Friday, January 31, 2020

សុន្ទរកថារបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
--------
Speech of Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, addressed on 31 January 2020 at the Closing Ceremony of the Annual Conference of the Ministry of Foreign Affairs and International Cooperation which has been held to assess the Ministry's works in 2019 and to chart diplomatic directions for 2020.












ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ពិធីបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារឆ្នាំ​២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣



ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
#អាស៊ីអឺរ៉ុប #ហ៊ុនសែន #កម្ពុជា #Cambodia

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលធ្វើបាឋកថា ស្តីពីការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការវីរ៉ុសកូរ៉ូណាថ្មី


លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលធ្វើបាឋកថា ស្តីពីការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការវីរ៉ុសកូរ៉ូណាថ្មី

#កម្ពុជា #Coronavirus​ #ជំងឺរលាកផ្លូវដង្ហើមថ្មី

ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ស្តេចយាងចែកព្រះរាជអំណោយ ដល់ប្រជារាស្រ្តក្រីក្រ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយប្រជាកសិករ ចំនួន ៥៦០​គ្រួសារ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។

#ព្រះមហាក្សត្រ #King #កម្ពុជា #Cambodia

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ផ្អែកតាមកត្តាប្រវត្តិសាស្រ្ត អតីតកាលដ៏ជូរចត់របស់កម្ពុជា តម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម ជាអាទិភាពចំបងបំផុតដែលមិនអាចខ្វះបានឡើយ។ លោ​កបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុ​ក្រទី៣១ ខែមករា ឆ្នាំ២០​២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រ​សួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នយោបាយក្នុងប្រទេស និងនយោបាយក្រៅ​​ប្រទេស គឺជាដៃទំាងពីរនៃខ្លួនប្រាណតែមួយដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នានិងបំ​ពេញឱ្យគ្នាទៅវិញទៅមក។ ការកំណត់នយោ​បាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំ​បាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានឹងបន្តរក្សាយ៉ាងមុតមាំនូវឯករាជ្យភាព នូវរាល់សេចក្តីសម្រេចរបស់យើងលើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបន្តរក្សាយ៉ាងមុតមាំនូវឯករាជ្យភាព នូវរាល់សេចក្តីសម្រេចរបស់យើងលើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយ អព្យាក្រឹត្យភាពអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើតនិងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក មិនដែលធ្វើសេចក្តីសម្រេចណាដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ លោកមិនធ្វើអ្វីដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ៕







ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រារដ្ឋាភិបាលកម្ពុជាច្រើនរូបទៀត៕







Thursday, January 30, 2020

មេធាវី គី តិច៖ ភស្តុតាងរូបថត កឹម សុខា ចាប់ដៃមេដឹកនាំប្រទេសផ្សេងៗ និងការឆ្លើយថា «មិនដឹង» មិនអាចដោះបន្ទុកបានទេ (Video inside)

(ភ្នំពេញ)៖ ក្នុងការជជែកដេញដោល ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក កឹម សុខា នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ជនជាប់ចោទ កឹម សុខា បានដាក់ភស្តុតាងថ្មីមួយចំនួន ដែលក្នុងនោះមានរូបថតដែលលោកបានចាប់ដៃជាមួយប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។




ថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ដែលជាដើមបណ្តឹងរដ្ឋប្បវេណី បានចាត់ទុកថា ភស្តុតាងរូបថត ដែលបង្ហាញដោយ លោក កឹម សុខា មិនអាចដោះបន្ទុកលោក កឹម សុខា បានទេ គ្រាដែលការចាប់ដៃនោះ ធ្វើឡើងក្នុងនាមលោកជាសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ។
លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «យើងឃើញការដោះបន្ទុករបស់ជនជាប់ចោទ ដូចជាការដាក់ឯកសាររូបថត ព្រឹកមិញនេះគឺបានបង្ហាញរូបថតច្រើន ដែលចំពោះយើងខ្ញុំពិនិត្យឃើញថា ភស្តុតាងហ្នឹងគ្មានអ្វីអាចដោះបន្ទុករបស់គាត់បានទេ ពីព្រោះគាត់យកដែលគាត់ចាប់ដៃទទួលប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីជប៉ុន ដែលពេលនោះ គាត់មានតួនាទីជាសមាជិកព្រឹទ្ធសភា»
លោក គី តិច បាននិយាយថា លោក កឹម សុខា អាចមានរូបដែលជាប់ទាក់ទងនឹងការពិភាក្សាជាមួយជនបរទេសផ្សេងទៀត ប៉ុន្តែគាត់មិនបានបង្ហាញនោះទេ។ លោក គី តិច ក៏បានអះអាងដែរថា លោកមានភស្តុតាងដើម្បីត្រៀមដាក់បន្ទុកលើ លោក កឹម សុខា ផ្សេងទៀតដែរ ប៉ុន្តែពេលនេះលោកមិនអាចបញ្ចេញភស្តុតាងទាំងអស់បានទេ ហើយការបញ្ចេញ គឺត្រូវធ្វើឡើងនៅពេលកាលៈទេសៈមកដល់។
សម្រាប់លោក គី តិច, ក្នុងការសួរដេញដោលក្នុងសវនាការនៅព្រឹកមិញនេះ លោកបានកត់សម្គាល់ឃើញថា លោក កឹម សុខា បានព្យាយាមគេចវេស នៅពេលមានសំណួរម្តងៗ ដោយមានកន្លែងខ្លះគាត់ឆ្លើយតប កន្លែងខ្លះគាត់អះអាងថាភ្លេច និងកន្លែងខ្លះទៀតគាត់បដិសេធមិនឆ្លើយ ប៉ុន្តែភាគច្រើនគាត់ឆ្លើយថាភ្លេចតែម្តង។ ត្រង់ចំណុចលោក គី តិច បានអះអាងថា ការឆ្លើយ «ភ្លេចៗ» មិនអាចដោះបន្ទុកបានទេ។
បន្ទាប់ពីផ្អាកសវនាការនៅថ្ងៃនេះ តុលាការក្រុងភ្នំពេញនឹងបន្តជំនុំជម្រះលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា បន្តទៀតនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយបន្តជជែកដេញដោលទៅលើសកម្មភាពរបស់ លោក កឹម សុខា ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
សូមបញ្ជាក់ថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ដោយតុលាការហាមឃាត់សិទ្ធិមួយចំនួនប៉ុណ្ណោះ រួមមានដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ថ្លែងសារ​ទៅកាន់​ប្រជាពលរដ្ឋ ស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសកម្ពុជា


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងប្រទេសកម្ពុជា
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០

#ហ៊ុនសែន #កម្ពុជា #Coronavirus​ #ជំងឺរលាកផ្លូវដង្ហើមថ្មី

Wednesday, January 29, 2020

ម៉ោង៩ព្រឹកស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ អំពីជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើការថ្លែងសារពីវិមានសន្តិភាពទៅកាន់ប្រជាពលរដ្ឋទាំងអស់ អំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលទើបរកឃើញ ១ករណី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

នេះគឺជាសារលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ចាប់តាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា មានវត្តមានមួយករណីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ ៣នាក់ទៀត ចេញពីក្រុងវូហាន ប្រទេសចិន មកដល់ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ ជនជាតិចិនម្នាក់នេះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា កំពុងមានសុខភាពល្អជាធម្មតា ដោយពុំមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ខណៈដែលមន្រ្តីសុខាភិបាលកំពុងយកចិត្តដាក់ក្នុងការតាមដានផងដែរ។

ពាក់ព័ន្ធនឹងជំងឺថ្មីនេះ ក្រសួងសុខាភិបាល ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់លើសុខភាពរបស់ គ្រួសារជនជាតិចិនទាំង៣នាក់ផ្សេងទៀតដែរ ប៉ុន្តែរហូតមកដល់ពេលនេះពួកគេពុំមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីឡើយ៕


សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្រោយបញ្ចប់សាវនាកាលើកទី៨ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)

(ភ្នំពេញ)៖ សវនាការលើកទី៨ សប្តាហ៍ទី៣ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ៥ល្ងាច។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការ៖

#កឹមសុខា #សន្ទិដ្ឋិភាពក្បត់ជាតិ #កម្ពុជា

សវនាការរឿងក្តីលោក កឹម សុខា ពិតជាប្រព្រឹត្តទៅស្របតាមនីតិវិធីរបស់តុលាការ

ទាំង​អ្នក​សារព័ត៌មាន តំណាង​អង្គទូត​នានា តំណាង​សង្គមស៊ីវិល​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ស​ង្កេ​ត​ឃើ​ញ​ថា​ ​​សវនាការកាត់​ទោស​លោក ​កឹម​ សុ​ខា​ ​ក្នុង​រយៈ​ពេ​ល​​ ២​សប្តាហ៍​​កន្លង​មក​​នេះ​ គឺជា​​ដំណើរការ​ក្តី​យ៉ាង​ក្តៅ​គគុក និង​មាន​ដំណើរការ​ទៅ​​តាម​នីតិវិធី​ក្តី​គួរ​ឱ្យ​កត់​សម្គាល់ និង​មាន​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​តុ​លាការ​កម្ពុជា​សម្រាប់សំណុំ​រឿង​ក្បត់​ជាត់​របស់​ជន​ជាប់​ចោទ​ កឹម សុខា​ នៅ​ពេល​នេះ​។​​ ​ក៏​ប៉ុ​ន្តែ​​​ ក៏​នៅ​តែ​មាន​មនុស្ស​មួយចំនួន​តូច​ដែល​មិន​ទាន់​យល់​អំពី​ដំណើរ​ការ​ក្តី​នៅ​​​តុលា​កា​រ​​ និង​​នៅ​តែ​ប្រកាន់​ជំហរ​គាំ​ទ្រ​ផ្កាប់​មុខ​ចំពោះ​អ​តីត​គណបក្ស​ប្រ​ឆាំង​នោះ​​​ គឺ​ពួក​គាត់​នៅ​តែ​មាន​គំនិត​ទុទិដ្ឋិនិយម​ថា​ការ​ធ្វើ​សវនា​ការ​នេះ​គ្រាន់​តែ​ជា​ឆាក​ល្ខោ​ន​ទៅ​វិញ​។
ក្នុង​នាម​រូប​ខ្ញុំ​ជាប្រជាពលរដ្ឋ​ដែល​បាន​តាម​ដាន​រឿង​ក្តីព្រហ្ម​ទណ្ឌ​​នេះ ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​​ជា​និស្សិត​​​ដែ​ល​​បាន​សិក្សា​​​ខាង​ផ្នែក​ច្បាប់ផង​​នោះ​​ ខ្ញុំ​ បាន​មើល​ឃើញ​នូវ​ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​គ្រប់​ភាគី​​​ពាក់​ព័ន្ធ​ទាំ​​ង​អស់​គឺ​សុទ្ធតែអាច​មាន​សិទ្ធិ​ពន្យល់​ និង​លើក​ពី​អំណះ​អំណាង​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អង្គ​សវនា​ការ​ និង​អ្ន​ក​​តាម​ដាន​​នៅ​ក្នុង​​អង្គ​សវនាការ​​​​ទាំង​មូល​។​​ ដូច្នេះ​ខ្ញុំ​ សូម​​ធ្វើ​ការ​ពន្យល់ជូន​​ប្រជា​ពលរដ្ឋ​​មួយចំនួ​ន​​តូច​​ដែល​​មិ​ន​ទា​ន់​យល់​​អំពី​​ដំណើរ​​ការ​​នៃ​រឿង​​ក្តី​​នេះ​ និង​​នៅ​​តែ​ប្រកាន់​នូវ​ជំហរ​​ផ្កាប់​មុខ​ចំពោះ​អំពើ​ឃុប​ឃិត​ជាមួយបរ​ទេ​ស​​ដើម្បី​បំផ្លាញ​ជាតិ​នេះ​ និង​សូម​ធ្វើ​ការ​​​វាយ​តម្លៃជា​ជំហ៊ាន​ដំបូង​​ខាង​​ផ្នែក​​​​ច្បាប់​ចំពោះ​សវនា​ការ​នេះ​ដូច​ខាង​ក្រោ​ម​៖
១/ ជា​សវនា​ការ​ដែល​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​ដ៏​ត្រឹម​ត្រូវ​របស់​តុលាការ​ បើ​ទោះ​បី​ចំនួន​អ្នក​ចូល​រួម​នៅក្នុង​សវនា​ការ​មិន​បាន​ច្រើន​នាក់​ក្តីដោយ​សារ​មូល​ហេតុ​ទំហំ​បន្ទប់​សវនា​មាន​កំណត់​​ ក៏​ប៉ុន្តែ​ មាន​តំណាង​​សំខាន់ៗ​ចូល​រួម​តាម​ដាន​ដំណើរ​ការ​សវនាការ​ជាច្រើន​​​ដូច​ជា​ ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​ក្តី​ តំណាង​ក្រុម​​​មេធា​វី​ដើមបណ្តឹង​រដ្ឋ​ប្ប​វេណី​ តំណាង​អយ្យ​ការ​​​​ តំណាងក្រុម​​មេធាវី​ជន​ជាប់​ចោទ​ ជន​ជាប់​ចោទ​ និង​ជាពិសេស​មាន​ការ​ចូល​រួម​ពី​អ្នក​ស​ង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​ ដែល​ក្នុង​នោះ​រួម​មាន​តំណាង​ពី​ស្ថាន​ទូតនៃ​ប្រទេស​​នានា​ ​អ្នក​សារ​ព័ត៌​មាន​ជា​តិ​ និង​អន្តរជាតិ​ តំណាង​សង្គម​ស៊ីវិល​ និង​តំណាង​គណបក្ស​នយោបាយ​នានា​ផង​ដែរ​។​
២/ នៅ​រាល់​ពេល​បិទ​បញ្ចប់សវនា​ការ​មួយលើក​ៗ​ ទាំង​ក្រុម​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី និង​ក្រុម​មេធាវី​ជនជា​ប់​ចោទ​ សុទ្ធ​តែ​បាន​ចេញ​មក​ធ្វើ​សន្និសីទ​សារព័ត៌​មាន​បង្ហាញ​អំពី​អំណះ​អំណាង​របស់​ខ្លួន​ក្នុង​ការ​ដាក់​បន្ទុក​ និង​ដោះ​បន្ទុក​ ​​យ៉ាង​​មាន​មោ​ទនភាព​ និង​ភាព​ជឿជាក់​ មិន​ដូច​មតិ​ខ្លះ​ដែល​លើក​ឡើង​ថា​ សវនាការ​ជំនុំ​ជំរះ​ក្តី​​​រឿង​លោក កឹម សុខា​ នេះ​ ជា​ឆាក​ល្ខោន​ ឬ​ជារឿង​ឡប់​ឡែ​នោះ​ទេ​។
៣/ ការ​លើក​ឡើងរបស់​ក្រុម​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម​ថា​ សវនាការនេះ​ ​ជា​ឆាក​ល្ខោន​ ឬ​ជារឿង​ឡប់​ឡែ​​​​នោះ​គឺ​ជាការ​ឆោត​ល្ងង់​បំផុត​ ដោយ​សារ​តែ​មតិ​មួយ​ចំនួន​តូច​​នោះ​មាន​គំនិត​ប្រឆាំង​ជ្រុល​និយម​ ផ្កាប់​មុខ​ពេក​ ដែ​ល​វា​នឹងអាច​​ក្លាយ​ទៅ​ជាបច្ច័យ​អាក្រក់​ដល់​ភាគី​លោក កឹម សុខា​ ព្រោះ​ថា​វាអាច​ជាសំពាធ​មួយ​ចំពោះ​តុ​លាការ ​ដែល​អាច​នឹងសម្រេច​សេចក្តី​​ដាក់​បន្ទុក​កាន់​​តែ​ធ្ងន់ក​​ដល់​លោក កឹម សុខា​ ទៅវិញ​ទេ​ដើម្បី​កុំ​ឱ្យ​សាធារណៈ​មតិ​ចោទ​ប្រកាន់​ថា​ជា​សវនា​ការ​ឆាក​​ល្ខោន​ដូច​ការ​លើក​ឡើង​របស់​ក្រុម​​ប្រឆាំងទាំង​នោះ​​។​
៤/ ដោយ​សារ​មាន​ការ​សួរ​ដេញ​ដោល​ និង​ជជែក វែក​ញែក​ ​ពិភាក្សាយ៉ាង​ផុស​ផុល​បែប​នេះ​ទើប​ផ្តល់​ឱកាស​ និង​លទ្ធភាព​ដល់​មេធាវី​ទាំង​សង​ខាង​ត្រូវ​ខិត​ខំ​រិះរក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក និង​ដោះ​បន្ទុក​ទៅ​តាម​នី​តិ​វិធី​ច្បា​ប់​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គឺ​ជា​សវនា​ការ​ប្រកប​ដោយ​តម្លាភាព​ ពី​ព្រោះ​ពេល​ខ្លះ​ក្រុម​ប្រឹក្សា​នៅ​ពេល​ដែល​មេធាវី​ចុង​ចោទ​ជាប់​បន្ទុក​ធ្ងន់​ ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​បាន​ផ្តល់​លទ្ធភាព​ និង​ពេល​វេលា​ចំពោះ​មេធា​វី​ជនជាប់ចោទ ​បាន​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​រយៈ​ពេល​យូរ​ជាងពេលវេលារបស់​មេធាវី​ដើមបណ្តឹង ​ដើម្បី​ជៀស​​វាង​ខាង​ជនជាប់ចោ​ទ ​ឆ្លើយ​ថា​គ្មាន​ពេល​វេលាគ្រប់​គ្រាន់​ដើម្បី​បក​ស្រាយ​។​ បញ្ហា​នេះ​ត្រូវ​បាន​លោក​ គី តិច មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ​បាន​បញ្ជាក់​នៅក្នុង​សន្នីសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនា​កាល​ពី​អាទិត្យ​មុន​។​​​
៥/ សូម្បី​តែ​លោក ព្រាប កុល​ ដែល​តំណាង​ឱ្យ​ផ្នែក​សង្គម​ស៊ី​វិល​ដែល​បាន​ចូល​រួម​ក្នុង​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​ កន្លង​ទៅ​ ហើយ​លោក​ក៏​ជា​អ្នក​ដែល​ធ្លាប់​តែ​កាន់​ជើង​ខាង​បក្ស​ប្រឆាំង​ផ្កាប់​មុខ​ដែរ​នោះ​ ក៏​បាន​សរសេរ​នៅក្នុង​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ដោយ​បាន​ទទួល​ស្គាល់​ថា​ សវនា​ការ​ធ្វើ​បាន​ល្អ​ ប្រព្រឹត្ត​ទៅ​តាម​នីតិ​វិធី​របស់​តុលាការ​ផង​ដែរ​។​
សរុប​មក​ ​​​ខ្ញុំ​យល់​ថា​ ​ទាំង​​មេធាវី​ដើមបណ្តឹង​ តំណាង​អយ្យការ​ តំណាង​មេធាវី​ជន​ជាប់​ចោទ​ និង​ជន​ជាប់​ចោទ​ សុទ្ធ​តែ​បាន​បញ្ចេញ​នូវ​អំ​ណះ​អំណាងដាក់​បន្ទុក​ និង​ដោះ​បន្ទុក​គ្នា​យ៉ាងមាន​​តម្លា​ភាព។​​​  រូប​ខ្ញុំ​ផ្ទាល់​ ក៏​ដូច​ពួកគាត់ភាគច្រើន​បាន​​យល់ថា​សវនាការ​រឿងក្តី​​នេះ គឺ​ពិត​ជា​ធ្វើ​ឡើងដោយ​មាន​​​លក្ខ​ណៈប្រព្រឹត្តទៅ​តាម​នីតិ​វិធី​របស់​តុលាការ​ និង​មាន​ការ​ចូល​រួម​ក្នុង​អង្គសវនា​ការ​ពី​ភាគី​ជាច្រើន​ដែល​នេះ​គឺ​ជា​ការ​វិវត្តជា​វិជ្ជមានមួយ​​សម្រាប់​​តុលាការ​​កម្ពុជានៅ​ក្នុង​សំណុំ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​នៃ​បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​​របស់​​ជន​​ជាប់​​ចោទ​​ កឹម សុខា និង​​អាចវាយ​តម្លៃ​​ទទួល​យក​បាន​​ពី​​គ្រប់​ភាគី​​​ក្នុង​ការ​​រក​យុត្តិធម៌​​ជូន​ជន​ជាប់​ចោទ​យ៉ាង​ពិត​​ប្រា​ក​​ដ​៕​
 ដោយ​៖​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច

សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្រោយបញ្ចប់សាវនាកាលើកទី៧ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)

(ភ្នំពេញ)៖ សវនាការលើកទី៧ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់។ 
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

ទស្សនាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការ៖

 

#កឹមសុខា #សន្ទិដ្ឋិភាពក្បត់ជាតិ #កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មី និងទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា


នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជារួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបានអនុញ្ញាតឲ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមជាបន្តទៀត។

*************************
#ហ៊ុនសែន #កម្ពុជា #គុយបា #អូស្ត្រាលី

Facebook អ្នកនយោបាយតុកាហ្វេ បង្ហាញវីដេអូប្រវត្តិបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ដែលជាមេរៀនរបស់លោក កឹម សុខា យកមកអនុវត្តនៅកម្ពុជា (Video inside)

យោងតាមប្រភពហ្វេសប៊ុក អ្នកនយោបាយតុកាហ្វេ ដែលបានចុះផ្សាយនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការដណ្តើមអំណាចនៅប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ត្រូវបានលោក កឹម សុខា យកមកធ្វើជាគម្រូក្នុងការដណ្តើមអំណាចនៅក្នុងប្រទេសកម្ពុជា។ អា​ថ៌កំបាំងនេះត្រូវបានលាតត្រដាងតាមរយៈវីដេអូមួយ ដែលលោកថ្លែងនៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៣ ហើយទើបនឹងត្រូវបានគេយកឃ្លីបវីដេអូ ទៅផ្សព្វផ្សាយតាមសារព័ត៌មាន CBN អូស្រ្តាលី។
សូមទស្សនាវីដេអូ អ្នកនយោបាយតុកាហ្វេពាក់ព័ន្ធនឹ​ងប្រវត្តិបដិវត្តន៍ពណ៌ដែលកើតឡើងនៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ដែលជាការដណ្តើមអំណាចដោយមិនស្របច្បាប់៖


-------------------------------------------------------------------

Monday, January 27, 2020

សន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថាភាពគុណភាពខ្យល់នៅកម្ពុជា

លិខិតមិត្តអ្នកអាន៖ " សវនាការសំណុំរឿង កឹម សុខា ឆ្លុះបញ្ចាំងពី ភាពរឹងមាំនៃអធិបតេយ្យភាពជាតិកម្ពុជា! "

តាមរយៈសវនាការរយៈពេលពីសប្តាហ៍កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថា សវនាការរឿងក្តី«សន្ទិដ្ឋិភាពជាមួយបរទេស» រឺ រឿងក្តី "ក្បត់ជាតិរបស់លោក កឹម សុខា" នេះបានប្រព្រឹត្តទៅដោយរលូននិងដោយតម្លាភាពដែលធ្វើឲ្យគ្រប់ភាគី ពាក់ព័ន្ធអាចទទួលយកបានបើទោះបីមានមតិខ្លះយល់ឃើញផ្សេងពីនេះក៍ដោយ។ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ជាសវនាការមួយដោយរលូន និងដោយមានតម្លាភាព? មានហេតុផលជាក់ស្តែងមួយចំនួនដូចខាងក្រោមដែលអាចបញ្ជាក់ បាន៖
ទី១៖ សវនាការនេះបាន ប្រព្រឹត្តទៅដោយបើកចំហរដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិព្រមទាំងអ្នកសារព័ត៌មានបានចូលសង្កេតការណ៍យ៉ាងទូលំទូលាយពោលឍគឺឃើញមានតំណាងស្ថានទូតបរទេស, តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ, តំណាងបក្សនយោបាយ និងអ្នកសារព័ត៌មានគ្រប់និន្នាការ សុទ្ធតែត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់សវនាការដើម្បីសង្កេតការណ៍ដោយផ្ទាល់បើទោះបីជាបន្ទប់សវនាការនេះតូចចង្អៀតក៏ដោយ។
ទី២៖ មានការវាយតម្លៃពី អ្នកសង្កេតការណ៍ទាំងនោះ រាប់ទាំងអ្នកនយោបាយនិងសង្គមស៊ីវិលដែលគាំទ្រក្រុមប្រឆាំងផងថា សវនាការនេះបានប្រព្រឹត្តទៅដោយរលូនស្របតាមនីតិវិធី និងអាចទទួលយកបាន ដោយក្រុមប្រឹក្សាជមនុំជម្រះបានផ្តល់សិទ្ធិយ៉ាងពេញលេញនិង ពេលវេលាគ្រប់គ្រាន់ដល់ជនជាប់ចោទនិងមេធាវីការពារក្តីរបស់ជនជាប់ចោទបានបក ស្រាយបំភ្លឺយ៉ាងទូលំទូលាយ។
ទី៣៖ អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះគឺ មេធាវីតំណាងរដ្ឋាភិបាល គឺលោក គី តិច ថែមទាំងបានត្អូញត្អែរដោយទឹកមុខបែបអាក់អន់ចិត្តប្រាប់អ្នកសារព័ត៌មានថា តុលាការបាន រឹតត្បិតសេរីភាពភាគីមេធាវីដើមបណ្តឹងហើយបានផ្តល់សិទ្ធិច្រើនទៅឲ្យភាគីការពារជនជាប់ចោទហើយចំណុចនេះក៍ក្រុមអ្នកសង្កេតការណ៍ក្នុងបន្ទប់សវនាការក៏សុទ្ធតែបានកត់សម្គាល់ដូចគ្នានេះដែរ។
ទី៤៖ ដំណើរការរឿងក្តីនេះបាន ប្រព្រឹត្តទៅក្នុងតុលាការកម្ពុជា ដោយអនុលោមតាមនីតិវីធី ទាំងឡាយដែលមានចែងជា ធរមានក្នុងច្បាប់កម្ពុជាទាំងស្រុង អំពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»ប្រព្រឹត្តដោយជនចាប់ចោទ កឹម សុខា។
ទី៥៖ លោក កឹម សុខា ដែលជាជនជាប់ចោទក៏បានសហការណ៍ ចូលរួមក្នុងសវនាការនេះដែលធ្វើឲ្យដំណើរការនៃអង្គសវនាការបានប្រព្រឹត្តទៅដោយពេញលេញស្របតាមនីតិវិធី ច្បាប់ទាំងស្រុងដោយគ្មានភាពចម្រូងចម្រាស់ឡើយ។ រីឯការ សួរដេញដោលក្នុងសវនាការទៀតសោទក៏បានធ្វើឡើងយ៉ាងផុលផុសនិងរស់រវើកផងដែរ។
ពិតណាស់ថា ការតតាំងក្តីក្នុងសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស»ដែលមានជនជាប់ចោទ កឹម សុខា បាន ប្រព្រឹត្តទៅយ៉ាងរស់រវើកដោយភាគីម្ខាងៗខិតខំរកភស្តុតាងដាក់បន្ទុកនិងដោះបន្ទុករៀងៗខ្លួន ដែលធ្វើឲ្យអ្នកតាមដាននិងអ្នកសង្កេតការណ៍ជក់ចិត្តដិតអារម្មណ៍ទៅលើអង្គសវនាការនេះ។
យើងអាចនិយាយបានថា នេះគឺជាសវនាការមួយដែលនីតិវិធីតុលាការត្រូវបានធ្វើឡើងដោយហ្មត់ចត់និងដោយយកច្បាប់ជាតិជាមូលដ្ឋានដែលធ្វើឲ្យគ្រប់ភាគី ចូលរួមពេញចិត្តនិងទទួលយក បាន។
ការបើកចំហរនិងតម្លាភាពរបស់តុលាការក៏ដូចជាការយក មូលដ្ឋានច្បាប់ជាតិមកធ្វើជាគោល រីឯដំណើរការរឿងក្តីទៀតសោតប្រព្រឹត្តទៅក្នុងតុលាការកម្ពុជាដោយមានភាគី ពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម... ទាំងអស់នេះអាចសបញ្ជាក់ឲ្យឃើញពីភាពចាស់ទុំនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ក៏ដូចជា ភាពចាស់ទុំរបស់អ្នកនយោបាយ និងភាគីពាក់ព័ន្ធនានាក្នុងដំណើរការរកយុត្តិធម៌ក្នុងសំណុំរឿងក្តី។ ម្យ៉ាងទៀត វា ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពី
ភាពកាន់តែរឹងមាំនៃអធិបតេយ្យភាពជាតិខ្មែរដែលកំពុងឈានទៅរកឯករាជភាពពីការពឹងពាក់បរទេសលើគ្រប់វិស័យ មិនថា វិស័យយុត្តិធម៌ សេដ្ឋកិច្ច ឬសង្គមកិច្ចនោះឡើយ ពោលគឺអំណឹះតទៅ កម្ពុជាអាចឈរបាន ដោយជើងខ្លួនឯង អាចរស់បាន ដោយបាតដៃខ្លួនឯងនិងអាចពឹងពាក់បាននូវកម្លាំងខ្លួនឯង គឺមិនមែនជាប្រទេសក្រីក្រតោកយ៉ាកដែលពឹងផ្អែកលើ បរទេសស្ទើរទាំងស្រុងដូចកាលពីមុនទៀតនោះឡើយ។
កម្ពុជាក្នុងសតវត្សរ៍ទី ២១ នេះ បានបង្ហាញឲ្យឃើញពីប្រៀបខ្លាំង និងជំហានឆ្ពោះទៅមុខគួរឲ្យមោទនភាព។
នៅលើវិស័យសេដ្ឋកិច្ច កម្ពុជា មានប្រាក់សន្សំរាប់ពាន់លាន ដុល្លារតម្កល់ទុកក្នុងរតនាគារជាតិ។ នៅលើវិស័យសង្គមកិច្ច កម្ពុជាបាននិងកំពុងពង្រឹងការធានារបបសន្តិសុខ សង្គមជូនដល់មន្ត្រីរាជការ បុគ្គលិកកម្មករ និងកងកម្លាំងប្រដាប់អាវុធ ដោយពួកគេទទួល បានអត្ថប្រយោជន៍កាន់តែច្រើនទាំងក្នុងពេលបម្រើការងារ ទាំងពេលចូលនិវត្តន៍។ នៅលើវិស័យយុត្តិធម៌វិញ ក៏កម្ពុជាកំពុងទទួល បានលទ្ធផលពីកំណែទម្រង់គួរឲ្យកត់សម្គាល់ដើម្បីធានាថា ពលរដ្ឋគ្រប់គ្នាទទួលបានយុត្តិធម៌ និងការការពារខាងផ្លូវច្បាប់ស្មើភាពគ្នាដោយមិនរើសអើង។ ជាក់ស្តែង សំណុំរឿងក្តីលោក កឹម សុខា ដែលបាននិងកំពុងប្រព្រឹត្តទៅឈានចូលដល់សប្តាហ៍ទី៣ហើយនេះ គឺជាឧទាហរណ៍ស្រាប់។

ខ្ញុំយល់ឃើញថា ដើម្បីកសាងប្រទេសមួយឲ្យជឿនលឿនទៅមុខប្រកបដោយនិរន្តរភាព គេចាំបាច់ត្រូវពឹងផ្អែកលើការកសាងគ្រឹះនៃអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាចំណុចអាទិភាព ពីព្រោះប្រសិនបើមេដឹកនាំប្រទេសមួយ មិនអាចរក្សាបាននូវអធិបតេយ្យភាពជាតិរបស់ខ្លួនបានទេ គេមិនអាចរំដោះខ្លួនចេញពីឥទ្ធិពល របស់បរទេសបាននោះឡើយ។ ហើយការបណ្តោយខ្លួនឲ្យស្ថិតនៅក្រោមឥទ្ធិពលបរទេសដោយមិនព្រមរើបម្រាស់គឺជាកំហុសឆ្គងដ៍ធំបំផុតរបស់អ្នកដឹកនាំ ឬរបស់អ្នកនយោបាយ។
ក្នុងន័យនេះ ខ្ញុំគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់លោក នាយករដ្ធមន្ត្រីហ៊ុន សែន ដែល បាននិងកំពុងដើរនៅលើផ្លូវត្រូវតាមរយៈការប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយហើយជាពិសេស គឺការតាំងចិត្តដ៍មុតមាំឥតងាករេក្នុងការរក្សាឲ្យបាននូវអធិបតេយ្យភាពជាតិ តាមរយៈ ពាក្យស្លោកថា«ដាច់ខាតមិនយកអធិបតេយ្យភាពជាតិទៅប្តូរជាមួយជំនួយបរទេស»នោះឡើយ។
សរុបមកវិញ សំណុំរឿងក្តីលោក កឹម សុខា គឺជាវិញ្ញាសារដែល ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញស្ថានភាពច្រើនយ៉ាងសម្រាប់កម្ពុជាក្នុងនោះរួមមានការការពារបាននូវសន្តិភាពនិងការពង្រឹងនូវអធិបតេយ្យភាពនិងសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យសង្គមកិច្ច និង យុត្តិធម៌ក៍កំពុងតែត្រូវបានពង្រឹងជាបន្តបន្ទាប់។
និយាយជារួមគឺ កម្ពុជាពេលនេះកំពុងបង្ហាញឲ្យឃើញពីភាព ម្ចាស់ការលើខ្លួនឯងក្នុងគ្រប់វិស័យដោយមិនពឹងអាស្រ័យជាធំលើជំនួយបរទេសទៀត នោះទេ ។ ប៉ុន្តែ កិច្ចសហការណ៍ក្នុងភាពជាដៃគូជាមួយគ្រប់ប្រទេសជាមិត្តគឺនៅតែបន្តធ្វើក្នុងភាពស្មើមុខមាត់គ្នានិងស្មើសិទ្ធគ្នា។ ផ្ទុយទៅវីញ ការធ្វើនយោបាយដោយពឹងផ្អែកនិងសំអាងលើបរទេសគឺជារឿងហួសសម័យនិងក៍ជារឿងដែល ប្រជាពលរដ្ធមិនអាចទទួលយក បានទៀតឡើយ៕

ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រ សង្គមនៃសាកលវិទ្យាល័យកំពុងចាម





Friday, January 24, 2020

លិខិតមិត្តអ្នកអាន៖ “សម រង្ស៊ី បន្តចំអកឲ្យ កឹម សុខា តែចង់លាងខ្លួនក្រោយត្រូវព្រនង់រដ្ឋបរទេស! “

បន្ទាប់ពីបានប្រកាសក្តែង ៗ ថាខ្លួនជាមេក្លោងក្នុងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែនហើយបានបង្ហោះ រូបថតជាច្រើនសន្លឹកដើម្បីជាភស្តុតាងដាក់បន្ទុកខ្លួនឯង និងដាក់បន្ទុកលើលោក កឹម សុខា ផងនោះ លោក សម រង្ស៊ី បានបន្តចំអក បញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតដោយអះអាង នៅថ្ងៃ ២៤មករានេះថា ខ្លួនសប្បាយចិត្តពេលដឹងថា មេធាវីរដ្ឋាភិបាល ប្រកាសយកភស្តុតាងទាំងនោះទៅប្រើ។ 
លោក សម រង្ស៊ី ដែលគេដឹងថា បានប្រឹងប្រែងប្រើប្រាស់គ្រប់វិធីនិងល្បិចកិច្ចកលដើម្បីសង្កត់ក លោក កឹម សុខា មិនឲ្យមានសេរីភាពឡើងវិញនោះ បានសរសេរក្នុងហ្វេសប៊ុកនិងក្នុងធ្វីតធ័ររបស់ខ្លួនថា «ខ្ញុំត្រេកអរណាស់ដោយបានទទួលព័ត៌មានថា លោក គី តិច មេធាវី រដ្ឋាភិបាលបានយល់ព្រមទទួលយកឯកសារនិងរូបថតផ្សេងៗ ដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុកដើម្បីធ្វើជា ភស្តុតាងក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា…”។ 
សាររបស់លោក សម រង្ស៊ី នេះត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញ យ៉ាងច្បាស់ក្រឡែតថា គឺជាការចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតក្រោយពីខ្លួនបានប្រកាសផ្តល់ភស្តុតាងជាច្រើនដល់តុលាការពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេសក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ខណៈដែលលោក កឹម សុខា កំពុងព្យាយាមដោះសារ បដិសេធម្តងហើយ ម្តង ទៀតថា មិនបានឃុបឃិតជាមួយបរទេស នោះឡើយ។ 
ទង្វើរបស់លោក សម រង្ស៊ី នេះបានទទួលប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីអ្នកគាំទ្រលោក កឹម សុខា និងពីផ្ទៃក្នុងអ្នកគាំទ្រលោក សម រង្ស៊ី មួយចំនួនផងដែរ។ ពួកគេអះអាងថា សម រង្ស៊ី គ្មានការងារធ្វើនិងកំពុងដើរទាត់ខ្យល់ ហើយទំនងជាអផ្សុកពេកបែរជា និយាយរឿងបែបនេះ ចេញមកកើតក្នុងកាលៈទេសៈដែលលោក កឹម សុខា កំពុងតតាំងក្តីយ៉ាងតឹងតែងនៅឯតុលាការ។ សម រង្ស៊ី ធ្វើបែបនេះព្រោះតែខ្លាចគេភ្លេចឈ្មោះខ្លួនហើយនាំគ្នានិយាយតែពីឈ្មោះលោក កឹម សុខា។ 
ជាពិសេស គឺក្រោយពេលមេធាវី រដ្ឋាភិបាលលោក គី តិច បានប្រកាសអរគុណលោកសម រង្ស៊ី ដែលបាន បង្ហាញភស្តុតាងដើម្បីដាក់បន្ទុកលើលោក កឹម សុខា និងលើខ្លួនឯងផង នោះ ប្រតិកម្មពីផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ កាន់តែកើតឡើងយ៉ាងខ្លាំងក្លា។ ពួកគេអាក់អន់ចិត្ត ខឹងសម្បារ និងស្តីបន្ទោសលោក សម រង្ស៊ី យ៉ាងខ្លាំងចំពោះទង្វើបែបអសីលធម៌ ទ្រូសមិត្ត ដោយខុសបែបបទជាមួយលោក កឹម សុខា។ 
លើសពីនេះ ប្រភពស្និទ្ធនឹងសម រង្ស៊ី បានខ្សឹបប្រាប់ថា លោក សម រង្ស៊ី ក៏ទទួលបានការព្រមានខ្លាំងៗដោយការមិន សប្បាយចិត្តពីរដ្ឋាភិបាល បរទេសដែលគាត់បាន បង្ហាញក្នុងរូបថតផងដែរពីព្រោះរដ្ឋាភិបាល បរទេសទាំងនោះកំពុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយកម្ពុជា ដោយពួកគេមិនចង់ឲ្យឈ្មោះមេដឹកនាំ ឬប្រទេសរបស់គេមានជាប់ប្រឡូកប្រឡាក់ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ ហេតុនេះហើយបានជាក្នុងសវនាការ ទាំងតុលាការ និងមេធាវីការពារក្តី បានស្នើសុំមិនប្រើឈ្មោះប្រទេសចំៗ នោះទេ តែត្រូវប្រើជាអក្សរតាងដើម្បីចៀសវាងការប៉ះពាល់។
ផ្ទុយទៅវិញ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយមិនសូវ យល់ពីការទូត និងខ្សោយខាងយុទ្ធសាស្ត្រ បែរជា ប្រកាសជាចំហរហើយថែមទាំងបានបង្ហោះ ទាំង រូបថតមេដឹកនាំបរទេសជាច្រើនដោយបញ្ជាក់ថា អ្នកទាំងនោះជាអ្នកជួយជ្រោមជ្រែងក្នុងការធ្វើឲ្យមានការផ្តួលរំលំប្តូររបប នៅកម្ពុជាទៅវិញ។ 
នេះគឺជាហេតុផលដែលរដ្ឋាភិបាលបរទេស ទាំងនោះសម្តែងការ 
មិនសប្បាយចិត្តនិងហួសចិត្តមិននឹកស្មានថា សម រង្ស៊ី ឆោតល្ងង់ដល់ម្លឹងសោះ។ ប្រទេសទាំងនោះបានព្រមានលោក សម រង្ស៊ី យ៉ាងធ្ងន់ធ្ងរ។ 
ដោយសារបញ្ហានេះហើយបានជាក្នុងសារ លើកក្រោយនេះ សម រង្ស៊ី ហាក់ដូចជាចង់លាងខ្លួនវិញ ដោយចង់កាឡៃ សាច់រឿងថា នោះគ្រាន់តែជាជំនួបធម្មតាជាមួយបរទេសតែប៉ុណ្ណោះដែលគេមិនអាចយកទៅធ្វើភស្តុតាងបានទេ។
 ប៉ុន្តែ សម រង្ស៊ី  ភ្លេចគិតថា សារដែលខ្លួនសរសេរក្នុងហ្វេសប៊ុក
ផេកផ្លូវការនិងការ និយាយសារភាពតាមវិទ្យុអាស៊ីសេរីកន្លងទៅវាមានលក្ខណៈធ្ងន់ធ្ងរនិងផ្តល់បច្ច័យអាក្រក់យ៉ាងណា ដល់លោក កឹម សុខា រហូតដល់មេធាវី រដ្ឋាភិបាលប្រកាសអរគុណថែមទៀត បែបនេះ។ 
យោងតាមសារទាំងនោះ លោក សម រង្ស៊ី មិនអាច លាងខ្លួនបានឡើយទោះជាខំសរសេរថាការ និយាយបែបនេះគ្រាន់តែចង់ឌឺ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនក៍ ដោយ ពីព្រោះក្នុងតុលាការ អ្វីដែលសំខាន់បំផុតនោះគឺ ភស្តុតាង និងសាក្សី។ 
ពេលនេះ ខ្ញុំយល់ថា លោក សម រង្ស៊ី កំពុងធ្ងន់កមែនទែនហើយពីព្រោះទាំងលោក កឹម សុខា និងអ្នកគាំទ្រកឹម សុខា ក៏មិនសប្បាយចិត្ត ទាំងអ្នកគាំទ្រ សម រង្ស៊ី ខ្លួនឯងក៏បញ្ចេញប្រតិកម្មស្តីបន្ទោស និងលើសពីនេះ លោក សម រង្ស៊ី ក៏ត្រូវព្រនង់យ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលបរទេសដែលខ្លួនធ្លាប់ចាត់ទុកជាទីពឹងបង្អែក។ សូមកុំភ្លេចថា ពាក្យពេចន៍របស់លោក សម រង្ស៊ី ត្រូវបានគេថតចម្លងទុកអស់ហើយទោះចង់កែក៏កែមិនបាន ដែរ។
ទោះយ៉ាងណាក ដើម្បីផលប្រយោជន៍ នយោបាយខ្លួនឯង លោក សម រង្ស៊ី នឹងនៅតែបន្តឆ្លៀតចំអកបញ្ឈឺចិត្តលោក កឹម សុខា ដោយគ្មានញញើតកោតក្រែងដដែល។ ក្រៅពីចេតនា ចង់រឹតចំណងលោកកឹម សុខា មិនឲ្យរើខ្លួនរួច លោក សម រង្ស៊ី ក៏មានបំណងមួយទៀត ដែរនោះគឺ ធ្វើឲ្យលោក កឹម សុខា ឈឺចិត្ត គ្រាំគ្រា រហូតទ្រាំលែងបានហើយប្រកាសបែកផ្លូវពីសម រង្ស៊ី ដោយខ្លួនឯងដើម្បីយកលេសចោទលោក កឹម សុខា ថា«ក្បត់ឆន្ទៈរាស្ត្រ» ហើយ កេងចំណេញខាងនយោបាយឲ្យខ្លួនឯង។
ចេតនានេះត្រូវបានក្រុម លោក កឹម សុខា បានដឹង ហើយវាក៏បានក្លាយជា សម្ពាធផ្លូវអារម្មណ៍ យ៉ាងធ្ងន់ធ្ងរសម្រាប់ភាគី លោក កឹម សុខា ដែល មិនដឹងថាអាចទ្រាំគ្រាំចិត្តដល់ពេលណាឡើយ។
សរុបមកវិញ សម រង្ស៊ី ពេលនេះក្លាយជាមនុស្សគ្រប់គ្រងខ្លួនឯងលែងបានហើយ  ដោយសារបានដឹងខ្លួនឯង យ៉ាងច្បាស់ថា ឈ្មោះរបស់គាត់ត្រូវបានគេ បំភ្លេចចោលទាំងស្រុងចាប់តាំងពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ មក។
ដូច្នេះ ដើម្បីកុំឲ្យគេ ភ្លេចឈ្មោះខ្លួន ជំរើស របស់លោក សម រង្ស៊ី 
មាននៅសល់តែមួយគត់គឺការដាក់បន្ទុកបន្ថែមលើ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខាទោះជាត្រូវយកប្រទេស ធំៗជាច្រើនមកពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់ខ្លួនក៏ដោយដែលជាកំហុសឆ្គងខាងនយោបាយយ៉ាងធ្ងន់ធ្ងរក៏ដោយ ។ នេះជាហេតុផលដែល លោក សម រង្ស៊ី មិនបោះបង់ចេតនាអាក្រក់ នេះចោលជាដាច់ខាតក្នុងការដាក់បន្ទុកលើលោក កឹម សុខា ពីព្រោះ
សម រង្ស៊ី និង កឹម សុខា គឺ “មានតែមួយ” ប៉ុណ្ណោះ៕
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ


សមាគមមិត្តភាព កម្ពុជា-ចិន ចេញសារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំជូត ប្រពៃណីចិន

លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានចេញសារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំជូត ប្រពៃណីចិន។ នេះបើតាមសារលិខិតជូនពរ របស់សមាគមមិត្តភាព កម្ពុជា-ចិន ដែលទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ។
ក្នុងសារលិខិតជូនពរ បានឲ្យដឹងថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំជូត ដែលមានរូបសត្វកណ្តុរ តាងនាមសមាគមមិត្តភាព កម្ពុជា-ចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាមហាប្រសើរគ្រប់ប្រការចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាង កញ្ញា សូមបានប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៏ ជន្មាយុយឺនយូរតរៀងទៅ»។
សារលិខិតជូនពរ បានបន្ដទៀតថា «ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លានេះផងដែរ ខ្ញុំសូមអរគុណសន្តិភាព និងសូមបួងសួងដល់ទេវតាខ្មែរ ទេវតាចិន វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយអភិបាលបោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសូមសមប្រកបដោយសុខភាពល្អបរិបូណ៌ សុភមង្គល និងជោគជ័យលើ គ្រប់ការងារក្នុងឆ្នាំថ្មី»។ សួស្តីឆ្នាំថ្មីប្រពៃណីចិន! កុងស៊ីហ្វាឆាយ!
ខាងក្រោមនេះ ជាសារលិខិតជូនពរ របស់សមាគមមិត្តភាព កម្ពុជា-ចិន៖

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការរឹតបន្តឹងច្បាប់ចរាចរណ៍ បន្ទាប់ពីអត្រាស្លាប់កើនឡើងច្រើនពេក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាស ពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្ទាប់ពីអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនពេក នៅឆ្នាំ២០១៩។ 
យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ប៉ុន្តែយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាចទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩%។ ទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បីយ៉ាងគឺ កត្តាកំណើនយានយន្ត (ប្រមាណ ៣៧%) កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។
បើតាមសេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០នេះ អនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសជូនសាធារណជន ដូចខាងក្រោម៖
១៖ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន ... ត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត ... ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ទន្ទឹមនេះ ត្រូវបញ្ចូលស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅក្នុងបទបញ្ជាផ្ទៃក្នុងក្រសួង ស្ថាប័ន ... របស់ខ្លួន។
២៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ១០ចំណុច ឲ្យបានដាច់ខាត (ដកស្រងចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក) ដែលមានដូចខាងក្រោម៖
១៖ ត្រូវចេះបើកបរ
២៖ ត្រូវពាក់មួកសុវត្ថិភាព
៣៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព
៤៖ ត្រូវប្រកាន់ស្តាំ
៥៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៦. ត្រូវប្រុងប្រយ័ត្នជានិច្ច
៧. មិនត្រូវបើកបរលើសល្បឿនកំណត់
៨៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
៩៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន
១០៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។
៣៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៤៖ អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជំរុញអ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿជឿជាក់លើស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុជីវិតខ្លួនឯង ជោគវាសនារបស់ក្រុមគ្រួសារ ជោគវាសនា និងកិត្តិយសនៃសង្គមជាតិរបស់យើង៕


ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា នឹងចុះសិក្សាស្វែងយល់អំពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

ក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ទៅជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០, លោកឯកអគ្គរដ្ឋទូត បានសន្យាថានឹងចុះសិក្សាស្វែងយល់ អំពីផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រ និងសហប្រតិបត្តការគ្រប់ជ្រុងជ្រោយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ និងការយកចិត្តទុកដាក់ជួយដល់វិស័យសកម្មភាពមីនរបស់រដ្ឋាភិបាលចិនដល់កម្ពុជា ដោយបានផ្តល់នូវថវិកា សម្ភារបរិក្ខា និងការបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតចិន ក៏បានបញ្ជាក់ផងដែរ រដ្ឋាភិបាលចិន នឹងខិតខំបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតមីន ដែលបានដឹងឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលកន្លងមកនេះ ដើម្បីចូលរួមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងជួយគាំទ្រលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅតាមតំបន់ជនបទ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់មានការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកអគ្គរដ្ឋទូតចិន ក៏បានឯកភាពថា នឹងចុះសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ អំពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផលលំបាកក្នុងការបោសសម្អាតមីនរបស់ប្រតិបត្តករ នៅមូលដ្ឋាននៅពេលសមស្របណាមួយ ដើម្បីរកវិធីសាស្រ្តជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជាបន្ថែមទៀត ៕



ថ្ងៃសែនបុណ្យចូលឆ្នាំចិន! លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនពរជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នា និងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងឱកាសថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ តាមរយៈ Facebook ផ្លូវការរបស់លោក បានជូនពរដល់បងប្អូនជនរួមជាតិ សូមជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០នេះតទៅ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសំណូមពរឲ្យបងប្អូនជនរួមជាតិ ដែលធ្វើដំណើរទីជិតទីឆ្ងាយ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០! ខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី ២៤ មករានេះ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០ នេះតទៅ។ អរគុណសន្តិភាព» ៕

Thursday, January 23, 2020

អ្នកនាំពាក្យក្រសួងសុខាភិបាលគូសបញ្ជាក់ថា មិនទាន់មានការកំណត់ច្បាស់លាស់ទេ​ថាជំងឺរលាកសួតប្រភេទថ្មី អាចឆ្លងពីមនុស្សទៅមនុស្សទាំងស្រុងនោះទេ

ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ -- ករណីផ្ទុះជំងឺរលាកសួតប្រភេទថ្មីដែលមានប្រភពពីទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ដែលបាននឹងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មាន ការសន្និដ្ឋានជាផ្លូវការថាជំងឺប្រភេទនេះអាចឆ្លងពីមនុស្សទៅមនុស្សទាំងស្រុងនោះទេ។ ការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ​​បាលបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និង​បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។



លោកជំទាវ ឱ វណ្ណឌីន បានដកស្រង់របាយការណ៍របស់អង្គការសុខភាព​ពិភពលោក​មកធ្វើការបញ្ជាក់ថា ជំងឺនេះមានការចម្លងពីមនុស្សទៅមនុស្សខ្លះៗ ហើយការចម្លងពីមនុស្ស​ទៅមនុស្សនេះគឺមានកម្រិតនៅឡើយ និងក៏មិនទាន់មានភស្តុតាងច្បាស់លាស់​និងពេញ​លេញដែលបញ្ជាក់ថាជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនោះដែរ។ លោកជំទាវបានបន្ថែមថា គិត​មកដល់ពេលនេះជំងឺប្រភេទនេះគឺមិនទាន់កើតមានឡើងនៅកម្ពុជានោះទេ។ បើទោះបីជា​បច្ចុប្បន្ននេះកម្ពុជាមិនទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ មានវត្តមាននៅកម្ពុជាក៏ដោយចុះ ក៏ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរម្លឹកជាថ្មីឱ្យ​ពលរដ្ឋ​មានការប្រុងប្រយ័ត្នចំពោះជំងឺនេះ។ 
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ក្រសួងថា បច្ចុប្បន្នជំងឺនេះបានកើតឡើងដំបូងបង្អស់ និងកំពុងបន្តផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន និងបានកំពុងរាលដាលទៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ក្វាងចូវ និងទីក្រុង​ហុងកុង។ ក្រសួងសុខាភិបាលក៏បានក្រើនរម្លឹកឱ្យពលរដ្ឋមានការប្រុង​ប្រយ័ត្នក្នុងការការពារ​សុខភាពពីការឆ្លងជំងឺខាងលើនេះនារដូវបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយក្នុងនោះ​គួរតែ​ចៀសវាងការចូល​ទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាម​កសិដ្ឋានចិញ្ចឹម​សត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬ​ប្រឡាក់ដោយលាមកសត្វ បសុបក្សី និងសត្វដទៃទៀត។ លើសពីនេះ គួរចៀសវាងប៉ះ​ពាល់​ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងត្រូវលាងដៃឱ្យបានញឹកញាប់​ជា​មួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភេទ​ចម្លង​រោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ ៕
ដោយ ចាន់ សុធីវង្ស

#សុខាភិបាល #កម្ពុជា #វីរុសកូរ៉ូណា

លិខិតមិត្តអ្នកអាន៖ "កឹម សុខា ប្រឹងរើ សម រង្ស៊ី ប្រឹង រឹត! "

តាមពិតមិនថាខ្ញុំរឺ ប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ សម រង្ស៊ី បាត់ទៅហើយក្រោយចាញ់ បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃ ៩ វិច្ឆិកា ២០១៩ ។
ម៉្យាងទៀត ពេលនេះអ្វីដែលជាការគិតគូររបស់ប្រជាជនដែលមានខ្សែស្រឡាយចិន គឺការត្រៀមសែន និងការដើរលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ហើយបច្ចុប្បន្ន អ្វីដែលសាធារណ:មតិមួយចំនួនកំពុងតាមដានគឺរឿងតុលាការកំពុងដំណើរការកាត់ក្តីលោក កឹម សុខា ។

ទោះបីខ្ញុំសំរេចតាំងពីថ្ងៃ ៩ វិច្ឆិកា ២០១៩ ថាឈប់និយាយនិងសរសេរពីឈ្មោះសម រង្ស៊ី ទៀត ដោយសារបុគ្គលរូបនេះគ្មាននូវសល់តំលៃអ្វីទៀតទេសំរាប់ការយកចិត្តទុកដាក់ពីមហាជនក៌ប៉ុន្តែខ្ញុំសម្រេចចិត្តដោយបង្ខំត្រូវតែសរសេរឈ្មោះ សម រង្ស៊ី នេះម្តងទៀតខានមិនបានពីព្រោះតែមានរឿងសំខាន់ដែលត្រូវនិយាយ។
អ្វីដែលសំខាន់គឺ ខណៈ ពេលដែលសវនាការ សំណុំរឿងលោក កឹម សុខា កំពុងតែដំណើរការ ហើយលោក កឹម សុខា និងក្រុមមេធាវីកំពុងរកវិធី និងភស្តុតាងដើម្បីដោះបន្ទុកពី ការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ  បែរជាលោក សម រង្ស៊ី ស្រាប់តែបង្ហាញនិងផ្តល់ភស្តុតាងជាច្រើនដោយ free ដើម្បីបញ្ជាក់ពីភាពពាក់ព័ន្ធរបស់លោកកឹម សុខា ឬរបស់គណបក្សសង្គ្រោះជាតិក្នុងការឃុបឃិតជាមួយបរទេសក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលកម្ពុជាទៅវិញ។

តាមរយៈការសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីនិងការបង្ហោះតាមទំព័រហ្វេសប៊ុកផេករបស់ខ្លួន លោក សម រង្ស៊ី បាន បង្ហោះសារ និងរូបភាពជាច្រើនដែលបញ្ជាក់ ពី ភាពពាក់ព័ន្ធរបស់ខ្លួនក៏ដូចជាលោក កឹម សុខា អំពីការឃុបឃិតជាមួយបរទេស។ លោក សម រង្ស៊ី ធ្វើជានិយាយឌឺថា ចង់ឲ្យតុលាការចោទប្រកាន់ខ្លួន ដូច លោក កឹម សុខា ដែរទើបបង្ហាញភស្តុតាងទាំងនោះ ហើយនឹងបន្តផ្ញើមកអោយតុលាការថែមទៀត។

បើស្តាប់មួយភ្លែតទៅ វាហាក់ដូច ជាលោក សម រង្ស៊ី ក្លាហានចង់រួមសុខទុក្ខជាមួយលោក កឹម សុខា ចង់ដោះបន្ទុកលោក កឹម សុខា ហើយទទួលទោសជំនួសលោក កឹម សុខា ! ប៉ុន្តែបើយើងពិនិត្យនិងវិភាគអោយស៊ីជំរៅទៅ គឺជាចេតនា ពិតប្រាកដនិងសែន ពិសពុលរបស់លោក សម រង្ស៊ី ក្នុងការចង់ដាក់បន្ទុកថែមទៀតដល់លោក កឹម សុខា តែប៉ុណ្ណោះ។

អ្វីដែលលោក សម រង្ស៊ី បាន បង្ហាញ និងអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺពិតជាមានអត្ថន័យច្រើនយ៉ាងណាស់ :
ទី១៖ គឺជាការប្រកាស ទទួលស្គាល់ជា សាធារណៈថា ពិតជា មានការឃុបឃិតជាមួយបរទេសក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុនសែន តាមរៀបបដិវត្តន៍ ពណ៌ដោយអតីតគណបក្សសង្គ្រោះជាតិ មែន។

ទី២៖ បន្ថែមពីលើការប្រកាសទទួលស្គាល់ជាលាយលក្ខណ៍អក្សរ នេះ លោក សម រង្ស៊ី ក៏បានបង្ហោះរូបភាពដើម្បីបញ្ជាក់ពីភស្តុតាងថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ពិតជាបានទទួលការបង្វឹកពីបរទេសដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលពិតប្រាកដមែន។

ទី៣៖ អ្វីដែលលោក សម រង្ស៊ី បានបង្ហោះនិង និយាយក្នុងសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីគឺជាសក្ខីកម្មក្នុងនាមសាសក្សីដ៏សំខាន់ម្នាក់ ដើម្បីបញ្ជាក់ឲ្យឃើញថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ពិតជា រឿងត្រឹមត្រូវនិងចាំបាច់។

ទី៤៖ សក្ខីកម្មរបស់លោក សម រង្ស៊ី ក៏បានបន្ថែម ទម្ងន់ទៅលើសំណុំរឿងក្តីរបស់លោក កឹម សុខា ដើម្បីបញ្ជាក់ថា ដំណើរការរឿងក្តីនេះពិតជាត្រឹមត្រូវ និងចាំបាច់ពីព្រោះទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី សុទ្ធតែបានឃុបឃិតជាមួយបរទេស យ៉ាងជ្រាលជ្រៅដើម្បីឈានទៅផ្តួលរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា។ ដូច្នេះ លោក កឹម សុខា ច្បាស់ជាមិនអាចបដិសេធថា ខ្លួនមិនបានឃុបឃិតជាមួយបរទេសដូចដែលគាត់តែងតែ បដិសេធនោះឡើយពីព្រោះសូមកុំភ្លេចថា លោក សម រង្ស៊ី គឺជាសាក្សី និងក៏ជាអ្នក ពាក់ព័ន្ធដ៏សំខាន់ម្នាក់ក្នុងសំណុំរឿងក្តីនេះ។

ទី៥: ការផ្តល់ភស្តុតាងនិងការអះអាងសារភាពរបស់ សម រង្ស៊ី អំពីការឃុបឃិត របស់ពួកខ្លួនជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាល លោក ហ៊ុន សែនគឺជាការបញ្ជាក់ យ៉ាងច្បាស់បន្ថែមទៀតថា រឿងក្តីរបស់លោក កឹម សុខានេះមិនមែនជារឿង នយោបាយទេគឺរឿងព្រហ្មទណ្ឌ ក្បត់ជាតិ ពិតប្រាកដមែន។

តាមពិត វាគ្មានអ្វីជាអាថ៌កំបាំងទៀតនោះឡើយសម្រាប់ចេតនា របស់លោក សម រង្ស៊ី ចំពោះ លោក កឹម សុខា ពីព្រោះនរណាៗ ក៏បាន ដឹងដែរថា ជារៀងរាល់លើក នៅពេលដែល លោក កឹម សុខា ជួបរឿងក្តីក្តាំ ហើយព្យាយាមការពារខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ គឺ លោក សម រង្ស៊ី តែងតែ ដាក់បន្ទុកបន្ថែមឲ្យលោក កឹម សុខា ជានិច្ច។

ជាក់ស្តែង ពេលសង្ស័យថា លោក កឹម សុខា អាចត្រូវបានដោះលែងកាលពីកំឡុងខែមីនាឆ្នាំ ២០១៩ លោក សម រង្ស៊ី បានស្កាត់ទុកជាមុនដោយយក សេរីភាពលោក កឹម សុខា មកភ្នាល់ជាមួយលោក  នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយមកទៀត ពេលតុលាការ បន្ថយលក្ខខណ្ឌ នៃការត្រួតពិនិត្យតាមផ្លូវតុលាការដោយឲ្យលោក កឹម សុខា អាចចេញពីផ្ទះបាន លោក សម រង្ស៊ី ដែលបារម្ភខ្លាចមានការ ដោះលែងលោកកឹម សុខា ក៏បានស្រែកពីក្រៅប្រទេសថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មានតម្លៃគ្រប់គ្រាន់សម្រាប់គណបក្សសង្គ្រោះជាតិទេ គឺត្រូវមានលក្ខខណ្ឌនេះលក្ខខណ្ឌនោះព្រោះបំណងរបស់លោក សម រង្ស៊ី គឺមិនផ្តល់តម្លៃដល់សេរីភាពលោក កឹម សុខា ទាល់តែសោះ។ ផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាឲ្យលោក កឹម សុខា ជាប់ឃុំឲ្យបានយូរតាមដែលអាចធ្វើទៅបាន ពីព្រោះបើលោក កឹម សុខា មានសេរីភាពឡើងវិញ លោក សម រង្ស៊ី នឹងអស់តំលៃក៍ដូចជាអស់តួនាទីតំណែងជាប្រធានស្តីទីបន្តទៀតហើយ។ ដូច្នេះហើយបានជាក្នុងពេលដែលលោក កឹម សុខា ជាប់ឃុំ ហើយភាគីខាងលោក កឹម សុខា នៅ ស្ងៀមស្ងាត់ដើម្បីសម្រួលស្ថានការណ៍ លោក សម រង្ស៊ី និងបក្សពួក របស់គាត់ឯណោះវិញ គិតតែពីដុតកម្តៅស្ថានការណ៍ រហូតក្នុងគោលបំណងធ្វើម៉េចកុំអោយ កឹម សុខា រួចខ្លួន។ ហើយបើនិយាយអោយខ្លីងាយយល់ងាយចាំគឺ «សម រង្ស៊ី~កឹម សុខា មិនមែនមនុស្សតែមួយនោះទេ តែ សម រង្ស៊ី និង កឹម សុខាមានតែម្នាក់គត់ ~ មានស៊ី អត់ខា មានខា អត់ស៊ី »។

ប៉ុន្តែ លោក កឹម សុខាក៏  មិនចេះតែមិនឈ្លោះ មិនឆ្លើយ មិនឆ្លងនោះដែរ ។ ជាក់ស្តែងកាលពីថ្ងៃពុធទី ២២ មករា លោក កឹម សុខា ក៏បានវាយបកត្រង់ៗ ទៅ សម រង្ស៊ីទោះដោយ មិនចំឈ្មោះក៏ដោយ ក៏បានអះអាងថា «ខ្លួនគាត់ កឹម សុខាមិនមែនជាអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ដូចអ្នកខ្លះនោះឡើយ » ។ហើយទាំងខ្ញុំនិងប្រជាពលរដ្ឋទូទៅពិតជា ដឹងច្បាស់ណាស់ថា អ្នកនយោបាយដែលក្បាលមិនជាប់មេឃ ជើងមិនជាប់ដីនោះគឺលោក សម រង្ស៊ី នេះឯង ពីព្រោះអ្នកនយោបាយរូបនេះ បានតែសម្តី តែពេលមាន បញ្ហាអ្វីកើតឡើង គឺគាត់តែងតែរត់ផាស់ក្រញ៉ាំយករួចខ្លួនដោយទុកឲ្យសកម្មជនអ្នកគាំទ្រទទួលទោសជំនួសជាង រៀងរហូតមកដោយគ្មានការកែប្រែអ្វីឡើយ។ នេះហើយដែលគេហៅថា អ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីដែលលោក កឹម សុខា ចង់សំដៅ។

សរុបមកវិញ អ្វីៗដែល លោក សម រង្ស៊ី បានបង្ហោះក្នុងផេកផ្លូវការនិងការនិយាយអះអាងរបស់ខ្លួនតាមវិទ្យុ គឺពិតជាបានជួយពង្រឹងបន្ថែមទៀតនូវភស្តុតាងរបស់ដើមបណ្តឹងក្នុង ការដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា បន្ថែមពីលើភស្តុតាងដែល មានស្រាប់យ៉ាងសន្ធឹកសន្ធាប់។ ហើយគួបផ្សំជាមួយភស្តុតាងបន្ថែមដែលផ្តល់ដោយលោក សម រង្ស៊ីនេះ ខ្ញុំជឿជាក់ថា លោក កឹម សុខា ប្រាកដ ជារើខ្លួនមិនរួចនោះឡើយទោះជាគាត់ខិតខំដោះ  បន្ទុកយ៉ាងណាក៏ដោយ ពីព្រោះនៅពេលដែល លោក កឹម សុខា ខំប្រឹងរើ លោក សម រង្ស៊ី ក៏ខំប្រឹង រឹតមិនឲ្យលោក កឹម សុខា រើខ្លួនបាននោះឡើយ៕

ដោយ  : អ្នកតាមដាន នយោបាយតុកាហ្វេ


លោក ហេង សំរិន អំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ហេង សំរិន ប្រធានរដ្ឋសភា និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបរិយត្តិធម៌ ហៅវត្តក្បាលដំរី ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នរដ្ឋសភា រដ្ឋមន្ត្រីតាមបណ្តាក្រសួងនានា លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ ព្រះវិហារទំហំ ០៩x១៦ម៉ែត្រ ក្លោងទ្វារ និងកំផែង (របងវត្ត) ដែលចំណាយទឹកប្រាក់សរុបចំនួន ១៦០.៤ ៦០ដុល្លារអាមេរិក គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្រៅអំពីសមិទ្ធផលជាច្រើនលោក និងភរិយា ព្រមទាំងសប្បុរសជនពុទ្ធបរិស័ទក្នុង និង ក្រៅប្រទេសជាច្រើនទៀត តែងតែបានជួយឧបត្ថម្ភចលនា និងដឹកនាំដោយផ្ទាល់ ក្នុងការកសាងទុកជាឧត្តមប្រយោជន៍សាសនា សង្គម និងប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ។
មានប្រសាសន៍នាឱកាសនោះ លោក ហេង សំរិន បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗ បានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។ លោកបានរម្លឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធគួរឲ្យកត់សម្គាល់។
លោក ហេង សំរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានាដែលសម្រេចបានដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្តតទៅមុខទៀត។
លោក ហេង សំរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបានរួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យ ព្រះពុទ្ធសាសនា ព្រោះថា វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្តដ៏ប្រពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូបដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ៕




មេធាវី គី តិច អរគុណលោក សម រង្ស៉ី ដែលជួយផ្តល់ភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា

ក្រោយសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានឆ្លៀតថ្លែងអំណរគុណដល់ ទណ្ឌិត សម រង្ស៉ី ដែលបានផ្តល់ភស្តុតាងបន្ថែមទៀត ដើម្បីជួយដាក់បន្ទុកលើ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
លោក គី តិច បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសវនាការយ៉ាងដូច្នេះថា៖ «ខ្ញុំអរគុណចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ ទី១ គឺខ្ញុំសង្ឃឹមថា តំណាងអយ្យការ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមស៊ើបសួរច្បាស់ជាប្រមូលភស្តុតាងដែលសម រង្ស៉ី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែមទាំងទណ្ឌិត សម រង្ស៉ី ទាំងជនជាប់ចោទ កឹម សុខា»។
រយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈដែលតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា, លោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបង្ហាញរូបថត និងឯកសារមួយចំនួន តាមបណ្តាញសង្គម Facebook របស់លោក និងវិទ្យុអាស៊ីសេរី ដើម្បីជំរុញឱ្យ តុលាការក្រុងភ្នំពេញ កាត់ទោសលោកក្នុងសំណុំរឿងក្បត់ជាតិនេះដូច លោក កឹម សុខា ដែរ ដោយសារតែ លោកគឺជាមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ មុនត្រូវតុលាការកាត់ទោសរំលាយ។
លោកមេធាវី គី តិច បានបញ្ជាក់បន្តទៀតថា ភស្តុតាងដែលបង្ហាញដោយ លោក សម រង្ស៉ី បានធ្វើឱ្យតុលាការ តំណាងអយ្យការ សមត្ថកិច្ច ឬចៅក្រមស៊ើបសួរ កាន់តែងាយស្រួលក្នុងការប្រមូលភស្តុតាងដើម្បីដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា ហើយក៏បានធ្វើឱ្យតុលាការចំណេញពេលវេលាផងដែរ ដោយមិនចាំបាច់ស៊ើបអង្កេតច្រើន។
បើតាម លោក គី តិច, ក្នុងសំណុំរឿងក្បត់ជាតិនេះ លោក សម រង្ស៉ី ក៏មិនរួចខ្លួនដែរ។ លោកមេធាវីរាជរដ្ឋាភិបាល បានអះអាងថា តុលាការបានបំបែកសំណុំរឿងនេះរួចហើយ ដើម្បីដាក់ទោសអ្នកពាក់ព័ន្ធផ្សេងៗទៀត។ លោកបញ្ជាក់ថា៖ «សំណុំរឿងនេះ បានបំបែករួចហើយ ដើម្បីរង់ចាំស្វាគមន៍ទណ្ឌិត សម រង្ស៉ី»។
សូមជម្រាបថា នៅក្នុងសវនាការនាសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ អង្គជំនុំជម្រះ បានបន្តសួរដេញដោល និងពិភាក្សាទៅលើភស្តុតាងវីដែអូវែងរយៈពេលជាង១ម៉ោង ដែលដាក់ដោយ ជនជាប់ចោទ កឹម សុខា។
មេធាវីរាជរដ្ឋាភិបាល បានកត់សម្គាល់ថា នៅពេលដែលមានការសួរដេញដោល និងពិភាក្សាលើភស្តុងតាងនេះ ជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ ហាក់ដូចជាពិបាកឆ្លើយសំណួរ ដោយពួកគាត់ហាក់ចង់រាំងខ្ទប់មិនឱ្យយកភស្តុតាងនេះមកជជែកពិភាក្សា។ លោក គី តិច បានបញ្ជាក់តាំងពីម្សិលមិញថា ភស្តុតាងវីដេអូវែងរយៈពេលមួយម៉ោងនេះ ហាក់ក្លាយជារង្វាន់សម្រាប់លោក ដោយលោកបានមើលឃើញថា វាមិនមែនជាភស្តុតាងដោះបន្ទុកទេ ផ្ទុយទៅវិញវាជាភស្តុតាងដែលនឹងបន្ថែមបន្ទុកលើ លោក កឹម សុខា មិនឱ្យរួចខ្លួនបានថែមទៀត។
យ៉ាងណាក៏ដោយ ក្រោយសវនាការរយៈពេល១ព្រឹក នៅថ្ងៃនេះ តុលាការបានប្រកាសលើពេលទៅបន្តសវនាការនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍ក្រោយ ហើយសវនាការរបស់ លោក កឹម សុខា នឹងបន្តធ្វើឡើងរយៈពេល២ថ្ងៃនេះជារៀងរាល់សប្តាហ៍ផងដែរ ៕