ភ្នំពេញ៖ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ ១ករណី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
នេះគឺជាសារលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ខណៈដែលមន្រ្តីសុខាភិបាលកំពុងយកចិត្តដាក់ក្នុងការតាមដានផងដែរ។
ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ៕
Wednesday, January 29, 2020
សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្រោយបញ្ចប់សាវនាកាលើកទី៨ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)
(ភ្នំពេញ)៖ សវនាការលើកទី៨ សប្តាហ៍ទី៣ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ៥ល្ងាច។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការ៖
សវនាការរឿងក្តីលោក កឹម សុខា ពិតជាប្រព្រឹត្តទៅស្របតាមនីតិវិធីរបស់តុលាការ
ទាំងអ្នកសារព័ត៌មាន តំណាងអង្គទូតនានា តំណាងសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានសង្កេតឃើញថា សវនាការកាត់ទោសលោក កឹម សុខា ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ គឺជាដំណើរការក្តីយ៉ាងក្តៅគគុក និងមានដំណើរការទៅតាមនីតិវិធីក្តីគួរឱ្យកត់សម្គាល់ និងមានការវាយតម្លៃខ្ពស់ចំពោះតុលាការកម្ពុជាសម្រាប់សំណុំរឿងក្បត់ជាត់របស់ជនជាប់ចោទ កឹម សុខា នៅពេលនេះ។ ក៏ប៉ុន្តែ ក៏នៅតែមានមនុស្សមួយចំនួនតូចដែលមិនទាន់យល់អំពីដំណើរការក្តីនៅតុលាការ និងនៅតែប្រកាន់ជំហរគាំទ្រផ្កាប់មុខចំពោះអតីតគណបក្សប្រឆាំងនោះ គឺពួកគាត់នៅតែមានគំនិតទុទិដ្ឋិនិយមថាការធ្វើសវនាការនេះគ្រាន់តែជាឆាកល្ខោនទៅវិញ។
ក្នុងនាមរូបខ្ញុំជាប្រជាពលរដ្ឋដែលបានតាមដានរឿងក្តីព្រហ្មទណ្ឌនេះ ដោយយកចិត្តទុកដាក់ និងជានិស្សិតដែលបានសិក្សាខាងផ្នែកច្បាប់ផងនោះ ខ្ញុំ បានមើលឃើញនូវចំណុចវិជ្ជមានជាច្រើនដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺសុទ្ធតែអាចមានសិទ្ធិពន្យល់ និងលើកពីអំណះអំណាងរបស់ខ្លួននៅចំពោះមុខអង្គសវនាការ និងអ្នកតាមដាននៅក្នុងអង្គសវនាការទាំងមូល។ ដូច្នេះខ្ញុំ សូមធ្វើការពន្យល់ជូនប្រជាពលរដ្ឋមួយចំនួនតូចដែលមិនទាន់យល់អំពីដំណើរការនៃរឿងក្តីនេះ និងនៅតែប្រកាន់នូវជំហរផ្កាប់មុខចំពោះអំពើឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិនេះ និងសូមធ្វើការវាយតម្លៃជាជំហ៊ានដំបូងខាងផ្នែកច្បាប់ចំពោះសវនាការនេះដូចខាងក្រោម៖
១/ ជាសវនាការដែលប្រព្រឹត្តទៅតាមនីតិវិធីដ៏ត្រឹមត្រូវរបស់តុលាការ បើទោះបីចំនួនអ្នកចូលរួមនៅក្នុងសវនាការមិនបានច្រើននាក់ក្តីដោយសារមូលហេតុទំហំបន្ទប់សវនាមានកំណត់ ក៏ប៉ុន្តែ មានតំណាងសំខាន់ៗចូលរួមតាមដានដំណើរការសវនាការជាច្រើនដូចជា ក្រុមប្រឹក្សាជំនុំជំរះក្តី តំណាងក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងអយ្យការ តំណាងក្រុមមេធាវីជនជាប់ចោទ ជនជាប់ចោទ និងជាពិសេសមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានតំណាងពីស្ថានទូតនៃប្រទេសនានា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ តំណាងសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយនានាផងដែរ។
២/ នៅរាល់ពេលបិទបញ្ចប់សវនាការមួយលើកៗ ទាំងក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងក្រុមមេធាវីជនជាប់ចោទ សុទ្ធតែបានចេញមកធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីអំណះអំណាងរបស់ខ្លួនក្នុងការដាក់បន្ទុក និងដោះបន្ទុក យ៉ាងមានមោទនភាព និងភាពជឿជាក់ មិនដូចមតិខ្លះដែលលើកឡើងថា សវនាការជំនុំជំរះក្តីរឿងលោក កឹម សុខា នេះ ជាឆាកល្ខោន ឬជារឿងឡប់ឡែនោះទេ។
៣/ ការលើកឡើងរបស់ក្រុមដែលមានគំនិតទុទិដ្ឋិនិយមថា សវនាការនេះ ជាឆាកល្ខោន ឬជារឿងឡប់ឡែនោះគឺជាការឆោតល្ងង់បំផុត ដោយសារតែមតិមួយចំនួនតូចនោះមានគំនិតប្រឆាំងជ្រុលនិយម ផ្កាប់មុខពេក ដែលវានឹងអាចក្លាយទៅជាបច្ច័យអាក្រក់ដល់ភាគីលោក កឹម សុខា ព្រោះថាវាអាចជាសំពាធមួយចំពោះតុលាការ ដែលអាចនឹងសម្រេចសេចក្តីដាក់បន្ទុកកាន់តែធ្ងន់កដល់លោក កឹម សុខា ទៅវិញទេដើម្បីកុំឱ្យសាធារណៈមតិចោទប្រកាន់ថាជាសវនាការឆាកល្ខោនដូចការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ។
៤/ ដោយសារមានការសួរដេញដោល និងជជែក វែកញែក ពិភាក្សាយ៉ាងផុសផុលបែបនេះទើបផ្តល់ឱកាស និងលទ្ធភាពដល់មេធាវីទាំងសងខាងត្រូវខិតខំរិះរកភស្តុតាងដើម្បីដាក់បន្ទុក និងដោះបន្ទុកទៅតាមនីតិវិធីច្បាប់ដែលបញ្ជាក់យ៉ាងច្បាស់ថាគឺជាសវនាការប្រកបដោយតម្លាភាព ពីព្រោះពេលខ្លះក្រុមប្រឹក្សានៅពេលដែលមេធាវីចុងចោទជាប់បន្ទុកធ្ងន់ ក្រុមប្រឹក្សាជំនុំជំរះបានផ្តល់លទ្ធភាព និងពេលវេលាចំពោះមេធាវីជនជាប់ចោទ បានឆ្លើយដោះបន្ទុកក្នុងរយៈពេលយូរជាងពេលវេលារបស់មេធាវីដើមបណ្តឹង ដើម្បីជៀសវាងខាងជនជាប់ចោទ ឆ្លើយថាគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបកស្រាយ។ បញ្ហានេះត្រូវបានលោក គី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់នៅក្នុងសន្នីសីទសារព័ត៌មានក្រោយបញ្ចប់សវនាកាលពីអាទិត្យមុន។
៥/ សូម្បីតែលោក ព្រាប កុល ដែលតំណាងឱ្យផ្នែកសង្គមស៊ីវិលដែលបានចូលរួមក្នុងសវនាការកាលពីថ្ងៃទី២២ ខែមករា កន្លងទៅ ហើយលោកក៏ជាអ្នកដែលធ្លាប់តែកាន់ជើងខាងបក្សប្រឆាំងផ្កាប់មុខដែរនោះ ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានទទួលស្គាល់ថា សវនាការធ្វើបានល្អ ប្រព្រឹត្តទៅតាមនីតិវិធីរបស់តុលាការផងដែរ។
សរុបមក ខ្ញុំយល់ថា ទាំងមេធាវីដើមបណ្តឹង តំណាងអយ្យការ តំណាងមេធាវីជនជាប់ចោទ និងជនជាប់ចោទ សុទ្ធតែបានបញ្ចេញនូវអំណះអំណាងដាក់បន្ទុក និងដោះបន្ទុកគ្នាយ៉ាងមានតម្លាភាព។ រូបខ្ញុំផ្ទាល់ ក៏ដូចពួកគាត់ភាគច្រើនបានយល់ថាសវនាការរឿងក្តីនេះ គឺពិតជាធ្វើឡើងដោយមានលក្ខណៈប្រព្រឹត្តទៅតាមនីតិវិធីរបស់តុលាការ និងមានការចូលរួមក្នុងអង្គសវនាការពីភាគីជាច្រើនដែលនេះគឺជាការវិវត្តជាវិជ្ជមានមួយសម្រាប់តុលាការកម្ពុជានៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនៃបទសន្ទិដ្ឋិភាពជាមួយបរទេសរបស់ជនជាប់ចោទ កឹម សុខា និងអាចវាយតម្លៃទទួលយកបានពីគ្រប់ភាគីក្នុងការរកយុត្តិធម៌ជូនជនជាប់ចោទយ៉ាងពិតប្រាកដ៕
ដោយ៖និស្សិតច្បាប់ឆ្នាំទី៤នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្រោយបញ្ចប់សាវនាកាលើកទី៧ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)
(ភ្នំពេញ)៖ សវនាការលើកទី៧ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការ៖
#កឹមសុខា #សន្ទិដ្ឋិភាពក្បត់ជាតិ #កម្ពុជា
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការ៖
#កឹមសុខា #សន្ទិដ្ឋិភាពក្បត់ជាតិ #កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មី និងទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា
នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជារួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបានអនុញ្ញាតឲ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមជាបន្តទៀត។
*************************
#ហ៊ុនសែន #កម្ពុជា #គុយបា #អូស្ត្រាលី
Facebook អ្នកនយោបាយតុកាហ្វេ បង្ហាញវីដេអូប្រវត្តិបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ដែលជាមេរៀនរបស់លោក កឹម សុខា យកមកអនុវត្តនៅកម្ពុជា (Video inside)
យោងតាមប្រភពហ្វេសប៊ុក អ្នកនយោបាយតុកាហ្វេ ដែលបានចុះផ្សាយនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការដណ្តើមអំណាចនៅប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ត្រូវបានលោក កឹម សុខា យកមកធ្វើជាគម្រូក្នុងការដណ្តើមអំណាចនៅក្នុងប្រទេសកម្ពុជា។ អាថ៌កំបាំងនេះត្រូវបានលាតត្រដាងតាមរយៈវីដេអូមួយ ដែលលោកថ្លែងនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣ ហើយទើបនឹងត្រូវបានគេយកឃ្លីបវីដេអូ ទៅផ្សព្វផ្សាយតាមសារព័ត៌មាន CBN អូស្រ្តាលី។
សូមទស្សនាវីដេអូ អ្នកនយោបាយតុកាហ្វេពាក់ព័ន្ធនឹងប្រវត្តិបដិវត្តន៍ពណ៌ដែលកើតឡើងនៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ដែលជាការដណ្តើមអំណាចដោយមិនស្របច្បាប់៖
-------------------------------------------------------------------
Subscribe to:
Posts (Atom)