Thursday, January 16, 2020

លោក ពេជ្រ ស្រស់៖ ចោរមិនដែលសារភាពថាខ្លួនជាចោរនោះទេ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយការបញ្ចប់ការជំនុំជម្រះក្តីថ្ងៃទីពីរលើសំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាអ្នកចូលរួមសង្កេតនិងតាមដានដំណើរការកាត់ក្តីនេះដែរ បានបង្ហាញមតិយោបល់ផ្ទាល់ខ្លួនថា ការច្រានចោលរបស់ជនជាប់ចោទពុំមែនជារឿងចម្លែកនោះឡើយ ដោយលោកបានប្រើពាក្យថា «ចោរមិនដែលសារភាពថាខ្លួនឯងជាចោរនោះឡើយ»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមថា ប៉ុន្តែអ្វីៗត្រូវចំណាយពេលទៅមុខទៀតទៅតាមនីតិវិធីរបស់តុលាការ និងការបង្ហាញភស្តុតាងនៅក្នុងដំណើរការកាត់ក្តីនេះ។ ដូចនេះការប្រកែករបស់ជនជាប់ចោទ ជារឿងធម្មតាទេ ដោយសារណាមួយនេះគឺជាការចាប់ផ្តើម មិនទាន់មានការបង្ហាញភស្តុតាងដាក់បន្ទុកឱ្យអស់នៅឡើយនោះទេ។
លោកបន្ថែមថា លោកនឹងបន្តតាមដានរឿងក្តីនេះទៀត ព្រោះនេះជារឿងធំ រឿងក្តីប្រវត្តិសាស្រ្ត រឿងទោសក្បត់ជាតិ ឃុបឃិតជាមួយបរទេសរបស់លោក កឹម សុខា៕

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកសភាជប៉ុន

នៅវិមានសន្តិភាព នៅថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន។
ក្នុងជំនួបនោះ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន លោក​នាយករដ្ឋមន្ត្រី​បន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ៖ ១-គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២- គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកទឹកចិត្តលោក មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត​ លោកនាយករដ្ឋមន្ត្រី​បានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១-ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២-គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត។ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងអំណរគុណ និងលោក​ យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សូមទទួលបាននូវភាពជោគជ័យក្នុងកិច្ចការងារនេះ៕


Video ៖ ស្នៀតរបស់ក្រុមប្រឆាំងគឺ ពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា!

ទស្សនៈមិត្តអ្នកអាន ៖ រឿងក្តីកឹម សុខា បទសន្ទិដ្ឋិភាពជាមួយបរទេសគឺជាបទឧក្រិដ្ឋក្បត់ជាតិ

យោង តាម សម្តី សារភាពរបស់ កឹម សុខា នៅក្នុង វីដេ អូ មួយ ដែល បាន ផ្សព្វ ផ្សាយ ដោយ ទូរទស្ស ន៍ អន ឡាញ CBN នៅ ប្រទេស អូស្ត្រា លី កាល ពី ថ្ងៃ ទី ៨ ខែ ធ្នូ ឆ្នាំ ២ ០ ១៣ រួម ផ្សំ និង ភស្តុតាង ដែល បង្ហាញ ឱ្យ ឃើញ នូវ សកម្ម ភាព ដែល បាន អនុវត្ត ជាក់ ស្តែង គឺ មាន ភាព ស៊ីសង្វាក់ គ្នា ច្បាស់ ក្រឡែតអំពី ផែន ការ ផ្តួល រំលំ រដ្ឋ អំណាចនៅកម្ពុជា តាមគំរូ នៃ ការ ផ្តួល រំលំ នៅ ប្រទេស យូហ្គោ ស្លាវី និង ស៊ែរប៊ី ដោយ វិធី នៃ ការ ធ្វើ បដិវត្ត ពណ៌ ប្រជា ជន។
ទង្វើ និង សកម្មភាព ខុស ច្បាប់ របស់ កឹម សុខា នេះ បាន រំលោភ យ៉ាង ធ្ងន់ ធ្ងរ លើ រដ្ឋ ធម្ម នុញ្ញកម្ពុជា ដែល ជាច្បាប់ កំពូល របស់ ជាតិ និង ត្រូវ បាន ជាប់ ចោទ ពី បទ សន្ទិដ្ឋិភាព (អំពើឃុបឃិត ឬចូលដៃ) ជា មួយ បរទេស យ៉ាង ពិត ប្រាក ដ ។ មាន ចំណុច ជាច្រើន ដែល កឹម សុខា បាន អះអាង បញ្ជាក់ នៅក្នុង សម្តី សារភាព របស់ ខ្លួន ដូច ជា ៖ «បរទេស ដែល គេជួយខ្ញុំ នេះ គេឱ្យ ខ្ញុំ យក ម៉ូឌែល តាម នៅ ប្រទេស យូហ្គោ ស្លាវី នៅស៊ែរប៊ី ដែល គេ ប្តូរ មេដឹកនាំ បាន នោះគឺ គេឱ្យ ប្រើ យុទ្ធសាស្ត្រ ហ្នឹងនៅស្រុក ខ្មែរ ……….; ប៉ុន្តែ អត់ មាន នរណា ដឹង ទេ ប៉ុន្តែ យុទ្ធសាស្ត្រនេះ ដោយសារ ថ្ងៃនេះ យើង ឈាន ដល់ មួយដំណាក់ ហើយ ខ្ញុំ ត្រូវ តែ ប្រាប់ បងប្អូន ឱ្យ ដឹង………។ល។» ។ សម្តី នេះ និង ចំណុច ជាច្រើន ទៀត ដែល កឹម សុខា បាន សារភាព គឺ ជាភស្តុតាង ដ៏ រឹង មាំ ដែល តុលាការ ត្រូវ តែ ចាត់ វិធាន ការ ខាង ផ្លូវ ច្បាប់ ដើម្បី ទប់ ស្កាត់ ផែន ការ ឃុប ឃិត ជា មួយ បរទេស ដើម្បី ផ្តួល រំលំ នេះ ឱ្យ បាន ។
ដូច្នេះ ការ នាំ ខ្លួន កឹម សុខា មក ធ្វើ សវនា ការ ជំនុំ ជម្រះ ចាប់ ពី ថ្ងៃ ទី ១៥ ខែ មករា នេះទៅ គឺជា រឿង ត្រឹម ត្រូវ បំផុត ។ អ្វី ដែល សំខាន់ បំផុត នោះ បន្ទាប់ ពី សវនា ការ ត្រូវ បាន បញ្ចប់ នៅ ព្រឹក មិញ នេះ ជន ជាប់ ចោទ កឹម សុខា បាន ទទួល ស្គាល់ ថា វីដេអូ ដែល បាន ផ្សព្វ ផ្សាយ នៅក្នុង ទូរ ទស្សន៍ អន ឡាញ CBN នៅ ប្រទេស អូស្ត្រា លី កន្លង មក នោះ គឺពិត ជា សម្តី និង សម្លេង របស់ ខ្លួន ពិតប្រាកដ មែន ។
អាចនិយាយ បាន ថា សម្តី សារភាព របស់ កឹម សុខា នៅ ក្នុង វីដេអូ និង ភស្តុតាង ដែល ប្រមូល បាន ជាច្រើនក្រោយ ការ ស៊ើប អង្កេត គឺ ជា សម្តី មាស ដែល តុលាការ អាច វាយ តម្លៃបាន ដូច តទៅ ៖
១/ ជាសម្តី មាស នៃ ភស្តុតាង ជាក់ ស្តែង ឥត ប្រកែក បាន ដែល នាំ ឱ្យ តុលាការ មាន ទឡ្ហីករណ៍គ្រប់ គ្រាន់ ដើម្បី ចោទ ប្រកាន់ អំពី បទ ត្រូវ រ៉ូវ ឃុប ឃិត គ្នា ជា មួយបរទេស និង ទទួល បញ្ជា ពី បរទេសក្នុង ការ ផ្តួល រំលំ រដ្ឋា ភិ បាល ស្រប ច្បាប់ ក្រោម ទម្រង់ បដិវត្ត ពណ៌ ដែល បទ ល្មើស នេះ គឺ ជា បទល្មើស សន្ទិដ្ឋិភាព ជា មួយ បរទេស ដែល មាន ចែង នៅក្នុង មាត្រា ៤៤៣ នៃ ក្រម ព្រហ្មទណ្ឌ នៃ ព្រះរាជាណា ចក្រ កម្ពុជា ។
២/ជាសម្តីមាស និយាយ ចេញ ដោយ ខ្លួន ឯង ដោយ គ្មាន ការ បង្ខិត បង្ខំ និង មាន រូបភាព និង កាយ វិការ ផ្ទាល់ ក្នុង ការ បង្ហាញ នូវ ផែន ការ ជា យុទ្ធសាស្ត្រ ដើម្បី យក មក អនុវត្ត នៅក្នុង ដំណាក់ នីមួយៗ រួម ផ្សំ និង ភស្តុតាង នៃ សកម្ម ភាព ជាក់ ស្តែង ដែល បាន កើត មាន គឺ មាន ភាព ស៊ីសង្វាក់ គ្នា ឥត ខ្ចោះ ។
៣/ជាសម្តី មាស នៃ ការសារភាព អំពី អ្នក ដែល បាន បង្គាប់ បញ្ជា ឱ្យ ធ្វើ ដែល ជាបរទេស នៅ ពី ក្រោយ ខ្នង ធ្លាប់ បាន អនុវត្ត នូវ ផែន ការ ផ្តួល រំលំ នេះ ទទួល បាន ជោគជ័យ នៅ ប្រទេស មួយចំនួន កន្លង រួច ម ក ហើយ ដោយ បាន ជួយ ឧប ត្ថ ម្ភ ទាំង គោល ន យោ បា យ យុទ្ធ សា ស្ត្រ និង ថវិកា ថែម ទៀត ផង ។
សរុប មក បើ ទោះ បី ជាជន ជាប់ ចោទ កឹម សុខា ខិត ខំ បដិ សេធ មិនទទួល យក នូវ ការ ចោទ ប្រកាន់ពី ដើម បណ្តឹង អំពី បទ សន្ទិដ្ឋិភាព ដែល ជាបទ ល្មើស ព្រហ្ម ទណ្ឌ យ៉ាង ណា ក្តី និង មាន ចេតនា ចង់ បង្វែរ រឿង ក្តី នេះ ឱ្យ ទៅ ជា រឿង នយោ បាយ ក្តី គឺ មាន តែ តុលាការ ទេ ដែល មាន សិទ្ធិ សម្រេច និង កាត់ ក្តី ទៅ តាម ឆន្ទានុសិទ្ធិ របស់ តុលាការ ថា កឹម សុខា មាន ទោស ឬគ្មាន ទោសនោះ ។ ម្យ៉ាង ទៀត វា ជារឿង ធម្មតា ទេ ដែល ជន ជាប់ ចោទ កឹម សុខា ប្រកែក មិន ទទួល ស្គាល់ នូវ កំហុសរបស់ ខ្លួន នោះ ព្រោះថា « ចោរ មិន ដែល សារភាព ថា ខ្លួន ជាចោរនោះទេ»៕
ដោយ ៖ យី វិសាល

អាមេរិកផ្ដល់ជំនួយ ៧.៥ម៉ឺនដុល្លារ ដើម្បីអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះនៅសារមន្ទីរទួលស្លែង

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ នៅមន្ទីរឃុំឃាំងស-២១ បច្ចុប្បន្នជាសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង។
គម្រោងអភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ ដំណាក់កាលទី២នេះ ត្រូវបានផ្ដល់ជូន ពីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយប្រើប្រាស់ថវិកាចំនួន ៧៥,០០០ដុល្លាអាមេរិក។ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសារមន្ទីរទួលស្លែង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។
លោកស្រី ភឿង សកុណា បានថ្លែងថា គម្រោងនេះ នឹងផ្តោតទៅលើវាយនភណ្ឌ នៅជាន់ផ្ទាល់ដី នៃសាលពិព័រណ៍អគារ «ខេ» ដែលសម្លៀកបំពាក់ទាំងនោះ ដាក់តាំងគរលើគ្នាក្នុងទូ អស់រយៈកាលជាង៩ឆ្នាំមកហើយ។ ក្រៅពីការងារអភិរក្ស និងចុះបញ្ជី ក្រុមការងារជំនាញនឹងគិតគូរ រកបច្ចេកទេស នៃការដាក់តាំងថ្មី ដោយបង្កើតទូតាំងពិសេសមួយ ដែលអាចជួយកាត់បន្ថយ ការខូចខាតពីសត្វល្អិត និងសំណើមពីអាកាសធាតុ។
លោកស្រី បានគូសបញ្ជាក់ថា សកម្មភាព នៃការគាំទ្ររបស់ប្រទេសអាមេរិក លើគម្រោងនៃការអភិរក្សវាយនភណ្ឌ នៅសារមន្ទីរទួលស្លែងនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ក្រសួង ក៏ដូចជាប្រជាជនកម្ពុជា ទូទាំងប្រទេស ដ្បិតភ័ស្តុតាងទាំងអស់នេះ ជាតឹកតាងប្រវត្តិសាស្រ្តសម្រាប់សិក្សាឈ្វេងយល់ ពីអំពើឧក្រិដ្ឋកម្មដែលខ្មែរក្រហម បានប្រព្រឹត្តចំពោះប្រជាជនស្លូតត្រង់ រាប់លាននាក់ នារវាងឆ្នាំ១៩៧៥-១៩៧៩។
បន្ថែមពីនោះទៀត រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងផងដែរថា ក្រោយបញ្ចប់កិច្ចអភិរក្សនេះ វាយនភណ្ឌមួយចំនួន នឹងត្រូវជ្រើសរើស យកមកដាក់តាំងបង្ហាញ ដល់សាធារណជនជាតិ និងអន្តរជាតិ ក្នុងពិព័រណ៍អចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ ក្នុងឆ្នាំ២០២២ខាងមុខ។
លោកស្រី ភឿង សកុណា បានឲ្យដឹងថា គម្រោងនៃការអភិរក្សវាយភណ្ឌនេះ មិនត្រឹមតែបានជួយសង្គ្រោះ ដល់វត្ថុតាងប្រវត្ដិសាស្ដ្រនេះទេ តែបានផ្ដល់ប្រយោជន៍សំខាន់មួយទៀត ដល់សារមន្ទីរទួលស្លែង គឺការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់បន្ដនិរន្ដរភាព នៃការជួសជុលវិស័យនេះ នាថ្ងៃអនាគត។
តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងស្តីពី «ការអភិរក្សវត្ថុជាតិពន្ធុ នាសតវត្សទី២០ នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ដំណាក់កាលទី២ នៅភ្នំពេញ» រំលេចពីការខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្សបេតិកភណ្ឌកម្ពុជា និងបង្ហាញពីកិច្ចសហប្រតិបត្តិការ រវាងអាមេរិក ជាមួយអាជ្ញាធរនានារបស់កម្ពុជា ក្នុងការចងក្រងឯកសារ ស្តីពីអំពើឃោឃៅ សម័យខ្មែរក្រហម។
គម្រោងនេះ អនុវត្តដោយសារមន្ទីរទួលស្លែង ក្រោមជំនួយបច្ចេកទេស របស់លោកស្រី Julia Brennan ជនជាតិអាមេរិក ដែលជាអ្នកជំនាញផ្នែកការងារ អភិរក្សវាយនភណ្ឌ នៅទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Julia នឹងជួយបណ្តុះបណ្តាល ដល់បុគ្គលិកសារមន្ទីរ ឲ្យមានលទ្ធភាពអាចបន្តការងារ គម្រោងដោយខ្លួនឯងបាន។
គម្រោងអភិរក្សវាយនភណ្ឌនេះ នឹងផ្តោតទៅលើសិក្ខាសាលាបណ្តុះបណ្តាលការអភិរក្ស ការកំណត់ស្ថានភាពវត្ថុ សម្រាប់អភិរក្ស ការថែទាំវត្ថុទូទៅ ការរៀបចងក្រងឯកសារកាតាឡុក និងជ្រើសរើសវត្ថុពីសុមច្ច័យវាយនភណ្ឌជាង ៥,០០០ ដែលអាចដាក់តាំងបង្ហាញបានរយៈពេលយូរ។
គូសបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលថវិកាចំនួន ៥៥,៥០០ ដុល្លារអាមេរិក សម្រាប់គម្រោងអភិរក្ស នាដំណាក់កាលដំបូង។ គម្រោងនេះ ជាសមិទ្ធិផលដំបូង ដែលបង្ហាញពីការ ខិតខំប្រឹងប្រែង របស់ក្រុមការងារ ក្នុងការចងក្រងឯកសារ និងអភិរក្សសម្លៀកបំពាក់ ជនរងគ្រោះមន្ទីរស-២១ ដែលរក្សាទុក នៅសារមន្ទីរអស់រយៈពេលជាច្រើនទសវត្សរ៍ ៕








លោក សេង ទៀង នាំយកថវិកាប្រគល់ជូនគ្រួសារសពជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប (គ្រួសារសពអ្នកខេត្តកំពង់ធំ)

កំពង់ធំ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្ត និងសហការី បានអញ្ជើញចូលរួមជាមួយ លោក សេង ទៀង ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បាននាំយកថវិកាចំនួន ៥ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅ ផ្តល់ជូនគ្រួសារសព ប្អូនប្រុស សេង ប៉េងអាន ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ កម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ហើយពិធីប្រគល់ថវិកានេះស្ថិតនៅធនាគាអេស៊ីលីដា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កន្លងទៅនេះ។
គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់) ៕




លោក គី តិច៖ ដំណើរការនៃរឿងក្តីលោកកឹម សុខា គឺជារឿងក្តីព្រហ្មទណ្ឌសុទ្ធសាធ មិនមែនជារឿងនយោបាយនោះឡើយ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយការបញ្ចប់ការជំនុំជម្រះក្តីថ្ងៃទីពីរលើសំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) លោក គី តិច មេធាវីតំ​ណាងដើមបណ្តឹង បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការនៃរឿងក្តីលោកកឹម សុខា គឺជារឿងក្តីព្រហ្មទណ្ឌសុទ្ធសាធ មិនមែនជារឿងនយោ​បាយនោះឡើយ។
លោកមេធាវី គី តិច បានបញ្ជាក់បន្ថែមថា ជាក់ស្តែងភាគីទាំងអស់ដែលបានចូលរួមសវនាការបានទទួលស្គាល់ការដឹកនាំធ្វើសវនាការដោយសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាក្រុមប្រឹ​ក្សា​ជំនុំជម្រះ។ ទាំងមេធាវីការពារជនជាប់ចោទ ទាំងជនជាប់ចោទ ទាំងភាគីពាក់ព័ន្ធទាំងអស់មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីចូលរួមសហការតាមនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ បានន័យថាគឺទទួលស្គាល់សំណុំរឿងនេះ ជាសំណុំរឿងព្រហ្មទណ្ឌរួចទៅហើយ។
ប៉ុន្តែទោះជាយ៉ាងណា លោកបានបន្តថា លទ្ធផលយ៉ាងណានោះ យើងនឹងឃើញនៅពេលខា​ងមុខ ហើយខាងមេ ធាវីដើមបណ្តឹងមានភស្តុងតាងច្រើនណាស់ដែលនឹងបង្ហាញជូនតាមដំ​ណាក់កាលនីមួយៗនៃដំណើរការកាត់ក្តី៕

សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច ក្រោយ​បញ្ចប់​សាវ​នាកា​លើកទី​៣ ក្នុង​បណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)


សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណីក្រោយបញ្ចប់សាវនាកាលើកទី៣ ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ)
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០