Thursday, October 29, 2020

ស្ត្រីម្នាក់ជាសកម្មជនស៊ីឈ្នួលធ្វើបាតុកម្ម បានទម្លាយសារសំឡេងមួយទៀតរបស់ លោក ហូរ វ៉ាន់ ដែលបញ្ជាឲ្យធ្វើបាតុកម្ម នៅមុខក្រសួងអប់រំកន្លងមក (Sound inside)

 (ភ្នំពេញ)៖ ដោយមានភាពអៀនខ្មាស់ និងទទួលស្គាល់ចំពោះកំហុសរបស់ខ្លួនកន្លងមក នៅថ្ងៃនេះស្ត្រីម្នាក់ដែលជាសកម្មជនស៊ីឈ្នួលធ្វើបាតុកម្ម បានសម្រេចចិត្តទម្លាយសំឡេងមួយថ្មីទៀតរបស់ លោកហូរ វ៉ាន់ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានជួល និងបញ្ជាឲ្យរូបនាងចូលរួមជាមួយស្ត្រីផ្សេងទៀត ដើម្បីធ្វើបាតុកម្មក្រសួងអប់រំ យុវជន និងកីឡា កន្លងមក។

ជាមួយនឹងការទម្លាយសំឡេង នៅលើបណ្ដាញសង្គម Facebook ស្ត្រីរូបនោះបានរៀបរាប់ថា៖ «ថ្ងៃនេះនាងខ្ញុំដែលធ្លាប់ធើជាសមាជិកសកម្មក្នុងក្រុមស្រ្តីក្លាហានក្រោម បញ្ជាផ្ទាល់ពីអ៊ុ ហូរ វ៉ាន់ នាងខ្ញុំសុំផុសឆាតមួយ ទៀតជាសំឡេង រូបភាព និងឆាតឆ្លើយឆ្លងក្នុងក្រុមស្ត្រីក្លាហានដែល អ៊ុ ហូរ វ៉ាន់បានរៀបចំ ចេញលុយឱ្យពួកខ្ញុំធ្វើដំណើរពីខេត្តមកភ្នំពេញហើយដេកនៅផ្ទះសំណាក់ដើម្បីប្រមូលកម្លាំងមកធ្វើបាតុកម្មនៅ មុខក្រសួងអប់រំកាលពី ងៃ០៥ ខែ ១០ ឆ្នាំ២០២០ ទិវាគ្រូបង្រៀន។

ប៉ុន្មានថ្ងៃនេះ នាងខ្ញុំដេកអត់លក់សោះដោយសារខ្មាស់សាច់ញាតិ និងអ្នកជិតខាង គេថាខ្ញុំមិនគូរឆ្កួតទៅ ស៊ីឈ្នួលធ្វើបាតុកម្មស្រែកតវ៉ាអាឡេអាឡូតាមតែគេបញ្ជាហើយបានលុយកាក់តិចតួច។

នាងខ្ញុំសូមប្រកាសជា ចំហម្តងទៀតថា ខ្ញុំឈប់ពាក់ព័ន្ធជាមួយក្រុមស្រ្តីក្លាហាននេះតទៅទៀតហើយ។ ជាការបញ្ជាក់នៃ « ការបាយបាយ មិនទាក់ទងអីទៀតជាមួយក្រុមស្ត្រីក្លាហានរបស់អ៊ុ ហូរ វ៉ាន់ នេះទៀត នាងខ្ញុំសុំផុសស៊ែរនូវ សំឡេងរៀបចំបញ្ជាតាមសារឆាត មេសសែនយឺរ និងស៊ីញាល់របស់ លោកអ៊ុ ហូរ វ៉ាន់ ដែលសារ សំឡេង រូបភាព និងឆាតឆ្លើយឆ្លងនេះ នាងខ្ញុំក៏ធ្លាប់បានអោយពូអ៊ុសម្ថកិច្ចភ្នំពេញរួចហើយ តាំងពីល្ងាចថ្ងៃ២៣ ខែ១០ មកម្ល៉េះ»។

សូមបញ្ជាក់ថា មួយរយ:នេះសំឡេងរបស់ លោក ហូរ វ៉ាន់ ត្រូវបានគេទម្លាយជាបន្តបន្ទាប់ ក្រោយពេលដែលសំឡេង បញ្ជាឱ្យធ្វេីបាតុកម្មប្រឆាំងស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ របស់លោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលបា ន និងទម្លាយជាសាធារណ:៕

ខាងក្រោមនេះជាសារសំឡេងរបស់ លោក ហូរ វ៉ាន់ រៀបចំធ្វើបាតុកម្មនៅមុខ ក្រសួងអប់រំ យុវជន និងកីឡាកាលពីពេលកន្លងទៅ៖





លិខិតមិត្តអ្នកអាន៖ រចនាសម្ព័ន្ធ«បាតុកម្មស៊ីឈ្នួល» នៅកម្ពុជាត្រូវបានបកស្បែកមុខ!

 ស្តាប់សំឡេងបញ្ជារបស់ ហូ វ៉ាន់ ពីក្រៅប្រទេសដើម្បីរៀបចំ បាតុកម្មនៅមុខស្ថានទូតចិន អាមេរីកនិងបារាំងកាលពីថ្ងៃទី ២៣ តុលា យើងអាចយល់បាន យ៉ាងច្បាស់ក្រឡែតអំពីមុខជំនួញបាតុកម្មនៅកម្ពុជាដែលតាំងពីដើមមកទល់បច្ចុប្បន្នគឺ គ្មានអ្វីប្រែប្រួលឡើយ ពោលគឺបាតុកម្មនៅកម្ពុជាគឺជា 

មុខជំនួញនយោបាយសុទ្ធសាធ ដែលមានរចនាសម្ព័ន្ធច្បាស់ លាស់ក្រោមរូបភាព

«បាតុកម្មស៊ីឈ្នួល»។ 

អ្វីដែលខុសប្លែកនៅត្រង់ថា កាលពីមុន ថៅកែបាតុកម្មនៅក្នុងស្រុក ចំណែកឥឡូវ ថៅកែបាតុកម្មនៅក្រៅស្រុក ប៉ុន្តែ ដំណើរការចាត់ចែងបាតុកម្មនៅ មានចរិតលក្ខណៈដដែលគ្មានអ្វីប្រែប្រួលទាល់តែសោះ។ 


រចនាសមន្ព័ន្ធ«បាតុកម្មស៊ីឈ្នួល» នៅកម្ពុជាគឺ៖ មានថៅកែឬដង្ខៅបាតុកម្ម, មានអ្នកស៊ីឈ្នួលធ្វើបាតុកម្ម មានអ្នកចាំជួយបន្ទរពីក្រោយក្បួនបាតុកម្មដើម្បីលើកទឹកចិត្តដែលជ្រកក្រោមស្លាកអង្គការសង្គម ស៊ីវិល និងមានក្រុមអ្នកចាំផ្តិតយកទិដ្ឋភាពនៃការសម្តែង

ឈុតឆាកនានាក្នុង«បាតុកម្ម

ស៊ីឈ្នួល» យកទៅផ្សព្វផ្សាយដោយក្រុមនេះជ្រកក្រោមស្លាក សារព័ត៌មានឯករាជ្យ។ 


សម្រាប់អ្នកដែលមិនបានយល់ សាច់រឿងនិងមិនយល់អំពី រចនាសម្ព័ន្ធនៃ«បាតុកម្មស៊ីឈ្នួល»នេះ គេអាចយល់ ច្រឡំថា បាតុកម្មទាំងនោះគឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋហើយចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលគឺជា

ការបំបិទសិទ្ធិសេរីភាពក្នុងការ សម្តែងមតិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ សម្រាប់អ្នកដែលបានដឹង រឿង«បាតុកម្មស៊ីឈ្នួល» នៅ កម្ពុជា សកម្មភាពធ្វើបាតុកម្មទាំងនោះពិតជាគួរឲ្យធុញទ្រាន់ និងគួរឲ្យរំខានខ្លាំងណាស់សម្រាប់មុខរបរនិងការងាររបស់ពួកគេក៏ដូចជាសម្រាប់សន្តិសុខជាតិទាំងមូល។ 


មើលចុះបាតុកម្មកាលពីថ្ងៃទី ២៣ តុលា នៅមុខស្ថានទូតចិន គឺក្រុមថៅកែបាតុកម្មដែលនៅក្រៅ ប្រទេសជាអ្នកចាត់ចែងទាំង អស់។ ចំណែកឯក្រុមអ្នក ស៊ីឈ្នួលធ្វើបាតុកម្មនៅក្នុងស្រុកវិញ រង់ចាំតែសម្តែងតាមឈុតឆាករបស់អ្នកដឹកនាំរឿងដែល បញ្ជាពីខាងក្រៅតែប៉ុណ្ណោះ។ ទាំងអ្នកធ្វើបាតុកម្ម ទាំងអ្នកបម្រើសេវាកម្មដឹកជញ្ជូន ទាំងអ្នក រៀបចំបដា។ល។ និង។ល។ សុទ្ធសឹងជាអ្នកស៊ីឈ្នួលដើម្បីសម្តែងទាំងអស់។ ហើយនៅ ពេលចប់ការសម្តែងកាលណា ពួកគេនឹងទទួលបានលុយត្រឡប់ទៅផ្ទះវិញ។


ស្តាប់ចុះ ហូ វ៉ាន់ ដែលតំណាងឲ្យថៅកែបាតុកម្មនិងជាអ្នកដឹកនាំរឿងបានបញ្ជាគ្រប់យ៉ាងដើម្បី ឲ្យកូនឈ្នួលរបស់ខ្លួនសម្តែងតាម។ 

ពួកថៅកែបាតុកម្មដែលទទួល លុយពីបរទេស បានបង្គាប់បញ្ជាឲ្យរៀបចំកម្លាំង, ឲ្យសរសេរ បដា, ឲ្យរៀបចំមធ្យោបាយធ្វើដំណើរនិងត្រួសត្រាយផ្លូវសម្រាប់ឲ្យកូនឈ្នួលទាំងនោះ ដើរតាម។ ហើយនៅពេល ឃើញកូនឈ្នួលរបស់ខ្លួនមាន តិចតួចពេកនិងមិនសូវមានទឹកចិត្ត ហូ វ៉ាន់ បានប្រើប្រាស់លុយដើម្បីលើកទឹកចិត្តដោយនិយាយថា «...នឹងបន្ថែមលុយឲ្យ ២០០ ដុល្លារទៀត...» ដើម្បីឲ្យកូន ឈ្នួលរបស់ខ្លួនសម្តែងឲ្យបានល្អជាងនេះ។  

ហូ វ៉ាន់ បាននិយាយបញ្ចុះបញ្ចូលដល់កូនឈ្នួលរបស់ខ្លួនថា កុំឲ្យព្រួយបារម្ភចំពោះសមត្ថកិច្ចដោយនិយាយថា សមត្ថកិច្ចទាំងនោះគឺជាអ្នកយាមការពារស្ថានទូតតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ 

ការនិយាយបែបនេះគឺ ហូ វ៉ាន់ ចង់ញុះញង់ឲ្យក្រុមស៊ីឈ្នួលធ្វើបាតុកម្មដែលគេប្រសិទ្ធនាមថា«ក្រុមស្ត្រីក្លាហាន»មានសន្ទុះទឹកចិត្តហ៊ានប្រព្រឹត្តអំពើល្មើស ច្បាប់ បំពានទៅលើអាជ្ញាធរមាន សមត្ថកិច្ចដោយមិនញញើតពីព្រោះបើកូនឈ្នួលរបស់ខ្លួនធ្វើអ្វីខុស ហើយត្រូវបានអាជ្ញាធរ ចាប់ខ្លួន ក្រុមថៅកែស៊ីឈ្នួល បរទេសរឹតតែសប្បាយចិត្តថែមទៀត។ 


ក្រោយពីឈុតឆាកសម្តែងនៅ មុខស្ថានទូតចិនមិនបានសម្រេច ហូ វ៉ាន់ បានបញ្ជាឲ្យក្រុមស៊ីឈ្នួលបង្វែរទិសទៅសម្តែងនៅមុខស្ថានទូតអាមេរិកវិញម្តង។ ហូ វ៉ាន់ បានបញ្ជាឲ្យកូនឈ្នួលតម្រង់ជួរនៅមុខទូតអាមេរិកហើយកុំអាលប្រញាប់យកញ្ញត្តិទៅជូនស្ថានទូត តែត្រូវអានញ្ញត្តិសិនដើម្បីអូសបន្លាយពេលទុកឲ្យក្រុមស៊ីឈ្នួលខាងថតរូបបានផ្តិតយករូបភាពនិងខ្លឹមសារទាំងនោះឲ្យបានស្រួលបួលសិន។


មកដល់ចំណុចនេះ គេនៅចាំបានថា ចាប់តាំងពីការកកើតឡើងនៃបក្សប្រឆាំងជ្រុលនិយម មកម៉្លេះ មេគណបក្សនេះដែល មានងារជាដង្ខៅ(ថៅកែ) 

បាតុកម្ម បានចិញ្ចឹមក្រុមស៊ីឈ្នួលធ្វើបាតុកម្មរហូត។ 

នៅក្នុងទីស្នាក់ការគណបក្ស មានស្ត្រីអ្នកស៊ីឈ្នួលធ្វើបាតុកម្មមួយក្រុមរស់នៅក្នុងទីស្នាក់ការបក្សជាប្រចាំ។ ក្រុមនោះតែងតែ បង្ហាញមុខជានិច្ចនៅរាល់ពេលមានបាតុកម្ម។ 

គេនៅចាំបានយាយសក់ស ម្នាក់ មានមាឌធំក្រអាញដែលដេកស៊ីឈ្នួលធ្វើបាតុកម្មនៅក្នុងទីស្នាក់ការគណបក្សប្រឆាំងជាប្រចាំ។ យាយនោះមានជំនាញខាងយំស្រែក អង្គុយធាក់ដី ជួនកាលដេកននៀល ឬពេលខ្លះលាត់សំពត់ជំទាលជេរអាជ្ញាធរ រដ្ឋាភិបាល។  ស្ត្រីខ្លះទៀតមានជំនាញខាងធ្វើពុតជាស្ត្រីមានផ្ទៃ ពោះដោយយកក្រណាត់រុំធ្វើឲ្យពោះធំហើយដើរស្រែកក្នុងហ្វូងបាតុកម្ម។ ខ្លះទៀតធ្វើពុតជាជន ពិការដោយយកបង់មករុំជើងហើយកាន់ឈើច្រត់ដើរ 

ប៉ាក់ខ្ញើកៗ។ 

ប៉ុន្តែ ជួនកាលភ្លេចខ្លួន ពេលអាជ្ញាធរដេញ ស្រាប់តែបោះឈើច្រត់ចោលហើយរត់ត្រង់ភ្លឹងលឿនដូចព្យុះ។

ក្រុមស្ត្រីទាំងនោះ ក៏មានជំនាញខាងសម្តែងឈុតឆាកគួរឲ្យចាប់អារម្មណ៍ផងដែរដែលគេអាចនិយាយបានថា គឺជា«ក្រុមអ្នកស៊ីឈ្នួលបាតុកម្មអាជីព» តែម្តង។


ឧទាហរណ៍ប្រសិនបើមានការ ប៉ះទង្គិចបន្តិចបន្តួចជាមួយសមត្ថកិច្ច ពួកគេក៏ពុតធ្វើជាដួល ឬសន្លប់ឈឹងតែម្តង ហើយគ្នីគ្នារបស់គេក៏មកគ្រា ឬសែងដែល មើលទៅហាក់ដូចជាត្រូវអាជ្ញាធរ វាយឲ្យសន្លប់ ប៉ុន្តែ តាមការពិត គឺជាឈុតឆាកសម្តែងទាំងអស់។ ពេលខ្លះ ពួកគេថែមទាំងបានជួលកុមារតូចៗឲ្យមកឈរក្នុងក្បួនបាតុកម្មទៀតផងដើម្បីធ្វើឲ្យឈុតឆាកកាន់តែកំសត់គួរឲ្យអាណិត។ 

ឈុតឆាកទាំងនោះត្រូវបាន បណ្តាញរបស់គេដែលស៊ីឈ្នួលខាងថតរូបហើយជ្រកក្រោមស្លាកសារព័ត៌មានឯករាជ្យផ្តិតរូបភាពយកទៅផ្សព្វផ្សាយព្រោងព្រាតដើម្បីមួលបង្កាច់អាជ្ញាធរ។ ចំណែកឯក្រុមអ្នកចាំបន្ទរពីក្រោយខ្នងដែលជ្រកក្រោមស្លាកសង្គមស៊ីវិល រឺ អ្នកវិភាគឯករាជ្យក៏នាំគ្នាបញ្ចេញមតិបង្ហាញក្តីអាណិត អាសូរ និងនាំគ្នាថ្កោលទោសអាជ្ញាធរថាបានប្រើហិង្សាទៅ លើបាតុករជាស្ត្រីនិងកុមារ ជាដើម។ 

ឈុតឆាកទាំងនេះត្រូវបានគេ សម្តែងអស់ពេលរាប់ទសវត្សរ៍មកហើយនិងបានធ្វើឲ្យរូបភាពអាជ្ញាធររដ្ឋាភិបាលខូចខាតមិនតិចឡើយ។ 

ឥឡូវនេះដល់ពេលដែលត្រូវ បកស្បែកមុខរចនាសម្ព័ន្ធនៃ «បាតុកម្មស៊ីឈ្នួល»ទាំងនោះ ហើយ។ 


ការបែកធ្លាយសំឡេងរបស់ 

ហូ វ៉ាន់ បញ្ជាបាតុកម្មនៅមុខ ស្ថានទូតចិន គឺជាភស្តុតាងមួយដែលអាចបកស្រាយបានយ៉ាង ច្បាស់ក្រឡែតអំពីមុខមាត់ពិតនៃចលនា«បាតុកម្មស៊ីឈ្នួល» នៅកម្ពុជា។ 

កាលដើមឡើយ ពួកប្រឆាំងជ្រុលនិយមតែងតែអួតអាងថា «បាតុកម្មគឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ » ដោយពួកគេមកចូលរួមដោយស្ម័គ្រចិត្តនិងមិនទទួលលុយកាក់ឡើយ។ 

ប៉ុន្តែឥឡូវនេះ រចនាសម្ព័ន្ធ

«បាតុកម្មស៊ីឈ្នួល»នៅកម្ពុជាត្រូវបានបកស្បែកមុខហើយ។ 

អ្វីដែលគួរឲ្យសង្វេគទៀតនោះគឺ បើទោះបីជាថៅកែបាតុកម្មបាន ប្រើលុយដើម្បីជួលក្រុម ស៊ីឈ្នួលអាជីពឲ្យមកចូលរួមសម្តែងធ្វើបាតុកម្មយ៉ាងណា ក៏ដោយ ក៏ពួកគេអាចប្រមូលបានមនុស្សតែមួយដំបរស្វា តែ ប៉ុណ្ណោះ ហើយក្នុងចំណោមអ្នក ទាំងនោះទៀតសោត មួយចំនួនគឺអាចជាមនុស្សរបស់លោក ហ៊ុន សែន ថែមទៀត។ 

ដូច្នេះ ចលនាបាតុកម្មស៊ីឈ្នួល នៅកម្ពុជាពិតជាបានឈានដល់ ស្ថានភាពមួយដែលមិនអាចបន្លំ និងបំភាន់ភ្នែកមហាជនបាន ទៀតឡើយ ពីព្រោះនៅពេល ដែលសង្គមកាន់តែឈានទៅមុខ ឈុតឆាកសម្តែងដដែលៗដែល មានអាយុរាប់ទសវត្សរ៍មកហើយនោះ ក៏វាអស់តម្លៃដែរ។ 

ម្យ៉ាងវីញទៀត ការបែកធ្លាយ សំឡេង ហូ វ៉ាន់ ចុងក្រោយនេះ បានបន្ថែមទម្ងន់ទៅឲ្យចំណាត់ ការរបស់អាជ្ញាធររដ្ឋាភិបាលទៅលើក្រុមស៊ីឈ្នួលធ្វើបាតុកម្មទាំងនោះថាជារឿងត្រឹមត្រូវ។ 


យោងតាមក្រឹតក្រមសីលធម៌សង្គមខ្មែរ «អំពើល្អតែងឈ្នះលើអំពើអាក្រក់» យ៉ាងណាមិញ អ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើកន្លងទៅដើម្បីការពារសន្តិភាពនិងភាព សុខសាន្តជូនប្រជាពលរដ្ឋត្រូវបានតបស្នងវិញដោយការផ្តល់យុត្តិធម៌ពីសំណាក់មហាជនខ្មែរ។ ចំណែកឯក្រុមទុច្ចរិតដែលតែង តែរៀបចំឈុតឆាក សម្តែងដើម្បីបំផ្លាញសន្តិភាពនិងភាព សុខសាន្តរបស់ប្រទេសនិងប្រជាជនខ្មែរក៏កាន់តែឈានទៅរកថ្ងៃអវសាន្តដែរបន្ទាប់ពីរចនាសម្ព័ន្ធ «បាតុកម្មស៊ីឈ្នួល» ត្រូវបានបកស្បែកមុខ៕ 


ដោយ : អ្នកនយោបាយតុកាហ្វេ

Wednesday, October 28, 2020

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ ២០២១-២០២៣

សៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំលេខ១ សាលាខេត្ត បានរៀបចំពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី ស៊ិន ណម សជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តសរុបប្រមាណ ៨០នាក់។

លោក អភិបាលរងខេត្ត បានលើកឡើថាការរៀបចំផែនការអភិវឌ្ឍន៍០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល របស់ក្រុមប្រឹក្សាខេត្ដ និងក្រុមប្រឹក្សាក្រុង ស្រុក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវចក្ខុវិស័យនានារបស់រដ្ឋបាលខេត្ដ និងក្រុង ស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមាន លក្ខណៈសម្បត្តិឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ជាក់ស្តែង ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ដ ត្រូវឆ្លងកាត់ចំនួន ០៣ ជំហាន ដោយនៅក្នុងជំហាននីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនូវគោលការណ៍ជាមូលដ្ឋានដូចជា៖ ការចូលរួមពិគ្រោះយោបល់ ការចែករំលែកព័ត៌មាន ការធានា សមធម៌ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។ល។ ជាពិសេស ការប្រមូលព័ត៌មានអំពីតម្រូវការនានា សម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត នឹងត្រូវបានរៀបចំឡើង ដោយផ្អែកលើតម្រូវការពីអ្នកពាក់ព័ន្ធទាំងអស់ ស្របតាមតម្រូវការរបស់រដ្ឋបាលឃុំ សង្កាត់ ដែលលើក ឡើងតាមរយៈរដ្ឋបាលក្រុង ស្រុក តម្រូវការរបស់រដ្ឋបាលក្រុង ស្រុក តម្រូវ ការរបស់មន្ទីរ អង្គភាពជំនាញនានា តម្រូវការរបស់អង្គការសង្គមស៊ីវិល និង វិស័យឯកជនជាដើម។

លោកបានបន្តថានៅក្នុងដំណើរការ នៃវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០២១នេះ យើងទាំងអស់គ្នា ត្រូវយក ចិត្ដទុកដាក់ពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវធ្វើយ៉ាងណាកុំឱ្យមានការខ្វះចន្លោះកើតឡើងជាយថាហេតុ ព្រោះថាវេទិកានេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ត្រូវរួមគ្នាពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេសធ្វើការសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តជាមួយនឹង គម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង ស្រុក។

ការរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺមានគោលបំណង សំខាន់ៗដូចខាងក្រោម ៖
-សម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្តជាមួយនឹងកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង គម្រោងរបស់បណ្តាមន្ទីរវិស័យនានាក្នុងខេត្ត។
-ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា។
-កៀគរធនធានសម្រាប់គាំទ្រដល់គម្រោងវិនិយោគនានា ដែលបាន លើកឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។
-បញ្ចូលនូវគម្រោងនានា ដែលបានលើកឡើងដោយមន្ទីរវិស័យ ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធនានាទៅក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត។
ជាមួយគ្នានេះ លោក បានឲ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់វេទិកាពិគ្រោះយោបល់នេះ សមាជិក សមាជិកាទាំងអស់ នឹងទទួលបាននូវចំណេះដឹងជាមូលដ្ឋាន អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិចារណាគាំទ្រសកម្មភាព ដែលបានលើកឡើងក្នុងដំណើរការវេទិកាពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត ដែលក្រុមការងារបានធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនេះ លោក ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ ពិភាក្សា និងលើកឡើងជាសំណួរសំណូមពរផ្សេងៗ ដើម្បីយល់អំពីដំណើរការរួម និងរបៀបរៀបចំចាត់ចែងនៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ព្រមទាំងគោលការណ៍សំខាន់ៗពាក់ព័ន្ធ នឹងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ជាមួយរដ្ឋបាលខេត្ត៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារអរគុណ លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា

 

តបទៅនឹងសាររបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីវៀតណាម ហើយជាមួយគ្នានេះ លោកក៏បានចូលរួមសោកសង្រេង ចំពោះការបាត់បង់ជីវិត និងបាត់ខ្លួនរបស់ប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិថ្មីៗនេះផងដែរ។ នេះបើតាមសារលិខិតលោកនាយករដ្ឋមន្រ្ដី ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ផ្ញើទៅកាន់ លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។

លោកនាយករដ្ឋមន្រ្ដី បានបន្តថា «ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ នៃសព និងជនរងគ្រោះ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ»។

លោកមានការជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ លោកនាយករដ្ឋមន្ត្រី ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញពីការខូចខាត ដែលបង្កមកពីគ្រោះធម្មជាតិ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាលិខិតរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបនឹង លិខិតលោកនាយករដ្ឋមន្រ្តីវៀតណាម ៖







លោកនាយករដ្ឋមន្រ្តីវៀតណាម ផ្ញើសារជូន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅកម្ពុជា


លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានសរសេរសារលិខិតសួរសុខទុក្ខលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយសម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។

ក្នុងលិខិតដែលទទួលបាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី វៀតណាម បានបញ្ជាក់ថា៖ «ខ្ញុំមានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំងនាពេលទទួលបានដំណឹងថា ការអូសអន្លាយនៃភ្លៀងខ្លាំងបានធ្វើឱ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជន់លិច និងការខូចខាតធ្ងន់ដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។

ជំនួសមុខរដ្ឋាភិបាល និងប្រជាជនវៀតណាម លោក ង្វៀង សួនហ្វុក បានផ្ញើជូន លោកនាយករដ្ឋមន្រ្តី អាជ្ញាធរ និងប្រជាជនបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសល «នូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត»។

ជាមួយគ្នានេះ លោកមានក្តីជឿជាក់ម៉ុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពី លោកនាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជា នឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញ នាពេលឆាប់ៗដ៏ខ្លីខាងមុខ។

ខាងក្រោមនេះជាលិខិតរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ផ្ញើជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖





អាជ្ញាធរប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈ និងរឹបអូសសម្ភារមួយចំនួន បន្ទាប់ពីណែនាំជាច្រើនលើកមកហើយ

ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង តំណាងលោកអភិបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានក្ដៅទៅលើក្រុមអាជីវករមួយចំនួន លក់ដូររំលោភយកចំណីផ្លូវសាធារណៈផ្លូវជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀងបង្កស្ទះចរាចរណ៍ បន្ទាប់ពីរដ្ឋបាលក្រុង បានណែនាំជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅមិនអនុវត្តតាម។ ការចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ការដាក់តាំងទំនិញលក់នៅជុំវិញផ្សារវាលយន្តនៅក្រុងស្វាយរៀងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង នគរបាលក្រុង មន្ត្រីរដ្ឋបាលក្រុងប្រជាការពារភូមិ និងភាស៊ីផ្សារជាច្រើនរូបផងដែរ។

លោក សរ សុដានី បានឲ្យដឹងថា រដ្ឋបាលក្រុងស្វាយរៀង បានចេញសេចក្ដីជូនដំណឹងជាច្រើនលើក ក៏ដូចជាតាមរយៈការចាក់មេក្រូ លាយល័ក្ខអក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឲ្យមានចូលរួមសហការជាមួយ។ ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះ ធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នុងនាមជាអាជ្ញាធរ គឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ ធំទូលាយដើម្បីងាយស្រួល ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថា «បើកាលណាបងប្អូនក្រុមអាជីវករ រៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ផ្លូវធំនោះ គឺងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទិញមុខទិញទំនិញផ្សេងៗ មានចិត្តសប្បាយរីករាយចំណែកបងប្អូនលក់ដូរវិញ ក៏មានចិត្តសប្បាយក្នុងការលក់ដូរ និងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួន ធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួន ដើម្បីតែលក់ដូរបំពានលើចំណីផ្លូវនោះលោកក៏មិនសប្បាយចិត្តដែរ»។

លោក ក៏បានអំពាវនាវដល់បងប្អូនក្រុមអាជីវករ ដែលលក់ដូរនៅទូទាំងក្នុងក្រុងស្វាយរៀង ដែលបានតាំងលយសំយាបមុខផ្ទះលើចំណីផ្លូវ និងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាម សេចក្ដីជូនដំណឹង របស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯង សូមកុំរង់ចាំដល់តែអាជ្ញាធរចុះអនុវត្តហើយធ្វើឲ្យមានផលប៉ះពាល់ដល់សម្ភារ និងពេលវេលាផលប្រយោជន៍របស់បងប្អូនហើយស្រែកថា អយុត្តិធម៌អាជ្ញាធរប្រើធម៌ក្ដៅនោះមិនពិតទេជាក់ស្ដែង គឺដើម្បីចង់ឲ្យបងប្អូនមានការប្រែក្លាយ ជាអាជីវករគំរូសម្រាប់ខេត្តស្វាយរៀងហើយសង្ឃឹមជឿជាក់ថាបងប្អូនអាចធ្វើទៅបាន៕





ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត លើជនជាតិខ្មែរដែលទើបធ្វើដំណើរមកពីជប៉ុន

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈករណីជាសះស្បើយមិនមាននោះទេ។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០២នាក់រួមមាន៖ បុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសទាំងពីរនាក់នេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប២៩០នាក់ (ស្ត្រី ៥៩នាក់ និងបុរស ២៣១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និង អ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៧នាក់៕




សំឡេងលោក ហូរ វ៉ាន់ និយាយបញ្ជាឲ្យសកម្មជនខ្លួនធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង ត្រូវបានបែកធ្លាយតាមបណ្តាញសង្គម Facebook (Video inside)

 (ភ្នំពេញ)៖ នៅទីបំផុតសំឡេងរបស់លោក ហូ វ៉ាន់ អតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ដែលនិយាយបញ្ជាឲ្យសកម្មជនខ្លួនធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅត្រូវបាន Facebook មួយឈ្មោះ «យុត្តិធម៌សង្គម» ទម្លាយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

ក្រៅពីសារសំលេងបញ្ជារបស់លោក ហូ វ៉ាន់, ម្ចាស់ Facebook ខាងលើបានក៏បានសរសេរសារខ្លីបន្ថែមយ៉ាងដូច្នេះថា «ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ តាមការពិតសម្លេងនេះមនុស្ស របស់លោក៏បានចែក share មកឲ្យពួកខ្ញុំដែរ ! តែពួកខ្ញុំមិនបានទៅចូលរួមតាមការបំផុសរបស់គ្នាលោកនោះដើម្បីតែលុយកាក់ ប៉ុណ្ណឹងនោះទេ។ ហើយពួកសិទ្ធិមនុស្ស ខ្ញុំក៏មិនចង់ឲ្យលោកប្រធាន កឹម សុខា ជាប់ជំពាក់វាក់វិននិងពាក់ព័ន្ធជាមួយនឹងក្រុមលោក សម រង្ស៉ី អីទៀតដែរ ! សូមស្តាប់សំឡេង ហូរ វ៉ាន់ ដែលគ្នាគាត់បានបញ្ជូនមកឲ្យ ពួកយើងតាម Messenger»។

សូមបញ្ជាក់ថា ម្ចាស់ Facebook ឈ្មោះ «យុត្តិធម៌សង្គម» ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាក្រុម កឹម សុខា និយម, ដែលតែងតែនិយាយការពារផលប្រយោជន៍លោក កឹម សុខា និងបក្សពួករបស់ខ្លួន។

សូមស្តាប់សំឡេងលោក ហូ វ៉ាន់ និយាយបញ្ជាឲ្យសកម្មជនខ្លួនធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង៖

Tuesday, October 27, 2020

ពិធីផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់

 កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងភរិយា អមដំណើរដោយ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ជូនដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ចចំនួន ៥៦៤គ្រួសារ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។

អំណោយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មីជាតិ ១កេស ត្រីខ ១យួរ ភួយ១ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី ១យួរផងដែរ៕





អ្នកនយោបាតតុកាហ្វេ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ» (វីដេអូ)

 


ក្រសួងទេសចរណ៍ ចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹងគុណភាពផលិផលទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

 ឆ្នាំ២០២០នេះ ទោះបីជាកម្ពុជា មិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចឆ្នាំមុនៗក៏ដោយ ក៏ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន នឹងរៀបចំពិធីបុណ្យប្រពៃណីនេះ ជាទ្រង់ទ្រាយតូចផងដែរ ដូច្នេះហើយទើបក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវពង្រឹងគុណភាពផលិផលទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ។

តាមសារាចរណែនាំក្រសួងទេសចរណ៍ បានបង្ហាញពីចំណុចដែលត្រូវអនុវត្តចំនួន ៥ ចំណុចសំខាន់ៗ រួមមានដូចខាងក្រោម៖




ពិធីផ្សព្វផ្សាយ​ ​និងផ្តល់ប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ដល់វិស័យឯកជន​ ចំនួន០៤​ ទីតាំង​ ក្នុងខេត្តកែប​

 កែប៖ នៅថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ លោក សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប បានអញ្ជេីញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយនិងផ្តល់ប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ដល់វិស័យឯកជនក្នុងខេត្ត​។

ពិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីតំណាងក្រសួងបរិស្ថាន អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត​ ក្រុង​ស្រុក​ យុវជនគ្រប់ប្រភេទ​ នៅសាលប្រជុំធំសាលាខេត្តកែប។

ការផ្តល់រង្វាន់លើក​ទឹក​ចិត្ត​មេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល​នាឱកាសនេះ​ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល​ ដេីម្បីលេីកទឹកចិត្ត ក្នុងការថែរក្សាបរិស្ថាន​ តាមរយៈការទុកដាក់​ និងប្រេីប្រាស់សំរាមបានត្រឹមត្រូវ​ ។

រូបវន្តបុគ្គល និងនីតិបុគ្គល​ គ្រឹះស្ថានសិក្សា សាលារៀន សាកលវិទ្យាល័យ រដ្ឋបាលសាលាខេត្ត សហគមន៍តំបន់ការពារធម្មជាតិ វត្តអារាម……ដែលបានចូលរួម និងមានស្នាដៃល្អក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន បានប្រតិបត្តិមេត្រីភាពបរិស្ថាន ក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព នឹងទទួលបានប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ តាមរយៈការវាយតម្លៃដោយគណកម្មការវាយតម្លៃ​។

លោក សោម​ ពិសិដ្ឋ​ បានចាត់ទុកថា​ នេះជាចលនា​ការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងការលើកទឹកចិត្ត​ ជាការលើក​ទឹកចិត្ត​ក្នុង​ការចូលរួម​ចំណែក​ថែក្សា និងគាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន​ និងរដ្ឋបាលខេត្តកែប​ ក៏​បាន​រៀបចំ​ឱ្យ​មានយន្តការ និងនីតិវិធី​ក្នុង​ការផ្តល់​រង្វាន់​លើក​ទឹកចិត្តមេត្រីភាពបរិស្ថាន​ដល់រូបវន្ត​បុគ្គល​និងនីតិបុគ្គលដែល​បានប្រតិបត្តិ​​មេត្រី​បរិស្ថាន​​ និង​ជាគំរូ​ល្អ​ដល់​វិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល។

លោកបានបញ្ចាក់ដែរថា នៅក្នុងផែនការសកម្មភាពបន្ត រដ្ឋបាលខេត្ត​ ដោយមានការគាំទ្របច្ចេកទេស​ ពីក្រសួងបរិស្ថាន​ បានដាក់ចេញនូវ​ស្តង់ដារ​មេត្រីភាព​បរិស្ថាន​សម្រាប់ជា​មធ្យបាយ​ក្នុង​ការផ្តល់រង្វាន់​​និង​ការលើកទឹកចិត្តមេត្រីភាពបរិស្ថាន​ដល់រូបវន្ត​បុគ្គល និងនីតិបុគ្គល ជាពិសេសវិស័យឯកជន​ដែល​មានស្នាដៃ​ល្អ​ក្នុង​ការរួមចំណែក​ថែរក្សា​គុណភាព​បរិស្ថាន។

ក្នុងនោះ លោកនៅតែក្រេីនរំលឹកថា បញ្ហាកូវីដ១៩​ នៅតែមិនទាន់រលត់ពីផែនដីនៅឡេីយទេ ទោះបីកម្ពុជាយេីងមិនមានឆ្លងរីករាលដាលក្នុងសហគមន៍ក៏ដោយ​ សូមអោយបងប្អូនត្រូវមានអនាម័យ រក្សាគម្លាតសង្គម​ គោរតាមការណែនាំរបស់ក្រសួងសុខាភិបាល៕






លោក ឃួង ស្រេង ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក

 នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់ទឹកភ្លៀងកាលពីពាក់កណ្ដាលខែតុលា។

ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច លោកអភិបាលរាជធានីភំ្នពេញ បានឱ្យមន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ៕






សេចក្តីណែនាំស្តីពីករណីមានរៀបចំពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក តាមភូមិឃុំ និងទីវត្តអារាមក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩

 នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរំលឹកឡើងវិញ នូវសេចក្តីណែនាំដល់ប្រជាពលរដ្ឋខ្មែរ ស្តីពីការបង្ការជំងឺកូវីដ១៩ ក្នុងករណីមានការរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិ-ឃុំ និងនៅទីវត្តអារ៉ាមដោយបានលើកឡើងថា ថ្វីត្បិតតែឆ្នាំ២០២០នេះ កម្ពុជាមិនមានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតឃើញថា អាចមានក្រុមប្រជាពលរដ្ឋខ្លះ មានរៀបចំការប្រណាំងទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយក្រុមតូចៗរបស់គាត់នៅតាមភូមិ-ឃុំ និងនៅតាមទីវត្តអារ៉ាម ឬនៅតាមផ្ទះសម្បែង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ពីអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នករៀបចំពិធីនេះ ក្នុងការធានាមិនឱ្យមានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍យើង។

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោម៖





លោក អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីជួសជុលកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្តាលដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង

 ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះទៅពិនិត្យផ្លូវជនបទក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥ ៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥១ ត្រង់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាលដែលរងការខូចខាតដោយសារជំនន់ទឺកភ្លៀង ហូរកាត់ផ្ដាច់មិនអាចឆ្លងកាត់បាន។

លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យលោកស្រីប្រធានមន្ទីរអភិឌ្ឍន៍ជនបទខេត្តកណ្ដាល យកគ្រឿងចក្រ និងដឹកដីចាក់បំពេញ សម្រួលជាបណ្ដោះអាសន្នដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតាឡើងវិញ។

យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានឲ្យដឹងថា៖ នៅទូទាំងខេត្តកណ្ដាល ផ្លវជនបទដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមាន ៣៥ខ្សែ ប្រវែងសរុប ១២៦,១២ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ គឺ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង៕







ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា !

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលងវិស្ពាធ និងសម្ពាធទាមម៉ូឡាវ មានឥទ្ធិពលមកលើកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ
បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕



លោកស្រី ម៉ែន សំអន​ អញ្ជើញប្រគល់អំណោយដល់​អង្គភាពកងកម្លាំងទាំងបី​ និងរដ្ឋបាលក្រុង/ស្រុកចំនួន៥​

 ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ

រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ព្រមទាំងមានការអមដំណើរអញ្ជើញពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដល់អង្គភាពកងកម្លាំងទាំងបី និងរដ្ឋបាលក្រុង/ស្រុកចំនួន៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

នាឱកាសនោះ អំណោយឧបត្ថម្ភដែលបានផ្តល់ជូនដល់ស្នងការនគរបាលខេត្ត ទទួលបានអង្ករ ៥០បាវតូច, មី៥០កេស, ទឹកសុទ្ធ៣០ កេស និងទឹកដោះគោខាប់១០កេស។ ដោយឡែកអង្គភាពអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុង១អង្គភាពទទួលបានអង្ករ ២៥បាវតូច, មី២៥ កេស, ទឹកសុទ្ធ៣០កេស និងទឹកដោះគោខាប់១០កេស និងរដ្ឋបាលក្រុងស្វាយរៀង បាវិត រំដួល ចន្ទ្រា និងស្វាយទាប ក្នុងមួយអង្គភាពទទួលបានអង្ករ ១០បាវតូច, មី២០កេស, ទឹកសុទ្ធ១០កេស និងទឹកដោះគោខាប់១០កេស៕





រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង

 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ថា គណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្រ្តី រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។

ជាកិច្ចបន្ទាប់លោករដ្ឋមន្រ្តី ក៏បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ លោក លោកស្រី សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ ៕






ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើស្ត្រីជនជាតិបារាំង ខណៈករណីជាសះស្បើយមិនមានទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ លើស្ត្រីជនជាតិបារាំង ដែលទើបធ្វើដំណើរមកពីប្រទេសបារាំង ចូលមកកម្ពុជា។

នៅថ្ងៃនេះផងដែរក្រសួងសុខាភិបាល ក៏បានប្រកាសពីមិនមានករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន១៩នាក់ និងក្រៅពីនោះនៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៥នាក់ ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនឹងបើកការដ្ឋានសង់ផ្លូវ៣៨ខ្សែ តម្លៃសរុប១៥០លានដុល្លារ នៅក្រុងសៀមរាប នៅថ្ងៃ១៦ ខែវិច្ឆិកា

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ លោកនឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្លូវទាំងនេះគ្រោងចំណាយថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ផែនការធ្វើផ្លូវ ១៥០លានដុល្លារ នៅក្រុងសៀមរាប នឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា….ធ្វើផ្លូវឱ្យស្អាតនៅទីក្រុងសៀមរាប បន្ទាប់ពីធ្វើផ្លូវស្អាតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»៕