Wednesday, October 25, 2023

សម្តេចធិបតី ៖ «ព្រែកជីកហ្វូណនតេជោ» នឹងទាញសមុទ្រឱ្យជាប់ទន្លេ ធ្វើឲ្យសេដ្ឋកិច្ចនៅតាមបណ្តោយខេត្តជាប់ដងទន្លេកាន់តែរីកចម្រើន




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ព្រែកជីកហ្វូណនតេជោ» នឹងទាញសមុទ្រឱ្យជាប់ ទន្លេបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គចុះទៅសមុទ្រកាន់តែលឿន ហើយសេដ្ឋកិច្ចនៅតាមបណ្តោយដងទន្លេកាន់តែរីកចម្រើន ហើយផលប្រយោជន៍ពីគម្រោងនេះគឺបានទៅដល់បងប្អូនប្រជាពលរដ្ឋជាច្រើន។


កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ជាមួយតំណាងក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះសិក្សាលំអិត លើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ ឈានដល់ការចរចាដើម្បីចុះកិច្ចព្រមព្រៀងសាងសង់តែម្តង គម្រោង «ព្រែកជីកហ្វូណនតេជោ» នេះធ្វើឡើងដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់ សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គ មឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។


ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ដោយចាប់ពីព្រែកតាកែវនៃ ទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង ដោយប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ប្រមាណ ១ ៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។


គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដូចជា៖ កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត តាមរោងចក្រ សហគ្រាស នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

 CMF:

(១) កម្មវិធីជួបជាមួយបងប្អូនកម្មករ/ការិនីលើកទី៦ នៅខេត្តកំពង់ចាម

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានមកជួបជាមួយនឹងបងប្អូននៅខេត្តកំពង់ចាម។ លើកទីមួយហើយ ក្រោយដែលរដ្ឋាភិបាលថ្មីបានបង្កើតឡើង បានមកជួបអ្នកកំពង់ចាម។ តាមពិត ពីមុនបោះឆ្នោត ពីឆ្នាំ២០១១មក ខ្ញុំបានចុះជួបច្រើន ព្រោះមូលដ្ឋានការងាររបស់ខ្ញុំ គឺនៅខេត្តកំពង់ចាម តាំងពីមុនត្បូងឃ្មុំមិនទាន់កើតជារូបរាងពីឆ្នាំ២០១១។ នេះក៏ជាកម្មវិធីលើកទី៦ ជួបជាមួយនឹងបងប្អូនកម្មករកម្មការិនី ក្រោយពីរដ្ឋាភិបាលថ្មីបង្កើតឡើង។ ខ្ញុំសប្បាយរីករាយបានជួបជាមួយបងប្អូន។ អ្នកខ្លះមកតាំងពីម៉ោង១ តាមខ្ញុំដឹង។ បងប្អូនខ្លះមិនគេងទេ … មានប្អូនស្រីម្នាក់ថា “ខ្ញុំសុំថតមួយផ្ញើម៉ែ”។ មានប្អូនមួយទៀតប្រាប់ថា “កូនខ្ញុំប្រាប់ថា​ មក ត្រូវតែថត” … ជាការសប្បាយរីករាយណាស់។ មិនដឹងម៉េច ៦កម្មវិធីនេះ ឱ្យតែមុនជួបបងប្អូន កម្មករ កម្មការិនី គឺអត់ដែលគេងមុនម៉ោង ២ទេ។ ដូចជារំភើបឬយ៉ាងម៉េច … អ្នកទូរទស្សន៍បើថត ថ្ងៃក្រោយវាយ color ម៉េចឱ្យក្មេងផង … ទើបឡើង ៤៦ ឆ្នាំផង។ ហេតុអ្វីបានជាក្មេង? ទី១ លាបសក់។ តែអត់លាប ចាស់ហើយ។ តែទី២ ឧស្សាហ៍បានថ្នាំប៉ូវធម្មជាតិ ព្រឹកមិញមកបានប៉ុន្មានខ្សឺត … នេះជាសេចក្ដីស្រលាញ់ ការសប្បាយរីករាយ …។

(២) សារសម្ដេចតេជោ ហ៊ុន សែន “នឹកណាស់ គិតណាស់” ផ្ញើជូនប្រជាពលរដ្ឋទូទាំងប្រទេស

ខ្ញុំសូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ លោកផ្ដាំផ្ញើថា “នឹកណាស់” ហើយតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកម្មករ/ការិនីរបស់យើង។ “គិតណាស់” ចង់ដឹងណាស់អំពីសុខទុក្ខ ហើយចង់ដឹងថាអ្វីដែលលោកបានដាក់ជាគោលនយោបាយរាប់សិបឆ្នាំ នៃការបង្កើតការងារនេះឥឡូវដើរដល់ណាហើយ។ តាំងពីមានតែប៉ុន្មានរយរោងចក្រ មិនដល់មួយរយកន្លែង មកដល់រាប់ពាន់កន្លែង តាំងពីការងារមិនដល់ ១០ម៉ឺននាក់ ឥឡូវមានជិត ១លាននាក់ ហើយបើបូកទាំងសហគ្រាសជាង ១លាននាក់កន្លះ។ តាំងពីប្រាក់ខែអប្បបរមា ៤០ដុល្លារ ឥឡូវដល់ ២០០ដុល្លារ និងទោះបីស្ថានភាពសេដ្ឋកិច្ចលំបាកយ៉ាងម៉េច ត្រូវមើលថាតើយើងអាចមានលទ្ធភាពពង្រីកកម្រិតណា? ឆ្នាំនេះយើងកើន។ មិនច្រើនប៉ុន្តែក៏ជាការស្រាយបន្ទុក។ ប៉ុន្តែសម្រាប់ក្រុមហ៊ុននៅក្នុងកាលៈទេសៈ​នេះ ជាបន្ទុកមួយធ្ងន់សម្រាប់គាត់ ប៉ុន្តែយើងចែកគ្នារស់ …។

(៣) ការពង្រីកផ្លូវជាតិលេខ៧ នឹងជួយសម្រួលការធ្វើដំណើរនិងនាំរោងចក្រមកកាន់តែច្រើន

ថ្ងៃនេះ ខ្ញុំសូមអរគុណណាស់ ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តកំពង់ចាម ចំពោះការសហការរៀបចំកម្មវិធីនេះ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ កងកម្លាំងប្រដាប់អាវុធ ដែលចូលរួមនៅក្នុងការរៀបចំ ហើយក៏ដូចជាការដឹកជូនបងប្អូនមកតាំងព្រៃឈរមក។ យើងសង្ឃឹមថា នៅក្នុងរយៈពេលមិនយូរពីនេះទៅ ការធ្វើដំណើររបស់យើងកាន់តែលឿន ព្រោះផ្លូវជាតិលេខ៧ កំណាត់ស្គន់ ៤៥គីឡូម៉ែត្រ ទៅដល់ស្ពានគីហ្សូណានេះ បានបើកការដ្ឋានធ្វើពីដើមឆ្នាំនេះហើយ។ សម្ដេចតេជោ លោកមកបើក។ អញ្ចឹងបន្តិចទៀតនឹងរីកធំហើយ។ ពីភ្នំពេញមកដល់ស្គន់​លឿន តែដល់ពីស្គន់ទៅកំពង់ចាម ផ្លូវយើងនៅតូច។ ឥឡូវយើងពង្រីកជា ៤ គន្លង ២ ទៅ ២ មក ហើយអាចកាន់តែលឿន។ បន្ដិច​ទៀត​ កាន់តែលឿន​ កាន់តែប្រសិទ្ធភាព សម្រួលរោងចក្រកាន់តែច្រើនមកទីនេះ។

(៤) ព្រែកជីកហ្វូណនតេជោ ទាញផលប្រយោជន៍ដល់អ្នកតាមដងទន្លេ និងពិសេសកំពង់ចាមផងដែរ

បន្ដិចទៀត នៅពេលដែលគម្រោងព្រែកជីក ហ្វូណនតេជោ ទាញសមុទ្រឱ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រ​កាន់តែលឿន សេដ្ឋកិច្ចនៅតាមបណ្ដោយដងទន្លេនេះក៏កាន់តែរីក ក្នុងនោះមានខេត្តកំពង់ចាមផង។ តើផលប្រយោជន៍បានទៅអ្នកណា? បានទៅដល់បងប្អូនប្រជាពលរដ្ឋ លោកអ៊ំ ពូមីងនៅទីនេះ។​ អរគុណដល់ក្រុមហ៊ុនទាំង ១៤រោងចក្រ ដែលបានអនុញ្ញាតឱ្យបងប្អូនបានចូលរួមនៅថ្ងៃនេះ ហើយអនុញ្ញាតឱ្យមានការឈប់សម្រាកក្រោយពីនេះពេញមួយថ្ងៃ ដោយគិតប្រាក់ឈ្នួលជូន។ រាប់ថាដូចជាថ្ងៃ holiday មួយថ្ងៃទៀតចុះ គ្រាន់តែមកស្ដាប់ខ្ញុំពាក់កណ្ដាលថ្ងៃ … សូមអរគុណដល់ម្ចាស់ទីតាំងកន្លែងនេះ ដែលបានផ្ដល់(ទីតាំង)នៅក្នុងការរៀបចំ។

(៥) ប្រែក្លាយតំបន់អសុវត្ថិភាព វាលស្រែ ទៅជាតំបន់អភិវឌ្ឍន៍ បង្កើតការងាររាប់ម៉ឺនកន្លែង

ទីតាំងច្រើនណាស់នៅខេត្តកំពង់ចាម ដែលខ្ញុំធ្លាប់មកកាលពីក្មេង។ ទីកន្លែងនោះ យើងដឹងហើយ មកដំបូង ឆ្លងសាឡាងអ្នកលឿង ព្រោះមកតាមព្រែកតាមាក់ តាមអីពិបាកពេក ហើយមានការស្ទាក់បាញ់ផង។ ខ្ញុំចាំ អ៊ំរបស់ខ្ញុំ ពេលដែលគាត់ធ្វើដំណើរពីកំពង់ចាម កាលហ្នឹងគាត់ជាអភិបាលខេត្ត ឱ្យតែពីភ្នំពេញទៅកំពង់ចាមហ្នឹង គឺថាមិនហ៊ានប្រាប់ម៉ោងពិតទេ ព្រោះខ្លាចគេស្ទាក់បាញ់។ ពេលខ្លះ ខ្ញុំធ្វើដំណើរពីស្គន់មកហ្នឹង (ក្នុង)ល្បឿនលឿន កន្លែងខ្លះឃើញឡានដែលគេទើបនឹងប្លន់ហើយតាមផ្លូវ។ យើងអត់និយាយពីរឿងផ្លូវល្បឿនលឿន ពង្រីកផ្លូវ ឬមួយអីទេ។ សូម្បីតែផ្លូវដែលមានស្រាប់ហ្នឹងក៏លំបាក ហើយអសុវត្ថិភាព។ ឥឡូវយើងមកដល់ម៉ោងនេះ នេះហើយគឺជាមោទនភាពរបស់យើង ហើយប្រែក្លាយកន្លែងនេះ ដែលជាវាលស្រែ កន្លែងដែលលំបាកទៅជាទីតាំងបង្កើតការងាររាប់ពាន់រាប់ម៉ឺនកន្លែង។

ខ្ញុំក៏សូមអរគុណណាស់ ជាពិសេសជូនដល់បងប្អូនកម្មករ កម្មការិនីជាង ១២ ០០០ នាក់ ដែលខំងើបពីព្រឹក ធ្វើដំណើរមកចូលរួមនៅថ្ងៃនេះ។ ថ្ងៃនេះមានស្រ្ដីមានផ្ទៃពោះ ៦៣៩ នាក់ផង។ មានអ្នកណាគ្រប់ខែនៅ? ព្រោះអម្បាញ់មិញសួរ មានអ្នកគ្រប់ខែ។ ហើយមានអ្នកកើតមកមានកូនស្រី ឬប្រុស អាចចាប់ដៃគ្នា​ គិតគូរ ១៨ឆ្នាំទៀត ជាដន្លងនឹងគ្នាបាន។ អម្បាញ់មិញ ប្អូនស្រីម្នាក់បានភ្លោះស្រីទាំងពីរ។ ព្រោះខ្ញុំសួរថា មានអ្នកណាគ្រប់ខែ? ព្រោះពេលខ្លះ រៀបកម្មវិធី សួរថា វត្តមានប៉ុណ្ណេះ ប៉ុន្តែថ្ងៃនេះចូលពេទ្យឆ្លងទន្លេមួយ ហើយសុខភាពល្អ។​ ហើយអបអរសាទអ្នកកំពង់ចាម អត់ឱ្យចាញ់អ្នកភ្នំពេញអីទេ គឺចំនួនកូនមិនចាញ់អ្នកភ្នំពេញប៉ុន្មានទេ។

(៦) ខេត្តកំពង់ចាម មានសក្ដានុពលធំខាងកសិកម្ម ឧស្សាហកម្ម ដោយសារនឹងមានហេដ្ឋារចនាសម្ព័ន្ធ

ខេត្តកំពង់ចាម មានសក្ដានុពលធំ។ អញ្ចឹងត្រូវការប្រជាពលរដ្ឋច្រើន។ កសិកម្ម ឧស្សាហកម្ម​ មានសក្ដានុពលសម្រាប់ខេត្តកំពង់ចាម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ។ ទី១ ការដឹកជញ្ជូនលែងភ័យខ្លាចពីការ​ស្ទាក់បាញ់ ឬមួយអសុវត្ថិភាព។ ទី២ ប្រព័ន្ធផ្លូវ យើងបានតភ្ជាប់ ងាយស្រួលដឹកជញ្ជូន។ ទី៣ ប្រព័ន្ធភ្លើង(អគ្គិសនី) ប្រព័ន្ធទឹកបានទៅដល់ បង្កលក្ខណៈឱ្យរោងចក្រមកបង្កើតនៅកន្លែងនេះ ព្រោះមិនអាចបង្កើតរោងចក្រផលិតសម្ភារ ផលិតសម្លៀកបំពាក់ ឬមួយកាត់ដេរ ឬមួយផលិតសម្ភារផ្សេងៗ អត់មានអគ្គិសនីមកដល់នោះទេ គ្មានផ្លូវដឹកជញ្ជូននោះទេ គ្មានស្ថិរភាពនោះទេ គ្មានប្រជាពលរដ្ឋដែលមានសុខភាពល្អអាចទៅធ្វើការបាននោះទេ។ (មើលទៅ)ប្រជាពលរដ្ឋ ប្អូនៗនៅទីនេះ​ គ្មានអ្នកណាថាជាអ្នកកំពង់ចាមទេ។ (មានសាច់មា​នឈាម)កំភើៗសោះហ្នឹង សុខភាពរឹងមាំទាំងស្រីទាំងប្រុស។ នេះហើយគឺជាសមិទ្ធផលដែលយើងមាន ៤០ឆ្នាំជាងនេះ។

(៧) អ្នកកំពង់ចាម បោះឆ្នោតលើសលប់គាំទ្រគណបក្សប្រជាជន

ខ្ញុំសូមជំនួសមុខឱ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ អរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លងទៅ និងបោះឆ្នោតលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា។ ដោយសារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋនេះហើយ បានផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជារៀបចំរាជរដ្ឋាភិបាលដឹកនាំអនុវត្តគោលនយោបាយបន្តទៀត។ ៤៤ ឆ្នាំនៃការដឹកនាំប្រទេស នឹងបន្តទៅមុខទៀត ដោយសារមានមូលដ្ឋាននៃការគាំទ្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាង ៨ ២០០ ០០០ នាក់ (ឬ) ៨៤,៥៩ភាគរយ បានអញ្ជើញទៅបោះឆ្នោត ជឿទុកចិត្តទៅលើការបោះឆ្នោតថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយមានសុវត្ថិភាព ស្ថិរភាព ដើម្បីរើសមេដឹកនាំ មិនលុះតាមការអំពាវនាវដុតប្រទេស បាតុកម្ម ធ្វើរដ្ឋប្រហារនោះទេ (ដោយជឿជាក់ថា)មានតែការបោះឆ្នោត ៥ឆ្នាំម្ដង តាមរដ្ឋធម្មនុញ្ញដើម្បីសម្ដែងមតិ សិទ្ធិសេរីភាពរបស់ខ្លួនជាប្រជាពលរដ្ឋ ជ្រើសរើសអ្នកដែលខ្លួនទុកចិត្ត​ឱ្យដឹកនាំប្រទេស។

(៨) សម្ដេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិមុនៗ បម្រើប្រជាពលរដ្ឋបានលទ្ធផលល្អ

ក្នុងនោះ ៨២,៣០ភាគរយ ឬស្មើនឹងជិត ៦ ៤០០ ០០០ នាក់ បានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ ដោយឡែក នៅខេត្តកំពង់ចាម ជាង ៥៥០ ០០០ នាក់ បានអញ្ជើញទៅបោះឆ្នោត ស្មើនឹង ៨៥,១៩ភាគរយ ហើយក្នុងនោះ មានប្រជាពលរដ្ឋជាង ៤១៦ ០០០ នាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបញ្ជាក់ថា “ខ្ញុំទុកចិត្តនិងសប្បាយចិត្តចំពោះការដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស បម្រើខ្ញុំ ៤០ឆ្នាំនេះ ហើយជាពិសេសក្នុងមួយអាណត្តិ(ទី៦) ២០១៨ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ និងថ្នាក់ដឹកនាំ(នៃរាជរដ្ឋាភិបាលអាណត្តិមុនៗ) បម្រើប្រជាពលរដ្ឋ និងបានលទ្ធផលល្អឱ្យបងប្អូនកក់ក្ដៅ និងបន្តផ្ដល់ឱកាសតទៅទៀត” …។

(៩) មិនថាមានឬក្រទេ គ្មានប្រទេសណាមួយសប្បាយពេលដែលធ្លាក់នៅក្នុងភ្លើងសង្រ្គាមទេ

ខ្ញុំបានជួបជាមួយបណ្ដាប្រទេសជាច្រើន ជាថ្នាក់ដឹកនាំ ជាឯកអគ្គរាជ/​រដ្ឋទូត។ ពួកគេបានអបអរសាទរចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការរបស់ប្រទេសយើងដោយមានស្ថិរភាពនិងសន្ដិភាព។ គ្រប់ប្រទេសស្គាល់ពីតម្លៃនៃការ​អនុវត្តនូវលទ្ធិប្រជាធិបតេយ្យផ្អែកលើច្បាប់ និងធ្វើឱ្យប្រជាជនមានសេចក្ដីសុខ។ គ្មានប្រទេសណាមួយសប្បាយរីករាយនៅពេលដែលខ្លួនអសន្ដិសុខទេ។ គ្មានប្រទេសណាមួយសប្បាយនៅពេលដែលប្រទេសរបស់ខ្លួនធ្លាក់នៅក្នុងភ្លើងសង្រ្គាមទេ កុំថាប្រទេសអ្នកមានប្រទេសអ្នកក្រ។ អ៊ីស្រាអែលជាប្រទេសអ្នកមាន តែឥឡូវមានការវាយប្រហារគ្នារាល់ថ្ងៃ។ មិនបានសុខទេ។ ប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន សុទ្ធតែមហាអំណាច សុទ្ធតែប្រទេសអ្នកមានមិនមានសេចក្ដីសុខទេ។ (នៅមាន)ប្រទេសច្រើនទៀតនៅអាហ្វ្រិកនិងនៅមជ្ឈិមបូព៌ា។

(១០) ការបោះឆ្នោតរើសយកសន្ដិភាពនិងការអភិវឌ្ឍ គឺដើម្បីអនាគតរបស់ខ្លួន និងចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស

ប៉ុន្មានថ្ងៃមុន ខ្ញុំសម្រេចផ្ដល់ការឯកភាពឲ្យដកទ័ព(រក្សាសន្តិភាពរបស់)យើងចេញពីម៉ាលី ខណៈ UN ចាប់ផ្ដើមជម្លៀសទ័ពពីតំបន់ខ្លះ ដោយ​សារកន្លែងទាំងនោះនៅលែងបាន។ ទ័ព UN មួកខៀវ ក៏រងការវាយដែរ។ (សង្គ្រាម)មិនស្គាល់ទ័ពសហប្រជាជាតិទេ … UN ត្រូវសម្រេចដកកងទ័ព(មួកខៀវ)ប៉ុន្មានម៉ឺននាក់ ក្នុងនោះមានទ័ពយើងជិត ១០០នាក់ផងដែរ។ (យើងបាន)បញ្ជាឱ្យដកទ័ព(ចេញ) ហើយកម្ទេចសម្ភារទាំងអស់។ ឡានយើង KAMAZ (ដែលមានតម្លៃ)មួយគ្រឿងជាង ១០ម៉ឺនដុល្លារ ត្រូវយកអេស្កាវ៉ាទ័រកម្ទេចចោលនៅនឹងកន្លែង​។ ហ្នឹងហើយ(ជាអ្វីដែលនឹងកើត) បើសិនជាបាត់សន្ដិភាព … សន្ដិភាពនិងការអភិវឌ្ឍ ដែលបងប្អូនបានទទួលនេះ ហើយជាពិសេសសម្លេងលើសលប់នៅក្នុងការបោះឆ្នោតនេះ មិនត្រឹមតែចូលរួមក្នុងការជ្រើសរើសរាជរដ្ឋាភិបាលដោយប្រសិទ្ធភាពដើម្បីអនាគតរបស់ខ្លួនទេ ប៉ុន្តែចូលរួមសំខាន់ណាស់នៅក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសយើង។

(១១) បើជ្រើសរើសមេដឹកនាំតាមការបាតុកម្ម ឬបដិវត្ត ឬមួយរដ្ឋប្រហារ ប្រទេសនឹងមិនមានសន្តិភាពទេ

បើសិនជាយើងមិនអនុវត្តសិទ្ធិសេរីភាពជ្រើសរើសមេដឹកនាំទៅតាមរដ្ឋធម្មនុញ្ញ និងសន្តិវិធីតាមរយៈការបោះឆ្នោត តែបែរជាតាមការអំពាវនាវ(ឲ្យមាន)បាតុកម្ម ឬបដិវត្ត ឬមួយក៏ធ្វើរដ្ឋប្រហារ ដូចឆ្នាំ១៩៧០ យើងនឹងមិនមានសន្តិភាពទេ។ បើសិនជាប្រជាពលរដ្ឋមិនចូលរួមអនុវត្តសិទ្ធិរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ ហើយមិនបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដែលទទួលខុសត្រូវតាមមធ្យាបាយនេះទេ ប្រទេសយើងនឹងមានភ្លើងសង្រ្គាម។ កុំថាឡើយផ្លូវពីស្គន់មកដល់ស្ពានគីហ្សូ​ណាដែលនឹងត្រូវបានពង្រីកក្នុងរយៈពេលឆាប់ៗនេះ យើងនឹងត្រឡប់ទៅតថភាពដើម នៅពេលដែលផ្លូវនេះជួនកាលអាចលែងបានប្រើប្រាស់ផង ឬមួយក៏ប្រើប្រាស់អាចមានការស្ទាក់បាញ់ ឬអស្ថេរភាពទៅវិញ។ រោងចក្រនៅកន្លែងនេះនឹងចាប់ផ្តើមដក … កូនចៅប្រជាពលរដ្ឋអាយុកាន់តែកើន រៀនសូត្រ ការងារក៏លំបាក បើសិនជាអស្ថេរភាពកើតមាន។ ផ្ទុយទៅវិញដោយ​សារបងប្អូនចូលរួម(បោះឆ្នោត)នេះហើយ បានបញ្ជាក់ថាប្រជាធិបតេយ្យ សុខសន្តិភាព និងការអភិវឌ្ឍនៅប្រទេសយើងបន្តដើរទៅទៀត ដែលទុកឲ្យយើងនិងកូនចៅជំនាន់ក្រោយបន្តរីកចម្រើន …។

(១២) ថារាជរដ្ឋាភិបាលខុសច្បាប់ តែក៏ថារដ្ឋាភិបាលមិនសន្ទនាជាមួយខ្លួន

ឃើញអ្នកខ្លះដើរស្រែកប្រមូលគ្នា ១០០នាក់ ២០០នាក់ នៅជប៉ុន នៅបារាំងអី លើក(បដា)បាតុកម្ម (និងស្រែកតវ៉ា)រហូតដល់(មានអ្នកនិយាយ)ថា នាយករដ្ឋមន្រ្តីខ្មែរ ប្រមុខរដ្ឋាភិបាលខ្មែរ ដែលត្រូវអង្គការសហប្រជាជាតិអញ្ជើញទៅនិងបានចូលរួមថ្លែង(សុន្ទរកថា) (ត្រូវបាន)បដិសេធមិនទទួលស្គាល់។ (គេនាំគ្នាស្រែកថា) រដ្ឋាភិបាលអត់គ្រប់ទឹក ឬរដ្ឋាភិបាលអត់គ្រប់ច្បាប់ … ពួកគាត់អាយុច្រើន តែខ្ញុំក្មេងមើលគាត់មិនយល់។ ពួកគាត់ស្រែកជេរមិនទទួលស្គាល់រាជរដ្ឋាភិបាល តែពេលចប់(ការបាតុកម្ម)ភ្លាម ក៏ថារដ្ឋាភិបាលគួរតែហៅខ្លួនទៅនិយាយគ្នាផង។ ថារដ្ឋាភិបាលហ្នឹងមិន(ត្រូវបាន)ទទួលស្គាល់ទេ តែក៏ថារដ្ឋាភិបាលមិនសន្ទនាជាមួយខ្លួន។ អ្ន​កខ្លះថា ស្អីៗដែលបានធ្វើខុសទៅនឹងរដ្ឋធម្មនុញ្ញទាំងអស់ សូម្បីតែការការពារជួយអាយុជីវិតប្រជាពលរដ្ឋរបស់យើង ជាការអនុវត្តកាតព្វកិច្ចរបស់យើងដែលត្រូវធ្វើ ទាំងជីវភាព ទាំងស្ថេរភាព សុវត្ថិភាព ទាំងក្នុងនិងក្រៅប្រទេស …។

ខ្ញុំទៅ New​ York ថ្ងៃមុន។ ប្រហែលជាអស់អីស្រែក។ យូរៗមកវិភាគរឿងគេអបអរសាទរខ្ញុំ ដោយដាក់ប៉ាណូនៅ New York។ មានប្អូនម្នាក់ជនជាតិខ្មែរយើងសញ្ជា​តិអាមេរិកចង់មកចូលរួមស្វាគមន៍រួមជាមួយប្រជាពល​រដ្ឋជាង ២ ០០០នាក់ តែគាត់ចូលរួមមិនបាន ដោយសារគាត់នៅខេត្តផ្សេង។ តែក្រុមហ៊ុនដែលគាត់ធ្វើការ (មានទីតាំង)ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ១០ ទៅ ២០ កន្លែងទូទាំងប្រទេស ក្នុងនោះមានកន្លែងមួយនៅ Time Square។ គាត់ដាក់ផ្សាយឲ្យ។ គាត់ថាអត់បានចូលរួមផ្ទាល់មែន ប៉ុន្តែជាទឹកចិត្តរបស់គាត់។ ស្រាប់តែវិភាគ ដំបូងចោទខ្ញុំថាយកលុយរដ្ឋរាប់សែនរាប់លានដុល្លារទៅជួលការផ្សាយ។ ក្រោយមកក៏ថា ហ៊ុន ម៉ាណែត អត់ជួលទេ ហ៊ុន ម៉ាណែត កាត់ត។ ម្តងថាខ្ញុំចាយលុយរាប់លាន ម្តងថាខ្ញុំអត់ចាយលុយ …។

(១៣) មូលដ្ឋាននៃលទ្ធិប្រជាធិតេយ្យគឺភាពស្របច្បាប់ដែលអ្នកបោះឆ្នោតនៅកម្ពុជាផ្តល់ឲ្យ

គេថាសប្បាយចិត្តច្រើន (នឹងមាន)អាយុវែង។ អ្នកដែលមួយថ្ងៃៗដុតកំហឹង ហើយស្អីជេរតែខ្ញុំ រិះគន់រាជរដ្ឋាភិបាលហ្នឹង យូរទៅ សក់ក៏កាន់តែអស់ទៅ អ្នកខ្លះឡើងស្រមេមស្រមូ​ម​។ ដល់តែខ្ញុំអត់សូវពិបាកចិត្ត … មួយថ្ងៃៗ ដើរតែប្រកាសគោលនយោបាយថ្មីៗ រៀបចំកម្មវិធីសម្រាប់ផ្តល់ផលឲ្យប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋសប្បាយចិត្តធ្វើឲ្យខ្ញុំសប្បាយចិត្តដែរ ក៏កាន់តែក្មេង … បើគេថារដ្ឋាភិបាលមិនគ្រប់ទឹក មកសួរអ្នកកំពង់ចាមជាង ៥០ ម៉ឺននាក់ ដែលទៅបោះឆ្នោត ហើយជិត ៤២ ម៉ឺននាក់ បានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នេះហើយជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ បញ្ចេញទស្សនៈចុះ ប៉ុន្តែមូលដ្ឋាននៃលទ្ធិប្រជាធិតេយ្យគឺភាពស្របច្បាប់ដែលប្រជាពលរដ្ឋបានផ្តល់ឲ្យ គឺជាប្រជាពលរដ្ឋកម្ពុជានិងអ្នកបោះឆ្នោតនៅកម្ពុជា រួមទាំងអ្នកកំពង់ចាមជាងកន្លះលាននាក់។ នេះហើយជាមូលដ្ឋាននៃភាពស្របច្បាប់ដែលនឹងបន្តដើម្បីផ្តល់ភាពជោគជ័យឲ្យប្រជាជន។ ខ្ញុំគិតថាការសម្រេចចិត្តរបស់បងប្អូន មិនមែនជាការចៃដន្យទេ។ ការដែលបងប្អូនទៅបោះឆ្នោត អត់មានការបង្ខិតបង្ខំទេ។ នៅប្រទេសប្រជាធិបតេយ្យខ្លះ បើបងប្អូនអត់ទៅបោះឆ្នោតខុសច្បាប់។ នៅប្រទេសអូស្រ្តាលី ច្បាប់តម្រូវឲ្យប្រជាជនទៅបោះឆ្នោត។ ប្រជាពលរដ្ឋអត់មានសិទ្ធិ(ប្រកែក)ទេ។ នៅកម្ពុជា បងប្អូនដែលអត់បានទៅបោះឆ្នោតដោយប្រការណាមួយអត់មានត្រូវទទួលខុស(ឬ)ត្រូវមានច្បាប់ចាប់ ឬមួយផាកពិន័យនោះទេ។

(១៤) ការគូសសន្លឹកឆ្នោតឲ្យបក្សនីមួយៗ ចេញពីការគិតពិចារណា ពីភ្នែកនិងត្រចៀក ចំពោះអំពើល្អ

មួយទៀត បងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយចូលទៅក្នុងកន្លែងសុវត្ថិភាព គឺគ្មានអ្នកណាមើលឃើញទេ។ សូម្បីអ្នកដែលរិះគន់រឿងបោះឆ្នោត ក៏បានប្រាប់បងប្អូនថាគ្មានអ្នកណាមើលឃើញទេ ហើយបានទាំងអំពាវនាវឲ្យបងប្អូនគូសសន្លឹកឆ្នោតបំផ្លាញចោល។ ដូចនេះ ពួកគេក៏ទទួលស្គាល់ថាការបោះឆ្នោតនៅកន្លែងបោះឆ្នោត នៅក្នុងបន្ទប់បោះឆ្នោតនេះ គឺជាកន្លែងដែលសុវត្ថិភាពដែលគ្មានអ្នកណាមើលឃើញ … រវាងគណបក្សប្រជាជននិងគ្រប់គណបក្សទាំងអស់​ រួមទាំងអ្នកដែលវាយប្រហារគណបក្សប្រជាជន​ឯកភាពគ្នាថាកន្លែងបោះឆ្នោតនោះមានសុវត្ថិភាព ហើយប្រជាជនអាចបញ្ចេញ(ការជ្រើសរើសពី)បេះដូងរបស់ខ្លួនបាន … ថត selfie អម្បាញ់មិញ មានខ្លះធ្វើដៃជារាងបេះដូង។ តែថ្ងៃបោះឆ្នោត បេះដូងពិតប្រាកដគឺការគូសសន្លឹកឆ្នោតឲ្យបក្សនីមួយៗដែលខ្លួនគាំទ្រ ហើយវាមិនមែនកើតពីការបង្ខិតបង្ខំ ឬការគូសដោយស្រមើស្រមៃទេ ប៉ុន្តែការគិតពិចារណាជាក់ស្តែងពីភ្នែក និងត្រចៀកបានឃើញរាប់ឆ្នាំ ជាកិច្ចការ ជាការងារ ជាគោលគំនិត ជាគោលការណ៍ ដើម្បីបានដល់បេះដូង គឺភ្នែកមើលឃើញអំពើអាក្រក់ អំពើល្អ ត្រចៀកស្តាប់ឮ ដើម្បីបងប្អូនយកមកពិចារណាគ្រប់ជ្រុងជ្រោយ វាយតម្លៃថាបេះដូងស្រលាញ់អ្នកណាគេ ទុកចិត្តអ្នកណាគេ។

(១៥) សមិទ្ធផលជាក់ស្ដែង ៤០ ឆ្នាំ របស់បក្សប្រជាជន

ក្នុងពេលជាង ៤០ ឆ្នាំនេះ បងប្អូនបានឃើញហើយ។ ខ្ញុំមិនរំលេចច្រើនទេ។ គ្រាន់តែអង្គុយទីនេះ ងាកជុំវិញហ្នឹង ស្អីខ្លះដែលកើតក្នុង ៤០ឆ្នាំនេះ? សមិទ្ធផលទាំងអស់ ទាំងបងប្អូនដែលមានការងារនៅទីនេះ លទ្ធភាពរៀនសូត្រតាំងពីក្មេង លទ្ធភាពធ្វើដំណើរនៅលើផ្លូវដែលមានសុវត្ថិភាព រស់នៅក្នុងស្រុកភូមិរបស់យើងដោយគ្មានភ័យខ្លាចពីសង្រ្គាមកាប់សម្លាប់។ ការងារនៅដល់មូលដ្ឋាន មិនចាំបាច់ចំណាកស្រុកទៅដល់ភ្នំពេញ ឬមួយនៅក្រៅប្រទេស បងប្អូនអាចរកការងារនៅទីនេះបាន ចំណូលយើងកាន់តែកើនពីមួយឆ្នាំទៅមួយឆ្នាំ ការចំណាយកាត់បន្ថយតាមរូបភាពផ្សេងៗដែលរដ្ឋអាចជួយបាន។ អត្ថប្រយោជន៍ផ្សេងៗដែលយើងមានតាំងពីការព្យាបាលសុខភាពដោយអត់គិតថ្លៃ។ មានបៀវត្សកើន អាចសល់លុយ ជូនទៅតាយាយហូបពងទាកូន។ អ្នកខ្លះសន្សំទិញដីទិញផ្ទះ សង់ផ្ទះជាប់ផ្ទះឪពុកម្តាយ មិនចាំបាច់ពឹងឪពុកម្តាយ អ្នកខ្លះសន្សំលុយការខ្លួនឯងបាន ទិញទូរស័ព្ទ ទិញម៉ូតូប្រើប្រាស់ ដោយសារស្ថានភាពនិងការដឹកនាំផ្តល់ផលដោយគណបក្សប្រជាជនកម្ពុជា។

ជាពិសេស ការដែលយើងអាចអង្គុយនៅទីនេះបាន ១២ ០០០ នាក់កៀកគ្នាបាន អត់ពាក់ម៉ាសនេះ អត់មានការព្រួយបារម្ភ ក្រោយពីជំងឺកាចសាហាវ ២ឆ្នាំមុនដែលសម្លាប់ប្រជាពលរដ្ឋយើងជាង ៣ ០០០ នាក់ទូទាំងប្រ​ទេស (ក្នុងនោះ)អ្នកកំពង់ចាមក៏ច្រើន។ យើងបានវិលមកថែការពារនិងរក្សាសុខភាពបាន។ ពេលដែលកូវីដ-១៩ផ្ទុះ មានចត្តាឡីស័ក កន្លែងព្យាបាល ជូនអាហារបំប៉នសុខភាព ថ្នាំសង្កូវ។ ហ្នឹងហើយជាផលដែលបងប្អូនបានឃើញជាក់ស្តែង និងដឹងច្បាស់ថាស្អីដែលជាការពិត។ អ្នកណាជាអ្នកផ្តល់ជូនបងប្អូន ក្នុងរយៈពេល ៤០ ឆ្នាំ ជាពិសេសអ្វីដែលខ្ញុំនិយាយប៉ុន្មានចំណុចនេះ បូកជាមួយនឹងអ្វីដែល ឯកឧត្តម ហេង សួរ បាននិយាយបានអាននៅក្នុងរបាយការណ៍ ដំឡើងបៀវត្សអត្ថប្រយោជន៍ផ្សេងៗគិតទាំងកូនទៀតឥឡូវ។

(១៦) បងប្អូនផ្ដល់ឱកាសជូនសម្ដេច​តេជោ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្ដដឹកនាំ ដោយសារមើលឃើញសកម្មភាពជាផលប្រយោជន៍ជាក់ស្ដែង

ចាប់ផ្តើមមានផ្ទៃពោះ ត្រូវគិតអត្ថប្រយោជន៍ប្រាក់បំប៉ន កើតកូនត្រូវជួយបំប៉នយ៉ាងម៉េច។ កាលមុនយើងឈប់បានច្បាប់ ៩០ថ្ងៃ បានតែ ៥០ភាគរយនៃបៀវត្សទេ។ ឥឡូវបាន ១២០ ភាគរយ។ ឥឡូវមាន ប.ស.ស ទៅពិនិត្យសុខភាពផ្ទៃពោះ។ ចង់ដឹងភេទ ដឹងបាន។ មានអ្នកណាអត់ចង់ដឹងទេ? មិនខ្ចីទៅមើលអេកូតែម្តង ចាំអ៊ុត។ យើងមានជម្រើស តែមើលអេកូមិនមែនមើលតែរឿងភេទទេ មើលរឿងសុខភាព ការវិវឌ្ឍកូន ថតទុកផង ពេលកូនធំឡើង យករូបហ្នឹងឲ្យមើល។ ឥឡូវកូនខ្ញុំអាយុ ៥-៦ ឆ្នាំហ្នឹង​ វាខូចណាស់។ យករូបហ្នឹងឲ្យមើល ពីមុនអត់ទាន់ដុះដៃដុះជើងផង កុំខូច។ មួយទៀតបើចង់មើលភេទចាំក្រោយ ៤ ខែ(ចាំមើល)។ ខ្ញុំប្រាប់ ខ្ញុំជឿ ៦ ខែឡើងមើលដឹងច្បាស់ ហើយបើប្រញាប់ដូចខ្ញុំ ៣ ខែឡើងមើលអត់ច្បាស់ទេ … យើងដឹងថាសុខភាពមានបញ្ហា​ យើងមិនព្រួយបារម្ភ ព្រោះមានមណ្ឌលសុខភាពនៅជិតយើង។ ជាង ១ ៣០០ កន្លែង។​ យើង​នឹងបន្តខិតខំពង្រីកថែមទៀត។ ប៉ុន្តែត្រូវពង្រឹងមណ្ឌលសុខភាពនីមួយៗឲ្យកាន់តែរឹងមាំ។ ពេទ្យបង្អែកស្រុក​ ពេទ្យខេត្តយើងនៅហ្នឹង។

ពេលឆ្លងទន្លេ យើងមានមធ្យោបាយដឹកជញ្ជូន មានមណ្ឌលសុខភាព ដែលមានលក្ខណៈគ្រប់គ្រាប់សម្រាប់ផ្ដល់សុខភាពជូនបងប្អូន។ កូនកើតមកមានអាហារូបត្ថម្ភ។ អ្នកជាឪពុកម្តាយដឹងហើយ។ អ្នកអត់ទាន់ក្លាយជាឪពុកម្តាយ អត់ទាន់មានកូន អត់ទាន់ដឹងថាឪពុកម្តាយ​ស្រលាញ់កូនប៉ុណ្ណា ទាល់យើងមានកូនខ្លួនឯងបានយើងដឹង។ គិតណាស់គិតពីកូន … កើតចេញមកភ្លាមអើតមើលម្រាមដៃ ម្រាមជើងមុនគេ មែនទេ? គ្រប់អត់! អត់ឮតែស្រែកបន្ដិច ភ័យខ្លាច​កូនគ។ ទាល់តែស្រែកយំង៉ា ទើបយើងថា អូខេ … រាជរដ្ឋាភិបាលយល់ពីការគិតរបស់ឪពុកម្ដាយ។​ យើងគិតពីគោលនយោបាយរៀបចំជាកញ្ចប់ថវិកាមួយចំនួន តិច(ឬ)ច្រើន ដើម្បីផ្ដល់ក្នុងការថែទាំងកូនទៀត។ កូនក្រោមអាយុ ២ឆ្នាំ មានការជួយជាបន្ដបន្ទាប់។ ឥឡូវ ក្រោយពីរឆ្នាំ(ដល់)បីឆ្នាំដាក់មតេ្ដយ្យអី (ម្ដាយ)ទៅធ្វើការ។ យើងមានរៀបជាទារកដ្ឋាន និងមតេ្ដយ្យឲ្យទៀត។ ស្ដ្រីពពោះបីខែឡើង ឲ្យចេញ ១៥នាទីមុន ដើម្បីកុំឲ្យប្រជៀត។

ហ្នឹងហើយរាជរដ្ឋាភិបាលគិតប្រជាពលរដ្ឋដូចគិតកូនចៅ​។ ប្រជាពលរដ្ឋយើងជាកូនចៅរបស់រាជរដ្ឋាភិបាល និងជាអ្នកដែលយើងត្រូវយកចិត្តទុកដាក់ជួយនិងថែរក្សា។ នេះហើយជាគោលគំនិត គោលនយោបាយ និងការអនុវត្ដដែលយើងបានធ្វើកន្លងទៅ។​ បងប្អូនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនអាណត្ដិនេះ មិនមែនមិនបានឃើញ(សកម្ម​ភាព)ទាំងអស់នេះទេ។ គឺចេញពីភាពជាក់ស្ដែងជាផលប្រយោជន៍ទាំងនេះហើយ ដែលបងប្អូនផ្ដល់ឱកាសជូនសម្ដេច​តេជោ បោះ(ឆ្នោត)ជូនគណបក្សប្រជាជនកម្ពុជា និងឲ្យគណបក្សប្រជាជនកម្ពុជាបន្ដដឹកនាំ …។

(១៧) ការបោះឆ្នោតគឺជាកុងត្រារវាងប្រជាពលរដ្ឋ និងអ្នកដឹកនាំនយោបាយ ក្នុងលទ្ធិប្រជាធិបតេយ្យ

ការបោះឆ្នោតគឺជាកុងត្រានៅក្នុងលទ្ធិប្រជាធិបតេយ្យ រវាងអ្នកដឹកនាំនយោបាយនិងប្រជាពលរដ្ឋ។ កុងត្រា ៥ ឆ្នាំម្ដង។ ប្រសិនបើរាជរដ្ឋាភិបាលធ្វើមិនល្អ ប្រជាពលរដ្ឋនឹងផ្ដាច់កុងត្រាពេលទៅបោះឆ្នោត។ ប៉ុន្ដែ បើអ្នកធ្វើការល្អ ប្រជាពលរដ្ឋគឺជាអ្នកដែលផ្ដល់កុងត្រា ហើយកាន់តែរឹងមាំថែមទៀត តាមរយៈសំឡេងឆ្នោតកាន់តែកើនឡើង​។ ជាក់ស្ដែងឆ្នាំ២០២៣ នេះ ៨២,៣% ស្មើនឹង ៦ លាន ២ សែន នាក់ ហើយជិត ៤២ ម៉ឺននាក់ នៅកំពង់ចាម នៅលើ ៥៥ ម៉ឺននាក់ ដែលបានអញ្ជើញទៅបោះឆ្នោត បានផ្ដល់ការប្រថាប់ត្រាផ្ដល់ជូនគណបក្សប្រជាជនកម្ពុជា ឲ្យកុងត្រានេះកាន់តែរឹងមាំ និងលើកទឹកចិត្ត ដើម្បីបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ​។​ កុងត្រាកាន់តែរឹងមាំ ការ​គាំទ្រកាន់តែខ្លាំង។ អញ្ចឹងដើម្បីបានបន្ដកុងត្រានៅឆ្នំា២០២៨ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា បានបេ្ដជ្ញាចិត្ត និងដាក់ទិសដៅយ៉ាងច្បាស់លាស់ រៀបចំផែនការគោលនយោបាយច្បាស់លាស់ ដើម្បីបន្ដបម្រើប្រជាពលរដ្ឋដើម្បីឲ្យកាន់តែបានផលច្រើនជាងនេះបន្ដទៅទៀត។

(១៨) មុនចប់ឆ្នាំ២០២៣ ផ្តល់អាទិភាពលើសុខភាពប្រជាពលរដ្ឋ ការបណ្ដុះបណ្ដាលកសិករ និងបងប្អូននៅក្រៅប្រព័ន្ធ … ដំឡើងប្រាក់ឈ្នួល និងអនុវត្តផែនការមតេ្ដយ្យនិងទារកដ្ឋាន

អម្បាញ់មិញ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាំងពីថ្ងៃដំបូងដែលរដ្ឋាភិបាលចូលប្រជុំ ហើយថ្ងៃដែលយើងទៅសភា បានរៀបចំគោលនយោបាយបញ្ជាក់ឲ្យប្រជាពលរដ្ឋរួចហើយ។ គោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ បន្ដពីយុទ្ធសាស្ដ្រចតុកោណដើម្បីបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់លើវិស័យ​​អាទិភាព មនុស្សជាគោល ប្រជាពលរដ្ឋជាគោល។ ផ្ដោតគោលដៅលើការបង្កើនកំណើនសេដ្ឋកិច្ច ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសជាតិយើងកាន់តែរីកចម្រើន បង្កើតការងារឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ ធានានូវសមធម៌ បានន័យថា គ្រប់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈទទួលបានផលទាំងអស់គ្នា មិនមែនសម្រាប់តែប្រជាពល​រដ្ឋដែលមានជីវភាពធូរធារ ឬមធ្យម ហើយចោលប្រជាពលរដ្ឋដែលមានជីវភាពលំបាកនោះទេ។ យើងត្រូវជួយបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ និងឲ្យមានចីរភាព។​

ក្នុងនោះ ត្រូវធ្វើបន្ទាន់មុនចប់ឆ្នាំ​២០២៣ គឺអាទិភាពស្តីពីសុខភាពប្រជាពលរដ្ឋ សមត្ថភាពប្រជាពលរដ្ឋ ការបណ្ដុះបណ្ដាលដល់កសិករ ដល់បងប្អូននៅក្រៅប្រព័ន្ធ។ យើងគិតទាំងអ្នកនៅក្នុងប្រព័ន្ធនិងអ្នកនៅក្រៅប្រ​ព័ន្ធ ដែលរួមមានតាំងពីអ្នកលក់ទឹកអំពៅ លក់អីតាមផ្លូវ អ្នករត់កង់បីផ្សេងៗ។ យើងធ្វើគោលនយោបាយបន្ថែមដើម្បីជួយពួកគាត់។ ពិតណាស់ ទំហំសេដ្ឋកិច្ចរបស់យើងមិនអាចធ្វើម្ដងគ្របដណ្ដប់ទាំងអស់ ប៉ុន្ដែយើងនឹងបន្ដជាជំហានៗ ហើយយើងក៏បង្កើតរូបមន្ដផ្សេងៗ​ ដើម្បីមានការចូលរួមនិងស្ម័គ្រចិត្តពីអ្នកដែលនៅក្នុងបន្ទុកគ្រួសារ។ អម្បាញ់មិញ ឯកឧត្តម ហេង សួរ បានលើកហើយថា សមាជិក ប.ស.ស មានបងប្អូន ប៉ុន្ដែបើអ្នកនៅក្នុងបន្ទុក ប.ស.ស (មិនអាចចូលរួម)បង់(ថ្លៃសេវាអត្ថប្រយោជន៍)បានទេ។ សមាជិក ប.ស.ស ត្រូវជាអ្នកបង់។ ម្ដង ៦ ម៉ឺនអីចឹងទៅ។ បន្ដិចទៀត នៅពេលដែលយើងពង្រីក(វិសាលភាព) បើបងប្អូនស្ម័គ្រចិត្តចូលរួម នឹងត្រូវបង់តែ ១ម៉ឺនជាង មិនដល់ ២ម៉ឺនទេ ដើម្បីអាចទទួលការព្យា​បាលនេះជាប់ជាប្រចាំ។

ក្រសួងការងារត្រូវធ្វើការងារឲ្យបានលឿនមុនដាច់ឆ្នាំ២០២៣ ឲ្យបាន ៦ ចំណុច។ ឥឡូវគាត់ធ្វើបានច្រើន​ចំ​ណុចហើយ … ទី១ ត្រូវចរចាដំឡើងប្រាក់ឈ្នួលឲ្យបានមុនភ្ជុំ។ គាត់ធ្វើបានមែន សម្រាប់ឆ្នាំ២០២៤។ មានបងប្អូនខ្លះគាត់ថា ដំឡើងតែ ២ ដុល្លារ ៤ ដុល្លារ ហ្នឹងមិនច្រើន។ ពិតណាស់ អាស្រ័យទៅលើជ្រុងណា ដែលយើងមើល។ ប្រសិនបើយើងមើលពីជ្រុងនិយោជក ម្ចាស់ក្រុមហ៊ុន ដែលមាន​កម្មករ ១ លាន កន្លះ ហើយក្នុងវិស័យកាត់ដេរ ៨០ ម៉ឺននាក់នេះ ៤ ដុល្លារ គុណទៅឡើងប៉ុន្មានក្នុងមួយខែ ក្នុងមួយឆ្នាំប៉ុន្មាន ជាពិសេស គាត់ព្រួយបារម្ភពីការប្រកួតប្រជែង។

ឯកឧត្តម ហេង សួរ បានប្រាប់ហើយពីប្រាក់អប្បបរមាខ្ពស់ជាងប្រទេសជិតខាងច្រើន។ វៀតណាម ឥណ្ឌូនេស៊ី ឡាវ ភូមា ស្រីលង្ការ ប្រទេសខ្លះមិនដល់ ១០០ដុល្លារផង ប៉ុន្ដែយើងក៏ត្រូវគិតពីប្រជាពលរដ្ឋយើងដែរ។ អញ្ចឹងបានថាដំណោះស្រាយនេះ គឺដំណោះស្រាយរស់ៗទាំងអស់គ្នា ឈ្នះទាំងអស់គ្នា ជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក … ទោះបីក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ ក៏យើងនៅបន្ដ(ដំឡើង)។ ប្រទេសច្រើន​ណាស់នៅក្នុងតំបន់អត់ដំឡើងទេ ហើយប្រទេសដែលមានប្រាក់អប្បបរមាទាបជាងយើង ឆ្នាំនេះអត់ដំឡើងផង​ ដោយសារវិបត្ដិសេដ្ឋកិច្ចសកល ការបញ្ជាទិញធ្លាក់ចុះ។ តែកម្ពុជាត្រូវគិតគូរពីប្រជាពលរដ្ឋ។

ថ្ងៃមុន គេសម្ភាសន៍ប្អូនស្រីម្នាក់ ដូចជានៅកំពង់ចាម ឬបាវិត ខ្ញុំមិនចាំ។ គាត់ថា «រឿងឡើងច្រើន អ្នកណាមិនចង់ឡើង ប៉ុន្ដែខ្ញុំខ្លាចថៅកែយើងបះជើង ទៅណាបាត់។ (បើ)គាត់ទៅណាបាត់ ខ្ញុំមិនមានអីបន្ដទៅទៀត»។ យើងគិតទាំងអស់គ្នា ថៅកែ និងកម្មករ/ការិនី គឺជាប្ដី ប្រពន្ធ។ ប្រសិនបើក្នុងកាលៈទេសៈលំ​បាកយើងរស់បាន រាជរដ្ឋាភិបាលជាឪពុកម្ដាយសម្របសម្រួលហ្នឹងហើយ​បានធ្វើ។ ខ្ញុំសូមអរគុណបងប្អូនកម្មករ/ការិនីនៅទូទាំងប្រទេសដែលមានការយោគយល់ និងមានការចេញសារជាបន្ដ​បន្ទាប់​អបអរសាទរ និងយល់ពីស្ថានការណ៍ ដើម្បីស្វាគមន៍ការដំឡើង(ប្រាក់ឈ្នួលមូលដ្ឋាន)ជូន​បង​ប្អូនកម្មករ/ការិនី សម្រាប់ឆ្នាំ២០២៤។ ក្រុមការងារបានធ្វើតាមការសន្យាមុនភ្ជុំ … អរគុណណាស់ចំពោះនិយោជក និងតំណាងសហជីព ដែលបានចូលរួមចរចាគ្នាជាង ៤០ថ្ងៃ រកដំណោះស្រាយរួម …។

ទី២ ការចាប់រៀបចំដាក់ឲ្យចេញផែនការនូវមតេ្ដយ្យ និងទារកដ្ឋាន ដែលធ្វើជាមួយក្រសួងកិច្ចការនារី ក្រសួងពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុន ព្រោះកូន​ជាអនាគតប្រទេសរបស់យើង។ បងប្អូនគិតគូរពីកូន រដ្ឋាភិបាលត្រូវដោះស្រាយនូវកង្វល់របស់បងប្អូន។ តាំងពីចាប់កំណើតដល់ ២ឆ្នាំ យើងមានអាហារូបត្ថម្ភ កម្មវិធីសាច់ប្រាក់ផ្សេងៗជូន ប៉ុន្ដែដល់គាត់ធំឡើង អ្នកខ្លះធ្វើការទាំងប្ដី ទាំងប្រពន្ធ។ មើលប៉ុន្មាននាក់នៅទីនេះ ធ្វើការទាំងប្ដី ទាំងប្រពន្ធ … បើអ្នកនៅទីក្រុង ទីប្រជុំជន ដូចរាជធានីភ្នំពេញអី មិនថាតែអ្នក​នៅក្នុងវិស័យកាត់ដេរ កម្មករអី ក្នុងរោងចក្រអី អ្នកធ្វើការនៅគ្រប់វិស័យទាំងអស់ ទាំងមន្ដ្រីរាជការ ភាគច្រើនគឺធ្វើ(ការទាំង​ប្ដី ទាំងប្រពន្ធ) ព្រោះឥឡូវនេះជាសម័យទំនើប គ្រប់គ្នាទាំងអស់(ចេញធ្វើការ)។

ពីដើមស្ដ្រីជាមេផ្ទះ បុរសចេញធ្វើការ។ ការរៀនសូត្រភាគច្រើនសម្រាប់តែប្រុសៗ … ឥឡូវ ទាំងសងខាង មិនមែនគ្រាន់តែរឿងដើម្បីជួយទប់ជីវ​ភាពគ្នានោះទេ ប៉ុន្ដែជាការអនុវត្ដនូវសិទ្ធិស្មើគ្នារវាងស្ដ្រីនិងបុរស រវាងការទទួលសិទ្ធិក្នុងការអភិវឌ្ឍខ្លួន ឯករាជ្យរៀងៗខ្លួន រួមគ្នារៀងៗខ្លួន។ នេះជាសិទ្ធិដែលយើងត្រូវលើកទឹកចិត្ត ទាំងស្រីទាំងប្រុស ស្មើគ្នាគ្រប់កន្លែងទាំងអស់។ ឪពុកម្ដាយកាន់តែរវល់ ពេលមានកូន យើងត្រូវគិតគូរពេលទៅធ្វើការ។ អ្នកនៅខេត្តអាចមិន​សូវ​លំបាក ព្រោះមានជីដូនជីតានៅជួយ ប៉ុន្ដែកន្លែងខ្លះក៏លំបាក។ យាយតាក៏ចាស់ជរា អញ្ចឹងកូនច្រើន(ត្រូវ)មើលផង។ អញ្ចឹងយើងគិតគូរ​ពី​ទារកដ្ឋាន ហើយកិច្ចការងារនេះ បងប្អូនក៏មានចំណាប់អារម្មណ៍ច្រើន ហើយយើងក៏ខិតខំ រៀបចំគោលការណ៍ការដោះស្រាយផ្សេងៗ។ អម្បាញ់មិញ ឯកឧត្តម ហេង សួរ ក៏បានលើក។ នេះជាការប្ដេជ្ញាចិត្តធ្វើឲ្យបងប្អូន។

(២០) និរន្ដរភាព ចីរភាព និងសង្គតិភាពនយោបាយ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន

នៅក្រៅប្រទេសនិងក្នុងប្រទេស គេសួរថា ដែលរាជរដ្ឋាភិបាលថ្មីមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ ដូចជាសម្ដេច​តេជោនាយករដ្ឋមន្ដ្រី លោកមិនជានាយករដ្ឋមន្ដ្រី ខ្ញុំទទួលតួនាទីជានាយករដ្ឋមន្ដ្រី នៅតាមបណ្ដាក្រសួងស្ថាប័នមួយចំនួនធំមានការប្ដូររដ្ឋមន្ដ្រី ជួរថ្នាក់ដឹកនាំ ទេសរដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ដឹកនាំស្ថាប័ន តើគោលនយោ​បាយថ្មីរបស់រដ្ឋាភិបាលថ្មីនេះយ៉ាងម៉េច ប្រៀបធៀបជាមួយគោលនយោបាយរបស់រដ្ឋាភិបាល​មុន? ខ្ញុំប្រាប់តែពីរម៉ាត់ទេគឺ និរន្ដរភាពនិងចីរភាព។ និរន្ដរភាព គឺបន្ដថែរក្សានូវសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្ដិមុនៗ ៤០ ឆ្នាំនេះ ដឹកនាំដោយគណបក្សប្រជាជនបានធ្វើ និងគោលនយោបាយដែលបានដាក់ចេញនឹងបន្ដកសាង និងបន្តជំរុញតទៅទៀត។

គម្រោងដែលបានធ្វើ ផ្លូវជាតិលេខ៧ ពីស្គន់ ទៅដល់ស្ពានគីហ្សូណា ពិតណាស់បើកការដ្ឋាននៅក្នុងអាណត្ដិទី៦ ពេលដែល​សម្ដេចតេជោធ្វើជានាយករដ្ឋមន្ដ្រី។ សួរថារដ្ឋាភិបាលថ្មីត្រូវលុបគម្រោងហ្នឹងទេ? អត់ទេ។ ប៉ុន្ដែត្រូវខិតខំជំរុញធ្វើឲ្យបានលឿន ដើម្បីឲ្យប្រជាពលរដ្ឋ(ប្រើប្រាស់)។ នេះហើយជានិរន្ដរភាព។ ជំរុញការលើកទឹកចិត្ត រុញរោងចក្រទៅតាមបណ្ដាខេត្ត រួមទាំងខេត្តកំពង់ចាម។ តើយើងឈប់ទេ? អត់ទេ។ យើងបន្ដរុញទៀត ដើម្បីឲ្យប្រជាពលរដ្ឋ(មានការធ្វើ)។ គោលនយោបាយដែលយើងរៀបចំពីមុនថាខិតខំដំឡើងបៀវត្សឲ្យប្រជាពលរដ្ឋ សួរថា(ដោយសារ)ស្ថានភាពសេដ្ឋកិច្ច(សកល) យើងអត់បន្ដទេ? យើងនៅបន្ដ(ធ្វើ) … ហ្នឹងហើយជានិរន្ដរភាព គឺបន្ដបម្រើប្រជាពលរដ្ឋ។ ចីរភាពនៃនយោបាយ សង្គតិភាព គឺភាពមិនប្រែប្រួល គឺបុព្វហេតុរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា គឺជាតិនិងប្រជាជនជាធំ។ ពីរនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលថ្មី។ និរន្ដរភាពនិងសង្គតិភាពនៃនយោបាយគឺដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

(២១) បន្តចុះជាប់ជាមួយប្រជាជនគ្រប់វិស័យ ហើយនឹងធ្វើការដើម្បីបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ

(គណបក្សប្រជាជនកម្ពុជា)បន្តនៅជាមួយប្រជាពលរដ្ឋ បន្តនូវគោលនយោបាយជូនប្រជាពលរដ្ឋ បន្តដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីរីកចម្រើន។ ម្សិលមិញខ្ញុំទៅសម្ពោធពេទ្យ «តេជោសន្តិភាព» ដែលជាពេទ្យធំជាងគេនៅកម្ពុជា មានជិត ១ម៉ឺនបន្ទប់ ហើយប្រកាសនូវកម្មវិធីពង្រីកវិសាលភាពនៃកម្មវិធីសមធម៌របស់យើង ដែលជាផ្នែកមួយនៃការពង្រីកកម្មវិធីសុខាភិបាលគ្របដណ្តប់។ នៅខែក្រោយនេះ ខ្ញុំនឹងចេញប្រ​កាសមួយទៀតគឺការរៀបចំប្រព័ន្ធបេឡាសន្តិសុខសង្គម បូកជាមួយការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ខែជូនទៀត។ អ្នកដែលទទួលការបណ្តុះបណ្តាលនឹងមានប្រមាណ ១លាន ៥សែននាក់ នេះរួមទាំងកម្មករ/ការិនី ដែលចង់បណ្ដុះបណ្តាលបង្កើនជំនាញរបស់ខ្លួនផង។ ខ្ញុំនឹងប្រកាសថែមទៀត។ ដើរប្រកាសអញ្ចឹងមិនសប្បាយយ៉ាងម៉េច។ ប្រកាសពីផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ហ្នឹងហើយដែលធ្វើឱ្យខ្ញុំក្មេង ថែមទាំងត្រូវច្រើនខ្សឺតទៀត បន្តធ្វើការងារកាន់តែល្អ។ ថាអ្នកណាចង់វាយប្រហារស្អីៗ ធ្វើអីរំខានខ្ញុំ ក៏ធ្វើតែតាមខ្លួនឯងចុះ។ ខ្ញុំនៅតែដើរជួបជាមួយប្រជាពលរដ្ឋ បន្តនូវគោលគំនិត បន្តនូវវិធីសាស្រ្ត និងបន្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចុះជាប់ជាមួយប្រជាជនគ្រប់វិស័យ ហើយនឹងធ្វើការដើម្បីបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ នេះហើយគឺជាអ្វីដែលធ្វើ។

(២២) ឆ្នាំ២០២៣ ប្រជាជនរាប់សិបលានទទួលស្គាល់លទ្ធផលគោលនយោបាយ … បើមិនបម្រើប្រជាជន តើយើងបម្រើអ្នកណា?

អ្នកខ្លះគេថា(របៀបដឹកនាំរបស់) ហ៊ុន ម៉ាណែត ដដែលៗ មិនខុសពីឪ។ ចង់ឱ្យខ្ញុំដូច ប៉ុល ពត ឬយ៉ាងម៉េច? វត្តដែលគេកសាងរាប់ពាន់ឆ្នាំ ​រុះមិនឱ្យធ្វើ? ស្ពានណាដែលគេធ្វើ នាំគ្នាដាក់ផ្តាច់? សាសនាកំពុងតែរីក លុបចោល? សេរីភាពបិទអស់? គោលនយោបាយដែលដើរ ដែលរីកចម្រើន ហើយប្រជាពលរដ្ឋផ្តល់ភាពកក់ក្តៅ ហើយជាពិសេស ឆ្នាំ២០២៣ នេះ សារសំឡេងប្រជាជនបានបញ្ជាក់ច្បាស់ណាស់ថារាប់សិបលាននាក់ ពេញចិត្តទទួលស្គាល់លទ្ធផលគោលនយោបាយដែលបានអនុវត្តកន្លងទៅ ហើយចង់បន្តឱ្យអនុវត្តបែបនេះជូនប្រ​ជា​ពលរដ្ឋតទៅទៀត។ បើមិនឱ្យស្តាប់ប្រជាជន តើឱ្យស្តាប់អ្នកណា? បើមិនត្រូវទទួលនូវការថើបរបស់ប្រជាជន តើឱ្យអ្នកណាថើប? បើមិនបម្រើប្រជាជន តើយើងបម្រើអ្នកណា? … ខ្ញុំសុំរំលឹកឡើងវិញកត្តាដែលជាមូលដ្ឋានចម្បង ដែលអ្វីគ្រប់យ៉ាងទាំងអស់អាចកើតមាននិងបន្តរីកទៅទៀតតាមផែនការ តាមគោលដៅដែលយើងចង់បានឱ្យប្រទេសឈានទៅមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ត្រូវធានាឱ្យបានជាដាច់ខាតនូវសន្តិភាពនៅក្នុងប្រទេសរបស់យើង នេះជាពាក្យដែលមិនអាចបាត់ចោលបានទេ។

ឥឡូវគេនាំគ្នាថា សន្តិភាពខ្មោច សន្តិភាពស្អីៗ។ តាមគេចុះ។ ប៉ុន្តែបងប្អូនយល់ហើយ។ បើគ្មានពាក្យនេះទេ យើងមិនអាចទៅរួចទេ។ គ្មានសន្តិភាព គឺគ្មានស្ថិរភាព ហើយបើគ្មានស្ថិរភាព គឺគ្មានការអភិវឌ្ឍស្រួលបួលនោះទេ។ ប្រជាជនរងរបួស ស្លាប់ ដីស្រែចម្ការ ដីធ្វើរោងចក្រ ក្លាយទៅជាដីចម្ការមីន។ រោងចក្រកំពុងតែផលិត ក្លាយទៅជាលេណដ្ឋាន​។ នៅអ៊ីស្រាអែល ប្រជាពលរដ្ឋដែលកំពុងធ្វើការ រួមទាំងនិស្សិតយើងមួយចំនួន ពីថ្ងៃ៧ ខែ១០ កំពុងតែធ្វើការ ពេលដែលគេផ្លោងចូល វាយគ្នា យកកន្លែងរោងចក្រនេះ ទៅជាកន្លែងជ្រកគ្រាប់។ សម័យនេះ អសន្តិសុខ សង្គ្រាមនៅប្រទេសមួយ អាចរាលដល់តំបន់មួយ កើតនៅតំបន់មួយ អាចរាលទូទាំងប្រទេស។ សង្គ្រាមនៅរុស្សី-អ៊ុយក្រែន មិនមែនត្រឹមតែធ្វើឱ្យរុស្សី-អ៊ុយក្រែន ខ្ទេចទេ វាធ្វើឱ្យវិបត្តិថាមពលថ្លៃប្រេង ថ្លៃអីឡើងលើ ធ្វើឱ្យប្រទេសជាច្រើននៅអឺរ៉ុប នៅអាមេរិក នៅប្រទេសជាច្រើនប៉ះពាល់សេដ្ឋកិច្ចដោយ​សារកំណើនសេដ្ឋកិច្ចត្រូវថយ ដោយសារវិបត្តិថាមពល។ ប្រទេសច្រើនណាស់ត្រូវដំឡើងថ្លៃភ្លើង។ ប្រជាពលរដ្ឋត្រូវចំណាយលុយកាត់ពីចំណាយផ្សេងយកទៅចាយទៅលើថ្លៃភ្លើង ជីវភាពរស់នៅប្រជាពលរដ្ឋ។ រាលពីនោះមកដល់នេះ ប្រទេសដែលយើងនាំចេញខោអាវមានសេដ្ឋកិច្ចធ្លាក់ចុះ។ យើងក៏លំបាកនាំចេញ។ អញ្ចឹងហើយបានជាយើងត្រូវរួមកសាងស្ថិរភាពសេដ្ឋកិច្ច (ជាមួយនឹង)សន្តិភាព។

(២៣) កម្ពុជាចូលរួមថែសន្តិភាពនិងស្ថិរភាពតំបន់

កម្ពុជាមិនត្រឹមតែ​បេ្តជ្ញាចិត្តក្នុងការថែរក្សាសន្តិភាពនៅក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែ ក៏ជាតួអង្គមួយរដ្ឋាភិបាលកម្ពុជាដើរតួនាទីយ៉ាងសំខាន់មួយ នៅក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ សមាជិកក្នុងអាស៊ាន ដើម្បីដើរតួនាទីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីចូលរួមថែរក្សាស្ថិរភាព សន្តិភាពនៅក្នុងតំបន់កុំឱ្យមានការប៉ះពាល់។ កាលពីឆ្នាំទៅ​ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ខំធ្វើការច្រើនណាស់ដើម្បីសម្របសម្រួលការវាយគ្នានៅភូមា ដើម្បីកុំឱ្យមានសង្គ្រាមរាលដាល។ វាយគ្នានៅភូមាប៉ុន្តែបញ្ហាចំនួនបានរាលមកដល់ថៃ មកដល់កម្ពុជា ដូចជារឿងលក់ដូរវត្ថុខុសច្បាប់អី ដើម្បីយកលុយមកវាយគ្នា។ ប្រជាពលរដ្ឋរត់ភៀសខ្លួនរាប់សែននាក់ទៅដល់ឥណ្ឌា ដល់ថៃ … នេះហើយបានជាយើងត្រូវយល់អំពីតម្លៃនិងថែរក្សាឱ្យបាននូវសុខសន្តិភាពនេះ។ ក្នុងករណីដូចនេះហើយ ដោយសារស្ថានភាពនៅក្នុងតំបន់កាន់តែខ្លាំង កងកម្លាំងអង្គការសហប្រជាជាតិត្រូវបញ្ជាឱ្យដកកម្លាំងចេញ រួមទាំងកងទ័ពកម្ពុជាផង ខ្ញុំបានឱ្យចេញបញ្ជាប៉ុន្មានថ្ងៃមុន។

(២៤) រាជរដ្ឋាភិបាលតាមដានជាប្រចាំនិងមានផែនការជាយថាហេតុ សម្រាប់ពលរដ្ឋកម្ពុជារស់នៅ/ធ្វើការ/រៀនសូត្រនៅអ៊ីស្រាអែល

ពាក់ព័ន្ធរឿងនៅអ៊ីស្រាអែល ខ្ញុំឃើញច្រើនណាស់។ អ្នកខ្លះជាអ្នកនយោបាយចាស់វស្សាចេញមកវាយរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតពីការរៃអង្គាសលុយដើម្បីទិញសំបុត្រយន្តហោះឱ្យនិស្សិតមកវិញ។ មកដល់ម៉ោងនេះ ១០ថ្ងៃជាង អត់មានឃើញប្រកាសរៃអង្គាសលុយអី។ តែបើគាត់ជិះយន្តហោះទៅអាមេរិកទៅបារាំងទៅអូស្រ្តា​លី រៃអង្គាសលុយខ្លួនឯងញឹក។ ចោទថារដ្ឋាភិបាលខ្មែរគ្មានយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញការពារអាយុជីវិតប្រជាពលរដ្ឋ។ (តាមពិត)ជីវិតប្រជាពលរដ្ឋគឺជាគោលដៅធំដែលយើងបានខិតខំធ្វើក្នុងរយៈពេល ៤៤ឆ្នាំនេះ ចាប់តាំងពីការរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល​ពត។ ការបញ្ចប់សង្គ្រាម ឈប់ឱ្យឈ្លោះគ្នា វាយគ្នា តាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ កូវីដ-១៩ ជួយសង្គ្រោះជីវិតប្រជាពល​រដ្ឋ សុខចិត្តប្រទេសកន្លែងខ្លះ ខិតខំរកវ៉ាក់សាំងដាក់ប្រទេស លើកចូលឆ្នាំដើម្បីជីវិតប្រជាពលរដ្ឋ …។

ខ្ញុំសុំជម្រាបបងប្អូនថា ថ្ងៃ​មុនខ្ញុំបានចេញសារជាបន្តបន្ទាប់ដើម្បីជម្រាបបងប្អូន ប៉ុន្តែនៅមានអ្នកកេងចំណេញនយោបាយមួយចំនួនថាអីថាចុះ។ សួរថា អ្នកទាំងអស់នោះ(ដែលអួតអញ្ចេះអញ្ចុះនោះ បាន)គិតពីផលប្រយោជន៍ប្រជាពលរដ្ឋទេ? បានត្រឹមតែចេញសារមួយឃ្លីប ២ឃ្លីប លើហ្វេកប៊ុក រួចហើយលែងគិត ទៅនិ​យាយរឿងអីផ្សេងហើយ។ បើគេគិតពីប្រជាពលរដ្ឋ ត្រូវគិតជាប់ប្រចាំ។ ជាគ្រោះអកុសលណាស់ដែលយើងមាននិស្សិតយើងម្នាក់បានទទួលមរណភាពនៅថ្ងៃទី៧(តុលា) ដែលសង្គ្រាមបានផ្ទុះដំបូង។ សពត្រូវបានយកមកដល់ភ្នំពេញ ធ្វើបុណ្យត្រឹមត្រូវតាមប្រពៃណីសាសនាម្សិលមិញ។ រាជរដ្ឋាភិបាលទទួលខុសត្រូវទាំងអស់។ ដែលយឺតយ៉ាវគឺដោយសារនៅអ៊ីស្រាអែលគេត្រូវបញ្ជាក់អត្តសញ្ញាណអីផ្សេងៗ។ តែយើងបានរៀបចំចប់តាមប្រពៃណី។

តាំងពីថ្ងៃផ្ទុះដំបូង មកដល់ម៉ោងនេះ រដ្ឋាភិបាលនៅតាមជាប់ជាប្រចាំ។ ខ្ញុំឱ្យរាយការណ៍មួយថ្ងៃ ៤ដង ម៉ោង ៧ព្រឹក ម៉ោង ១២ថ្ងៃត្រង់ ម៉ោង ៧ល្ងាច ហើយម៉ោង ១០យប់ អំពីស្ថានភាពបងប្អូននិស្សិតរបស់យើង ប្រជាពលរដ្ឋរបស់យើងនៅអ៊ីស្រាអែល និងស្ថានភាពនៅទីនោះ។ នាយករដ្ឋមន្រ្តីតាមផ្ទាល់។ រាល់ថ្ងៃ ព្រឹកមិញ​ម៉ោង ៧ គេ Update ឱ្យខ្ញុំ ឥឡូវនៅ ៤៥០នាក់ នៅទីនោះ។ ពីថ្ងៃផ្ទុះដំបូង ខ្ញុំតាមផ្ទាល់រហូតដល់ម៉ោង ៣ភ្លឺ ដោយសារនិស្សិត ៣នាក់ ដែលនៅជាប់នៅកន្លែងជួរមុខ ដែល ៤នាក់ និងមានស្លាប់ម្នាក់ រហូតទាល់តែយើងសម្របសម្រួល(រួច) … ៣នាក់ នៅជាប់កន្លែងផ្សេងទៀត។ នៅឆ្ងាយ។​ មានកន្លែងខ្លះជាប់នៅរោងចក្រ តែ ៣នាក់នៅក្រាបនៅក្នុងផ្ទះ។ យើងភ្ជាប់បានទូរស័ព្ទ។​ ខ្ញុំទូរស័ព្ទទៅជួប។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មខលទៅជួប។ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទងជួបជាមួយនិស្សិតដែលនៅក្នុងតំបន់។ នាយទាហានម្នាក់ នៅអគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ក្រសួងអប់រំបានទាក់ទងប្រទាក់ក្រឡាគ្នាជាមួយបណ្តាញរបស់គេ …។

ម៉ោង ៣ភ្លឺ យើងធ្វើការសម្របសម្រួល ទី១ ត្រូវរកនិស្សិត រកប្រជាពលរដ្ឋខ្មែរឱ្យបានព័ត៌មានទាំងអស់អ្នកណានៅកន្លែងណាប៉ុន្មាននាក់ព្យាយាមថ្ងៃទី ១ ទី ២ ទី ៣។ រកឱ្យឃើញពួកគាត់ ដើម្បីដឹងព័ត៌មានថាគាត់មានកន្លែងសុវត្ថិភាព ឬអសុវត្ថិភាពយ៉ាងម៉េច? ធ្វើយ៉ាងណាឱ្យគាត់មានប្រទាក់ក្រឡានៅក្នុងកិច្ចការសុខសុវត្ថិភាព។ ទី២ ក្រោយពីយើងប្រទាក់ក្រឡាគ្នាហើយ ត្រូវពិនិត្យមើលថាអ្នកណានៅក្នុងតំបន់សុវត្ថិភាព អ្នកណានៅក្នុងតំបន់អសុវត្ថិភាព ហើយខិតខំសម្របសម្រួលយកអ្នកពីតំបន់ដែលអសុវត្ថិភាពយកចូលកន្លែងសុវត្ថិភាពដែលអាចធ្វើទៅបាន … យើងធ្វើការគ្រប់ Channel ទាំងអស់។ ស្ថាប័នសន្តិសុខយើងធ្វើការជាមួយស្ថាប័នសន្តិសុខអ៊ីស្រាអែល ធ្វើការជាមួយកងទ័ពអ៊ីស្រាអែល បញ្ជូនឱ្យគេសម្របសម្រួលដើម្បីរំដោះចេញ។ ក្រសួងអប់រំធ្វើការជាមួយបណ្ដាសាលា។ ក្រសួងកសិកម្ម(ក៏)ធ្វើការ(ដែរ)។ យើងធ្វើផ្ទាល់ជាមួយនិស្សិត ដែលប្រទាក់ក្រឡាគ្នាតាមប្រព័ន្ធ Telegram។ និស្សិតនៅទីនោះចងក្រងគ្នា។ អញ្ចឹងយើងមួយយប់ ២ថ្ងៃ ថា ៣ថ្ងៃ យើងអាចប្រមូលបានជាង ៤៥០នាក់ …។

យើងគ្មានកងទ័ពនៅលើដីទេ យើងពឹងទៅដល់អាជ្ញាធរមូលដ្ឋាន។ ថ្ងៃមុន គ្រាន់តែខ្ញុំដាក់សារទៅបងប្អូនថាឱ្យស្តាប់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព មានអ្នកខ្លះចោទខ្ញុំថាបាត់បង់អធិបតេយ្យភាព ស្អីៗ។ ជីវិតប្រជាពលរដ្ឋជាគោល។ យើងទៅទីនោះអត់បានទេ។ យើងត្រូវខិតខំប្រទាក់ក្រឡានៅស្ថាប័នទីនោះ … យើងបន្តឱ្យចំណុច។ និស្សិតនៅកន្លែងណា គាត់បាញ់រូបមកឱ្យយើងៗ បាញ់បន្តទៅឱ្យខាងទាហានអ៊ីស្រាអែល ដើម្បីចូលទៅក្នុងតំបន់ហ្នឹង … ព្រោះពេលហ្នឹងវាគ្រោះថ្នាក់ ច្របូកច្របល់ មិនដឹងអ្នកណាជាអ្នកណា? មានអ្នកបន្លំ។ អញ្ចឹងត្រូវបញ្ជាក់ថា គេប្រាកដជាដឹងថានេះជាប្រជាពលរដ្ឋខ្មែរ … ទម្រាំតែយើងនាំគាត់ចេញមកបានដោយសុវត្ថិភាព ដល់ម៉ោង ៣ភ្លឺ។ ព្រឹកព្រលឹម ខ្ញុំបានចេញសារមួយជូនបងប្អូន ហើយស្ថាប័នយើងផ្សេងៗ ទាំងឧបនាយករដ្ឋមន្ត្រី ទាំងរដ្ឋមន្ត្រីនៅបន្តតាមរហូតមួយយប់ទល់ភ្លឺ រហូតទៅដល់យើងធានាបាន​។ បងប្អូនខ្លះនៅជាប់នៅក្នុងតំបន់ កន្លែងខ្លះដោយសារការលំបាកពេក រហូតទៅដល់ខ្វះទឹកខ្វះអី យើងក៏បានជួយ។ កន្លែងខ្លះយឺតយ៉ាវខ្លះ យើងក៏បានចាត់ចែងឲ្យកុងស៊ុលយើងនៅនោះទិញអាហារទិញអីផ្តល់ជូន។ មិនមែនថានៅកន្លែងគេគ្មានទេ ប៉ុន្តែពេលដែលច្របូកច្របល់ពិបាកគ្រប់គ្រង …។

ខ្ញុំត្រូវចេញគោលការណ៍ថាតាមដានឲ្យជាប់នៅក្នុងគោលការណ៍នេះ ហើយរៀបផែនការជាជំហាន។ ចំពោះអ្នកដែលនៅកន្លែងសុវត្ថិភាព ឬមិនសុវត្ថិភាព បានធ្វើការជាមួយសាលាដើម្បីគេចល័តនៅក្នុងមួយថ្ងៃ ពីរថ្ងៃដំបូង ច្របូកច្របល់មែនទែន។ ឥឡូវស្ថានភាពអាចគ្រប់គ្រងបានច្រើននៅទីនោះ។ ប៉ុន្តែវានៅមានភាពមិនច្បាស់លាស់នៅឡើយ។ យើងបានរៀបចំផែនការយថាហេតុបន្តទៀត។ នៅថ្ងៃទី១៤(តុលា) មួយអាទិត្យក្រោយ យើងបានរៀបចំកន្លែងសុវត្ថិភាពបម្រុង។ ទី១ គឺសុវត្ថិភាពដែលប្រព័ន្ធការងារ ស្ថាប័នក្រុមហ៊ុនអ៊ីស្រាអែលដែលទទួលខុសត្រូវ រៀបចំសម្រាប់ប្រជាពលរដ្ឋគេ សម្រាប់បងប្អូនរបស់យើងដែលធ្វើការនៅនឹងកន្លែងនោះ។ ទី២ បានឲ្យរៀបចំកន្លែងសុវត្ថិភាពរបស់យើងនៅឆ្ងាយពីកន្លែងប្រឈម ជិត ៣០០ គីឡូម៉ែត្រ យកកន្លែងព្រំដែនអេហ្ស៊ីប Jordan ហើយនិងអ៊ីស្រាអែល … បានន័យថា ឧទាហរណ៍ដូចស្ថានភាពកំពុងផ្ទុះនៅព្រះវិហារ ខ្ញុំរៀបចំកន្លែងនៅកំពង់ចាម ដើម្បីយកបងប្អូនមក។ រឿងប៉ុណ្ណឹង។ ជាផែនការយថាហេតុ ដើម្បីបងប្អូនចេញពីកន្លែងគ្រោះថ្នាក់នោះ។

បើសិនជាទូទាំងប្រទេសអ៊ីស្រាអែលមានសភាពការណ៍ខ្លាំង យើងមានផែនការដើម្បីផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋយើងបន្ថែមទៀតក្រៅពីនេះ។ យើងបានគិតគូរគ្រប់ជំហានជូនប្រជាពលរដ្ឋយើង ហើយខ្ញុំសុំឲ្យនិស្សិត គ្រួសារ និងប្រជាពលរដ្ឋទូទាំងប្រទេសបានដឹង។ យើងបានគិតគូរជាយថាហេតុគ្រប់ហើយ … ប្រជាពលរដ្ឋ កសិដ្ឋានអី ចាប់ផ្តើមធ្វើការធម្មតាឡើងវិញ។ បងប្អូនអ្នកដែលស្ម័គ្រចិត្ត​ចេញ យើងផ្តល់មធ្យោបាយដឹកជញ្ជូន និងការស្នាក់នៅហូបចុក យើងជួលអូតែលផ្កាយ៥មួយនៅព្រំដែនដែលអាចដាក់ជាង ៤០០នាក់នៅហ្នឹង។ យើងត្រៀមហើយ …។

ទៅក្រៅប្រទេស ខ្ញុំជួបជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន។ មានប្រទេសខ្លះគាត់ជម្លៀសប្រជាពលរដ្ឋគាត់មួយចំនួន ដូចជានៅថៃអញ្ចឹង។ ប្រជាពលរដ្ឋគាត់ ៣ ម៉ឺននាក់នៅទីនោះ។ អ្នកដែលចង់ភៀសខ្លួនចេញប្រ​ហែលជា ១/៣។ ២/៣ ទៀតគាត់អត់ចេញ។ គាត់នៅបន្តធ្វើការនៅហ្នឹង ព្រោះកន្លែងសុវត្ថិភាព។ ភាគច្រើនជាអ្នកនៅភាគខាងត្បូង។ ខ្ញុំសួរនៅវៀតណាម សួរនៅឡាវ នៅអីគឺមានផែនការយថាហេតុដូចយើង ប៉ុន្តែប្រជាពល​រដ្ឋនៅធ្វើការធម្មតា។ ការស្ម័គ្រចិត្តចេញអត់មាន។ ប្រទេសជាច្រើនមានផែនការយថាហេតុដូចយើង។ សួរថាគេមិនគិតពីសុវត្ថិភាពប្រជាពលរដ្ឋទេ? គិតដូចគ្នា យើងបានគិតគូរនេះ។ ប៉ុន្តែនៅថ្ងៃដែលយើងប្រកាសនៅថ្ងៃភ្ជុំធំទី២ បងប្អូនដែលចុះឈ្មោះ ក្នុងចំណោមនោះជាង ៤២០ នាក់ជាង ដែលចូលមកប្រាប់ក្នុង Telegram ថាអ្នកណាស្ម័គ្រចិត្តទៅកន្លែងបណ្តោះអាសន្ន រហូតកន្លែងស្នាក់មានសុវត្ថិភាព ចាំមកកន្លែងធ្វើការវិញ។ ដោយកត្តាផ្សេងៗ បងប្អូនស្ម័គ្រចិត្តថាមិនចាកចេញទេ។ គាត់នៅបន្តធ្វើការនៅកន្លែងដែលគាត់នៅទៀត ដែលគាត់គិតថាមានសុវត្ថិភាពស្រួលបួល ហើយថែមទាំងមានការធានាពីម្ចាស់កសិដ្ឋាន និងអ្នកធានា …។

ដែលវាពិបាកគឺអ្នកនៅស្រុកបារាំង អ្នកនៅប្រទេសអឺរ៉ុបរាប់ពាន់គីឡូ ដឹងស្ថានភាពពីសុវត្ថិភាពអ៊ីស្រាអែលជាងនិស្សិតខ្មែរយើងដែលកំពុងរៀននៅអ៊ីស្រាអែលទៀត។ នៅពេលដែលរដ្ឋាភិបាលរៀបចំកន្លែងសុវត្ថិភាពចម្ងាយ ៣០០ គីឡូម៉ែត្រ បណ្តោះអាសន្ន ធានាការស្នាក់នៅ ហូបចុក ដឹកជញ្ជូនទាំងអស់ ក្រែងលោបងប្អូន(ត្រូវការ) បងប្អូនថាអត់ទេ ខ្ញុំនៅកន្លែងធ្វើការបន្តសិន … ទី២ ខ្ញុំនៅនេះធ្វើការផង ហើយមានការធានា យកចិត្តទុកដាក់ពីម្ចាស់កសិដ្ឋានជួយខ្ញុំ ដូចជាជួយជនជាតិអ៊ីស្រាអែលនិងរដ្ឋាភិបាលគេដូចគ្នា។ អ្នកនៅក្រៅប្រទេសមួយចំនួន គឺច្បាស់ជាងប្រជាពលរដ្ឋខ្លួនឯងនៅទីនោះទៀត … រដ្ឋាភិបាលបានគិតគូរហើយ ត្រៀមលក្ខណៈហើយ ក៏ដូចជារដ្ឋាភិបាលច្រើនប្រទេសណាស់ដែលនៅទីនោះ … សូមបញ្ជាក់ថា(រាជរដ្ឋាភិបាល)ការយកចិត្តទុក​ដាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅគ្រប់កន្លែង រួមទាំងនិស្សិតរបស់យើងនៅអ៊ីស្រាអែល។ យើងបានធ្វើការជាប់ជាប្រចាំ​នៅក្នុង ២-៣ សប្តាហ៍នេះ និងបន្តរហូតស្ថានភាពនៅទីនោះត្រូវបានបញ្ចប់ …។

សូមបងប្អូនជឿទុកចិត្តចុះ ហើយខ្ញុំសូមយកពេលនេះបញ្ជូនសារ​។ យើងមិនមែនត្រឹមតែចេញវីដេអូមួយ clip ពីរclip ​ហើយឈប់និយាយជាមួយបងប្អូន ទៅនិយាយរឿងអីផ្សេងទេ។ យើងធ្វើការជាប់ជាប្រចាំ មួយថ្ងៃរាយការណ៍ឲ្យខ្ញុំ ៤ ដង នាយករដ្ឋមន្ត្រីតាមដានផ្ទាល់។ គ្រប់ស្ថាប័នរបស់យើងធ្វើការដើម្បីឲ្យក្តាប់បាននូវបងប្អូន ពេលដែលគាត់ត្រូវការជាបន្ទាន់ ដើម្បីធ្វើការជាមួយនឹងបណ្តាញរបស់យើងនៅអ៊ីស្រាអែល រួមទាំងកុងស៊ុលកិត្តិយសយើងនៅទីនោះដើម្បីធ្វើការចលនា ត្រៀមមធ្យោបាយ ត្រៀមកន្លែងសុវត្ថិភាពឲ្យបងប្អូនរបស់យើង​។ អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋនៅទីនេះ ខ្មែរយើងនៅទីនេះ បងប្អូននៅក្នុងប្រទេស និស្សិតខ្មែររបស់យើង រដ្ឋាភិបាលមិនចោលបងប្អូនទេ ជឿទុកចិត្តទៅលើការងារនេះ ហើយសូមផ្តាំផ្ញើសួរអ្នកដែលប្រកាសកោកៗថា រៃលុយទិញសំបុត្រយន្តហោះ បានប៉ុន្មានហើយរាល់ថ្ងៃនេះ? ខ្ញុំសូមសួរមួយម៉ាត់។ បើចង់ចេញមែន គាត់មានលុយនៅក្នុងផ្ទះរបស់គាត់។ ទិញបានហើយ ទិញតែសំបុត្រមួយក៏បានដែរ។

មានអ្នកខ្លះមើលងាយរហូតដល់បងប្អូននិស្សិតខ្មែរយើងនៅអ៊ីស្រាអែលទៀត។ ខ្លួននៅក្រៅប្រទេសទេ នៅពេលដែលនិស្សិតយើងបញ្ជូនរូបមកឲ្យគ្រួសារ មកឲ្យមិត្តភក្តិថាខ្ញុំនៅធ្វើការនៅចម្ការខ្ញុំគ្មានឮគ្រាប់ផងកន្លែងខ្លះ គេចេញមកថានិស្សិតទាំងអស់នោះអន់ខួរក្បាល។ ដល់តែអ្នកនៅពីចម្ងាយ អត់ដឹងរឿង ទៅជាអ្នកពូកែខួរក្បាលវិញ … បងប្អូនដែលដឹងពីហានិភ័យរបស់គាត់ គឺអ្នកនៅហ្នឹងឯង។ បើគាត់ចេញមកគាត់ប្រាប់ថាកន្លែងគាត់នៅសុវត្ថិភាព កន្លែងខ្លះគាត់ឮគ្រាប់មានហានិភ័យមែន តែគាត់មិនចាំបាច់ចេញទេ ព្រោះមានការធានា និងនៅបន្តការងារទៀត គួរតែជឿគាត់ទៅ ជឿអ្នកនៅផ្ទាល់នៅហ្នឹងកន្លែង។ រដ្ឋាភិបាលជឿគាត់។ មិនបង្ខំទេ តែត្រៀមលក្ខណៈ។ បើគាត់ត្រូវការ យើងនឹងផ្តល់ការជម្លៀសនោះ។ ជំហាន១ ទៅកន្លែងសុវត្ថិភាពចម្ងាយ ៣០០ គីឡូម៉ែត្រ ហើយបើមានស្ថានភាពផ្ទុះខ្លាំងនៅទូទាំងអ៊ីស្រាអែល ដែលត្រូវការជម្លៀសទ្រង់ទ្រាយធំ យើងត្រៀមយថាហេតុរួចហើយ។ យើងមិនដើរក្រោយសភាពការណ៍ទេ យើងដើរមុនសភាពការណ៍ តែយើងមិនលោតតាមសភាពការណ៍ ហើយជាពិសេសយើងស្តាប់បងប្អូននៅនៅទីនោះ។

និយាយត្រង់ ខ្ញុំភ្ញាក់ផ្អើលនៅពេលដែលខ្ញុំបានចម្លើយពីបងប្អូនជាង ៤០០ នាក់នៅថ្ងៃ១៤(តុលា)ដែលបញ្ជូនមកខ្ញុំថាកន្លែងសុវត្ថិភាពយើងនៅអូតែលផ្កាយប្រាំ ៣០០ គីឡូម៉ែត្រ ពីកន្លែងសង្គ្រាម អត់មាននិស្សិតណាថាយើងចាំបាច់ទៅហ្នឹងទេ។ នៅពេលដែលនិស្សិតនៅក្នុងតំបន់ ថែមទាំងនៅជិតតំបន់កាហ្សាថា “ខ្ញុំមិនទាន់មានការចាំបាច់ទៅទេ។ ខ្ញុំនៅទីនេះ ធ្វើការបន្តទៀត”។ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង។ ខ្ញុំគិតថា បងប្អូនយើងយ៉ាងហោចណាស់ក៏ចង់ចេញពីតំបន់ទៅកន្លែងមានសុវត្ថិភាពដែរ។ យ៉ាងហោចណាស់ក៏មានពាក់កណ្ដាល ឬក៏ ១០% ដែរ បើមិន ៤០០ នាក់ជាង ក៏មាន ៤០ នាក់ដែរ។ តែនេះអត់សោះ។ គឺទាំងអស់គ្នាឯកភាពថាខ្លួននៅមានជំនឿទុកចិត្តនៅនឹងកន្លែង … ហើយមានការធានាសុវត្ថិភាពពីអ្នកគ្រប់គ្រងនៅកន្លែងនោះ។ សួរថារឿងចប់ឬនៅ? មិនទាន់ចប់ទេ។ ស្ថានភាពនៅអ៊ីស្រាអែលយើងនៅបន្តតាមដាន។ យើងនៅបន្តត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ បងប្អូន ជាពិសេសនិស្សិតរបស់យើងជាង ៤០០ នាក់នៅទីនោះ។

ខ្ញុំយកឱកាសនេះ ដើម្បីអរគុណសាជាថ្មីជូនទៅដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសតាមដានសម្របសម្រួលជាប្រចាំ។ សូម្បីតែម្សិលមិញ មន្ត្រីក្រសួងការបរទេសធ្វើការជាប្រចាំ ឯកអគ្គរដ្ឋទូតរបស់យើងនៅប្រទេសអេហ្ស៊ីប ធ្វើការជាមួយរដ្ឋាភិបាលអេហ្ស៊ីប។ ថ្ងៃមុនខ្ញុំបានជួបប្រធានាធិបតីអេហ្ស៊ីប ចូលរួមប្រជុំនៅចិន។ ខ្ញុំបាននិយាយគ្នាថា បើមានសភាពការណ៍ ខ្ញុំសុំឲ្យអេហ្ស៊ីបបើកច្រក។ ផែនការយថា​ហេតុ ដើម្បីបើមានសភាពការណ៍នៅអ៊ីស្រាអែល បិទអីៗ សូមឲ្យ(អេហ្ស៊ីប)បើក។ អរគុណទៅដល់កុងស៊ុលកិត្តិយសរបស់យើងនៅទីនោះ។ គាត់ជនជាតិអ៊ីស្រាអែលទេ តែយើងឲ្យគាត់ធ្វើជាកុងស៊ុលកិត្តិយស។ គាត់បានជួយធ្វើការ ហើយថ្ងៃមុនគាត់បានទៅជួបផ្ទាល់ជាមួយនិស្សិតរបស់យើងនៅកំពុងធ្វើការនៅទីនោះ ហើយមានអ្នកបកប្រែម្នាក់។ គាត់ទៅនិយាយប្រាប់និស្សិតរបស់យើងថា អ្នកឯងជឿទុកចិត្ត ហើយអ្នកឯងមានមោទ​នភាពដែលរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីរបស់អ្នកឯង បានតាមដានសភាពការណ៍ជាប់ជាប្រចាំ ហើយឲ្យខ្ញុំចាត់ចែងជាប្រចាំដើម្បីមើលសុខទុក្ខ …។

មានប្អូនស្រីម្នាក់ ចាន់ណា ឬ ចាន់នី មានប្តីជាអ៊ីស្រាអែល រស់នៅនោះ បានដើរតួនាទីសំខាន់ណាស់ជួយក្នុងការសម្របសម្រួលជាមួយអ្នកនៅគ្រប់គ្រងនិស្សិតរបស់យើង ជាមួយនឹងអាជ្ញាធររបស់គេ។ ប្រធាននិស្សិតរបស់យើង ក៏បានសម្របសម្រួលគ្នា។​ ខ្ញុំអរគុណណាស់។ ពេលដែលមានការលំបាក សាមគ្គីភាពរបស់ខ្មែរយើងរឹងមាំ រវាងរដ្ឋាភិបាលនៅខាងក្នុងជាមួយនឹងនិស្សិតយើង ជាមួយប្រជាពលរដ្ឋយើង ជាមួយអាជ្ញាធរអ៊ីស្រាអែល រឹងមាំដើម្បីផលប្រយោជន៍ទាំងអស់គ្នា។ នេះហើយភាពខ្លាំងរបស់កម្ពុជារបស់យើង។ ទោះបីជាមានការចោទប្រកាន់ផ្សេងៗ វាយប្រហារយ៉ាងណាក៏ដោយ សាមគ្គីភាពរវាងអ្នកពាក់ព័ន្ធ រាជរដ្ឋាភិបាល ជាមួយនិស្សិតរបស់យើង ជាមួយគ្រួសារគឺនៅរឹងមាំ។ នេះជាមោទនភាព ហើយយើងនៅបន្តនិងខិតខំធ្វើការងារឲ្យជាប់ជាប្រចាំជូនបងប្អូនយើង មិនទុកឲ្យអ្នកណាម្នាក់មិនបានទទួលការថែរក្សាទេ។

ខ្ញុំសូមផ្តាំទៅអស់លោកដែលអង្គុយវាយប្រហារនៅខាងក្រៅប្រទេស។ (ពួកលោកនិយាយចង់)យកគុណសម្បត្តិណាស់។ (សូម)យកទៀតចុះ។ ចង់អ្នកឯងយកយ៉ាងម៉េច ក៏ខ្ញុំមិនឈឺក្បាលទេ។ អ្វីដែលសំខាន់ ប្រជាពលរដ្ឋខ្ញុំនៅគ្រប់កន្លែង។ យើងអាចក្តាប់បាន យើងអាចជួយបានគ្រប់បែប តាមលទ្ធភាព ជាជំហានដែលយើងធ្វើទៅបាន ហើយយើងត្រៀមគ្រប់លក្ខណៈទាំងអស់។ នេះជាការពិត។ មិនថានៅក្នុងនិងក្រៅប្រទេសទេ យើងខិតខំដើម្បីជួយ។ នេះជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។

ខ្ញុំសួរអាប្អូនមួយដែលកំពុងតែក្រាបនៅក្នុងអគារ។ គ្នាអត់ដែលដឹងសង្គ្រាមយ៉ាងម៉េចទេ។ រៀនឆ្នាំទី៣ សាលាកសិកម្ម។ ពេលដែលជាប់នៅក្នុងតំបន់(ផ្ទុះការវាយប្រហារ) ថ្ងៃហ្នឹងតាមទូរស័ព្ទ “បងអើយ ឥឡូវលឺរថក្រោះចូលមកហើយ”។ គាត់ភ័យ។ ខ្ញុំប្រាប់ថាបើសិនជារថក្រោះចូលទៅជាសារសុវត្ថិភាព ព្រោះកម្លាំងធំទៅដល់ហើយ​។ តែគាត់ភ័យ ហើយគាត់ប្រាប់ថា បងអើយខ្ញុំយល់ហើយសន្តិភាព។ ក្មេងកើតក្រោយគ្រាប់ផ្លោង។ កំពុងតែក្រាប ​គេបាញ់គ្នានៅខាងក្រៅ ពេលនោះបានដឹង(គុណ)សន្តិភាព។ កងទ័ព​យើងនៅលីបង់ចម្ងាយប៉ុន្មានរយគីឡូម៉ែត្រពីនោះ ក៏មានគ្រាប់ផ្លោងធ្លាក់ក្នុងចម្ងាយប្រហែលជា ២០ ទៅ ៣០គីឡូម៉ែត្រ … គេឲ្យចូលទៅហូបបាយក្នុងលេណដ្ឋាន។ ឃើញ​កងដោះមីនយើងម្នាក់ពាក់មួកខៀវនៅទីនោះ។ (គាត់ជា)ទាហានផង។ គាត់ថាលើកទីមួយហើយដែលខ្ញុំហូបបាយក្នុង​​ត្រង់សេ។ នេះមិនមែនជាសមយុទ្ធបាញ់គ្រាប់ពិតទេ តែជាការបាញ់គ្នាពិតប្រាកដ។ គាត់សរសេរ “ខ្ញុំដឹងគុណហើយសន្តិភាព”។ កុំចាំដល់បាត់ បានយើងស្ដាយ រួមគ្នាថែរក្សាសន្តិភាពឲ្យបាន …។

ទាំងទ័ពយើង ទាំងទ័ព UN ត្រូវកម្ទេចសម្ភាររាប់លានដុល្លារចោល។ គេបាញ់រូបឲ្យខ្ញុំ រថយន្ត KAMAZ ហ្នឹងល្អៗណាស់ ហើយទាហានមួយណាដែលមិនស្រឡាញ់ឡាន KAMAZ ដែលមួយគ្រឿងសឹងតែ ២០ម៉ឺនដុល្លារ​។ តែដកចេញមិនបាន។ ត្រូវតែយកអេស្កាវ៉ាទ័រកម្ទេចចោល។ ហ្នឹងគ្រាន់តែកម្ពុជា។ ទ័ពគ្រប់ប្រទេសទាំងអស់ត្រូវបំផ្លាញចោលទាំងអស់។ ស្អីយកបានយក ស្អីយកមិនបាន រួមទាំងរថយន្ត រថក្រោះ រួមទាំងអាវុធ យកមិនបាន កម្ទេចចោលនៅនឹងកន្លែង។ ដករត់សិនឲ្យរួចផុត … ទូកទៅកំពង់នៅ។ សួរថា ប្រជាជនម៉ាលីដែលនៅជុំវិញនោះ តើពេលដែលគេចូលមកហ្នឹង ប៉ុន្មាននាក់ដែលគេអាចសងសឹក។ ថាអ្នកឯងធ្លាប់ធ្វើការជាមួយពួក UN ចាប់បាញ់ចោល។ ខ្ញុំសង្ឃឹមថាមិនមានការហ្នឹងកើតឡើងទៅចុះ …។

បងប្អូនទាំងអស់នៅទីនេះ មិនមែនតែអ្នកដែលមានអាយុច្រើនធ្លាប់ឆ្លងកាត់សង្គ្រាមទេ ខ្ញុំនិយាយពីនិស្សិតរបស់យើង កងទ័ពយើងដែលកំពុងប្រឈមរាល់ថ្ងៃនេះ អាយុប៉ុនបងប្អូននេះឯង។ ជួនកាលក៏មានអ្នកកំពង់ចាមដែលកំពុងធ្វើ​ការនៅទីនោះ។ បងប្អូនយើងដែលបញ្ជូនរូបមក កំពុងតែជាប់នៅក្នុងតំបន់ដូចនៅអាហ្រ្វិកអីអញ្ចឹងកំពុងតែវាយគ្នា។ ដកថយ។ នេះហើយបងប្អូន ចំណុចចុងក្រោយ សូមចាំពីសន្តិភាព។ ដោយសារសន្តិភាពនេះហើយ ទើបយើងមានការអភិវឌ្ឍ ដែលថ្ងៃមុនខ្ញុំនិយាយរឿងម៉ែកាពៅនោះ។ បងប្អូនណាដឹងរឿងម៉ែកាពៅ? ខ្ញុំសុំមិននិយាយរឿងហ្នឹងចុះ គ្រាន់តែដឹងថា ដោយសារតែសុខសន្តិភាព ស្ថិរភាព ដែលយើងអាចមានលំនឹងអង្គុយនៅទីនេះ។ តិចឬច្រើនរដ្ឋាភិបាលអាចផ្ដល់ផលប្រយោជន៍របស់យើងជាជំហានៗតទៅទៀត …។

(២៤) គណបក្សប្រជាជនកម្ពុជាសងគុណដោយខំធ្វើឲ្យក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋក្លាយជាការពិត

(យើងទាំងអស់គ្នា)ចង់ឲ្យជំនាន់កូនៗ កាន់តែបានល្អជាងយើងទៀត។ មែនទេ? យើងបានល្អជាងជំនាន់ម៉ែយើងហើយ។ ម្ដាយរបស់យើងអាចល្អជាងជំនាន់យាយរបស់យើង ឬមួយម្ដាយខ្លះអាចនឹងលំបាកជាងជំនាន់របស់យាយ ព្រោះយាយកើតក្នុងជំនាន់សង្គមរាស្រ្តនិយម ដល់ម្ដាយកើតមកក្រោយជំនាន់អាពតភ្លាមៗ លំបាក។ តែភាគច្រើននៅទីនេះ អាយុប្អូនខ្ញុំទេ។ ខ្ញុំសក់ខ្មៅ តែជិត៥០ហើយ។ ជិតកន្លះសតវត្សរ៍ហើយ … ជំនាន់ម្ដាយយើង ផ្លូវជាតិលេខ ៧នេះ អត់សូវមានឡានទេ។ មួយៗ ជួនកាលកន្លែងខ្លះគេស្ទាក់បាញ់។ នៅព្រៃឈរអីហ្នឹង។ ជំនាន់យើងមានឡានច្រើន ហើយលែងមានបាញ់។ ឥឡូវកូនៗ កើតមក ចំជំនាន់ផ្លូវរីក ផ្លូវកាន់តែល្អ។ ទម្រាំជំនាន់ចៅ យើងអាចនឹងមានផ្លូវល្បឿនលឿន ព្រោះផ្លូវល្បឿនលឿននឹងធ្វើ។ ថ្ងៃក្រោយយើងនឹងធ្វើមួយខ្សែទៀតដូចភ្នំពេញ-ព្រះសីហនុអញ្ចឹង។

ក្រុងកំពង់ចាម មានហាង តាម៉ាប់។ កាលមុនឆ្លងទៅត្រើយម្ខាង អត់មានស្ពានកោះប៉ែន អត់ស្ពានគីហ្សូណាទេ។ ឥឡូវមានហើយ។ កាលមុនអត់មានរោងចក្រដែលយើងធ្វើការនៅទីនេះទេ ធ្វើស្រែទាំងអស់គ្នា កសិកម្មពឹងទៅលើធម្មជាតិច្រើន។ អត់មានភ្លើងអគ្គិសនី អត់ផ្លូវបេតុងចូលឃុំទេ។ គ្មានវិទ្យាល័យ នៅគ្រប់ស្រុកនោះទេ។ ឥឡូវយើងមាន។ មណ្ឌលសុខភាព​នៅតាមបណ្ដាឃុំ ប៉ុស្តិ៍សុខភាពតាមឃុំ។ អញ្ចឹងពីមួយជំនាន់ៗ បងប្អូនប្រាកដជាចង់ឲ្យរីកជាងមុន។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្មានអីដើម្បីសងគុណបងប្អូនក្រៅពីខិតខំធ្វើឲ្យក្ដីសង្ឃឹមរបស់បងប្អូនក្លាយជាការពិត ឲ្យជំនាន់កូនចៅរបស់បងប្អូនកាន់តែរីកចម្រើនជាងបងប្អូនតទៅទៀត។ អញ្ចឹងរួមគ្នាថែរក្សាឲ្យបានកត្តាសំខាន់គឺសន្តិភាព និងការអភិវឌ្ឍរបស់យើង។

ថ្ងៃនេះ មេឃក៏អបអរជាមួយយើងដែរ … ម៉ោង ៦ព្រឹកមិញស្រោចតិចៗមក។ ឥឡូវនេះ អត់អីទេ។ ហោះបាន។ ខ្ញុំ​មានទម្លាប់កុងភ្លៀងហ្នឹងតែម្ដង។ ឯកឧត្ដម គឹម ប៊ុនថាន ដើរជាមួយខ្ញុំ ១០ឆ្នាំហើយ។ កុងរឿងភ្លៀង។ គេទៅណា អ្នកមានបុណ្យ គឺភ្លៀងធ្លាក់។ ខ្ញុំទៅណា ដាច់គ្រាប់ភ្លៀង។ ភ្លៀងខ្លាំងម៉េចក៏ដោយ តែទៅដល់គឺហាក់ដូចជាអំណោយផល។ មានតែម្ដងទេដែលកម្មវិធីភ្លៀងបាក់រោង … កាលមុនមានជំងឺកុងមេក្រូ។ និយាយៗ ឆេះ​អំភ្លីបាត់។ មិនឆេះតែនៅស្រុក​ខ្មែរទេ ឆេះទៅដល់ស្រុកបារាំងទៀត កម្មវិធីជួបប្រជាពលរដ្ឋខ្មែរ។ គេនិយាយ គេច្រៀងមួយថ្ងៃ ខ្ញុំឡើងឆាកឆេះអំភ្លីបាត់។ ថ្ងៃមុន កម្មវិធីនៅពោធិសាត់ មេអគ្គិសនីកម្ពុជាទៅ ថាធានាមិនឲ្យដាច់ភ្លើង យកម៉ាស៊ីនធំយកទៅដាក់ថាមិនឲ្យដាច់។ គ្រាន់តែខ្ញុំកាន់មេក្រូឆេះទាំងម៉ាស៊ីនភ្លើងហ្នឹងទៀត។ ប៉ុន្តែ ប៉ុន្មានឆ្នាំនេះល្អ គ្រាន់តែកុងភ្លៀងមួយ។

អរគុណចំពោះការរៀបចំនៅទីនេះ។ អរគុណឯកឧត្ដម លោកជំទាវ ដែលបានអញ្ជើញមកចូលរួមនៅទីនេះ ហើយជាពិសេសបងប្អូន កម្មករ/ការិនី ទាំងអស់​ដែលងើបតាំងពីព្រលឹម … បងប្អូនខ្លះពិសេសស្រ្តីមានផ្ទៃពោះអាចទៅសម្រាកយកកម្លាំងវិញ ព្រោះយើងត្រូវថែរក្សាសុខភាពសម្រាប់ពីរនាក់ ប្អូនខ្លះបីនាក់។ ចំពោះប្រុសៗតភាគទៅណា បងមិនដឹងទេ តែយ៉ាងណាធ្វើដំណើរដោយសុខសុវត្ថិភាព ហើយសូមជូនពរឲ្យសុខភាពល្អ និងបន្តរីកចម្រើនតទៅទៀតទាំងអស់គ្នា និងជូនពរ ប្រសិទ្ធពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ឲ្យទទួលបាននូវសេចក្ដីសុខ ទទួលបាននូវពរ ៤ និង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនេះផងដែរ សម្រាប់បងប្អូនកម្មករ/ការិនី និងបុគ្គលិកមកពីបណ្ដារោងចក្រចំនួន ១២ ០៦០ នាក់ ម្នាក់ៗទទួលថវិកា ២ម៉ឺនរៀល និងអាហារសម្រន់។ ចំ​ពោះស្រ្តីមានផ្ទៃពោះ ៦៣៩ នាក់ ម្នាក់ៗថវិកា ២០០ដុល្លារអាមេរិកបន្ថែមទៀត។ ហើយក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣លានរៀល ហើយនិងក្រុមតន្រ្តីសម័យថវិកា ៥លានរៀលផងដែរ៕

**********

Selected Comments Samdech Moha Bovor Thipadei Hun Manet, to workers in Prey Chhor district of Kampong Siem districts, Kampong Cham province

[Unofficial and translation]
-------------


CMF:

(1) Samdech Techo Hun Sen – “pining for and thinking of” people

[…] For the first time, after forming the new government, I came to meet the people of Kampong Cham. Before the election, in 2011, I visited a lot because my work based in Kampong Cham […] this is also the sixth meeting I am having with workers […] I would like to send a message and greeting from Samdech Techo Hun Sen, the former Prime Minister, who he said “he misses” and always thinks of all people, especially our workers. He has been “very thoughtful” and wants to know about the workers’ well-being and the progress of the policy of the policies architecture for decades regarding job creation […]

(2) NR7 expansion and Funan Techo Canal to give more benefits to people

In the near future, traveling through this area will be faster because the 45-kilometer stretch of National Road No. 7 to the Kizuna Bridge (in the Kompong Cham town), which Samdech Samdech Techo launched the construction ceremony early this year, (would be ready soon). Then the road will be bigger. (The road segment) from Phnom Penh to Skun is good for speed, but from Skun to Kampong Cham, the segment is still small. We have to expand it into four lanes – two lanes to and two lanes from. Soon traveling through this area will be faster, more efficient, and more factories will consider coming here […]

Along with this, as the Funan Techo Canal project links the sea to the (Bassac) river, it will increase the transport capacity from the Mekong-bordered provinces to the sea faster, and the economy along the river, including those in Kampong Cham province, will expand. We may ask who benefits from these? Definitely, its benefit will reach the people […]

There are many places in Kampong Cham that I used to visit as a child […] sometimes I traveled from Skun (in) high speed, as I saw car that had just been robbed on the road. We could not talk about highways, widening roads or anything. Even the existing roads are difficult and unsafe. We have now come to this moment that it is our pride and turns this place, a rice field, a difficult place, into a place that creates thousands of jobs […]

(3) Agro-industry and infrastructure – potential for jobs and growth of Kompong Cham

[…] Kampong Cham has great potential. There is a need for more people. Agri-industry is the potential for Kampong Cham, especially infrastructure. First, transportation is no longer afraid of ambushes or insecurity. Second, our road system is well connected and easy to transport. Thirdly, the electrical system (electricity) and water system has reached the conditions for the factory to set up in this place. It would not be possible to set up a factory to produce apparels or other materials without electricity, without transportation, and without stability, or without healthy people to go to work […]

(4) People voted the CPP to line up the Royal Government to implement further policies

On behalf of Samdech Techo Hun Sen, President of the Cambodian People’s Party and all the leaders of the Cambodian People’s Party, I would like to thank the people of Kampong Cham who participated in the recent election and overwhelmingly voted for the CPP. It is because of the people’s votes, the CPP has been given the opportunity to organize the Royal Government to implement further policies. The 44-year rule of the country will continue based on the support of the people throughout the country […]

More than 8,200,000 (or 84.59 percent of registered voters) went to the polls, whereby, 82.30 percent, or nearly 6,400,000, voted for the CPP. In Kampong Cham province, more than 550,000 people, or 85.19 percent (of registered voters), went to the polls, of which more than 416,000 people voted for the CPP. This has clearly reflected that the Cambodians have the satisfaction and trust on the leadership of the Cambodian People’s Party to serve them for 40 years, especially in 6th term of 2018, especially Samdech Techo Hun Sen, Prime Minister and leaders (of the government of the previous term) who served the people with good results. (People) gives the Party the chance to go on […]

(5) Overwhelming votes for CPP allow not only effective election of the Royal Government but also maintenance of the country’s peace

I have met with leaders and ambassadors from many countries. They applauded the formation of our government and the process of (power transfer in) stability and peace. Every country recognizes the value of practicing democracy based on the rule of law and assuring peace for the people. No country is happy when it is insecure. No country – whether rich or poor – is happy when it falls into the flames of war […]

A few days ago, I decided allow withdrawal of our (peacekeeping) troops from Mali as the UN began evacuating some areas because those places were no longer operable for peace keeping […] that is (what would happen) if peace was not there […] peace and development that you have received, especially the overwhelming vote for them in this election, not only allow us to participate in the effective election of the Royal Government for your own future, but very important in maintaining the peace of our country […]

(6) If a leader is elected through demonstrations or revolutions or a coup, the country will not have peace

If we do not exercise our constitutional and peaceful choice of leaders through elections, but instead call for demonstrations or revolutions or coups like in 1970, we will not have peace. If the people do not participate in exercising their constitutional rights and do not elect the leaders responsibly in this way, our country would have the flames of war or the factory in this place would withdraw […] our people and children would be getting older and that would be difficult for them to study or to work, should instability arise. On the contrary, since you participated (in the election), it confirms that democracy, peace and development in our country continue to move forwards, allowing us and the next generation to continue to grow […]

(7) The basis of democracy is the legitimacy provided by the people

Seeing people gathering in Japan, in France, shouting and protesting, while some even went this far to (spread false news) that the Prime Minister of Cambodia, the head of the Cambodian government, who was invited by the United Nations to deliver a speech – had been unrecognized. (They shouted that) the government is illegal […] but at the end of the (demonstration, they) immediately sent words that the government should invite them for a talk. That they do not recognize the government, but they blamed the government for not having a dialogue with them […]

That they said the government does not have full legitimacy, they should ask the more than 500,000 Kampong Cham people who went to the polls and nearly 420,000 people went to vote for the Cambodian People’s Party. This is the basis of democracy. They may express their views, but the basis of democracy is the legitimacy provided by the people, and the Cambodian people and the Cambodian electorates, including the more than half a million people in Kampong Cham, (have done it). This is the basis of legitimacy that will continue to bring success to the people […]

Elections are a contract in a democracy between political leaders and the people. They have made the contract every five years. If the government does not do well, people will terminate their contracts when they go to the polls. But if you do a good job, the people are the ones who would renew the contract, and the stronger the vote, the better […]

(8) jobs and growth that benefit people from all walks of life

The first phase of the strategic policy of the Pentagonal Strategy, a continuation of the Rectangular Strategy, is to serve the people, pay attention to the priority areas, where people are the target. It focuses on increasing economic growth so that our nation’s economy can grow, create more jobs for the people, and ensure equity, which means that people from all walks of life benefit, not just the people who are wealthy, but also those with difficult living condition […]

Hence, the thing that we have to finish urgently before the end of 2023 is the priority on the health of the people, the capacity of the people, the training of farmers and of the people in the informal sector […] of course, the size of our economy cannot cover all at once, but we will continue step by step, and we can formulate various formulas to involve voluntarily those in the family burden […]

(9) Continuity and sustainability are policies of the RGC

Traveling abroad and in the country, people asked whether, after a change of leadership, there were any changes to the previous government’s policy […] I said two words only – continuity and sustainability […] continuity is to keep serving the people. Sustainability of political consistency is the unchanging cause of the Royal Government led by the Cambodian People’s Party for the nation and the people as a whole. These two are the policies of the new government. Sustainability and political consistency are for the cause of the nation, the motherland and the people […]

(Cambodian People’s Party) continues to be with the people, implement the policy for the people, continue to set new policies for growth. Yesterday I inaugurated the “Techo Santepheap” National Hospital and announced the expansion of the equity program as part of the expansion of health coverage. Next month, I will post another announcement – setting up a social security fund system, plus the implementation of a free training program, where trainees will also receive a paycheck […] no matter how hard they try to disturb me, I will just keep on meeting with the people talking to them RGC’s ideas, methods and policies of the Royal Government, which are in line with the people in all sectors and will work to serve the people on a regular basis […]

[…] Some people say that (the leadership way of) Hun Manet is not different from his father’s. Do they want me to lead like Pol Pot? where pagodas from hundreds of years had to be demolished? bridges to be blown off? religion to be removed? freedom to be prohibited? […] The people have given their special warmth in the 2023 elections, when tens of millions of people have made it clear that they are satisfied and recognized the results of the policies implemented in the past and wanted them to continue […] if we were to not listen to the people, who do we listen to? If we were to accept no kiss of the people, whose will we accept? If we do not serve the people, who do we serve? […]

(10) Cambodia also plays peace maintaining role in the region

[…] Not only committed to maintaining peace in its own country, the Cambodian government also plays an important role as a member of the United Nations, one of the ASEAN member-states, as far as its ability and resource allow to participate in maintaining peace and stability in the region (to keep it) from spreading […] last year, Samdech Techo, as the chair of ASEAN, worked hard to coordinate (for a ceasefire) in Myanmar so that the war would not spread […]

(11) RGC has been following the situation regarding Cambodians in Israel on a regular basis

Regarding what happened in Israel, some old political veterans came out to attack the government, while some bragged about raising money to buy plane tickets for (the Cambodian) students (caught up in the conflict between Hamas and Israel). As of now, more than 10 days passed, we have not seen the fundraising announcement […] if they truly think of the people, they should consider maintaining it regularly […]

It was unfortunate that one of our students died on October 7, when the war first broke out. The body was brought to Phnom Penh for a proper religious ceremony yesterday. The Royal Government is responsible for everything (regarding the ceremony) […] until now, the government has been following the situation on a regular basis. I ask relevant working groups to report to me four times a day […] the Prime Minister follows this matter up himself […]

We have tried to coordinate efforts – firstly, to find and identify the whereabout of the Cambodians and how many of them in Israel […] we had to find them and to acquire information whether they were in safe or unsafe location. We had to make sure they have contacts regarding their safety, and secondly, after we got the connection, […] we tried to coordinate moving those in unsafe zone to the safe zone where possible […] we did with every channel we could get on to […]

On the 14th (October), a week later, we set up a reserve safe place. First, the security that the work system of the Israeli company responsible for – they have arranged it for their citizens and also for our brothers/sisters who are working there. Second, we set up our safe haven 300 kilometers away from the confrontation, on the border between Egypt, Jordan and Israel […]

If there is a tense situation in Israel, we plan to provide more security for our people besides what we have done so far […] among the more than 420 Cambodians who communicated on Telegram said that they have volunteered not to leave. They continue to work where they are as they think they have safety, comfort, and even guarantees from the farm owner and guarantors […]

(12) CPP to make hopes for descendants to prosper more than us come true

(We all) wanted our children to be better than us […] so, from generation to generation, you must want everyone to grow better. The Royal Government led by the Cambodian People’s Party has nothing to thank you but to make your hopes come true so that your descendants will prosper even more than us. Together, we take care of the most important factor, our peace and development […]./.

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ សមាសភាពក្រុមការងារទាំង១៤ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការទទួលស្គាល់ជាផ្លូវការ នូវសមាសភាព ក្រុមការងារទាំង១៤ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖


























ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ


នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គមដោយជនអនាមិកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា ពុំមែនជា ព្រះរាជសារពិតប្រាកដរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា  គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជនពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ដោយមាន៤គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដែលយើងកំពុងមានជាង៤០ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើតឡើងដោយសារប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្តែង



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើតចេញពីបេះដូងដោយទឹកចិត្តស្រឡាញ់ពិតប្រាកដ ដែលប្រការនេះ ក៏ដោយសារប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្តែងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានមើលឃើញផ្ទាល់ភ្នែកពីសមិទ្ធផលនានានៅលើទឹកដីប្រទេសកម្ពុជាយើង ទើបពួកគាត់ផ្តល់ការគាំទ្រនិងយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ផលប្រយោជន៍មួយដ៏សំខាន់ដែលប្រជាពលរដ្ឋខ្មែរទទួលបាននោះ គឺការថែរក្សាការពារអាយុជីវិតប្រជាជនពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានដោយជោគជ័យ ទើបធ្វើឱ្យកម្ពុជាអាចទប់ស្កាត់ការស្លាប់បាត់បង់ជីវិតពីជំងឺដ៏កាចសាហាវនេះ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទើបប្រទេសមានសន្តិភាព



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើសិនយើងមិនអនុវត្តន៍សិទ្ធិក្នុងការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញទេ ហើយបែរជាចង់ធ្វើតាមរយៈបាតុកម្មទម្លាក់ បដិវត្តន៍ ឬធ្វើរដ្ឋប្រហារដូចឆ្នាំ១៩៧០ ជាដើមនោះ យើងគ្មានសន្តិភាពនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនប្រទេសយើងមានសង្រ្គាម កុំថាឡើយការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ សូម្បីតែផ្លូវចាស់ៗក៏ត្រូវបំផ្លាញចោល ប្រទេសយើងនឹងត្រូវត្រឡប់ទៅតថភាពដើមវិញ ព្រមទាំងជួបការបាញ់ស្ទាក់និងអស្ថិរភាពជាដើម។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា តាមរយៈការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំនេះហើយ ដែលឆ្លុះបង្ហាញថា សន្តិភាពនិងការអភិវឌ្ឍត្រូវបានធានាសម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត៕