ុណ្ណឹងទេ យើងកំពុងតែដាក់ឱ្យវិនិយោគ សម្រាប់អគ្គិសនីដើរដោយធ្យូងថ្ម។ រ៉ែដែកក៏មាន ដែលយើងមិនទាន់បានធ្វើអាជីវកម្ម។

(១០) ការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាំឱ្យប្រទេសត្រូវបានបំផ្លាញដល់ឫសគល់

យើងមានផ្នែកដទៃទៀត ដែលសុទ្ធតែជាធនធានធម្មជាតិ ប៉ុន្តែ ប្រទេសយើងនៅតែជាប្រទេសក្រីក្រ។ យើងមិនលើកពីប្រទេសផ្សេង ដែលនាំឱ្យប៉ះពាល់ដល់ប្រទេសគេទេ ប៉ុន្តែ យើងលើកពីប្រទេសរបស់យើង ថាហេតុអ្វីបានជាយើងមានធនធានធម្មជាតិសម្បូរបែប បូកជាមួយនឹងធាតុអាកាស ឬស្ថានភាពអំណោយផល នៃធាតុអាកាស ដូចជាយើងមិនមានរញ្ជួយផែនដី មិនមានខ្យល់ព្យុះធំៗ ដែលសាហាវ ដូចជាវាយ(ប្រហារ)លើហ្វីលីពីនញឹកញាប់។ វាយ(ប្រហារ)ទៅលើឆ្នេរសមុទ្រវៀតណាមញឹកញាប់ យើងពុំមានដូច្នោះទេ។ ត្រជាក់ពេកក៏មិនសូវមាន។ ក្តៅពេកក៏មិនសូវមាន។ យូរៗមានម្តងទឹកជំនន់ ឬ(គ្រោះ)រាំងស្ងួត តែវាមិនអូសបន្លាយហួសហេតុពេកនោះទេ។ បើយើងពិនិត្យអំពីស្ថានភាពរបស់ប្រទេសរបស់យើង ភាពអនុគ្រោះមានច្រើន (បើ)ប្រៀបជាមួយនឹងប្រទេសដទៃ ក៏ប៉ុន្តែ ហេតុអ្វីបានជាយើងក្រ?

បញ្ហាចាប់ផ្តើមពីកំហុសខាងនយោបាយ។ បើកុំមានសង្គ្រាមឆ្នាំ ១៩៧០ ផ្តើមដោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដែលរំលងតែមួយខែទៀតដល់ខួបលើកទី ៥៣ នៃថ្ងៃធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះ ប្រទេសកម្ពុជារបស់យើងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ គ្រប់វិស័យទាំងអស់សុទ្ធតែមានការអភិវឌ្ឍ យុវជនសម័យនោះក៏បានទៅទាញយកនូវផលប្រយោជន៍យ៉ាងច្រើនពីសន្តិភាព ដែលកើតចេញក្រោយសម័យឯករាជ្យ (ដែល)ដឹកនាំដោយ សម្តេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋរបស់យើង។ ប៉ុន្តែ កំហុសខាងនយោបាយ នៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ នាំឱ្យប្រទេសនេះមិនត្រឹមតែមិនអាចអភិវឌ្ឍន៍បានទេ ក៏ប៉ុន្តែ ប្រទេសនេះត្រូវបានបំផ្លាញដល់ឫសគល់តែម្តង។ យើងលំបាកណាស់ សង្គ្រាមបានដុតរោលទូទាំងប្រទេស។

(១១) រវាងឆ្នាំ ១៩៧០/៧៥ រត់ចោលដី រវាង ១៩៧៥/៧៩ ខ្មែរក្រហមបដិរូបដីធ្លី  

ខ្ញុំធ្លាប់និយាយថា សម័យនេះទាស់គ្នារឿងដី។ មិនមែនទាស់គ្នាតែនៅភ្នំពេញទេ ទាស់គ្នានៅកន្លែងឆ្ងាយៗ(ក៏មានដែរ) ដែលពីមុនគេរត់ចោលអស់។ ក្រោយរដ្ឋប្រហារ ១៩៧០ សង្គ្រាមបានផ្ទុះទូទាំងប្រទេស។ រត់ចោលដីទាំងអស់។ ឥឡូវ មិនមែនរត់ចោលដីទៀតទេ ទៅដណ្តើមយកដី។ ដីរដ្ឋទៅជាដីឯកជន។​ ជួនកាលយើងចាញ់បោកគេទៀត គេធ្វើជាទាស់គ្នាដណ្តើមដីកន្លែងហ្នឹង។ ការពិតគាត់ត្រូវរ៉ូវគ្នាទេ។ គាត់ទៅដណ្តើមដីគ្នានៅកន្លែងហ្នឹង ដោយយើងកាត់សេចក្តីទៅឱ្យខាងណាឈ្នះ ក៏ផលប្រយោជន៍បានទាំងពីរដែរ។ មានធុនហ្នឹងទៀត។ ក្នុងចន្លោះឆ្នាំ ១៩៧០-៧៥ ​ប្រជាពលរដ្ឋកម្ពុជាយើងរត់ចោលដីធ្លីដែលកំពុងបង្កបង្កើនផល។  ឆ្នាំ ១៩៧៥-៧៩ ខ្មែរក្រហមបានធ្វើបដិរូបដីស្រែគឺប្រមូលអស់។ បន្ទាប់ទៅ សម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា។

(១២) រដ្ឋកម្ពុជាលើកទឹកចិត្តអោយរានដី/ដាំដុះ មិនត្រូវអោយមានកំហុសនយោបាយ ត្រូវរក្សាសន្តិភាព

ក្រោយមក គឺរដ្ឋកម្ពុជា បានខិតខំចលនាឱ្យប្រជាជនទៅធ្វើលើដីនោះវិញ (រួមមានទាំងការលើកទឹកចិត្តដោយ)ផ្តល់លុយឱ្យពួកគាត់(ទៀតផង)។ ដីមួយហិកតាត្រូវឱ្យពួកគាត់ប៉ុន្មាន ដើម្បីពួកគាត់ទៅធ្វើ។ អញ្ចឹង កំហុសខាងនយោបាយមួយនេះ ធ្វើឱ្យប្រទេសដើរថយក្រោយ ក្នុងពេលដែលប្រទេសដទៃដើរទៅមុខ។ យើងដើរថយក្រោយទៅវិញ។ អញ្ចឹងកំហុសខាងនយោបាយនេះ គឺត្រូវតែចៀសវាង ដែលយើងតែងតែនិយាយថា ខិតខំរក្សានូវសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យខាងតែបាន។ ទោះដោយតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបានសិន។ មិនត្រូវឱ្យមានកំហុសខាងនយោបាយបន្តទៀតនៅកម្ពុជាទេ

(១៣) អភិវឌ្ឍមិនទាន់បានលឿន ដោយសារធនធានមនុស្សនៅមានកម្រិត

ឯចំណុចទី(២) គឺធនធានមនុស្សរបស់យើង។ បន្ទាប់ពីយើងបានមានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសន្តិភាព និងឯកភាពទឹកដី បញ្ចប់នូវការបែកបាក់ ពីប្រទេសមួយតំបន់ត្រួតត្រាច្រើន មកកាន់ប្រទេសមួយតំបន់ត្រួតត្រាតែមួយ ប៉ុន្តែ ការអភិវឌ្ឍរបស់យើងវាមិនបានលឿន ស្ថិតនៅត្រង់ថា ធនធានមនុស្សរបស់យើងមានកម្រិត។ អ្នកវិនិយោគគេមើល តើយើងមានធនធានមនុស្ស ដើម្បីបម្រើការឱ្យគេទេ។ ការពិតប្រទេសកម្ពុជាយើងមានយុវជនច្រើន ក៏ប៉ុន្តែ ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីតម្រូវការ នៃរោងចក្រ សហគ្រាស និងបណ្តាក្រុមហ៊ុននានា ដែលមកធ្វើការនៅកម្ពុជា ពិតជាមានកម្រិត។

(១៤) សន្តិភាព ស្ថិរភាពនយោបាយ បូកនឹងធនធានមនុស្ស ធ្វើឱ្យសាំងហ្គាពួរក្លាយជាប្រទេសមានក្នុងតំបន់

យើងពិនិត្យមើលសាំងហ្គាពួរវិញ តើសាំងហ្គាពួរមានអីទេ? សាំងហ្គាពួរអត់មានអីទេ អត់សូម្បីតែទឹកសាប។ សាំងហ្គាពួរគ្មានទឹកសាបគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ទេ។ សាំងហ្គាពួរត្រូវទិញទឹក(សាប)ពីម៉ាឡេស៊ី ដើម្បីយកមកប្រើ ប៉ុន្តែ ហេតុអ្វីបានជាសាំងហ្គាពួរក្លាយទៅជាអ្នកមានបាន? សាំងហ្គាពួរមានធនធានមនុស្ស។ ចំណុចនេះ យើងត្រូវទទួលយកការពិតមួយថា សាំងហ្គាពួរមានធនធានមនុស្សពូកែពិតប្រាកដ។ Goh Chok Tong អតីតនាយករដ្ឋមន្ត្រីរបស់សាំងហ្គាពួរ គាត់បាននិយាយជាមួយខ្ញុំ ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅសាំងហ្គាពួរ គាត់ថា សាំងហ្គាពួរមិនមានលទ្ធភាពក្នុងការផ្តល់ជាជំនួយផ្នែកហិរញ្ញវត្ថុទេ ក៏ប៉ុន្តែសាំងហ្គាពួរមានលទ្ធភាពអំពីបញ្ហាធនធានមនុស្ស។ យើងត្រូវទទួលស្គាល់ថា នៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន គឺសាំងហ្គាពួរដើរលឿននៅក្នុងបញ្ហាធនធានមនុស្សនេះឯង។

សាំងហ្គាពួរផ្តោតការយកចិត្តទុកដាក់ទៅលើសន្តិភាព និងស្ថិរភាពនយោបាយរបស់សាំងហ្គាពួរ … ចង់អ្នកណាថាសាំងហ្គាពួរផ្តាច់ការតាមសម័យថ្មីអីក៏ដោយចុះ សាំងហ្គាពួរអត់ខ្វល់ សាំងហ្គាពួរធ្វើតាមច្បាប់របស់សាំងហ្គាពួរ។ តិចទទួលទានស្ករកៅស៊ូ (រួច)បោះនៅតាមផ្លូវ សាំងហ្គាពួរចាប់តាមផ្លូវហ្នឹង។ សណ្តាប់ធ្នាប់ (និង)វិន័យរបស់ប្រជាជនសាំងហ្គាពួរខ្ពស់ណាស់ ជា​មួយនឹងសមត្ថភាពជំនាញកាន់តែខ្ពស់។ អញ្ចឹង ធ្វើឱ្យសាំងហ្គាពួរដើរត្រូវជាមួយនឹងបន្ទាត់នយោបាយ រក្សានូវសន្តិភាព ស្ថិរភាពខាងនយោបាយរបស់សាំងហ្គាពួរ បូកជាមួយធនធានមនុស្សរបស់សាំងហ្គាពួរល្អ គឺសាំងហ្គាពួរក្លាយទៅជាប្រទេសមានជាងគេនៅក្នុងតំបន់

យើងយកការប្រៀបធៀបកន្លែងហ្នឹង យកកម្ពុជាយើងធ្វើការប្រៀបធៀប ថាយើងមានធនធានធម្មជាតិសម្បូរបែបយ៉ាងដូច្នេះ ហេតុអ្វីបានយើងនៅតែក្រ? កំហុសខាងនយោបាយវាជាការចាប់ផ្តើម ហើយកំហុសខាងនយោបាយនោះហើយ វាក៏រារាំងនូវដំណើរការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ក្នុងពេលជាមួយគ្នា(នេះដែរ) តាំងពីបានឯករាជ្យ សាំងហ្គាពួរផ្តោតការយកចិត្តទុកដាក់គ្រប់គ្រងទៅលើសន្តិភាព និងស្ថិរភាពខាងនយោបាយ និងជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ដែលធ្វើឱ្យសាំងហ្គាពួរងើបឡើង។ ចំណុចនេះ ជាចំណុចដែលយើងអាចប្រៀបធៀបបាន។ សម្រាប់យើងៗត្រូវបន្តការខិតខំ។

(១៥) គ្រប់គ្រឹះស្ថានសិក្សាជំរុញការយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាពអប់រំ 

ជាទូទៅយើងមានបរិមាណហើយ បើគិតត្រឹមអាទិត្យនេះ យើងមាន(ធនធានមនុស្ស) ១ ម៉ឺននាក់ ដែលបានទទួលសញ្ញាបត្រពីខ្ញុំ។ ឥឡូវ យើងគិតលេខមូលអញ្ចឹងចុះ ថា ១ ម៉ឺននាក់។ ថ្ងៃមុនជិត ៧ ពាន់(នាក់) ឥឡូវ ជិត ៣ ពាន់(នាក់) វា ១ ម៉ឺននាក់។ យើងមានហើយនូវបរិមាណ ក៏ប៉ុន្តែ បញ្ហាគុណភាព គឺជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម។ ខ្ញុំអំពាវនាវគ្រប់សាកលវិទ្យាល័យ រាប់ទាំងសាកលវិទ្យាល័យ វេសស្ទើន ផងដែរ ឱ្យជំរុញការយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាព នៃការអប់រំ។ ក្រសួងអប់រំ កំពុងតែខិតខំ តាមរយៈ នៃការរៀបចំ គេហៅថា សាលាជំនាន់ថ្មីនោះ។ ថ្ងៃនេះ ឯកឧត្តម ហង់ ជួនណារ៉ុន បានស្នើសុំទៅ ដោយសារមានការបោះជំរុំ សម្រាប់ពួកយុវជន ដោយមិនបានចូលរួម ក៏ប៉ុន្តែ យើងត្រូវយល់បរិមាណ បើគ្មានបរិមាណទេ មិនអាចរកឃើញគុណភាពទេ។ យើងមានបរិមាណ គឺវាល្អហើយ។ ប៉ុន្តែ វាមិនគ្រប់ទេ ត្រូវរកគុណភាព។

(១៦) កូនគេរៀនអន់ គេជេរគ្រូ កូនគេរៀន​ពូកែ ​គេថាពូជគេពូកែ

ឥឡូវ យើងមាន​បរិមាណនិស្សិតជាប់ឧត្តមសិក្សាចូល ១០ ម៉ឺននាក់/ឆ្នាំ។ ប៉ុន្ដែសួរថា អ្នកដែលពូកែមានប៉ុន្មាន(នាក់)? ចំណុចនេះ ជាចំណុចដែលយើងត្រូវរកចម្លើយមួយដើម្បីឆ្លើយតប។ នៅក្នុងសាលាមិនប្រាកដថាយើងពូកែទេ ប៉ុន្ដែនៅពេលធ្វើការងារនោះ ទើបជាការសាកល្បងសមត្ថភាពពិតប្រាកដ។ ខ្ញុំសូមអបអរសា​ទរជាមួយនឹងការដែលសាកលវិទ្យាល័យនេះ បានទទួលល្អជាងគេសម្រាប់ កញ្ញា យូ សុគន្ធធិការ ដែលឥឡូវ​បានទៅរៀននៅសហរដ្ឋអាមេរិកបាត់ហើយ។ បានសេចក្ដីថា និទ្ទេស A ជាប់ ១០០%​ លើគ្រប់មុខវិជ្ជា។ នេះឆ្លុះ​បញ្ចាំងឱ្យឃើញមួយផ្នែក(ពីខាង)សាលា មួយផ្នែក(បានពី)ការខិតខំរបស់ខ្លួនឯង។ មានករណីទាក់ទិននឹងការលើក​ឡើង ​គ្រូមិនសូវទទួលផលប៉ុន្មានទេ បើបង្រៀនកូនគេទៅវាអន់ គេជេរគ្រូ។ គេថាគ្រូនឹងមិនចំណាប់។ ដល់កូនគេរៀន​ពូកែ ​គេថាពូជអញវាពូកែ។ គ្រូនៅតែអត់ដដែល។ កូនគេមិនពូកែ គេថាគ្រូអន់ បានជាសិស្សមិនពូកែ។ អញ្ចឹងទេ មាតាបិតា អាណាព្យាបាល ត្រូវយល់កន្លែងហ្នឹង។ រឿងហ្នឹង(ខ្ញុំ)ធ្លាប់និយាយ។ ប៉ែន ស៊ីម៉ន ឧស្សាហ៍និយាយរឿងពូជហ្នឹង។ មានអ៊ំម្នាក់ ជា(នឹង)មួយក្មេងម្នាក់។ ក្មេងសួរ អ៊ំ! ក្មួយអ៊ំឯង(ម្នាក់ដូចជា)ធ្វើចៅហ្វាយស្រុក? អ៊ំឆ្លើយ ពូជអញវាអញ្ចឹង។ ក្មេងសួរ(ទៀត) ដូចមាន(ធ្វើ)សាស្ដ្រាចារ្យម្នាក់ (និង)វេជ្ជបណ្ឌិតម្នាក់? អ៊ំ(ឆ្លើយ) អើ! ពូជអញវាអញ្ចឹង។ (ក្មេងសួរទៀត) ដូចមានម្នាក់ជាប់គុកដែរណាអ៊ំ? អ្ហែង! កុំនិយាយ។ អញ្ចឹងទេ ឱ្យយើងចេះទទួលយកការពិត ។

(១៧) ការបណ្ដុះបណ្ដាលត្រូវឱ្យមានចំណេះដឹងពិតប្រាកដ

ខ្ញុំសូមអំពាវនាវទាំងគ្រឹះស្ថានរដ្ឋ/ឯកជន (ខិត)ខំពង្រឹងគុណភាព នៃការបណ្ដុះបណ្ដាល។ យើងមិនគ្រាន់តែបណ្ដុះបណ្ដាល ដើម្បីតែពាក់មួកទទួលសញ្ញាបត្រ ឬកាន់សញ្ញាបត្រដើរទៅទេ មិនមែនទេ។ យើងត្រូវប្រឹងប្រែងធ្វើម៉េច​មានចំណេះវិជ្ជាពិតប្រាក ដើម្បីស្របនឹងសំលៀកបំពាក់ដែលយើងពាក់ ឬហួសពីនឹងទៀត។ ថ្ងៃមុនចៅប្រុសរបស់ខ្ញុំម្នាក់ ដែលកំពុងរៀននៅក្រៅប្រទេស តាមពិតគេត្រូវចប់​បរិញ្ញបត្រនៅឆ្នាំក្រោយនេះឯង ប៉ុន្ដែ គេសុំឪពុកម្ដាយរបស់គេបន្ថែម ១ ឆ្នាំទៀត ទើបយកបរិញ្ញាបត្រ ព្រោះបើគេយកបរិញ្ញាបត្រ គេអត់មានឱកាស​ទៅរៀននៅប្រទេសផ្សេងទេ។ អញ្ចឹង ចេះតែសួរចៅ ហេតុអីចៅឯងមិនទទួលយកបរិញ្ញា(បត្រ)? គេថាកាលណា​យើងទទួលយកសញ្ញាបត្របរិញ្ញា(បត្រ)ហើយ យើងអត់មានឱកាសទៅរៀននៅប្រទេសផ្សេងទេ។ សាលានឹង​គេបើក​ឱកាសឱ្យអ្នកឯងទៅរៀនប្រទេសផ្សេងបាន ១ ឆ្នាំ បានទទួលបរិញ្ញាបត្រ។ សាលាគេបញ្ជូនទៅ។ អញ្ចឹង ​ចៅ​មួយនេះបានរៀនភាសាចិន/ជប៉ុន និងភាសាមួយចំនួន ដែលគេចង់ទៅសាកល្បង ដើម្បីក្រៅពីរៀននៅប្រទេសហ្នឹង គេទៅរៀននៅប្រទេសផ្សេងទៀត បានសេចក្ដីថា ក្មេងគេយល់ដឹង គេចង់បានខ្លួនគេ ដើម្បីគេ​ពង្រឹងសមត្ថភាពខ្លួនគេ។

យើងមិនអាចទៅបង្គាប់បញ្ជាបានទេ បើគេមានបំណងបែបនោះ (ព្រោះ)គេចង់យកគុណភាព មិនមែនគេយកបរិមាណទេ។ ជីតាចេះ(តែ)ប្រាប់ថា ចៅអើយធ្វើអញ្ចេះទៅ។ ចៅយក​បរិញ្ញា(បត្រ)​ទៅ រួចហើយបន្ដយកបរិញ្ញា(បត្រ)ជាន់ខ្ពស់ រួចហើយចាំចូលទៅសុំធ្វើការតាមក្រុមហ៊ុននៅប្រទេសដែលចៅចង់រៀនហ្នឹង​ ដើម្បីដកពិសោធន៍ តើបានទេ? គេថាអត់ទេ គេចង់យកបរិញ្ញា(បត្រ)នៅប្រទេសអង់គ្លេស ប៉ុន្ដែគេមិនទាន់យកបរិញ្ញា(បត្រ)​ទេ គេបន្ថែម ១ ឆ្នាំ(ទៀត) ដើម្បីឱ្យសាលាបញ្ជូនគេទៅសិក្សានៅប្រទេសណាមួយ រួចហើយបានគេបកមកអង់គ្លេសវិញ ​ដើម្បីទទួលបរិញ្ញា(បត្រ)។ ចំណុចនេះ ដកពិសោធន៍ពីចៅទេ។ គេកំពុងតែស្វែងរកនូវគុណភាព នៃការសិក្សារបស់គេ។ មិនមែនស្វែងរកសញ្ញាបត្រនោះទេ។

(១៨) ជូនអាហារូបករណ៍សាកលវិទ្យាល័យ វេស្ទើន ៤១៥ កន្លែងសំរាប់និស្សិតក្រីក្រនិងព្រះសង្ឃ

ជាថ្មីម្ដងទៀត ខ្ញុំសូមកោតសរសើរជាមួយសាកលវិទ្យាល័យ (វេស្ទើន ដែលបាន)ពុះពារជាមួយនឹងការលំបាកនានា ដើម្បីនាំនិស្សិត​រាប់ពាន់/ម៉ឺននាក់អ្នកទទួលសញ្ញាបត្រថ្ងៃនេះ រយៈពេលកន្លងទៅខ្ញុំក៏បានចូលរួម(ចែកសញ្ញាបត្រ)ដែរ បូកទាំងថ្ងៃនេះ (គឺ) ៧ លើករួចមកហើយ។ ខ្ញុំក៏សូមអរគុណសាកលវិទ្យាល័យ ដែលបានផ្ដល់អាហារូបករណ៍ ចំនួន ៤១៥ កន្លែង សម្រាប់ឱ្យខ្ញុំចែកជូន ចំពោះនិស្សិត(ក្រីក្រ) ក្នុងនោះក៏មានព្រះសង្ឃដែរ។ឥឡូវ ល្អត្រង់​ថា ព្រះសង្ឃរបស់យើងក៏មានចប់បរិញ្ញបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់។ អត់អីទេ បន្ទាប់ពីរៀននឹងទៅ(អាច)បន្ដសឹក ឬបួសតទៅទៀតក៏បន្ដទៅ នេះជារឿងសត្វលោក។ យើងមិនអាចកំណត់បានទេ។ ខ្លះក៏នៅជាប់។ ខ្លះក៏សឹកទៅមានប្រពន្ធ/កូន។ យើងមានឱកាសផ្ដល់ឱ្យព្រះសង្ឃទទួលបាននូវការបណ្ដុះបណ្ដាលដល់ឧត្តមសិក្សា រហូតដល់ព្រះសង្ឃបានទទួលការបណ្ដុះបណ្ដាលនូវសាលាភូមិន្ទរដ្ឋបាលដែរ។

ជាមួយនឹងការអបអរសាទរជោគជ័យ នៃសាកលវិទ្យាល័យ (វេស្ទើន) ខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងចូលរួមអបអរជាមួយមាតា/បិតា អាណាព្យាបាល ក៏ដូចជាភរិយាឬស្វាមី ដែលបានផ្ដល់ឱកាសនិងការឧបត្ថម្ភសម្រាប់កូន/ចៅ ប្ដី/ប្រពន្ធមកបន្ដការរៀនសូត្រ។​ អម្បាញ់មិញ ខ្ញុំបានឃើញប្អូនស្រី/ប្រុស ដែលសម្ភាសន៍ជាមួយ Freshnews  ព្រោះឡានរបស់ខ្ញុំមានគេផ្សាយបន្ដផ្ទាល់។ ឯណាអ្នកទាំងពីរ? មើលមានកូនប៉ុន្មានម្នាក់ហើយ? (ខាងស្រីកូន១(នាក់)។ ខាងប្រុសមិនទាន់កូន) នេះសុទ្ធតែជាការខិតខំ។តួលេខនៅក្នុងនេះ បរិញ្ញាបត្ររងស្ដ្រីមាន(ចំនួន) ៥៥,៩%។ បរិញ្ញាបត្រស្ដ្រីមាន(ចំនួន) ៦០,៥៦ ភាគរយ។ បរិញ្ញាបត្រជាន់ខ្ពស់ស្ដ្រីនៅសល់តែ(ចំនួន) ៣៨,៤៦% ទេ។

(១៩) គិតគូរសាងសង់អន្ដេវាសិកដ្ឋា សម្រាប់ការស្នាក់នៅរបស់គ្រូ/សិស្សស្ត្រី សិស្សក្រីក្រ សិស្សបរទេស

ចំណុចនេះ យើងត្រូវរកវិធីដោះស្រាយ ដើម្បីឆ្លើយតបជាមួយនឹងការធ្លាក់ចុះនូវការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ឡើងទៅ(សំរាប់ស្ត្រី)។ ប៉ុន្ដែ វាក៏ជាទម្លាប់ដែរ។ ដល់កម្រិត(សិក្សា)ប៉ុណ្ណឹងហើយ (គឺ)ត្រូវយកប្ដីហើយ។ ដល់អញ្ចឹងជាប់ដៃ/ជើង។ មួយផ្នែកទៀតវាអាចជាប់ពាក់ព័ន្ធនឹង​បញ្ហាអន្ដេវាសិកដ្ឋាន សម្រាប់ការសិក្សានិស្សិតជាស្ដ្រី។ ខ្ញុំកំពុងតែពិនិត្យ ដើម្បីនឹងអាចកសាង​អន្ដេវាសិកដ្ឋាននៅទីកន្លែងណាមួយបន្ថែម លើអន្ដេវាសិកដែលមានសព្វថ្ងៃនេះ។ប្រហែលជាយើងនឹងចាប់ឈាន​រៀបចំអន្ដេវាសិក សម្រាប់និស្សិតជាស្ដ្រី និងនិស្សិតក្រីក្របន្ថែមទៀត បន្ថែមដោយនិស្សិតបរទេស ដែលនឹងមករៀន​នៅកម្ពុជា ដែលកន្លងទៅយើងឱ្យទៅទីម័រលេស្ត ហើយម៉ាឌីវឱ្យយើងពីរ យើងក៏ឱ្យម៉ាឌីវដប់ ដើម្បីមករៀននៅប្រទេសរបស់យើង។ យើងត្រូវមានអន្ដេវាសិកដ្ឋាន ដើម្បីជំរុញដំណើរការការសិក្សាស្នាក់នៅរបស់​សិស្ស/និស្សិត ជាពិសេស សិស្សជានារី។

និស្សិតជាបុរសដោះស្រាយបានតាមរយៈនៃការជ្រកកោនបាននៅតាមវត្ត ប៉ុន្តែនិស្សិតជានារីមិនអាចទៅនៅតាមវត្តបានទេ។ យាយជីនៅវត្តបាន ប៉ុន្តែយកនិស្សិតនារីក្មេងៗទៅនៅវត្តដាច់អាបត្តិអស់។ មិន(ឱ្យ)នៅទេ។ កុំយកមេគោចងក្បែរកុដិអាត្មា។ ចំណុចនេះ យើងត្រូវរកវិធីដោះស្រាយ ហើយបញ្ហាអន្តេវាសិកនេះ មិនមែនគ្រាន់តែធ្វើនៅទីក្រុងភ្នំពេញទេ តាមបណ្តាខេត្តត្រូវតែទទួលរៀបចំ។ គ្រប់សាលាវិទ្យាល័យដែលខ្ញុំបានធ្វើចាប់ពីឆ្នាំ ២០១៦ មក ខ្ញុំតែងតែមានធ្វើជាអគារ/បន្ទប់ស្នាក់នៅរបស់លោក/អ្នកគ្រូ និងអគារស្នាក់នៅរបស់សិស្សរៀននៅវិទ្យាល័យ។ តាមខេត្តនីមួយៗ ដែលមានសាខាសាកលវិទ្យាល័យទៅដល់ គួរតែត្រូវបានរៀបចំតាមខេត្តផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ-ឃុំមានឱកាសស្នាក់នៅសម្រាប់ការរៀនសូត្រ ជាពិសេសនិស្សិតជាស្រ្តីនេះឯង ដែលយើងត្រូវរកវិធីដោះស្រាយ។ ការវិនិយោគបែបនេះ នឹងអោយផលត្រឡប់មកវិញបានច្រើនដង។

(២០) ចែកចំណេះដឹង/ធ្វើ កណ្ដៀរក៏មិនកោរ កណ្ដុរក៏មិនកាត់ ចោរលួចក៏មិនបាន ភ្លើងក៏មិនឆេះ

អ្វីដែលរាជរដ្ឋាភិបាលផ្តល់ចំពោះ(ប្រជា)ពលរដ្ឋ ក៏ដូចជា មាតា/បិតា អាណាព្យាបាលផ្តល់ចំពោះកូន/ចៅរបស់ខ្លួន គ្មានអ្វីល្អជាងការផ្តល់ចំណេះដឹងទេ។ លុយឱ្យទៅមួយភ្លែតចាយអស់។ ឆេះផ្ទះក៏ទៅរលាយអស់។ ទ្រព្យសម្បត្តិចោរលួច/ប្លន់បាន ប៉ុន្តែ ផ្តល់ចំណេះដឹង/ធ្វើគ្មានអ្នកណាលួចបានទេ។ (ពាក្យខ្មែរ)គេថា “កណ្ដៀរក៏មិនកោរ កណ្តុរក៏មិនកាត់ អគ្គិភ័យឆេះហើយក៏វាអត់បាត់បង់ទៅណាទេ” វាផ្តល់នូវកំណប់ដែលចេះចាយ។ ចាយមិនអស់ទេអានេះ។ យើងកម្រឃើញបញ្ញាវ័ន្ត ដែលដេកអត់បាយណាស់ គាត់មានវិធីសាស្រ្ត ដើម្បីដោះស្រាយបញ្ហា។ អញ្ចឹង យើងត្រូវរួមគ្នាបន្តដើម្បីដោះស្រាយបញ្ហា។

(២១) បក្សនយោបាយមួយចំនួន ហាក់មានបំណងបំផ្លាញអ្វីដែលមានស្រាប់ ពេលដែលគេឈ្នះឆ្នោត

ការតាក់តែងគោលនយោបាយនៃបក្សនយោបាយនានា ជាសិទ្ធិរបស់គេទេ ប៉ុន្តែគេហាក់ដូចជាបានរៀបចំក្របខណ្ឌគោលនយោបាយលើមូលដ្ឋាននៃការធ្វើឡើងវិញ។ ខ្ញុំក៏មិនយល់ដែរ។ បក្សមួយចំនួនហាក់ដូចជាបានបដិសេធចោលនូវអ្វីដែលកំពុងមាន (និងគិតពី)ការចាប់ផ្តើមរៀបចំឡើងវិញទាំងអស់។ តើមូលដ្ឋាននៃការរៀបចំឡើងវិញនេះវាមានន័យយ៉ាងម៉េច? ថ្ងៃមុនខ្ញុំធ្វើការប្រៀបធៀបរវាងប្រទេសយើងជាមួយនឹងប្រទេសដទៃ ដែលមានស្ថានភាពប្តូររបបដូចគ្នា តែកម្ពុជាខុសពីគេទាំងអស់។ ការផ្លាស់ប្តូររបបនៅវៀតណាមខាងត្បូង (និង)នៅឡាវ គេរក្សាទុកតាំងពីរូបិយប័ណ្ណសម្រាប់ចាយ រួចហើយគេបោះរូបិយប័ណ្ណប្តូរជាមួយនឹងរូបិយប័ណ្ណចាស់។ ស្ថាប័នសុខាភិបាល (និង/ឬ)ស្ថាប័នអប់រំស្អីៗ គឺគេរក្សាបន្ត។ យើងឯណេះ គឺបំផ្លាញចោលទាំងអស់។ ត្រូវរៀបចំឡើងវិញ។ ខ្ញុំមិនយល់ តែនេះជាសិទ្ធិរបស់បក្សដទៃ ខ្ញុំមិនលូកលាន់ទេ។ តែគេហាក់ដូចជាបានរៀបចំក្របខណ្ឌគោលនយោបាយបំផ្លាញអាចាស់(ចោល) និងធ្វើឡើងវិញ។ អញ្ចឹង មានន័យថាម៉េច?

(២២) មហាសន្និបាតបក្ស ២ ថ្ងៃ នឹងផ្តល់យោបល់ដល់កម្មវិធីនយោបាយរយៈពេល ៥ ឆ្នាំទៅមុខ

គណបក្សប្រជាជននឹងប្រជុំចុងសប្តាហ៍នេះ (គឺ)យកពេលថ្ងៃសោរ៍-អាទិត្យ គឺប្រជុំ ២ ថ្ងៃ សម្រាប់មហាសន្និបាតទូទាំងប្រទេស ដើម្បីជជែករៀបចំក្របខណ្ឌគោលនយោបាយ ២០២៣-២៨។ មិនមែនអនុម័តដោយម្នាក់ ឬ ២ នាក់ ឬមនុស្ស ៤ (នាក់), ១០ នាក់ទេ។ នេះអញ្ជើញតាំងពីថ្នាក់ស្រុកមកធ្វើការជួបជុំផ្តល់មតិទៅលើទិសដៅ ដែលត្រូវប្រកាន់យកក្នុងរយៈពេល ៥ ឆ្នាំទៅមុខ ហើយត្រូវប្រើទៅដល់មហាសន្និបាតទូទាំងប្រទេសវិសាមញ្ញទៅទៀត។ មិនមែនកំណត់ដោយ ហ៊ុន សែន ម្នាក់ ឬត្រឹមតែអចិន្រ្តៃយ៍ប៉ុន្មាននាក់ ឬគណកម្មការកណ្តាលទេ។ នេះប្រមូលផ្តុំបញ្ញាញាណមនុស្សរាប់ពាន់នាក់ ដែលតំណាងមកតាំងពីថ្នាក់ស្រុក ដើម្បីមកចូលរួមផ្តល់នូវយោបល់សម្រាប់កម្មវិធីនយោបាយរយៈពេល ៥ ឆ្នាំទៅមុខ លើមូលដ្ឋានដែលមានរួចហើយ អ្វីដែលត្រូវកែសម្រួល។ ក្នុងហ្នឹងបញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ។

(២៣) ក្របខណ្ឌគោលនយោបាយឆ្នាំ ២០២៣-២៨ ផ្ដោតសំខាន់លើមនុស្ស

ដូចដែលខ្ញុំនិយាយហើយថា ថវិកាឆ្នាំ ២០២៣ ជាថវិកាសម្រាប់បម្រើឱ្យមនុស្ស។ ការដំឡើងបៀវត្សរ៍ ការធ្វើអន្តរាគមន៍ជួយចំពោះអ្នកក្រីក្រ ដែលជួបជាមួយនឹងបញ្ហាកូវីដ-១៩ ដែលជួនជាមួយនឹងបញ្ហាអតិផរណា។ នេះសុទ្ធតែជាបញ្ហាមនុស្ស។ ខ្ញុំនិយាយថ្ងៃមុន គម្រោងរបស់យើងនឹងបណ្តុះបណ្តាលយុវជន ១ ៥០០ ០០០ នាក់ ដែលយុវជនទាំងនោះពេលចូលរួម មិនត្រឹមតែមិនបង់ប្រាក់ទេ តែរដ្ឋផ្តល់ប្រាក់ឧបត្ថម្ភឱ្យ ដើម្បីឱ្យយើងមានធនធានមនុស្សបម្រើឱ្យសេចក្តីត្រូវការវិនិយោគពីខាងក្រៅ។ ឥឡូវ កម្ពុជាក្លាយជាគោលដៅនៃការទាក់ទាញវិនិយោគពីខាងក្រៅ។ អញ្ចឹងទេ យើងរកការជជែកវែកញែកពីបញ្ហាអស់ទាំងហ្នឹង។

និយាយយ៉ាងដូច្នេះ ខ្ញុំមិនមែនទៅទាមទារឱ្យគណបក្សនយោបាយដទៃ ដាក់ចេញនូវគោលនយោបាយលើមូលដ្ឋាន (ដែល)ចាប់ចេញដំណើរពីសមិទ្ធផល ដែលចេញពីគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាលហ្នឹងធ្វើទេ។ ប៉ុន្តែបើដាក់ចេញ(គោលនយោបាយ)ចាប់ផ្តើមធ្វើឡើងវិញទាំងអស់ អាហ្នឹងវាមានតែ ប៉ុល ពត ហើយ។ មានស្អីទៀត។ អញ្ចឹងទេ បំផ្លាញសាកលវិទ្យាល័យទាំងរដ្ឋ/ឯកជនចោលសិនទៅ ហើយចាំបង្កើតឡើងវិញ។ វាមានការខ្វះខាតហើយ មិនមែនបានសេចក្តីថាយើងធ្វើល្អឥតខ្ចោះទេ។ បើយើងធ្វើល្អទាំងអស់ហើយ មិនចាំ​បាច់ហៅគ្នាមួយប្រទេសមកជជែកអំពីកម្មវិធីដែលត្រូវបន្ត ថាត្រូវធ្វើអី (ត្រូវ)រៀបស្អី(ទេ) លទ្ធភាពថវិកាយ៉ាងណា ​ដើម្បីជំហានទៅមុខនោះទេ។ (យើងនឹងពិនិត្យ)គ្រប់ទិដ្ឋភាពទាំងអស់ ដែលយើងត្រូវដាក់ចេញនូវគោលនយោបាយ។

(២៤) ត្រូវបន្តពង្រឹងសមត្ថភាពខ្លួនឯង ឱ្យក្លាយជាធនធានមនុស្សដែលចាំបាច់

ជាថ្មីម្តងទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រថ្ងៃនេះ ជាមួយនឹងការចូលរួមអបអរសាទរ ចំពោះមាតា/បិតា អាណាព្យាបាល ក៏ដូចជា ស្វាមី/ភរិយា (ដែល)បានផ្តល់ឱកាស សម្រាប់និស្សិតរបស់យើងបន្តការសិក្សា។ បន្តអំពាវនាវឱ្យនិស្សិតរបស់យើងបន្តការខិតខំ(ឆ្ពោះទៅមុខទៀត) អ្នកមានបញ្ញាបត្ររងហើយអាចនឹងឈានទៅរកបរិញ្ញាបត្រ។ ​​អ្នកមានបរិញ្ញាបត្រហើយ អាចទៅបរិញ្ញាបត្រជាន់ខ្ពស់។ បើសិនជាមិនបន្តក៏ដោយ ក៏យើងត្រូវពង្រឹងសមត្ថភាពខ្លួនឯងតាមរយៈការរៀនសូត្រ/ស្រាវជ្រាវ ធ្វើម៉េចឱ្យធនធាន(មនុស្ស)របស់យើងក្លាយទៅជាមនុស្សចាំបាច់។ នៅប្រទេសខ្លះ ឬនៅប្រទេសរបស់យើង មានក្រុមហ៊ុនមួយចំនួនរង់ចាំនិស្សិត គេសម្គាល់និស្សិតនោះតាំងពីនៅក្នុងសាលា បន្ទាប់ទៅគេយកចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ។ នៅប្រទេសដទៃក៏អញ្ចឹងដែរ គេសម្គាល់និស្សិតតាំងពីនៅក្នុងសាលា ដើម្បីគេត្រៀមយកទៅធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ។ 

បើនិយាយពីសាលាទាហានវិញ ពួកទាហានដែលនៅអាមេរិក ពួកទាហានដែលចេញពីសាលាបណ្ឌិតសភា West Point របស់អាមេរិក បន្ទាប់ពីបញ្ចប់ការធ្វើទាហានរួចហើយនោះ ត្រូវបានក្រុមហ៊ុននានាទទួលយកឱ្យទៅធ្វើការ។ ហ្នឹងជាធនធានមនុស្សដែលគេបណ្តុះបណ្តាល។ ចេញពីសាលា/ពីទាហាន គេមានក្រុមហ៊ុនដែលរង់ចាំទទួល។ ខ្ញុំលើកឧទាហរណ៍តែមួយ តែនៅមានសាលាមួយទៀតនៅប្រទេសអង់គ្លេស គេហៅថាសាលា Oxford។ សាលាហ្នឹង Clinton ក៏រៀននៅហ្នឹង។ ប្រធានាធិបតីអាមេរិកគាត់ទៅរៀននៅ Oxford ហ្នឹង។ កូនប្រធានាធិបតី Clinton ក៏ទៅរៀននៅ Oxford ហ្នឹង។ សាលាហ្នឹងចេញមក គឺគេទទួលយក។ មិនងាយអ្នកណាចេះតែចង់ថាចូលៗបាន(ទេ) មិនគ្រប់ Credit គេមិនយកទេ។ មិនគ្រប់ពិន្ទុ គឺគេមិនយក។ ឥឡូវនេះ យើងកំពុងតែទាញយកគ្រប់សមាសភាពដើម្បីចូលរៀន ប៉ុន្តែយើងត្រូវតែរកវិធីដើម្បីពង្រឹងគុណភាព។

(២៥) ប្រើប្រាស់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា ជាចលនាកីឡាជាតិ

ខ្ញុំនៅតែសុំឱ្យប្រជាពលរដ្ឋរបស់យើងចូលរួមនៅក្នុងដំណើរការនៃស៊ីហ្គេមដែលយើងរង់ចាំជាង ៦០ ឆ្នាំហើយ តាមប្រវត្តិ គឺ ៦៤ ឆ្នាំ ដែលយើងរង់ចាំ។ សូមឱ្យប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ឱកាស នៃការប្រកួតស៊ីហ្គេមនៅកម្ពុជា ក្លាយជាទៅជាចលនាជាតិ មិនមែនជាបញ្ហាដាច់ដោយឡែករបស់វិស័យកីឡានៅទីក្រុងភ្នំពេញទេ ធ្វើម៉េចឱ្យប្រទេសរបស់យើងស្អាត។ មនុស្សរាប់ម៉ឺននាក់នឹងមកកាន់ទីក្រុងភ្នំពេញ។ គ្រាន់តែកីឡាករ/ការនីជិតម៉ឺន(នាក់)ទៅហើយ ដែលមកប្រកួត។ អញ្ចឹង អ្នកគាំទ្រដទៃទៀតក៏គេមកដែរ។

យប់មិញមានឃ្លីបមួយក្នុង YouTube ក៏មើលបាល់ទះនារី (ក្នុងនោះ) វៀតណាមនិងថៃ(ប្រកួតគ្នា)នៅស៊ីហ្គេម​នៅ(ប្រទេស)វៀតណាមឆ្នាំទៅ។ មើលចប់ ៤ សិត។ ថៃវាយឈ្នះ ៣ សិត និងវៀតណាមឈ្នះ ១ សិត។ វាយតែ ៤ សិតទេ អត់វាយ ៥ សិតទេ។ មិនដឹងទៅណា។ ផុតពីការងារទៅ ខ្ញុំប្រើបន្ទប់តែ ៣ ទេ។ ចង់អ្នកណាទៅណា(ក៏)ទៅៗ។ ទី(១) ប៊ុយរ៉ូខ្ញុំខាងក្រោម (គឺសម្រាប់)ធ្វើការ។ បន្ទាប់ពីហ្នឹងទៅ (គឺ)ចូលបន្ទប់ដេក។ បន្ទប់ដេកហ្នឹងក៏មានប៊ុយរ៉ូធ្វើការ(ទេ) ហើយមានទាំង Printer មានស្អីនៅហ្នឹង។ អ្នកណាបាញ់ឯកសារត្រូវការចុះហត្ថលេខា ឬក៏កែតម្រូវឯកសារអី បញ្ជូនចូលទៅក្នុង PDF។ កែរួចហើយរុញត្រឡប់មកវិញ។ បន្ទាប់ពីហ្នឹងទៅ គឺបន្ទប់បាយ។ ខ្ញុំប្រើតែ ៣ បន្ទប់ទេ។ ត្រង់មានប៉ុន្មានបន្ទប់ទៀតខ្ញុំអត់ដឹង។ ទុកឱ្យម៉ែវាមើលទៅ។ និយាយអញ្ចឹងថាទុកឱ្យតែស្រីមើលយ៉ាងម៉េច ចៅណាដេកនៅឯណាអីឯណាអាហ្នឹងរឿង(របស់ចៅៗ) … ព្រោះខ្ញុំអង្គុយវាច្រើនពេក ដល់អញ្ចឹងដេកមើលតែម្ដងទៅ ព្រោះទូរទស្សន៍ឥឡូវមានថ្ពក់ជាមួយ YouTube នៅក្នុងហ្នឹង។ ​បើកទៅចាក់ភ្លេងហ្នឹងទៅ យើងមើលស្អីផ្សេងពីហ្នឹងទៅ។

(២៦) រស់បាន ២០ ឆ្នាំទៀត នឹងបានឃើញប្រជាជនកើនដល់ ២០ លាន(នាក់)

ឥឡូវបង្កើតទម្លាប់(អញ្ចេះ)ទៀត។ កាលណាគ្រួសារមិននៅ ទាល់តែបើក YouTube​ ដាក់ចំរៀងទៅដេក។ អានោះបំពេទៅ ១ ម៉ោង វាឈប់ខ្លួនវា យើងលក់បាត់។ ទម្លាប់របស់យើងវាអញ្ចឹង​។ មិនដឹងដើរទៅណា។ ឥឡូវកំពុងតែកង្វល់គីឡូឡើងអត់ឈប់។ មកហ្នឹងឡើង ៨៨ (គីឡូក្រាម) ពីមុនវានៅទប់ក្រោម ៨៥ (គីឡូក្រាម)។ តាំងពីមកពីម៉ាល់ឌីវវិញអត់ព្រមចុះ។ ម្សិលមិញប្ដេជ្ញាថាឈប់ខ្វល់ ឡើងប៉ុន្មានឡើង(ទៅ)។ រាល់ល្ងាចស៊ីដូចទន្សាយ។ ស៊ីបន្លែ។ ឥឡូវឈប់ហើយ ចង់ឡើងដល់ ៩០ (គីឡូក្រាម) អីឱ្យវាឡើងតាមចិត្តទៅចុះ។ មានកន្លែងសារ៉េខោ ដែលខ្ញុំនិយាយថ្ងៃមុន ទុកក្រណាត់ធំបន្តិចយកមកសារ៉េ។ ជំនាន់ អាពត អត់អីស៊ី។ អាពត វាមិនឱ្យស៊ីដល់ឥឡូវនេះពេទ្យមិនឱ្យស៊ីតែម្ដង។ ឥឡូវ កុំទៅជេរពេទ្យអី ខ្លួនឯងស៊ីបណ្ដោយទៅកុំឱ្យវាពិបាក។

ខ្លះគេថាខ្ញុំនៅ ២ ឬ ៣ ឆ្នាំទៀតស្លាប់ហើយ។ ចាំទៅ។ ជីវិតមនុស្សមើលមិនទៀងទេ ក៏ប៉ុន្តែ ខ្ញុំមានជំនឿច្បាស់ថា ខ្ញុំមាន(អាយុ)លើស ៩០ (ឆ្នាំ)។ ខ្ញុំនៅចាំមើលរហូតដល់ប្រជាជនកើនឡើងរហូតដល់ ២០ លាន(នាក់) ដែលខ្ញុំចាប់ផ្ដើមពីប្រជាជនត្រឹមតែ ៥ លាន(នាក់)។ ឥឡូវ ប្រជាជនយើងកើនឡើងដល់ ១៧ លាន(នាក់)ហើយ។ អញ្ចឹង បើខ្ញុំរស់នៅបាន ២០ ឆ្នាំទៀត ខ្ញុំនឹងបានឃើញប្រជាជនយើងកើនឡើងប្រមាណជា ២០ លាន(នាក់) ជាមួយនឹងសមិទ្ធផលដទៃ ដែលបានកសាង។ ពិតហើយ យើងមិនអាចធ្វើនាយករដ្ឋមន្ត្រីរហូតដល់ថ្ងៃស្លាប់ទេ អ្នកជំនាន់ក្រោយគេធ្វើ រាប់ទាំងអ្នកទីនេះនៅបន្តកិច្ចការងារ។

(២៧) ដោះស្រាយបញ្ហាកំប៉ិកកំប៉ុកមិនបាន ដោះស្រាយបញ្ហាធំថ្នាក់ជាតិឬថ្នាក់យុទ្ធសាស្ត្រក៏មិនបាន

រឿងកំប៉ិកកំប៉ុកទេ ក៏ប៉ុន្តែខ្ញុំគួរតែនិយាយ។ ខ្លះគេថា លោក ហ៊ុន សែន ចូលចិត្តណាស់រឿងកំប៉ិកកំប៉ុក។ ប៉ុន្តែ ខ្ញុំគ្រាន់តែបញ្ជាក់ បើអ្នកឯងដោះស្រាយបញ្ហាកំប៉ិកកំប៉ុកមិនបាន អ្នកឯងមិនបាច់ទៅធ្វើការងារធំបានទេ។ ត្រូវចាប់ផ្ដើមចេះដោះស្រាយការងារកំប៉ិកកំប៉ុកទើបអ្នកឯងធ្វើការងារធំបាន​។ ខ្លះគេថាធ្វើដល់នាយករដ្ឋមន្ត្រី ឧប​នា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទៅធ្វើការងារកំប៉ិកកំប៉ុក។ កុំមើលស្រាលការងារកំប៉ិកកំប៉ុកឱ្យសោះ បើអ្នកឯងដោះស្រាយបញ្ហាកំប៉ិកកំប៉ុកមិនបាន អ្នកឯងដោះស្រាយបញ្ហាធំថ្នាក់ជាតិ ឬថ្នាក់យុទ្ធសាស្ត្រ ដែលនាំគ្រោះថ្នាក់ដល់ប្រទេសក៏មិនបាន។ មុនចូលដល់បញ្ហាហ្នឹង (អនុញ្ញាត)ឱ្យខ្ញុំបានបញ្ជាក់បញ្ហាដ៏សំខាន់មួយ។ កន្លងទៅមានអ្នកលើកឡើងថា កម្ពុជាបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការរបស់ក្រសួងការបរទេស។

(២៨) កម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធា តែជួយបណ្ដុះបណ្ដាលអ្នកដោះមីនឱ្យអ៊ុយក្រែន

កម្ពុជាមិនបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ កម្ពុជាគ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលឱ្យអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ កម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេស រួមចំណែកការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ឥឡូវយើងមានកងទ័ពឈរជើង នៅ៤ ប្រទេសគឺនៅម៉ាលី, សូដង់ខាងត្បូង, លីបង់​, ​អាហ្រិកកណ្ដាល។ កាលពីមុនយើងមានតាំងពីនៅ(ប្រទេស)ស៊ីរី, ឆាដ, ស៊ីព្រ (នៅខាង)អឺរ៉ុប។ ម៉េចបានយើងទៅដល់ហ្នឹង? វាមានតំបន់មួយ គឺជម្លោះរវាងទួគីជាមួយនឹងស៊ីព្រ។ តំបន់ហ្នឹងមានមានមីន។ អង្គការសហប្រជាជាតិយកកងទ័ពយើងទៅជួយដោះមីននៅកន្លែងហ្នឹង។ យើងបានបញ្ជូនកម្លាំងទៅជួយដោះមីន ដែលជាឃាតករលាក់មុកនៅតាមប្រទេសនានា។

(២៩) កម្ពុជាមិនបានបញ្ជូនកងទ័ព ហើយក៏មិនបានបញ្ជូនគ្រូដោះមីនទៅប្រទេសអ៊ុយក្រែនទេ, ស្វាគមន៍អ្នកចង់ហ្វឹកហ្វឺនដោះមីន

ឯនៅក្នុងប្រទេសរបស់យើង យើងបានជួយបណ្ដុះបណ្ដាលអ្នកដែលមកពីកូឡុំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា។ យើងមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា។ ខ្ញុំសូមជម្រាបថា ប្រទេសណាក៏ដោយ ដែលចង់មករៀនដោះមីននៅកម្ពុជា សូមអញ្ជើញ​ រាប់ទាំងប្រទេសរុស្សី យើងជួយបណ្ដុះបណ្ដាលឱ្យទាំងអស់។ ខ្ញុំសូមបញ្ជាក់ កម្ពុជាមិនបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន​ទេ ហើយក៏មិនបានបញ្ជូនគ្រូដោះមីនរបស់យើងចូលទៅក្នុងប្រទេសអ៊ុយក្រែនដែរ។ ដូច្នេះអ្វីដែលជាកិច្ចការដែលយើងធ្វើនេះគឺកិច្ចការមនុស្សធម៌សុទ្ធសាធ។ ការបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ គឺជាកិច្ចការដែលត្រូវធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោកនេះ។ ខ្ញុំគួរតែបញ្ជាក់បញ្ហានេះឱ្យបានច្បាស់ អត់មានពាក់ព័ន្ធសកម្មភាពយោធាទាំងអស់។

(៣០) រៀបចំបន្ទាន់មូលនិធិគ្មានមីនឆ្នាំ ២០២៥

យើងប្រើពេល ៣០ ឆ្នាំហើយ ដោះមីន(ក្នុងប្រទេស)អត់ទាន់អស់ទេ។ ឥឡូវ យើងត្រូវវិនិយោគដោយគំហ៊ុក។ ថ្ងៃមុនសប្បុរសជនបានចូលរួម រាប់ទាំងព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ជិត ១៩ លានដុល្លារ។ យើងបានចំណាយអស់។ ខ្ញុំបានរៀបចំបន្ទាន់ គេហៅមូលនិធិគ្មានមីនឆ្នាំ២០២៥។ កម្ពុជាគ្មានមីនឆ្នាំ២០២៥ ដាក់ទុនចូលទៅក្នុងហ្នឹង ៣០ លានដុល្លារភ្លាម ដើម្បីឱ្យប្រតិបត្តិករដោះមីនទាំង CMAC ​កងកម្លាំងរក្សាសន្តិភាព ដែលហ្វឹកហាត់ ដែលជាកម្លាំងដោះមីន និងបណ្ដាអង្គភាពកងទ័ពប្រើប្រាស់ សម្រាប់ការដោះមីន ដែលនៅសេសសល់ ជាមួយនឹងការប្រមូលធនធានពីក្រៅប្រទេសមកដោះមីនក្នុងប្រទេសរបស់ខ្លួនគ្រោះថ្នាក់ខ្លាំងណាស់។ សូមបញ្ជាក់អំពីចំណុចនេះ ព្រោះមានការផ្សព្វផ្សាយ គឺក្រសួងការបរទេសមានការឆ្លើយតប។​

(៣១) ប្រទេសទាំងឡាយណាដែលចង់រៀនដោះមីន សូមអញ្ជើញមករៀននៅកម្ពុជា

ខ្ញុំក៏សូមបញ្ជាក់ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយដែលទទួលការខុសត្រូវលើនយោបាយក្នុងប្រទេស និងក្រៅប្រទេសថា កម្ពុជានឹងទទួលយកប្រទេសណាក៏ដោយ ដែលចង់រៀនដោះមីន សូមមករៀននៅកម្ពុជា។ កម្ពុជាទទួល។ សូមកុំឱ្យកម្ពុជាចូលទៅពាក់ព័ន្ធជាមួយនឹងសកម្មភាពយោធានៅអ៊ុយក្រែន។ កម្ពុជាគ្មានសមត្ថភាពធ្វើបែបនោះទេ ប៉ុន្តែកិច្ចការមនុស្សធម៌ទាក់ទងនឹងការកំចាត់ចោលគ្រាប់មីន កម្ពុជាមានបទពិសោធន៍ជូរចត់។ ស្លាប់ពលរដ្ឋ និងពិការពលរដ្ឋច្រើនណាស់។ ដូច្នេះ កម្ពុជាមិនអាចបើកភ្នែកមើលសោកនាដកម្មនៅតាមបណ្ដាប្រទេសនានាទេ។ កូឡុំប៊ីមករៀនច្រើនជាងគេនៅស្រុកខ្មែរ។ គាត់នៅទ្វីបអាមេរិក។ នេះជារឿងដែលខ្ញុំសូមបញ្ជាក់ អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេសរបស់យើង ​ទាក់ទងនឹងរឿងបញ្ហារុស្សី និងអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសកម្ពុជា កំពុងទស្សនកិច្ចនៅជប៉ុន ខ្ញុំថាឱ្យពិភាក្សាជាមួយជប៉ុនបន្ថែមទៅ គឺជប៉ុនមានធនធានហិរញ្ញវត្ថុ កម្ពុជាមានទីតាំងសម្រាប់ការហ្វឹកហាត់។ អញ្ចឹងទេ ជប៉ុនផ្ដល់ជំនួយមក ទាំងសំភារបច្ចេកទេស ឧបករណ៍ស្អីៗ សម្រាប់ឱ្យនិស្សិតមកពីប្រទេសនានារៀន។ ឥឡូវ គ្រប់ទ្វីបទាំងអស់ដែលចង់អញ្ជើញមករៀន កម្ពុជាជួយបង្រៀន។

(៣២) រឿងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ និងរឿងគ្រូកាត់សក់សិស្សនៅបាត់ដំបង

រឿងតូចតាចទី(១) ខ្ញុំសូមចាប់ផ្ដើមពីរឿងស្ពានជ្រោយចង្វារ។ ប៉ុន្មានថ្ងៃច្របូកច្របល់។ ខ្ញុំគិតថារឿងជ្រោយចង្វារនេះល្មមឈប់ហើយ។ អ្វីដែលជាការហួសចិត្ត ខ្ញុំអត់យល់ មិនដឹងថា (ខៀវ) កាញារីទ្ធ គាត់ដោះស្រាយយ៉ាងម៉េច? ប្រហែលជាអ្នកទាំងអស់(គ្នា)បានឃើញហើយតាមបណ្ដាញសង្គម។ មានអ្នកជិះម៉ូតូ​ដួល (ឬក៏)ប៉ះគ្នាយ៉ាងម៉េចនោះ ហើយមានអ្នកមកជួយលើក។ ខុសត្រូវយ៉ាងណាវាជារឿងមួយ ក៏ប៉ុន្តែ ស្ទះចរាចរណ៍លើស្ពានវាមិនគួរឱ្យកើតមានទេ។ ការជួយគ្នាគឺជារឿងចាំបាច់។ តែអ្វីដែលជារឿងឆ្គង នៅត្រង់ថាអ្នកសុំទោសមិនបានសុំទោសប៉ូលីសឯណា វាទៅជាសុំទោសអ្នកកាសែត។ តើកាសែតហ្នឹងមានសិទ្ធិអីវា? ទៅមើល  Clip ហ្នឹងឡើងវិញ។ ពីមុនខ្ញុំឃើញខាងកោះសន្តិភាពគេផ្សាយថា បន្ទាប់ពីមានការពន្យល់របស់ឯកឧត្ដម ស សុខា គឺមានការចេញមកគាំទ្រ។ ខ្ញុំក៏បើកទៅរកហ្វេសប៊ុករបស់ ស សុខា។ ពេលដែលបើកមើលក្នុងហ្វេសប៊ុករបស់ ស សុខា ទើបឃើញអំពីរបៀបសុំទោស។ ខ្ញុំអត់ដឹងថា តើអ្នកកាសែតមានសិទ្ធិអី ដើម្បីនឹងទៅគំរាមកំហែងគេរបៀបហ្នឹង? (ខៀវ) កាញារីទ្ធ អត់មាននិយាយអីមួយម៉ាត់ទេ ក្រៅពី Share ពីរបស់ ជុំ កុសល មកទេ។ រឿងហ្នឹងវាអត់ត្រូវអីទាល់តែសោះ។ ដំបូងបំផុត ចាំបាច់ត្រូវទៅជួយគ្នាសិន ក៏ប៉ុន្តែយ៉ាងណាក៏ដោយ វាអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្ដីបែបនេះ(របស់អ្នកកាសែត)។ បើខ្លួនជាប៉ូលីសខ្ញុំមិនថាទេ ប៉ុន្តែខ្លួនគ្រាន់តែមានទូរស័ព្ទមួយ live ទៅ ហើយសម្ដីហ្នឹង(ពិបាកទទួលយក)។ អញ្ចឹងទេ បង្កើតបានទៅជារឿងមួយឈុតធំទៅ។

អ្នកខ្លះក៏មានមតិជ្រុលហួសដែរ ថាគួរតែលុបចោលអាជ្ញាប័ណ្ណស្អីៗ។ អ្នកខ្លះរហូតទៅដល់ថា សុំឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់។ វាមិនត្រូវទេ … បញ្ឈប់ទៅ។ បញ្ចប់វាត្រឹមហ្នឹងទៅ ហើយដកពិសោធន៍វាទៅ។ នៅលើស្ពានប្រហែលជាគ្មានប៉ូលីសនៅទីនោះទេ ប៉ុន្តែ អ្នកសារព័ត៌មានមិនមែនជានគរបាលយុត្តិធម៌ដែរ​ ឯអ្នកដែលជួយគេក៏មិនមែនជានគរបាលយុត្តិធម៌ ប៉ុន្តែគាត់មានចិត្តចង់ជួយ។ ខ្ញុំឃើញម្សិលមិញអាចារ្យ A នៅ(វិទ្យុ) ABC ថានឹងផ្ដល់ ១ ពាន់ដុល្លារ ឱ្យទៅក្មួយប្រុសម្នាក់ ដែលគាត់ជួយគេនោះ មិនដឹងថាឱ្យមែនឬមិនឱ្យ? តែខ្ញុំសុំសរសើរនូវទឹកចិត្តរបស់ក្មួយប្រុសនោះ ឌុបប្រពន្ធ/កូន (សុខចិត្ត)ដាក់ម៉ូតូចោល រួចហើយទៅជួយលើកម៉ូតូនោះ។ មិនអាចឱ្យស្ទះចរាចរណ៍លើស្ពានបាននោះទេ តែខ្ញុំមិនយល់។ អញ្ចឹង សុំពង្រឹងឡើងវិញ សុំទោសទៅលើប៉ូលីសមិនថាទេ តែនេះសុំទោសអ្នកសារព័ត៌មាន។ (គ្នា)លើកដៃសុំទោសមិនដឹង(ប៉ុន្មានដង)។

(ស) ខេង ឃើញឬអត់? ខ្ញុំចូលទៅខម្មិន។ ខ្ញុំស្គាល់តើ។ ហេតុអីបានទៅធ្វើអញ្ចឹង? បើថាសុំទោសប៉ូលីស ថាម៉ូតូដួលកន្លែងហ្នឹង លើកចេញពីកន្លែងហ្នឹងទៅ ប៉ូលីសមករកកន្លែងវាស់មិនឃើញ ដើម្បីរកខុសត្រូវ(អាហ្នឹងមិនអីទេ)។ រឿងខុសត្រូវចាំគិតគ្នាក្រោយ។ រឿងសង្រ្គោះមនុស្ស និងរឿងបញ្ចៀសកកស្ទះចរាចរណ៍លើស្ពាន គឺជារឿងចាំបាច់មុនគេ មិនអាចឱ្យស្ទះចរាចរណ៍លើស្ពានទេ។ ស្ទះចុះស្ទះឡើងធ្ងន់បាក់ស្ពានហ្នឹងទៅទៀត។ រលាយមនុស្ស។ អញ្ចឹងទេ ខ្ញុំគិតថា ទើបនឹងជួបគ្នាថ្ងៃទី ១៤ មករា (២០២៣) កន្លងទៅនេះ ស្រាប់តែមានបញ្ហាអ្នកសារព័ត៌មានកើតឡើង។ ឥឡូវ (ខៀវ) កាញារីទ្ធ ល្មមហៅអ្នកអនឡាញទាំងប៉ុន្មានទៅចូលអប់រំ (ហើយ) ខុសម្នាក់ ឱ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា។ លោកឯងជាមេ ត្រូវមើល។

ខ្ញុំឃើញ ស សុខា លើក ៤ ចំណុច ខ្ញុំចូលទៅ(ខម្មិន)។ ពិត(មែន)តែផេចជាផេចផ្លូវការរបស់នាយករដ្ឋមន្រ្តី ប៉ុន្តែខ្ញុំចង់ហៅ ស សុខា ក្នុងឋា​នៈខ្ញុំជាពលរដ្ឋម្នាក់ ខ្ញុំថា សុំគាំទ្រចំពោះការបកស្រាយ និងការពន្យល់របស់ក្មួយ ស សុខា។ ប្រើពាក្យក្មួយ។ មិនប្រើពាក្យឯកឧត្ដមទេ។​ ដោយសារខ្ញុំនិយាយក្នុងឋានៈខ្ញុំជាពលរដ្ឋម្នាក់ ក្នុងពេលដែល ស សុខា ក៏និយាយថាក្នុងឋានៈគាត់ជាពលរដ្ឋម្នាក់ដែរ។ ប៉ុន្តែ ខ្ញុំសុំស្នើថា បានហើយ (ល្មម)បញ្ចប់ហើយ កុំចាក់សាំងទៅលើភ្លើង។ តែខ្ញុំសុំស្នើ​ ថ្ងៃក្រោយកុំឱ្យមានរឿងរបៀបហ្នឹងកើតឡើងទៀត។ អារឿងហ្នឹងកាលពីមុនធ្លាប់កើតមានតាំងពី K-01 ធ្វើតែរឿងហ្នឹងច្រើនណាស់ ក្រោយមកក៏វាចប់ទៅ។ អានោះជំនួសតួនាទីប៉ូលីសចរាចរណ៍រហូត។ បន្ទាប់ទៅជំនួស(តួនាទី)គ្រូពេទ្យបណ្ដោយ ទៅ live មុខមន្ទីរពេទ្យរុស្ស៊ី កូវីដៗៗ ពាក់អាវខ្លាំងជាងពេទ្យ ម៉ម ប៊ុនហេង ទៅទៀត។

ឥឡូវបាត់ K-01។ K-01 ធ្វើតាំងពីអត់អី រហូតដល់មានឡានទំនើបជិះ។ live ចុះ live ឡើង។ អាហ្នឹងរឿងមួយទៅ។ តែខ្ញុំស្នើឱ្យបញ្ចប់ទៅ ហើយគួរតែហៅមកប្រជុំ ដើម្បីពង្រឹង(អំពីតួនាទី និងភារកិច្ច)។​ អ្នកណាដែលធ្វើសកម្មភាពបែបនេះគួរតែត្រូវពង្រឹង។ កុំបណ្ដោយពេក។ កន្លងទៅយើងបណ្ដោយជ្រុល។ យើងមិនមែនបិទសិទ្ធិទេតែអ្នកត្រូវគោរពសិទ្ធិគេផងបានទេ? វាមិនដែល អ្នកដែលគ្នាត្រូវសុំទោស គួរតែថាប៉ូលីសទៅសួរនាំអីអញ្ចឹងទៅ គ្នាលើកដៃ(សំពះ) លោកប៉ូលីសអើយខ្ញុំសុំទោស។ ឯណោះ គ្នាលើកដៃសុំទោសហើយ នៅសួរថា សុំទោសអស់ពីចិត្តឬអត់? វាទៅអញ្ចេះទៅវិញ។ វាឆ្ងាញ់អាហ្នឹង។ វាពេកទេដឹង? អាហ្នឹងបានរឿងមួយទៅ។

រឿងទី(២) រឿងគ្រូកាត់សក់សិស្ស។ តែខ្ញុំនិយាយនេះមិនមែនសំដៅគ្រូទូទាំងប្រទេសទេ តែសំដៅទៅលើលោកគ្រូ ដែលបានធ្វើសកម្មភាពនេះ នៅវិទ្យាល័យដែលជាវិទ្យាល័យខ្ញុំធ្វើឱ្យទៀត ទៅកើតរឿងក្នុងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ណានោះ(មួយ)ទៀត។ លោកគ្រូអើយ! បើសិនជាយើងចង់តម្រូវនោះ មិនចាំបាច់ទៅយកកន្រ្តៃត្រង់ដឺទៅឈូសសក់គ្នាកណ្ដាលថ្នាក់នោះទេ។ កូនសិស្សរបស់យើងដូចកូនរបស់យើងអញ្ចឹង។ ហៅទៅ(សួរនាំទៅ) សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ។ អញ្ចឹង រៀបចំកាត់ឱ្យសិស្សទៅ បើគង់តែមានត្រង់ដឺដែរនោះ។ សិស្សហ្នឹងក៏មើលទៅក៏មិនដូចជាមិនមែនសក់វែងអីដែរ សឹងតែសក់គ្រូហ្នឹងវែងជាងសក់សិស្សទៅទៀត។ កើតបានមួយរឿងទៀតទៅ។ ខ្ញុំសុំស្នើឱ្យកែប្រែឥរិយាបថ ពីការប្រើវិធីបង្ខំបែបនេះ ទៅជាមួយនឹងការអប់រំណែនាំឱ្យសិស្សកាត់(សក់)។ លឺថា សាលាហ្នឹងតម្រូវឱ្យកាត់តាមរបៀបប៉េអឹម។ កាត់បែបប៉េអឹមហ្នឹង គេហៅអីគេ? ដឺមីរ៉េកុម្ម៉ង់។

(ខៀវ) កាញារីទ្ធ ពីដើមពួកសក់វែងទេតើ។ (ខៀវ) កាញារីទ្ធ នេះ(មួយ), សុខ អាន នេះ(មួយ)។ (ខៀវ) កាញារីទ្ធ និង សុខ អាន រៀនសាលារដ្ឋបាល ENA ជាមួយគ្នា។ ក្រុមហ្នឹងសុទ្ធតែក្រុមសក់វែង។ សុខ អាន ទៅចូលក្រសួងការបរទេស ខ្ញុំថាអត់ទេ សុខ អាន កាត់សក់។ អញ្ចឹងបាន សុខ អាន មានសក់ខ្លីនោះ។ ក្រសួងការបរទេសពេលចូលមកដំបូងនោះ មានសក់វែង/ខ្លី ចុះ អាពត វាលត់យូរហើយនោះ។ ដល់ទៅចេញមក ខោជើងប៉ាត់ក៏មាន ស្អីក៏មាន ចូលមកទាំងគ្រប់។ ប៉ុន្តែ យើងកែសម្រួលបណ្ដើរៗទៅ។ សូម្បី ស៊្រី ថាមរុង្គ ឥឡូវ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជួយការងារខ្ញុំជិត ២០ ឆ្នាំនេះ កាលពីគាត់ចូលមកក្រសួងការបរទេសដំបូង គាត់ខោជើងប៉ាត់ ព្រោះគ្នាខានស្លៀកជំនាន់ អាពត។ ស្រីៗនៅក្នុងក្រសួងការបរទេស ៨០% ស្លៀកខោជើងប៉ាត់។ (ឆ្នាំ)១៩៧៩ មានខោជើងប៉ាត់ ព្រោះក្រណាត់មកដល់ដំបូង នៅសល់នៅភ្នំពេញហ្នឹងនាំគ្នាកាត់ទៅ។

គួរតែត្រូវបានអប់រំ។ គួរកុំពង្រីករឿងហ្នឹងទៅជារឿងធំតទៅទៀត បញ្ចប់វាត្រឹមនេះទៅ។ ខ្ញុំនិយាយនេះមិនមែនបំផុសថែមទេ ប៉ុន្តែជាសម្លេងអំពាវនាវរបស់ខ្ញុំឱ្យបញ្ចប់ទៅ។ ទាំងអា(រឿង)លើស្ពានជ្រោយចង្វារក៏ល្មមដល់ទីបញ្ចប់ដែរ។ កុំជជែកគ្នាតទៅទៀត។ អ្នកណាយ៉ាងម៉េចៗវាមានក្នុង Video Clip ហ្នឹងទៅហើយ។ រឿង(គ្រូកាត់សក់សិស្ស)នៅឯវិទ្យាល័យនៅបាត់ដំបង សំពៅលូននោះ (ក៏ល្មមដល់ទីបញ្ចប់ដែរ) … ឆ្នាំ ២០១៦ ខ្ញុំធ្វើដំណើរពីម៉ាឡៃ (កែ) គឹមយ៉ាន នៅចាំទេកាលហ្នឹង ខ្ញុំទៅដឹក(នៅទីនោះ)? ចេញពីម៉ាឡៃបានទៅដល់ប៉ៃលិន ហើយ(ជិះ)កាត់តាមហ្នឹង (ខ្ញុំបាន)ធ្វើសាលា។

(៣៣) ឈប់ផ្សាយពីអ្នកណាដែលតម្រូវអោយហៅគោរមងារពេញ

ថ្ងៃមុននៅទីនេះ ខ្ញុំនិយាយអត់ទាន់អស់ទៅទៀត ដែល ពុយ គា សួរថា មានមន្ត្រីមួយចំនួនហៅគោរមងារគាត់ មិនត្រូវ គាត់ស្ដីបន្ទោស។ បានខ្ញុំថា បើកាលណាហៅគោរមងារមិនត្រូវស្ដីបន្ទោស ឈប់ផ្សាយឱ្យតែម្ដងទៅ អាហ្នឹង គឺឆាប់ចប់។ ខ្ញុំនិយាយពីគោរមងាររបស់ខ្ញុំ គោរមងារដែលខ្ញុំនិយាយថ្ងៃមុននោះវាអត់ទាន់អស់។ គោរម​ងាររបស់ខ្ញុំវែងណាស់ “សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” មិនអញ្ចឹង? ថ្ងៃនោះខ្ញុំនិយាយត្រឹមតែបណ្ឌិតសភាចារ្យទេ ប៉ុន្តែនៅមានទៀត “នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥” ទៀត។ អញ្ចឹង បើថាដាក់ គឺដាក់មួយជន្លាស។ ប៉ុន្តែ ទៅប្រើនៅអន្តរជាតិ ឬប្រើនៅខាងក្នុង ប្រើត្រឹមតែ “សម្ដេចតេជោ ហ៊ុន សែន” អញ្ចឹង នៅពេលដែលប្រជុំអាស៊ាន ឬពេលទៅប្រជុំអាស៊ាន-អាមេរិក (និង/ឬ)ប្រជុំអាស៊ាន-អឺរ៉ុប ដាក់តែ “សម្ដេចតេជោ ហ៊ុន សែន” តែប៉ុណ្ណឹង(បានហើយ)។ (ស) ខេង ​បានខ្លីបន្តិច  “សម្ដេចក្រឡាហោម” ប៉ុន្តែ ខ្ញុំកម្រនឹងសរសេរ (សម្ដេចក្រឡាហោម) ព្រោះចោលពាក្យ “ក្រឡាហោម” (ខ្ញុំសរសេរតែ) “សម្ដេច ស ខេង”, “សម្ដេច ទៀ​ បាញ់”។

(៣៤) កុំឱ្យអ្នកសារព័ត៌មានក្លាយទៅជានគរបាលយុត្តិធម៌ ជំនួសនគរបាលចរាចរណ៍

ខ្ញុំគ្រាន់តែអំពាវនាវទេ ឱ្យបញ្ចប់ទៅ។ រឿងលើស្ពានជ្រោយចង្វារក៏ល្មមដល់ទីបញ្ចប់។ រឿងគ្រូកាត់សក់សិស្សក៏ល្មមដល់ទីបញ្ចប់ដែរ កុំបន្តទៅទៀត។ ឆ្លងកាត់នូវបទពិសោធន៍នេះ កុំឱ្យមានរឿងថ្មីកើតឡើងច្រំដែល។ កុំឱ្យអ្នកសារព័ត៌មានក្លាយទៅជានគរបាលយុត្តិធម៌ ជំនួសនគរបាលចរាចរណ៍ ឬក៏ជំនួសគ្រូពេទ្យ ដូចជាទៅ Live ទាក់ទងនឹងរឿងស្ទុះរត់ធ្វើដូចជាភ្នំពេញកំពុងតែរញ្ជួយផែនដី។ បើយោងទៅលើរូបភាព K-01 គឺភ្នំពេញកំពុងតែរញ្ជួយផែនដីតែម្ដង។ ករណីនោះហើយ ដែលខ្ញុំចាប់ផ្ដើមធ្វើសន្និសីទកាសែត (ដោយនិយាយ)ថា ជំងឺនៅកម្ពុជាបច្ចុប្បន្ន មិនមែន Corona(virus) ថ្មីទេ គឺជំងឺភ័យខ្លាច។ ជំងឺនៅឯណាឯណីឯណោះ មកភ័យនៅឯស្រុកខ្មែរ។ សូម្បីតែនាវា Westerdam ទៅត្រង់ណាក៏គេអត់ឱ្យចូលៗ កម្ពុជាឱ្យចូល ហោចណាស់សង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់នៅលើនោះ។ ទេសចរជាង ២ ពាន់(នាក់) នាវឹក/អ្នកបម្រើការ(លើនាវា) ៨ ០០ នាក់ជាង យើងថា ៣ ពាន់នាក់ (ទៅចុះ) យើងសង្គ្រោះបានទាំងអស់។ ថ្ងៃនោះវាចំថ្ងៃនៃសេចក្ដីស្រឡាញ់ ចុះមក(ហុច)កូលាប(ឱ្យ) ១ ទង (និង)ចាប់ដៃ។ ចាប់ដៃជាង ២០០ នាក់ តែខ្ញុំនៅរស់រហូតដល់ថ្ងៃនេះ។

ខ្ញុំបាននិយាយហើយ ខ្ញុំថា បើសិនជាខ្ញុំទទួលការឆ្លងជំងឺណាមួយរហូតដល់ស្លាប់ ក៏វាសក្តិសមជាមួយនឹងការដែលខ្ញុំសង្គ្រោះជីវិតប៉ុន្មានពាន់នាក់ដែរ រហូតដល់មានមនុស្សមួយចំនួន ដែលមានការណាត់ជួបគ្នាហើយ គេមិនទាន់ជួបខ្ញុំទេ ដោយសារវាមិនទាន់ផុតរយៈពេល ២១ ថ្ងៃ គេលុបចោល (និង/ឬ)គេសុំលើកទៅពេលក្រោយ ដោយសារតែវាមិនទាន់ផុតរយៈពេល ២១ ថ្ងៃ ដែលខ្ញុំចាប់ដៃអ្នក(នៅលើនាវា) Westerdam នោះ។ រឿងវាអញ្ចេះទៅទៀត។ រហូតដល់ខ្លួនខ្ញុំត្រូវគេរើសអើង តែខ្ញុំមិននិយាយថាជាអ្នកណាទេ។ គេខ្លាចដែរ គេថាទាល់តែ ២១ ថ្ងៃ (ទើបគេហ៊ានជួប)។ ខ្ញុំក៏ដឹងដែរ បើអ្នកឯងត្រូវការអញ្ចឹង (អូខេ) កំពុងតែហត់ផង អាជំនួបដែលគ្រោងទុកប៉ុន្មានខែរួចមកហើយត្រូវបានផ្អាក ដោយហេតុផលនេះ/នោះ ប៉ុន្តែ ខ្ញុំយល់ថា ហេតុផលធំបំផុត ដែលគេមិនជួបខ្ញុំ នៅត្រង់ថា ខ្ញុំនៅមិនទាន់ផុតរយៈពេល ២១ ថ្ងៃ ក្រោយពេលដែលខ្ញុំបានចាប់ដៃមនុស្សជាង ២០០ នាក់ ដែលចុះពីនាវា Westerdam។

ខ្ញុំត្រូវបានគេរើសអើង តែខ្ញុំអត់ខ្វល់ អ្វីដែលជាមោទនភាពរបស់ខ្ញុំៗបានជួយមនុស្សរាប់ពាន់នាក់នៅលើនោះ។ នេះមិនមែនជារឿងដាច់ដោយឡែករបស់ខ្ញុំទេ តែជាមោទនភាពរបស់កម្ពុជា ដែលបានជួយទៅដល់(នាវា) Westerdam (ជួយទៅដល់)អ្នកដែលនៅលើនាវា Westerdam ឱ្យបានវិលត្រឡប់ទៅស្រុក។ ឥឡូវ ពួកគេប្រហែលជាកំពុងទទួលការសប្បាយរីករាយ។ ពេលហ្នឹងដាក់ជាសំណួរថា បើសិនបើកម្ពុជាមិនឱ្យចូល តើវាសនាអ្នកនៅលើនាវា Westerdam នឹងទៅជាយ៉ាងម៉េច? ទឹកសាបក៏វាជិតអស់ ព្រោះវាត្រូវចូលយកទឹកសាបកន្លែងនេះ/នោះ រឿងធំជាងគេ គឺរឿងអត់ទឹកសាបហ្នឹងតែម្ដង វាត្រូវយកប្រេង/ម្ហូបអាហារ។ រឿងវានៅកន្លែងហ្នឹង។ ខ្ញុំសូមបញ្ជាក់ឡើងវិញ ទាំងអ្នកសារព័ត៌មាន រឿងពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវក៏សុំឱ្យបញ្ចប់ រឿងគ្រូកាត់សក់សិស្សក៏សុំឱ្យបញ្ចប់ ហើយសុំកុំឱ្យព្រឹត្តិការណ៍បែបនេះកើតឡើងសាជាថ្មី។ បើខ្ញុំមិននិយាយទេ រឿងហ្នឹងនៅបន្តតភាគរាប់អាទិត្យ មានអ្នក Live មកស្រាយពីលិច/កើត តទល់គ្នារហូត។

អញ្ចឹង (ខៀវ) កញ្ញារីទ្ធ សុំកុំឱ្យអ្នកសារព័ត៌មានក្លាយទៅជាប៉ូលីសចរាចរណ៍/នគរបាលយុត្តិធម៌គ្រប់តែរឿង។ ម្យ៉ាងទៀត Live រូបភាពគេមិនអនុញ្ញាតនេះមិនបានទេ។ ខ្ញុំចេះតែឆ្ងល់អញ្ចេះ នៅចាំទេ មានការប្រជុំអាស៊ាននៅទីក្រុងបាងកក ពេលដែលខ្ញុំចេញដំណើរ អាគារនៅខេត្តព្រះសីហនុបាក់រលំ ពេលទៅដល់បាងកកខ្ញុំអត់បានដេក/ពួនទេ (ត្រូវ)តាមដានការសង្គ្រោះ(មនុស្សដែលជាប់នៅក្នុងអាគារបាក់រលំ)នៅទីនេះ។ K-01 វាស្គាល់លេខខ្ញុំ វាថា សម្ដេចពុក ខ្ញុំសុំ Live បានទេ? ព្រោះគេមិនឱ្យខ្ញុំ Live ទេ ខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញថា ទុកការងារហ្នឹងអ្នកសម្រេចចិត្តនៅការដ្ឋានហ្នឹងគេផ្ដល់ឱ្យយើងធ្វើឬមិនឱ្យ។ ពេលនោះទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជនមួយចំនួនក៏ផ្សាយផ្ទាល់ Live ដែរ តែហេតុអីបានគេមិនឱ្យ K-01 Live? ដោយ Live ទៅគេគ្រប់គ្រងអត់បាន អញ្ចឹង បានគេមិនឱ្យ Live ហ្នឹង គឺត្រឹមត្រូវហើយ។ ដល់ក្រោយមកយើងឃើញចរិត K-01 គេមិនឱ្យ Live ពេលនោះ គឺត្រឹមត្រូវហើយ។ ទូរទស្សន៍ជាតិ និងទូរទស្សន៍ដទៃទៀតក៏គេមានផ្សាយ ដូច្នេះ គេមិនប្រើ Facebook Page ផ្សាយដោយគ្មានការគ្រប់គ្រងត្រឹមត្រូវនោះទេ។ ឥឡូវ K-01 មិនដឹងទៅធ្វើការងារអី ឬនៅធ្វើព័ត៌មានដដែល? នៅរកស៊ី។ តែគ្នាក៏មិនជាមនុស្សអីអាក្រក់នោះទេ។

ការស្នើឱ្យបញ្ចប់នេះ ដើម្បីចៀសវាងនូវការច្របូកច្របល់ ហើយបង្កើតរឿងតូចទៅជាធំ។ លោក ហ៊ុន សែន ម៉េចក៏រឿងកំប៉ិកកំប៉ុកយកមកនិយាយ? អាកំប៉ិកកំប៉ុកហ្នឹងហើយ ដែលវាត្រូវដោះ(ស្រាយ) បើដោះ(ស្រាយ)អាតូចហ្នឹងវាមិនកើត ចាំបាច់ទៅធ្វើអាធំធ្វើអី? ឥឡូវ នៅតមាត់គ្នានៅឡើយទេ អ្នកនេះថានោះត្រូវ អ្នកនោះថាអ្នកនេះខុស បើយើងមិនបញ្ចប់ទេ វានៅតែអញ្ចឹង។ ហើយបណ្តាញសង្គមបច្ចុប្បន្ននេះ គឺថា ម្នាក់ៗ(មាន)នៅក្នុងហោប៉ៅរៀងខ្លួន បើកឡើងឃើញអ្នកនេះជេរទៅអ្នកនោះ។ អ្នកនោះជេទៅអ្នកនេះ។ អ្នកខ្លះអំពាវនាវឱ្យចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន។ អ្នកខ្លះឱ្យធ្វើអញ្ចេះ/អញ្ចុះ។ ប៉ុន្តែ ល្មមដល់ទីបញ្ចប់របស់វាហើយ។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានាំមក​ សម្រាប់ព្រះតេជព្រះគុណ ក៏ដូចជា និស្សិតជ័យលាភី (ចំនួន) ៣ ២៣២ នាក់ ក្នុងអង្គ/នាក់ ទទួលបានថវិកា (ចំនួន) ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការ ចំនួន ២ នាក់ ក្នុងម្នាក់ៗជូនថវិកា (ចំនួន) ២ លានរៀល សង្ឃឹមថា និស្សិតដៃទៀតមិនច្រណែនជាមួយនឹងជនពិការទេ។ ជូនបុគ្គលិក/សាស្ត្រាចារ្យ ចំនួន ២៧០ នាក់ ក្នុងម្នាក់ៗថវិកា (ចំនួន) ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ វេស្ទើន (ថវិកា ចំនួន) ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី(ថវិកា ចំនួន) ៣ លានរៀល។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអភ័យ ទោសផងដែរ ទាំងនិស្សិតថ្ងៃនេះ ក៏ដូចជា និស្សិតមុនៗ ដែលខ្ញុំព្រះករុណាខ្ញុំត្រឹមតែមកថ្លែងសង្កថាប៉ុណ្ណឹងទេ ប៉ុន្តែ មិនបានចែកសញ្ញាបត្រដូចពីពេលមុន។ កាលពីពេលមុនក៏ចែកបានត្រឹមតែប៉ុន្មាននាក់ជាតំណាងដែរ ដើម្បីបន្តរក្សាគម្លាត និយាយអញ្ចឹងថា លោក ហ៊ុន សែន ខ្លាចនិស្សិតខ្លួនឯងអញ្ចេះអញ្ចុះ (គឺអត់ទេ)។ ដូចជាប៉ុន្មានសាកលវិទ្យាល័យមកហើយតាំងពីចាប់ផ្ដើម (គឺយើងធ្វើយ៉ាងដូច្នេះ)។ នេះជាបំណុលដែលត្រូវធ្វើ ហើយចៀសវាមិនបាន ហើយក៏ជាជំនួបមួយ ដើម្បីផ្ដល់ជូននូវការរីករាយក្នុងថ្ងៃទទួលសញ្ញាបត្រ ប៉ុន្តែ សុំអភ័យទោស ដែលយើងមិនបានផ្ដល់សញ្ញាបត្រគ្រប់ៗគ្នា ដែលគ្រាន់តែបញ្ចប់ការថ្លែងសង្កថាហ្នឹងទៅ គឺចេញទៅបាត់ បានប៉ុណ្ណឹងគ្រាន់បើជាងអត់។ សង្ឃឹមថា នឹងមានការយោគយល់។ ជាមួយនឹងការអបអរសាទរ និងកោតសរសើរជាមួយនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យ វេស្ទើន ក៏ដូចជា ការអបអរសាទរជាមួយជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗនិស្សិតជ័យលាភីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

*************

Selected Comments Samdech Techo Hun Sen, 

in the Ceremony to Hand Out Diplomas to Graduates of Western University [Unofficial Translation]



CNV: 

(3) All actors involved in Covid-19 fighting allowed the country reopening in all fields

[…] I really appreciate the efforts made to overcome the difficulties of the past to bring the situation this far, including the contribution to the fight against Covid-19 in 2020 and 2021. It was an unusual situation indeed. I would take this opportunity to express my appreciation to the University Management Board, the professors and all the students who have contributed to the prevention of Covid-19, which allowed us to meet in persons again (as well as) reopening the country in all areas. There is no sector that we need to continue to block. We just have to adhere to health measures, as in here we continue to wear masks and social distance – according to the “3 Dos and 3 Don’ts” measures […]

(5) About 100,000 students/year passed the Baccalaureate is not a small thing

[…] If we take the number of graduates (in this university into) consideration, there are up to 16,441 graduates from the departure time in 2003-04 until now, which is about 20 years already. More than 5,000 students are still studying here. The figures are growing at several universities, including this one, which show that our students/youth are full of curiosity to get educated and to reach wherever they wanted to go. If we look at the whole country, that more than 10,000 students passed Baccalaureate a year is not a small thing […]

(6) Allowing the private sector to invest in the education, part of the state institutions offers fees paying program is the right decision of the Royal Government

The number of students taking the Baccalaureate exam is a testament to the hard work of parents and guardians, especially individual student. Ae have noticed that, after the 12 years general education, there is an increasing number of students in public and private higher education institutions, including also the contribution of the private sector. I had said last Monday at the Graduation Ceremony of the Cambodian University of Specialties that the decision to allow the private sector to invest in higher education, and the state higher education institution’s partly fees paying programs to help solve the problem of lack of study space for our students/youth, is the right thing the Royal Government has done […]

(9) With natural resources, no guarantee to be rich; no natural resources, not sure to be poor

We enjoy these achievements, which play an important part in solving problems in our country. Let us give the example in our region, as I have said before, that a country with abundant natural resources is not necessarily a rich country. Countries without natural resources are also not unlikely to become rich. Now, for example, in the framework of ASEAN, Cambodia is a country with rich natural resources, we can say that we have rich natural resource from gold/gems to coal, and we have not used it yet and we are just starting to invest in coal-fired power. There is also iron ore that we have not yet exploited. We have other natural resources, […] we are talking about our country as to why we have rich natural resources plus favorable weather conditions, like we do not have earthquakes, our country is still poor […]

(10, 12) Let there be no more political mistakes in Cambodia

[…] Occasionally there is a flood or drought, but it does not last long. If we look at the situation of our country, the benefits are many compared to other countries, but why are we poor? Problems start from political mistakes. Started by the 1970s coup d’état on March 18, 1970, which the 53rd anniversary will be in just one month from now, the country fell into war. The coup d’état overthrew Norodom Sihanouk. At that time, our country was developing remarkably. We marked development in all areas. The youth of that time also took advantage of the peace that emerged after the independence era led by Samdech Preah Borom Ratana Kaod the father of the nation. But the political mistake that overthrow of Norodom Sihanouk led the country not only to fail to develop, but also to suffer devastation. We have a hard time and the war flames burned all over the country […] this political mistake puts the country backwards as other countries move forward […] we must avoid making this political mistake. We always say that we must try to maintain the hard-won peace at all costs. Let there be no more political mistakes in Cambodia.

(18) Considering the construction of dormitories for the accommodation of teachers/female students, poor students, foreign students

At this point, we need to find a way to deal with the decline in postgraduate training (for female students). However, it is a pattern. At that level (of education, female students are at their ages of getting married. They are not free anymore. On the other hand, it may be related to the dormitory issue for the study of female students. I am looking into the possibility of building a dormitory somewhere in addition to the existing dormitories. Let us start with the students’ hostels for female and poor students, in addition to foreign students who will be coming to study in Cambodia. So far we have offered scholarships to Timor-Leste and to the Maldives to study in our country. We need to have dormitories to promote the learning and accommodation process of students, especially female students […]

(20) Some political parties seem to wish to destroy what we already have when they win the election

The policy-making of political parties is their prerogative, but they seem to have developed a policy framework on the basis of making things again. I do not understand either. Some parties seem to have rejected what the country already has (and is considering) to start restructuring everything again. What does this basic reorganization mean? The other day I made a comparison between our country and other countries that have the same regime change situation […] in South Vietnam (and) in Laos, they keep the currencies from the former regimes in circulation and then exchange it at a later stage. They keep the functioning of health and educational institutions, while for us here, (Pol Pot) destroyed all […] I do not understand. This is the right of other parties and I do not interfere. However, they seem to have developed a policy framework to destroy the old and redo things. What does that mean?

(21, 22) The two-day Party General Assembly will advise on the political program for the next five years; Policy framework 2023-28 focuses on people

The CPP will hold the National Congress this weekend for two days to discuss the 2023-28 policy framework. (The CPP political platform, as you can see, is) not approved by one or two people or 4 people, or 10 people. The party invite its officials/members from the district level to hold meetings to comment on the direction to be taken in the next 5 years, on the basis of what we have already achieved, […] we have to convene the extraordinary Congress of the nationwide representatives. It is not decided by Hun Sen alone or just a few permanent members or the Central Committee. It brings together thousands of intellectuals, starting from those representing the party at the district level, to come and share their ideas for the next five years’ political program on the basis of what needs to be changed. In that, human/people have become the most important issue.

As I said, the 2023 budget is focusing on people. Salary increases, interventions to help the poor with/in the Covid-19 time, coupling with inflation. These are all issues with impacts on human. That said, I do not demand other political parties to set out policies based on the achievements of the CPP ruling Royal Government. But if they issue policies that will restart everything, it is then what Pol Pot did. It means destroy both public/private universities and rebuild new ones. We still have shortcomings but that does not mean we are perfect. If we all do things perfectly, there would not need to convene the congress to discuss the political platform as to what to do, how to arrange budget to move forward. (We will examine) all aspects that we need to put out a policy […]

(24) Making the SEA Games hosting in Cambodia a national sports movement

[…] Let our people participate in the process of the SEA Games, which we have been waiting for more than 60 years, 64 years to be historically exact, […] let our people use the opportunity of the SEA Games in Cambodia as a national movement (to participate in sports), not a separate issue of sports in Phnom Penh, and working out how to make our country clean. Tens of thousands of people will come to Phnom Penh. Nearly ten thousand players/sportsmen-women will come for the competition […]

(25) To live another 20 years will see the population increase to 20 million

[…] Under Pol Pot, we had nothing to eat. Polpotists did not allow us to eat. Now, the Doctors recommended us to not eat (certain foods) […] human life is not stable, but I firmly believe that I am to live till I am (over) 90 years old. I will keep watching until the population grow to 20 million (people), from the only 5 million (people) at which point we started. Now our population has reached 17 million. If I live another 20 years, I will see our population increase by about 20 million (people) with other achievements built […]

(27) Cambodia is incapable of providing military assistance but helping to train deminers for Ukraine

[…] Cambodia has no capacity to provide military assistance to Ukraine. As for Cambodia, helping to train Ukrainian deminers is a purely humanitarian task. Cambodia has sent troops to clear mines abroad, contributing to peacekeeping under the United Nations umbrella. We now have troops stationed in four countries – Mali, South Sudan, Lebanon, and Central Africa. In the past, we had been in (countries like) Syria, Chad, Cyprus (in) Europe. How did we get there? There is an area of conflict […] that was under mines. The United Nations sent our troops there to help clear mines. We had sent forces to help clear mines, which are hidden killers in various countries […]

(28) Cambodia does not send troops and/or deminers trainers to Ukraine

[…] We have helped train people from Colombia and other countries to learn demining in Cambodia. We have an ASEAN Mine Center located in Cambodia. I would like to inform that any country that wants to come to learn demining in Cambodia, including Russia, they are welcome. We help train all. I would like to emphasize that Cambodia has not sent troops into Ukraine and has not sent our deminers trainers into Ukraine. What we are doing is purely humanitarian. Destroying landmines and unexploded ordnance is a task to be done everywhere in the world […]

[…] We have been doing the job of clearing mines and removing unexploded ordnance for thirty years (in the country) and it is not over yet. We have to make a forceful investment. The day before, we have had and used funds from the philanthropists, including His Majesty the King and Her Majesty the Queen Mother, with the donation of nearly US$ 19 million […] I have made an urgent appeal for the Mine Action Fund 2025, which immediately invested US$ 30 million for demining operators, including CMAC, and trained peacekeepers, demining forces and military units, to speed up removing the remaining mines, along with resource mobilization from abroad for the sake of removing the danger from mines in our own country […]

(29) Japan has financial resource, Cambodia has demining training facilities […] I would like to confirm as a political decision maker responsible for domestic and foreign politics that Cambodia will accept any country that wants to learn demining. Please come to study in Cambodia. Do not involve Cambodia in military action in Ukraine. Cambodia does not have the capacity to do that. Cambodia’s humanitarian work related to demining has been a bitter experience. Many people died and many people became disabled. Therefore, Cambodia cannot just watch the tragedy in other countries. Many Colombian (deminers) came to Cambodia […] As Cambodian Foreign Minister is visiting Japan, I urged him to discuss with his Japanese counterpart. Japan has financial resources and Cambodia has location for training […]./.

សម្តេចតេជោ ហ៊ុន សែន ៖ ការជួបជុំនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការរីកចម្រើនជំនឿគ្រិស្តសាសនានៅកម្ពុជា ក្រោមម្លប់សន្តិភាព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអបអរសារទរ រីករាយចំពោះវត្តមាននៃសាសនាគ្រិស្ត ១០០ឆ្នាំនៅលើទឹកដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សាសនាគ្រិស្ត បានចូលមកកម្ពុជាដំបូងនៅក្នុងឆ្នាំ១៩២៣ ពេលវេលាដើរមកពេលនេះ គឺមានអាយុកាល ១០០ឆ្នាំហើយ បច្ចុប្បន្នមានសមាជិកសាសនានៅកម្ពុជាចំនួន ១១៤ ៤០២ នាក់បានចុះបញ្ជី។ នេះសបញ្ជាក់បានថា វត្តមានរបស់សាសនិកនៅលើទឹកដីកម្ពុជា ទើបមានការ ប្រារព្ធពិធីជួបជុំបាននៅថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញនូវការរីកចម្រើននៅជំនឿគ្រិស្តសាសនានៅកម្ពុជាក្រោមម្លប់សន្តិភាព៕




សម្ដេចតេជោ ហ៊ុន សែន៖ ៧ មករា មិនមែនគ្រាន់តែធ្វេីឱ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា  ៧ មករា មិនមែនគ្រាន់តែធ្វេីឱ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រឹស្ទសាសនាផងដែរ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្ដិភាព។  សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ហើយយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបាន ដែលជាមរតកមិនអាចកាត់ថ្លៃសម្រាប់សេរីភាព និងការអភិវឌ្ឍជាតិកម្ពុជា៕



សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ

ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបាននូវការគាំពារ ធានានិងលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង ការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នានៃជំនឿ សាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាកាន់តែមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ ដែលនេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរដែលបណ្តាលប្រទេសជាច្រើនកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់បញ្ជាក់ថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហការល្អជាមួយស្ថាប័នអង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធដែលធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនា៕



សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ដែលបានចូលរួមការពារសន្តិភាពនៅកម្ពុជា

ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ដែលបានចូលរួមការពារសន្តិភាពនៅកម្ពុជា និងចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩នាពេលកន្លងទៅ និងក៏បានចូលរួមក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការខុសគ្នារវាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសជាតិនោះទេ សុំកុំនាំគ្នាចាប់បង្ខំឱ្យជឿសាសនាណាមួយ ឬនិកាយណាមួយ វាមិនអាចទៅរួចទេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា គ្រប់សាសនា និងជាតិសាសន៍ទាំងអស់ដែលនៅលើទឹកដីកម្ពុជា បានឆ្លងកាត់នូវសុខទុក្ខជាមួយគ្នារាប់មិនអស់ ដូចជា ឆ្លងកាត់នូវសង្រ្គាម និងអំពើប្រល័យពូជសាសន៍ជាដើម និងក៏ទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់ៗគ្នាពីថ្ងៃ៧មករាផងដែរ៕









សម្ដេចតេជោ ហ៊ុន សែន៖ ជម្លោះសាសនាកំពុងតែកើតមានឡើងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាននៅក្នុងបណ្តាប្រទេសមួយចំនួន

ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះសាសនាកំពុងតែកើតមានឡើងរ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាននៅក្នុងបណ្តាប្រទេសមួយចំនួន ដែលបញ្ហានេះមិនមែនជារឿងងាយធ្វើនោះទេ ប៉ុន្តែកម្ពុជាអាចធ្វើបាន ហើយកំពុងមានសុដុមនីយកម្មនិងកិច្ចសហការល្អពីសំណាក់សាសនិកនៃគ្រប់សាសនាទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជាមានការរីកចម្រើន និងរួមរស់ជាមួយគ្នា ប្រកបដោយការយោគយល់ អធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជាង៣ទសវត្សមកនេះ ជាពិសេសការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យយើងទាំងអស់គ្នាឈ្នះនូវរាល់ការលំបាក និងឧបសគ្គតូចធំជាច្រើនរាប់មិនអស់ រួមទាំងការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព ប្រកបដោយចីរភាពក្នុងទិសដៅធានាឱ្យព្រះរាជាណាចក្រកម្ពុជា អាចក្តាប់ជាប់នូវជោគវាសនារបស់ខ្លួន ហើយអាចចូលប្រឡូកដោយស្មើភាពនិងស្មើសិទ្ធិនៅក្នុងគ្រប់កិច្ចការតំបន់ និងអន្តរជាតិ៕






សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនក្រោមម្លប់សន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យអស់ពីសមត្ថភាព ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតីរបស់យើង បន្តរួមគ្នាពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរបស់យើង ក្នុងបុព្វហេតុលើកកម្ពស់ជីវភាពរបស់ប្រជាជន និងធ្វើឱ្យសាសនិកគ្រប់ជំនឿសាសនានៅកម្ពុជា កាន់តែមានសុខដុមភាព ប្រសើរឡើងនិងរីកចម្រើនទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណពីសំណាក់ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំ និងបរិស័ទនៃគ្រិស្តសាសនា ក៏ដូចជាប្រជាជនទូទៅ រួមគ្នាកសាងប្រទេសយើងឱ្យក្លាយទៅជាប្រទេសមួយគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ជាប្រទេសមួយដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់ក្រោមម្លប់សន្តិភាពជានិរន្តរ៍៕