Friday, May 08, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ព្រះវស្សា យាងចូល៦៨ព្រះវស្សា

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ព្រះវស្សា យាងចូល ៦៨ព្រះវស្សា របស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេសនិងក្នុងនាមលោកផ្ទាល់ព្រមទាំងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ព្រះវស្សា យាងចូល៦៨ព្រះវស្សា។


នៅក្នុងសារលិខិតថ្វាយព្រះពរ ព្រះករុណា ទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងមានព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិ មាតុភូមិ និងប្រជាជនព្រមទាំងកិច្ចការបរទេសដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យសុខុមាលភាពរបស់ប្រជាជនរយៈកាលកន្លងមក។

សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖



លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ព្រះវស្សា យាងចូល៦៨ព្រះវស្សា

នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៧ព្រះវស្សា យាងចូល ៦៨ព្រះវស្សា របស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមលោកផ្ទាល់ព្រមទាំងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ព្រះវស្សា យាងចូល៦៨ព្រះវស្សា។


នៅក្នុងសារលិខិតថ្វាយព្រះពរ ព្រះករុណា ទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងមានព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជន និងការងារកិច្ចការបរទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងការអភិវឌ្ឍមាតុភូមិកម្ពុជាជាទីស្នេហាលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនជឿនលឿនខ្លាំងក្លា។

សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖