Wednesday, August 09, 2023

(វីដេអូ) សម្រង់សារសំឡេង សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ស្តីពីផ្ទៃក្នុងគណបក្សប្រជាជន

 CNV:

សូមក្រាបថ្វាយបង្គំព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។

នៅមុននេះបន្តិច ជាការគាប់ជួន ខ្ញុំព្រះករុណាខ្ញុំ បានបើក(មើល) YouTube ហើយក៏ប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថា “គណបក្សប្រជាជនកម្ពុជាមានរឿងដ៏ធ្ងន់ធ្ងរ” ដែលក្នុងនោះ (វិទ្យុនេះ)បានលើកឡើងពីរបញ្ហា។ ទី១ គេបានបង្ហាញ(ពីការមិនចុះសំរុងគ្នានៅត្រង់)ថា មកដល់ពេលនេះ សម្ដេច ទៀ បាញ់, សម្តេចម៉ែន សំអន មិនទាន់មានការប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយ។ លើកលែងតែ សម្ដេច ស ខេង ប៉ុណ្ណោះ ដែលបានចេញសារគាំទ្រ។

ពួកនេះនៅតែឆ្លៀតឱកាសវាយប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បើទោះបីជាការវាយប្រហាររបស់គេគ្មានប្រយោជន៍ក៏ដោយ។ វាគ្មានការចាំបាច់ដើម្បីនឹងធ្វើការបញ្ជាក់នោះទេ។ សូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែក ជាមួយសមាជិករាជរដ្ឋាភិបាលនីតិកាលទី៦ ដែលទើបបញ្ចប់ និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងឈានចូលកាន់តំណែងនាពេលខាងមុខ។ សូមវិទ្យុអាស៊ីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក ដែលវាធ្វើឱ្យគេដេញទាន់ជាន់កែង។

ចំណុចទី១ (ដែល)គេគិតថាគណបក្សប្រជាជនកំពុងតែដណ្ដើមអំណាច(គ្នា) ទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា។ ខ្ញុំសូមជម្រាបជូនទៅអស់លោកឱ្យបានជ្រាបថា បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្លេះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែល(នេះ)ជាការអនុវត្ត(ជាក់ស្តែងស្តីពីការ)លើកកំពស់តួនាទីរបស់ស្ត្រី។ ឯកឧត្តម ជាម យៀប នៅជាអនុប្រធានទីមួយដដែល និងឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា

អស់លោក (…) គួរតែស្វះស្វែង(ព័ត៌មាន) ដើម្បីនឹងរកការពិចារណា ជាជាងអ្វីៗសុទ្ធតែជាទំនាស់ផ្ទៃក្នុងរបស់គណបក្សប្រជាជន។ សូមវិទ្យុ​អាស៊ីសេរី ក៏ដូចជាវិទ្យុជនបរទេសនិយាយភាសាខ្មែរដទៃទៀត ចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះដណ្តើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាន កំពុងបាន និង ឈានទៅដួលរលំ ដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោក(នោះទេ)។ អស់លោកឃើញអំពីសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាស្តីពីការរៀបចំ(ការដឹកនាំជំនាន់ថ្មីនេះហើយ)។

ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា ឯកឧត្តម ឌិត មន្ទីរ ប្រធានតុលាការកំពូល ក៏បានធ្វើលិខិតថ្វាយព្រះមហាក្សត្រដើម្បីចូលនិវត្តន៍ពី(តំណែងជា)ប្រធានតុលាការកំពូលផងដែរ ដោយសារតែគាត់មានអាយុកាន់តែច្រើន និងសុខភាពមិនធានា។ ដូច្នេះ (ឥស្សរជន)មួយចំនួនទៀតក៏កំពុង(ត្រូវបានដាក់អោយចូលនិវត្តន៍) (…) (គណបក្សប្រជាជនកំពុង)ត្រៀមរៀបចំការដាក់បេក្ខភាពឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដោយសារសមាជិកព្រឹទ្ធ​សភាមួយចំនួន រាប់ទាំងប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភាទីមួយ ប្រធានគណៈកម្មការកិច្ចការបរទេស និងបន្តបន្ទាប់ដែលមានអាយុចាស់និងសុខភាពមិនល្អ នឹងត្រូវសុំចាកចេញនិងមិនឈរឈ្មោះតទៅទៀត

(…) អស់លោកមិនចាំបាច់មកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាទេ។ អស់លោកបើកភ្នែកឱ្យធំៗ ដើម្បីសង្កេតមើលគណបក្សប្រជាជន។ ថ្ងៃស្អែក អស់លោកនឹងបានឃើញនូវសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី (ដែល)គ្រាន់តែមិនទាន់បានឆ្លងកាត់នូការអនុម័តពីសភានៅឡើយ។ ខ្ញុំក៏ជម្រាបអស់លោកឱ្យកាន់តែជ្រាបច្បាស់ថា គណបក្សប្រជាជនមិនមានទម្លាប់ឈ្លោះដណ្ដើមតំណែងនេះឬតំណែងនោះ(ទេ) (…)លោកជំទាវ ឃួន សុដារី ត្រូវបានកំណត់យកធ្វើជាប្រធានរដ្ឋសភារួចទៅហើយ។ សារអត្ថាធិប្បាយរបស់ខ្ញុំ បានចេញផ្សាយ តាំងពីអស់លោកមិនទាន់ឈប់ផ្សាយនៅវិទ្យុអាស៊ីសេរីផង។

សូមព្រះតេជោព្រះគុណនិងព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ កុំជឿការឃោសនាអកុសល។ ទុកឱ្យ​វិទ្យុនេះបន្តភូតភរតទៅទៀត ដើម្បីវាក៏ជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់គណបក្សប្រជាជន។ ការឈ្នះរបស់គណបក្សប្រជាជន ក៏បានមកពីការភូតភរបស់អស់លោក ដែលវាជាការភូតកុហកដោយគ្មានសីលធម៌។ (អាស៊ីសេរី)គឺជាវិទ្យុនិងជាមនុស្សដែលអគុណធម៌បំផុតនៅលើលោកនេះ ហើយពេញដោយភាពជាតិរច្ឆានផងដែរ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់៕

************

Audio Message of Samdech Techo Hun Sen. message responding to Radio Free Asia’s broadcasting regarding the CPP’s candidate for National Assembly Speaker
[Unofficial Translation]


 

CNV:

Revered venerable Buddhist monks,
Dear compatriots.

A while ago, coincidentally, I turned on YouTube and came across an RFA broadcast that said, “The CPP has a serious matter” in which (this radio) raised two issues. First, it was shown (that there has been disagreement) that so far, Samdech Tea Banh and Samdech Men Sam An have not yet announced their supports for Dr. Hun Manet as Prime Minister. Except for Samdech Sar Kheng, who sent a message of support.

They still take every opportunity to attack the CPP internal issues, even if their attacks are useless. It is not necessary to give that a confirmation. Please look forward to the meeting of the Standing Committee of the Cambodian People’s Party tomorrow with the members of the Royal Government of the 6th legislature that has just finished (its term) and the Royal Government of the 7th legislature that will take office in the near future. RFA should not be too stupid and provoking or audience will step on its heels.

The first point (which) they thought that the CPP is fighting (each other) for power in relation to the candidate for president of the National Assembly. Let me inform you that the candidates for the post of National Assembly President have been prepared since the end of 2021. Lok Chumteav Khuon Sodary, currently the Second Vice President of the National Assembly, will be the President of the National Assembly in the near future. This is a practical implementation of women’s role in leadership. His Excellency Cheam Yeap is still the First Vice President and His Excellency Vong Soth, who is currently the Minister of Social Affairs, will be the Second Vice President of the National Assembly.

You (RFA) should seek (more information) to make thorough analysis rather than (trying to make) everything internal dispute of the CPP. (Let me remind) RFA, as well as other Khmer-speaking foreign radio stations, to remember that the CPP is not in the habit of power struggles, as you have been, and have collapsed due to your internal conflicts. You can see the internal unity of the Cambodian People’s Party on the organization (of leadership of this new generation).

I would like to take this opportunity to confirm that His Excellency Dith Monti, President of the Supreme Court, wrote a letter to the King seeking his retirement from the position of President of the Supreme Court due to his advanced age and poor health. Therefore, some (dignitaries) are also (going into retirement). (CPP) are preparing candidates to run for the Senate because some senators, including the President of the Senate, the Vice President of the Senate, the Chairman of the Senate Foreign Affairs commission will be subsequently going into retirement and will not re-run for the seats as they are old and in poor health.

(…) You do not need to provoke on the matter of internal relations of the Cambodian People’s Party. Just open your eyes wide to observe the CPP. Tomorrow you will see the composition of the new cabinet (- the one that) has yet to pass the National Assembly’s approval. I would like to inform you more clearly that the CPP is not in the habit of vying for this position or that position (as you blindly guessed) … Lok Chumteav Khuon Sodary has already been appointed as the President of the National Assembly. My comments have gone into press since you have not stopped your Radio Free Asia broadcast. May all the Buddhist monks and nuns not believe in such unfortunate propaganda. Let this radio continue to lie so that it works in the interest of the CPP to win. The victory of the CPP has partly won from their lies, which are immoral lies. (Free Asia) is the most unvirtuous radio and person in the world and full of savage nature. Thank you for your attention./.

កាសែតបាងកកប៉ុស្តិ៍៖ មេរៀនដែលគួររៀនសូត្រពីសម្ដេចតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា


(បាងកក)៖ ប្រសិនបើអ្នកជំនាញទំនាក់ទំនងអន្តរជាតិ និងបញ្ញវន្តមានបំណងសិក្សាពីដំណើរការការទូតនៃរដ្ឋដ៏តូចមួយ ក្នុងបរិបទនៃការប្រែប្រួល ភូមិសាស្ត្រនយោបាយ នោះពួកគេគួរតែយកកម្ពុជាមកធ្វើជាករណីសិក្សា។ ជាមួយនាយករដ្ឋមន្ត្រីថ្មី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នត្រូវបានតែងតាំង ជាផ្លូវការ វានៅមានសំណួរមួយដ៏សំខាន់ គឺថាតើលោកបណ្ឌិត ហ៊ុន ម៉ាណែត អាចមានសមត្ថភាពអាចរក្សាបាននូវគោលនយោបាយពហុប៉ូលនៃឪពុករបស់លោក បានដែរ ឬក៏យ៉ាងណា?


ទោះបីគឺជាប្រទេសចុងក្រោយគេបំផុតដែលបានចូលរួមក្នុងសមាគមអាស៊ានក៏ពិតមែន ប៉ុន្តែកម្ពុជាបានដើរតួនាទីដ៍សំខាន់ ជាពិសេសនៅពេលនិយាយដល់ «ហ្គេមភូមិសាស្ត្រនយោបាយ» ដែលសម្ដេចតេជោ ហ៊ុន សែនបានលេងហ្គេមនេះយ៉ាងប៉ិនប្រសប់។ បើតាមអ្នកជំនាញខាងកិច្ចការអាស៊ី គោលនយោបាយការបរទេស របស់កម្ពុជាត្រូវបានបង្កើតឡើងដោយយោងទៅលើទស្សនៈយល់ឃើញពីសកលលោករបស់សម្ដេចតេជោ​ ហ៊ុន សែន ដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាច ណាមួយមិនថាសហរដ្ឋអាមេរិក ឬចិននោះទេ ហើយក៏មិនត្រូវបានរឹតត្បិតក្នុងការប្រកួតប្រជែងរវាងពួកកំពូលមហាអំណាចនោះដែរ។


ក្នុងនាមជាប្រទេសតូចមួយ និងកំពុងអភិវឌ្ឍន៍ កម្ពុជាព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រទេសស្ថិតនៅភាគខាងត្​បូងនៃពិភពលោក (Global South) នឹងទទួល បានផលចំណេញពីគ្រប់ទិសពីការទំនាក់ទំនងការទូត និងការចូលរួមក្នុងប្រព័ន្ធពហុប៉ូល។ នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានផ្លាស់ប្ដូរ ទំនាក់ទំនងជាពួកមហាអំណាចជាច្រើនដង ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ។


នៅក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «មនុស្សមាត់ឆៅចូលចិត្តនិយាយត្រង់ផាំងៗ»។ ការសម្រេចចិត្ត របស់លោក ដើម្បីអនុម័តលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យបណ្ដាប្រទេសជា សមាជិកអាស៊ានគ្នាឯង និងសហគមន៍អន្តរជាតិភ្ញាក់ផ្អើលនោះទេ សូម្បីតែរុស្ស៉ីដែលកាលពីមុនជាអតីតសហភាពសូវៀត និងដែលបានផ្ដល់ជំនួយដល់កម្ពុជា កាលពី អតីតកាល ក៏មានការភ្ញាក់ផ្អើលផងដែរ។ ប៉ុន្តែសម្រាប់អ្នកដែលស្គាល់សម្ដេចតេជោ ហ៊ុន សែន ពួកគេប្រាកដជាដឹងថារាល់ការសម្រេចចិត្តផ្នែកការទូតរបស់លោកគឺមានភាព បត់បែន និងដើម្បីការពារផលប្រយោជន៍ជាតិ ដែលនេះគឺជាមូលហេតុដែលធ្វើឱ្យគេពិបាកក្នុងការវាស់ស្ទង់ថាតើលោកនឹងធ្វើអ្វីទៀតនៅពេលបន្ទាប់?


តែទោះជាបែបនេះក្ដី បើសម្លឹងឆ្ពោះទៅមុខ គោលនយោបាយការបរទេសរបស់កម្ពុជានឹងបន្តផ្តោតទៅលើបណ្ដាប្រទេសដែលអាចមានឥទ្ធិពលលើសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់កម្ពុជា តួយ៉ាងដូចជាចិន និងវៀតណាមជាដើម។ ប្រទេសទាំង២នេះនៅតែបន្តមានឥទ្ធិពលលើជំហរការទូតរបស់កម្ពុជាទាំងកាលពីអតីតកាល និងក្នុង ពេលបច្ចុប្បន្ន ដោយសារតែកត្តាភូមិសាស្ត្រ និងនយោយា។ ទាំងទីក្រុងប៉េកាំង និងទីក្រុងហាណូយសុទ្ធតែមើលឃើញកម្ពុជាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។


នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានគ្រប់គ្រងទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយចិន និងវៀតណាម។ កូនប្រុសរបស់លោកគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងបន្តមរតករបស់លោក ហើយកសាងទំនាក់ទំនងថ្មីជាមួយបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺ ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។ ចំណែក ប្រទេសថៃវិញ នឹងក្លាយជាអាទិភាពទី៣របស់កម្ពុជា បន្ទាប់ពីចិន និងវៀតណាម ដោយសារតែប្រទេសទាំង២ មានទំនាក់ទំនងវប្បធម៌យូរអង្វែង និងជា ប្រវត្តិសាស្ត្រនឹងគ្នា។ កាលពី៩ឆ្នាំមុន គេអាចចាត់ទុកបានថាជាយុគសម័យមាសរវាងកម្ពុជា និងថៃ ដោយសារតែមិនមានជម្លោះព្រំដែន និងជម្លោះការទូតកើតឡើង។


បន្ថែមពីលើនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានមិត្តភក្តិជាច្រើននៅក្នុងប្រទេសថៃ ហើយក្នុងនោះមានអ្នកខ្លះថែមទាំងមានឥទ្ធិពលធំលើឆាកនយោបាយថៃផងដែរ។ នៅក្រោម ការដឹកនាំរបស់សមេ្ដចតេជោ ហ៊ុន សែន កម្ពុជាបានប្រើប្រាស់ប្លុកក្នុងតំបន់ជាខែលយ៉ាងមានប្រសិទ្ធភាព ក្នុងការការពារប្រទេសពីការសម្លុតគំរាមពីសំណាក់ប្រទេសអ្នកមាន និងប្រទេសអមិត្តមួយចំនួន ស្របពេលលើកកម្ពស់អធិបតេយ្យរបស់កម្ពុជា។ ទំនោរបែបនេះនឹងបន្តតទៅទៀតនៅក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែល ត្រូវបានគេរំពឹងថានឹងពង្រឹងតួនាទីរបស់កម្ពុជានៅលើឆាកអាស៊ាន តួយ៉ាងនៅក្នុងវិស័យសន្តិសុខ និងការទូតសេដ្ឋកិច្ច។


កម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍លើបញ្ហាសកលជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងសន្តិភាព ក៏ដូចជាសន្តិសុខ និងភាពក្រីក្រ ព្រមទាំង កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ខណៈទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដឹកនាំដោយអាស៊ាន កម្ពុជាក៏បាន ធ្វើពិពិធកម្មផងដែរលើប្រភពនៃពាណិជ្ជកម្ម និងការវិនិយោគ។


នៅពេលនិយាយដល់សន្តិសុខ កម្ពុជាមានភាពប្រាកដប្រជាថាអាស៊ានមិនត្រូវស្ថិតនៅក្រោមអនុត្តរភាពនៃប្រទេសមហាអំណាចណាមួយឡើយ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រឪពុករបស់លោកដើម្បីកាត់បន្ថយហានិភ័យ ឬការខាតបង់ នៅក្នុងទំនាក់ទំនងជាមួយពួកមហាអំណាច ប្រសិនបើផលប្រយោជន៍ប្រទេសជាតិ ស្ថិតនៅចំពោះមុខការខាតបង់។ ជាការពិតណាស់ បញ្ហាប្រឈមនៅចំពោះមុខសម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះគឺទំនាក់ទំនងជាបណ្ដាប្រទេសលោកខាងលិច ជាពិសេស គឺជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបតែម្ដង។


លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញវន្តម្នាក់ដែលទទួលបានការអប់រំពីលោកខាងលិច ដែលនេះមានន័យថាយ៉ាងហោចណាស់ ដំបូងដៃលោកខាងលិចអាចនឹងមានទស្សនៈ យល់ឃើញចំពោះលោកខុសពីឪពុក។ ប៉ុន្តែ គេក៏ត្រូវរងចាំមើលសកម្មភាពជាក់ស្ដែងសិនដែរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខ ហើយនេះអាចនឹងក្លាយជាឱកាសមួយដើម្បីឱ្យលោកណែនាំខ្លួនបន្ថែមទៅកាន់ សហគមន៍អន្តរជាតិ និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពសកល ស្ថិរភាព និងឆន្ទៈចូលរួមចំណែកដោះស្រាយបញ្ហាសកល។


ខណៈស្ថិតនៅក្នុងទីក្រុងញូវយ៉ក លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏អាចនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយសមាជិកអង្គការសហប្រជាជាតិមកពីប្រទេសលោកខាងលិច ហើយនេះនឹងផ្ដល់ ឱកាសបង្ហាញបុគ្គលិកលក្ខណៈរបស់លោកផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ប្រៀបដូចជា «ពីឡុតដ៏ចំណានម្នាក់» ដែលដឹងច្បាស់ពីពេលវេលាត្រូវចាកចេញពីកៅអីអង្គុយ។ រីឯ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលកាន់តំណែងក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ ដោយមានឪពុកនៅតែបន្តជ្រោមជ្រែងពីខាងក្រោយ សំដៅធានាឱ្យបានថាកម្ពុជានឹងបន្តស្ថិតនៅលើ រ៉ាដាទាញយកប្រយោជន៍សម្រាប់ជាតិ ជាមួយយុទ្ធសាស្ត្រស្វ័យភាព៕


https://www.bangkokpost.com/opinion/opinion/2625349/lessons-from-hun-sens-cambodia

ព្រះមហាក្សត្រ កោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ចូលប្រជុំសភាលើកដំបូង នាថ្ងៃទី២១​​ ខែសីហា

  ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣​ ខាងមុខនេះ។

លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាបេក្ខជនជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន  ឱ្យដឹងថា លោកបានទទួលរួចហើយ នូវព្រះរាជសារកោះអញ្ជើញរបស់ព្រះមហាក្សត្រ សម្រាប់កិច្ចប្រជុំសភាលើកដំបូងនេះ។

លោកបានបន្ថែមថា កិច្ចប្រជុំលើកដំបូងនោះ ព្រះមហាក្សត្រ នឹងអញ្ជើញជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ហើយបន្ទាប់មកមានការថតរូបជុំគ្នាជាមួយបេក្ខជនជាប់ឆ្នោតទាំងអស់នៅមុខរដ្ឋសភា។ បន្ទាប់មកព្រឹទ្ធបុរសម្នាក់ ដែលមានអាយុច្រើនជាងគេ ដែលនៅក្នុងបញ្ជីរបស់ គ.ជ.ប បានបញ្ជាក់ច្បាស់ហើយ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងទទួលធ្វើព្រឹទ្ធបុរស ឡើងទៅលើវេទិកាដឹកនាំកិច្ចប្រជុំលើកទី១បន្ត ហើយបេក្ខជនជាប់ឆ្នោត ទាំងអស់​ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីផង នឹងទៅស្បថនៅព្រះបរមរាជវាំងចូលកាន់តំណែង។

លោកបានបន្ថែមទៀតថា បន្ទាប់មកទៀត ដែលអាចនឹងថ្ងៃទី២២ ខែសីហា គឺរដ្ឋសភា នឹងបន្តប្រជុំ ដោយបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា គណៈកម្មការរដ្ឋសភា និងបន្តអនុម័តផ្តល់សេចក្តីទុកចិត្តលើក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល​ដែលរៀបចំដោយ នាយករដ្ឋមន្ត្រី ដែលចាត់តាំងដោយព្រះមហាក្សត្រ នោះគឺឯកឧត្តមកិត្តិទេសាបណ្ឌិតបណ្ឌិត ហ៊ុន ម៉ាណែត។

តាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សតែ២ប៉ុណ្ណោះ ដែលឈ្នះអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន៥អាសនៈ។

បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាបេក្ខជនជាប់ឆ្នោតមណ្ឌលខេត្តកំពង់ចាម បានឱ្យដឹងថា បេក្ខជនជាប់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិចទាំង៥រូប នឹងចូលរួមប្រជុំសភាលើកដំបូង ក្រោមព្រះរាជ កោះអញ្ជើញរបស់ព្រះមហាក្សត្រ។ លោកបន្តថា «គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចូលរួមជាមួយរដ្ឋសភា នីតិកាលទី៧ ដើម្បីរួមចំណែកលើកយកបញ្ហាផ្សេងៗ មកដោះស្រាយនៅក្នុងរដ្ឋសភា នាពេលខាងមុខ»



វីដេអូ៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី កំពុងតែឡប់សតិហើយ

 

វីដេអូ៖ ផ្ដាំទៅ មូរ សុខហួរ៖ គ្មានអ្នកណាទៅរួមដំណើរជាមួយទេ

 

វីដេអូលោក Bony Khim Live show ពីសហរដ្ឋអាមេរិក ៖ទណ្ឌិតក្បត់ជាតិ៣ជំនាន់ ឈរខ្វែងជើងក្អែកមែនទែនហើយ

 

សម្តេចតេជោ ហ៊ុន សែន ៖ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ 

បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។

ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។

ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍។

សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕


សំណេរ សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣



លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាន វសស សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា


(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ តំណាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាហឫទ័យ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។

 ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

 សូមអានលិខិតអបអរសាទរ ជូនពររបស់តំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលដូចខាងក្រោម៖