Tuesday, December 02, 2014

សេចក្តីបំភ្លឺ របស់អាជ្ញាធរអប្សរា លើព័ត៌មានស្តីពី ការជីកយកដីទំនប់បុរាណព្រែកស្រមោចមកធ្វើឥដ្ឋ

 


ឯកអគ្គរដ្ឋទូតកូរ៉េកោតសរសើរការរីកចំរើនរបស់កម្ពុជា



ឯកឧត្តម គីម ហានស៊ូ (KIM HAN SOO) ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបញ្ចប់​អណត្តិការ​ទូត​ បាន​ថ្លែងការ​កោត​សរសើ​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា​។
ការថ្លែង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាប​លា​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​រសៀល​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីឲ្យ​ដឹងថា​ ឯកឧត្តម គីម ហានស៊ូ បាន​មាន​ប្រសាសន៍​​ថា រយៈ​ពេល ២ឆ្នាំ ៩ខែ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម​បានចាត់​ទុក​ថា ជា​ពេល​វេលា​ដ៏មាន​តម្លៃ​ជា​ទី​បំផុត​សម្រាប់រូប​លោក ក្នុង​ការ​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជាសម្រាប់​រូប​ឯកឧត្តម ហើយ​ក្នុង​រយៈ​ពេល​នេះ លោក​ជាសាក្សី ដែល​បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​ទាំង​វិស័យ​សេដ្ឋកិច្ច ទាំង​កិច្ច​សហប្រតិបត្តិការ ទំនាក់​ទំនង​រវាង​កម្ពុជា និង​កូរ៉េ។
ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​បញ្ចប់​អណត្តិការ​ទូត បានមាន​ប្រ​សាសន៍​​ថា ឯកឧត្តម​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ដែល​ប្រទេស​កូរ៉េ​ បានក្លាយ​ទៅ​ជា​ប្រទេស​លេខ​៥ ក្នុង​ការ​ផ្តល់​កិច្ច​សហការ និង​ជំនួយ​ដល់​ប្រទេស​កម្ពុជា និងក៏​មាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏ដូច​ជា​អ្នក​វិនិយោគ​ទុន​កូរ៉េ បាន​មក​ធ្វើ​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​ជា​កត្តា​ចូលរួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា​។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានសម្តែង​នូវ​​​មោទនភាព​ចំពោះ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-កូរ៉េ​) និង​ខិតខំ​ជំរុញ​បន្ថែម​ទៀត។ ពាក់ព័ន្ធ​ជាមួយចលនា​ភូមិ​ថ្មី​ សម្តេច​តេជោ បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​ហើយ​អំពី​ចលនា​ភូមិ​ថ្មី ដែល​អាច​យក​មក​អនុវត្តន៍​ទទួល​បាន​ជោគជ័យ​នៅកម្ពុជា ព្រោះ​ចលនា​នេះ គឺ​គ្រប​ដណ្តប់លើ​គ្រប់​វិស័យ រួមទាំង​ប្តូរ​ចរិត​របស់​មនុស្ស​ផងដែរ។
សម្តេចតេជោ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម គីម ហានស៊ូ (KIM HAN SOO) ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបញ្ចប់​អណត្តិការ​ទូត​ ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ពេញ​ទំហឹង​ ក្នុង​ការ​ជួយ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​បាន​ជូនពរ​ដល់​ឯកឧត្តម​ឱ្យ​ទទួល​បាន​ជោគជ័យ​ជាបន្ត​បន្ទាប់​ទៀត ក្នុង​បេសក​កម្មការ​ទូត​៕
 
 
 




សេចក្តីប្រកាសព័ត៌មានរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្តីពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងនាំយកញត្តិរូបថតទៅកាន់ក្រសួងយុត្តិធម៌នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីអំពាវនាវឲ្យមានការបញ្ចប់និទណ្ឌភាព

 


អនុក្រឹត្យ ស្តីពី និរាករណ៍អនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព និងអនុក្រឹត្យ ស្តីពីការធ្វើអនុបយោគផ្ទៃដីក្នុងតំបន់ ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង

 

 
 



សារាចរណែនាំ ស្តីពី ការចាត់តាំងខួបលើកទី៣២ ទិវាជនពិការអន្តរជាតិ ៣ធ្នូ និងខួបលើកទី១៦ ទិវាជនពិការកម្ពុជា ឆ្នាំ២០១៤

 



សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនពិការកម្ពុជាលើកទី១៦ និងទិវាជនពិការអន្តរជាតិលើកទី៣២ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤

 
 
 




នាទីទីផ្សារការងារ និងមុខរបរ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូចូលរួលវេទិកាសហភាពសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី២ ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងកាហ្សាន សបព័ន្ធរុស្ស៊ី