Saturday, February 12, 2022

លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»


ថ្ងៃ ១២ កុម្ភៈ ២០២២ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏កក្រើកមួយទៀតដែលបានចារក្នុងក្រាំងមាស របស់កម្ពុជា ក៏ដូចជាក្រាំងមាសរបស់ ពិភពលោកទាំងមូល។ នោះគឺ វីរៈបុរសខ្មែរមួយរូបដែលជាស្ថាបនិកសន្តិភាពឈ្មោះ តេជោ ហ៊ុន សែន បានទទួលពានរង្វាន់«សន្តិភាព ស៊ុនហាក់»ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលនៃ សាធារណៈរដ្ឋកូរ៉េ។ ពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេងមិនត្រឹមតែសម្រាប់រូបលោក ហ៊ុន សែនផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ គឺសម្រាប់ប្រទេសជាតិនិងប្រជាជនខ្មែរទាំងមូលផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀត នោះ គឺពានរង្វាន់សន្តិភាព ស៊ុនហាក់ត្រូវបានប្រគល់ជូនប្រមុខដឹកនាំកម្ពុជានាពេលនេះបានធ្វើឡើងក្នុងខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពតានតឹង និងតំបន់ខ្លះ ឬប្រទេសខ្លះកំពុងស្ថិតនៅពីមុខគ្រោះថ្នាក់នៃសង្គ្រាម។

នេះគឺជាសារមួយយ៉ាងច្បាស់លាស់ដែលអ្នកផ្តល់ពានរង្វាន់សន្តិភាពនេះចង់ពញាក់ស្មារតីមេដឹកនាំពិភពលោកទាំងឡាយឲ្យងាកមកចាប់អារម្មណ៍និងផ្តល់តម្លៃលើសន្តិភាពដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងសម្រាប់មនុស្ស ជាតិនៅលើភពផែន ដីទាំងមូល។

នៅក្នុងវីដេអូខ្លីមួយដែលម្ចាស់ពានរង្វាន់បានផលិតឡើងនិងចាក់ផ្សាយនៅក្នុងឱកាសនោះ គេបាន រំលេចយ៉ាងច្បាស់នូវវីរភាពនិងការលះបង់

ដ៏ធំធេងរបស់តេជោ ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជនរបស់ខ្លួន បន្ទាប់ពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍បានឆក់យកជីវិតពលរដ្ឋខ្មែរអស់ជាច្រើនលាននាក់។ ខ្សែវីដេអូខ្លីតែ មានន័យជ្រៅបានធ្វើឲ្យថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា និងអ្នកចូលរួមក្នុងពិធី នោះកោតស្ងប់ស្ញែង យ៉ាងក្រៃលែងនូវវីរភាពរបស់ប្រមុខដឹកនាំកម្ពុជាដើម្បីសន្តិភាពដែលពិតជា ស័ក្តិសមឥតខ្ចោះក្នុងការទទួលបានពានរង្វាន់ដ៏វិសេសវិលាលនេះ។

លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៩៥ ដល់ ១៩៩៩ បានថ្លែងសុន្ទរកថាកោត ស្ញប់ស្ញែងលោក ហ៊ុន សែន ជាពន់ពេក។ លោកបានគូសបញ្ជាក់ថា ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមាន ការប្រឈមណាស់ ប៉ុន្តែ ជួនកាលវាក៏គួរឱ្យកត់សម្គាល់ដែរ។ យើងបានស្តាប់លឺឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក បានកាត់បន្ថយអត្រា ស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានលឺអំពីមនុស្សមានទេពកោសល្យដែលបានចំណាយ ពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិត នេះដើម្បីឆ្លើយតបនឹង វិបត្តិកូវីដ ១៩។ អ្នកបានលឺពីអ្នកស្នេហាជាតិ មួយរូបគឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាន នាំប្រទេសគាត់ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់ ។ នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ខ្ញុំ (សហរដ្ឋ អាមេរិក) ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់ មនុស្សប្រហែល ៤៦.០០០ នាក់ ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០ នាក់ ផ្សេងទៀតធ្វើអត្តឃាត។

លោកគូសបញ្ចាក់ថា សន្តិភាព វិបុលភាព សុវត្ថិភាពនិងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅ ពេលគាត់ហាក់ដូចជាអស់សង្ឃឹម។ លោកបន្តថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។ ខ្ញុំសូមបញ្ចប់ដោយរំលឹកអ្នកទាំងអស់គ្នាអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំរបស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សមករួមគ្នា។

សុន្ទរកថានេះ សបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ឥស្សរជននានានៅ លើពិភពលោកមកលើវីរភាពរបស់ តេជោ ហ៊ុន សែន ដើម្បីបុព្វហេតុ សន្តិភាព។ មានតែសន្តិភាពទេដែលបង្កើតភាពសុខដុមរមនារបស់មនុស្សនៅ លើភពផែនដីនេះបាន។ អ្វីដែលជាលក្ខណៈពិសេសរបស់ស្ថាបនិកសន្តិភាពនៅកម្ពុជាហើយដែលកម្រមានអ្នកណាធ្វើបានគឺ ការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាម។ ទស្សនាទាននេះហើយដែលតេជោ ហ៊ុន សែន បានចែករំលែកទៅកាន់មេដឹកនាំជាច្រើននៅក្នុងពិភពលោក។

បច្ចុប្បន្ន ប្រមុខដឹកនាំកម្ពុជាក៏កំពុងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកដោយមិនខ្លាចនឿយហត់ក្នុងការស្វែងរកសន្តិភាព ក្នុងតំបន់និងនៅក្នុងឧបទ្វីបកូរ៉េ។ ទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងដែលស័ក្តិសមបំផុតនឹងទទួលបានពានរង្វាន់នៅថ្ងៃនេះ។

ពានរង្វាន់សន្តិភាពស៊ុនហាក់ដែលតេជោ សែន ទទួលបាននៅ ថ្ងៃនេះពិតជាមានអត្ថន័យមហាធំធេងសម្រាប់ប្រជាជាតិខ្មែរផង និងសម្រាប់ពិភពលោកផង។ សម្រាប់ប្រជាជាតិខ្មែរដែលបានហែលឆ្លងកាត់សង្គ្រាមស៊ីវិលដ៏អាក្រក់រហូតធ្លាក់ក្នុងវាលពិឃាត តើមាន ពលរដ្ឋខ្មែរណាម្នាក់ដែលប្រាថ្នាចង់ឃើញសង្គ្រាមវិលវិញជាថ្មី? សម្រាប់ពិភពលោកវិញដែលបានឆ្លងកាត់សង្គ្រាមលោកលើកទី ១ និងលើកទី២ និងសង្គ្រាមក្នុងបណ្តាប្រទេសជា ច្រើនទៀតដែលកើតឡើងនៅពេលថ្មីៗ ពិតជាគ្មានមនុស្សជាតិណាម្នាក់ប្រាថ្នាចង់ជួបសង្គ្រាមនោះឡើយ។

ដូច្នេះ មេដឹកនាំនិងស្ថាបនិកសន្តិភាព កម្ពុជាឈ្មោះ តេជោ សែន ជាមួយនឹហការ ទទួលបានរង្វាន់សន្តិភាព ស៊ុនហាក់នៅថ្ងៃនេះកំពុងក្លាយជានិមិត្តរូបនៃសន្តិភាពសម្រាប់ពិភពលោកទាំងមូល ដែលគ្មាននរណាអាចប្រកែកបដិសេធ បានឡើយ៕

ដោយ:អ្នកនយោបាយតុកាហ្វេ






សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២

 ឯកឧត្តម, លោកជំទាវសមាជិកគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន

ខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង ដោយត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពាន រង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២។ ខ្ញុំពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់ខ្ញុំក្នុងការបញ្ចប់សង្រ្គាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំក៏សូមអបអរសាទរលោកស្រីសាស្ត្រាចារ្យ ដេម សារ៉ា ខាវឺរីន ហ្គីលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា (AstraZeneca) ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ស្នាដៃរបស់លោកស្រីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺ កូវីដ-១៩ ជាពិសេសការជួយសង្គ្រោះ និងការពារអាយុជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោកនេះ។

សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។ ទី១ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។ ទី២ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ។ ទី៣ មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និងលើកកម្ពស់សន្តិភាព។ ទី៤ បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយនៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិរបស់ខ្ញុំ ដែលតែងតែបានគាំទ្រ និងសាទរចំពោះ គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផល សម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។

សម្រាប់ខ្ញុំ សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិ ភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយសង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាននូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការឈឺចាប់ទៅវិញ។ នាពេលនោះ ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអនាគតរបស់ខ្ញុំ និងអនាគតរបស់ប្រទេសខ្ញុំ។

ចាប់ពីពេលនោះមក ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ។ ជាក់ស្ដែង ខ្ញុំបានរងរបួស និងបានបាត់បង់ភ្នែកម្ខាង។ ខ្ញុំត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ប្រទេសវៀតណាមទាំងកណ្ដាលយប់អាធ្រាត ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែន ដែលមានកងទ័ពជាច្រើន។ ជាងនេះទៅទៀត ខ្ញុំបានទុកចោលប្រពន្ធរបស់ខ្ញុំឱ្យនៅកណ្ដោចកណ្ដែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា។ ក្រោយមកទៀត នៅឆ្នាំ១៩៩៦ ខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកងកំលាំងខ្មែរក្រហមនៅឯមូលដ្ឋានយោធារបស់ពួកគេ ឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិតសិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។ គោលនយោបាយឈ្នះ-ឈ្នះនេះ បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ គោលនយោបាយឈ្នះ-ឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍ និងកាលានុវត្តភាពនានាពីសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង ២០ឆ្នាំមកហើយ ។ ជាមួយគ្នានេះ យើងប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត។ តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្រ្គាម និងការកសាងសន្តិភាព ខ្ញុំសូមសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និង គ្មានលទ្ធិប្រជាធិបតេយ្យ»។ ខ្ញុំឯកភាពចំពោះទស្សនៈរបស់លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាព គឺជាសកម្មភាពជាក់ស្ដែង មិនមែនជាក្តីសុបិន ដែលស្រពេចស្រពិលនោះទេ»។ នេះជាមូលហេតុដែលរដ្ឋាភិបាលរបស់ខ្ញុំបានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនិង បោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។ ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ។

ឯកឧត្តម ,លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន
សន្តិភាពនៅក្នុងតំបន់ និងពិភពលោករបស់យើងនៅតែមានភាពផុយស្រួយ និងស្ថិតក្រោមភាពតានតឹង ដោយសារបញ្ហារួមផ្សំដូចជា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ការកើនឡើងនៃគំនិតជាតិនិយម អំពើភេរវកម្ម ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ-១៩។ បញ្ហាទាំងនេះ អាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូលបាន ប្រសិនបើយើងមិនរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ, យើងត្រូវបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការគំរាមកំហែងទាំងនោះ ព្រមទាំងពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឱ្យកាន់តែរឹងមាំ។ ការលើកកម្ពស់សន្តិភាព គឺជាការចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺដូចពាក្យស្លោករបស់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានលើកឡើង ដោយសង្ខេបថា «អភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ»។

សូមអរគុណ!




The 2022 Sunhak Peace Prize Acceptance Speech By Samdech Techo Hun Sen 

Distinguished Members of the Sunhak Peace Prize Committee Excellencies,
Distinguished Guests, Ladies and Gentlemen
I am profoundly moved and touched to have been selected as the laureate of the 2022 Sunhak Peace Prize. I am so honoured and would like to express my heartfelt thanks to the Sunhak Peace Prize Committee for recognising my work in ending the long civil war and building long-lasting peace in Cambodia.

On this auspicious occasion as well, I would like to take this opportunity to congratulate Professor Dame Sarah Catherine Gillbert, Co-developer of AstraZeneca vaccine, who has also been selected as the laureate of the 2022 Sunhak Peace Prize. Your works has greatly contributed to the fight against Covid-19 pandemic and saved millions of lives around the world.

For me, this 2022 Sunhak Peace Prize is not something that I did alone. Many other people also deserve to share this prize for their support of my effort to build peace in Cambodia. First, the late King Father, Norodom Sihanouk, the Queen Mother, and our current monarch deserve our deep gratitude for their roles in promoting the spirit of national unity among all Cambodians as a big family. Second, I must thank my family for their love and support throughout my adventure searching for peace for my country. Third, the other leaders and members of the Cambodian government and the armed forces from all factions have played crucial roles in our collective endeavour to build and promote peace. Fourth, friendly countries and the international community aided Cambodia’s peace process and post-conflict national reconstruction. Last, I must thank my countrymen for their enthusiastic support of the government’s Win-Win policy that has created conducive environment for a robust peace ecosystem in Cambodia.

For me, peace is more precious than anything. It the most beautiful thing. It gives people hope and put a smile on people’s faces. People who have not experienced hardship and suffering created by wars may take peace for granted. Those who have lived through periods of violent conflicts or wars know how precious peace is. I wish to share my own experience of growing up and living through decades of the civil war in Cambodia. I was forced to quit my study in 1970 when my country became deeply divided, and the war was looming. My childhood and teenage life, which should have gained great joy if the country had been peaceful, faced only hardship and suffering. I was in great despair about my future and the future of my country.

From that moment, I devoted my life to searching for peace for Cambodia. It took almost three decades to realise my dream, and I had to endure hardship and take life risks along the way. I got wounded and lost one eye. I had to escape on foot to Vietnam through minefields and the heavily militarised border at night while leaving my pregnant wife behind in Cambodia. In 1996, I took life risk again by negotiating with the Khmer Rouge at their stronghold to persuade them to put down their arms and join the government under the Win-Win Policy that guarantees their lives, right to property ownership, ranks and professions. The policy allowed Cambodia to achieve full peace in 1998. It has enabled the government to focus its full attention on national development, and the Cambodian people enjoy the benefits and opportunities that peace and development offer. Cambodia has maintained peace for more than 20 years, and we are committed to protecting and promoting it. From Cambodia’s experiences with wars and peace, I wish to emphasise that “No peace, No hope. No peace, No development. No peace, No respect for human right and democracy”. And I share the same belief as Rev. Sun Myung Moon and Dr. Hak Ja Han Moon that “peace is concrete action, not a vague dream”. That is why my government has made it a priority to send thousands of Cambodian soldiers to join UN peacekeeping and mines clearance operations in Africa and the Middle East, hoping to help restore peace in those regions. Moreover, although our country is small, we assist the peace process in the region and the world with goodwill, responsibility, and honesty.

Excellencies, Distinguished Guests, Ladies and Gentlemen
Peace in our region and the world remains fragile and under stress due to compounding factors, including great power rivalries, rising nationalism, terrorism, as well as poverty and food insecurity due to climate change and the COVID-19 pandemic. They have the potential to damage human progress at best and wipe out the whole human race at worst if left unaddressed. Therefore, we need to increase and diversify our collaborations and partnerships to minimise the impacts of those threats while enhancing a robust peace ecosystem. Promoting peace is essential for our present, but, more importantly, as the Sunhak Peace Prize’s slogan succinctly expresses will “Make the World Better for Future Generations.”

Thank you! 








 

បទវិភាគអន្តរជាតិ៖ អ្វីដែលអាមេរិកកំពុងឃ្លាំមើលជាសញ្ញាបង្ហាញថារុស្ស៊ី អាចនឹងឈ្លានពានអ៊ុយក្រែន?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍ និងសញ្ញាជាច្រើនពាក់ព័ន្ធនឹងសកម្មភាពរបស់រុស្ស៊ីដែល ត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយសព្វាវុធ និងកងទ័ពច្រើនជាង ១សែននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពនេះបានកើនឡើង ជាលំដាប់។ ក្រុមមន្ត្រីអាមេរិកបានព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះ បើទោះជាទីក្រុងម៉ូស្គូបានច្រានចោល ការចោទប្រកាន់បែបនេះក៏ដោយ។

ក្រុមមន្ត្រីអាមេរិក បាននិយាយថាពួកគេកំពុងតាមដានសកម្មភាពរបស់រុស្ស៊ី រាប់ចាប់ពីការវាយប្រហារព័ត៌មានវិទ្យា រហូតដល់សកម្មភាពយោធា ហើយក្នុងនោះ ទៀតសោត មិនមែនឃ្លាំមើលតែទៅលើសកម្មភាពកងទ័ពប៉ុណ្ណោះទេ តែក៏តាមមើលផងដែរការចល័តសព្វាវុធ ជាពិសេសគឺ រថក្រោះដែលអាចនឹងកា្លយជាអាវុធ ដ៏សំខាន់បំផុត ប្រសិនបើទីក្រុងម៉ូស្គូ សម្រេចចិត្តថាត្រូវឈ្លានពានអ៊ុយក្រែន។ ម្លោះហើយតើមានសញ្ញាអ្វីដែលខ្លះ ទើបអាមេរិកនៅតែព្រមានពីលទ្ធភាពដែល រុស្ស៊ីអាចនឹងឈ្លានពានចូលអ៊ុយក្រែន?

*ការឈ្លានពានអាចនឹងកើតឡើងគ្រប់ពេលវេលា

មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន កាលពីពេលថ្មីៗនេះបានអះអាងថារុស្ស៊ីអាចនឹងឈ្លានពានចូលអ៊ុយក្រែ ន គ្រប់ពេលវេលា នៅប៉ុន្មានថ្ងៃ ឬនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ខណៈទីក្រុងម៉ូស្គូ នៅតែបន្តបង្កើនចំនួនកងទ័ព និងសព្វាវុធនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៊ីបានច្រានចោល ការចោទប្រកាន់បែបនេះ និងបានចោទសហរដ្ឋអាមេរិក រួមទាំងលោកខាងលិចវិញថាជាអ្នកបង្កឱ្យមានភាពតានតឹងដូចសព្វថ្ងៃ។

សេតវិមានកាលពីថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តគម្រោងបញ្ជូនកងទ័ពជិត ២,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយជម្លៀសពលរដ្ឋអាមេរិក ដែលចង់ចាក ចេញពីអ៊ុយក្រែន នៅក្នុងករណីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។ បច្ចុប្បន្ន កងទ័ពអាមេរិកមិនត្រូវបានអនុញ្ញាតឱ្យចូលជួយអ៊ុយក្រែននោះទេ ហើយក៏ មិនទាន់មានផែនការជម្លៀសមនុស្ស ដូចដែលអាមេរិកធ្លាប់បានធ្វើនៅអាហ្វហ្កានីស្ថាននោះដែរ។ ក្រុមមន្ត្រីអាមេរិកកំពុងតាមដានសញ្ញាសំខាន់ៗមួយចំនួនដែល អាចបញ្ជាក់ថារុស្ស៊ីនឹងប្រើកម្លាំងយោធា ក្នុងនោះរួមមានសកម្មភាពរបស់រថក្រោះ, កាំភ្លើងធំ និងសកម្មភាពកងទ័ពរុស្ស៊ីដែលកំពុងធ្វើសមយុទ្ធយោធា។
អាកាសធាតុនៅក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានកំណត់ជាកត្តាសំខាន់មួយផងដែរ ពោលគឺបើតាមការវាយតម្លៃ ស៊ីតុណ្ហភាពត្រជាក់ខ្លាំង និងផ្ទៃដីក្លាយជាផ្ទាំង ទឹកកក វានឹងជួយសម្រួលដល់ការធ្វើសកម្មភាពយោធារបស់រុស្ស៊ី។

*ការវាយប្រហារព័ត៌មានវិទ្យា

ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានបញ្ជាក់ថារុស្ស៊ីអាចនឹងដឹកនាំការវាយប្រហារព័ត៌មានវិទ្យាជាមុន នឹងប្រើប្រាស់កម្លាំងយោធាឈ្លានពានអ៊ុយក្រែន។ កាលពី
ខែមករាកន្លងទៅ គេហទំព័រជាច្រើនរបស់រដ្ឋាភិបាលអ៊ុយក្រែន បានរងការវាយប្រហារព័ត៌មានវិទ្យាដែលពួកគេសង្ស័យថាជាស្នាដៃរបស់រុស្ស៊ី។

បើតាមក្រុមមន្ត្រីអាមេរិក ពួកគេកំពុងតាមដានរាល់សញ្ញាជាច្រើននៃការវាយប្រហារព័ត៌មានវិទ្យាលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន ហើយកំពុងធ្វើការទំនាក់ទំនងជាមួយក្រុមមន្ត្រអ៊ុយក្រែន លើបញ្ហាទាំងនេះ ខណៈមានការព្រួយបារម្ភថារុស្ស៊ីអាចនឹងវាយប្រហារព័ត៌មានវិទ្យាដើម្បីវាយបំបាក់
ទំនុកចិត្តរបស់ប្រជាជនអ៊ុយក្រែនចំពោះរដ្ឋាភិបាលរបស់ពួកគេ។

ចាប់តាំងពីរុស្ស៊ីបានក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤មក ក្រុម Hacker រុស្ស៊ីត្រូវបានគេចោទប្រកាន់ថាបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យាជាច្រើន លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះរួមមានទាំងការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីនៅតាមផ្នែកជាច្រើននៃប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៥ និង២០១៦។ តែ ការចោទប្រកាន់បែបនេះត្រូវបានរុស្ស៊ីបដិសេធ៕

ប្រភព៖ CNN (ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២)

ដោយ៖ Fresh News