Wednesday, January 20, 2016

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ជួបសំណេះសំណាល​ជាមួយនិស្សិតកម្ពុជា ទៅសិក្សា​នៅប្រទេសនូវែលហ្សេឡង់

ក៏ដូចជាពេលមុនៗដែរ តាមសំណើសុំរបស់និស្សិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំណេះសំណាល នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៦ ជាមួយនិស្សិតកម្ពុជាចំនួន ១៧ នាក់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរ និងការស្វាគមន៍ចំពោះអ្នកទទួលបានអាហារូបករណ៍ទាំងអស់ ថ្វីត្បិតតែមិនមែនជានិស្សិត តែសុទ្ធតែជាយុវជនដែលជាអនាគតរបស់ប្រទេសជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអាទិភាពទីមួយក្នុងអាទិភាពទាំង ៤ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដូចនេះការចេញទៅសិក្សានៅក្រៅប្រទេសរបស់យុវជន នឹងរួមចំណែកដ៏សំខាន់ក្នុងការកសាងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដោយត្រួសៗនូវព័ត៌មានសំខាន់ៗមួយចំនួន ជាអាទិ៍ ៖
សមិទ្ធិផល ៖ ឯកឧត្តមបានលើកឡើងពីសមិទ្ធិផលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន ពិសេសគឺ ៖

-កំណើនសេដ្ឋកិច្ចប្រមាណជាង ៧% ក្នុងរយៈពេល ២ ទស្សវត្សកន្លងមក ហើយទទួលបានការកោតសរសើរជាច្រើនពីបណ្តាប្រទេសផ្សេងៗ។
-ក្នុងឆ្នាំ ២០១៥ កម្ពុជាបាននាំចេញអង្ករប្រមាណកន្លះលានតោន។
-កម្ពុជាមានស្រូវដែលនៅសល់ជាង ៥ លានតោន ស្មើនឹងប្រមាណ ៣ លានតោនអង្ករ។ បច្ចុប្បន្នមានប្រទេសមួយចំនួនបានចូលមកធ្វើវិនិយោគលើផ្នែកម៉ាស៊ីនកិនស្រូវ ដូចនេះសង្ឃឹមថាការនាំចេញអង្ករក្នុងអនាគតនឹងកើនឡើង។

ទំនាក់ទំនងកម្ពុជា-នូវែលហ្សេឡង់ ៖
-ឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-នូវែលហ្សេឡង់ ពិសេសគឺជំនួយរបស់នូវែលហ្សេឡង់លើផ្នែកអភិរក្សអង្គរ កសិកម្ម កំចាត់មីន តុលាការខ្មែរក្រហម ហើយនិងការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន-នូវែលហ្សេឡង់។

ទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ ៖
-ឯកឧត្តមបានគូសបញ្ជាក់ពីការជួយឧបត្ថម្ភរបស់នូវែលហ្សេឡង់ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដែលមានប្រយោជន៍ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសសមាជិកថ្មីរបស់អាស៊ាន ហើយនិងការលុបបំបាត់គម្លាតរវាងប្រទេសសមាជិកចាស់ និងប្រទេសសមាជិកថ្មីរបស់អាស៊ាន។

ព័ត៌មានទូទៅ ៖ ឯកឧត្តមបានជម្រាបជូនអំពី ៖
-ព័ត៌មានមួយចំនួនអំពីសាកលវិទ្យាល័យនានានៅនូវែលហ្សេឡង់។
-សហគមន៍ខ្មែរ និងចំនួននិស្សិតនៅ ៖

     •  វីលីងតុន (Willington) មានប្រជាជនខ្មែរប្រមាណ ៣០០០ នាក់ និងនិស្សិតចំនួន ២០ នាក់ ក្នុងនោះ ១៨ នាក់ ជានិស្សិតអាហារូបករណ៍
     •  អូកលែន (Auckland) មានប្រជាជនខ្មែរប្រមាណ ៥០០០ នាក់ និងនិស្សិតចំនួន ៨៥ នាក់ ហើយភាគច្រើនជានិស្សិតអាហារូបករណ៍
     •  ក្រៃឆឺច (Christchurch) មានប្រជាជនខ្មែរប្រមាណ ២០០ នាក់ និងនិស្សិតចំនួន ១៥ នាក់។

ការផ្តាំផ្ញើ ៖ ឯកឧត្តមបានធ្វើការផ្តាំផ្ញើមួយចំនួន សំខាន់គឺ ៖
-យកចិត្តទុកដាក់ផ្សព្វផ្សាយពីសមិទ្ធផល និងសភាពការណ៍នៅកម្ពុជាជូនសហគមន៍ខ្មែរនៅនូវែលហ្សេឡង់ និងនិស្សិតបរទេស។
-ខិតខំរៀនសូត្រដើម្បីត្រលប់មកវិញចូលរួមអភិវឌ្ឍប្រទេសជាតិតាមវិស័យផ្សេងៗគ្នាក្នុងស្ថាប័នរដ្ឋ ក្នុងផ្នែកឯកជន។ល។
-ផ្សព្វផ្សាយអំពីការវិវត្តរបស់សហគមន៍អាស៊ាន
-យកចិត្តទុកដាក់ថែរក្សាសាមគ្គីភាព
-មានការប្រុងប្រយ័ត្នចំពោះការឃោសនាមួលបង្កាច់របស់អ្នកនយោបាយខ្លះ

-ក្នុងករណីជួបបញ្ហាផ្សេងៗ ឲ្យទំនាក់ទំនងជាមួយស្ថានទូតកម្ពុជានៅទីក្រុងខាន់បេរ៉ា ប្រទេសអូស្រ្តាលី៕



ពិធីចុះហត្ថលេខាលើប្រកាស​អន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្កើតក្រុមការងារ​សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការ

នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មានរៀបចំពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្កើតក្រុមការងារសម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរក្នុងក្របខណ្ឌការងារអប់រំ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន គ្រាដែលហត្ថលេខីក្នុងពិធីគឺត្រូវចុះដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ការបង្កើតក្រុមការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណអំពីបរិស្ថាន សំដៅប្រែក្លាយឥរិយាបថ ក៏ដូចជាទម្លាប់នៃការរស់នៅរបស់ប្រជាជនឱ្យមានការយល់ដឹងកាន់តែខ្ពស់ និងចូលរួមនៅកិច្ចគាំពារបរិស្ថាន (គុណភាពបរិស្ថាន) ការអភិរក្សជីវៈចម្រុះ (តុល្យភាពនៃប្រព័ន្ធអេកូឡូសុី) និងការរស់នៅដោយចីរភាព (តុល្យភាពនៃការអភិរក្សនិងការអភិវឌ្ឍន៍)៕​


អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពាវនាវឱ្យតំណាងរាស្រ្ត និងមន្រ្តីចំណុះ ចូលរួមបរិច្ចាគឈាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦

យោងតាម​សេចក្តីអំពាវ​នាវ របស់អគ្គលេខា​ធិការដ្ឋាន​រដ្ឋសភា ស្តីពីការអបរំ​ផ្សព្វផ្សាយ និង​ធ្វើការបរិច្ចាគ​ឈាម ជូនមជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ទៅ​តាមការស្ម័​គ្រចិត្ត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានអំពាវ​នាវដល់តំណាង​រាស្រ្ត និងមន្រ្តីចំណុះ​រដ្ឋសភានានា ចូលរួម​បរិច្ចាគឈាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ៨ ៣០នាទីព្រឹ​កតទៅ នៅសាលសន្និ​សីទទី២ នៃវិមាន​រដ្ឋសភា ៕

យោង​តាម​សេចក្តីអំពាវ​នាវនេះ អគ្គលេខា​ធិការដ្ឋាន​រដ្ឋសភាយ លឃើញថា ការបរិច្ចាគ​ឈាម គឺជាអំណោយ​មនុស្សធម៌​ដ៍ថ្លៃថ្លា ដើម្បីសង្រ្គោះជិវិតមនុ​ស្ស ដែលស្ថិតក្នុ​ងភាព​អាសន្ន ចាំបាច់ត្រូវកា​រឈាម។ ការបរិច្ចាគនេះ​ពុំធ្វើឲ្យទន់​ខ្សោយ ឬប៉ះពាល់ដល់​សុខភាពអ្នកបរិច្ចាគ​ឈាមបន្តិច​សោះឡើយ ផ្ទុយទៅ​វិញគឺជាគុណបុណ្យ​ដ៏ធំមួយ ដែលជា​កាយវិការជួយដល់​ញាតិមិត្ត​ជិតឆ្ងាយ ដែល​ត្រូវការឈាម​ដើម្បីសង្រ្គោះ​ជាតិ៕


ព័ត៌មានពាក់ព័ន្ធនឹងលោក ហ្កាដាហ្វី! «ប្រភពពី GNN»

ប្រជាជនលីប៊ីបានចោលសាច់ស្រវាឆ្អឹង ហើយមានការស្ដាយក្រោយ និងទម្លាយរឿងពិត១០យ៉ាងគួរឲ្យភ្ញាក់ផ្អើល កាលពី កាដាហ្វដឹកនាំ ដែលយើងមិនធ្លាប់បានដឹង..!!!
អតីតមេដឹកនាំលីប៊ី លោក ម៉ួម៉ា កាដាហ្វី (Muammar Gaddafi ) ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា ជាកំពូលមេដឹកនាំដ៏មានឥទ្ធិពល និងគ្រប់គ្រងអំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។
បន្ទាប់ ពីបានធ្វើបានដឹកនាំបដិវត្តន៍ដ៏ធំមួយធ្វើរដ្ឋប្រហារឡើងកាន់អំណាចកាលពីឆ្នាំ១៩៦៩មក លោក បានពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងប្រទេសលីប៊ី និងនៅស្ទើរទូទៅទាំងទ្វីបអាហ្វ្រិកអស់រយៈពេលដល់ទៅ ៤១ឆ្នាំ។ ប៉ុន្តែបើយោងតាមការបើកកកាយការពិតទាំង១០យ៉ាងនេះ នឹងធ្វើឲ្យលោកអ្នកហាក់ដូចជាមិន ចង់ជឿសោះ។ សូមស្តាប់ទាំងអស់គ្នា៖
១ ក្នុងរបបកាដាហ្វី មានការស្មើភាពគ្នាក្នុងសិទ្ធិលំនៅដ្ឋាន៖ នៅក្នុងសៀវភៅមួយរបស់លោក កាដាហ្វី ផ្ទាល់ ឈ្មោះថា Gaddafi’s Green Book ដែលត្រូវបានបោះពុម្ពឡើងកាលពីឆ្នាំ ១៩៧៥ បានសរសេរ ថា ផ្ទះសំបែងមានសម្រាប់មនុស្សទាំងអស់គ្នា ដូចនេះ វានឹងមិនត្រូវបានគ្រប់គ្រង ឬបំពានដោយអ្នកណាម្នាក់ឡើយ។
២ សេវាកម្មអប់រំ និងសុខាភិបាលក្នុងប្រទេសលីប៊ីមិនត្រូវបានគិតថ្លៃទេ(Free)៖ ក្នុងរបបរបស់លោកកាដាហ្វី វិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង ហើយវាមានការរីកចម្រើនជាងគេ
បំផុតក្នុងចំណោមប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។ ប្រជាជនលីប៊ីគ្រប់រូបក៏មានសិទ្ធិទទួលបានការឧបត្ថម្ភ ការព្យាបាលជំងឺ និងការអប់រំនៅក្រៅប្រទេសស្មើៗគ្នាផងដែរ។
៣ កាដាហ្វីជាមេដឹកនាំយកចិត្តទុកដាក់គម្រោងប្រព័ន្ធធារាសាស្ត្រខ្លាំងជាងគេបំផុត ក្នុងចំណោមមេដឹកនាំទាំងអស់ក្នុងពិភពលោក។ លោកបានធ្វើប្រព័ន្ធស្រោចស្រប់ទាំងអស់នៅលីប៊ីមានភាពរីកចម្រើនយ៉ាងខ្លាំងស្ទើរទូទាំងប្រទេស ដែលគេហៅថា ”the eighth wonder of the world”
  សម្រាប់ការធ្វើការរកស៊ីលើវិស័យកសិកម្មត្រូវបានលើកទឹកចិត្តខ្លាំង៖ សម្រាប់ប្រជាជនលីប៊ីដែលមានបំណងចង់ធ្វើកសិកម្ម ពួកគេនឹងទទួលបានផ្ទះ ដីកសិកម្ម និងគ្រាប់ពូជគ្រប់ប្រភេទពីរដ្ឋាភិបាលដោយឥតមានបង់ថ្លៃអ្វីឡើយ។
  ស្ត្រីលីប៊ីដែលទើបនឹងសំរាលកូនរួចគ្រប់ៗរូប ត្រូវទទួលប្រាក់ឧបត្ថម្ភ៥,០០០ដុល្លារពីរដ្ឋ។
៦ ការប្រើប្រាស់អគ្គិសនីនៅលីប៊ីមិនត្រូវបានគិតថ្លៃទេ(Free)
៧ តម្លៃប្រេងសាំងក្នុងប្រទេសលីប៊ីទាបបំផុត គឺត្រឹមតែ១លីត្រ០.១៤ដុល្លារ១៤សេន ប្រហែលជា៥០០រៀលប៉ុណ្ណោះ។
៨ កាដាហ្វីពង្រឹងវិស័យអប់រំលីប៊ីស្ទើរដល់កំពូល៖ កាលពីមុនរបបកាដាហ្វីប្រជាជនលីប៊ីមានតែ២៥%ប៉ុណ្ណោះដែលចេះអានអក្សរបាន ប៉ុន្តែនៅក្នុងរបបរបស់លោកមានប្រជាជនលីប៊ី៨៥%ចេះអានអក្ស ក្នុងនោះមាន២៥%មានសញ្ញាប័ត្រមហាវិទ្យាល័យ។
៩ លីប៊ីមានធនាគាររដ្ឋផ្ទាល់ខ្លួន (State Bank)

១០ កាដាហ្វីជាមេដឹកនាំលីប៊ីដំបូងគេដែលបានណែនាំឲ្យប្រើប្រាស់រូបិយប័ណ្ណកាក់មាស (gold dinar) ក្នុងប្រទេស និងនៅតំបន់ទាំងមូល ដើម្បីគ្រប់គ្រងបម្រែបម្រួល នៃលុយដុល្លារក្នុងទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ។ លោកកាដាហ្វី ត្រូវបានគេសម្លាប់ក្នុងវ័យ៦៩ឆ្នាំ នៅក្នុងទីក្រុង ហ្ស៊ឺត (Sirte) ប្រទេសលីប៊ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។


ក្រុមការ​ងារចំពោះកិច្ចបញ្ចប់​ការពិនិត្យ ផ្តល់យោបល់​លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដើម្បីបម្រើផល​ប្រជយោជន៍កម្មករ សហជីព និងនិយោជក

ក្រុមការងារចំពោះកិច្ច នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន និង ឯកឧត្តម សុន ឆ័យ អនុប្រធាន បានបញ្ចប់ការប្រជុំពិនិត្យ សិក្សា ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព នៅព្រឹកថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបប្រជុំគ្នាចំនួនបីលើក ក្នុងការពិនិត្យលើសំណើ សំណូមពរ ទំាងឡាយ ពីភាគី ពាក់ព័ន្ធ ក្នុងការកែលម្អរ សេចក្តីព្រាងច្បាប់ស្តីពីសហជីព ។

ក្រោយជំនួបពិភាក្សាជា លើកទី៣ នាព្រឹកថ្ងៃទី១៩ ខែមករា នៅវិមានរដ្ឋសភា ឯកឧត្តម សុខ ឥសាន និង សុន ឆ័យ បានជម្រាបពីលទ្ធផល នៃកិច្ចប្រជុំថា ក្រុមការងារចំពោះកិច្ច បានសម្រេចលទ្ធផលជាវិជ្ជមានតាមសំណើដែលទទួលបានពីអ្នកពាក់ព័ន្ធ ក្នុងនោះមានមកពីខាងសហជីព និងខាងនិយោជក ជាដើម។

ឯកឧត្តមទំាងពីរបានគួសបញ្ជាក់ថា កិច្ចពិភាក្សានាពេលកន្លងមក បានឈរលើគោលការណ៍ច្បាប់ ដែលមានជាធរមាន ដូចជាច្បាប់ធម្មនុញ្ញ ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ និងលេខ៩៨ ជាដើម។ យើងបានជជែកគ្នា ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់កាន់តែល្អ មានគតិយុតគ្រប់គ្រាន់ក្នុងការធានាផលប្រយោជន៍កម្មករ កម្មការិនី សហជីព និងនិយោជក

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពូក និងចែកចេញជា១០០មាត្រា។ កន្លងមក ក្រុមការងារចំពោះកិច្ចបានទទួលសំណើចំនួន២១ចំនុច ពីខាងសហជីព និង៧ចំនុច ពីខាងនិយោជក ក្នុងការកែលម្អរលើសេចក្តីព្រាងច្បាប់នេះ។ គណៈកម្មការចំពោះកិច្ច បានជួបគ្នាចំនួន៣លើក ដើម្បីពិភាក្សា ផ្តល់យោបល់ លើសំណើរ សំណូមពរ ទំាងអស់នោះ ។ ជំនួបលើកទី១ ធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ដោយសម្រេចបាន២ចំណុច។ ចំណែកឯជំនួបលើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយសម្រេចបាន៧ចំណុច ហើយចំនុចនៅសល់ត្រូវបាន សម្រេចនៅក្នុងជំនួបលើកទី៣ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។


ឯកឧត្តម សុខ ឥសាន និង សុន ឆ័យ បានបញ្ជាក់ដូចគ្នាថា ការជួបជជែកគ្នាលើសំណើនានា បានបញ្ចប់មែន តែដើម្បីឲ្យមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធផ្សេងៗទៀត ក្រុមការងារចំពោះកិច្ច គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈ លើសេចក្តីព្រាងច្បាប់នេះ នាពេលខាងមុខ បន្ថែមទៀត៕



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកពីការចរចាស្វែងរកសន្តិភាព ជាមួយអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ

យោងតា​មទំព័រហ្វេសប៊ុករ​បស់សម្ដេចតេជោ ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៦នេះ ថ្ងៃនេះជាថ្ងៃខួបទី២៨ ឆ្នាំ នៃការចរចារសន្តិភាពរដំណាក់កាលទី២ រវាងអតីតព្រះ​មហាក្សត្រ​កម្ពុជា សម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃកម្ពុជា (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨៨- ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦)
សម្តេច​តេជោ ហ៊ុន សែនបានសរសេ​រនៅលើ Facebook របស់សម្តេចនូវ​ខ្លឹមសារដូចត​ទៅនេះ
ជនរួមជាតិនិង​យុវជនជាទី​ស្រឡាញ់!
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាស​នេះជម្រាបជូនអំពី​ព្រឹត្តិការណ៍នៃថ្ងៃ​ប្រវត្តិសាស្រ្ត​សំខាន់ៗមួយចំនួននៃការ​ចាប់បដិសន្ឋិសន្តិភាព​នៅកម្ពុជា។ ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាព​រដំណាក់កាលទី២ រវាងអតីតព្រះ​មហាក្ស​ត្រកម្ពុជា     សម្តេចព្រះ នរោត្តម សីហនុ និង ខ្ញុំព្រះករុណា នៅ Saint -Germainen-Laye។ ការចរចារ​លើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois, ប្រទេស​បារាំង ដែលបាន​ចេញជាសេចក្តីប្រកាស​រួមក្នុងការស្វែងរក​សន្តិភាពពិប្រាក​ដសម្រាប់កម្ពុជា។ កិច្ចចរចារពេ​ញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាព​រួមដើម្បីរក​ដំណោះស្រាយ​ផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់​សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះ​ករុណា និងអតីស​ម្តេចព្រះនរោត្តម សីហនុ។
ទោះបីពេលនោះ សាធារណះរដ្ឋ​ប្រជាមានិត​កម្ពុជា គ្រប់គ្រងទឹកដី និងប្រជាពល​រដ្ឋជាង៩០%ក៏ដោយ ក៏ចំពោះរូប​ខ្ញុំគឺបានគិត​ច្បាស់ថា ត្រូវតែស្វែង​រកសន្តិភាពអោយបានសម្រាប់​កម្ពុជា ហើយត្រូវទទួលយកបងប្អូ​នជនភៀសខ្លួននៅតាម​ជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់​មករស់នៅក្នុងប្រទេ​សវិញ។ ខ្ញុំបានសម្រេចចិត្តថា ត្រូវតែបញ្ចប់​សង្រ្គាមបង្ហូរឈាមខ្មែ​រ ទោះបីការចរចារពេលនោះជួ​បនិងការលំបាក​និងត្រូវចំណាយពេល​ច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារព្រោះវាល្អប្រសើ​រជាងការប្រយុទ្ឋគ្នា​លើសមរភូមិយោធាដែល​ធ្វើឱ្យឈាមខ្មែ​រហូរមិនចេះចប់។
ខ្ញុំបានធ្វើការសម្រេច​ចិត្តដែលកម្ពុជាបានទទួលផលចំណេញ និងឈ្នះទាំងអស់​គ្នាមកទល់សព្វថ្ងៃ។ សុខទុក្ខ​និងការរស់នៅរបស់​ប្រជាពលរដ្ឋកាល​ពី ២៨ ឆ្នាំមុន និងការស់នៅ​សព្វថ្ងៃគឺបានបញ្ជាក់​ច្បាស់ថា សន្តិភាព បានផ្តល់ឱកាស​ដល់ពលរដ្ឋ និងរាជរដ្ឋាភិបាល​ក្នុងការកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិយើងកាន់តែរីកលូត​លាស់ទៅមុខ។ ខ្ញុំព្រះ​ករុណាខ្ញុំ សូមអរគុណ​ជនរួមជាតិដែលបាន​ចូលរួមថែរក្សាការពារ​សន្តិភាពក្នុងប្រទេស​យើងមកទល់សព្វ​ថ្ងៃនេះ៕







ផឹកស្រាមុខឆាប់ក្រហមងាយប្រឈមនឹងជំងឺ ២ ប្រភេទ


បើយោងតាមលោកបណ្ឌិត Nguye Duy Thinh (ជាអ្នកជំនាញជីវវិទ្យា និងផ្នែកចំនីអាហារនៃម ហា​វិទ្យា​​ល័យ ហានណូយ) បានពន្យល់ថា មនុស្សមួយ​ចំនួនដែលមាន​រោគសញ្ញាពណ៌ក្រហមនៅតាមក​ញ្ចឹង​​ក ឬនៅលើមុខ មានន័យថាសសៃឈាមកំពុងតែត្រូវបានប្រមូលផ្តុំទៅដោយជាតិស្រវឹងខ្ពស់បំផុត។ ដំណាក់កាល​នេះអ្នកគួរតែឈប់ទទួលទាន​គ្រឿងស្រវឹងបន្តទៀត ព្រោះវាអាច​បណ្តោលមកពីការ​បង្ក​ជំងឺ ២ ប្រភេទ។
ងាយនឹងកើតជំងឺថ្លើម
ការទ​ទួលទានគ្រឿងស្រវឹងបណ្តោលឲ្យប៉ះពាល់ដល់ថ្លើម នេះជាផ្នែកមួយដែលបង្កឲ្យមានជំងឺកើនឡើង និងអាចធ្វើឲ្យស្លាប់មកពីជំងឺថ្លើម។ អ្នកទទួលទានគ្រឿងស្រវឹងច្រើន នឹងទទួលទានរយៈពេលយូរឆ្នាំអាចមានផលវិបាកធ្ងន់ធ្ងរបំផុតនៅលើថ្លើម។ ភាគច្រើនដែលគេតែងតែឃើញកើតមានឡើង​គឺ​ជំងឺក្រិនថ្លើមរ៉ាំរ៉ៃ។ សញ្ញានៃជំងឺនេះគឺធ្វើឲ្យ​អ្នកជំងឺចង់ក្អួត, ហើមសន្លាក, ឈឺពោះ, ហត់អស់កំលាំង​។ ​គ្រឿង​ស្រវឹងស្ថិតនៅក្នុងចំណាត់ថ្នាក់ទីពីរនៃជំងឹក្រិនថ្លើមប្រភេទ B ។ អ្នកជំងឺនេះភាគច្រើនអាចស្លាប់ដោយសារការហូ​រ​ឈាមក្រពះ, ពោះវៀន, ជំងឺរីងរៃ, មហារីកថ្លើមធ្ងន់ធ្ងរ។
សម្ពាធ​​ឈាមងាយនឹងឡើងខ្ពស់
ក្រុមអ្ន​កស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិ (ប្រទេសកូរ៉េខាងត្បូង) បានប្រមូល​ទិន្នន័យពីមនុស្ស 
១,៧​០០​​ នាក់ ហើយបានរកឃើ្ថាមនុស្សជាញឹកញាប់មានមុខពណ៌ក្រហមក្រោយពេលផឹកគ្រឿងស្រវឹងទំនងជាមាន​សម្ពាធឈាមខ្ពស់ជាងអ្នកធម្មតា ២,២៧ ដង។ មនុស្សមាន​មុខក្រហមពេលទទួល​ទាន​គ្រឿងស្រវឹង និងញ៉ាំការ៉េមជាញឹកញាប់អាចមានហានិភ័យនៃសម្ពាធឈាមកើនឡើងខ្ពស់ជាងអ្នកដទៃ។
ខាងក្រោមនេះគឺជាអនុសាសន៍​មួយចំនួនសម្រាប់អ្នកទទួលទាន​គ្រឿងស្រវឹងច្រើន៖
– កុំងូតទឹកភ្លាម​ៗបន្ទាប់បីស្រវឹង៖ ព្រោះវាធ្វើឲ្យមានលំហូរ​នៃបរិមាណជាតិស្ករដ៏​ច្រើននៅក្នុងរាងកាយ ហេតុនេះ​ការកាត់បន្ថយបរិមោណនៃ​ជាតិស្ករក្នុងឈាម​នាំឲ្យមានបញ្ហារំញោច, ការទទួល​កំដៅមិន​គ្រប់​គ្រាន់អាចធ្វើឲ្យដាច់សសៃឈាមខួរក្បាល, សសៃឈា​មបេះដូ​ងត្រូវចុះ​ថយ។
– កុំពិសាគ្រឿងស្រវឹង​មុនពេលមិនទាន់ហូប​អា​ហារ៖ នៅពេលឃ្លាន​បរិមាណទឹកអាស៊ីត​នៅក្នុងក្រពះបាន​កើនឡើង រួមបញ្ចូលទាំងជា​តិអាកុលនៅក្នុងស្រាបៀរនឹងធ្វើ​ឲ្យអ្នកកាន់តែធ្វើ​ឲ្យក្រពះមិនស្រួល។
– កុំផឹកតែភ្លាមៗក្រោយពីទទួលទាន​គ្រឿងស្រវឹង៖ សមាសភាគអាចធ្វើការច្រោះជាតិស្រវឹងនៅក្នុងស្រពេះយ៉ាងឆាប់រហ័ស និងបង្កឲ្យមានការខូចខាត​ដល់ក្រពះថែមទៀត៕


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន​បើកកិច្ចប្រជុំ​ការងារ​បច្ចេកទេស​សម្រាប់កម្ម​វិធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសា​ធារណៈ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅព្រឹកថ្ងៃ​ទី​១៨​ ខែមករា ឆ្នាំ ២០១៦កន្លងទៅនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ច-ប្រ​ជុំ​ ក្រុមការងារបច្ចេក​ទេសសម្រាប់កម្មវិធី​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (Public Financial Management Technical Working Group “PFMTWG”) ក្រោម​អធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងា​រ​កែ​ទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និងមន្ត្រី ពីគ្រប់ក្រសួង /ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រម ទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ។

កិច្ចប្រ​ជុំក្រុមការ​ងារបច្ចេកទេស “PFMTWG” គឺជាយន្ត​ការសម្របសម្រួល​មួយក្នុង ចំណោម​យន្តការ សម្រប​សម្រួលថ្នាក់ជាតិ​ទាំង១៩ របស់​រាជរដ្ឋាភិ​បាលដែលបាន​បង្កើតឡើងសម្រាប់តាមដាននិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា លើការងារត្រួតពិនិត្យ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយជាផ្លូវការ និងជាសាធារណៈនូវរបាយការណ៍សកម្មភាពកែ ទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់គ្រប់ក្រសួង-ស្ថាប័នដែលបានអនុវត្តន៍កម្លងមក ។

យោងតាមសេចក្តីប្រកាសព័ត៌មាននោះក៏​បានឱ្យដឹងដែរថា ប្រធានបទ៤ត្រូវបានលើក​យកមក​ពិ​ភា​​ក្សា៖ ១-ត្រួតពិនិត្យរបាយ​​ការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ ២-ការវាយ​តម្លៃលើប្រព័ន្ធគ្រប់​គ្រង ហិរញ្ញវត្ថុ​សាធារណៈកម្ពុជា ដោយប្រើក្របខ័ណ្ឌរង្វាស់​សមិទ្ធកម្មរបស់​កម្មវិធីគណនេយ្យភាពហិរញ្ញវត្ថុ និងការចំណាយសាធារណៈ (PEFA) ៣- ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី៣សម្រាប់ កម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និង៤- របៀបវារៈពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ តំណាងដៃគូ​អភិវឌ្ឍន៍ក៏បានវាយតម្លៃថា កម្មវិធីមានវ​ឌ្ឍនភាពគួរជាទីមោទនៈ និងបានថ្លែងសាទរដល់​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំកិច្ចប្រជុំ​ពិគ្រោះយោបល់ និងត្រៀម​រៀបចំកិច្ចប្រ​ជុំប្រចាំ​ឆ្នាំនាពេល​ខាងមុខ និង​បានផ្តល់អនុសាសន៍​កែលម្អមួយ​ចំនួនលើ​កិច្ចការងារ​កែទម្រង់​កន្លងមក ក្នុងនោះ​រួមមាន ការងារ​ត្រៀមរៀបចំ​ដាក់ឱ្យអនុវ​ត្តប្រព័ន្ធព័ត៌មាន​វិទ្យាសម្រាប់កា​រគ្រប់​គ្រងហិរញ្ញវត្ថុ ក៏ដូចជា​កិច្ចដំណើរ​ការនៃការកែទម្រង់ប្រព័ន្ធថវិកាផងដែរ។
                                                                           
នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ និងណែនាំជាវិធានការណ៍ សម្រាប់អនុវត្តបន្ត​ បន្ទាប់ពីបានប្រមូលនូវធាតុ​ចូលសំខាន់ៗបន្ថែម និងអនុម័តរួមគ្នាលើគោលការណ៍ និង ខ្លឹមសារអនុវត្តបន្ត។


ទស្សនៈ ដោយ៖ ពង្ស សុក្រឹត្យ «សមិទ្ធផលពិត ឆ្លុះបញ្ចាំងនូវ​ភាពជោគជ័យ»

តាម​ទស្សនៈរបស់​អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ បាន​កត់​សម្គាល់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​​ កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ក្លា កៀគរបានការចាប់អារម្មណ៍​គាំទ្រពី​សាធារណជន​ ដាច់​ឆ្ងាយ​ពី​គណបក្ស​ប្រឆាំង​ ទាំង​ទិដ្ឋភាព​ចិត្តសាស្ត្រនយោបាយ​ និង​ប្រជា​ប្រិយភាព​ ហើយ​សង្ឃឹម​យ៉ាង​មុត​មាំ​​ថានឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​នៅ​ពេល​​បោះ​ឆ្នោត​នា​អាណត្តិ​ទី​៦​​ ខាង​មុខ​នេះ​។
អ្វី​ដែល​ជាតឹក​តាង​បញ្ជាក់​ពី​ក្តី​សង្ឃឹម​នេះ​ គឺ​ផ្អែក​ទៅ​លើ​ជោគជ័យ​ជាបន្ត​បន្ទាប់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​​ស៊ី​ជម្រៅ​​នូវ​អត្តចរិត​​របស់មន្ត្រី​​គណបក្ស ​ដោយ​ផ្អែក​​​​តាម ​អភិក្រម ឆ្លុះ​កញ្ចក់ មុជ​ទឹក ដុស​ក្អែល និង​​ព្យាបាល  និង​បម្រើ​​ប្រជាពលរដ្ឋ​​អោយ​បាន​​ដិត​ដល់​។
​សន្និបាតគណៈ​កម្មាធិការ​កណ្តាល​គណបក្ស​​ប្រជាជន​​កម្ពុជា ​រយៈពេល​ពីរ​ថ្ងៃ​កាល​ពី​សប្តាហ៍​​កន្លង​ទៅ​នេះ ​ ដែល​ជា​ក្បាល​ម៉ាស៊ីន​នយោបាយ​ស្នូល​ បាន​ដាក់​ផែន​ការ​យុទ្ធ​សាស្ដ្រ ​​ដើម្បី​​កសាង​​ប្រជាប្រិយភាព​​​របស់​គណបក្ស​ ឲ្យ​កាន់​តែ​មាន​ទំនុក​​​ចិត្ត​ពី​ប្រជាពលរដ្ឋថែម​ទៀត​​ ជាពិសេស​ការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ និងប្រាក់​បំណាច់​គោល​របស់​កម្មករ​​ឲ្យ​បានសម​រម្យ​ ​​ស្រប​ទៅ​តាម​ទំហំ​នៃ​ការ​រីក​ចម្រើននៃ​សេដ្ឋកិច្ច​ជាតិ។​ អង្គសន្និបាត​​ក៏បាន​លើក​នូវ​​យុទ្ធ​សាស្ត្រ​ថ្មីៗ​ជាច្រើន​ទៀត​ ​​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​នៅ​​ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ឆ្នាំ​២០១៨ ផង​ដែរ​។
ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ​​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​សំយោគ​​បញ្ហា ​ហើយ​​ដាក់​ចេញ​ជា​ផែន​ការ​នយោបាយ​សម្រាប់ឈាន​ទៅ​រក​ជ័យ​ជំនះ​​។​ គេ​មិន​​អាច​និយាយ​​បា​ន​ថា​ ភាព​បត់​បែន​ទាន់​​សភាពការណ៍​ ​របស់​គណបក្ស​​ពោរពេញ​ដោយ​បទពិសោធន៍​​មួយ​នេះ​ ជាការ​រត់​តាម​គោល​នយោបាយ​របស់​គណបក្ស​ណាមួយ​នោះ​ទេ​ សំខាន់​​គឺ​គណបក្ស​ប្រជាជន​​​បាន​ដាក់​ផែនការ​​តម្លើង​ប្រាក់ខែ​ ទាំង​សម្រាប់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ទាំង​សម្រាប់​កម្មករ​រោង​ចក្រ​ឲ្យ​បាន​​ដល់​ចំណុច​ដែល​ពួកគេ​ចង់​បាន​រហូត​ដល់​ឆ្នាំ​២០១៨។ ​ទាំងនេះគឺជា​ចំណុច​គន្លឹះ​ដែល​គណបក្ស​​កាន់​អំណាច​យល់​ថា​ឆ្នាំ​២០១៨ គឺ​ជា​ឱកាស​ល្អ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ដោយ​សារ​​តែ​​គណបក្ស​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​ទាំង​នេះ​ ដើម្បី​ឲ្យ​ស្រប​ពេល​នឹង​ការ​បោះ​ឆ្នោត​សកល​​។ ប្រសិន​​បើ​ ​​ផែនការនេះ​សម្រេច​ជោគជ័យ​នោះ​ ​ផលវិជ្ជមាន​ពិត​ជា​លេច​ចេញ​ពី​ទឹក​ចិត្ត​​អ្នក​បោះឆ្នោត​​ក្នុង​​ការ​ផ្តល់​សក្តានុពល​ជ័យ​ជំនះ​ជាក់​ជាមិន​ខាន​។
ម្យ៉ាង​ទៀត​ លោក​ ហ៊ុន សែន​ កំពុងតែទទួលបាន​ការគាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​ទូទៅ​យ៉ាង​ខ្លាំង​ ចំពោះឥរិយាបថរបស់​លោក​ ​ក្នុង​ការ​ធ្វើទំនាក់ទំនងដោយផ្ទាល់ និងមិនរើសអើង​ចំពោះ​មនុស្ស​ទូទៅជាសាធារណៈ​តាម​រយៈ​ឧបករណ៍នយោបាយថ្មី គឺបណ្តាញផ្សព្វផ្សាយសង្គម Facebook​។ តាម​ការ​ប្រមើមើល​របស់ក្រុម​អ្នកវិភាគ​ និង​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ថា​ ទំនោរ​នៃ​ដំណើរ​ការប្រើប្រាស់​​ឧបករណ៍នយោបាយថ្មីនេះ​ លោក ហ៊ុន សែន គឺមានឥទ្ធិពល​ និង​ភាព​វិជ្ជមាន​ខ្លាំង​​ដល់​ដំណើរ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ក្នុងជីវិតនយោបាយរបស់លោកជាថ្មី​ម្តងទៀត។
ទន្ទឹម​គ្នា​នឹង​ស្ថាន​ភាព​របស់​គណបក្ស​ប្រឆាំង​ កំពុង​តែ​មាន​ភាព​ច្របូក​ច្របល់​ បែក​ខ្ញែក​កម្លាំង​​ប្រៀប​ដូច​ជាពស់​ដាច់​ក្បាល​ ដាច់​កន្ទុយ​ ក្រុម​អ្នក​តាម​​ដានស្ថាន​ការណ៍​​នយោបាយ​បាន​​​វាយ​តម្លៃ​ទៀត​ថា​ គណបក្ស​មួយ​ដែល​មាន​មេបក្ស គ្មាន​ទស្សនៈវិស័យ​នយោបាយ​ដឹក​នាំ​ច្បាស់​លាស់​​​ គ្មាន​ចរិត​ទទួល​ខុសត្រូវ​ចំពោះ​មុខ​បញ្ហា​ដែល​កើត​មាន​ឡើង​​ គឺ​មិន​យូរ​ឡើយ​គណបក្ស​នោះ​នឹង​ត្រូវ​រលាយ​។​ ម្យ៉ាង​ទៀត​ មក​ដល់​ពេល​នេះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រឆាំង​​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​អំណាច​ រវាង​មេបក្ស​ដែល​​មិន​ហ៊ាន​ចូល​ស្រុក​ និង​មេបក្ស​នៅក្នុង​ស្រុក​ ហើយ​មេបក្ស​ដែល​នៅក្នុង​ស្រុក​ កំពុង​ប្រើ​យុទ្ធសាស្ត្រ​ «ច្រេះស៊ីដែក» ក្នុង​គោល​បំណង​​ក្តោប​យក​គណបក្ស​សង្គ្រោះជាតិ​ទាំង​មូល​ជា​របស់​​ផ្តាច់​មុខ​តែម្តង​។​​​​​
បើ​ក្រឡេក​មើល​ប្រវត្តិ​របស់​លោក​ កឹម សុខា​ កាល​ពី​អតី​តកាល ចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក​​ ប្រជាពលរដ្ឋ​ និង​អ្នក​នយោបាយ​ ​អាចដឹង​​យ៉ាង​ច្បាស់​ថា​ លោក​ កឹម​ សុខា​ ពិត​ជា មនុស្ស​​​ម្នាក់​​ដែល​​គ្មាន​​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​​វត្ត​មាន​របស់​លោក​ កឹម សុខា​ ជាសកម្មជន​នៅក្នុង​បក្ស​​នយោបាយ​ណា​មួយ​ហើយ​ គឺ​បក្ស​​នយោបាយ​នោះ​នឹងបែក​បាក់ រលំ​​រលាយ ​ជាក់​ជាមិន​ខាន។​
ក្នុង​ដំណាក់កាល​ដែល​មេបក្ស​ប្រឆាំង​កំពុង​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ ដូច​ពេល​នេះ​​ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ លោក​ កឹម សុខា​ កំពុង​តែ​ធ្វើ​ការ​ស្ទាប​ស្ទង់ ​ក្នុង​ការ​ឡើង​កាន់​កាប់អំណាច​ជា​មេបក្ស​​ផ្តាច់​មុខ​ផង​​ និង​ចង់​បាន​តួនាទី​ជាប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគតិច​នៅក្នុង​រដ្ឋ​សភា​ផង​ ព្រោះ​ត្រូវ​ទទួល​បាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី​ ពិសេស​ជាង​នេះ​ទៀត​ លោក​ក៏​នៅ​តែ​ចង់​បាន​តំណែង​ជាអនុប្រធាន​ទី​១​នៃ​រដ្ឋ​សភា​ដដែល​ ដូច្នេះ​ហើយ​ ទើប​គេ​ឃើញ​លោក កឹម សុខា​ កំពុង​ថ្នម​សភាព​ការណ៍​​របៀប​យក​ចិត្ត​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​មិន​ហ៊ាន​ចេញ​មុខ​ប្រតិកម្ម​ ឬរិះគន់​ដូច​ពេល​មុនៗឡើយ​ ឬ​ប្រហែល​ជាអាច​ មាន​ការ​ណែនាំ​ពី​អ្នក​នយោបាយ​ណា​ម្នាក់​ ឲ្យ​ផ្អាក​ការ​រិះគន់​ បក្ស​កាន់​អំណាច​មួយ​រយះ​សិន​​ក៏ថា​​បាន​ ព្រោះ​នេះ​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ​។​
ក្រុម​អ្នក​វិភាគ​ក៏​បាន​លួច​ខ្សឹប​​ផង​ដែរ​ថា​ លោក​ កឹម សុខា​ អាច​ជាកូន​ជឹង​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​បញ្ជូន​ឲ្យ​បង្កប់​ខ្លួន​ក្នុង​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ឈាន​ទៅ​កាន់​កាប់​គណបក្ស​ប្រឆាំង​ និង​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​គណបក្ស​នេះ​​​ជ្រួល​ច្របល់​ ដើម្បី​បំបែក​សម្លេង​ពី​​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​សកម្មជន​របស់​បក្ស​មួយ​នេះ​ ចាកចេញ​ជា​ហូរហែរ​​ទៅ​គណបក្ស​ថ្មីៗ​ដែល​ទើប​ប​ង្កើត​​។​
គេនៅចាំ​បាន​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា​ មក​ដល់​ពេល​នេះ​គឺ​នៅ​​មិន​ទាន់​រំលាយ​នៅឡើយ​ទេ​ ហើយ​បក្ស​មួយ​នេះ​កើត​ឡើង​បាន​ ក៏​ធ្លាប់​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​ទាំង​ថវិកា​ និង​ទីតាំង​ធ្វើ​សមាជ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ផង​ដែរ​។​

 បើគ្រប់​សមរភូមិ​​ត្រូវ​បាន​វាយ​បំបាក់​​​ទាំង​លើ​សាធារណៈមតិ​ជាតិ​ និង​លើ​ឆាក​អន្តរជាតិ​ បាត់​បង់​​នូវ​ការ​គាំ​ទ្រ​ ទាំង​ស្មារតី​ និង​ថវិកាបែប​នេះ​ទៅហើយ​ តើ​​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះជាតិ​ នឹង​ត្រូវ​បញ្ចប់​នៅ​អាណត្តិ​ក្រោយ​នេះ​ឬយ៉ាង​ណា​? ​តើ​ជំរុំ​ព្រះអាទិត្យ ពិត​ជា​កំពុង​​​បាត់​បង់​នូវ​ពន្លឺ​បន្តិច​ម្តង​ៗ​​ ប្រៀ​ប​ដូចសុរិយា​អស្តង្គតដូច​លោក​គ្រូ​ហោរាសាស្ត្រថៃ​បាន​​ទោះ​ទាយ​​កាល​ពី​ដើម​ឆ្នាំ​២០១៥​មែន​ឬទេ?​