Friday, June 28, 2013

កិច្ចសម្ភាសន៍ឯកឧត្តម កឹម សុខុន ប្អូនប្រុសបង្កើតរបស់ កឹម សុខា ក្នុងវេទិកាលាតត្រដាងកាពិត


គណបក្សប្រជាជន​កម្ពុជា​របស់​ លោក ហ៊ុន សែន ត្រូវ​បាន​គេរំ​ពឹង​ទុកថា នឹង​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​


គណបក្សប្រជាជន​កម្ពុជាខេត្តកណ្តាលបើក​យុទ្ធនាឃោសនាបោះ​ឆ្នោត​ទ្រង់​ទ្រាយ​ធំ​

ឯកឧត្តមបណ្ឌិត ឌុល គឿន ដឹកនាំសកម្មភាពឃោសនាស្វែងរកសំលេងឆ្នោតក្នុងថ្ងៃដំបូង នៅស្រុកកៀនស្វាយ ខេត្តកណ្តាល
 ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៣
 
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ឯកឧត្តម​បណ្ឌិត ឌុល គឿន សមាជិក​គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជនកម្ពុជា អនុប្រធានទី១​គណៈអចិន្ត្រៃយ៍​គណៈពង្រឹងមូលដ្ឋាន​ខេត្តកណ្តាល និងជាប្រធាន​គណៈពង្រឹងមូលដ្ឋាន​ស្រុកកៀនស្វាយ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ ហ៊ុន សែន អនុប្រធាន​គណបក្សប្រជាជនកម្ពុជា ឯកឧត្តម គង់ វិបុល អនុប្រធាន​គណៈពង្រឹងមូលដ្ឋាន​ស្រុកកៀន ស្វាយ និង​ជា​ប្រធាន​គណៈពង្រឹងមូលដ្ឋាន​ឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល និង​គណៈពង្រឹងមូលដ្ឋាន​ខេត្ត ស្រុក ឃុំ ព្រមទាំង​សមាជិក សមាជិកា បាន​ដឹក​នាំ​សកម្មភាព​ឃោសនា​របស់​គណបក្សប្រជាជន​​កម្ពុជា​ដើម្បីស្វែងរក​ សំលេង​គាំទ្រ នៅភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល គីឡូម៉ែត្រលេខ ២៥ និង ២៦(អតីតរោងចក្រកាសូទីម)ដែល​មាន​គណៈពង្រឹងមូលដ្ឋាន​ខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុក​កៀនស្វាយ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះចំនួន ២១.៥០០ នាក់ ​ដែលមាន រថយន្ត ២០ គ្រឿង         ទុកៗ ៣០ គ្រឿង ម៉ូតូ ៣០០ គ្រឿង មេក្រូ ៥ គ្រឿង ក្រុមឆៃយ៉ាំ ២ វង់  ដែលចាប់ផ្តើមពីទីតាំងអតីតរោងចក្រ កាសូទីម ឆ្ពោះទៅ​គោលដៅ ឃុំរៀងៗខ្លួន។
            ឯកឧត្តម ឌុល គឿន បាននាំយក​ទឹកអម្រិត​ពីភ្នំគូលែន ដើម្បី​ប្រោះ​ព្រំ​សមាជិក​សមាជិកា ដើម្បី​ឲ្យសេចក្តីសុខ​ក្នុងយុទ្ធនាការ​នេះគ្រប់ៗគ្នា។
            ខាង​ក្រោម​នេះ ជារូបភាព​ខ្លះៗ​នៃ​សកម្មភាព​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំលេងឆ្នោត​នៅមូលដ្ឋានខាងលើ៖