Wednesday, October 25, 2023

សម្តេចធិបតី នាយករដ្ឋមន្ត្រី អរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាមដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ ខណៈសម្តេចធិបតីអញ្ជើញជាអធិបតីពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មកចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រសហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់ សៀមខេត្តកំពង់ចាម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋនេះហើយដែលផ្ដល់ឱកាសឲ្យគណ បក្សប្រជាជនកម្ពុជាបង្កើតរាជរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយរបស់ខ្លួនបន្តទៀត ។

សម្តេចបន្តថា ៤១ឆ្នាំហើយគណបក្សប្រជាជនបានដឹកនាំប្រទេសបំរើប្រជាជន និងបន្តដឹកនាំទៅមុខទៀត ហើយសម្តេចធិបតីបន្តថាមានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេដែលជាមធ្យោបាយសុវត្ថិភាពក្នុងការជ្រើសរើសដឹកមេដឹកនាំ មិនមែនជាការជ្រើសរើសតាមបែបបាតុកម្មដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ ។ គឺការ បោះឆ្នោតដែលជាការសម្ដែងមតិដែលផ្ដល់ឱកាសដឹកនាំប្រទេស ។

ក្នុងនោះមានប្រជាពលរដ្ឋខេត្តកំពង់ចាមប្រមាណ ៥៥ម៉ឺននាក់ បានទៅបោះឆ្នោតហើយក្នុងនោះជាង ៤១ម៉ឺននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលបញ្ជាក់ថាបងប្អូនសប្បាយចិត្តបោះឆ្នោតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ និងដើម្បីថែរក្សាសុខសន្តិភាព ៕ 

No comments:

Post a Comment