Tuesday, October 27, 2020

លោក អ៊ុក រ៉ាប៊ុន ណែនាំមន្ត្រីជួសជុលកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្តាលដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង

 ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះទៅពិនិត្យផ្លូវជនបទក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥ ៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥១ ត្រង់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាលដែលរងការខូចខាតដោយសារជំនន់ទឺកភ្លៀង ហូរកាត់ផ្ដាច់មិនអាចឆ្លងកាត់បាន។

លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យលោកស្រីប្រធានមន្ទីរអភិឌ្ឍន៍ជនបទខេត្តកណ្ដាល យកគ្រឿងចក្រ និងដឹកដីចាក់បំពេញ សម្រួលជាបណ្ដោះអាសន្នដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតាឡើងវិញ។

យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានឲ្យដឹងថា៖ នៅទូទាំងខេត្តកណ្ដាល ផ្លវជនបទដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមាន ៣៥ខ្សែ ប្រវែងសរុប ១២៦,១២ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ គឺ ស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង៕







No comments:

Post a Comment