Thursday, December 24, 2015

ព្រះរាជក្រឹត្យត្រាស់បង្គាប់បំពាក់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា តាមឋានានុក្រម សមាជិក សមាជិកា រដ្ឋសភានីតិកាលទី៥ លើកទី១ ចំនួន ១២៣រូប









អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កំណត់យករបៀបវារៈចំនួន២ ដើម្បីបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកស្អែក

យោងតា​មសេចក្តីជូ​នដំណឹងរ​បស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យ​ដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព​របស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានកំណត់យករបៀបវារៈចំនួន២ ដើម្បីបើ​កការពិនិត្យ និងផ្តល់យោបល់​ នៅក្នុងកិច្ចប្រជុំពេញអង្គ ដែលនឹងធ្វើឡើងនៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្អែកនេះ។

យោងតាមការ​ប្រកាសលទ្ធផល នៃកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹ​ទ្ធសភាថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០១៥  បានកំណ​ត់យក របៀបវារៈ​ចំនួន២ ដែលនឹងដា​ក់ឱ្យពិនិត្យ និងផ្តល់យោ​បល់ ក្នុងនោះ​រួមមាន៖ ទី១,ពិនិត្យ និងឲ្យយោ​បល់លើសេចក្តីព្រា​ងច្បាប់ ស្តីពីការអនុម័​តយល់ព្រម លើពិធីសា​រសម្រាប់ សោធនកម្មកិ​ច្ចព្រមព្រៀង ម៉ារ៉ាកេស​ ស្តីពីការបង្កើតអង្គ​ការពាណិជ្ជ​កម្ម នៅតំប​ន់ឧបសម្ព័ន្ធ១ក នៃកិច្ច​ព្រមព្រៀង ម៉ារ៉ាកេ​ស ទី២,ពិនិត្យ និងឲ្យយោ​បល់លើ សេចក្តីព្រាង​ច្បាប់ ស្តីពីការបង្កើ​តមជ្ឈមណ្ឌ​លជីវៈចម្រុះអាស៊ា​ន៕

ស​ម្តេចតេ​ជោ ហ៊ុន ​សែន អរគុ​ណជ​នរួម​ជាតិ ដែ​លបា​នគាំទ្រន​យោបាយកា​របរទេស​របស់ស​ម្តេច

សម្តេចតេ​ជោ ហ៊ុន សែន បានថ្លែងអំណ​រគុណដល់ប្រជាព​លរដ្ឋកម្ពុជា ដែលតែ​ងតែគាំទ្រដល់ នយោ​បាយការបរទេសរបស់ស​ម្តេចនាពេលកន្លងមក ដើម្បីនាំម​កនូវប្រ​យោជន៍ជូ​នជាតិ និងប្រជា​ជនកម្ពុជាទាំងមូ​ល។
នយោបា​យការបរទេស ដែលសម្តេ​ចតេជោ សំដៅដល់​នាពេលនេះ គឺការបញ្ជូ​នកងទ័ព​កម្ពុជា ក្រោមទង់​របស់អង្គការសហប្រ​ជាជាតិ ដើម្បីបំពេ​ញបេសកកម្ម​មនុស្សធម៌ និងស្វែ​ងរកសន្តិភាព នៅ​តាមបណ្តាប្រទេសកំ​ពុងជួបសង្រ្គាម។
យោងតា​មទំព័រហ្វេសប៊ុករ​បស់លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន ​សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅ ក្នុងអតីតកាលមានជ​នជាតិកម្ពុជាមួយចំនួនធ្លា​ប់បានកាន់អាវុធទៅ​ប្រទេសក្រៅ​ដូចជា អាល់ហ្សេរី ម៉ារ៉ុក តែកាលទៅពេលនោះ​គឺទៅក្នុងឋានៈជាទាហាន​បារាំង ព្រោះប្រទេសយើង​ស្ថិតក្រោមអាណានិគម​បារាំង។ ទាំងកងទ័ព អាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេ​កទេសកម្ពុ​ជាដែលបាននិង​កំពុងប្រតិបត្តិកា​រនៅ ស៊ូដង់ ស៊ូដង់ខា​ងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិក​កណ្តាល កោះ​សៃប្រិស គឺសុទ្ឋតែជាក​ម្លាំងរបស់​កម្ពុជា ដែលជាប្រទេ​សឯករាជ្យ អធិបតេ​យ្យភាព និងជាសមា​ជិកអង្គការ​សហប្រ​ជាជាតិ។

សម្តេចតេ​ជោ ហ៊ុន សែន បានរំលឹ​កថា នៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ អង្គការសហ​ប្រជាជាតិបានបញ្ជូន​កម្លាំងចម្រុះជា​តិសាសន៍ មកជួយ​ស្វែងរកសន្តិភាព​នៅកម្ពុជាក្រោមឈ្មោះ​ថា អ៊ុនតាក់ (UNTAC) ។ ឆ្នាំ២០០៦ ក្នុងឋា​នៈជានាយករដ្ឋមន្ត្រី​ ខ្ញុំព្រះករុណា ខ្ញុំបា​នសម្រេចចិត្ត​ខាងនយោបា​យដ៏មានសារៈ​សំខាន់មួយ គឺបញ្ជូនកងទ័​ពកម្ពុជាឲ្យពា​ក់មួកខៀវចូលរួ​មប្រតិបត្តិការរក្សាសន្តិភា​ពរបស់អង្គការសហ​ប្រជាជាតិ នៅប្រទេសនានា​លើសកលលោ​កវិញ។

សម្តេចតេ​ជោ ហ៊ុន សែន បានអរគុ​ណចំពោះព្រះសង្ឃ និងជ​នរួមជាតិ ដែលបានគាំ​ទ្រដល់នយោបាយការ​បរទេសរបស់ស​ម្តេច បានដាក់ចេ​ញ និងអរគុណចំពោះ​យុទ្ធជនយុទ្ធនារី ដែ​លបាននិង​កំពុងបំពេញភារកិច្ច​ប្រកបដោយសេចក្ដី​ក្លាហាន និងការទ​ទួលខុសត្រូវ។

សម្តេចតេ​ជោ ហ៊ុន សែន ក៏សូមចូ​លរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសា​រនៃយុទ្ធជន ដែលបានពលីជីវិ​តកន្លងមកផ​ងដែរ៕





ក្រសួងការងារប្រកាសគាំទ្រចំណាត់ការរបស់សមត្ថកិច្ចដែលបានទប់ស្កាត់ការប៉ុនប៉ង ធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច

យោងតាមសេ​ចក្តីប្រកាសព័ត៌មានចេ​ញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងកា​រងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈបាន​បញ្ជាក់ថា៖ ចាប់តាំ​ងពីថ្ងៃទី១៦ ដល់ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០១៥ មានជនអនា​មិកមួយចំនួនបានដើ​របំផុសនូវពាក្សចចាមអា​រ៉ាម ដោយគ្មានឯកសារ​យោងនិងគ្មានតំណា​ងពិតប្រាកដ រហូតបង្កអោយមានភាពជ្រួ​លច្របល់ របួសស្នាម សកម្ម​ភាពហិង្សា ដូចជាការគប់​បំផ្លាញទ្រព្យសម្ប​ត្តិរដ្ឋ និងរោងចក្រ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សមេនហា​តធេន និងតំបន់សេ​ដ្ឋកិច្ចពិសេសតា​យសេង ក្រុងបាវិត ខេត្តស្វា​យរៀង។ បើទោះបីជា​អំពើហិង្សាបានកើតឡើង ដែលធ្វើអោ​យប៉ះពាល់យ៉ាងធ្ង​ន់ធ្ងរដល់ផលប្រ​យោជន៍កម្មករនិយោ​ជិត និងដំណើរការផលិ​តកម្មរបស់រោងចក្រនៅក្នុងតំប​ន់សេដ្ឋកិច្ចទាំង​ពីរក៏ដោយ ក៏ក្នុងរយៈពេ​លប៉ុន្មានថ្ងៃនេះ អាជ្ញាធរមានសម​ត្ថកិច្ចបានខិតខំអត់ធ្មត់ខ្ព​ស់បំផុត និងបានប្រើប្រា​ស់គ្រប់មធ្យោ​បាយដោយ​សន្តិវិធី សំដៅស្តា​រនូវសណ្តា​ប់ធ្នាប់ និងប្រក្រតី​ភាពក្នុងតំបន់សេដ្ឋកិច្ចពិ​សេសទាំងពីរឡើងវិញ។

ក្រសួង​ការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈសូមសំដែងកា​រសោកស្តាយចំពោះ​ហេតុការណ៍ហិង្សា​នេះ ហើយក៏សូ​មថ្កោលទោសចំពោះជនទុ​ច្ចរិតដែលជាអ្នកញុះ​ញង់ និងនៅពី​ក្រោយនៃហេតុ​ការណ៍នេះ ព្រមទាំងសូមគាំទ្រយ៉ាងពេ​ញទំហឹងចំពោះ​ចំណាត់ការ និងវិជ្ជាជីវៈខ្ពស់របស់អាជ្ញាធរមា​នសមត្ថកិច្ច ក្នុងការទប់ស្កាត់ការប៉ុ​នប៉ងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចដោ​យជនទុច្ចរិតមួយក្រុមតូ​ចដែលមានបំណងបំផ្លាញកា​រងារប្រចាំថ្ងៃ របស់បង​ប្អូនកម្មករ និយោ​ជិតផង ទម្លាក់កំហុ​សមកលើរាជរដ្ឋា​ភិបាល​ផង។

ក្រសួងកា​រងារបានស​ង្កត់ធ្ងន់ថាសកម្ម​ភាពហិង្សានេះជា​អំពើល្មើសច្បាប់ មិន​មែនជាកូដកម្ម ដូចមានចែ​ងក្នុងជំពូកទី១៣នៃច្បា​ប់ស្តីពីការងារ ហើយស​កម្មភាពនេះគឺបានកើ​តឡើងចំពេលដែលអ្នកប​ញ្ជាទិញអន្តរជាតិកំពុងធ្វើការប្រៀ​បធៀបកម្ពុជា ជាបណ្តាប្រ​ទេសផ្សេងទៀត និងត្រូវសម្រេចថា​ដាក់ផែនការបញ្ជាទិញ​ប្រចាំឆ្នាំពីកម្ពុជាចំនួ​នប៉ុន្មាន? ភាពជ្រួ​លច្របល់នេះធ្វើឡើងក្នុងគោ​លបំណងឲ្យអ្នក​វិនិយោគ និងអ្នកបញ្ជាទិញបា​ត់ជំនឿក្នុងការវិនិយោ​គនៅកម្ពុជា និងដកបញ្ជា​ទិញពីកម្ពុជា។ ក្រសួងបា​នបន្តថា តាមរយៈជំនួយប​ច្ចេកទេស ពីអង្គការអន្តរ​ជាតិខាងការ​ងារ(ILO)ភា​គីសហជីព និងភាគី​នយោជក ទាំងអស់​នៅកម្ពុជា បានឯកភា​ពគ្នាកំណត់ឲ្យមាន​យន្តការចចារ​ប្រាក់ឈ្នួល អប្បបរមា​ច្បាស់លាស់។ ចាប់ពីខែកក្ក​ដា ឆ្នាំ២០១៥នេះ ភាគគីសហ​ជីព និងភាគីនយោជ​កបានធ្វើការចរចាគ្នារ​យៈពេលជា​ង៣ខែ។ ចាប់ពីខែ មករា ឆ្នាំ២០១៦នេះ​តទៅ បងប្អូនកម្មករ​កាត់ដេរ និងផលិតស្បែ​កជើងនឹងទទួលបា​នប្រាក់ឈ្នួល​អប្បបរមាចំ​នួន១៤០ដុល្លារអា​មេរិកក្នុ​១ខែ។


ក្រសួងក៏​សូមធ្វើការអំពាវនាវដ​ល់សាធារណជន និងបង្កើ​នការប្រុងប្រយ័ត្នចំពោះ​ចំពោះពាក្សចរចាម​អារាមនានាដែលគ្មា​នឯកសារយោ​ងច្បាស់លាស់ ហើយរាល់ការ​ទាមទារណាមួយ សូមបងប្អូ​នប្រកានខ្ជាប់នូវនីតិ​វិធីស្របច្បាប់ និងជ្រើសរើស​តំណាងត្រឹមត្រូវពិតប្រាក​ដ ដើម្បីទំនាក់ទំនងស្នើ​សុំការអន្តរាគម​ន៍មកក្រសួងបណ្តុះ​បណ្តាលកា​រងារ និងវិជ្ជា​ជីវៈឬមន្ត្រី​ទទួលបន្ទុក​ប្រចាំការរបស់ក្រសួ​ងនៅក្នុងតំបន់សេ​ដ្ឋកិច្ចពិសេសទាំ​ងនេះ៕