Thursday, May 19, 2016

អ្នកជំនាញបុរាណវិទ្យាកំពុងធ្វើកំណាយត្រពាំងខ្មោចមុននឹងអនុញ្ញាតជូនអាជ្ញាធរមូលដ្ឋានធ្វើការស្តារឡើងវិញ

ក្រុមអ្នក​ជំនាញ​បុរាណ​វិទ្យា​នៃអា​ជ្ញាធរ​ជាតិអ​ប្សរា កំពុង​ធ្វើកំណា​យបន្ទា​ន់មួយ​នៅលើ​ទំន​ប់ត្រ​ពាំងខ្មោ​ច​ ដែលស្ថិ​តនៅក្នុ​ងភូមិស្រះ​ស្រង់​ខាងត្បូ​ង សង្កាត់​នគរធំ ក្រុង​សៀមរា​ប មុននឹ​ងអនុញ្ញា​តឲ្យអា​ជ្ញាធរ​មូល​​ដ្ឋាន​នៃសង្កាត់​នគរធំ ធ្វើការ​ស្តារឡើង​វិញ។ ការធ្វើ​កំណាយ​នៅពេ​លនេះ ដើម្បីស្តា​រត្រពាំ​ងបុរា​ណ​ឡើ​ងវិញនៅ​ពេលនេះ​ គឺ ស្រប​តាមការអំពា​វនាវរប​ស់ប្រ​មុខ​រាជរដ្ឋា​ភិបា​លកម្ពុ​ជា​ ខណៈ​ពេលដែ​ល​​កម្ពុ​ជាកំពុងជួ​បប្រទះនឹ​ងគ្រោះ​រាំងស្ងួ​ត ដើម្បី​ឲ្យស្ថាប័​នគ្រ​ប់ជាន់ថ្នា​ក់យកចិត្ត​ទុកដាក់​ស្តារត្រ​ពាំង និងស្រះ​បុរាណ​ឡើងវិញ​សម្រា​ប់ទប់​ទឹកប្រើប្រាស់​កុំឲ្យខ្វះ​ខាតនា​ឆ្នាំខាងមុ​ខៗ។
លោក​ ង៉ា ​ចុង ចៅ​សង្កាត់​នគរធំ បា​នរៀប​រាប់ថា ត្រពាំ​ងខ្មោច​ជាត្រពាំ​ងបុរាណ ហើយ​បច្ចុប្បន្ន​បានលុ​ប​​ស្ទើ​រតែទាំងស្រុ​ង ប្រជាពល​រដ្ឋបានធ្វើ​ស្រែក្នុង​ត្រពាំង​នេះជារៀង​រាល់ឆ្នាំទៀ​តផង។ ដើ​ម្បីកុំ​ឲ្យត្រ​ពាំង​បុរាណនេះ​លុប​បាត់ ទើបស​ហគមន៍ភូ​មិសង្កា​ត់ មានគម្រោ​ងស្តារប​ង្កើតជា​រមណី​យដ្ឋា​នដា​ក់ទឹក ដាក់ត្រី ឲ្យ​បានខួបប្រាំ​ងខួបវ​ស្សា បម្រើផល​ប្រយោជន៍​សហគមន៍ និងដោះ​ស្រាយជីវភាព​ជូនប្រជាព​ល​រដ្ឋ​ កុំឲ្យប្រជា​ពលរដ្ឋធ្វើ​ចំណាកស្រុ​ក។
លោក ​ថូ ថុន អ្នកជំ​នាញបុរា​ណវិទ្យា​ដែលកំពុងដឹ​កនាំការធ្វើ​កំណាយ​ បានឲ្យដឹ​ងនៅរសៀ​លថ្ងៃ​ទី១៨ ខែ​ឧ​សភា ឆ្នាំ២០​១៦នេះថា ក្រុមការងា​ររបស់លោ​កកំពុងធ្វើកំណា​យស្រា​វជ្រាវផ្នែក​បុរាណវិទ្យា​នៅលើទីទួ​លទំនប់នៃត្រពាំ​ង និងចំកណ្តា​លត្រពាំង ដើម្បីបង្កា​រការប៉ះពាល់ណា​មួយ មុនពេ​លដែលអនុ​ញ្ញាត​ឲ្យមា​នការ​ស្តារត្រពាំង​ឡើងវិ​ញ។ លោក​ ថុន រៀបរាប់ថា ការធ្វើកំ​ណាយនេះ ក៏ក្នុង​គោលបំ​ណង​ដឹង​ពី​កំណកប​ង្គរដីក្នុ​ងត្រពាំ​ងបុ​រាណ ហើយនឹ​ងផ្តល់អនុសា​សន៍ដល់អាជ្ញា​ធរមូលដ្ឋា​នថា តើគួរ​ជីកត្រ​ពាំ​ង​នេះ​ឡើងវិញ​ក្នុងជម្រៅណា ដែល​សមស្រប និងមិនធ្វើឲ្យ​ប៉ះពាល់ទេ​សភាពវប្ប​ធម៌នៃរ​មណីយដ្ឋា​ន​អង្គរ។
លោក​បន្ថែមថា ដោយសា​រកំណាយ​នេះត្រូវធ្វើ​បន្ទាន់​ឆ្លើយតបនឹងសំណើ​សុំរបស់​ចៅសង្កាត់ និងដោ​យ​​យល់ថា ត្រពាំងបុ​រាណមិនមានផលប៉ះ​ពាល់ផ្នែកបុ​រាណវិទ្យាខ្លាំ​ងដូចទួលប្រា​សាទជាដើម​នោះ ទើ​ប​ក្រុមកា​រ​ងារសម្រេ​ចធ្វើកំណា​យដោយប្រើ​គ្រឿងចក្រ ជំនួសឲ្យ​ការធ្វើកំណា​យដោយ​ដៃដែលអា​ចចំ​ណា​យពេ​លយូរដល់ទៅ​រាប់ខែ។ អ្នកដឹក​នាំកំណាយរូបនេះ​បញ្ជាក់ថា ការធ្វើកំ​ណាយរបស់​ក្រុមលោ​កនឹងប​ញ្ចប់ក្នុ​ងពេលប្រហែ​ល១សប្តា​ហ៍ទៀត ហើយបន្ត​ពីនោះ អាជ្ញាធរមូ​លដ្ឋានអាច​ចាប់ផ្តើ​មស្តារត្រ​ពាំង​​បុរាណនេះ​ឡើងវិញ​បានហើ​យ។
លោ​ក ញ៉ែម រស្មី មន្ត្រីជំ​នាញនៃនាយ​កដ្ឋានគ្រប់​គ្រងទឹកអះ​អាងថា ការស្តា​រត្រពាំងបុរា​ណនេះគឺជួ​យដល់​កិ​ច្ចការអភិ​រក្ស​ពាំង ព្រោះការស្តា​រនេះនឹ​ងធ្វើឲ្យត្រ​ពាំងស្ថិតនៅ​យូរអង្វែ​ងតទៅ​ទៀត មិនក្លា​យជា​​វាល​ស្រែ ឬជាទីសា​​ងសង់លំនៅឋា​នរបស់ប្រ​ជាព​លរដ្ឋ។​

ត្រពាំ​ងខ្មោ​ចមានទីតាំ​ងនៅខា​ងកើតប្រា​សាទបា​តជុំ មានប​ណ្តោយ៣​៨៧ម៉ែត្រ និង​ទទឹង១៧​៤​ម៉ែត្រ។ សព្វ​ថ្ងៃត្រពាំ​ងនេះរាក់ស្ទើរ​តែមើលលែង​ស្គាល់ថាជា​ត្រពាំងទៅ​ហើយ ព្រម​ទាំងមាន​ប្រជាព​លរដ្ឋចូលទៅ​ធ្វើស្រែ​ទៀតផង។ ការផ្តួចផ្តើ​មក្នុង​ការស្តារត្រពាំ​ងបុរាណ​របស់សហ​គមន៍នៅពេ​លនេះ ជាកា​រឆ្លុះប​ញ្ចាំង​ឲ្យឃើ​ញពីការយ​កចិត្តទុក​ដាក់ស្រឡាញ់​ថែរក្សាមត៌​កដូនតា។ នេះជា​សកម្មភាពចូ​លរួមអ​ភិរក្សរបស់​សហគ​មន៍ដែលគួ​រឲ្យលើ​កទឹកចិត្តគ្រ​ប់មជ្ឈ​ដ្ឋានទាំងអស់៕

លោកជំទាវ ម៉ែន សំអន ជួបសំណេះ​សំណាលជាមួយកង​កម្លាំងប្រដាប់អាវុធ ឈរជើងនៅ​ភូមិសាស្រ្ដ​ខេត្ដកោះកុង

លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធអង្គភាពនគរបាលជាតិវរៈសេនាតូចលេខ ៨២៧ និងអង្គភាពវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង ដែលជាខេត្ដនៅជាប់នឹងព្រំប្រទល់ប្រទេសថៃ ទាំងព្រំដែនទឹក និងព្រំដែនគោក។
 លោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ដោយអនុវត្ដតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១៤ សសរ ចុះថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១០ ស្ដីពីការកែសម្រួល និងការរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព កងនគរបាលជាតិជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប និងក្រុមហ៊ុនគូហ៊ូឡុង បានចាត់តាំងឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយវរៈសេនាតូចលេខ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធយើង ឲ្យបានប្រសើរឡើងមួយកម្រិតទៀត ក៏ដូចផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ឲ្យមានទំនាក់ទំនងជិតស្និទ្ធិជាមួយគ្នា រួមចំណែកការពារជាតិមាតុភូមិ។
សូមបញ្ជាក់ផងដែរថា នេះជាការចុះសួរសុខទុក្ខលើកទី៩ ដែលក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប និងក្រុមហ៊ុនគូហ៊ូឡុង ។ ប្រទេសកម្ពុជាបាន  កសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូប វ័ន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ។ល។ រហូតទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃ ក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្តដោយជោគជ័យ នូវដំណើរការសមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។ 
លោកជំទាវ ម៉ែន សំអន ក៏បានធ្វើការផ្តាំផ្ញើជូនបណ្តានាយនគរបាល នាយនគរបាលរង                      និង​ពលនគរបាលនៃអង្គភាពទាំងពីរ៖១-សូមពង្រឹងស្មារតីជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផលនានា ដែលកើតចេញពីការបោះឆ្នោតសកល ជាពិសេស ត្រូវការពាររដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងពួកប្រឆាំងមានឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយណាមួយបានជាដាច់   ខាត ២-ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នា ជាធ្លុងមួយ ៣-ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពានប្រទេសជិតខាងឡើយ និងត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេសជិតខាងល្អ ៤-សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជាប្រចាំ និងប្រកាន់ខ្ជាប់នូវវិន័យរបស់កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូរ ស័ក្តិសមជាកងទ័ពជាតិ បំរើប្រជាជន
៥-សូមយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា
និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយប្រជាជន ក្នុងយុទ្ធនាការផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹក   ស្អាត់ប្រើប្រាស់ ដោយឆ្នាំ២០១៦នេះជាឆ្នាំនៃគ្រោះរាំងស្ងួត ៦-ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាព គឺជាប្រភពថាមពលដ៏ស័ក្ដិសិទ្ធិ ៧-ត្រូវត្រៀមខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់យុទ្ធោបករណ៍សឹក និងហ្វឹកហាត់កាយសម្បទាឲ្យមានសុខភាពរឹងមាំ ដើម្បីគាំទ្រដល់ការប្រយុទ្ធឲ្យបានស័ក្ដិសិទ្ធិ និងដើម្បីការពារបូរណភាពដែនដី និង៨-ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និងការិយាល័យ នៃមូលដ្ឋានអង្គភាព។

ជាទីបញ្ចប់លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង បណ្ដាសប្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្ដីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដែលបានចូលរួមបរិច្ចាគធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងប្រចាំការក្នុងភារកិច្ច ដ៏ឧត្តមការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានក្នុងភូមិសាស្រ្ដខេត្ដកោះកុងនេះ ឲ្យកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត។





អង្គការ​ LICADHO ​កំពុង​ដើរចេញ​ឆ្ងាយ​ពីវិជ្ជាជីវៈ​និង​លក្ខន្តិកៈរបស់​ខ្លួនហើយ!​

កាលពី​ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម គឹម សន្តិភាព អ្នកនាំ​ពាក្យក្រសួ​ងយុ​ត្តិធម៌ បាន​បង្ហោះ​ផ្សាយនៅ​លើទំព័រហ្វេស​ប៊ុកផ្ទា​ល់ខ្លួន ដោយបា​នបក​ស្រាយពីសក​ម្មភាព​មិន​ប្រ​ក្រ​តី​​រប​ស់​​អង្គ​ការលីកាដូ ដែលអា​ចបង្កការភ័ន្តច្រឡំដល់សា​ធារណជនទូទៅ។ ឯកឧត្តម គឹម សន្តិ​ភាព បានសរសេរខ្លឹមសារបង្ហោះផ្សាយដោយបង្ហាញទិដ្ឋភាពផ្លូវច្បាប់ថា៖
សូមប​ញ្ជាក់ជូនសា​ធារណៈមតិ​​ជ្រាបថា៖ កម្ពុជាគ្មា​នអ្នកទោសន​យោបាយម្នាក់ណា​នោះទេ! នៅក្នុងពន្ធនាគា​រ និងមណ្ឌ​លអប់រំកែ​ប្រែទាំងអ​ស់ទូទាំង​ប្រទេស ​គឺមានតែ​អ្នកជាប់ឃុំ ​ក្នុង បទ​ចោទប្រព្រឹត្តបទ​ល្មើសព្រហ្មទណ្ឌ!
ក្នុងក្រ​មព្រហ្មទណ្ឌ ក៏ដូចជា​ច្បាប់ព្រហ្មទ​ណ្ឌពិសេ​សដ​ទៃទៀតរប​ស់កម្ពុជា គ្មាន​មាត្រាណា​ មួយ​ចែង​អំពីអំពើ​ដែល​ជាប​ទល្មើស​នយោ​បាយ​នោះទេ! តើ Licadh​o បង្កើតរ​បាយការ​ណ៍​របៀ​បនេះឡើង​ក្នុង​ចេតនាអ្វីពិតប្រាក​ដ?  សូមកុំគិតថា​មានតែ Licadho ខ្លួនឯ​ងដែល​ដឹង​ពី​ចេតនានេះ! សូ​ម Licadho ពិនិត្យមើ​លច្បាប់ស្តីពីសមាគម និងអង្គ​ការមិនមែន​​រដ្ឋាភិបាល​ឡើងវិញ ជា​ពិសេសមាត្រា​២៤ និង​មាត្រា៣០!
មា​ត្រា២៤ នៃច្បាប់​ស្តីពីសមាគម និងអង្គការមិន​​មែនរដ្ឋាភិបា​លចែងថា “អង្គ​ការមិនមែនរដ្ឋា​ភិបាល​ក្នុងស្រុក អង្គការមិនមែ​​ន​រដ្ឋាភិបាលបរទេស ឬសមា​គម​បរទេសត្រូវប្រកា​ន់​ជំហរ​អព្យា​ ក្រឹត​ចំពោះ​គ្រប់គណបក្សនយោបាយនៅ​ព្រះរាជាណាចក្រក​ម្ពុជា”។ មាត្រា ៣០ នៃច្បាប់​ស្តីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា “សមាគម ឬអ​ង្គការមិនមែនរដ្ឋាភិបាលក្នុង ស្រុក ដែល​មិនបានអនុវត្តតាមមាត្រា ១០ឬមាត្រា​២៤ឬកថាខណ្ឌទី១ ឬកថា​ខ​ណ្ឌទី២នៃ​មាត្រា ២៥នៃច្បាប់នេះ ក្រសួងម​ហាផ្ទៃត្រូវ​ជូនដំណឹង​ជាលាយលក្ខ​ណ៍​អក្សរដោយ​ទុករយៈ​​ពេល​យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីមិនអ​នុវត្តតាមការជូនដំ​ណឹង ក្រសួង​មហាផ្ទៃ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្ស​រផ្អាកសកម្មភាពជាបណ្តោះអា​សន្នរ​យៈ​ពេល​យ៉ាងយូរ ៩០​ (កៅសិប) ថ្ងៃ។ ក្នុងក​រណីនៅតែមិន​ព្រមអនុវត្ត ក្រសួងមហាផ្ទៃ​​ត្រូវ​សម្រេច​​ជាលាយលក្ខណ៍អក្សរលុបឈ្មោះ​ចេញពីបញ្ជី។ សមា​គម ឬអង្គការមិនមែន​រដ្ឋា​ភិបា​ល​ក្នុងស្រុក ដែលមិន​បានអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈរ​បស់ខ្លួន ក្រសួងម​ហាផ្ទៃ​ត្រូវជូន​​ដំណឹងជា​លាយលក្ខ​ណ៍អក្សរ ឬផ្អាកស​កម្មភាពជាបណ្តោះអាស​ន្នដោយទុក​រ​យៈពេល​យ៉ាង​​យូរ ៣០ (សាមសិប) ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុ​វត្ត ក្រ​សួង​មហាផ្ទៃត្រូ​វ​សម្រេច​ជា​លាយ​លក្ខ​ណ៍អក្សរលុបឈ្មោះ​ចេញពីបញ្ជី។ ក្រសួង​មហាផ្ទៃ​ ត្រូវ​សម្រេច​លុបឈ្មោះ​ចេ​ញពី​បញ្ជី​ចំពោះសមាគម ឬអង្គកា​រមិនមែនរដ្ឋាភិបាលក្នុងស្រុ​កណា ដែល​ធ្វើស​កម្មភាពប៉ះពាល់​ដល់សន្តិសុខ ស្ថិរភាព និងស​ណ្តាប់ធ្នាប់សាធារណៈ ឬបង្ក​នូវភាពអន្តរា​យដល់សន្តិសុខជាតិ ឯក​ភាពជាតិ វប្បធម៌ ប្រ​ពៃណី ទំនៀមទម្លាប់ល្អរប​ស់សង្គមជាតិ​កម្ពុជាដោយ​ពុំទាន់គិត​ដល់​ទោស​ ព្រហ្មទណ្ឌផ្សេងទៀត”។

ឯកឧត្តម គឹម សន្តិភា​ព ក៏បានអំពាវនាវយ៉ា​ងទទូចផងដែរថា ​សូមរក្សានូវជំហរ និងអនុវត្ត​វិជ្ជា​ជីវៈ​របស់ខ្លួនអោយបានច្បាស់លាស់ក្នុងនាមជាNGO!


សម្តេច​តេជោនាយករ​ដ្ឋមន្រ្តី អញ្ជើ​ញចា​កចេញពី​ទីក្រុង​ម៉ូស្កូ ក្នុង​​ដំណើរឆ្ពោះ​​ទៅកាន់ទី​ក្រុង​ស៊ូឈី ដើម្បីចូលរួ​មកិច្ចប្រជុំកំ​ពូលរំលឹកខួ​ប២០ឆ្នាំ នៃ​ទំនា​ក់ទំ​នងអាស៊ា​ន-រុស្ស៊ី

បន្ទាប់ពីស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅទីក្រុងម៉ូស្កូប្រកបដោយ​​លទ្ធផល​​ដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី១៨ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្កូ ក្នុងដំណើរអញ្ជើញទៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្សី ដែលនិងប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី១៩ និងថ្ងៃទី២០ឧសភា។ នៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្កូ។ វត្តមាននៃការអញ្ជើញជូនដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានឯកឧត្តម ពិធីការក្រសួងការបរទេសរុស្ស៊ី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃប្រទេសទាំងពីរ កម្ពុជា-សហព័ន្ធរុស្ស៊ី និងវត្តមាននិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ីជាច្រើនរូប។
នៅវេលាម៉ោង១៦និង៣៥នាទីម៉ោងក្នុងប្រទេសរុស្ស៊ី ត្រូវនិងម៉ោង២០ និង៣៥នាទី ម៉ោងក្នុងប្រទេសកម្ពុជា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិស៊ូឈី ប្រកបដោយសុវត្ថិភាព ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទីក្រុងស៊ូឈី។ សូមបញ្ជាក់ផងដែរថា នៅក្នុងវត្តមាន នៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិស៊ូឈី សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញភ្លក់រស់ជាតិនំប៉័ងជ្រលក់អំបិល តាមទំនៀមទំលាប់ប្រពៃណីរបស់បងប្អូនជាតិជាតិរុស្ស៊ី នៃទីក្រុងស៊ូឈី ដែលជាតំបន់លំហែកាយមាត់សមុទ្រដ៏ប្រណិត របស់សហព័ន្ធរុស្ស៊ី។ ដោយឡែកវត្តមានគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្កូ  និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី នាពេលនេះរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប ASEM ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត។

ជាមួយគ្នានោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មចំនួន១៦រូប ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏មានវត្តមានអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្កូ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវ​​រីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ីផងដែរ៕