Monday, September 05, 2016

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់​ខ្ពស់មួយចំនួនទៅចូលរួម​ការតាំងពិពណ៍​អាស៊ាន-ចិនលើកទី១៣

នៅថ្ងៃទី ១០ ដល់១២ ខែកញ្ញា ឆ្នាំ២០១៦​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន នឹងដឹក​នាំគណៈ​ប្រតិភូ​ជាន់ខ្ពស់​មួយចំនួន​ទៅចូល​រួមការ​តាំ​ងពិព័​រណ៌អា​ស៊ាន-ចិនលើក​​ទី១៣ ដែល​មា​នប្រ​ធាន​បទ ការក​សាង​ផ្លូវសូ​ត្រ​ស​មុទ្រ​សតវត្ស​ទី២១ និង វេទិ​កា​វិនិ​យោគ និង​ពាណិជ្ជ​កម្ម​កម្ពុ​ជា-ចិន លើកទី១ ដែល​នឹងប្រ​ព្រឹត្ត​ទៅនៅ​ទីក្រុ​ងណាន​នីញ ខេត្ត​​ក្វាងស៊ី​ សាធារ​ណរដ្ឋ​ប្រជាមា​និ​តចិន ហើយ​ដំណើ​រទៅ​ចូលរួ​មកិច្ចប្រជុំ​នេះ ធ្វើឡើងត​​បតា​មការអ​ញ្ជើញរ​បស់រដ្ឋា​ភិបា​លចិន។
បើយោ​ងតាម​សេចក្តីជូ​នដំណឹ​ង រប​ស់ក្រ​សួង​ការបរ​ទេ​សកម្ពុ​ជា បាន​ឲ្យដឹង​ថា 
គណៈ​ប្រតិភូ​អមដំ​ណើររួម​មានឯក​ឧត្តម ប្រាក់ សុខុន ទេស​រដ្ឋមន្រ្តី ​និងជា​រដ្ឋ​មន្រ្តីក្រសួ​ងកា​របរ​ទេស និង​សហប្រ​តិបត្តិ​ការ​អន្តរជា​តិ និង ឯក​ឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្រ្តី​ក្រសួ​ងពាណិ​ជ្ជកម្ម ព្រមទាំ​ងសមាជិ​ករាជ​រដ្ឋា​ភិបា​លកម្ពុជា​ដទៃ​ទៀត៕
ប្រភព៖ Fresh News





លោក សោម អូន៖ ការប្រកាសគាំទ្ររបស់សហជីពសេរីកម្មករគឺផ្ទុយពីលក្ខន្តិកៈនៃច្បាប់ស្តីពីសហជីព

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថាសហជីពមួយត្រូវតែមានឯករាជ្យភាព ហើយការប្រកាសដឹកនាំកម្មករ-កម្មការិនី ឱ្យគាំទ្រគោលជំហររបស់គណបក្សនយោបាយណាមួយនោះ គឺផ្ទុយពីលក្ខន្តិកៈនៃច្បាប់ស្តីពីសហជីពដែលបានចូលជាធរមាន។ លោក សោម អូន ក៏បានបញ្ជាក់ថា ការបង្ហាញជំហរមិនឯករាជ្យរបស់សហជីពណាមួយបែប នេះ អាចនឹងក្រសួងមានសមត្ថកិច្ចធ្វើការពិន័យផងដែរ។
ក្រុមតំណាងសហជីពមួយចំនួនបានដឹងថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមសហជីព សេរីកម្មករ បានចូលជួបលោក កឹម សុខា នៅទីស្នាក់ការបក្សសង្រ្គោះជាតិចាក់អង្រែលើ និង បានប្រកាសគាំទ្រជំហររបស់លោក កឹម សុខាទៀតផង ដែលប្រការនេះត្រូវបានគេរិះគន់ថា សហជីពគួរតែធ្វើការងារដើម្បីផលប្រយោជន៍កម្មករ-កម្មការិនី មិនគួរមកបម្រើ និងការពារលោក កឹម សុខា ដែលជាអ្នកនយោបាយកំពុងប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌកើតឡើងដោយសាររឿងអាស្រូវស្នេហាលួចលាក់ផ្ទាល់ខ្លួន ដែលអាចនឹងបាត់បង់សិទ្ធិនយោបាយបែបនេះឡើយ។
លោក សោម អូន បានមានប្រសាសន៍តាមរយៈបទសម្ភាសន៍ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយឆ្លើយតបនឹងការលើកឡើងរបស់ លោក កឹម សុខា ថាថ្នាក់ដឹកនាំនិងសមាជិកសហជីពសេរីកម្មករ ព្រមទាំងបងប្អូនកម្មករ-កម្មការិនី បានប្ដេជ្ញាចិត្តគាំទ្រនូវគោលជំហរ និងការពារអភ័យឯកសិទ្ធិសភារបស់លោកនោះ ថា បញ្ហារបស់លោកកឹម សុខា គឺពុំមែនជា រឿងនយោបាយនោះឡើយ វាជារឿងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយលោកបានប្រឆាំង នឹងដីការបស់តុលាការ។ លោក សោម អូន ក៏បានអំពាវនាវឱ្យតុលាការមានសមត្ថកិច្ចបន្តនីតិវិធីផ្លូវច្បាប់ជាបន្តទៀត។
គួររំលឹកផងដែរថា លោក កឹម សុខា បានបដិសេធមិនចូលបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញ ចំនួនពីរលើក ដើម្បីឆ្លើយបំភ្លឺក្នុងនាមជាសាក្សីក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្តីពីសហជីព ជំពូក៥ មាត្រា ២៩ បានចែងថា សហជីព ឬសមាគមនិយោជក ត្រូវបានរំលាយដោយតុលាការការងារនៅក្នុងមូលហេតុណាមួយដូចជា៖ ការបង្កើតឬសកម្មភាពនានារបស់សហជីព ឬសមាគមនិយោជកមានលក្ខណៈផ្ទុយនឹងច្បាប់ ឬគោលដៅនៃសហជីព ឬសមាគមនិយោជក ដូចមានចែងនៅក្នុងលក្ខន្តិកៈ សហជីពដែលមិន មានលក្ខណៈឯករាជ្យ ពីនិយោជនតទៅទៀត ហើយជាក់ស្តែងមិនអាចស្តារឡើងវិញនូវឯករាជ្យភាពរបស់ខ្លួន អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលត្រូវបានរកឃើញថាមានកំហុសធ្ងន់ ក្នុងការប្រព្រឹត្តល្មើសក្នុងនាមសហជីព ឬសមាគមនិយោជក៕


សង្គ្រោះជាតិចង់រកកិច្ចព្រមព្រៀង ២៣តុលា ជួយសមរង្ស៊ី

មន្ត្រីជាន់​ខ្ពស់គណ​បក្សស​ង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងនៅ​ថ្ងៃនេះថា គណ​បក្ស​សង្គ្រោះ​ជាតិគ្រោង​នឹងប្តឹង​ទៅបរទេស ដើម្បី​ជួយ​រកការ​វិលត្រឡប់​មកវិញ របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ។មន្ត្រីអ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ត្រូវ​បានគេ​ដកស្រង់​ប្រសាសន៍ ដែល​ថ្លែងចំអក​ទៅវិញថា សម្តី​របស់មន្ត្រី​គណបក្ស​សង្គ្រោះជាតិ បានបង្ហា​ញពីសមត្ថ​ភាព ដែល​មិនយល់ដឹង​អំពីកិច្ច​ការទាំង​ឡាយនេះ ។ សូមជំ​រាបថា វេលា​ព្រឹកថ្ងៃទី២ ខែកញ្ញានេះ មន្ត្រី​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថា ក្នុងការដោះ​ស្រាយស្ថាន​ភាពបច្ចុប្បន្ន គណបក្ស​សង្គ្រោះជាតិ នឹងដាក់​ញត្តិទៅ​កាន់ប្រទេស​ហត្ថលេខី នៃកិច្ចព្រម​ព្រៀងទីក្រុង​ប៉ារីស ដើម្បីបើក​ផ្លូវឲ្យថ្នាក់​ដឹកនាំទាំង ២រូប ធ្វើនយោ​បាយដោយ​បើកចំហរ ។ អ្នកនាំ​ពាក្យគ​ណបក្ស​ប្រជាជ​នកម្ពុជា លោក សុ​ខ ឥសាន បាន​ចាត់ទុកថា​ គម្រោង​ដាក់ញត្តិរប​ស់គណ​បក្សស​ង្រ្គោះជាតិ ស្វែង​រកការ​អន្តរា គមន៍ ពីប្រទេ​សហត្ថ​លេខីនៃកិ​ច្ចព្រមព្រៀ​ងក្រុ​ងបារីស ដើ​ម្បីជួយ​ដល់មេដឹ​កនាំរបស់ខ្លួ​ននោះ គឺជារឿ​ងអស់ សំណើ​ចបំផុត ។ លោ​កថាប្រទេ​សទាំង​នោះ មិន​មានស​មត្ថកិច្ចក្នុ​ងការលូ​កលាន់ ដល់​កិច្ចការ​ផ្ទៃក្នុងរប​ស់ប្រទេ​សកម្ពុជា​នោះទេ ។ មន្ត្រីអ្ន​កនាំពា​ក្យគណ​បក្សប្រជា​ជនកម្ពុជា ដដែ​លបានពន្យ​ល់វិញថា គេអ្វី​ដែលទាក់​ទងនឹង​កិច្ចព្រ​មព្រៀង​នេះ គឺនៅ​ពេលណា​ដែលមានកា​ររំលោភ ដល់​អធិបតេ​យ្យភាព ឯករាជភា​ព និងបូរណ​ភាពទឹកដី​ ពីខាង​ក្រៅមក ដែ​លធ្វើឱ្យ​ប៉ះពាល់ដល់​បូរណ​ភាពទឹកដី និង​ឯករាជភាពរ​បស់កម្ពុជា ដែល​ជារដ្ឋមិនអា​ចបំបែ​កបាន ។

លោក សុខ ឥ​សាន បានដា​ក់សំណូរ​មកវិញ តើ​ឥឡូវមា​ននរណាមក​ឈ្លានពា​នកម្ពុជាតើមា​ននរណាម​ករំ​លោ​ភ​កម្ពុជា ដូច្នេះ​មិនអាចមា​នករណីហ្នឹង​កើតឡើងទេ ។ លោ​កនិយាយ​ថា ការនិយា​យនោះ​គឺខុសទិ​សដៅ និងក៏មិ​នត្រូវនឹងស​មត្ថកិច្ចនៃ​កិច្ចព្រមព្រៀ​ងក្រុង​បារីសដែរ ។