Tuesday, October 27, 2020

ពិធីផ្សព្វផ្សាយ​ ​និងផ្តល់ប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ដល់វិស័យឯកជន​ ចំនួន០៤​ ទីតាំង​ ក្នុងខេត្តកែប​

 កែប៖ នៅថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ លោក សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប បានអញ្ជេីញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយនិងផ្តល់ប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ដល់វិស័យឯកជនក្នុងខេត្ត​។

ពិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីតំណាងក្រសួងបរិស្ថាន អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត​ ក្រុង​ស្រុក​ យុវជនគ្រប់ប្រភេទ​ នៅសាលប្រជុំធំសាលាខេត្តកែប។

ការផ្តល់រង្វាន់លើក​ទឹក​ចិត្ត​មេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល​នាឱកាសនេះ​ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល​ ដេីម្បីលេីកទឹកចិត្ត ក្នុងការថែរក្សាបរិស្ថាន​ តាមរយៈការទុកដាក់​ និងប្រេីប្រាស់សំរាមបានត្រឹមត្រូវ​ ។

រូបវន្តបុគ្គល និងនីតិបុគ្គល​ គ្រឹះស្ថានសិក្សា សាលារៀន សាកលវិទ្យាល័យ រដ្ឋបាលសាលាខេត្ត សហគមន៍តំបន់ការពារធម្មជាតិ វត្តអារាម……ដែលបានចូលរួម និងមានស្នាដៃល្អក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន បានប្រតិបត្តិមេត្រីភាពបរិស្ថាន ក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព នឹងទទួលបានប័ណ្ណសរសេីរមេត្រីភាពបរិស្ថាន​ តាមរយៈការវាយតម្លៃដោយគណកម្មការវាយតម្លៃ​។

លោក សោម​ ពិសិដ្ឋ​ បានចាត់ទុកថា​ នេះជាចលនា​ការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងការលើកទឹកចិត្ត​ ជាការលើក​ទឹកចិត្ត​ក្នុង​ការចូលរួម​ចំណែក​ថែក្សា និងគាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន​ និងរដ្ឋបាលខេត្តកែប​ ក៏​បាន​រៀបចំ​ឱ្យ​មានយន្តការ និងនីតិវិធី​ក្នុង​ការផ្តល់​រង្វាន់​លើក​ទឹកចិត្តមេត្រីភាពបរិស្ថាន​ដល់រូបវន្ត​បុគ្គល​និងនីតិបុគ្គលដែល​បានប្រតិបត្តិ​​មេត្រី​បរិស្ថាន​​ និង​ជាគំរូ​ល្អ​ដល់​វិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល។

លោកបានបញ្ចាក់ដែរថា នៅក្នុងផែនការសកម្មភាពបន្ត រដ្ឋបាលខេត្ត​ ដោយមានការគាំទ្របច្ចេកទេស​ ពីក្រសួងបរិស្ថាន​ បានដាក់ចេញនូវ​ស្តង់ដារ​មេត្រីភាព​បរិស្ថាន​សម្រាប់ជា​មធ្យបាយ​ក្នុង​ការផ្តល់រង្វាន់​​និង​ការលើកទឹកចិត្តមេត្រីភាពបរិស្ថាន​ដល់រូបវន្ត​បុគ្គល និងនីតិបុគ្គល ជាពិសេសវិស័យឯកជន​ដែល​មានស្នាដៃ​ល្អ​ក្នុង​ការរួមចំណែក​ថែរក្សា​គុណភាព​បរិស្ថាន។

ក្នុងនោះ លោកនៅតែក្រេីនរំលឹកថា បញ្ហាកូវីដ១៩​ នៅតែមិនទាន់រលត់ពីផែនដីនៅឡេីយទេ ទោះបីកម្ពុជាយេីងមិនមានឆ្លងរីករាលដាលក្នុងសហគមន៍ក៏ដោយ​ សូមអោយបងប្អូនត្រូវមានអនាម័យ រក្សាគម្លាតសង្គម​ គោរតាមការណែនាំរបស់ក្រសួងសុខាភិបាល៕






No comments:

Post a Comment