Thursday, December 10, 2015

សេចក្តីថ្លែងការណ៍រួម រវាងគណបក្សទាំងពីរ ក្រោយជំនួបរ វាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា

គណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្រ្គោះជាតិ ព្រមព្រៀងគ្នាលើ ៤ចំណុច នៅជំនួបថ្ងៃនេះ ប៉ុន្តែមិនបានលើកករណី លោក សម រង្ស៊ី នោះទេ
ក្រោយជួបពិភាក្សាគ្នាអស់រយៈពេល៤៥នាទី រវាងសមាជិកសភាមតិភាគច្រើន ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ភាគីគណបក្សប្រជាជនកម្ពុជា (CPP) សមាជិកសភាមតិភាគតិច ដឹកនាំដោយប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានព្រមព្រៀងគ្នាទៅលើសេចក្តីថ្លែងការណ៍ចំនួន ៤ចំណុច។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួប នៃថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ លោក កឹម សុខា បានមានប្រសាសន៍ថា សេចក្តីសម្រេចទាំង ៤ចំណុចនេះ គឺជាគ្រឹះនៃការសហការគ្នា ឲ្យកាន់តែរឹងមាំឡើង ហើយជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោកបានបន្តថា កិច្ចព្រមព្រៀងការជជែកគ្នាថ្ងៃនេះ គឺយើងសំដៅលើផលប្រយោជន៍មួយ ធំសម្រាប់បច្ចុប្បន្ន និងទៅអនាគតទៀត គឺជាការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ
តំណាងគណបក្សប្រជាជនកម្ពុជា លោក សក់ សេដ្ឋា បានលើកឡើងថា នៅក្នុងជំនួបនេះ មិនបាននិយាយអ្ វីពាក់ព័ន្ធនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងតួនាទីរបស់លោក កឹម សុខា នោះទេ។

លោក បានបញ្ជាក់ថា ជំនួបនៃថ្នាក់ដឹកនាំបក្សទាំងពីរ នឹងបន្តជួបគ្នាទៀត ប៉ុន្តែ មិនទាន់ដឹងកាលបរិច្ឆេទ និងប្រធានបទអ្វីនៅឡើយទេ៕





ក្រសួងមហាផ្ទៃ បដិសេធ លើការចុះផ្សាយ ពាក់ព័ន្ធ ​អំពើពុករលួយ របស់មន្ត្រីនគរបាល អត្តសញ្ញាណប័ណ្ណ និងនគរបាល



បណ្ឌិត​​​សភាចារ្យ​ សុខ អាន ​៖ស្រុក​​ប្រជាធិប្ប​​តេយ​ត្រូវ​មាន​​ការអនុវត្តន៍​​នីតិរដ្ឋ​​ឲ្យបានល្អ

ឯកឧត្តម​បណ្ឌិតសភា​ចារ្យសុខ​អានឧប​នាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណ​រដ្ឋមន្ត្រីនៅព្រឹក​ថ្ងៃទី១០ធ្នូឆ្នាំ​២០១៥បាន​សាទរចំពោះ​រាល់ការ​បញ្ចេញ​មតិរបស់​ប្រជាពល​រដ្ឋឲ្យ​តែកាបញ្ចេញ​មតិមាន​គោលបំណង​ចូលរួម​កសាងនិង​ស្ថាបនា​ជាតិមិន​មែនជាការ​បញ្ចេញ​មតិនាំ​មកនូវការ​ញុះញង់​បំបែកបំបាក់​បង្កហឹង្សា​រើសអើង​ពូជសាសន៍​សាសនា។

ថ្លែង​នៅមជ្ឍម​ណ្ឌល​សន្និបាត​កោះពេជ្រ​ក្នុងមីទ្ទីង​អបអរ​ទិវាសិទ្ធ​មនុស្សអន្តរ​ជាតិខួប​ឆ្នាំទី៦៧​ដែល​សហកា​ររៀបចំ​ដោយ​សាលា​រាជធានី​ភ្នំពេញនិង​គណៈ​កម្មាធិ​ការសិទ្ធ​មនុស្ស​កម្ពុជា​នៅក្រោម​ប្រធាន​បទ«សិទ្ធិយើង សេរីភាពយើង គ្រប់ពេលវេលា»​ដែល​មានវត្ត​មាន​ចូលរួមពី​លោកស្រី​វ៉ាន់​ហ៊ីលី​( Wan Hee Lee) ប្រធាន​ការិយាល័យ​ឧត្តមស្នង​ការអង្គ​ការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា​ផងដែរ​ឧត្តម​បណ្ឌឹត​សភាចារ្យ​សុខអាន​មានប្រសា​សន៍ថា៖រាជរដ្ឋាភិ​បាល​កម្ពុជា អបអរ​សាទររាល់​ការបញ្ចេញ​មតិរបស់​ប្រជាពល​រដ្ឋក្នុងគោល​បំណង​ចូលរួម​កសាងនិង​ស្ថាបនា​ដើម្បី​ភាពល្អ​ប្រសើរ​ជាងមុន​ ហើយ​រាជ​រដ្ឋាភិបាល​នឹង​មិនស្វាគមន៍​ លើក​លែង ឬអត់​អោនឱ្យ​ជនដែល​ធ្វើការ​បញ្ចេញ​មតិដែល​អាចប​ង្ករឱ្យ​មាន​ការញុះ​ញង់ ការបែក​បាក់ជាតិ ការ​បង្ករ​សង្រ្គាម​ និងអំពើ​ហឹ​ង្សា និងការ​រើស​អើងពូជសាសន៍​ និងសាសនា ​ដែល​ត្រូវបាន​ហាមឃាត់​ដោយច្បាប់​ ក៏ដូច​ជា បទ​ដ្ឋាន​សិទ្ធិ​មនុស្សសកល។​

ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​បាន​មានប្រសាសន៍​បញ្ជាក់​ថានៅ​ក្នុងស្រុក​ប្រជាធិប្ប​តេយ្យការ​គោរពសិទ្ធ​មនុស្ស​ត្រូវដើរ​ទន្ទឹមគ្នា​ជាមួយ​និងការអនុវត្តន៍​និងគោរព​នីតិរដ្ឋ។ព្រោះបើគ្មាន​នីតិ​រដ្ឋវានឹង​ធ្វើឲ្យ​ប្រទេស​អនាធិប្ប​តេយ។ឯកឧត្តមបណ្ឌឹត​សភាចារ្យ​សុខអាន​មានប្រសាសន៍​បញ្ជាក់ថា៖ “រាជរដ្ឋាភិ​បាល​កម្ពុជា​បានផ្ដោត​ការយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំងចំពោះ​ការរក្សា​សុខ​សន្ដិភាព ស្ថេរភាព​នយោបាយ និង​សណ្ដាប់​ធ្នាប់​សង្គម ដើម្បី​ធានាបាន​ការផ្ដល់​សិទ្ធិសេរីភាព​គ្រប់បែប​យ៉ាង ជា​អាទិ៍ សិទ្ធិ​សេរីភាពផ្នែក​នយោ​បាយ សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចដំណើរ​ការប្រ​ជាធិប​តេយ្យ​គ្រប់​ផ្នែ​កជូនដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។”  

ឯក​ឧត្តម​បណ្ឌិតស​ភាចារ្យ​សុខអាន​បានរំលឹក​ឡើងវិញថា​នៅក្នុងរ​បបប៉ុល​ពត​ការំលោភ​សិទ្ធមនុស្ស​គឺធ្ងន់ធ្ង​បំផុតពេល​នោះគ្មាន​ប្រទេសឬ​គណបក្ស​ណាចេញ​មុខមក​ការ​ពារឡើយ​គឺមានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​គត់ដែល​បង្កើតរណ​សិរ្ស​តស៊ូវាយ​រំដោះប្រ​ជាពលរដ្ឋ​នៅថ្ងៃ៧​មករាឆ្នាំ​១៩៧៩។”របប​ប៉ុលព​ត៣ឆ្នាំ៨​ខែ២០ថ្ងៃ បានបំ​ផ្លិចបំផ្លាញ​ខ្ទេចខ្ទី​លើគ្រ​ប់វិស័​យ ក្នុងនោះប្រព័ន្ធ​អប់រំ ប្រព័ន្ធ​តុលាការ ច្បាប់ ប្រពៃណី សាស​នា ត្រូវបាន​លុបបំ​បាត់ចោល​ទាំងស្រុង​។ ក្នុងរបប​ដ៏យង់​ឃ្នងនេះ ប្រជាពលរដ្ឋ​ទូទៅមិន​ដែលហ៊ាន​បញ្ចេញ​មតិ ទាមទារ​យុត្តិធម៌ សិទ្ធិមនុស្ស សេរីភាព ឬប្រជាធិ​បតេយ្យ ចំពោះមុខ​រដ្ឋអំណាច​អាវខ្មៅ​នោះទេ ពីព្រោះ​សូម្បីតែ​សិទ្ធិរស់​រានមាន​ជីវិត ដែលជា​សិទ្ធិជា​មូលដ្ឋាន​របស់មនុស្ស​ក៏គ្មានផង។ ប្រជាពលរដ្ឋ​ត្រូវបាន​ធ្វើទារុណ​កម្ម ដាក់គុក និង​សម្លាប់ដោយ​មិនចាំ​បាច់​សំអាង​លើច្បាប់​ណាឡើយ ហើយ​អ្វីដែលគួរ​ឱ្យកត់​សម្គាល់​បំផុត​នោះ គឺមិន​មានប្រទេស​ ឬអង្គ​ការសិទ្ធិ​មនុស្ស ឬ​គណបក្ស​ណា ចេញមុខ​មកការ​ពារប្រ​ជាពល​រដ្ឋខ្មែរនោះទេ គឺមាន​តែគណ​បក្ស​ប្រជាជន​កម្ពុជា​ទេ ដែលបាន​បង្កើតរណ​សិរ្សសាម​គ្គីសង្រ្គោះ​ជាតិកម្ពុ​ជា នៅ​ថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដើម្បីសង្រ្គោះ​ជាតិនិង​ប្រជាពល​រដ្ឋគ្រប់​រូបចេញ​ពីរបប​ប្រល័យ​ពូជសាសន៍​ដ៏ឃោរ​ឃៅនេះ”។ ទាក់ទង​និងការអនុវត្តន៍​សេចក្តីប្រកាស​ជាសកល​ស្តីពីសិទ្ធមនុស្ស​១០ធ្នូដែល​អង្គការ​សហប្រជាជាតិ​អនុម័តកាល​ពីឆ្នាំ១៩៤៨​ឯកឧត្តម​បណ្ឌឹត​សភាចារ្យ​សុខអាន​បានមាន​ប្រសាសន៍​ឲ្យដឹង​ថា៖រាជរដ្ឋាភិ​បាល​កម្ពុជា ​មិនត្រឹម​តែបាន​ប្រារព្វទិវា​សិទ្ធិមនុស្ស​ជារៀង​រាល់ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​កំណត់​ថ្ងៃទី១០ ធ្នូ ជាថ្ងៃ​ឈប់សម្រាក​របស់​មន្រ្តីរាជការ និយោ​ជិត និងកម្មករទៀត​ផង​ ដើម្បី​បញ្ជាក់​ពីឆន្ទៈមោះ​មុតរបស់​រាជរដ្ឋាភិ​បាលក្នុង​ការការ​ពារ ការ​គោរព និងលើក​កម្ពស់​សិទ្ធិមនុស្ស​នៅកម្ពុជា និងដើម្បី​ចូលរួម​ដល់ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​​ក្នុងតំបន់ និង​ក្នុងសកល​លោក។ ព្រះរាជា​ណាចក្រ​កម្ពុជាបា​នចូលជា​សមាជិក​ កតិកា​សញ្ញា អនុសញ្ញា និង​ពិធី​សារ​បន្ថែម​ស្តីពី​សិទ្ធិមនុស្ស​ចំនួន១២ និង​កំពុង​ពិនិត្យ​ពិចារណា​លើ​ពិធីសារបន្ថែម​​នៃ​កតិកា​សញ្ញា និង​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួន​ទៀត​។
បច្ចុប្បន្ននេះ​ កម្ពុជា​យើង​ជាប្រទេស​ដែល​​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ច្រើនជាងគេ​នៅ​អាស៊ាន។ លើសពីនេះទៀត រដ្ឋធម្មនុ​ញ្ញ​បាន​ចែង​​​ថា ព្រះរាជា​ណាចក្រ​កម្ពុជា​អនុវត្ត​របបន​យោបាយ​ ប្រជាធិប​តេយ្យ សេរីព​ហុបក្ស ទទួល​ស្គាល់ការ​គោរពសិទ្ធិម​នុស្ស ដូចមាន​ចែងក្នុង​ធម្មនុញ្ញ​អង្គការសហ​ប្រជា​ជាតិ សេចក្ដី​ថ្លែង​​ការ​ណ៍ជាស​កលស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំ​ងអនុសញ្ញា​ទាំង​ឡាយទាក់​ទង​​ទៅនឹង​សិទ្ធិមនុស្ស ជាពិ​សេស គឺធានា​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ការការពារ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ការធ្វើ​ដំណើរ​ជិតឆ្ងាយ សិទ្ធិក្នុង​ការបង្កើតអ​ង្គការ​-សមា​​គម ជំនឿ​​ សាសនា និង​មាន​ការគំាំពារ​ដោយច្បាប់​លើកម្មសិទ្ធិ​ឯកជន​ស្របច្បាប់​ រួមទាំង​សន្ដិសុខ​​សាធារ​ណៈជាដើម​។
ឯកឧត្តម​បណ្ឌិតសភា​ចារ្យសុខ​អានបាន​មានប្រសាសន៍​ផ្តាំផ្ញើ​និងអំពាវ​នាវថា៖ក្នុង​នាមរាជ​រដ្ឋាភិបាល​កម្ពុជា ខ្ញុំសូម​យកឱកាស​ដ៏មានសារៈ​សំខាន់​នេះ អំពាវនាវ​ដល់ ប្រជាពល​រដ្ឋនៃសង្គម​ប្រជាធិប​តេយ្យ​ថា ពលរដ្ឋ​គ្រប់រូប​ត្រូវអនុវត្ត​ឱ្យបានត្រឹម​ត្រូវទៅ​តាមច្បាប់ និងរដ្ឋ​ធម្មនុញ្ញ ហើយ​ដាច់ខាត​មិនត្រូវ​ប្រើសិទ្ធិ​របស់ខ្លួន​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ជាតិ សាស​នា ព្រះ​មហាក្សត្រ ជា​ពិសេស ប៉ះពាល់​ដល់​សិទ្ធិអ្នកដទៃ​ឡើយ។ ការប្រើ​ប្រាស់​សិទ្ធិដែល​ប្រាសចាក​អំពីច្បាប់ និង​រដ្ឋធម្មនុញ្ញ​អាចនាំឱ្យស​ង្គមជាតិឈាន​ទៅរកភាព​អនាធិបតេយ្យ ដែល​រាជរដ្ឋាភិ​បាល ត្រូវមាន​វិធានការ​ចាំបាច់ ដើម្បីធានា​បាននូវ​ការរក្សា​​សន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សង្គម និងការអភិវឌ្ឍ​ជូនជាតិ​មាតុភូមិ​ជាទីស្នេហា​នៃយើង​​។

អំពី​ការចូល​រួមអនុវត្តន៍​សេចក្តី​ប្រកាស​សកល​ស្តីពីសិទ្ធ​មនុស្ស​របស់អង្គ​ការសហ​ប្រជាជាជាតិ​សម្រាប់អា​ជ្ញាធរ​ថ្នាក់ក្រោម​ជាតិឯក​ឧត្តមប៉ា​សុជាតិវង្ស​អភិបាល​រាជធានីភ្នំ​ពេញបាន​មានប្រសា​សន៍ ថា៖ សាលា​រាជធានី​បានខិតខំ​អនុវត្ត​ដោយស្មា​រតីយក​ចិត្តទុក​ដាក់និង​ការ​ទទួលខុសត្រូវ​នូវរាល់​គោលការ​ណ៍ចាត់តាំង​អនុវត្ត​និងវិធាន​ច្បាប់ដែល​មានចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ​ច្បាប់​បទ​បញ្ជារ​និងបទ​ដ្ឋានគតិ​យុត្តិនានាក្នុង​បុព្វហេតុ​រក្សាឲ្យបា​ននូវសណ្តាប់​ធ្នាប់សាធារ​ណៈការគោរព​សិទ្ធមនុស្ស​ដើម្បីឈាន​ទៅរកការអភិ​វឌ្ឍតាម​បែបប្រជាធិ​ប្បតេយ​នៅថ្នាក់​ក្រោម​ជាតិយ៉ាង​ពិតប្រាកដ។រដ្ឋបាល​សាលារាជ​ធានីបាន​ប្រកាន់​ខ្ជាប់នូវ​គោលការ​ណ៍សិទ្ធ​មនុស្ស​និងសេរី​ភាពសាធា​រណៈរបស់​ប្រជា​ពលរដ្ឋ​គ្រប់ពេល​វេលាពិសេស​សិទ្ធក្នុង​ការសម្តែង​មតិនិង​ការប្រម៉ូល​ផ្តុំដោយ​សន្តិវិធី​ប៉ុន្តែសិទ្ធនេះ​ត្រូវស្ថិត​នៅក្រោមច្បាប់​ដោយមានអាជ្ញាធរ​មូលដ្ឋាន​គឺជាអ្នកសម្រប​សម្រួល​និងថ្លឹង​ថ្លែងអំពីការប្រើ​ប្រាស់សិទ្ធ​របស់​កូដករ​បាតុករ​ទៅនិង​សិទ្ធអ្នក​ដទៃឧត្តម​ប្រយោជន៍​ជាតិនិង​គោលការណ៍​សណ្តាប់ធ្នាប់​សាធារណៈ​។

បើតាម​ឯកឧត្តម​ប៉ាសុជាតិវង្ស​បានឲ្យ​ដឹងថា៖នៅក្នុងព្រះរា​ជាណាចក្រ​កម្ពុជា​មាន ជាង៥០០០​អង្គការមិន​មែនរដ្ឋា​ភិបាលនិង​សមាគម។បណ្តាញ​សារពតិ​មានកាសែតជាតិ​ចំនួន៣២២​អង្គភាព​ទស្សនាវដ្តី​ចំនួន១០៨​អង្គភាព​ទូរទស្សន៍​ចំនួន​១៧អង្គ​ភាពនិង​សារពតិមាន​អន្តរជាតិ​ចំនួន​៤៤អង្គ​ភាព។

រដ្ឋសភា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សហជីព

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សហជីព។

យោងតាមសេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹងផងដែរថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃ រដ្ឋសភា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សហជីព ក្រោមអធិ បតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សហជីពនេះផងដែរ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨ព្រឹក នៅសាលសន្និសីទ២-៣នៃវិមានរដ្ឋសភា ដោយ មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា ជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាមួយចំនួនផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះផងដែរ ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មានជាតិ និង អន្តរជាតិចូលរួមយកព័ត៌មាននេះផងដែរ៕

អត្ថបទៈ តាំង ករុណា