Wednesday, July 24, 2019

សេចក្តីជូនដំណឹងស្តីពីការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម០១រូប ជំនួស លោក អ៊ុ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អណត្តិ

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម០១រូប ជំនួសលោក អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អណត្តិ។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ការរឹតបន្តឹងទិដ្ឋាការរបស់ជនបរទេសដែលចូលមកកម្ពុជាត្រូវបានបំផ្លើសដោយវិទ្យុអាស៊ីសេរី

ការរឹតបន្តឹងទិដ្ឋាការទៅលើជនបរទេសរបស់កម្ពុជា ត្រូវបានវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយបំផ្លើសខុសពីការពិត ដែលធ្វើឱ្យមហាជនទូទៅមានការភ័ន្តច្រឡំ។ នេះជាការអះអាងរបស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សារវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ដែលចប់អាណត្តិ នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក កេត សោផាន់ បានបញ្ជាក់ថា «ក្រសួងការបទេសបានចេញសេចក្តីណែនាំ ទៅគ្រប់ស្ថានតំណាង របស់ខ្លួននៅក្រៅប្រទេសឱ្យរឹតបន្តឹងការផ្តល់ទិដ្ឋការ ប៉ុន្តែជាអកុសលមានព័ត៌មាន យើងហៅថាជាព័ត៌មានបំភ្លៃពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ (ខែកក្កដា) គាត់ចុះផ្សាយថា ក្រសួងការបរទេស បានណែនាំឱ្យស្ថានតំណាងទាំងអស់គឺមិនផ្តល់ទិដ្ឋាការ ឱ្យសមាជិកសភាអឺរ៉ុប ៦នាក់ អញ្ចឹងព័ត៌មាននេះ ជាព័ត៌មានបំភ្លៃ ការណែនាំដែលកម្ពុជាស្វាគមន៍គ្រប់ជនបរទេសទាំងអស់ដែលមកស្រុកខ្មែរ»។
ការឆ្លើយតបភ្លាមៗរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងខ្លាំងក្លា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងនៃការដាក់មន្ត្រីអឺរ៉ុប៦នាក់ ក្នុងបញ្ជីខ្មៅ ដែលមិនផ្តល់ទិដ្ឋការ។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា សម្រាប់ការចេញសេចក្តីណែនាំរបស់ក្រសួងទៅស្ថានតំណាងរបស់ខ្លួននៅតាមបណ្តាប្រទេសនានានោះ គឺកម្ពុជា មិនកំណត់មិនផ្តល់ ឬរឹតបន្តឹងវីសា «ទិដ្ឋាការ» ដល់បុគ្គលជនបរទេសណាម្នាក់នោះទេ ក៏ប៉ុន្តែវិទ្យុអាស៊ីសេរី បែរជាចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតទាំងស្រុងទៅវិញ។ ទោះជាយ៉ាងនេះក្តី បើតាម លោក កេត សោផាន់ សម្រាប់ប្រទេសឯករាជ្យ អធិបតេយ្យ គឺមានសិទ្ធិបដិសេធ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ដើម្បីរឹតបន្តឹងទៅលើជនបរទេសណាម្នាក់ ឬក្រុមណាមួយ ដែលចូលមកក្នុងប្រទេសខ្លួន ដោយមូលហេតុអាចនឹងបង្កឱ្យមានផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ របស់ប្រទេសខ្លួន៕

៥ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៣លាននាក់ កើន១១.៤%

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានការធ្លាក់ចុះខ្លះ។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន៖
១៖ ចូលតាមផ្លូវអាកាសចំនួន ២,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣,៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន ៨៤៦,២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨,៨៩៧នាក់ កើនឡើង ៣៤៤.៩%។
២៖ ចូលតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១%។
៣៖ ចូលតាមផ្លូវទឹកចំនួន ៨៣,៧៥២នាក់ កើនឡើង ១៥.៤%។
របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕





មហាអំណាចចិនប្រាប់អាមេរិកកុំបកស្រាយបំផ្លើសលើសពីការពិតចំពោះកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានប្រាប់ទៅកាន់សារព័ត៌មានសហរដ្ឋអាមេរិកថា កុំឱ្យបកស្រាយលើសពីការពិត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងចិន-កម្ពុជា។ តាមរយៈសំណួរ-ចម្លើយ នៅក្នុងសន្និសិទកាសែត ដែលបង្ហោះលើគេហទំព័រក្រសួងការបរទេសចិន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក Geng Shuang ត្រូវបានចោទសួរថា៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីម្សិលមិញ បានចុះផ្សាយថាចិននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅក្រោមកិច្ចព្រមព្រៀងជាសំងាត់ មួយរបស់ប្រទេសទាំងពីរ? តើអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបយ៉ាងដូច្នេះថា៖ «តាមខ្ញុំដឹងភាគីកម្ពុជាបានបដិសេធការចុះផ្សាយបែបនេះ។ ជាលក្ខណៈមិត្តជិតខាង ចិន និងកម្ពុជា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការរបស់យើងគឺធ្វើឡើងដោយបើកចំហ តម្លាភាព ស្មើភាព និងផ្ដល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ យើងសង្ឃឹមថា រឿងបែបនេះនឹងមិនត្រូវបានបកស្រាយបំផ្លើសលើសពីការពិតនោះទេ»។
សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យ ភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ លោកបានថ្លែងយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»៕

ចិន​អះអាងថា គ្មាន​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​កម្ពុជា​ឡើយ វា​ជា​ព័ត៌មាន​មិន​ពិត

​ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃទី​២៤ ខែកក្កដា បាន​ទាត់ចោល​របាយការណ៍​ដែលថា ខ្លួន​មាន​កិច្ចព្រមព្រៀងសំងាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរជើង​នៅ​មូលដ្ឋាន​សមុទ្រ​រាម​។ ការបដិសេធ​ដែល​ប្រកាស​ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian ធ្វើឡើង​ក្រោយ​កម្ពុជា​បាន​ចេញមុខ​បដិសេធ​ផ្លូវការ​រួចហើយ​ជុំវិញ​បញ្ហា​នេះ​។
«​ជា​ពាក្យ​ច​ចាម​អារាម និង​ជា​ព័ត៌មាន​មិន​ពិត​។​» នេះ​ជា​ចម្លើយ​របស់លោក Wu Qian អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន ទៅនឹង​សំណួរ​ពាក់ព័ន្ធ​ការផ្សាយ​របស់​កាសែត​អាមេរិក​ជុំវិញ​កិច្ចព្រមព្រៀងសំងាត់​រវាង​ចិន និង​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​យោធា​ចិន​ឈរ​នៅ​កម្ពុជា​។ លោក និយាយ​បែបនេះ​អំឡុងពេល​ប្រកាស​សៀវភៅ​ស​ការពារជាតិ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។​
​បើតាម​កាសែត The Wall Street Journal ដែល​បាន​ស្រង់​សម្តី​មន្ត្រី​អាមេរិក​ម្នាក់​ដែល​អះអាង​បានឃើញ​កិច្ចព្រមព្រៀង​នោះ កម្ពុជា​បានអនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្ត​សុពល​ភាពជា​ស្វ័យប្រវត្តិ​រៀងរាល់​១០​ឆ្នាំ​ម្ដង​។ កាសែត​អាមេរិក​ដដែល​នេះ​ផ្សាយ​ថា មូលដ្ឋាន​កងទ័ព​ចិន នឹងមាន​កន្លែង​ស្ដុក​អាវុធ ព្រមទាំង​កន្លែង​ចតកប៉ាល់​ចម្បាំង​ជាដើម​។​
​បន្ថែម​ពីលើ​ការទាត់ចោល​ការផ្សាយ​ខាងលើនេះ លោក Wu Qian បញ្ជាក់ថា ចិន និង​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​បណ្ដុះបណ្ដាល និង​ការគាំទ្រ​ភស្តុភារ ហើយ​កិច្ចសហប្រតិបត្តិការ​យោធា​នេះ មិន​សំដៅ​ប្រទេស​ទី​បី​ណា​ឡើយ​។ ដោយឡែក​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២២ ខែកក្កដា ក៏​ចេញមុខ​មក​បកស្រាយ​ដែរ​ថា ចិន​សង្ឃឹមថា ភាគី​ដទៃ នឹងមិន​និយាយ​អ្វីដែល​លើសពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ឡើយ​។
​ពាក់ព័ន្ធ​រឿងនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា ក៏បាន​ចេញមុខ​បដិសេធ​រួចហើយ​ដែរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​ប្រតិកម្ម​ថា ព័ត៌មាន​ដែល​និយាយ​ពី​កម្ពុជា​បើកផ្លូវ​ឲ្យ​ទ័ព​ចិន​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ​នេះ ជា​រឿងប្រឌិត ខណៈ​លោក ស៊ុំ សុជាត ចាត់ទុក​ការលើកឡើង​របស់​អាមេរិក ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​បំផ្លើសការពិត ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិនិង​អន្តរជាតិ​យល់ច្រឡំ​៕
ប្រភព៖ សារព័ត៌មានថ្មីៗ


វិធីសាស្ត្រការពារ និងបង្កើនសុវត្ថិភាពគណនីហ្វេសប៊ុក ( Facebook)

នាពេលថ្មីៗនេះ ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញថា មានគណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជនអនាមិក (hacker) និងបានប្រើប្រាស់គណនីទាំងនោះទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ជាតិផងដែរ។ ហេតុនេះដើម្បីការពារ និងបង្កើនសុវត្ថិភាពគណនី Facebook របស់អ្នកពីការលួចចូលប្រើប្រាស់ពីសំណាក់ជនអនាមិក សូមបងប្អូនអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
១. ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។
២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។
៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។
៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។
៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំនុចទី២ និងទី៣)។
៦. ប្រេីប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។
៧. រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអុីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។
៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។
៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់។



អ្នកនាំពាក្យ៖ លោកស្រី ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងចុះជាប់ជាមួយប្រជាជននៅតាមមូលដ្ឋាន

នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចេញសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយបានច្រានចោលនូវព័ត៌មានក្លែងក្លាយដែលថា លោកស្រី ម៉ែន សំអន មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលោកស្រី ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងចុះជាប់ជាមួយប្រជាជននៅតាមមូលដ្ឋាន។
សូមអានសេចក្តីបំភ្លឺខាងក្រោម៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៣ថ្មីទៀតសរុបទុនវិនិយោគជិត១៧លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជិត១៧លានដុល្លារអាមេរិក។
នៅក្នុង Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះ គម្រោងវិនិយោគទាំង៣នោះរួមមាន៖
១៖ ក្រុមហ៊ុន KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៦កន្លែង។
២៖ ក្រុមហ៊ុន JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សម្លៀកបំពាក់ផ្ទះបាយ កន្សែង និងសម្ភារៈក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨៥០កន្លែង។
៣៖ ក្រុមហ៊ុន CHUAN LIH INTERNATIONAL CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសឹង្ហ ឃុំសឹង្ហ និងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៩៩កន្លែង៕




លទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ លើផ្ទៃដីទំហំ ៣២ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង (ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.។
កិច្ចប្រជុំនេះមានការចូលរួមពី អនុរដ្ឋលេខាធិការ លោក និងលោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរបរិស្ថានខេត្ដកំពត និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
១- គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍
២- សូមក្រុមហ៊ុនចូលរួមដាំដើមឈើឱ្យបានច្រើននៅជុំវិញទីតាំងគម្រោង
៣- សូមក្រុមហ៊ុនមានផែនការគ្រប់គ្រងលើការប្រើប្រាស់ទឹកក្រោមដី
៤-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានល្អ និងសំណូមពមានអាងប្រព្រឹត្ដកម្មសំណស់រាវ
៥- សូមក្រុមហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ចាប់យកភាគល្អិតចេញពីចំហេះ
៦- ក្រុមហ៊ុនត្រូវមានឧបរណ៍សុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករប្រើប្រាស់ និងមានផែនការត្រួតពិនិត្យសុខភាពបុគលិក-កម្មករជាប្រចាំ
៧- ការដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍
៨- សូមក្រុមហ៊ុនពិនិត្យពីការបង្កើនមូនិធិបរិស្ថាន និងសង្គម៕






ក្រសួងការងារ ជូនដំណឹង ស្តីពីការដាក់ពាក្យស្នើសុំមូលនិធិជាតិបណ្តុះបណ្តាល ដើម្បីកាត់បន្ថយភាពក្រីក្រ ជំហានទី២ ឆ្នាំ២០១៩

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់អង្គភាពបណ្តុះបណ្តាលទាំងផ្នែកសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការដាក់ពាក្យស្នើសុំមូលនិធិជាតិបណ្តុះបណ្តាល ដើម្បីកាត់បន្ថយភាពក្រីក្រ ជំហានទី២ ឆ្នាំ២០១៩។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖



អគ្គិសនីខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលពាក្យបន្តចរន្តថ្មី

ស្វាយរៀង៖ នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជាខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលពាក្យបន្តចរន្តថ្មី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖


ក្រសួងសង្គមកិច្ច ផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការក្រីក្រជាង ៣០០នាក់ តាមសហគមន៍នៅស្រុកថ្មគោល

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការក្រីក្រតាមសហគមន៍ ចំនួន៣២៨នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមធិបតីភាពលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ក្នុងពិធីបើកផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព និងបើកគណនីធនាគារជូន ជនពិការភាពក្រីក្រនៅតាមសហគមន៍ ចំនួន៣២៨នាក់ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងបរិវេណសាខាធនាគារអេស៊ីលីដា ស្រុកថ្មគោល។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់មូលនិធិជនពិការ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ គណៈអភិបាលស្រុកថ្មគោល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងបងប្អូនជនពិការជាច្រើនរូបទៀត។
នាឱកាសនោះ លោក សែម សុខា បានលើកឡើងពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបងប្អូនជនពិការ ដោយបានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ដើម្បីពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពរបស់សង្គម។ លោក បានបន្តថា យោងតាមអនុក្រឹត្យ ១៣៧អនក្រ.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីរបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ និងមានការចង្អុលបង្ហាញពី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺកម្មវិធីបើកផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការភាពក្រីក្រនៅតាមសហគមន៍នេះ បានចាប់ផ្តើមពីឆ្នាំ ២០១៥មក ដោយគិតមកដល់បច្ចុប្បន្នមូលនិធិជនពិការ បានបើកផ្តល់ប្រាក់ របបគោលនយោបាយនេះបានចំនួន ៥.១១៦នាក់ នៅខេត្តប៉ៃលិន ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម ព្រៃវែង និងកណ្តាល៕