Friday, November 28, 2014

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ


ក្រុមហ៊ុន​កូកាកូឡា​ គ្រោង​ព​ង្រីករោងច​ក្រនៅ​កម្ពុជា ​ដែលមានទុន​ប្រមាណជា ១០០ លានដុល្លារអាមេរិក​



ក្នុងជំនួបសំដែងការគួរសមជាមួយ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៧ ខែវិ​ច្ឆិកា ឆ្នាំ២០១៤ លោក Martin​ Ja​nsen​ នាយក​ប្រចាំ​ប្រទេស​ចិន និងអាស៊ីអាគ្នេយ៍ បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា៖ ក្រុម​ហ៊ុន​របស់លោក មានគម្រោងពង្រីករោងចក្រនៅកម្ពុជា ដែលមានទុនរហូតប្រមាណជា ​១០០លានដុល្លារនៅ២០១៤ ដល់ឆ្នាំ ២០១៨
លោក Martin ​Jan​sen​ បានបញ្ជាក់ថា តាមរយៈនៃការពង្រីករោងចក្រនេះ នឹង​អាច​បង្កើតការងារ ដល់​ប្រជាព​លរ​ដ្ឋខ្មែរ​ ជាង៣០០នាក់បន្ថែមទៀត ដែលជាការចូល​រួម​ចំណែក ដល់វិស័យការងារនៅកម្ពុជាលោក Martin​ បានបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រុមហ៊ុនរបស់ លោកមានការរីកចំរើនទ្វេជាពីរនៅក្នុងប្រទេសកម្ពុជា ហើយមានបុគ្គលិកសរុប ៦៥០នាក់ ក្នុងនោះ៦៤៨នាក់ជាកម្ពុជា គឺមានតែ២នាក់ទេ ជាជនជាតិបរទេស។ លោក Martin បានឱ្យដឹងដែរថា ក្រុមហ៊ុនរបស់លោកនៅកម្ពុជា គឺ​ទទួលបាន​ជោគជ័យធំ​ជាង​គេនៅ​ក្នុងតំបន់ អាស៊ីនេះហើយមានកំណើន ពី២០ ទៅ៣០% ក្នុង១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០កន្លងមក។ ក្រុមហ៊ុនក៏បាន ប្តេជ្ញា ចិត្ត ធ្វើ យ៉ាង ណាឱ្យមានតម្លាភាព ព្រមទាំងគោរពតាមច្បាប់ទម្លាប់របស់ កម្ពុជា ក៏ដូចជាបានចុះហត្ថលេខា ជាមួយអង្គភាពប្រឆាំង​អំពើ​ពុករលួយ (ACU)។ ក្រៅពីនោះ ក្រុមហ៊ុននៅ​បានជួយដល់កិច្ចការ សង្គម ដូចជា​វិស័យ​ទឹក​ស្អាត វិស័យអប់រំ និង ការពង្រឹង សហគ្រិនសម្រាប់ស្រ្តីផងដែរ ។
លោក​ Martin ​Jansen ​បានបន្ត​ថាក្រុម​ហ៊ុន​របស់​លោក ​មានការ​គោរព​ច្បាប់​យ៉ាង​ត្រឹម​ត្រូវ និងបានបង់ពន្ធជូនរដ្ឋ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ កន្លងមកនេះបានបង់ពន្ធជូនរដ្ឋចំនួន ១០ លានដុល្លារអាមេរិក និង ឆ្នាំ២០១៤  បាន​បង់ពន្ធ​ជូនរដ្ឋចំនួន ១២ លាន ដុល្លារអាមេរិកថែមទៀតផង
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះជោគជ័យ នៃ អាជីវកម្ម របស់ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា និងបានកោតសរសើរដល់ការចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍ ពង្រឹងសហគមន៍  ​ជាពិសេសហគមន៍ជាស្ត្រី ដែលនេះគឺជា ប្រធានបទមួយដែលបានលើកយកមកពិភាក្សា នៅក្នុង​កិច្ចប្រជុំនៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ជាមួយនេះ សម្តេច​បានកោត​សរសើរ​ដល់ក្រុមហ៊ុនដែលបានប្រើប្រាស់បុគ្គលិកកម្ពុជារហូតដល់៦៤៨នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​៦៥០នាក់។
ជាទីបញ្ចប់ សម្តេចតេជោ បានស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុនបន្តការវិនិយោគ នៅក្នុង​ប្រទេសកម្ពុជាជាបន្តទៀត៕