Friday, January 31, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ផ្អែកតាមកត្តាប្រវត្តិសាស្រ្ត អតីតកាលដ៏ជូរចត់របស់កម្ពុជា តម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម ជាអាទិភាពចំបងបំផុតដែលមិនអាចខ្វះបានឡើយ។ លោ​កបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុ​ក្រទី៣១ ខែមករា ឆ្នាំ២០​២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រ​សួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នយោបាយក្នុងប្រទេស និងនយោបាយក្រៅ​​ប្រទេស គឺជាដៃទំាងពីរនៃខ្លួនប្រាណតែមួយដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នានិងបំ​ពេញឱ្យគ្នាទៅវិញទៅមក។ ការកំណត់នយោ​បាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំ​បាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង៕





No comments:

Post a Comment