Tuesday, February 17, 2015

សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ស្តីពីការៀបចំ​​សន្តិសុខ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំចិន វៀតណាម


សម្តេចហ៊ុនសែន៖ ខ្ញុំគ្មានការគាតសង្កត់លើស្ថាប័នតុលាការទេ គ្រាន់តែអំពាវនាវឲ្យធ្វើការដោយយុត្តិធម៌ និងត្រឹមត្រូវតាមនីតិវិធីច្បាប់

សម្តេច​តេជោ ​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ក្នុងពិធី​ចែកសញ្ញា​ប័ត្រ​ដល់​និស្សិត​ នៃសាកល​វិទ្យាល័យ​ធនធាន​មនុស្ស ​នៅព្រឹកថ្ងៃ​ទី១៧ ខែកុ​ម្ភៈ ឆ្នាំ២​០១៥នេះ​ បានស្នើ​ឲ្យឧត្ត​មក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​ ពិនិត្យ​ទាក់ទង​​ជាមួយនឹ​ងសំណុំរឿ​ងបទ​ឧក្រិ​ដ្ឋឃាត​កម្ម លើឧ​កញ៉ា អ៊ឹង​ ម៉េងជឺ​ ដោយស​ម្តេចបា​នបញ្ជាក់​ថា ​សម្តេចគ្មា​នគាប​សង្កត់​លើតុលាកា​រទេ ​ប៉ុន្តែសូម​ឲ្យធ្វើការ​ដោយយុ​ត្តិធម៌ ​ដើម្បីចៀ​សវាង​ ការមិន​ពេញចិ​ត្តរប​ស់ប្រជា​ពលរ​ដ្ឋហើយ​ទម្លាក់កំហុស​មកលើ​សម្តេច​តែម្នាក់​នោះ។

សម្តេច​តេជោ ​បានប្រកាស​​ស្នើ​​ដល់​ឧ​ត្តម​ក្រុមប្រឹ​ក្សា​​នៃ​អង្គ​​ចៅក្រ​ម ចាត់​វិធាន​ការ​បន្ទាន់​​លើ​​ចៅក្រម​ ក្នុង​​សំណុំ​រឿង​​ ដែលចៅ​ក្រម​​ដោះលែង​​ឪពុក​​ម្តាយ​​លោក​​ឧកញ៉ា ថោ​ង សារ៉ាត់​​ កាល​ពីថ្ងៃទី​៧កុម្ភៈ​​កន្លងទៅ ​ដោយខុ​សពីនិ​តិវិធីច្បាប់​។"​ខ្ញុំ​អំ​ពាវ​​នាវ​ចំពោះ​​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ពិនិត្យ​ទាក់ទង​ជាមួយនឹង​សំណុំរឿង​បទឧក្រិដ្ឋ​ឃាតកម្ម នៅ​ទីក្រុង​ភ្នំពេញ​។ រឿងនេះ រឿង​មិន​ធម្មតា​ទេ​។ ខ្ញុំ​គ្មាន​ការ​គាប​សង្កត់​រឿង​ស្អី​ជា​មួយ​តុលាការ​ទេ​។ រាជរដ្ឋា ភិបាល​បាន​ប្រឹង​ដុតដៃដុតជើង បញ្ជា​កម្លាំង ដើម្បី​តាម​រក​ឃាតករ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​។ ទី​ចុង​បំផុត យើង​សម្រេច​ចាប់​បានមួយ​សំបុក​។ រឿង​ដែល​មិន​យល់ គឺ​នៅ​ត្រង់​ថា ឲ្យ​ឪពុក​ម្តាយ​របស់​មេក្លោង​ដែល​បញ្ជា​ឃាតករ ដែល​ជាប់​ពិរុទ្ធភាព​ លើ​បទ​ចោទ​នេះ ឲ្យនៅ​ក្រៅ​ឃុំ ហើយ​អា​នៅ​ក្រៅ​ឃុំ​នេះ បើ​ធ្វើ​ត្រូវ​នីតិវិធី វា​មិន​អី​ទេ តែ​វា​ខុស​នីតិវិធី​ទៅទៀត​។ "​

សម្តេច​តេជោ បាន​បន្ត​ទៀតថា​ ក្រោយពី​ទទួលបាន​ព័ត៌​មានពីការ​ដោះលែង​រួច ​សម្តេច​បាន ​ឲ្យ​ឯកឧត្តម​ ស​ ខេង​ ធ្វើការ​ជាមួយ​ឯកឧត្តម​ អង្គ ​វង្សវឌ្ឍា​នា ថា​រឿង​អី បាន​ជា​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​?​។ ការបក​ស្រាយ​រាក់​កំផែល​។ ទី១ យក​ហេតុផល ​សុខភាព ​និង​ទី២​ ថាបទល្មើសនេះ ​ជាបទ​ល្មើស​មជ្ឈឹម​ទេ។ សម្តេចបន្តថា " អា​កាំភ្លើង ៨ ដើម គេ​ចាត់ទុក​ជា​បទល្មើស​មជ្ឈឹម​។ បាន​ខ្ញុំ​ស្រែក​តែម្តង ថា​គ្រាន់តែ​​ព្រនង់ គឺ​ជាប់គុក ប៉ុន្តែ​អា​នេះ កាំភ្លើង ៨ ដើម បែរជា​រួចខ្លួន នេះចេះ​ទៅតាម​ចាប់​បាន​វិញ កុំ​អី​រឿង​ធំ​ហើយ​!"​។​

សម្តេច​តេជោ​ បាន​បន្តថា​ រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ធ្វើ ​តែបែជា​ត្រូវបំផ្លាញ​ដោយ​ចៅក្រមខ្លះ​ ដែល​បំពាន​ច្បាប់​ទៅវិញ​ មូលហេតុ​ដែល​សម្តេច​និយាយ​ដូច្នោះព្រោះ ​តុលាការ​រាជធានីភ្នំពេញ​មិន​បាន​ឲ្យនៅ​ក្រៅឃុំទេ ​ចឹងត្រូវ​ប្តឹងឧទ្ធរណ៍ ​ហើយនៅ​ថ្ងៃ២០​សាលា​ឧទ្ធរណ៍​គេប្រកាស​មិន​ឲ្យ​នៅ​ក្រៅឃុំ​ទេ ​ស្រាប់តែ​ថ្ងៃ២១ ​មេធាវី​របស់​ឱពុក​ម្តាយ ​ឧកញ៉ា ​ថោង ​សារ៉ាត់ ​ប្តឹង​ទៅតុលាការ​កំពូល​ដើម្បី​សុំនៅក្រៅ​ឃុំ ​ប៉ុន្តែតុលា​ការកំ​ពូលគេមិ​នទាន់​បាន​កាត់​ឲ្យនៅក្រៅ​ឃុំ ​ឬមិន​នៅ​ក្រៅ​ឃុំទេ ​បែរ​ជាថ្ងៃ​ទី៥​ មេធាវី​នៃកូន​ក្តី​ឱពុកម្តាយ​ ថោង​ សារ៉ាត់​ ទៅ​សុំដក​ពាក្យ​ពីតុលាការ​កំពូល​យក​ត្រឡប់​មក​វិញ ​ហើយ​នៅ​ថ្ងៃទី៦​ គេ​ចេញ​ដីកា​ឲ្យនៅ​ក្រៅ​ឃុំ។ សម្តេច​បញ្ជាក់​ថា ​រឿង​នេះ​វា​ ហាក់​ដូច​ជា​លឿន​ពេក ​លឿន​រហូត​ដល់​យើង​គួរឆ្ងល់។​

សម្តេច​បាន​ថ្លែង​ថា ​សម្តេច​មិន​សុខ​ចិត្តទេ​ សម្តេច​ក៏បាន​ស្នើ​ឲ្យឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅ​ក្រម​ចាត់​វិធាន​ការបន្ទាន់​លើ​សំណុំ​រឿងនេះ​។ ​សម្តេច​ក៏មិន​សប្បាយ​ចិត្តដែរ​ ដែល​ប៉ុន្មាន​ថ្ងៃមក​នេះ ​សាធារណៈ​មតិ​ បាន​វាយ​ប្រហារ​មក​លើ​សម្តេច​ ថា​ជា​អ្នក​បញ្ជា​ឲ្យ​ដោះ​លែង​ ដោយ​គេ​មិន​បាន​ស្តី​បន្ទោស​តុលាការ​ទេ​ បែរ​ជាមក​វ៉ៃតែ ​សម្តេច​ទៅវិញ។​ សម្តេច​ នាយក​រដ្ឋមន្ត្រី​បាន​ បញ្ជា​ត្រង់​ទៅកាន់ ​ឯក​ឧត្តម​ អង្គ​ វង្ស​វឌ្ឍនា ​សូម​ជួយ​ឧត្តម​ក្រុម​ប្រឹក្សា​ចៅ​ក្រមរៀប​ចំរឿង​ហ្នឹង​ ដោយ​សម្តេច​បញ្ជាក់​ថា​សម្តេច ​មិន​អាច​ទទួល​យក​បានទេ។

សម្តេច​បាន​បន្តថា​ " បើ​តាម​ខ្ញុំ​ស្តាប់​បាន​ទៅទៀត​ ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​ហ៊ាន​អះអាងថា ​ថោង ​សារ៉ាត់ ​មិន​ជាប់​ពាក់ព័ន្ធ​ ហ៊ាន​យកក្បាល​មកធានា​ទៀត​ មនុស្ស​អត់ទាន់​កាត់​ក្តីផង​ សំណុំ​រឿង​កំពុង​ស្រាវជ្រាវ​ ហើយ​រឿង​នេះ​ខ្ញុំ​ស្តាប់ផ្ទាល់​ថា​ ចាប់​ហ្នឹង​ត្រូវតែ​មួយ​ទេ​ខុស​បី​ក្នុង​ចំណោម​៤ ​ថោង ​សារ៉ាត់ ​គ្មានពាក់​ព័ន្ធ​។ បើ​អញ្ចឹង​អ្នក​ដែល​ពាក់ព័ន្ធ​គឺ ​ជួន ​សុវណ្ណ​ ត្រូវតែ​ជាប់គុក​ព្រោះ​ចាប់​គេខុស "​ ។​ សម្តេច​បន្តថា​រឿងនេះ​ ស ​ទៅជា​ខ្មៅ​ ខ្មៅទៅ​ជាស​ ហើយស​ម្តេចបាន​អំពាវនាវ​ដោយ​ទទូច​ ឲ្យធ្វើ​អធិការកិច្ច​បន្ទាន់​លើសំណុំ​រឿង​មួយនេះ​ដើម្បី​ស្វែងរក​យុត្តិធម៌។ ​សម្តេច​បាន​បន្តថា​ អ្នកក្រ​គ្រាន់​តែកាន់​ដំបង​ម៉េចក៏ជាប់គុក ​ហើយអ្នក​មាន ដែល​មាន​កាំភ្លើង​ម៉េច​បានជា​នៅក្រៅ​ឃុំបាន ​អយុត្តិ​ធម៌នៅ​កន្លែង​ហ្នឹង ​ហើយ​ប្រជា​ពលរដ្ឋ​ដែល​គាត់​អត់យល់​ បែរជា​ស្អី​បន្ទោស​ឲ្យ​សម្តេច​គ្រប់រឿង​ទាំងអស់​។ សម្តេច​បាន​បញ្ជាក់​ថា ​អំណាច​នៅដាច់​ដោយ​ឡែក​ពីគ្នា ​ក៏ប៉ុន្តែ​វា​នៅជា​ប្រព័ន្ធ​ព្រោះតុលាការ​ជា​អ្នកអនុវត្ត​នីតិវិធី​ច្បាប់ ​ហើយ​ខាងចាប់​ចង​គឺខាង​នីតិ​ប្រត្តិបត្តិ ​តុលាការ​មាន​អំណាច​ឯករាជ្យ​របស់គាត់​ ដូច្នេះ​សុំឲ្យ​ស្ថាប័ន​តុលាការ​នេះ​ ធ្វើ​យ៉ាងណា​ធានា​ឲ្យបាន​នូវ​យុត្តិធម៌​ចំពោះ​ប្រជាពល​រដ្ឋ​ទូទៅ​មិនថា ​មាន​រឺក៏​ក្រទេ។​ សម្តេច​បន្ត​ថា ​តាម​រយះរឿង​ក្តី​របស់​ ឧកញ៉ា ​អ៊ឹង​ ម៉េងជឺ​ នេះ ​គឺបង្ហាញ​ឲ្យ​ឃើញ​ថា ​មាន​តុលាការ​ខ្លះ​ឃុបឃិត​ជា​មួយ​ចោរ​ ដូច្នេះ​យើង​មិន​ចាប់​តុលាការ​ទេ​ យើង​នឹង​ចាប់ចោរ​ ព្រោះ​វា​ជ្រុល​ពេក​ ហើយ​បើ​ឱពុក​ម្តាយ​ ថោង​ សារ៉ាត់​ រត់រួច​អ្នក​ដែល​ទៅចុះ​ហត្ថលេខា​ឲ្យ​ដោះ​លែង​ នឹង​ត្រូវចាប់​ខ្លួន ព្រោះ​គាត់​បាន​ផ្សំ​គំនិត​ជា​មួយចោរ​ ដោះ​លែង​ចោរ​បក្ស​ពួក​ចោរ។ ​


អត្ថបទដោយ៖ ច័ន្ទ ទេវី