Monday, November 16, 2015

ឯក​ឧត្តម ប​ណ្ឌិត ស៊ូ ភិរិន្ទ ប្រធា​នក្រុមការងារ​សេនាធិការ នៃក្រុមការ​ងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តតាកែវ ឧបត្ថម្ភ​​ស៊ីម៉ង់ ១០តោន ប្រគេនជូនចៅ​អធិការវត្ត​ ពុទ្ធស្ស​ប៉ោ

នៅព្រឹកថ្ងៃ​​ច័ន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ស៊ូ​ ភិរិន្ទ រដ្ឋលេខាធិការទីស្តី​ការ គណៈរដ្ឋមន្ត្រី និងជាប្រ​ធានក្រុមការងារសេ​នាធិការ នៃក្រុមការងារថ្នា​ក់ជាតិចុះមូល​ដ្ឋានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រ​ធានក្រុម​ការងារថ្នាក់ជាតិចុះមូលដ្ឋា​នខេត្តតាកែវ​ និងលោកជំទាវ បានឧបត្ថម្ភ​ស៊ីម៉ង់ ១០តោន ​ដែលទទួ​លបានពីការចូ​លរួម នៃសមាជិក​ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះ​អណ្តែតទាំង​អស់ ដែលមាន​លោកជំទាវ និន សាផុន​ សមាជិករដ្ឋសភាជាតិមណ្ឌលតាកែវជា​ប្រធាន ទៅប្រគេនជូនចៅអធិការវត្ត វត្តព្រះពុទ្ធស្សប៉ោ ស្ថិតក្នុងភូមិព្រៃធំថ្មី ឃុំពេជសា​រ ស្រុកកោះអណ្តែ​ត ខេត្តតាកែវ ។
នៅក្នុងបរិយា​កាសសំណេះសំ​ណាលនោះ ឯកឧត្តមបណ្ឌិត ស៊ូ​ ភិរិន្ទ បានប្រ​គេនថវិកា ដល់ព្រះសង្ឃ៧អង្គ ១អង្គចំនួន​១០ម៉ឺនរៀល ជូន​យាយជី-តាជី និងប្រ​ជាពលរដ្ឋ ជា​ឧបាសក             ឧបាសិកាចំណុះជើងវត្ត​ ប្រមាណ៥០០នាក់ ​ម្នាក់ៗ ៥ពាន់រៀល​ ជូនលោកគ្រូ អ្ន​កគ្រូ ១៤នាក់ ម្នាក់ៗ ២ម៉ឺនរៀល និងសិ​ស្សានុសិស្ស ១០៨នាក់ ម្នា​ក់ៗ ៥ពាន់រៀល ។




លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥

នៅព្រឹក​ថ្ងៃទី១៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥​ នេះ រដ្ឋសភា​កម្ពុជាបាន​បើកកិច្ច​ប្រជុំគណៈកម្មការ​ធិការអចិន្រ្តៃយ៍ ​រដ្ឋសភា ​ដោយក្នុង​នោះមានរបៀប​វារៈដូចជា៖​ . ពិនិត្យ​សេចក្តីព្រាង​ច្បាប់​ស្តីពីហិរញ្ញ​វត្ថុសម្រាប់​ការគ្រប់ ​គ្រងឆ្នាំ២០១៦ ​២. សេចក្តី​ព្រាងច្បាប់ស្តី​ពីស្ថិតិ និង ​៣. សេចក្តី​ព្រាងច្បាប់​ស្តីពីទូរគម​នាគមន៍។​ ជាពិសេសរបៀបវារៈ​អំពី ការពិនិត្យ​របាយការណ៍​ស្តីពីសំណុំរឿង​ពាក់ព័ន្ធ​នឹងការអនុវត្តន៍​ទោសទៅលើទណ្ឌិត ​ឈ្មោះ សម រង្ស៊ី។​
បន្ទាប់ពី​បានបើកកិច្ច​ប្រជុំ រដ្ឋសភា​នៃព្រះរាជាណា​ចក្រកម្ពុជា ​បានចេញសេចក្តី​ប្រកាសដោយយោងតាមមាត្រា ១៤​ នៃច្បាប់​ស្តីពីលក្ខន្តិកៈ​តំណាងរាស្រ្ត ​មាត្រា ១​៣៩ នៃច្បាប់​ស្តីពីការបោះ​ឆ្នោតជ្រើស​​រើសតំណាង​រាស្រ្ត ដោយ​បានឃើញ​សាលក្រម​ព្រហ្មទណ្ឌលេខ ​៨៩ () ចុះថ្ងៃ​ទី១៣ ​ខែតុលា ​ឆ្នាំ២០១៣ ​និងសាលដីកា​ស្ថាពរលេខ ​១៧ ក្រ៥.ប​ ចុះថ្ងៃទី១២ ​ខែមីនា ឆ្នាំ២០១៣ ​របស់សាលាឧទ្ធរណ៍​។
នៅក្នុងប្រ​ការ១ នៃ​សេចក្តីប្រកាស​នេះបានឱ្យដឹ​ងថា ឯកឧត្តម ​សម រង្ស៊ី ​ត្រូវបាត់បង់​នូវសិទ្ធិ បុព្វ​សិទ្ធិ និ​ង សមាជិកភា​ពរដ្ឋសភា ​មណ្ឌលខេត្ត​កំពង់ចាម ​នីតិកាលទី៥​។
ដោយយោង​តាមសេចក្តី​ប្រកាសនោះផងដែរ​ រដ្ឋសភា​ក៏បានណែនាំ​ឱ្យអគ្គលេខា​ធិការ នៃអគ្គ​លេខាធិការដ្ឋានរដ្ឋសភា ​ត្រូវទទួល​អនុវត្តនិង​បិទផ្សាយ​សេចក្តីប្រកាស​នេះក្នុងរ​ដ្ឋសភា និង​ផ្សព្វផ្សាយ​ជាសាធារណៈឱ្យបានទូ​លំទូលាយ។​
យោងតាម​សេចក្តីប្រកាស​ព័ត៌មាននេះ ​សាធារណជន ​បានដឹងយ៉ាង​ច្បាស់ថា ការ​អនុវត្តចំ​ណាត់ការផ្លូវ​ ច្បាប់ណាមួយ ​ទៅលើលោក ​សម រង្ស៊ី ​ដូចជាករណី​មានការចាប់​ខ្លួនជាដើម គឺជា​ការធ្វើឡើង​ត្រឹមត្រូវតាម​ នីតិវិធី ​គឺចាប់ខ្លួន​ទណ្ឌិត ​សម រង្ស៊ី ដែល​ជាការអនុវត្ត​តាមអំណាច​សាលដីកា​ស្ថាពរ ​មិនមែនជា​ការចាប់ ខ្លួន​អ្នកតំណាងរាស្រ្ត​ដូចមជ្ឍដ្ឋាន​មួយចំនួ​នបកស្រាយ​ប្រាសចាក​ពីការពិត​នោះឡើយ៕​








សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តែងនូវសមានចិត្តក្រៀមក្រំ ចំពោះជនរងគ្រោះដោយអំពើភេរវកម្មក្នុងពេលថ្មីៗនេះ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានស្លាប់ដោយសារ អំពើវាយប្រហារដ៏ឃោរឃៅបំផុតរបស់ភេរវករ នៅទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅចំពោះមុខ លោក ហ្សង់-ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងក្តីរន្ធត់ កត់ស្លុតឥតឧបមា ក្រោមពីទទួល បានព័ត៌មាន មហា រន្ធត់នេះ។
នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារដ៏ឃោរឃៅ និងអមនុស្សធម៌បំផុតបង្កដោយក្រុមភេរវករ។ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដោយអំពើវាយប្រហារ ដ៏ឃោរឃៅបំផុតនេះ ដែលបានធ្វើឱ្យមនុស្សបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់ទៀត៕





សម្តេ​ច តេជោ ហ៊ុន ​សែន អញ្ជើ ញទៅ​គោរពវិញ្ញាណក្ខ​ន្ធជនជាតិ​បារាំង ដែល​ស្លាប់​ដោយ ភេរវកម្ម

កាលពីម៉ោង ១0:00 ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២​០១៥ព្រឹកមិ​ញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋបា​រាំង នៅស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ យោងតា​មសាររំលែ​ទុក្ខសរសេ​រដោយផ្ទាល់ដៃរប​ស់សម្តេចតេជោ
ហ៊ុន សែន មា​នខ្លឹមសារដូ​ចតទៅ៖
ប្រទេសកម្ពុជា សុំថ្កោលទោសយ៉ាងខ្លាំ​ងក្លាបំផុតចំពោះការវា​យប្រហារភេរវកម្មដ៏គូរអោយស្អប់ខ្ពើមនៅទីកន្លែងជាច្រើននៃ​ទីក្រុងប៉ារីស នាថ្ងៃសុក្រ ទី ១៣ ខែ វិច្ឆិកា​ ឆ្នាំ ២០១៥ ដែលបានបង្កអោយជនជា​តិបារាំងស្លូតត្រង់ បានបា​ត់បង់ជីវិត និងរបួស​ជាច្រើនរ​យនាក់។  នៅក្នុង
កាលៈទេសៈ នៃការ​កាន់មរណទុក្ខនៃ​ការឈឺចាប់នេះ ក្នុងនាមរាជ​រដ្ឋាភិបាល និងប្រជាជន
កម្ពុជាខ្ញុំសូមចូលរួ​មរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុ​តដល់ក្រុមគ្រួ​សារជនរងគ្រោះ និងសូមសំដែងនូវសា​មគ្គីភាព និងសមានចិត្តដ៏ជ្រា​លជ្រៅជាមួយ និងរដ្ឋាភិបាលនិងប្រ​ជាជនបារាំង។
កម្ពុជាគឺឈរជាមួយពលរដ្ឋ និងរដ្ឋាភិបាល​បារាំងព្រមទាំងជាមួយប្រ​ទេសដទៃៗទៀត ដើម្បីទប់ស្កាត់និងឈានទៅ​បំបាត់ទាំងស្រុងនូវអំពើ​ភេរវកម្មគ្រប់ប្រភេទដែ​លប្រឆាំងនិងមនុស្ស
ជាតិ។








បទវិភាគ៖​ ដំបៅមិនឈឺ យកឈើរុក

ដោយលោក សុវណ្ណ រាជ្យនគរ
សភាពការណ៍​នយោបាយ​នៅកម្ពុជា ​ហាក់បាននិង​កំពុងឡើង​កំដៅយ៉ាង​ខ្លាំង និង​ឆាប់រហ័ស​ដែល​ជា​កត្តា​ព្រួយ​បារម្ភរបស់​អ្នកវិនិយោគ​ទុន ពាណិជ្ជករ​ អ្នករកស៊ីទ​ទួលទានគ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​ខ្មែរទូទៅ ​ជាពិសេស ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ។
តាមពិត​ទៅមានរឿង​រ៉ាវនយោបាយ​ធំៗពីរដែល​បានកើត​ឡើង ដែល​អ្នកសង្កេត​បញ្ហាសង្គម​យល់ថា ​នាំ​ឱ្យ​​កម្តៅនយោបាយ​កើនឡើងនោះ គឺ​ទីមួយ​ ការចោទប្រ​កាន់លោកនាយក​រដ្ឋមន្ត្រី ហ៊ុ​ន សែន ​ថាជាជន​ផ្តាច់ការ​ ពួកហ្វាស៊ីស ​(fascist) និង​ទីពីរ ការធ្វើ​សន្និ​សីទ​កា​សែត​របស់​លោក សម រង្ស៊ី​ និងលោក ​កឹម សុខា នៅ​ទីក្រុង​ តូក្យូ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី១០ ​ខែវិច្ឆិកា ឆ្នាំ​២០១៥​ កន្លង​ទៅនេះ។

ទីមួយ៖​ រឿងរ៉ាវចោទ​ប្រកាន់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថាជាជនផ្តាច់ការ ​ដូចហ្គាដាហ្វី ឬពួកហ្វា​ស៊ីស ត្រូវ​បាន​លោក សម​ រង្ស៊ី លើកឡើង​មិនបានប៉ុន្មាន​ថ្ងៃផងបន្ទាប់ពី​ការពិសា​រអាហារ​ពេលល្ងាច ជា​លក្ខណៈ​មហា​គ្រួសារ រវាង​គ្រួសារលោក​ ហ៊ុន សែន​ និងគ្រួសារលោក​ សម រង្ស៊ី។ ករណីនេះ​ លោក ហ៊ុន​ សែន ធ្លាប់​បាន​ទាម​ទារ​ឱ្យមាន​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់ ក៏ប៉ុន្តែ​​ មិន​ត្រឹម​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពីលោក សម រង្ស៊ី ឬ​គណបក្សសង្គ្រោះជាតិនោះទេ តែថែមទាំ​ងថ្លែងចោទប្រកាន់​លោក ​ហ៊ុន សែន​ បន្ថែម​ទៀត នៅ​ក្នុង​ពិធី​ជួប​ជុំ​អ្នក​គាំទ្ររបស់​ខ្លួនមួយ នាថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៥ នៅ​ប្រទេស​បារាំង​ ថា មេដឹកនាំ​​​បែប​ពួក​ហ្វា​ស៊ីស​។

រីឯទីពីរ៖រឿងរ៉ាវដែលបាន​កើតឡើងដោយ​សារតែការធ្វើ​សន្និសីទកា​សែតរបស់លោក​ សម រង្ស៊ី ​និងលោក​ កឹម សុខា​ នៅទីក្រុងតូក្យូ​ ប្រទេស​​​ជប៉ុន ថ្ងៃទី១០​ ខែវិច្ឆិកា ​ឆ្នាំ២០១៥ ក្នុង​គោល​ដៅ​កេង​ចំណេញ​នយោ​បាយ​យ៉ាង​តិច ៥​ចំណុចគឺ គោល​ដៅទី១៖ ​បន្តបំប៉ោងប្រាប់​បរទេសអំពីរឿងរ៉ាវទី១ ធំ ខាងលើនេះផង។ គោល​ដៅ​ទី២៖ កេង​ចំណេញ​នយោ​បាយ​​ពី​ការ​យល់​ឃើញ​របស់​មហា​ជន​ក្នុង​ស្រុក ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ភូមា​ដែល​​​គណ​បក្ស​លោក​ស្រី អ៊ុង​សាន ស៊ូជី បាន​ឈ្នះ​ឆ្នោត​យ៉ាង​លើស​លប់ គោលដៅទី៣៖ មេដឹកនាំបក្សប្រឆាំង ចង់ញុះ និង​ជំរុញ​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ ក៏ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន ឱ្យ​ធ្វើ​សកម្មភាព​គ្រប់​បែបយ៉ាង​ដើម្បី​យក​ជ័យ​ជំនះ ឱ្យ​ខាង​តែ​បាន​នៅ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និងឆ្នាំ២០១៨ ខាងមុខ គោលដៅទី៤៖ ចោទ​ប្រកាន់​រាជ​រដ្ឋា​ភិបាល ថាមានចេតនាបង្កើតលេសមិនឱ្យមានការបោះឆ្នោតនៅ​ឆ្នាំ​២០១៨ ខាង​មុខ និងគោលដៅ​ទី៥៖ ការ​ប្រើ​សង្គ្រាម​​ពាក្យ​សំដី ដូច​ជា​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ត្រូវ​បាន​គេ​លួច​បន្លំ ការដឹកនាំគ្រប់គ្រងបែបផ្តាច់ការ ហ្វា​ស៊ីស ការ​ទាម​ទារ​ឱ្យ​​ផ្ទេរ​អំណាច​​​ដោយ​សន្តិ​វិធី​នៅ​ឆ្នាំ​២០១៨ ជាដើម ដើម្បីបំបាក់គូប្រជែង ដោយ​មិន​បាច់​ធ្វើ​សកម្មភាព។

ដោយសារ​តែការលើក​ឡើងរបស់លោក​ សម រង្ស៊ី​ យ៉ាងដូច្នេះហើយ ​ទើបធ្វើឱ្យលោក​ ហ៊ុន សែន មិន​អាច​​​​​ទ្រាំ​នឹងការចោទ​ប្រកាន់ទាំងនេះ​ ហើយសរសេរ​ឆ្លើយតប វាយ​បក​ទាំង​​យប់ម៉ោង២ និង១៤​ នាទី​រំលង​អាធ្រាត​ ឈាន​ចូលថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ តាមផេក​ហ្វេសប៊ុក​ផ្លូវការរបស់លោក ​ដោយ​ផ្តើម​​ចេញ​​ពី​ការ​ប្រៀប​​​ធៀប​​ស្ថាន​ការណ៍​នយោបាយ សេដ្ឋកិច្ច ​សង្គម របស់​ប្រទេសភូមា​ និងកម្ពុជា ​វីរៈភាព និង​ចរិត​លក្ខណៈ​របស់​លោក​ស្រី អ៊ុងសាន​ ស៊ូជី និងលោក សម​ រង្ស៊ី​ និងភាពផ្សេង​គ្នារវាងឪពុក​លោកស្រី​ អ៊ុងសាន​ ស៊ូជី ដែល​ជាវីរៈ​ជន​រំដោះ​ជាតិភូមាពីអា​ណានិគម​ និងករណី​រឿង​រ៉ាវ​របស់​លោក សម ​សារី ឪពុក​របស់លោក សម​ រង្ស៊ី ដែល​ក្នុង​​សម័យសង្គមរាស្ត្រ​និយមរបស់​សម្តេចឪ ព្រះ​បរមរតនកោដ្ឋ ​បានចោទ​ប្រកាន់​ថា​ជា​ជន​ក្បត់​ជាតិ​នៅ​ពេល​នោះ​​។

ប៉ុណ្ណឹងហើយ​លោក សម​ រង្ស៊ី នៅមិន​ទាន់អស់ចិត្ត​ ក៏បន្តឆ្លងឆ្លើយ​ ដឺដងចាក់សាំង​លើភ្លើង តាម​ផេក​ហ្វេស​ប៊ុក​របស់លោក​នៅថ្ងៃទី១៣​ ខែវិច្ឆិកានេះ​ ដោយ​លើកឡើងថា “លោក​នឹងការពារ​កូនលោក​ ហ៊ុន សែន​ បើ​ថ្ងៃ​ណា​មួយលោក​ ហ៊ុន សែន ​មានរឿងនៅតុលាការ ចោទ​ប្រកាន់ពីបទ​ល្មើសអ្វីមួយនោះ”។​

ទោះបីជាយ៉ាង​ណាក៏ដោយ​ ក៏អ្នកវិភាគ​នៅតែចាត់ទុកថា​ អាចប្រើប្រាស់​វប្បធម៌សន្ទនា ដែលលោក​ សម រង្ស៊ី​ តែងតែចាត់​ទុកជាមធ្យោបាយ​ផ្សះផ្សាររក​ដំណោះស្រាយ​នោះ ឱ្យសភាពការណ៍​វិលត្រឡប់មក​ធម្មតា​វិញ​បាន ពីព្រោះ​គេមើលឃើញថា ​លោក ហ៊ុន​ សែន តែងតែ​ស្វាគមន៍នូវរាល់​ដំណោះស្រាយ​រវាងខ្មែរ​ និងខ្មែរជានិច្ច។​

ក៏ប៉ុន្តែចៃដន្យ ការ​សើរើស្នើសុំ​របស់លោក ​ការ សាវុត្ថ​ មេធាវីតំណាង​ដោយអាណត្តិ​ឱ្យលោក ហោ​ ណាំ​ហុង នៅថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ឱ្យអនុវត្តសាល​ដីកាស្ថាព​រលេខ១៧​ ក្រ៥.ប ចុះថ្ងៃទី១២​ ខែមីនា ​ឆ្នាំ​២០១៣​ របស់សាលាឧទ្ធរណ៍​ ពាក់ព័ន្ធនឹងរឿង​បរិហាកេរ្តិ៍ជា​ធារណៈ និង​ការញុះញង់​ឱ្យមានការ​រើសអើង​ ដែល​ជា​រឿងឯកជនរវាលោក​ សម រង្ស៊ី ​និងលោក​ ហោ ណាំហុង នោះមក​ បានធ្វើឱ្យលោក​ សម​ រង្ស៊ី យល់ថា​ ជា​វិធានការរបស់រាជ​រដ្ឋាភិបាល ហើយ​និយាយបិទ​ផ្លូវខ្លួនឯង​ នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកានេះ ថា “ជោគ​ជ័យ​ដ៏ត្រចះ​ត្រចង់ និងជា​ប្រវត្តិសាស្ត្រ​របស់ចលនា​ប្រជា​ធិបតេយ្យ​ប្រឆាំង​​អំណាច​ផ្តាច់ការ ក្នុង​ការ​បោះ​ឆ្នោតថ្មីៗនេះ នៅ​ប្រទេស​​ភូមា បណ្តាលឲ្យមានភាពតក់ស្លុត និងស្លន់ស្លោ ដល់​​អ្នក​​ដឹក​នាំ​​ផ្តាច់​​ការ​។ ហើយចរន្ត​នយោ​បាយ​នេះ ធ្វើ​ឲ្យ​របប​ផ្តាច់​ការលើពិភពលោក​​ដួល​​រលំ​​ម្តង​​មួយៗ នឹងឈាន​មកដល់ប្រទេស​កម្ពុជាដែរ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះៗ”​។​ អ្នក​វិភាគ​​យល់ថា លោក សម រង្ស៊ី មិនគួរប្រើភា​សានេះ លើក​ឡើងនៅពេលនេះ​ឡើយ ពីព្រោះ​វា​គ្មាន​លក្ខណៈ​​​ស្ថាបនា​​ទាល់តែសោះ​ គឺបានត្រឹមតែ​ការបង្កអស្ថេរភាព​នយោបាយ និង​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ។

ជារួមគេសង្កេត​ឃើញថា​ ការឡើងកំដៅ​នយោបាយនៅ​កម្ពុជាចុងក្រោយនេះ​ គឺ​ឡើង​កំដៅ​តែ​ខាង​បក្ស​ប្រឆាំង កើតឡើងដោយ​មេបក្សប្រឆាំង​ គឺកើត​ចេញ​ពី​ការ​ប្រើ​សង្គ្រាមវោហារ​សាស្រ្ត ដើម្បី​ទាញ​យក​ស​មាន​ចិត្ត អ្នក​​គាំទ្ររបស់ខ្លួន​ ជាពិសេស​ លោក សម​ រង្ស៊ី ដោយមិន​គិតខិតខំរក​ដំណោះស្រាយ​តាមសន្តិវិធី​ នៅពេល​ដែល​ទ្វារ​នៅតែបើក​ចំហរនោះ​ ជាងនេះទៅ​ទៀត បែរខំ​ដុតកម្តៅឱ្យ​កាន់តែក្តៅ​ ឬបង្កើតបញ្ហា ​នៅពេលដែល​គ្មានបញ្ហា ​ដូចពាក្យចាស់ថា​ “ដំបៅមិនឈឺ យកឈើរុក”​។ មិនតែប៉ុណ្ណោះ​ មិនត្រឹមតែ​មិនអាចជួយ​រួមចំណែក​កសាងជាតិ​ និងអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នោះទេ​ សូម្បីអ្នកគាំទ្រ​របស់ខ្លួន ​និងអ្នកកំពុងជាប់ឃុំ​ ក៏ត្រូវខកចិត្ត​យ៉ាងខ្លាំងដែរ​៕


រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដោយមានរបៀបវារៈពិនិត្យសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសលើទណ្ឌិតឈ្មោះសម រង្ស៊ី

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ រដ្ឋសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការ
អចិន្រ្តៃយ៍រដ្ឋសភា ដោយក្នុងនោះមានរបៀបវារៈ ១-ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦-សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និងទី៣-សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។ ជាពិសេសរបៀបវារៈអំពី «ការពិនិត្យរបាយការណ៍ស្តីពី សំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តន៍ទោសទៅលើទណ្ឌិត ឈ្មោះ សម រង្ស៊ី»
លទ្ធផលនៃកិច្ចប្រជុំនិងជំរាបជូនពេលក្រោយ។



រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចបង្កើត​គណៈកម្មការ​ អនុវត្តដីកា​បង្គាប់ឲ្យចាប់​ខ្លួនលោក សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​តាមដីការបស់​អយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ​នេះបើយោង​ តាមសេចក្តី​សម្រេចរបស់​ក្រសួងមហាផ្ទៃ ​ចេញថ្ងៃទី១៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥។​

នៅក្នុងសេចក្តី​សម្រេចបង្កើត​គណៈកម្មការ​ ដើម្បីចាប់ខ្លួន​លោក សម​ រង្ស៊ី នោះ ​ត្រូវបានតែងតាំង ​នាយឧត្តមសេនីយ៍​ ឯម សំអាន ​ជាប្រធាន ​និងនាយឧត្តម​សេនីយ៍ នេត ​សាវឿន អគ្គ​ស្នងការនគរ​ បាលជាតិ ជា​អនុប្រធាន។​សេចក្តីសម្រេច​ក៏បានបញ្ជាក់​អំពីគោលដៅ ​និងភារកិច្ច​ទទួលខុសត្រូវ ​របស់ អាជ្ញា​ធរទាំងនៅអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ​និងខេត្តសៀម​រាបផងដែរ​។

ខ្លឹមសារ​ទាំងស្រុង ​នៃសេចក្តីសម្រេច​ស្តីពីការបង្កើត​គណៈកម្មកា​រអនុវត្តដីការ​បង្គាប់ឱ្យ ចាប់​ខ្លួនសម​ រង្ស៊ី មាន​ដូចតទៅ៖​