Tuesday, December 22, 2015

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់គ្រឿងឥស្សរិយយសដល់សមាជិក សមាជិការដ្ឋសភា

យោង​តាម​សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​  ​ចុះថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​  ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៤​រសៀល​ខាង​មុខ​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី​១​ ជូន​សមាជិក​ សមាជិកា​រដ្ឋសភា​នីតិកាល​ទី​៥​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នា​វិមាន​រដ្ឋសភា​។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការផ្តល់គ្រឿង​ឥស្សរិយយសដល់សមាជិក​ សមាជិការដ្ឋសភា គឺអនុវត្តតាម ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ដែលជាការឆ្លើយតបទៅនិងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលសមាជិក​ សមាជិការដ្ឋសភា បានបំពេញជូនជាតិ និងប្រជាពលរដ្ឋ៕
អត្ថបទ ឌួងសុភ័ក្រនីកា

សម្ដេចតេជោ ហ៊ុន សែន និង ភរិយារួមជាមួយថ្នាក់ដឹកនាំ បានសំណេះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់នៃគ្រួសារថ្មី

យោងតា​មទំព័រហ្វេសប៊ុករបស់លោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister  ផ្សាយនៅ​នៅព្រឹកថ្ងៃ​ទី២២ ធ្នូ ឆ្នាំ ២០១៥ នេះបា​នឲ្យដឹងថា ស​ម្ដេច តេជោ ហ៊ុន សែន  និង ភរិយារួម​ជាមួយថ្នា​ក់ដឹកនាំ ភរិយា​ថ្នាក់ដឹ​ក​នាំ​ជាច្រើនបាន​មកជួបជុំសារជាថ្មីទៀ​តជាមួយកុមា​រពិការ​ភ្នែក កុមារគថ្លង់នៃគ្រួសារថ្មី។
សម្តេចបានសរសេរថា«តាមទម្លាប់ខ្ញុំជួបក្មួយៗ កូនៗ ចៅៗទាំងអស់នេះក្នុង១ឆ្នាំចំនួន២លើក ដែលជាការជួបជុំដើម្បីសំណេះសំណាលផង និងទទួលទានអាហាររួមគ្នានៃមណ្ឌលភ្នំពេញថ្មី និង មណ្ឌលច្បារអំពៅនិង ពេលខ្លះប្រមូលផ្ដុំកុមារនៃគ្រួសារថ្មីពី ខេត្តបាត់ដំបង សៀមរាប និង កំពង់ចាមផងដែរ»
សម្តេចក៏បា​នសរសេរបន្ថែមទៀតថា «ខ្ញុំបាន​ចូលរួមជាមួយអង្គការគ្រួសា​រថ្មី តាំងពីឆ្នាំ​១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើកក្នុងមួយឆ្នាំ ខ្ញុំ និងក្រុមគ្រួសា​រនៅបានជួយឧ​បត្ថម្ភ​ប្រចាំខែនូវ​អង្ករ និង ថវិកាដើម្បីរួមចំណែកដល់ដំណើរការមណ្ឌលទាំងអស់នេះ។ បានជួបក្មួយៗ កូនៗ ចៅៗ ម្ដងៗ ខ្ញុំពិតជាមានអារម្មណ៍រីករាយផង និង អាណិតអាសូរផង និងក៏ផ្តល់​ឱយខ្ញុំនូវការ​ពិចារណា​រិះរកវិធីជួយដល់​ជនពិការ​ផង »

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនជនរួមជាតិផ្តល់នូវការអាណិត និង ការស្រឡាញ់​ចំពោះជន​ពិការ ព្រមទាំង​កុំមានការរើសអើងចំពោះ​ជនពិការ។ ត្រូវគិតថា​រូបគេ រូបយើ​ង កូនគេ​កូនយើង បងគេ បងយើង ប្អូនគេប្អូនយើង ចៅគេ ចៅយើង។ល។ បើមានករ​ណីដូ​ចគ្នា ច្បាស់​ជាមានទឹកចិ​ត្តដូចគ្នាជាមិ​នខាន៕





បង្គោលព្រំដែនលេខ ២៧៥ រវាងកម្ពុជា និងវៀតណាម នឹងសម្ពោធជាផ្លូវការ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥

បង្គោលព្រំដែនលេខ ២៧៥ រវាងកម្ពុជា និងប្រទេសវៀតណាម  នឹងដាក់សម្ពោធ​​ជាផ្លូវការនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ខាងមុខក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​សម្តេចអគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន​ ​នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា។
          ដើម្បីត្រៀមរៀបចំពិធីនោះ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តតាកែវបានបើកកិច្ចប្រជុំ​ធ្វើ​ការ​ផ្សព្វផ្សាយ ​អំពីការ​សម្ពោធ​​​បង្គោលព្រំដែនលេខ ២៧៥ រវាងកម្ពុជា និង​ប្រទេស​វៀតណាម នៅខេត្ត​តាកែវ​ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស៊ូ ភិរិន្ទ ប្រធាន​​​សេនាធិការក្រុម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តតាកែវ តំណាង​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ប្រធានក្រុមការងារ​ថ្នាក់​ជាតិចុះជួយខេត្តតាកែវ ព្រមទាំង​មន្រ្តី​ពាក់​​ព័ន្ធ​ជាច្រើនរូបទៀត នៅឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ ។
ឯកឧត្តម ស៊ូ ភិរិន្ទ  បានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើងដើម្បីអោយ​ក្រុម​ការងារ​យ​ក​ទៅ​ធ្វើ​ការ​​ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានដឹងអំពីការសម្ពោធបង្គោលព្រំដែនលេខ ​២៧៥ របស់​កម្ពុជា​ជាមួយ​​នឹង វៀតណាម អោយមានព្រំសីមាពិត​ប្រាកដ​ស្របច្បាប់​តាម​អ្វី​ដែល​​​មាន​ចែងសេចក្តីសម្រេចក្នុងអង្គការសហ​ប្រជា​ជាតិ ហើយ​ក៏ជាប្រវត្តិ​សាស្រ្ត​នឹងជា​នយោបាយ​របស់​ជាតិយើង​ទុក​តំណរអោយយុវវ័យជំនាន់ក្រោយបានដឹងបានលឺ បានយល់ និងការពារបូរណៈភាពជាតិទឹកដីចាប់ពីពេលនេះតទៅ ដើម្បី​​​អោយព្រំសីមា​ពិតប្រាក​​ដ​ទុក​អោយ​កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបានបន្តទៀតថា ពិធីសម្ពោធបង្គោលព្រំដែននេះ​គឺ​សំដៅដល់ការ​កំណត់​ព្រំដែន​ឲ្យបានច្បាស់លាស់ និងជំរុញដល់​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​នេះ អោយ​ទៅជា​ការ​ដោះ​ដូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រជាជនទាំង២    កម្ពុជា-វៀតណាម​ប្រកបដោយសន្តិភាព។​  ជា​មួយនឹង​ការដាក់សម្ពោធបង្គោលព្រំដែនលេខ ២៧៥ នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ​ខាងមុខ​​តាម​រយៈកិច្ចសម្ភាសន៍​ប្រជាពលរដ្ឋ មានសេចក្តីសប្បាយរីករាយ និង​គាំទ្រ​យ៉ាង​ពឹង​ទំហឹង​ចំពោះ​​ការដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាលក្នុងការដាក់សម្ពោធបង្គោលព្រំដែននេះ៕