Thursday, December 10, 2015

សេចក្តីថ្លែងការណ៍រួម រវាងគណបក្សទាំងពីរ ក្រោយជំនួបរ វាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា

គណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្រ្គោះជាតិ ព្រមព្រៀងគ្នាលើ ៤ចំណុច នៅជំនួបថ្ងៃនេះ ប៉ុន្តែមិនបានលើកករណី លោក សម រង្ស៊ី នោះទេ
ក្រោយជួបពិភាក្សាគ្នាអស់រយៈពេល៤៥នាទី រវាងសមាជិកសភាមតិភាគច្រើន ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ភាគីគណបក្សប្រជាជនកម្ពុជា (CPP) សមាជិកសភាមតិភាគតិច ដឹកនាំដោយប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានព្រមព្រៀងគ្នាទៅលើសេចក្តីថ្លែងការណ៍ចំនួន ៤ចំណុច។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួប នៃថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ លោក កឹម សុខា បានមានប្រសាសន៍ថា សេចក្តីសម្រេចទាំង ៤ចំណុចនេះ គឺជាគ្រឹះនៃការសហការគ្នា ឲ្យកាន់តែរឹងមាំឡើង ហើយជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោកបានបន្តថា កិច្ចព្រមព្រៀងការជជែកគ្នាថ្ងៃនេះ គឺយើងសំដៅលើផលប្រយោជន៍មួយ ធំសម្រាប់បច្ចុប្បន្ន និងទៅអនាគតទៀត គឺជាការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ
តំណាងគណបក្សប្រជាជនកម្ពុជា លោក សក់ សេដ្ឋា បានលើកឡើងថា នៅក្នុងជំនួបនេះ មិនបាននិយាយអ្ វីពាក់ព័ន្ធនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងតួនាទីរបស់លោក កឹម សុខា នោះទេ។

លោក បានបញ្ជាក់ថា ជំនួបនៃថ្នាក់ដឹកនាំបក្សទាំងពីរ នឹងបន្តជួបគ្នាទៀត ប៉ុន្តែ មិនទាន់ដឹងកាលបរិច្ឆេទ និងប្រធានបទអ្វីនៅឡើយទេ៕





No comments:

Post a Comment