Wednesday, November 06, 2019

ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បង្ហាញការគាំទ្រយ៉ាងមុតមាំនិងផ្តល់កម្លាំងចិត្តដល់កងទ័ពដែលត្រៀមកម្ចាត់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមាន ជ័យ បានបង្ហាញការពេញចិត្ត និងគាំទ្រយ៉ាងមុតមាំចំ ពោះប្រតិបត្តិការរបស់កងកម្លាំង ដែលបានចេញហ្វឹក ហាត់ត្រៀមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាប្រជាពល​រដ្ឋ ជាពិសេសកម្ចាត់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៉ី ប៉ុនប៉ងបំផ្លាញសុខសន្តិភាព និងបង្កចលាចលនៅក្នុងប្រទេស។
ទឹកចិត្តស្រឡាញ់ និងការគាំទ្រផុសចេញពីបេះដូងរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យចំពោះប្រតិបត្តិការរបស់កងកម្លាំងនេះ បានស្តែងឱ្យឃើញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលនៅក្នុងខេត្តបន្ទាយមានជ័យ មានកងកម្លាំងទាំង៣ប្រភេទរួមមានកងទ័ព កងរាជអាវុធហត្ថ និងនគរបាល បានចល័តកម្លាំងពីតាមទីបញ្ជា ការដ្ឋានទៅកាន់សាលាខេត្ត ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកទី២បង្កើនសមត្ថភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាពិ សេសត្រៀមទប់ស្កាត់ជាមួយក្រុមជនក្បត់ជាតិ សម រង្ស៉ី។
នៅក្នុងពេលកំពុងចល័តកម្លាំងទៅកាន់គោលដៅហ្វឹក ហ្វឺននោះ គេបានឃើញប្រជាពលរដ្ឋចាស់ក្មេងជាច្រើននាក់ នៅក្នុងទីរួមខេត្ត បាននាំគ្នាចេញមកតាមដងផ្លូវ ដោយបាននាំយកមកជាមួយស្បៀងអាហារមានទឹកសុទ្ធ មី និងត្រីខកំប៉ុងជាដើមជូនទៅកងកម្លាំងកំពុងចល័តនោះ ។ កាយវិការទាំងនេះ បង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋដែលគេហៅថាសមរភូមិក្រោយ ដើម្បីគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងទ័ព ដែលចេញ ទៅច្បាំងការពារជាតិ ការពារទឹកដីពីខ្មាំងសត្រូវ។
រូបភាពទាំងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ហើយក៏ជាការស្តែងឱ្យឃើញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលស្រឡាញ់ និងត្រូវការសុខសន្តិភាព និងស្ថេរភាពសង្គមកម្ពុជា ដែលមានក្នុងរយៈពេលប្រមា ណជា ២០ឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា ការចល័តកម្លាំងដើម្បីហ្វឹកហ្វឺនកម្លាំងបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នោះ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនថៃដូចគ្នានោះ កងកម្លាំងទាំង៣ប្រភេទ បានជួបជុំគ្នាហ្វឹកហ្វឺនកម្លាំងបែបនេះផងដែរ។ ការហ្វឹកហ្វឺនមានគោលដៅធំបំផុតគឺទប់ទល់ជាមួយក្រុមជនក្បត់ជាតិ សម រង្ស៉ី ដែលគ្រោងយកច្រកព្រំដែនកម្ពុជា-ថៃ ចូលមកកម្ពុជា ដើម្បីបង្កភាពចលាចល និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាកើតចេញពីការបោះឆ្នោត៕








ទីបំផុត នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនអនុញ្ញាតឱ្យ សម រង្ស៉ី ជាន់ទឹកដីខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ

(បាងកក, ថៃ)៖ នាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នៅថ្ងៃនេះ បានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួន តបនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា សម រង្ស៉ី នឹងមិនត្រូវអនុញ្ញាតឲ្យជាន់ទឹកដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នាយករដ្ឋមន្ដ្រី លោកប្រាយុទ្ធ ក្នុងនាមជាប្រធានផ្លាស់វេន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានបង្ហាញពីទំនាក់ទំនងយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ដោយលោកសង្កត់ធ្ងន់ មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងបាងកក នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ត្រូវបានសារព័ត៌មានរបស់អាមេរិក Reuters ដកស្រង់សំដីបញ្ជាក់យ៉ាង ដូច្នេះថា «យោងតាមកាតព្វកិច្ចរបស់យើងចំពោះអាស៊ាន យើងនឹងមិនអនុញ្ញាតឱ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកនោះទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យក្រុមមនុស្សប្រឆាំង រដ្ឋាភិបាលប្រើប្រាស់ទឹកដីថៃ ក្នុងចេតនានយោបាយនោះដែរ។ ខ្ញុំបានចេញបញ្ជាពាក់ព័ន្ធនឹងបញ្ហានេះ ដូចច្នេះគាត់ (លោក សម រង្ស៊ី) ប្រហែលជាមិនអាចចូលបានឡើយ»
កាលពីថ្ងៃទី៥ ខែវិច្ឆិកា មេទ័ពកំពូលរបស់ប្រទេសថៃ ដែលឈរជើង និងគ្រប់គ្រងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ថៃ ក្រោមការបញ្ជារបស់រាជរដ្ឋាភិបាល នឹងធ្វើការទប់ស្កាត់រាល់ដំណើររបស់ទណ្ឌិត សម រង្ស៉ី ព្រមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក ហើយជាពិសេសនោះ កងកម្លាំងរបស់ថៃ បានចេញបទបញ្ជារួចហើយ មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំខុសច្បាប់ណាមួយទាក់ទិនទៅនឹងបញ្ហានេះនៅក្នុងប្រទេស ឬនៅតាមតំបន់ព្រំដែននោះទេ។
ជំហររបស់មេយោធាថៃ បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងជំនួបពិភាក្សាជាមួយមេទ័ពកំពូលរបស់កម្ពុជា ដែលគ្រប់គ្រងកម្លាំងនៅតាមព្រំដែន។
ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អមដោយឧត្តមសេនីយ៍ផ្កាយ២ សេង ធារិន មេបញ្ជាការរងភូមិភាគទី៥ ទទួលសេនាធិការ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។ រីឯភាគីថៃ ដឹកនាំដោយមេបញ្ជាការភូមិភាគ១ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នូន វិធី (LtGen.Thammanoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។
មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា «ជាការឆ្លើយតបមេបញ្ជាការភូមិភាគទី១ របស់ថៃ ដែលជាភូមិភាគដ៏សំខាន់ ខ្លាំងជាងគេ និងអំណាចជាងគេក្នុងចំណោមប៉ុន្មានភូមិភាគរបស់ថៃផ្សេងទៀតនោះ បានបញ្ជាក់ជំហររបស់ខ្លួនមកយើងថា គ្មានការអនុញ្ញាតឲ្យកម្មករ ឬពលករខ្មែរ ធ្វើការប្រមូលផ្ដុំចាំទទួល សម រង្ស៉ី នោះឡើយ ហើយបើមានត្រូវតែចាត់វិធានការតាមច្បាប់ភ្លាមៗតែម្ដង។ មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ក៏បានបញ្ជាក់ពីការប្រកាសរបស់មេភូមិភាគទី១ថៃថា រដ្ឋាភិបាលរបស់ខ្លួនក៏បានជូនដំណឹងទៅកាន់ស្ថានទូតបារាំង ប្រចាំក្រុងបាងកក ពាក់ព័ន្ធទៅនឹងបញ្ហារបស់ សម រង្ស៉ី នេះផងដែរ ដែលមានសញ្ជាតិបារាំង ដើម្បីចូលរួមសហការឲ្យមានប្រសិទ្ធភាព»

TOP NEWS: ទីបំផុតមនុស្សជំនិត សម រង្ស៉ី លួចទម្លាយផែនការ​ដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលប្រកាសប្រមូលផ្តុំមនុស្សនៅព្រំដែនកម្ពុជា-ថៃ ហើយប្រើប្រាស់មនុស្សទី៣ សម្លាប់អ្នកចូលរួម ដើម្បីបង្កើនកម្តៅព្រឹត្តិការណ៍ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ទីបំផុតមនុស្សជំនិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់បានលួចទម្លាយប្រាប់អំពីផែនការដ៏ខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៉ី ដែលរៀបចំផែនការប្រកាស ប្រមូលផ្តុំមនុស្សទៅព្រំដែនកម្ពុជា-ថៃ ត្រង់ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយប្រើប្រាស់ជនទី៣ ដើម្បីសម្លាប់អ្នកចូលរួម ដើម្បីបង្កើនកម្តៅព្រឹត្តិការណ៍ខ្លាំងក្លា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
មនុស្សជំនិតនៅក្បែរ សម រង្ស៉ី ដែលទទួលផែនការផ្ទាល់ពី សម រង្ស៉ី បានទម្លាយរៀបរាប់ផែនការរបស់លោក សម រង្ស៉ី អោយដឹងថា៖
ដូចដែលយើងបានឃើញ ហើយថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានបង្ហាញអំពីសំបុត្រយន្តហោះរបស់លោកដែល ហោះចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ លើបណ្តាញសង្គម Facebook ផ្លូវការរបស់លោក ដើម្បីបង្ហាញបញ្ជាក់យ៉ាងច្បាស់ដល់ ក្រុមគាំទ្ររបស់ខ្លួនថា លោក និងបក្ខពួក ប្រាកដណាស់នឹងធ្វើដំណើតាមយន្តហោះ ចូលទៅទឹកដីប្រទេសថៃ ហើយឆ្លងចូលទឹកដីកម្ពុជា តាមរយៈច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងផែនការនេះលោក សម រង្ស៉ី មានគោលបំណងតែមួយគត់ គឺដើម្បីឲ្យមានការប្រមូលផ្តុំគ្នាក្នុងគោលដៅតែមួយ កុំឲ្យបែកខ្ញែងជាច្រើនកន្លែងច្រើនច្រក នៅតាមព្រំដែន ផ្សេងៗ។ ពិសេសជាងនោះនៅច្រកប៉ោយប៉ែត ក៏មានអាជីវករច្រើននាក់ស្រាប់ កំពុងលក់ដូរនៅក្នុងផ្សាររុងកឿមួយចំនួន ដែលគាំទ្រ សម រង្ស៉ី អាចនឹងចូលរួមជាមួយ ពួកគេដែរ។
តាមផែនការសំងាត់លោក សម រង្ស៉ី បានឲ្យអ្នកគាំទ្ររបស់ខ្លួនដែលមកពីបណ្តាប្រទេសផ្សេងៗទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ឬថ្ងៃទី៨ ខែវិច្ឆិកា ហើយធ្វើដំណើរតាមរថយន្តក្រុងមួយឡាន៥០នាក់ ចេញពីទីក្រុងបាងកក ទៅកាន់ព្រំដែនប៉ោយប៉ែត ចំណែកអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក៏ឲ្យធ្វើដំណើរទៅជួបជុំគ្នាព្រំដែន ប៉ោយប៉ែតដែរ។
ចំណែកលោក សម រង្ស៉ី ខ្លួនឯង បានស្នើសុំភាគីថៃ ដើម្បីឲ្យខ្លួនបានស្ថិតនៅក្នុងវត្តមួយកន្លែង ស្ថិតនៅជ្រោយទីក្រុងបាងកក ហើយគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ចេញពីវត្តមួយកន្លែងនៅជ្រាយទីក្រុងបាងកក នាពេលល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលលោក សម រង្ស៉ី នឹងមិនទៅកាន់ព្រំដែនប៉ោយប៉ែតនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ទេ។ សេចក្តីថ្លែងការណ៍ សម រង្ស៉ី នឹងធ្វើការផ្សាយផ្ទាល់តាមរយៈ Facebook របស់ខ្លួន និងតាមរយៈ ​Facebook សកម្មជនមួយចំនួនទៀត។
មនុស្សជំនិតនៅក្បែរ សម រង្ស៉ី ដែលជាអ្នករៀបចំផែនការផ្ទាល់បានបន្តរៀបរាប់ថា តាមផែនការសំងាត់នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ក្រុមអ្នកគាំទ្រនឹងជួបជុំប្រមូលគ្នា នៅព្រំដែនប៉ោយប៉ែត ហើយលោក សម រង្ស៉ី នឹងប្រើប្រាស់ក្រុមមនុស្ស សម សេរី ជាមនុស្សបាតទី៣ ជាពិសេសគឺឈ្មោះ អ៊ូ គឹមហ៊ុត ហៅចក់ ដើម្បីបង្កការអុកឡុកប្រើហឹង្សា បង្ហូរឈាម និងឈានដល់ការ សម្លាប់អ្នកចូលរួម ដើម្បីបង្កើនដុតកម្តៅក្រុមអ្នកប្រឆាំង និងបន្ថែមកម្តៅព្រឹត្តិការណ៍ ឲ្យពុះកញ្ជ្រោលនៅតំបន់ព្រំដែន ហើយចោទប្រកាន់ទម្លាក់កំហុសលើកម្លាំងមាន សមត្ថកិច្ច ហើយប្រើប្រាស់ហេតុការណ៍ធ្វើជាឆ្នួនបំផុសកម្លាំងនៅក្នុងស្រុក និងទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិ។
កន្លងមកលោក សម រង្ស៉ី និងលោក សម សេរី បានធ្លាប់ជួបពិភាក្សានៅប្រទេសបារាំង ហើយលោក សម សេរី បានចាត់បញ្ជូនបុគ្គលឈ្មោះ អ៊ូ គឹមហ៊ុត ហៅចក់ ទៅកាន់ប្រទេសថៃ ដើម្បីរៀបចំជួបជុំពិភាក្សា និងផែនការដូចរៀបរាប់ខាងលើ។
លោក សម រង្ស៉ី និងបក្ខពួករបស់លោកមានលោកស្រី មូរ​ សុខហួរ បានប្រកាសច្រើនលើកច្រើនសារហើយថា នឹងចូលទឹកដីកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៩​​ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងផែនការដ៏ខ្មៅងងឹតរបស់លោក សម រង្ស៉ី នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ប្រកាសថា ប្រសិនបើមានករណីដូច្នេះកម្លាំងសមត្ថកិច្ច នឹងចាត់វិធានការណ៍យ៉ាងម៉ឹងម៉ាត់ដើម្បីទប់ស្កាត់ក្រុមពួកឧទ្ទាមនេះ និងសូមប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាញ់បោគ​ ឬទៅចូលរួមការប្រមូលផ្តុំណាមួយជាមួយក្រុមទណ្ឌិត សម រង្ស៉ី ដើម្បីជៀសវាងបង្កបញ្ហាដល់ខ្លួន និងអាយុជីវិតផងដែរ។
ជាងនោះទៅទៀត អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវដល់ប្រជាពលរដ្ឋសូមមានការព្រួយបារម្ភចំពោះបញ្ហានេះ និងសូមឲ្យបងប្អូនដែលចាញ់បោកការអូសទាញ របស់ក្រុមពួកឧទ្ទាម សូមចូលសារភាពជាមួយសមត្ថកិច្ច ដូចក្រុមមួយចំនួនបានសារភាពនាពេលកន្លងមក។
ខាងក្រោមជារូបភាពនៃសកម្មភាពក្រុមមនុស្សរបស់ សម រង្ស៉ី ជួបជុំពិភាក្សាគ្នានៅប្រទេសថៃ ដើម្បីរៀបចំផែនការអាក្រក់ប្រើប្រាស់មនុស្សទី៣​ និងរូបភាពលោក សម រង្ស៉ី និង សម សេរី ជួបគ្នានាពេលកន្លងទៅ៖




សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថានេះ គឺជាវេទិការដ៏វិសេសវិសាលមួយសម្រាប់យើងទាំងអស់គ្នា ពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អ ដើម្បីរិះរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្ត សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា តាមរយៈសន្និបាតនេះ យើងទាំងអស់គ្នានឹងមានឱកាសពេញលេញ ក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលជាកិច្ចការចម្បងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួម និងរិះរកដំណោះស្រាយសមស្របចំពោះបញ្ហានានា។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន បង្កើនកិច្ចសហការ ឆ្លើយតបទាន់ពេលវេលា អំពើជួញដូរមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធបង្កើន កិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ ដើម្បីអាចឆ្លើយតបទាន់ ពេលវេលាអំពើជួញដូរមនុស្ស ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ា​ន-ចិនលើកទី១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជាពិសេសប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឲ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា អំពើជួញដូរមនុស្ស តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងការយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ច ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់និងសកលលោក។ លោកបានបន្តថា ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជាបញ្ហាប្រទេសអាស៊ាន បានជំរុញឲ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជកម្ម និងការវិនិយោគក្នុងកម្រិតមួយ គួរឲ្យកត់សម្គាល់ និងបានបង្កើតឲ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាព ស្វែងរកការងារក្នុងស្រុក និងការធ្វើចំណាកស្រុកធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត ឱកាសបង្កើតឲ្យមានអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក-កុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរចាំបាច់ តម្រូវឲ្យប្រទេស សមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា អំពើជួញដូរមនុស្សនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាតាមរយៈការពង្រឹងច្បាប់ ការអនុវត្តគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្ម ទណ្ឌយ៉ាងខ្ជាប់ខ្ជួន ៕



កងកម្លាំងជិត ២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខថ្ងៃអុំទូក និងត្រៀមគ្រប់ច្រកល្ហកពីពេលនេះដើម្បីចាប់ខ្លួន សម រង្ស៊ី

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងថា ការពង្រាយ​កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ប្រមាណជាជិត២ម៉ឺននាក់ដើម្បីដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ នាថ្ងៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា «បានត្រៀមកងកម្លាំងប្រមាណជិត២ម៉ឺននាក់ដោយមានគោលដៅចំនួនជាង២០០ចំណុច។ ត្រៀមចំណុចខ្ពស់ចាប់ពីពេលនេះតទៅ»។
ចំពោះដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី លោកថា បានត្រៀមគ្រប់ច្រកល្ហកអស់ហើយចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយឲ្យតែឃើញវត្តមានអតីតមេបក្សប្រឆាំងនេះគឺចាប់ខ្លួនតែម្តង។ លោកបញ្ជាក់ថា «ចំពោះការត្រៀមស្វាគមន៍ សម រង្ស៊ី មក គឺបានពង្រាយកម្លាំង គ្រប់ច្រកទាំងលើគោក ទឹក និងអាកាសរួចរាល់ហើយ»៕




Video: «លិខិតមិត្តអ្នកអាន៖ ថ្ងៃ ០៩ វិច្ឆិកា "ណែនដូចប៊ូល មូលដូចបាល់!"»

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការបន្ដអំពាវនាវរបស់ក្រុមឧទ្ទាម បង្ហាញពីឆន្ទៈក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម

លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអះអាងថា ការបន្ដអំពាវនាវរបស់មេក្រុមឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ជាបន្ដបន្ទាប់នេះ គឺបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ខាងមុខ។ តាមរយៈ Facebook អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានគូសបញ្ជាក់ទៀតថា វោហារសព្ទរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់នេះ នឹងដាក់បន្ទុកឲ្យពួកគេក្លាយជាឧក្រិដ្ឋជន យ៉ាងពិតប្រាកដ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀត លើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ។
លោក គឹម សន្ដិភាព បានរៀបរាប់យ៉ាងដូច្នេះថា «វោហារសព្ទរបស់អ្នក នឹងដាក់បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន! ការបង្កើនវោហារហិង្សា និងការបន្តអំពាវនាវ របស់ក្រុមឧទ្ទាម គឺជាការបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា ខាងមុខឲ្យបានសម្រេច។ វោហារសព្ទទាំងអស់នេះ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀតលើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ»។
សូមជម្រាបថា ទណ្ឌិត សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកា ដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។ ពាក់ព័ន្ធនឹងសកម្មភាពរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗ អតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប ៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយទាហានឈុតខ្មៅរបស់ថៃ បានយករូបថតមនុស្សទាំង៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន ទណ្ឌិត សម រង្ស៉ី, មូរ សុខហួរ, អ៊ូ ចាន់រិទ្ធ, ជូឡុង ស៊ូម៉ារ៉ា, នុត រំដូល, ហូ វ៉ាន់, ឡុង រី, អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ៕

មេទ័ពកំពូលរបស់ថៃ គ្រប់គ្រងកម្លាំងឈរជើងតាមព្រំដែន ប្រកាសទប់ស្កាត់ដំណើររបស់ទណ្ឌិត សម រង្ស៊ី បក្ខពួក និងមិនឲ្យមានការប្រមូលផ្ដុំខុសច្បាប់ឡើយ

ព្រំដែនខ្មែរ-ថៃ៖ មេទ័ពកំពូលរបស់ប្រទេសថៃ ដែលឈរជើង និងគ្រប់គ្រងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ថៃ ក្រោមការបញ្ជារបស់រាជរដ្ឋាភិបាល នឹងធ្វើការទប់ស្កាត់រាល់ដំណើររបស់ទណ្ឌិត សម រង្ស៊ី ព្រមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក ហើយជាពិសេសនោះ កងកម្លាំងរបស់ថៃ បានចេញបទបញ្ជារួចហើយ មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំខុសច្បាប់ណាមួយទាក់ទិនទៅនឹងបញ្ហានេះនៅក្នុងប្រទេស ឬនៅតាមតំបន់ព្រំដែននោះទេ។ ជំហររបស់មេយោធាថៃ បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជំនួបពិភាក្សាជាមួយមេទ័ពកំពូលរបស់កម្ពុជា ដែលគ្រប់គ្រងកម្លាំងនៅតាមព្រំដែន។
ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អមដោយឧត្តមសេនីយ៍ផ្កាយ២ សេង ធារិន មេបញ្ជាការរងភូមិភាគទី៥ ទទួលសេនាធិការ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។ រីឯភាគីថៃ ដឹកនាំដោយមេបញ្ជាការភូមិភាគ១ លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នូន វិធី (LtGen.Thammanoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។ ភាគីទាំង២ បានជួបគ្នានៅលើស្ពាន នៃច្រកអន្ដរជាតិប៉ោយប៉ែត ដោយពិភាក្សាអំពីការពង្រឹងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ជាពិសេសលើវិធានការទប់ស្កាត់ ការឆ្លងដែនចូលមកប្រទេសកម្ពុជា របស់ទណ្ឌិត សម រង្ស៉ី និងសមាជិករបស់ខ្លួន។
មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានឱ្យដឹងថា មេបញ្ជាការភូមិភាគទី១ របស់ថៃ ដែលជាភូមិភាគដ៏សំខាន់ខ្លាំងជាងគេ និងអំណាចជាងគេក្នុងចំណោមប៉ុន្មានភូមិភាគរបស់ថៃផ្សេងទៀតនោះ បានបញ្ជាក់ជំហររបស់ខ្លួនមកយើងថា គ្មានការអនុញ្ញាតឲ្យកម្មករ ឬពលករខ្មែរ ធ្វើការប្រមូលផ្ដុំចាំទទួល សម រង្ស៉ី នោះឡើយ ហើយបើមានត្រូវតែចាត់វិធានការតាមច្បាប់ភ្លាមៗតែម្ដង។ មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជា ក៏បានបញ្ជាក់ពីការប្រកាសរបស់មេភូមិភាគទី១ថៃថា រដ្ឋាភិបាលរបស់ខ្លួនក៏បានជូនដំណឹងទៅកាន់ស្ថានទូតបារាំង ប្រចាំក្រុងបាងកក ពាក់ព័ន្ធទៅនឹងបញ្ហារបស់ សម រង្ស៉ី នេះផងដែរ ដែលមានសញ្ជាតិបារាំង ដើម្បីចូលរួមសហការឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗ អតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប ៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយទាហានឈុតខ្មៅរបស់ថៃ បានយករូបថតមនុស្សទាំង៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន ទណ្ឌិត សម រង្ស៉ី, មូរ សុខហួរ, អ៊ូ ចាន់រិទ្ធ, ជូឡុង ស៊ូម៉ារ៉ា, នុត រំដូល, ហូ វ៉ាន់, ឡុង រី, អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ។
ទណ្ឌិត សម រង្ស៊ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកា ដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។ ពាក់ព័ន្ធនឹងសកម្មភាពរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕




ចាប់ខ្លួន សមាជិកក្រុមឧទ្ទាមម្នាក់ ដែលចូលរួមក្នុងផែនការរដ្ឋប្រហាររបស់ ទណ្ឌិត សម រង្ស៉ី

ជនសង្ស័យម្នាក់ទៀត ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួននៅរសៀលនៅថ្ងែទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣៧៩ ក្រុមទី១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល។
បើតាមសមត្ថកិច្ចមូលដ្ឋាន, សមាជិកក្រុមឧទ្ទាមម្នាក់នេះ មានឈ្មោះ នៅ វិចិត្រ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែ មានមុខរបបើករថយន្តដឹកទំនិញ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាងរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលមានទីលំនៅផ្ទះសង់ថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ឈ្មោះ នៅ វិចិត្រ នៅចំពោះមុខសមត្ថកិច្ចបានឱ្យថា: នាពេលថ្មីៗនេះខ្លួនបានទទួលផែនការពីឈ្មោះ ឈៀង គឹមសួរ អតីតចៅសង្កាត់រង CNRP ឱ្យប្រមូលសកម្មជនសមាជិករបស់ខ្លួនទៅទទួល សម រង្ស៉ី នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយទទួលគោលដៅផ្លូវសហព័ន្ធរុស្ស៉ី ចាប់ពីស្តុបវត្តនាគវ័នរហូតដល់ព្រលានយន្តហោះភ្នំពេញ សមាជិកម្នាក់ៗត្រូវកាន់ទង់ជាតិ ហើយដងទង់ជាតិត្រូវយកទីបក្រាស់ ដើម្បីទប់ទល់ជាមួយសមត្ថកិច្ច។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច អំពីផែនការក្បត់ជាតិរបស់ លោក សម រង្ស៉ី។ ជាមួយគ្នានេះ ក៏មានសមាជិកក្រុមសម រង្ស៉ី មិនតិចជាង៤០នាក់ផងដែរ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕


បទអត្ថាធិប្បាយ៖ តើ លោក រីឆាត រ៉យជើស៍ (Richard Rogers ) ពិតជាស្រឡាញ់ខ្មែរជាងជាតិខ្មែរឬ?

នៅ​ក្នុង​បទ​សម្ភាសន៍​របស់​ខ្លួន​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះលោក​ រីឆាត​ រ៉យជើស៍​ ដែល​ជា​មេធាវី​អន្តរជាតិ​ម្នាក់​ តែងបាន​​លើក​ឡើង​ពី​ការ​ចង់​ប្តឹង​​របស់​គាត់​ចំពោះ​ថ្នាក់​ដឹក​នាំ​ប្រទេ​ស​​កម្ពុជា​ទៅ​​តុលា​ការ​​អន្តរ​ជាតិ​​ (ICC) ជារឿ​យ​ៗ​​​​​។ បើ​ទោះ​បី​ជាលោក​ រីឆាត​ រ៉យជើស៍​ មិន​បាន​ប្រកាស​ថា​គាត់​ជាមេធាវី​ស៊ី​ឈ្នួល​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នៅ​កម្ពុជា​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​ទូទៅ​ និង​រូប​ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ គាត់​គឺ​ជា​មេធាវី​ជើង​កាង​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​​នៅ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​។ ក្រុម​ឧទ្ទាម​ ដែល​តែង​តែ​ប្រព្រឹត្តិ​បទល្មើស​នៅកម្ពុជា​ហើយ​រត់​គេច​ពី​សំណាញ់​ច្បាប់​ចេញ​​ទៅ​ក្រៅ​ប្រទេស និងកំពុង​​ត្រូវបាន​តុលាការ​ស្វែង​រក​ចាប់​ខ្លួន​នោះ​​ បែរ​ជា​លោកមេធាវី​​ រីឆាត​ រ៉យជើស៍​ ហៅ​ពួក​ទាំង​នោះ​ថា​ជាតំណាង​រាស្រ្ត​ទៅ​វិញ​ តើ​លោក​ពិត​ជា​អ្នក​ចេះ​ដឹង​​ខាង​​ច្បាប់​ពិត​មែន ​ឬក៏​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​អួត​ថា​មាន​តួនាទី​នេះ​ ឬតួនាទី​នោះ​ក៏​ជឿ​​ និងមិន​​បាន​សិក្សា​ពី​ទង្វើ​រំលោភ​​ច្បាប់​​​របស់​​ក្រុម​​ឧទ្ទាម​ទាំង​នោះ​ទេឬ​យ៉ាង​ណា​?​
ពិត​មែន​តែ​ការ​ប្រកាស​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​ថា​សកម្មភាព​របស់​ពួក​គេ​ គឺ​ជាសកម្មភាព​អហិង្សា​ ប៉ុន្តែ​ ទង្វើ​ជាក់​ស្តែងរបស់​ពួក​គេ​​គឺ​ផ្ទុយ​ស្រឡះ​ ហើយ​ជា​ទង្វើ​ដែល​នឹង​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​យ៉ាង​ពិត​ប្រាកដ​។ អ្វី​ដែល​ជា​សារ​ញុះញង់​ឱ្យ​មាន​ហិង្សា​នោះ​ គឺ​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​ប្រកាស​ជាចំហរ​ថា​នឹង​ប្រមូល​កម្លាំង​មក​ចាប់​នាយ​ករដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ក្នុង​តំណែង​ ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​នៅក្នុង​ដៃ​ ហើយ​ដែល​មាន​តួនាទី​ជាអ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ ស្ថេរភាព​ និង​សណ្តាប់​ធ្នាប់​សង្គម​ ដូច​នេះ​ ទោះ​បី​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ក៏​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធាន​ការ​ដោយ​មិន​អាច​លើក​លែង​ឡើយ​។​
លោក​ រីឆាត​ រ៉យជើស៍ ត្រូវ​យល់​ថា​ អំពើ​ញុះញង់ឱ្យ​ប្រជាពលរដ្ឋ​ងើប​បះ​បោរ​ បំបែក​បំបាក់​ជាតិ​ បំបែក​បំបាក់​​កង​ទ័ព​ ទិញ​ទឹក​ចិត្ត​កង​ទ័ព​ ឱ្យ​កង​ទ័ព​បែរ​ចុង​កាណុង​ប្រឆាំង​និង​រដ្ឋាភិបាល​ ​របស់​ក្រុម​ឧទ្ទាម​​ក្រៅ​ច្បាប់​ ដែ​ល​មាន​ សម រង្ស៊ី​ ជាមេក្លោង​ គឺ​ពិត​ជា​មិន​មែន​ជា​សិទ្ធិ​ និង​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​ជា​ការ​បញ្ជាក់​អំពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ការ​ប្រកាស​ធ្វើ​រដ្ឋ​ប្រហារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេ​ញ​ពី​ការ​បោះ​ឆ្នោត​ ដែល​មាន​ការ​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​ជាង​ ៨៣%​។ ដូច្នេះ​អំពើ​នេះ​ គឺ​ជាអំពើ​ដ៏​ខុស​ច្បាប់​ដែល​មិន​អាច​អត់​ឱន​ឱ្យ​បាន​ឡើយ​។​
លោក​ រីឆាត​ រ៉យជើស៍ ក៏​ត្រូវ​ដឹង​ដែរ​ថា​ នៅកម្ពុជា​ ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​​រយៈ​ការ​បោះឆ្នោត​​នៅរៀង​រាល់​៥ឆ្នាំ​ម្តង​ ហើយ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​លើ​ទី​លាន​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ប៉ុន្តែ​មិន​មែន​ជាការ​ផ្លាស់​ប្តូរមេដឹក​នាំ​ ​ដូច​ផែន​ការ​ដែល​ក្រុម​ឧទ្ទាម​ក្បត់​​ជាតិ​​កំពុង​​អ​នុវ​ត្ត​នា​ពេល​​នេះ​​ទេ​។ ការ​កៀង​គរ​កម្លាំងប្រជាពលរដ្ឋ​​​មក​ផ្តួល​​រំ​លំ​ ដើម្បី​ដណ្តើម​អំណាច គឺ​ជាទង្វើ​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​ជាការ​តវ៉ា​ទាម​ទារ​ដែល​មិន​សម​ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ណោះ​ឡើយ​។ ដូច្នេះ​ ទង្វើ​របស់​សកម្ម​ជន​មួយក្តាប់​តូច​ដែល​​ចូល​​រួម​ក្នុង​សកម្មភាព​ជាមួយ​ពួក​ឧក្រិដ្ឋ​ជន​ដែល​ជា​មេ​ចលនា​​​ឧទ្ទាម​​​​​​​ គឺ​ពិត​ជា​អំពើ​ខុស​ច្បាប់​ ដែល​នឹង​ត្រូវ​ប្រឈម​ចំពោះ​វិធាន​ការ​ច្បាប់​ បើ​ក្រុម​មួយក្តាប់​តូច​​នោះ​​​នៅ​តែ​រឹង​ទទឹង​។​
ចំពោះ​សម្តី​​របស់​លោក​ រីឆាត​ រ៉យជើស៍ ដែល​គម្រាមចង់​​ចោទ​ប្រកាន់មន្ត្រីរាជ​​រដ្ឋាភិបាល​ និង​​ប្រមុខ​រាជរដ្ឋាភិបាល​ថានឹង​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ​ គឺ​ហាក់​បី​ដូច​ជា​មេធាវី​រូប​នេះ​មិន​យល់​អំពី​នីតិ​វិធី​នៃ​ចំណាត់​ការ​ផ្លូវ​ច្បាប់អ្វី​ទាំង​អស់​។ គាត់​ត្រូវ​យល់​ថា​ ការ​អនុវត្ត​ច្បាប់​គឺ​គេ​អនុវត្ត​​​ចំពោះ​តែ​មេក្លោង​នៃ​ក្រុម​ឧទ្ទាម​ និង​ក្រុម​រួម​គំនិត​ក្បត់​ដែល​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ក្រុម​ភាគតិច​នេះ​បាន​ដើរ​ផុត​បន្ទាត់​ក្រហម​នៃ​គន្លង​ប្រជា​ធិបតេយ្យ​ ហើយ​ដែល​ជាវិធាន​ការ​សម​ស្រប​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សង្គម​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ ដែល​គោរព​ច្បាប់​ដូច​ការ​គិត​របស់​មេធាវី​ជើង​កាង​ឱ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​លើក​​ឡើង​នោះ​ឡើយ​។ លោក​មេធាវី​ ​​​រីឆាត​ រ៉យជើស៍ មិន​មែន​ជាជន​ជាតិ​ខ្មែរ​​ដែល​ស្រឡាញ់ប្រជាជន​​ខ្មែរ​ ​ជាង​ខ្មែរ​នោះ​ទេ។
ក្នុង​នាម​រូប​ខ្ញុំ​ជាប្រជាពលរដ្ឋ​ខ្មែរ​ ខ្ញុំ​ស្នើ​សុំ​​លោកមេធាវី​​ រីឆាត​ រ៉យជើស៍ គួរ​តែ​យក​ពេល​វេលា​របស់​ខ្លួន​គិត​គូ​រ​ពី​រឿង​ក្តីរបស់​ប្រជាជន​​នៅ​​ប្រទេ​ស​​អង់​​គ្លេស​​របស់​​លោក​​វិញ​​ វា​​ប្រ​សើរ​​ជាង​ការ​បញ្ចេញ​យោ​បល់​​របស់​លោក​មក​បង្គាប់​បញ្ជា​ ឬគម្រាម​កំហែង​ថ្នាក់​ដឹក​នាំ​ប្រទេស​ និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ពី​​ព្រោះ​​ប្រទេស​កម្ពុជា​គឺ​ជារដ្ឋឯករាជ្យ​​អធិប​តេយ្យ​មួយ ​​​​​ដែល​មិន​អនុញ្ញាត្តិ​ឱ្យ​បរទេស​ណា​មក​ហួង​ហែង​ និង​កកូរ​កកាយ​ចូលកិច្ច​ការផ្ទៃ​ក្នុង​បាន​នោះ​ទេ​។​
សរុប​មក​ ក្នុង​នាម​ជាកូន​ខ្មែរ​ យើង​ខ្ញុំ​រីក​រាយ​ចំពោះ​បំណង​របស់​ជន​បរទេស​ទាំង​អស់​ដែល​បង្ហាញ​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ការ​រីក​ចម្រើន​របស់​ប្រជាជន​កម្ពុជា ​​ប៉ុន្តែ​​ខ្ញុំ​ក៏​មិន​ចង់​ឃើញ​ជន​បរ​ទេស​​​របៀប​លោក​មេធាវី​​​ រីឆាត​ រ៉យជើស៍ ដែល​លោក​តែង​តែ​វាយ​ប្រហារ​ និង​ចង់​នាំ​ជាតិ​កម្ពុជា​ឱ្យ​មាន​ជម្លោះ​ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ និង​ភាព​រស់​នៅ​សុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ទទួល​បាន​ដូច​ពេល​នេះ​ដែរ​។ ក្នុង​ស្មារតី​នេះ​ ក្នុង​នាម​ជាពលរដ្ឋ​ខ្មែរ​ ខ្ញុំក៏​​ស្នើ​សុំ​លោក​ ​រីឆាត​ រ៉យជើស៍ កុំ​បន្ត​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ និង​សូម​គោរព​នូវ​អធិបតេយ្យរបស់​កម្ពុជា​ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលុប​អាច​បន្ត​កសាង​ជាតិ​ និង​ការ​ពង្រឹង​ថែម​ទៀត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ ឱ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​មុន​ដូច​ប្រទេស​របស់​លោក​ផង​ទៅ​ចុះ​៕​
ដោយ៖ ពង្ស​ សុក្រឹត្យ

ទស្សនៈមិត្តអ្នកអាន៖ ខ្លួនឯងជាអ្នកទោស សន្យាតម្លើងប្រាក់ខែដល់អ្នកយាមគុក

វា​ជា​រឿង​គួរឲ្យ​ហួស​ចិត្ត​ខ្លាំង​ណាស់នៅពេល​ដែល​ឧក្រិដ្ឋ​ជន​ម្នាក់​មាន​ទោស​រុំ​ខ្លួន បាន​សន្យាឲ្យ​មន្ត្រីអនុវត្ត​ច្បាប់​នូវការតម្លើង​​ប្រាក់​បៀរវត្សរ៍ខ្ពស់ ប្រាក់​ឧបត្ថម្ភ និង​ការ​តម្លើង​ឋាន្តរស័ក្តិ​ជា​ដើម ក្នុង​ពេល​ដែល​ខ្លួន​ឯងបាន​ប្រព្រឹត្តខុស​ច្បាប់ ហើយ​រត់​យករួច​ខ្លួន​ទៅ​រស់​នៅ​សោយ​សុខ​ឯស្រុក​បារាំង។ ទោះ​មិន​និយាយ​ចំឈ្មោះគេ​ដឹង​ជា​ទូទៅ​ថា ឧក្រិដ្ឋជន​ សម រង្ស៊ី ដែល​ច្បាប់​កម្ពុជា​កំពុង​តាម​រក​មុខ​ដូច​បូស បាន​ចេញ​វីដេអូ​ឃ្លីបជា​បន្ត​បន្ទាប់ ​ញុះញង់​ បំផុសបំផុសទឹក​ចិត្ត​មហាជន និងទិញ​ទឹក​ចិត្ត​​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​បែរ​ចុងកាណុងធ្វើ​រដ្ឋ​ប្រហារ​​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​មាន​ប្រជា​​ពលរដ្ឋ​ទូទាំង​ប្រទេសជាង ៨៣% បាន​ចេញ​ទៅ​បោះ​ឆ្នោត។
គិត​ត្រឹម​ថ្ងៃ​នេះ ឧក្រិដ្ឋជន សម រង្ស៊ី មេឧទ្ទាម​ក្រៅ​ច្បាប់​មាន​ទោស​មិន​តិច​ជាង ១០​ទេ ហើយ​រត់​គេច​ខ្លួនមិន​ហ៊ាន​ប្រឈមចំពោះ​មុខ​ច្បាប់​។ បើឧក្រិដ្ឋជន​រូប​នេះ កំពុង​រត់​គេច​ពី​សំណាញ់​ច្បាប់ ហេតុ​អ្វី​បាន​ជា​អួត​អាង​​ឲ្យ​បុណ្យស័ក្តិ ឋានៈតួនាទី និង​ការ​តម្លើង​ប្រាក់បៀវរត្សរ៍ ប្រាក់​ឧបត្ថម្ភ ដល់​កងកម្លាំង​ប្រដាប់​អាវុធទៅវិញ?(Sic)
ជាការពិត​ណាស់​ នេះគឺ​ជា​ល្បិច​ដ៏រាក់​កំផែល​របស់​ឧក្រិដ្ឋ​ជន​ជំនាញ​ខាង​ញុះញង់ គឺធ្វើ​នំ​អត់​ម្សៅ។ ទណ្ឌិត​រូបនេះ ភ្លេច​គិត​ថា ខ្លួន​គឺ​ជា​មុខ​សញ្ញា​ដ៏​សំខាន់​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​កំពុង​ស្វែង​រក​ចាប់​ខ្លួនបំផុត។ ម្យ៉ាង​វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​កងកម្លាំង​ប្រដាប់​អាវុធ ដែល​កំពុង​បំពេញ​តួនាទីបាន​យ៉ាង​ល្អ​ក្នុង​ការ​​ថែរក្សាការពារ​សុខសន្តិភាព សុវត្ថិភាពសង្គម និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ត្រូវ​ងើបបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ តាម​ការញុះញង់​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នោះ​ដែរ ពោល​គឺ​គេ​មិន​ចាក់​អង្ករ យក​អង្កាម​នោះ​ឡើយ។
ឧក្រិដ្ឋ​ជន​ សម រង្ស៊ី ជា​អ្នក​នយោបាយ​ម្នាក់​ខ្សោយ​ខាង​យុទ្ធ​សាស្ត្រ ​​មាន​គំនិត​ខ្លី គ្មាន​សមត្ថភាព​ដឹក​នាំ​បក្ស​មួយ​ឲ្យ​បានល្អ​ផង គឺផ្ទៃក្នុង​បក្ស​មាន​ការ​បែក​បាក់​ជា​ចំរៀកៗដែល​មិន​អាច​ផ្សះផ្សា​បាន កុំថា​ឡើយ​ចង់ឡើង​ដឹកនាំ​ប្រទេស​​​តាម​របៀប​ប្រជាភិថុតិបែប​នេះ។ ឧក្រិដ្ឋជន​រូប​នេះត្រូវ​ដឹង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នក​បង្កើត​កងទ័ព ថែរក្សា​កងទ័ព និងជាអ្នក​ទំនុក​បម្រុង​កង​ទ័ព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ​ជាក់​ស្តែង កង​ទ័ព​គ្រប់​ប្រភេទ​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​តំបន់​ព្រំដែននានារបស់​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង គឺ​រង់​ចាំ​ចាប់​ខ្លួន​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន ដែល​វិលត្រឡប់​ចូល​ស្រុក​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំ​រដ្ឋាភិបាល និង​ផ្លាស់​ប្តូរ​របប​ ក្រោម​លេស​ស្តារលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។
​ដូចគ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ និង​កំពុង​បំពេញ​កាតព្វ​កិច្ច​ប្រចាំ​ថ្ងៃ គឺធ្វើការ រក​ស៊ី សិក្សា​រៀន​សូត្រ គ្មាន​ពេល​ទំនេរ​ស្តាប់​តាម​ការ​ញុះញង់​របស់​ក្រុម​ឧក្រិដ្ឋ​ជនស្រេកឃ្លាន​អំណាច​​ចង់​ធ្វើ​រដ្ឋ​ប្រហារ​បំផ្លាញ​សេចក្តី​សុខ​របស់​ពួកគាត់​​ទេ។ ពួក​គេ​ខ្វល់​អំពីជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ពួកគេ​ខ្វល់​ថា តើ​នៅក្នុង​ឱកាស​បុណ្យ​ជាតិ​ខាង​មុខ​នេះ គួរ​ធ្វើ​ដំណើរ​កំសាន្ត​ទៅទី​កន្លែង​ណា​ដែល​សប្បាយ ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស ពួកគេ​មិន​យក​ខ្លួន​ទៅ​ប្រឡាក់​ប្រឡូស​ធ្វើ​រឿង​ក្បត់​ជាតិ​តាម​ឧក្រិដ្ឋ​ជន សម រង្ស៊ី និង​គូកន​ឡើយ។ បទ​ពិសោធន៍​មាន​ស្រាប់​ហើយ អំពើ​កុប្បកម្ម​ដ៏ហិង្សា​នៅ​ផ្លូវ​វេងស្រេង ស្ពានអាកាស​ក្បាល​ថ្នល់ដឹកនាំ​ដោយ​ក្រុម​ប្រឆាំងកាល​ពី​ដើម​ឆ្នាំ​២០១៤ មាន​ស្លាប់​ និង​របួស តើ​អ្នក​ណា​ទទួល​ខុសត្រូវ ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​មែន​ទេ? មិនមែន​ទេ គឺមាន​តែ​​ខ្លួន​ឯង និង​ក្រុម​គ្រួសារផ្ទាល់ប៉ុណ្ណោះ​​។ ហេតុ​ដូច្នេះ​ហើយ ​​ប្រជាពលរដ្ឋ​មិនត្រឹម​តែ​មិន​ចូល​រួម​ទេ គឺ​ថែម​ទាំង​គាំទ្រ​ចំណាត់​ការ​ណ៍​ផ្លូវ​ច្បាប់​របស់​រាជរដ្ឋាភិបាល​ពេញ​ទំហឹង​ទៀត​ផងក្នុងការ​ថែររក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ និង​ការអភិវឌ្ឍន៍។
គួរ​កត់​សម្គាល់​ថា ការ​ធ្វើ​នយោបាយ​របស់​ឧក្រិដ្ឋ​ជន​រូប​នេះ តាំង​ពី​ដើម​ទី​មក​គ្មាន​សមិទ្ធផល​អ្វី​បន្តិច​ទាល់​តែ​​សោះ​ជូន​ជាតិ​មាតុភូមិ​ ក្រៅ​តែ​ពីការ​ញុះញង់ បំបែក​បំបាក់​ជាតិ បន្តុះបង្អាប់​ជាតិ​សាសន៍​​ឯង ដើរ​អង្វ​រ​បរទេស​កុំ​មក​វិនិយោគ កុំ​ផ្តល់​ជំនួយ និង​កុំ​ទិញ​ទំនិញ​ពី​កម្ពុជា ដែល​ទង្វើ​ និង​សកម្ម​ភាព​​របស់​ឧក្រិដ្ឋ​ជន​រូប​នេះ​មិន​ស័ក្តិ​សម​កើត​ជា​ជន​ជាតិ​ខ្មែរ​ទេ។
គេ​នៅ​ចាំ​បាន​ថា ឧក្រិដ្ឋ​ជន​រូប​នេះធ្លាប់​បាន​សន្យា​កាត់​ដី​ខ្មែរ​ចំនួន ៤ខេត្ត​ នៅភូមិ​ភាគ​ឦសាន​ប្រទេសទៅ​ឲ្យ​ជន​ជាតិ​ភាគ​តិច​យួន​ដេហ្កា ឬ​ម៉ុង​តាញ៉ា​ ប្រសិន​បើ​រូប​គេ​បាន​ឡើង​កាន់​អំណាច។ មិន​ទាន់​បាន​ឡើង​កាន់​អំណាច​ផង ឧក្រិដ្ឋ​ជន​ សម រង្ស៊ី ថ្លើម​ពាស​មេឃ​ ហ៊ាន​កាត់ដីខ្មែរ​ឲ្យ​ជន​ជាតិ​ភាគ​តិច​យួន​ដេហ្កា ចុះ​ទម្រាំ​បាន​ឡើង​កាន់​អំណាច តើ​ឧក្រិដ្ឋ​ជន​រូប​នេះ នឹង​ធ្វើ​ទង្វើ​ក្បត់​ជាតិ​អ្វី​ខ្លះ​ទៀត​ចំពោះ​ជាតិ និង​ប្រជាជន​ដ៏​កំសត់​មួយ​នេះ។
សរុប​មក​វិញ ឧក្រិដ្ឋ​ជន​ សម រង្ស៊ី និង​គូកន គ្មាន​តម្លៃ​អ្វី​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​ទេ។ ប្រទេស​កម្ពុជា​នឹង​បន្ត​បាន​ភាព​សុខ​សាន្ត​​ បើ​គ្មាន​វត្ត​មាន​ក្រុម​ជន​ក្បត់​ជាតិ​ទាំង​អស់​នេះនៅក្នុង​ស្រុក។ ទោះ​យ៉ាង​ណា​ជីវិត​នយោ​បាយ​​របស់​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី និង​គូកន នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពី​ព្រោះ​ថា បើ​មិន​ចូល​ស្រុក​ គឺ​បាត់​បង់​អ្នក​គាំទ្រ ហើយ​សកម្មជនដែល​ធ្លាប់​គាំទ្រ ​បាត់​បង់​ជំនឿលែងគាំទ្រ​ទៀត​ហើយ។ បើ​ចូល​ស្រុក​ជម្រើស​មាន​តែ​ពីរ​ប៉ុណ្ណោះ ទី១.ត្រូវ​សមត្ថកិច្ច​ចាប់​វៃខ្នោះ បោះ​ចូលឡាន​​ដឹកយក​ទៅ​ញាត់​គុកនៅ​កន្លែង​ណា​មួយ​ អាច​គុក​ព្រៃស គុក​ត្រពាំង​ថ្លុង ឬ​គុក​នៅ​ខេត្ត​ណា​ក៏​បាន​ (Every where) ហើយ​បញ្ចប់​ជីវិត​ក្នុង​គុក​តែម្តង​ដោយ​សារ​វ័យ​ចាស់។ ទី​២.អាច​ត្រូវ​បាត​ដៃ​ទី៣ សម្លាប់ ពេល​ឧក្រិដ្ឋ​ជន​រូប​នេះ​ជាន់​ដី​កម្ពុជា៕
ដោយ៖ សេង កំពូល

ព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។
សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលពីរថ្ងៃនេះ មានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ឬប្រធានប្រតិភូមកពីបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ។
មុនពេលបើកសន្និសីទលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏អនុញ្ញាតឱ្យអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ក៏ដូចជាប្រធានប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនផងដែរ។
សូមបញ្ជាក់ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន គឺជាយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យអយ្យការ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីអយ្យការប្រជាជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។
ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ សន្និសីទបានប្តេជ្ញាលើកកម្ពស់ការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មការពារសុខុមាលភាព និងការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ាន និងចិន៕