Thursday, June 30, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។



ឯកឧត្តម បណ្ឌិត Takeshi kasai បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។

ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម បានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២) កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣) ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ទន្ទឹមនឹងនោះផងដែរ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមិនមានកន្លែងចូលចត។ ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។

ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោបានបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕









សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។



ឯកឧត្តម បណ្ឌិត Takeshi kasai បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។

ឯកឧត្តមសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម បានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២) កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣) ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ទន្ទឹមនឹងនោះផងដែរ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមិនមានកន្លែងចូលចត។ ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។

ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោបានបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕












វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើត «ណាតូអាស៊ី»?


(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន មិនត្រឹមតែបង្កការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលតែប៉ុណ្ណោះទេ ប៉ុន្តែការព្រួយបារម្ភបែបនេះក៏បានរាល​ដាល​មក ដល់តំបន់អាស៊ីដែរ ជាពិសេសគឺតំបន់អាស៊ីបូព៌ាតែម្ដង។ ជាការឆ្លើយតបទៅនឹងការបារម្ភផ្នែកសន្តិសុខក្នុងតំបន់បែបនេះឯង ជប៉ុនបានបង្កើនការចូលរួមរបស់ខ្លួន​ជា​មួយបក្សសម្ព័ន្ធ យោធាណាតូ (NATO) ទាំងនៅក្នុងក្របខណ្ឌអង្គការ និងជាមួយប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញដែលចាប់ផ្ដើម​ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនានេះ ជប៉ុន រួមទាំងអូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាលើកដំបូងក្នុងកិច្ចប្រជុំកំពូលនេះដែរ ខណៈ​សហរដ្ឋអាមេរិកកំពុងប្រមូលផ្ដុំ កម្លាំងសម្ព័ន្ធមិត្ត ដើម្បីផ្ដល់ការគាំទ្រដល់អ៊ុយក្រែនច្បាំងជាមួយរុស្ស៉ី និងទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។

សម្រាប់ចិន កិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងម៉ាឌ្រីដ គឺមានសារៈសំខាន់ដែលចិនត្រូវតែតាមមើលមិនដាក់ភ្នែក ដ្បិតបក្សសម្ព័ន្ធយោធាមួយនេះត្រូវបានគេរំពឹងថា​នឹងដាក់​ចេញ​នូវ យុទ្ធសាស្ត្រថ្មីមួយដែលសារព័ត៌មាន Bloomberg បានរាយការណ៍ថាអាចនឹងចាត់ទុកចិន «ជាគូប្រជែងជាលក្ខណៈប្រព័ន្ធ»។ តាមរយៈការញ្ជើញឱ្យប្រទេស​ក្នុងតំបន់ដូចជា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់, កូរ៉េខាងជើង និងចិនបានចោទសហរដ្ឋអាមេរិកត្រង់ៗថាកំពុងព្យាយាមបង្កើត «បក្សសម្ព័ន្ធណាតូ អាស៊ី» ដែលអាចនឹងបំផ្លាញដល់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។

មែនទែនទៅ ការចោទប្រកាន់បែបនេះមិនមែនជារឿងថ្មីថ្មោងនោះទេ ដោយចិនក៏ដូចជាកូរ៉េខាងជើង ក៏ធ្លាប់បានចោទប្រកាន់ដូចគ្នានេះដែរ នៅបន្ទាប់ពីសហរដ្ឋអាមេរិក​បានបង្កើត សម្ព័ន្ធភាពសន្តិសុខត្រីភាគីជាមួយចក្រភពអង់គ្លេស និងអូស្រាលី ដែលគេហៅថា «AUKUS» ព្រមទាំងបើកកិច្ចប្រជុំក្រុមប្រទេសក្វាដជាមួយជប៉ុន អូស្ត្រាលី និងឥណ្ឌាជាបន្តបន្ទាប់ ហើយកិច្ចប្រជុំទាំងនេះតែងតែមានចិនជារបៀបវារៈសំខាន់ជានិច្ច។

បើតាមក្រុមអ្នកជំនាញភាគច្រើន ការចង់បង្កើតបក្សសម្ព័ន្ធយោធានៅអាស៊ី សឹងតែជារឿងមិនអាចទៅរួច នៅក្នុងបរិបទដែលបណ្ដាប្រទេសក្នុង​តំបន់ភាគច្រើនពឹងផ្អែកលើ​សេដ្ឋកិច្ច ចិននៅឡើយ និងមានទំនោរមិនចង់ជ្រើសរើសរវាងអាមេរិក និងចិន ដ្បិតខ្លាចសង្រ្គាមផ្ទុះឡើងរាលដាល ឬធ្វើឱ្យប្រទេសរបស់ពួកគេក្លាយជាទីលាន​ប្រយុទ្ធរបស់​ពួកមហាអំណាច។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការចោទសួរសំណួរមួយដ៏សំខាន់ នោះគឺបើគ្មានបក្សសម្ព័ន្ធយោធាដូចជា NATO នៅ​ក្នុង​តំបន់អាស៊ីថាតើអាមេរិក អាចទប់ទល់ជាមួយចិន និងកំញើញចិនយ៉ាងដូចម្ដេច បើសង្រ្គាមលើកោះតៃវ៉ាន់ ឬនៅក្នុងសមុទ្រចិនត្បូងផ្ទុះឡើងដោយ​ចៀសមិនរួចនៅពេល​អនាគត? ក្នុងន័យនេះសង្រ្គាមនៅ អ៊ុយក្រែន បានបញ្ជាក់ថាសម្ព័ន្ធមិត្តដូចជា NATO មានសារៈសំខាន់ ព្រោះយ៉ាងហោចណាស់ រុស្ស៉ីមកទល់នឹងបច្ចុប្បន្ន មិនហ៊ានបើក​ការ​វាយ​ប្រហារលើប្រទេសប៉ូឡូញដែលជា សមាជិកណាតូ និងជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនអាវុធរបស់លោកខាងលិច​ទៅឱ្យទាហាន​អ៊ុយក្រែន។

សម្ព័ន្ធមិត្តពិតជាមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក ហើយទៅថ្ងៃមុខអាមេរិករឹតតែត្រូវការប្រព័ន្ធសម្ព័ន្ធមិត្តដ៏រឹងមាំមួយនៅអាស៊ី ដើម្បីប្រជែងឥទ្ធិពលចិន​ស្របពេល ក្រុមអ្នកជំនាញមើលឃើញថាសហរដ្ឋអាមេរិកលែងមានសមត្ថភាពប្រជែងជាមួយប៉េកាំងទៀតហើយ បើគ្មានការជួយពីសម្ព័ន្ធមិត្តទេនោះ។ ម្យ៉ាងវិញទៀត ទោះជាសហរដ្ឋអាមេរិក បានបដិសេធជារឿយៗថាខ្លួនមិនមានចេតនាបង្កើតណាតូអាស៊ីក៏ដោយ តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាក្រុមប្រទេស​ក្វាដបាន​ប្រែក្លាយខ្លួនពីភាពជាដៃគូដោះស្រាយ គ្រោះមហន្តរាយធម្មជាតិ ទៅជាដៃគូសន្តិសុខយ៉ាងពេញទីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ពិតណាស់ប្រឈមមុខជាមួយចិន សហរដ្ឋអាមេរិកប្រាកដជាចង់បានប្រព័ន្ធសម្ព័ន្ធមិត្តដ៏រឹងមាំមួយប្រហាក់ប្រហែលនឹងណាតូ បើមិនដូច្នោះតើអាមេរិកបង្កើតក្វាដ AUKUS មកធ្វើ អ្វី? តែអ្វីដែលសំខាន់ នោះគឺសហរដ្ឋអាមេរិកខ្លួនឯងដឹងយ៉ាងច្បាស់ថាពេលវេលាមិនទាន់មកដល់ ហើយក៏មិនអាចបង្ខំ ព្រោះវានៅមានឧបសគ្គជាច្រើន​ក្នុងការ​បង្កើត​សម្ព័ន្ធភាព មួយដូចជាណាតូក្នុងតំបន់អាស៊ី ហើយក្នុងរយៈពេលខ្លី ឬមធ្យម អាមេរិករឹតតែដឹងទៅទៀតថាណាតូអាស៊ី មិនទាន់អាចបម្រើប្រយោជន៍អាមេរិកនោះទេ ពីព្រោះថាប្រទេសក្នុងតំបន់ ភាគច្រើនមិនចង់បានបក្សសម្ព័ន្ធយោធាបែបនេះឡើយ ដោយពួកគេមិនចង់ធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន។ តួយ៉ាង ការស្ទង់​មតិមួយចេញផ្សាយដោយវិទ្យាសា្ថន សិក្សាស្រាវជ្រាវ អាយស៊ី-យូសុះ អ៉ីសហាក (ISEAS-Yuof Ishak) មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបាន​បង្ហាញថាប្រទេសនៅ​ក្នុងតំបន់អាស៊ី ដូចជាអាស៊ានសុទ្ធតែចង់រក្សា ទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែចង់ឱ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមក្នុងតំបន់ដូចគ្នា។

មួយវិញទៀត សូម្បីតែឥណ្ឌាផ្ទាល់ដែលជាសមាជិកក្វាដ និងដែលអាមេរិកចាត់ទុកថាតួអង្គដ៏សំខាន់ក្នុងការខ្ទប់ឥទ្ធិពលចិន ក៏មិនបានបង្ហាញចំណាប់អារម្មណ៍​ចង់ចូលរួម​ជាមួយ បក្សសម្ព័ន្ធយោធាណាមួយដែរ ហើយការបោះឆ្នោតអនុបវាទរបស់ទីក្រុងញូដេលី ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនកាន់តែ​បញ្ជាក់ថាឥណ្ឌានៅ​តែ​ស្ទាក់ស្ទើរ ចូលរួមជាមួយលោកខាងលិច ក្នុងសង្រ្គាមត្រជាក់យុគសម័យថ្មី។

លើសពីនេះទៀត នៅក្នុងក្រសែភ្នែកប្រជាជនអាស៊ី ចិនមិនដល់ថ្នាក់គួរឱ្យខ្លាច ឬគំរាមកំហែងដល់ប្រទេសរបស់ពួកគេ និងក្នុងតំបន់ទាំងមូល។ និយាយបែបនេះរាប់​ទសវត្សរ៍​កន្លង មក ចិនមិនដែលធ្វើអន្តរាគមន៍យោធាឈ្លានពានប្រទេសណាមួយទេ តែអាមេរិក និងណាតូវិញទេដែលបានប្រឡូកចូលក្នុងសង្រ្គាមបង្ហូរឈាម​នៅក្រៅ​ប្រទេសជាច្រើន ដូចជានៅ អាហ្វហ្គានីស្ថាន ស៊ីរី លីប៊ី និងអ៉ីរ៉ាក់ ហើយអ្វីដែលគេបានឃើញ នោះគឺប្រទេសទាំងនេះនៅតែស្ថិតនៅក្នុងអសន្តិសុខ ក្រោយអន្តរាគមន៍​យោធារបស់អាមេរិក។

តែទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងអាចនឹងប្រែប្រួលភ្លាមៗក៏ថាបាន បើសិនជាចិនធ្វើសកម្មភាពខុសប្រក្រតីណាមួយដូចជាប្រើប្រាស់កម្លាំង​យោធាវាយយកកោះ​តៃវ៉ាន់, នៅក្នុងតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងកើត ឬសមុទ្រចិនខាងត្បូង ដែលទាំងនេះអាចនឹងក្លាយជាហេតុផលជាក់ស្ដែងឱ្យសហរដ្ឋអាមេរិក​ប្រើប្រាស់ដើម្បីបញ្ចុះ​បញ្ចូល​ឱ្យ បណ្ដាប្រទេសក្នុងតំបន់ចូលរួមក្នុងបក្សសម្ព័ន្ធយោធារបស់ខ្លួន។ មានន័យថាប្រទេសក្នុងតំបន់ដែលមានជម្លោះទឹកដីជាមួយចិនអាចនឹងប្រឈមមុខត្រូវ ជ្រើសរើស​យកមួយរវាង «ប្រយោជន៍សេដ្ឋកិច្ចជាមួយចិន និងបូរណភាពទឹកដី»៕

ដោយ៖ Fresh News









ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ

 (ទីក្រុងហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន០៣រូប កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២២ ដែលបានធ្វើឱ្យមតិសាធារណជនយល់ច្រឡំ អំពីការជំនុំជម្រះក្ដីនៅកម្ពុជា នៅពេលថ្មីៗនេះ។

តាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ដូចតទៅ៖

ទី១៖ ការលើកឡើងថា សវនាការធ្វើឡើងដោយ «ហេតុផលនយោបាយ» គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិត។ មានឧទាហរណ៍យ៉ាងច្រើនបង្ហាញថា បុគ្គលដែលគាំទ្រគណបក្សកាន់អំណាច ក៏ត្រូវបានតុលាការតែមួយនេះ កាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។ ប្រការនេះបញ្ជាក់យ៉ាងច្បាស់ពីការពិតដែលថា ការចូលរួមជាមួយគណបក្សនយោបាយមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

ទី២៖ ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួល ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតនោះគឺថា ការកាត់ក្ដីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ «ព្រឹត្តិការណ៍ ៩/១១» របស់ទណ្ឌិតសម រង្ស៉ី និងបក្ខពួក ដែលបានញុះញង់ឱ្យមានការបះបោរ និង រៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង។ សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេស ដែលធាតុពិតគឺជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច។

ទី៣៖ ការអត្ថាធិប្បាយរបស់អ្នកជំនាញខាងលើ ធ្វើឡើងដោយជ្រើសរើសតែមួយជ្រុង និងលម្អៀង។ អ្នករាយការណ៍ពិសេសខាងលើហាក់ភ្លេចថា អតីតសហការីរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបំពានយ៉ាងគឃ្លើន និងការញុះញង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន តាមរយៈការបោះឆ្នោត។ បទល្មើសដូចគ្នានេះហើយ ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ ប្រការនេះសបញ្ជាក់ថា តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ។

ទី៤៖ ការលើកឡើងថា ជនជាប់ចោទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការដោយផ្ទាល់ និងពុំទទួលបានឯកសារសំណុំរឿងទាំងស្រុង គឺជាការចោទប្រកាន់ដែលគ្មានការពិត។ អ្វីដែលប្រាកដ គឺ ជនជាប់ចោទខ្លះបានគេចខ្លួន មិនចូលរួមនីតិវិធីតុលាការ។ ទោះជាយ៉ាងណា ចុងចោទមានឱកាសពេញលេញ ទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ ស្របតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការថ្លែងអះអាងថា ការឃុំខ្លួនបណ្តោះអាសន្ន មានការអូសបន្លាយរយៈពេលវែង បង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នកជំនាញទាំងនោះ ហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈ ចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា តែម្តង។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានទទូចអ្នករាយការណ៍ពិសេសទាំងបីរូបខាងលើ ខិតខំយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកជាច្រើន ដែលបានទាមទារឱ្យអ្នករាយការណ៍ពិសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវីធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស”។ ឯករាជ្យភាពរបស់អ្នកជំនាញសិទ្ធិមនុស្ស ពុំអាចកាត់ផ្តាច់ចេញពីទំនួលខុសត្រូវបានឡើយ៕







Wednesday, June 29, 2022

ទស្សនៈមិត្តអ្នកអាន៖ «គ្មានពលរដ្ឋណាអាចទាមទារដីចំណីផ្លូវ យកមកធ្វើជាកម្មសិទ្ធិបានទេ»


(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ មានផ្ទុះការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋមួយក្រុមដែលរស់នៅលើដីចំណីផ្លូវលេខ១៥១ ដើម្បីទាមទារឲ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ។ ពលរដ្ឋទាំងនោះបានអះអាងថា ពួកគេមានការព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញចេញ ហើយក៏នាំគ្នាតវ៉ាឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដល់ពួកគេ។ រឿងនេះបើស្តាប់តែមួយភ្លែតទៅ ហាក់ដូចជាមានអារម្មណ៍ថាពលរដ្ឋទាំងនោះជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លី។


បើតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ពួកគាត់សុទ្ធតែមានដីធ្លីមានកម្មសិទ្ធិ (ប្លង់រឹង) ឬប្លង់ទន់ ដែលរដ្ឋបានចែកជូន ប៉ុន្តែពួកគាត់បានលក់ដូរ ក្រោមហេតុផលផ្សេងៗ ហើយមកចាប់ដីចំណីផ្លូវមកតាំងទីលំនៅទៅវិញ។ ប៉ុន្តែ បើសិនជាគេតាមដានសាវតារឿងឲ្យបានច្បាស់លាស់បន្តិច និងស្វែងយល់ពីទិដ្ឋភាពច្បាប់ គេនឹងយល់ភ្លាមថាការទាមទារចង់បានកម្មសិទ្ធិរបស់ពលរដ្ឋមួយក្រុមនេះមិនត្រឹមត្រូវនោះទេ ពីព្រោះពួកគេមិនអា ចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះបានឡើយ ដោយសារមូលហេតុពីរយ៉ាង៖


ទី១៖ ប្រជាពលរដ្ឋទាំងនោះ រស់នៅលើដីចំណីផ្លូវលេខ១៥១ ដែលជាដីសាធារណៈ។ ដីចំណីផ្លូវនេះ ត្រូវបានរក្សាទុកសម្រាប់បម្រើឱ្យការពង្រីក ផ្លូវលេខ ១៥១, រៀបចំប្រព័ន្ធលូបង្ហូរទឹក ទៅថ្ងៃមុខ ស្របតាមការរីកចម្រើនរបស់ទីក្រុ ង កំណើនប្រជាជន និងកំណើនមធ្យោបាយដឹកជញ្ជូន ។ល។ និងមិនអាច ក្លាយជាកម្មសិទ្ធិរបស់ជនណាបានឡើយ។ ជាក់ស្តែង កាលពីឆ្នាំ ២០២១ កន្លងទៅ ផ្លូវលេខ ១៥១ នេះ ក៏ត្រូវបានអាជ្ញាធរធ្វើការស្ថាបនាពង្រីកឱ្យមានទំហំធំជាងមុនផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញនានា។


ទី២៖ ដីដែលប្រជាពលរដ្ឋទាំងនោះរស់នៅជាដីសាធារណៈលើកលែងតែដីនោះ លែងមានមុខងារបម្រើឱ្យប្រយោជន៍សាធារណៈរបស់រដ្ឋ។


កន្លងទៅនេះ អាជ្ញាធរបានជំរាបជូនដំណឹងដល់បងប្អូនទាំងអស់នោះជាហូរហែមកហើយថា ដីនោះពួកគាត់មិនអាចទទួលបានកម្មសិទ្ធិទេ ពីព្រោះជាដីសាធារណៈរបស់រដ្ឋ ដែលរក្សាទុកប្រើប្រាស់ជាប្រយោជ ន៍សាធារណៈ ហើ យការតាំងទីលំនៅលើដីនោះទៀតសោត គឺជាការតាំងទីលំនៅដោយខុសច្បាប់។ នេះហើយជាហេតុផល ដែលពួកគេគ្មានប័ណ្ណកម្មសិទ្ធិ និងគ្មានទាំងសៀវភៅគ្រួសារថែមទៀតផង។


ទោះជាយ៉ាងនេះក្តី ចំពោះករណីប្រជាពលរដ្ឋដែលរស់នៅលើដីចំណីផ្លូវ១៥១ ក៏អាជ្ញាធរមិនបានព្រងើយកន្តើយចំពោះបងប្អូនប្រជាពលរដ្ឋទាំងនោះដែរ ពោលគឺអាជ្ញាធរ បានខិតខំស្វែងរកដំណោះស្រាយជូនពួកគាត់ក្នុងនោះ បាន ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋទាំងនោះ និងរៀបចំផ្តល់ជូនដីឡូតិ៍សម្រាប់សង់លំនៅដ្ឋាននិងផ្តល់កម្មសិទ្ធិស្របច្បា ប់ជូន ហើយដីដែលអាជ្ញាធរដោះស្រាយជូនទៀតសោត ក៏នៅមិនឆ្ងាយប៉ុន្មានពីទីនោះឡើយ គឺត្រឹមតែជាង២គីឡូម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេបែរជាមិនទទួ ល យកដំណោះស្រា យដ៏សមស្របនេះ ហើយបែរជានាំគ្នាចេញតវ៉ាទាមទារកម្មសិទ្ធិលើដីចំណីផ្លូវនេះទៅវិញ។ ម៉្យាងវិ ញ ទៀ ត តាមការពិនិត្យមើលលើរបៀបនៃការតវ៉ានេះ ក៏ហា ក់បីដូចជាការរៀបចំសេណារីយ៉ូដែលមានអ្នកជួយនៅពីក្រោ យ តាមរបៀបធ្វើសកម្មភាពបែបនយោបាយ ដោយហៅបណ្តាញ ផ្សព្វផ្សាយព័ត៌មាន រួមមានវិទ្យុ ឬសារព័ត៌មានមួយចំនួន ដែលមា ននិន្នាការប្រឆាំង ជាអាទិ៍ មកផ្សព្វផ្សា យ ព័ត៌មាន ឬ(Live) ដើម្បីចោទប្រកាន់លើអាជ្ញាធរ និងធ្វើឱ្យសាធារណមតិមានការភ័ន្តច្រលំទៅវិញ។


ក្នុងនាមអ្នកតាមដានបញ្ហាសង្គមមួយរូប ខ្ញុំយល់ឃើញថា ការតវ៉ាទាមទារយកដីចំណីផ្លូវ មកធ្វើជាកម្មសិ ទ្ធិ ផ្ទាល់ខ្លួន គឺមិនត្រឹមត្រូវនោះឡើយ ហើយប្រសិនបើរាល់ការទាមទារខុសច្បាប់ ចេះតែបាននោះ ដីចំណីបឹង ចំណីទន្លេ បឹងបួរ ចំណីផ្លូវ សួនច្បារសាធារណៈ ដីវត្តអារាម ដីសាលារៀន...។ល។ នឹងត្រូវបានគេទាមទារគ្រប់ៗគ្នាដែរហើយ។ ចំណែកអង្គការសង្គមស៊ីវិល ឬអ្នកតាមដានបញ្ហាសង្គមទាំងឡាយ ក៏មិនគួរគប្បីលើកទឹកចិត្តការទាមទារបែបនេះនោះឡើយ ពីព្រោះវាបង្កើតជាទម្លាប់អាក្រក់សម្រាប់សង្គមយើង។


អ្វីដែលគេគួរស្វែងរកដំណោះស្រាយក្នុងបញ្ហា នេះ គឺការស្នើឲ្យអាជ្ញាធររកដីកន្លែងណាមួយសមស្របដើម្បីឲ្យពួកគេសង់លំនៅដ្ឋាននិងមានប្លង់កម្មសិទ្ធិពិតប្រាកដ ហើយពួកគាត់ត្រូវសន្យាថាមិនលក់ដូរដីនោះទៀតទេ មិនមែន រដ្ឋចែកដីជូនហើយ ចេះតែលក់ក្រោមហេតុផលផ្សេងៗ រួច តាំងមកដាក់បន្ទុកលើ អាជ្ញាធរឱ្យដោះស្រាយជូ នទៀតឡើយ ។ នេះគឺជាអ្វីដែលអាជ្ញាធរតែងតែគិតគូរដោះស្រាយជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរ មូលដ្ឋានមិនដែលប្រើប្រាស់នូវវិធានការបណ្តេញចេញឡើយ មានតែខិតខំស្វែងរកដំណោះស្រាយជូន តួយ៉ាងការស្នើសុំដីសម្បទានសង្គមកិច្ច ជាដើម។


អង្គការសង្គមស៊ីវិល គួរធ្វើជាគំរូនៃការគោរពច្បាប់ និងអប់រំពលរដ្ឋឲ្យចេះគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃ ហើយការលើកទឹកចិត្តឲ្យពលរដ្ឋទាមទារខុសច្បាប់ខុសទំនងមិនមែនជាគំរូល្អសម្រា ប់ សង្គ មឡើយ។ ផ្ទុយទៅវិញ វាជា សកម្មភាព ញុះញង់ បង្កឲ្យមានភាពវឹកវរ និងឈានដល់ការប្រព្រឹត្តខុសច្បាប់កាន់តែធ្ងន់ធ្ង រនិងនាំឱ្យពួកគាត់ជាប់ទោសទណ្ឌថែមទៀតផង។


ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ និងទទួលយកដំណោះស្រាយពីអាជ្ញាធរ ដែលដោះស្រាយជូនយ៉ា ងសមស្របបំផុត តាមរយៈការផ្តល់ដីលំនៅដ្ឋានស្របច្បាប់និងចេញប្លង់កម្មសិទ្ធិជូនថែមទៀត។ តាមរយៈដំណោះស្រាយ នេះ បងប្អូននឹងមានដីជាកម្មសិទ្ធិរបស់ខ្លួន ពិតប្រាកដដោយមិនរស់នៅបែបខុសច្បាប់ គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី និងគ្មានសៀវភៅគ្រួសារទៀតនោះឡើយ។ ផ្ទុយទៅវិញ ទោះបីជាបងប្អូនតវ៉ាយ៉ាងណាក៏អាជ្ញាធរពិតជាមិនអាចចេញប័ណ្ណកម្មសិទ្ធិជូនបានដែរ ពីព្រោះច្បាប់ភូមិបាល និងលិខិតបទដ្ឋានពាក់ព័ន្ធ មិនអនុញ្ញាតឲ្យជនណាម្នាក់ មានកម្មសិទ្ធិលើដីចំណីផ្លូវបាននោះឡើយ៕


ដោយ៖ អតីតមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស





រាជរដ្ឋភិបាលកម្ពុជា បានកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣



 

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២៖ -ករណីឆ្លងថ្មី ១០នាក់ -ករណីជាសះស្បើយ ០ នាក់ -ករណីស្លាប់ ០នាក់



Tuesday, June 28, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមនៅអ៊ុយក្រែន ជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»?


(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដែលត្រូវបានលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» តែងតែត្រូវបានគេប្រដូចជាញឹកញាប់ថាវាជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ដោយអ៊ុយក្រែនកំពុងប្រយុទ្ធតស៊ូដើម្បីសេរីភាព និងប្រជាធិបតេយ្យ។ ពាក្យថា «សេរីភាព និងប្រជាធិបតេយ្យ» នេះត្រូវបានគេស្ដាប់ ឮច្រើនជាងគេចេញពីមាត់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រអង់គ្លេស លោក បូរីស ចនសុន។ តួយ៉ាង លោក ចនសុន បានលើកឡើងថាសង្រ្គាមនៅ អ៊ុយក្រែន គឺជាសង្រ្គាមដើម្បីប្រជាធិបតេយ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងលោក ពូទីន ដែលលោកផ្ទាល់ចាត់ទុកថាជាជនផ្ដាច់ការ, វាជាសង្រ្គាមដើម្បីសេរីភាពប្រឆាំងនឹង ការគាបសង្កត់ ហើយមិនតែប៉ុណ្ណោះ គេក៏ស្ដាប់ឮដែរនូវទ្រឹស្ដីដ៏មានន័យមួយនៅក្នុងតំបន់អឺរ៉ុប នោះគឺអ៊ុយក្រែនមិនមែនត្រឹមតែប្រយុទ្ធដើម្បីតែសេរីភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងប្រយុទ្ធដើម្បីអឺរ៉ុបទាំងមូលផងដែរ។


ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រនយោបាយមួយចំនួន ដូចជាលោក មីឈីតូ ហ្សូរូអុកា (Michito Tsuruoka) យល់ថាមេដឹកនាំនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបហាក់ដូចជាកំពុងប្រើ ទ្រឹស្ដីសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ជាមធ្យោបាយមួយក្នុងការលើកកម្ពស់គុណតម្លៃនៅក្នុងការជួយអ៊ុយក្រែន និងបង្កើតការគាំទ្រខាងនយោបាយ និងសីលធម៌ពីប្រជាជនរបស់ពួកគេ។ បើតាមវិទ្យាសាស្ត្រនយោបាយជប៉ុនរូបនេះ ការយល់ឃើញថាសង្រ្គាមនៅអ៊ុយក្រែនជាសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាគឺជាការភ័ន្តច្រឡំក្រោមហេតុផល ២យ៉ាង។


ម្យ៉ាង, ទ្រឹស្ដីសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាបានបិទបាំងហេតុផលជាមូលដ្ឋានដ៏សំខាន់មួយនោះគឺ «សង្រ្គាមឈ្លានពានគេឯង» វាជារឿងមិនអាចទទួលយក បាន។ មិនអាចទទួលយកបាន មិនមែនដោយសារតែអ៊ុយក្រែនជាប្រទេសប្រជាធិបតេយ្យ ហើយរុស្ស៉ីជាប្រទេសផ្ដាច់ការនោះទេ។ ផ្ទុយមកវិញ ទោះបីជារុស្ស៉ីជាប្រទេស ប្រជាធិបតេយ្យដ៏ល្អអស្ចារ្យ ហើយអ៊ុយក្រែនជាប្រទេសផ្ដាច់ការវិញក៏ដោយ ក៏សង្រ្គាមសព្វថ្ងៃនៅតែមិនអាចទទួលយកបានដដែល។ សង្រ្គាមនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ ច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយម្យ៉ាងវិញទៀត សង្រ្គាមនេះទៀតសោតគឺជាសង្រ្គាមដែលបង្កឡើងប្រទេសជាមហាអំណាចយោធា ដ៏ធំមួយ ចូលឈ្លានពានអ្នកជិតខាងរបស់ខ្លួនដែលជាប្រទេសទន់ខ្សោយ។ ដូច្នេះហើយរឿងដែលសំខាន់ជាមូលដ្ឋាន គេគួរតែចោទសួរថាតើសហគមន៍អន្តរជាតិ គួរតែ ឆ្លើយតបចំពោះទង្វើឈ្លានពានបែបនេះ ឬការព្យាយាមកែប្រែស្ថានភាពដើម និងសណ្ដាប់ធ្នាប់ដោយកម្លាំងបាយតាមវិធីណា ដោយមិនគិតថាភាគីនៃជម្លោះជាប្រទេស ប្រជាធិបតេយ្យ ឬក៏ផ្ដាច់ការនោះឡើយ។


ជាឧទាហរណ៍, ជប៉ុនខណៈដែលកំពុងចូលរួមយ៉ាងពេញទំហឹងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ព្រមទាំងចែករំលែកគុណតម្លៃ ប្រជាធិបតេយ្យជាមួយលោកខាងលិចក៏ដោយ តែទីក្រុងតូក្យូ នៅតែមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទ្រឹស្ដី «សង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានកត់សម្គាល់ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី សាងគ្រីឡា (Shangri-La) រៀបចំឡើងក្នុងប្រទេសសិង្ហបុរី កាលពីដើម ខែមិថុនានេះថា «ខ្ញុំខ្លួនឯងមានអារម្មណ៍ថា អ្វីដែលកើតឡើងនៅអ៊ុយក្រែននៅថ្ងៃនេះ អាចនឹងកើតឡើងក្នុងតំបន់អាស៊ីបូព៌ានៅថ្ងៃស្អែក»។ លោក គីស៊ីដាបានបន្ថែមដោយ ចោទសួរថាតើ «យើងអាចនឹងត្រឡប់ទៅកាន់ពិភពលោកមួយដែលគ្មានច្បាប់ទម្លាប់, ជាទីដែលច្បាប់មិនត្រូវបានគេអើពើ និងបំពាន, ជាទីដែលស្ថានភាពដើមត្រូវបានកែប្រែ ដោយកម្លាំងបាយ ឬក៏ជាទីដែលប្រទេសខ្លាំងគំរាមប្រទេសទន់ខ្សោយដែរឬក៏យ៉ាងណា»?


នៅក្នុងការលើកឡើងរបស់លោក គីស៊ីដា មិនមានប្រើពាក្យប្រជាធិបតេយ្យ ឬក៏សេរីភាពនោះទេ។ ពិតណាស់ អ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីសេរីភាព និងបូរណភាពទឹកដី របស់ខ្លួន ហើយមិនមានអ្វីអាចយកមកបញ្ជាក់ពី «ភាពត្រឹមត្រូវ» នៃការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការឈ្លានពានអ៊ុយក្រែនរុស្ស៉ីនោះដែរ។ ព្រោះនិយាយឱ្យងាយស្ដាប់ដូច លើកឡើងខាងលើ ការឈ្លានគេឯងគឺជារឿងមិនអាចទទួលយកបាន បើទោះជាអ្នកឈ្លានពានគេនោះជាប្រទេសប្រជាធិបតេយ្យ ឬផ្ដាច់ការក៏ដោយ។ ក្នុងន័យនេះប្រសិនបើ ប្រទេសកុម្មុយនិស្ដដូចជាវៀតណាម ត្រូវបានឈ្លានពានដោយអ្នកជិតខាងរបស់ខ្លួននៅថ្ងៃណាមួយ ថាតើវៀតណាមមិនគួរទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដោយសារតែមិនមែនជាប្រទេសប្រជាធិបតេយ្យ ឬ?


ចំណែកឯ ម្យ៉ាងទៀត ទ្រឹស្ដីសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាមិនអាចជួយកែខៃស្ថានការណ៍អ្វីទេ ហើយថែមទាំងប្រឆាំងផលិតភាពទៀតផង ដោយវាអាចនឹង រុញច្រានប្រទេសមិនមែនប្រជាធិបតេយ្យចេញឆ្ងាយពីកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី។ ជាក់ស្ដែង នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២២ មានប្រទេសចំនួន ១៤១ បានបោះឆ្នោតគាំទ្រលើការអនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី ខណៈការបោះឆ្នោតព្យួរ សមាជិកភាពរបស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN មានតែ ៩៣ប្រទេសប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រ។ គម្លាតបែបនេះបានបង្ហាញពីធម្មជាតិពិតនៃសហគមន៍ អន្តរជាតិ នោះគឺក្នុងការបោះឆ្នោតអនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី គឺនិយាយតែពីការថ្កោលទោស តែមិនមានចំណាត់ការរឹងមាំណាមួយឡើយ រីឯប្រទេសមិនមែន ប្រជាធិបតេយ្យមួយចំនួនមិនចង់ឃើញដំណោះស្រាយ ប្រឆាំងនឹងរុស្ស៉ី ត្រូវបានអនុម័តសាជាថ្មីប្រឆាំងនឹងពួកគេនៅពេលអនាគតទេ ពីព្រោះពួកគេក៏មិនមែនជាប្រទេស ប្រជាធិបតេយ្យ។


គួរបញ្ជាក់ថា ខណៈសង្រ្គាមនៅអ៊ុយក្រែន ប្រហែលជានឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ បណ្ដាប្រទេសដែលគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ីគួរតែណាស់តែបង្កើត យុទ្ធសាស្ត្រចម្រុះមួយប្រកបដោយនិរន្តរភាព ដែលអាចបញ្ចុះបញ្ចូលឱ្យប្រទេសដទៃជិះនៅលើទូកតែមួយ។ ដើម្បីអាចធ្វើបែបនេះបាន គេមិនគួរគិតគូរហួសហេតុពេកពី គុណតម្លៃណាមួយទេ បើទោះជាការដើរផ្លូវមួយនេះនៅតែជួបបញ្ហាប្រឈមជាច្រើន ក្នុងការបញ្ចុះបញ្ចូលឱ្យប្រទេសដទៃចូលរួមដាក់ទណ្ឌកម្មលើរុស្ស៉ីក៏ដោយ តែយ៉ាងហោចណាស់ វាអាចទប់ស្កាត់កុំឱ្យប្រទេសមួយចំនួនចេញមុខគាំទ្រ ឬឈរនៅខាងចិន និងរុស្ស៉ី ដោយបើកចំហ៕

ដោយ៖ Fresh News







លិខិតមិត្តអ្នកអាន៖ «សមត្ថកិច្ចគួរតែ ចាត់វិធានការក្តៅទៅ លើក្រុមអតីតបុគ្គលិកណាហ្គាវើល»


នៅក្នុងការធ្វើបាតុកម្មខុសច្បាប់នាថ្ងៃច័ន្ទ ទី២៧ មិថុនា ២០២២ នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមតូចនេះដឹកនាំដោយសកម្មជននយោបាយរបស់បក្សប្រឆាំង ឈឹម ស៊ីថរ ដែលត្រូវបានបញ្ឈប់ពីការងារ ក្នុងដំណាក់កាលនៃការរីករាលដាលនៃរោគរាតត្បាតកូវិដ-១៩ បាន«ចងក្រណាត់ពណ៌ខៀវ លើក្បាល»ហើយសរសេរថា «កុំយកលុយ ដូរសិទ្ធិ»។ 

ពេលស្តាប់ទៅ ពិតជាគួរឱ្យអស់សំណើចផង និងគួរឲ្យខ្មាស អៀនផង។ អស់សំណើចពីព្រោះក្រុមនេះហើយដែល បានយកលុយដូរសិទ្ធិ ពោលគឺ ពួកគេបានទទួលយកលុយពីពួកបរទេសតាមរយៈយន្តការផ្សេងមកចាយដើម្បីជាថ្នូរនឹង សិទ្ធិដើរធ្វើបាតុកម្មខុសច្បាប់ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពអនាធិបតេយ្យក្នុងរាជធានីអស់រយះពេលជិតមួយឆ្នាំកន្លងមកនេះ។

ចំណែកឯរឿងដែលគួរឲ្យខ្មាសអៀននោះគឺនៅត្រង់ថា ក្រុមនេះកំពុងប្រើសិទ្ធិខុសច្បាប់ដោយបាននិងកំពុងបង្ខំថៅកែឲ្យទទួលយកខ្លួនចូលធ្វើការងារទាំងដែលគេមិនត្រូវការ។ និយាយតាមបែបផ្សេង ក្រុមឈឹម ស៊ីថរ នេះមិនអាចរកការងារថ្មីបានធ្វើទេពីព្រោះមិនចេះធ្វើអ្វីក្រៅពីជំនាញធ្វើបាតុកម្មខុសច្បាប់ បង្កភាពរញ៉េរញ៉ៃក្នុងក្រុមហ៊ុន និងនៅតាមទី សាធារណៈ។ 

ដូច្នេះ តើនៅលើពិភពលោក យើងនេះ មានថៅកែណាដែលបានរើសយកបុគ្គលិកប្រភេទបែបនេះអោយចូលធ្វើការអោយក្រុមហ៊ុនខ្លួន? ហេតុដូច្នេះហើយបានជាពួកគេចង់ប្រើសិទ្ធិបង្ខំគេឲ្យយកខ្លួនទៅធ្វើការដោយបានហៅថានោះជា សិទ្ធិការងារ។ 

នេះមិនមែនជាសិទ្ធិការងារទេ តែជាការចាប់បង្ខំគេឲ្យយកខ្លួនចូលធ្វើការងារ។ ការប្រើសិទ្ធិខុសច្បាប់បែបនេះ ទោះបីជាធ្វើបាតុកម្មរហូតសក់ស្កូវក៏គ្មានអ្នកណាទទួលយកខ្លួនទៅធ្វើការដែរ។ កុំថាឡើយក្រុមហ៊ុនណាហ្គាវើលដ៏ ទោះបីក្រុមហ៊ុននៅទូទាំងប្រទេសខ្មែរ មិនថាជាក្រុមហ៊ុនតូច រឺធំ ក៍គេមិនទទួលយក ដែរព្រោះមនុស្សប្រភេទនេះ បើយកអោយចូលធ្វើការស្មើនឹងយកជ័រភ្នៅទៅត្បៀតក្លៀក រឺក៍ដូចជាយកគ្រាប់បែកកំណត់ ម៉ោងផ្ទុះទៅដាក់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។

តាំងពីដើមទីរហូតមក ដល់បច្ចុប្បន្ន  អ្នកដែលបានតាមដានព្រឹត្តិការណ៍នេះប្រាកដជាយល់ច្បាស់ណាស់អំពីគោលបំណងនិងរបៀបវារះនយោបាយរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលមួយ ក្រុមតូចនេះ។

គោលបំណងរបស់ពួកគេមិនមែនទាមទារសិទ្ធិការងារអ្វីនោះឡើយ គឺទាមទារចង់ធ្វើប្រធានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដើម្បី បន្តក្រឡុកក្រុមហ៊ុន នេះដែលមានបុគ្គលិកកម្មកររាប់ពាន់នាក់កំពុងបម្រើការងារ។ 

មនុស្សដែលគេនិយាយពីសិទ្ធិ និង យល់ដឹងពីសិទ្ធិ គឺគេត្រូវយល់ពីសិទ្ធិរបស់ខ្លួននិងសិទ្ធិរបស់អ្នកដទៃ។ និយាយអំពីការងារ គឺសិទ្ធិរបស់កម្មករ និយោជិត និងសិទ្ធិរបស់និយោជក។ ភាគីទាំងពីរនេះមានសិទ្ធិដូចគ្នា ដោយម្ខាង មានសិទ្ធិជ្រើសរើសការងារ និងម្ខាងទៀត មានសិទ្ធិជ្រើសរើស បុគ្គលិកដើម្បីបម្រើ ការងារ។ សិទ្ធិរបស់ភាគីទាំងសងខាងមិនអាចត្រូវបានគេចាប់បង្ខំនោះឡើយ។ ឧទាហរណ៍ថា បាតុករ មួយក្រុមតូចនេះត្រូវគេបង្ខំឲ្យធ្វើការនៅ ក្នុងកន្លែងមួយដែលខ្លួនមិនពេញចិត្ត តែគេមិនឲ្យឈប់ពីការងារ តើពួកគេ

យល់ព្រមធ្វើដែរឬទេ? បើពួកគេអាចឆ្លើយសំណួរនេះបាន ពួកគេ នឹងយល់ថា តើពួកគេ មានសិទ្ធិឯណាមកចាប់បង្ខំថៅកែ ណាហ្គាវើលឲ្យយកពួកគេចូលធ្វើការ? 

និយាយអំពីសិទ្ធិរបស់មនុស្សទូទៅវិញ ការធ្វើបាតុកម្មរញ៉េរញ៉ៃនៅតាមដងផ្លូវសាធារណៈ ឬបិទផ្លូសាធារណៈគឺជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ 

ដូច្នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើល មួយក្រុមតូចដឹកនាំដោយសកម្មជន នយោបាយ ឈឹម ស៊ីថរ មិនស្គាល់សិទ្ធិ និងមិនបានគោរពសិទ្ធិអ្នកដទៃនោះឡើយ។ 

នៅពេលដែលពួកគេបំពានសិទ្ធិអ្នកដទៃ សិទ្ធិរបស់ខ្លួននឹងត្រូវចប់នៅថ្ងៃណាមួយ។ រហូតមកទល់ពេលនេះ ខ្ញុំសង្កេត ឃើញអាជ្ញាធរហាក់ ដូចជាស្លូត អត់ឪននិងអនុគ្រោះចំពោះក្រុមអាណាធិប្បតេយ្យនេះពេកហើយ។ វិធានការក្តៅក៍គួរតែពិចារណាប្រកាន់យកដែរដើម្បីរក្សា

សណ្តាប់ធ្នាប់សង្គមនិងការពារសិទ្ធិមនុស្សទូទៅដែលក្រុមនេះកំពុងបំពានរាប់ទាំងសិទ្ធិរបស់សមត្ថកិច្ ផងដែលត្រូវបានក្រុមនេះបង្កឲ្យមាន របួសនិងបាត់បង់សម្ភារៈមួយចំនួន ទៀត។ 

ដូច្នេះ តើគេគួរទុកឲ្យមនុស្សមួយក្រុមតូច នេះបង្កភាពអនាធិបតេយ្យនិងបំពានសិទ្ធិអ្នកដទៃដល់ពេលណា? 

ដោយ : និស្សិតច្បាប់ម្នាក់នៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ











វិភាគអន្តរជាតិ៖ តើការបាត់បង់ទីក្រុង Sievierodonetsk ទៅក្នុងដៃរុស្ស៉ី មានន័យដូចម្ដេចចំពោះអ៊ុយក្រែន?


(កៀវ)៖ នៅទីបំផុតទៅ ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃទាហានរុស្ស៉ីទាំងស្រុងហើយ ខណៈការបាត់បង់ទីក្រុងមួយនេះ ត្រូវបានក្រុមអ្នកវិភាគយោធាមួយចំនួនមើលឃើញថានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រុស្ស៉ី នៅក្នុងសមរភូមិសង្រ្គាមដុនបាស់។ កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ទាហានអ៊ុយក្រែនបានសម្រេចចិត្តបោះបង់ចោលទីក្រុង Sievierodonetsk នៃតំបន់លូហាន (Luhansk) ក្រោយការតស៊ូប្រយុទ្ធជាមួយទាហានរុស្ស៉ីអស់រយៈពេល ជាច្រើន សប្ដាហ៍មកនេះ។

ការបាត់បង់ទីក្រុង Sievierodonetsk ដែលមានប្រជាជនច្រើនជាង ១០០,០០០នាក់រស់នៅ មុនសង្រ្គាមផ្ទុះឡើង នឹងក្លាយជាជ័យជម្នះជានិមិត្តរូបដ៏ធំរបស់ទីក្រុងមូស្គូ ចាប់តាំងពីទាហានរុស្ស៉ីវាយដណ្ដើមបានទីក្រុងម៉ារីយូប៉ូល កាលពីខែឧសភា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់លើកឡើងថា Sievierodonetsk គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចកំណត់លទ្ធផលនៃសង្រ្គាមនៅក្នុងតំបន់ដុនបាស់។ ដូច្នេះ ការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយនេះ ថាតើវាបានកំណត់ពីលទ្ធផល សង្រ្គាមនៅក្នុងតំបន់ដុនបាស់ ហើយមែន ឬទេ?

ទីក្រុង Sievierodonetsk មានទីតាំងស្ថិតនៅក្នុងតំបន់លូហាន ក្បែរព្រំដែននៃតំបន់ដូណេត និងស្ថិតនៅចម្ងាយជាង ១៤៤គីឡូម៉ែត្រពីភាគខាងត្បូងនៃព្រំដែនរុស្ស៉ី ហើយ ជាពិសេស ទីក្រុងមួយនេះស្ថិតនៅម្ខាងនៃទន្លេដូណេត (Donets) ខណ្ឌចែកជាមួយទីក្រុង លីស៊ីចាន់ (Lysychansk) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាន អ៊ុយក្រែននៅឡើយ ហើយរុស្ស៉ីកំពុងតម្រង់គោលដៅវាយលុក។ បើតាមឧត្តមសេនីយត្រីអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ការដកថយរបស់ទាហាន អ៊ុយក្រែនពីទីក្រុង Sievierodonetsk គឺជាការដកថយជាយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសកុំឱ្យទីក្រុងមួយនេះមានវាសនាដូចជាទីក្រុងម៉ារីយូប៉ូល ដែលត្រូវបានរុស្ស៉ីឡោមព័ទ្ធ រហូតដល់បង្ខំឱ្យទាហានអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់។

លោក Budanov បានបន្ថែមថាទាហានអ៊ុយក្រែននៅពេលនេះ បានដកថយទៅកាន់ទីក្រុង Lysychansk ជាតំបន់ដីខ្ពស់មានប្រៀបខាងយុទ្ធសាស្ត្រ និងអាចបង្កការលំបាក ដល់ទីតាំងឈរជើងទាហានរុស្ស៉ី នៅត្រើយខាងកើតនៃទន្លេដូណេត ដោយមិនអាចពួកគេឆ្លងទន្លេនេះដោយងាយស្រួលៗនោះទេ។ មែនទែនទៅ ដោយសារតែ ស្ពានឆ្លង ទន្លេរវាងទីក្រុង Sievierodonetsk និងទីក្រុង Lysychansk ត្រូវបានបំផ្លាញទាំងស្រុង វាបានបង្កឧបសគ្គដល់ទាហានរុស្ស៉ីរួចស្រេចទៅហើយ ម្លោះហើយទើបរុស្ស៉ី ប្រើប្រាស់កាំភ្លើងធំជាអាវុធសំខាន់ ក្នុងការវាយប្រហាររបស់ខ្លួន។

ដូចគ្នាដែរ វិទ្យាស្ថានសិក្សាពីសង្រ្គាម (Institute for War) មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានសន្និដ្ឋានថាការបាត់បង់ទីក្រុង Sieverodonetsk គឺជាបរាជ័យ សម្រាប់អ៊ុយក្រែន ពីព្រោះថាអ៊ុយក្រែនបានបាត់បង់ទឹកដីទៅឱ្យរុស្ស៉ី។ តែការបាត់បង់ Sievierodonetsk មិនទាន់អាចសម្រេចថាវាជាជោគជ័យទាំងស្រុងរបស់រុស្ស៉ីឡើយ។ តែយ៉ាងណាក៏ដោយ រឿងដែលគេពិបាកនឹងប្រកែកបាន នោះគឺថាការដណ្ដើមបានទីក្រុងយុទ្ធសាស្ត្រ វានឹងកាន់តែរុញឱ្យរុស្ស៉ីខិតជិតទៅរកការគ្រប់គ្រងតំបន់លូហាន ទាំងស្រុង ហើយវាក៏ជាបរាជ័យដ៏ធំរបស់ទាហានអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ារីយូប៉ូល ធ្លាក់ចូលដៃរុស្ស៉ីផងដែរ។ ដូច្នេះសំណួរដែលត្រូវសួរនៅពេលនេះ នោះគឺថាតើ អ៊ុយក្រែន អាចតស៊ូប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់លូហានបានដែរ ឬទេ ខណៈការបាត់បង់ទីក្រុង Sievierodonetsk នៅពេលនេះបានន័យថាអ៊ុយក្រែនកំពុងកាន់កាប់ទីក្រុង តែមួយគត់នៅក្នុងតំបន់លូហាន នោះគឺទីក្រុង Lysychansk។

អ៊ុយក្រែន កាលពីពេលថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានទទួលអាវុធធុនធ្ងន់ ជាពិសេសដូចជាប្រព័ន្ធមីស៊ីលផ្លោង ហ៊ីម៉ាស់ (Himars) ចំនួន៤គ្រឿងនៃកញ្ចប់ជំនួយ ដំបូងពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានសន្យាបង្កើនការបញ្ជូនអាវុធទំនើបបន្ថែមៗដល់អ៊ុយក្រែនផងដែរ ស្របពេលដែលអាល្លឺម៉ង់ បានបញ្ជូនកាំភ្លើងធំ howitzers រាប់សិបគ្រឿងទៅដល់ដៃទាហានអ៊ុយក្រែនហើយ។ ប៉ុន្តែ សម្រាប់អ៊ុយក្រែន វាមិនទាន់គ្រប់គ្រាន់ទេ ព្រោះទីក្រុងកៀវត្រូវការអាវុធ បន្ថែមទៀត ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយបណ្ដេញទាហានរុស្ស៉ីដែលកំពុងគ្រប់គ្រង ២០ភាគរយនៃទឹកដីអ៊ុយក្រែន។

ដោយឡែក បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍លោកខាងលិច នៅឯតំបន់ដុនបាស់ ទីក្រុងមូស្គូកាន់តែបង្កើនការវាយប្រហារ និងមានប្រៀបទាំងកម្លាំង និងសព្វាវុធ។ ជាឧទាហរណ៍ បើប្រៀបធៀបកម្លាំង ទាហានរុស្ស៉ីមាន១០នាក់ រីឯអ៊ុយក្រែនមានទាហានតែម្នាក់ប៉ុណ្ណោះ ហើយរឹតតែសំខាន់ការវាយប្រហារដោយមីស៊ីល ឬកាំភ្លើងពីសំណាក់រុស្ស៉ី បានផ្ដាច់ជីវិតទាហានអ៊ុយក្រែនយ៉ាងហោច ១០០នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន បានឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់បំផុត ដ្បិតទាំងរុស្ស៉ី និងសហរដ្ឋអាមេរិកដែលជាអ្នកផ្ដល់ការគំាទ្រដ៏ធំ របស់អ៊ុយក្រែន សុទ្ធតែដើរដល់ផ្លូវដែលពិបាកនឹងបកក្រោយ ហើយគេក៏មិនដឹងនោះដែរថាតើលោក ពូទីន ចង់ឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណា? តើលោកចង់ គ្រប់គ្រងតំបន់ដុនបាស់ ដើម្បីបង្ខំឱ្យអ៊ុយក្រែនទទួលបានយកបទឈប់បាញ់, បញ្ចូលតំបន់លូហាន និងដូណេតទៅក្នុងឧបសម្ព័ន្ធរុស្ស៉ីដូចជាតំបន់គ្រីមៀ ឬក៏ចង់គូសព្រំដែន ជាថ្មីឡើងវិញ?។ សម្រាប់សហរដ្ឋអាមេរិក បរាជ័យរបស់អ៊ុយក្រែន មិនមែនជាប្រយោជន៍របស់វ៉ាស៊ីនតោន ពីព្រោះថាវាអាចនឹងកែប្រែសន្តិសុខ ក៏ដូចជាភូមិសាស្ត្រ នយោបាយអឺរ៉ុបទាំងមូលនៅពេលអនាគត។

រីឯសម្រាប់រុស្ស៉ី ជាពិសេសគឺលោក ពូទីន ដាច់ខាតលោកត្រូវតែទទួលបានជ័យជម្នះក្នុងសង្រ្គាមសព្វថ្ងៃ ដើម្បីយកទៅប្រាប់ប្រជាជន និងឥរស្សជននយោបាយរុស្ស៉ី។ និយាយជារួម សង្រ្គាមនៅអ៊ុយក្រែនមានជាប់ពាក់ព័ន្ធនឹងជីវិតនយោបាយរបស់លោក ពូទីន ហើយក្រុមអ្នកវិភាគខ្លះយល់ថាលោក អាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយកឈ្នះ រហូតដល់មានពាក្យមួយឃ្លាគេនាំគ្នានិយាយប្រដូចថា «បើអ៊ុយក្រែនកាន់តែខិតទៅរកជ័យជម្នះ ពិភពលោកកាន់តែខិតទៅរកសង្រ្គាមនុយក្លេអ៊ែរ»៕

ដោយ៖ Fresh News