Thursday, January 26, 2023

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការវិនិយោគនេះ គឺយើងត្រូវតែពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រប់ទិដ្ឋភាពទាំងអស់ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បញ្ហាធនធានមនុស្សគឺជាបញ្ហាសំខាន់បំផុត ហើយថវិកាឆ្នាំ២០២៣ គឺសម្រាប់បម្រើដល់មនុស្សផងដែរ៕





សម្តេចតេជោ ហ៊ុន សែន៖ ការផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា ខុសពីប្រទេសផ្សេងៗ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា ខុសពីប្រទេសផ្សេងៗ ដែលគេរក្សាទុកនូវសមិទ្ធផលនានាដើម្បីបន្តកសាងប្រទេសរបស់គេ ដូចជានៅប្រទេសវៀតណាមជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាយើង ក្រោយរដ្ឋប្រហាររបស់លន់ នល់ និងជំនាន់៣ឆ្នាំ៨ខែ២០ថ្ងៃ មក គឺអ្វីៗត្រូវបានបំផ្លាញចោលស្ទើរទាំងស្រុង ហើយត្រូវបានកសាងជាថ្មីឡើងវិញនៅជំនាន់បន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មានគណបក្សនយោបាយខ្លះ គេដាក់ចេញគោលនយោបាយផ្លាស់ប្តូរចេញទាំងអស់ដោយបំផ្លាញចោល ហាក់ដូចជាក្នុងរបបប៉ុល ពត ដែរ ហើយទើបគេកសាងឡើងវិញ ដែលចំណុចនេះគឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ជាតិ៕





អាជ្ញាធរជាតិអប្សរាបើកការដ្ឋានជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការGIZនៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី មានប្រសាសន៍ថា ពិធីសែនព្រេននេះ ក្នុងបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីធ្វើការជួសជុលឱ្យរួចផុតពីហានិភ័យ និងរក្សាទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត។ 

លោក ឡុង ណារី មានប្រសាសន៍ទៀតថា រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២ កំពុងរងការខូចខាតមួយចំនួនដូចជា គ្រឹះខាងក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ។ 

ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះដែរ ក៏មានការបង្ហាត់បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន២០នាក់ ឱ្យយល់ដឹងអំពីសំណង់បុរាណ និងកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរែផងដែរ។ ក្រុមនិស្សិតទាំងនោះ នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើការគូសប្លង់បាត រចនាសម្ពន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម និងឱ្យចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង៕







សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំចាប់ផ្តើមដឹកនាំប្រទេសចាប់តាំងពីមានប្រជាជន៥លាននាក់រហូតដល់១៧លាននាក់

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចាប់ផ្តើមដឹកនាំប្រទេស ចាប់តាំងពីមានប្រជាជន៥លាននាក់ រហូតបច្ចុប្បន្ននេះមានប្រជាជន១៧លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច ចង់មើលឃើញប្រជាជនកើនឡើងដល់២០លាននាក់។ សម្តេចបានបន្តថា ក្នុងរយៈពេលប្រមាណ២០ឆ្នាំទៀត ប្រជាជនខ្មែរយើងអាចនឹងកើនឡើងដល់២០លាននាក់ហើយ៕







សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែននោះទេ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែននោះទេ ដោយកម្ពុជា គ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនឡើយ។  


សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះការដែលកម្ពុជា ជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ ដូច្នេះ សូមកុំឲ្យមានការយល់ច្រឡំឲ្យសោះចំពោះបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការជួយដល់ភាគីអ៊ុយក្រែនេះ គឺស្របជាមួយនឹងបេសកកម្មរក្សាសន្តិភាពជាច្រើនរបស់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្ន មានកងទ័ពកម្ពុជានៅប្រទេសចំនួន៤ដូចជា៖ ម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាទៅជួយដោះមីនដល់គ្រប់បណ្តាប្រទេសទាំងអស់ដែលស្នើសុំព្រោះមីនគឺជាឃាតករលាក់មុខ ហើយកម្ពុជាសូមស្វាគមន៍ប្រទេសណាក៏ដោយដែលចង់មករៀនដោះមីននៅកម្ពុជា រួមទាំងរុស្ស៊ីផងដែរ៕







សម្តេចតេជោ ហ៊ុន សែន៖ យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយដូចពីអតីតកាលទៀតទេ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសផ្នែកនយោបាយដោយការជ្រើសរើសយកការធ្វើរដ្ឋប្រហាររបស់លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងត្រូវបានបំផ្លាញដល់ឬសគល់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវតែចៀសវាងឱ្យបាននូវកំហុសនយោបាយពីអតីតកាល ដូចនេះហើយបានជាយើងត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ផ្តើមចេញពីរដ្ឋប្រហាររបស់លោក លន់ នល់ ទើបធ្វើឱ្យកម្ពុជាយើងដើរថយក្រោយ ឆ្លងកាត់របបសោកនាដកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃផងដែរ៕



ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះ ធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។

បច្ចប្បន្នសាកលវិទ្យាល័យមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះ ចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)។ #សាកលវិទ្យាល័យវេស្ទើន #WesternUniversity #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia