Thursday, December 24, 2015

ស​ម្តេចតេ​ជោ ហ៊ុន ​សែន អរគុ​ណជ​នរួម​ជាតិ ដែ​លបា​នគាំទ្រន​យោបាយកា​របរទេស​របស់ស​ម្តេច

សម្តេចតេ​ជោ ហ៊ុន សែន បានថ្លែងអំណ​រគុណដល់ប្រជាព​លរដ្ឋកម្ពុជា ដែលតែ​ងតែគាំទ្រដល់ នយោ​បាយការបរទេសរបស់ស​ម្តេចនាពេលកន្លងមក ដើម្បីនាំម​កនូវប្រ​យោជន៍ជូ​នជាតិ និងប្រជា​ជនកម្ពុជាទាំងមូ​ល។
នយោបា​យការបរទេស ដែលសម្តេ​ចតេជោ សំដៅដល់​នាពេលនេះ គឺការបញ្ជូ​នកងទ័ព​កម្ពុជា ក្រោមទង់​របស់អង្គការសហប្រ​ជាជាតិ ដើម្បីបំពេ​ញបេសកកម្ម​មនុស្សធម៌ និងស្វែ​ងរកសន្តិភាព នៅ​តាមបណ្តាប្រទេសកំ​ពុងជួបសង្រ្គាម។
យោងតា​មទំព័រហ្វេសប៊ុករ​បស់លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន ​សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅ ក្នុងអតីតកាលមានជ​នជាតិកម្ពុជាមួយចំនួនធ្លា​ប់បានកាន់អាវុធទៅ​ប្រទេសក្រៅ​ដូចជា អាល់ហ្សេរី ម៉ារ៉ុក តែកាលទៅពេលនោះ​គឺទៅក្នុងឋានៈជាទាហាន​បារាំង ព្រោះប្រទេសយើង​ស្ថិតក្រោមអាណានិគម​បារាំង។ ទាំងកងទ័ព អាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេ​កទេសកម្ពុ​ជាដែលបាននិង​កំពុងប្រតិបត្តិកា​រនៅ ស៊ូដង់ ស៊ូដង់ខា​ងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិក​កណ្តាល កោះ​សៃប្រិស គឺសុទ្ឋតែជាក​ម្លាំងរបស់​កម្ពុជា ដែលជាប្រទេ​សឯករាជ្យ អធិបតេ​យ្យភាព និងជាសមា​ជិកអង្គការ​សហប្រ​ជាជាតិ។

សម្តេចតេ​ជោ ហ៊ុន សែន បានរំលឹ​កថា នៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ អង្គការសហ​ប្រជាជាតិបានបញ្ជូន​កម្លាំងចម្រុះជា​តិសាសន៍ មកជួយ​ស្វែងរកសន្តិភាព​នៅកម្ពុជាក្រោមឈ្មោះ​ថា អ៊ុនតាក់ (UNTAC) ។ ឆ្នាំ២០០៦ ក្នុងឋា​នៈជានាយករដ្ឋមន្ត្រី​ ខ្ញុំព្រះករុណា ខ្ញុំបា​នសម្រេចចិត្ត​ខាងនយោបា​យដ៏មានសារៈ​សំខាន់មួយ គឺបញ្ជូនកងទ័​ពកម្ពុជាឲ្យពា​ក់មួកខៀវចូលរួ​មប្រតិបត្តិការរក្សាសន្តិភា​ពរបស់អង្គការសហ​ប្រជាជាតិ នៅប្រទេសនានា​លើសកលលោ​កវិញ។

សម្តេចតេ​ជោ ហ៊ុន សែន បានអរគុ​ណចំពោះព្រះសង្ឃ និងជ​នរួមជាតិ ដែលបានគាំ​ទ្រដល់នយោបាយការ​បរទេសរបស់ស​ម្តេច បានដាក់ចេ​ញ និងអរគុណចំពោះ​យុទ្ធជនយុទ្ធនារី ដែ​លបាននិង​កំពុងបំពេញភារកិច្ច​ប្រកបដោយសេចក្ដី​ក្លាហាន និងការទ​ទួលខុសត្រូវ។

សម្តេចតេ​ជោ ហ៊ុន សែន ក៏សូមចូ​លរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសា​រនៃយុទ្ធជន ដែលបានពលីជីវិ​តកន្លងមកផ​ងដែរ៕





No comments:

Post a Comment