Friday, May 22, 2015

សារលិខិតជូនពរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូនសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅក្នុង​ឱកាស​ខួប​កំណើត​គម្រប់​ខួប ៨១ ឆ្នាំ យាង​ចូល​ ៨២ឆ្នាំ


បទអត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់​៖ អង្គការ«NGOs» គួត្រៀម​ខ្លួន​​រស់​​ក្រោម​ដំបូល​តែមួយ

នៅ​ពេល​ថ្មីៗនេះ​​ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន​ បាន​ប្រកាស​ជាសាធារណៈថា​ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ច្បាប់​ ដែល​ជា​បែបបទ​នីតិវិធី​មួយ​​ ក្នុងការ​ធ្វើឲ្យ​អង្គការ​សង្គម​ស៊ីវិល​​ ធ្វើកិច្ច​ប្រតិបត្ដិ​ក្នុង​ការអនុវត្ដ​កម្ម​វិធី​របស់​ខ្លួន​ ក្នុងក្របខណ្ឌ័​ជាដៃគូ​ជាមួយ​រាជរដ្ឋាភិបាល។​
          នៅកម្ពុជា ​ចាប់​តំាង​ពី​ឆ្នាំ​១៩៧៩​ ការ​កសាង​ប្រទេស​ឡើងវិញ គឺ​​​ចាប់​ផ្ដើម​ពីបាតដៃ​ទទេ ដែល​កាល​ណោះ​​មានតែអង្គការ ​«NGOs» ​​មួយ​ចំនួន​តូច​មក​ធ្វើ​ការនៅ​កម្ពុជា​ ​ជា​ដៃ​គូពិតជា​មួយរដ្ឋាភិ​បាល​។ 
ចាប់​​ពី​មាន​​កិច្ច​ព្រម​ព្រៀង​​ឆ្នាំ​១៩៩១មក និង​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​១៩៩៣ ទើប​មានអង្គការ ​«NGOs»  ពី​បរទេស​ចូល​មកកម្ពុជា​​ ជា​បន្ត​បន្ទាប់​ និង​យ៉ាងច្រើន​​សន្ធឹក​សន្ធាប់​។​ទន្ទឹម​នឹង​នេះ ក៏​មាន​អង្គការ ​«NGOs» បរទេស​មួយ​ចំ​នួន​ មាន​កម្ម​វីធី​ជួយ​បណ្តុះបណ្តាលបង​ប្អូន​ខ្មែរ​ ​ឲ្យចេះ​បង្កើត​ស​មា​គម​ និង​មុខរបរ​ជូន​ប្រ​ជា​ជន​ក្នុង​ស្រុកភូមិ​មួយ​ចំនួន​​ផង​ដែរ។ រហូត​ដល់​បច្ចុប្បន្ន​ អង្គការ​សង្គមស៊ីវិល​ក្នុង​នោះ​រួម​មាន​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល​ ​មាន​ដល់​ទៅ​ជាង​​៤០០០​អង្គការ។ 
ក្នុងគោលការណ៍​គ្រប់​គ្រង​ប្រទេស​ តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ដើម្បី​ការពារ​ឲ្យ​បាន​នូវ​អធិបតេយ្យ​ភាព​របស់​ប្រ​ទេស​​ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ដ៏​មោះមុត​របស់​ សម្ដេច ហ៊ុន​​សែន បាន​ដឹក​នាំ និង​អនុវត្ដ​ការងាររដ្ឋបាល​ ការងារ​គ្រប់​គ្រង​ភូមិ ឃុំ​/សង្កាត់ ស្រុក/ខ័ណ្ឌ ខេត្ដ/​ក្រុង​ និង​ប្រទេស​ជាតិ​ទំាង​មូល ដោយ​ឈរ​លើ​ស្មារតី ការលើក​កម្ពស់​ជីវភាព និង​ការ​ផ្តល់​​សេវា​សាធារណៈ​ និង​ការ​ធា​នានូវ​សុវត្ថិភាពជូន​ប្រជាពលរដ្ឋ​  ​ ការ​ការ​ពារ​អធិបតេយ្យភាព​ បូរណភាព ទឹកដី​ ហើយការ​​គ្រប់​គ្រង​នេះគឺបាន​ស្ថិត​នៅ​ក្រោម​ដំបូល​តែមួយ ពោលគឺអ្វី​ៗត្រូវ​ស្ថិត​នៅ​ក្នុង​រង្វង់​ក្រប​ខណ្ឌ័ ​ក្រឹត្យ​ក្រម​ និង​បែប​បទ​នីតិវីធី​របស់​រដ្ឋ​។​
ក្នុងន័យ​នេះ​ ដោយ​យល់​ឃើញ​ថា​ អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​មកហើយ​​ ពិសេស​ពេលដែល​អង្គការ​NGOs ចាប់​ចូល​មក​ធ្វើការ​​នៅកម្ពុជា​ច្រើនទ្បើងៗ តែការ​គ្រប់​គ្រងរបស់​រដ្ឋ​អំណាច​ទៅ​លើ​សកម្មភាព​ទាំង​ឡាយរបស់​ពួក​គេ នៅមាន​​ភាព​ធូររលុង​ ឬ​ស្ទើរ​តែគ្មាន​ទាល់​តែ​សោះ។​
ដោយ​យល់​ឃើញ​ថា​ ការ​បណ្ដែតបណ្ដោយ​តទៅទៀត​របស់​រាជរដ្ឋាភិបាល ដោយ​អនុ​ញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទំាងនោះ ​ធ្វើ​ការងារ​តាម​បែប​អនាធិប​តេយ្យ​​ គ្មាន​ការ​ត្រួត​ពិនិត្យ​ពីស្ថាប័ន​មានសមត្ថកិច្ច​​របស់​រដ្ឋ ​គឺ​ជា​ភាព «​វាទប្ប​ដិវាទ-controversal» ប្រៀប​បាន​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចៀស​ខ្យល់​របស់​រាជរដ្ឋាភិបាល​ ដៃ​ម្ខាង​ខិត​ខំ​ដឹកនំា​ស្រុក​​ទេសឆ្ពោះ​ទៅរក​វិវឌ្ឈនភាព​​ ​ សុវត្ថិភាព​ និងភាព​សុខដុមរមនា​របស់​ប្រជា​ពល​រដ្ឋ​  ​រីឯដៃ​ម្ខាង​ទៀត​ខំ​ទប់ទល់​នឺង​ការរិះគន់ ឬ​សកម្ម​​ភាព​ប្រ​ឆាំង​​យ៉ាង​រំខាន​​​ជារៀង​រាល់​ថ្ងៃ របស់​​អង្គការសង្គមស៊ីវិលមួយចំនួន​ធំ។            
ដោយ​យល់​ឃើញ​ថា​ ប្រទេសម​ហាអំណាច​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​នានា​លើ​ពិ​ភពលោក​ពិសេស​សហរដ្ឋ​អាមេរិក​ ដែល​តែងតែ​រិះ​គន់​មក​លើ​ការដឹក​នាំ​របស់​​ សម្ដេច​ ហ៊ុន សែន​ គេក៏​មាន​ច្បាប់​ មានក្រឹត្យ​ក្រម​ នឹង​បែប​បទ​នីតិ​វិធី​យ៉ាងហ្មត់​ចត់​ជាទី​បំផុត ​ដើម្បី​ឲ្យ​ដំណើរការ​នៃការ​ប្រ​ព្រឹត្ដទៅ​របស់​អង្គការ ​«NGOs» ស្ថិត​នៅ​ក្រោម​ដំបូល​តែមួយ​ ក្នុង​ក្រប​ខណ្ឌ័​អធិបតេយ្យ​ភាព​របស់​រដ្ឋ​។​រាល់​ការ​បង្កើត​​សមាគម ឬ​អង្គការមិនមែនរដ្ឋាភិបាល​ គឺ​ត្រូវ​ធ្វើ​ការ​ចុះ​បញ្ជីឲ្យបាន​ត្រឹមត្រូវ​ ដោយ​ភ្ជាប់​ជាមួយ​ នឹង​គោល​បំណង​ និងលក្ខន្ដិកៈ​​របស់​ខ្លួ​ន ថា​តើជា​អង្គការ​នោះ​នោះ  ​បំរើ​សេវាកម្ម​ បែប​ផែនមនុស្ស​ធម៌ដល់​ប្រជាពល​រដ្ឋ ហើយ​មាន​សកម្មភាព​​ត្រឹម​ត្រូវតាម​​ច្បាប់​ឬ​ទេ? ម្យ៉ាង​វិញទៀត ​អង្គការ ​«NGOs» ទាំង​អស់​នោះ​ត្រូវចាំ​បាច់​​ធ្វើ​របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ​ជូន​រដ្ឋ ក្នុង​នោះ​​មាន​ការ​បង្ហាញ​​ពី​កម្ម​វិធី​ការ​ងារ​ និងពី​ស្ថានភាព​ថវិកា ប្រាក់​​ចំណូល និង​ប្រាក់​ចំណាយ​របស់អង្គការ​​ផង​ដែរ។
តើ​នេះជា​ច្បាប់​គាប​​សង្កត់​ទៅ​លើ​អង្គការ ​«​​​​NGOs»​ ឬក៏ជា​ច្បាប់​តម្រូវការ​ចំពោះមុខ​របស់រដ្ឋ​ ចំពោះ​​អង្គការ ​​«​​​​NGOs»​ ក្នុងការ​​​ធ្វើ​ចលនា​ ​សកម្មភាព​អ្វីមួយ​ក្នុង​ប្រទេសឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​ឬ​អ្វី? តើ​នេះ​ពុំ​បានន័យថា អ្វី​ៗក៏ដោយ​ត្រូវស្ថិតនៅ​ក្រោម​ដំបូល​តែ​មួយ​នៃការ​គ្រប់​គ្រង​របស់​រដ្ឋ​ទេឬ​អ្វី​?
ក្នុង​បរិការ​នេះ​ហើយទើប​ សម្ដេច ហ៊ុន​ សែន​ បានចេញបញ្ជា​​ឲ្យ​ក្រសួង​ពាក់​ពន័្ធរៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ក៏​ដូច​សេចក្ដី​ព្រាង​ច្បាប់​ផ្សេង​ៗដែលនៅសេសសល់​មួយចំនួន​​ទៀត ​ឲ្យបានឆាប់រហ័ស ដើម្បី​ដាក់​ជូន​សភាអនុម័ត​ក្នុង​ខែ​ឧសភា ឬខែខាង​មុខ​នេះ។
នរណាក៏ដឹងដែរថា​​ រាជរដ្ឋាភិបាល​មិន​ចេះ​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ណា​មួយ​​ដោយ​គ្មាន​មើល​លំនំាច្បាប់​នៃ​​ប្រទេស​នានានោះ​ទ្បើយ។​

ក្នុងន័យនេះ​ អ្នក​ដែលបាន​ស្រែក​តវ៉ា​មួយ​ចំ​នួន ​ដែល​មិន​ពេញ​ចិត្ដនឹង​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប​គ្រង​សមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល​ នោះ​ គួត្រៀម​ខ្លួន​ត្រៀម​ឥរិ​យា​បថ​ ដើម្បី​អនុវត្ដ​នូវ​បែប​បទ​នីតិវិធី​ ដែល​ជា​ក្រឹ​ត្យ​ក្រម​របស់​​​ប្រទេស​​នៃ​​របបលទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ដើម្បី​​​ធានា​នូវការ​ពារ​​អធិ​តេយ្យ​ភាព ឲ្យ​បាន​ហ្មត់​ចត់​​!