Tuesday, September 11, 2018

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត Beat Richner

សៀមរាប៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត លោក តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០២ : ៤៥ នាទីព្រឹក ត្រូវនឹងថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយជរាពាធ។
ថ្នាក់ដឹកនាំខេត្តក៏បាន បួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជា-ណាចក្រកម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមតាមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





ពិធីបើកថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបើកថវិកាបេឡាមរណៈសង្គ្រោះ ស.អ.ក ជូនដល់គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ។ ពិធីនេះ ក៏មានការចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ លោកប្រធាន អនុប្រធាន ស.អ.ក ក្រុង ក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ក្រុង សាខាសង្កាត់ អាជ្ញាធរមូលដ្ឋាន សរុប ៤០ នាក់។
ក្នុងឱកាសនោះ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល ព្រមទាំងអំណោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក និង លោកស្រី ពេជ ចន្ទមុន្នី អង្ករ២០០គីឡូក្រាម លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ ថវិកា ១០០,០០០ រៀល និងអង្ករចំនួន៦០គីឡូក្រាម យកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ (ក្នុង០១ គ្រួសារសពទទួលបានថវិកា ៤ ០៥០ ០០០រៀលនិងអង្ករ១៣០គីឡូក្រាម)។
ថវិកា និងអំណោយនាពេលនោះត្រូវបានប្រគល់ជូន
១.ឈ្មោះ ភឿន ប៉ិច ដែលជា គ្រួសារពលី (SA0102620) ភេទស្រី បានទទួលមរណៈភាព នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយរោគាពាធ នៅភូមិ ព្រៃឪម៉ាល់ សង្កាត់ រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២.ឈ្មោះ ម៉ា រួន ដែលជាគ្រួសារពលី (SA98000642 ) ភេទស្រី បានទទួលមរណភាពនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំការចេកជើង សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកប្រធាន ស.អ.ក ខេត្ត បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងក្រុមការងារ អានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់ផងដែរ៕








កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ (អាណត្តិទី៥) អំពីគោលនយោបាយ និងយុទ្ឋសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល

កំពត៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ(អាណត្តិទី៥) របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពី សំណាក់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ សរុប៥៩នាក់ ស្រី ៤នាក់ និងឯកឧត្តម លោកជំទាវ ក្រុមការងារ ខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប២៥១ នាក់ ស្រី១៩នាក់។
លោក ចម ប្រសិទ្ធ បាននាំយកនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការ ជនរួមជាតិ ទូទាំងខេត្តកំពត ដែលបានស្រលាញ់ ជឿជាក់ និងគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់ នីតិកាលទី៦ នៃរដ្ឋសភាបន្តទៀត។
ចំពោះលទ្ធផលដ៍ល្អនេះ លោក ចម ប្រសិទ្ធ បានណែនាំ ដល់ក្រុមការងារជាតិ ខេត្ត និងថ្នាក់មូលដ្ឋាន សូមបន្តចុះមូលដ្ឋាន ជាប់ជាប្រចាំ ដេីម្បីបន្តជួបសំណេះ សំណាលជួបបងប្អូនប្រជាពលរដ្ឋ ផ្សព្វផ្សាយគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋា ភិបាលដំណាក់កាលទី៤ ជូនមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ អប់រំស្មាតី សតិអារម្មណ៍ជាប្រចាំដល់ពួកគេ ចូលរួមទទួល និងដោះស្រាយ ការលំបាកនានាតាមសមត្ថកិច្ចទទួលខុសត្រូវ ដើម្បី ធានាបាននូវការផ្តល់សេវានានារបស់រដ្ឋ ជូនចំពោះប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោក ចម ប្រសិទ្ធ ក៍បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវពង្រឹង ការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត គោរពកាតព្វកិច្ចជាអ្នកអនុវត្តច្បាប់ ដើម្បីជាគំរូចំពោះមហាជន ទទួលបានការគោរព ស្រលាញ់ ជឿជាក់ចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កាន់តែប្រសើរថែមទៀត៕





រដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ឧបត្ថម្ភអង្ករតម្លៃ ១លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលនូវការរីករាយ ដែលរដ្ឋាភិបាលនិងប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី  ដែលបានសំរេចឧបត្ថម្ភអង្ករដែលមានតម្លៃ ១លានដុល្លាជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសចំពោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសាសន៍បញ្ជាក់បន្ថែមថា លោកនិងយកអង្ករទាំងនេះ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិទឹក ជំនន់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
នេះជាការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែល លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសំដែងការគួរសម ។
ក្នុងជំនួបនេះ លោក លូ ស៊ីនសឺ បានថ្លែងនូវអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមពិព័រណ៌ចិន អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង  ប្រទេសចិន ហើយដែលក្នុងរយៈពេលកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមចំនួន១១លើកមកហើយ។
លោកបន្តថា ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី សូមចូលរួមផ្តល់ជូនអង្ករ ផ្កាម្លឹះដែលមានតម្លៃ១លានដុល្លាអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ក្នុងនោះរួមទាំងបញ្ហា គ្រោះទឹកជំនន់កាលពីពេលថ្មីនេះ។ លោកបន្តទៀតថា ដោយសារការតាំងពិព័រណ៌ឆ្នាំ២០១៨នេះ មានលក្ខណៈពិសេស គណៈកម្មាធិការពិព័រណ៌បានអញ្ជើញបណ្តាប្រទេស ពីតំបន់អាហ្រ្វីក ដែល ជាប្រទេសក្នុងសូត្រសមុទ្ររបស់ចិន ដែលមានអត្ថន័យដ៏ទូលំទូលាយ ដែលមានការចូលរួមតាំង ពិព័រណ៌រហូតដល់ជាង៦ពាន់៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម៕



ទឹកប្រាក់ចំនួន២៦,៦៧៣ដុល្លារ របស់លោកស្រី សៀង ចាន់ហេង និងសប្បុរសជនក្នុងខេត្ត ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ទឹកប្រាក់ចំនួន២៦,៦៧៣ដុល្លារ របស់លោកស្រី សៀង ចាន់ហេង និងសប្បុរសជនក្នុងខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានផ្តល់តាមរយៈលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ត្រូវបាននាំយកមកប្រគល់ជូន ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក៏បានធ្វើការកោតសរសើរចំពោះក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់អ្នកជម្ងឺ សំខាន់លើសេវាបម្រើព្យាបាលអ្នកជម្ងឺ ដែលបានចូលមកសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យប្រកបដោយក្រមសីលធម៌ល្អ។
លោកស្រី ក៏បានគូសបញ្ជាក់ថា ក្រោយពេលការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនអ្នកជម្ងឺ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលកន្លងមកនោះ លោកស្រីបានសង្កេតមើលឃើញនូវកង្វះអគារទីកន្លែង អ្នកជម្ងឺសម្រាកព្យាបាល ដោយមានបងប្អូនអ្នកជម្ងឺដែលមកពីបណ្តាខេត្តនានា ចូលមកសម្រាកព្យាបាលជម្ងឺ។ ដោយកត្តានេះហើយ ក្នុងនាមទឹកចិត្តមនុស្សធម៌របស់លោកស្រី ក៏បានខិតខំស្វែងរកបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅស្រុក ជាតិ-អន្តរជាតិ ក្នុងការកៀងគរប្រមូលថវិកា ដើមី្បយកមកឧបត្ថម្ភគាំទ្រក្នុងការសាងសង់អគារ ផ្នែកជម្ងឺទូទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ជាការជួយសម្រួលដល់បងប្អូនអ្នកជម្ងឺ ចូលមកទទួលសេវាព្យាបាលបានស្នាក់នៅសមរម្យជាមន្ទីរពេទ្យ។
តាមរយៈលោកស្រី គួយ ណាលីន លោកស្រី សៀង ចាន់ហេង បានបរិច្ចាគនូវថវិកា ២៦,៦៧៣ដុល្លារ ដើមី្បបន្តការសាងសង់បង្ហើយអគារព្យាបាលជម្ងឺទូទៅ ក្នុងការបម្រើនូវតម្រូវការរបស់គ្រូពេទ្យ និងបងប្អូនអ្នកជម្ងឺ។ ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណនូវទឹកចិត្តដ៏សប្បុរសរបស់លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង និងលោកស្រី សៀង ចាន់ហេង រួមទាំងសប្បុរសជនក្នុងខេត្ត ដែលបានបរិច្ចាគនូវថវិកាក្នុងការចូលរួមសាងសង់អគារ សម្រាប់ផ្នែកជម្ងឺទូទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិតក៏បានឱ្យដឹងផងដែរថា អគារដែលធ្វើការសាងសង់នេះ បានដំណើរការសាងសង់បាន៩៥%ហើយ ព្រមទាំងដាក់គ្រែអ្នកជម្ងឺបាន៧០គ្រែផងដែរ៕







ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រប្រចាំថ្ងៃទី១១ ខែកញ្ញានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកប្រចាំថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានារួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេមេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប-ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ៕
សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក៖

ចៅ ចាក់ស្មុក៖ កឹម សុខា កំពុងស្ថិតក្នុងស្ថានភាព ក្នុងលាភ អាចមានគ្រោះ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ហ្វេសប៊ុក ចៅ ចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា« កឹម សុខា កំពុងស្ថិតក្នុងស្ថានភាព ក្នុងលាភ អាចមានគ្រោះ»ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
អតីតប្រធានខ្មោចបក្សសង្គ្រោះជាតិ កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែសំណុំ រឿងក្តីដែល កឹម សុខា ជាប់ចោទនឹងអំពើ «សន្ទិដ្ឋិភាព (ត្រូវរ៉ូវគ្នា) ជាមួយបរទេស» មិនទាន់ត្រូវបានបញ្ចប់នោះទេ ហើយតុលាការកំពុងតែចាត់ការតាមនីតិវិធីបន្តទៅមុខទៀត។ បញ្ហាខាងសុខភាពរបស់ កឹម សុខា ត្រូវបានតុលាការលើកមកបញ្ជាក់ថា ជាហេតុផលមួយនៃការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននេះ។ ប៉ុន្តែទន្ទឹមនេះតុលាការ បានសម្រេចដាក់ កឹម សុខា ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលជាវិធានការជំនួសឱ្យការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធានាថា កឹម សុខា នឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ។
វិធានការថ្មីនេះ គឺតម្រូវឱ្យ កឹម សុខា គោរពនូវកាតព្វកិច្ចច្បាប់មួយចំនួន ដែលតាមប្រភពពីតុលាការ បានឱ្យដឹងថា កឹម សុខា ត្រូវបានហាមឃាត់លើ៖ (ទី១)-ហាមមិនចេញពីព្រំប្រទល់ដែនដីមួយដែលចៅក្រមកំណត់ (ទី២)-ហាមជួបអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោល និងជនបរទេសមួយចំនួន និង (ទី៣)-ហាមធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ ឬធ្វើសកម្មភាពនយោបាយ។ បើមើលលើជ្រុងផ្លូវច្បាប់ការដាក់កាតព្វកិច្ចដោយ ចៅក្រមស៊ើបសួរឱ្យ កឹម សុខា គោរព គឺមានហេតុផលច្បាស់លាស់ ក្នុងនោះ បម្រាមទី ១ គឺ យោងលើហេតុផលសន្តិសុខ, បម្រាមទី២ គឺយោងលើហេតុផលនៃការពាក់ព័ន្ធ របស់បុគ្គលផ្សេងទៀត នៅក្នុងសំណុំរឿង ដែលចៅក្រមកំពុងស៉ើបសួរ ហើយដែលច្បាប់អនុញ្ញាតអោយចៅក្រមហាមបុគ្គលទាំងនេះមិនអោយជួបគ្នា និងបម្រាមទី៣ គឺយោងលើបទចោទប្រកាន់លើលោក កឹម សុខា ក្នុងសំណុំរឿងបដិវត្តពណ៌ ដែលសកម្មភាពនយោបាយ គឺជាអង្គហេតុស្នូល ដែលការហាមឃាត់ការធ្វើសកម្មភាពក្នុងអំឡុង ពេលនៅក្រៅឃុំ គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជាសត្យានុម័ត គឺចៀសមិនផុត។
ការទទួលបានការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននាពេលនេះ គឺជាលាភផង និងជាឱកាសផងរបស់កឹម សុខា។ ជាលាភ ដោយសារម្យ៉ាង វាជារឿងនឹកស្មានមិនដល់ថា ត្រូវបាននៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈដែលបានស្នើសុំជាច្រើនលើក ប៉ុន្តែ មិនបានសម្រេច ហើយម្យ៉ាងទៀត វាបានកើតឡើងចំពេលដែល សម រង្ស៉ី កំពុងរៀបចំដណ្តើមយកការដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយលើកហេតុផលថា កឹម សុខា នៅក្នុងពន្ធនាគារ។ ជាឱកាស ដោយសារ ម្យ៉ាង វា គឺជាបំណងប្រាថ្នារបស់លោក កឹម សុខា ផ្ទាល់ដែលចង់បាននៅក្រៅឃុំងាយស្រួលព្យាបាលជំងឺ និងមើលថែទាំសុខភាពរបស់ខ្លួន និងម្យ៉ាងទៀត មានឱកាសកាន់តែល្អ ដើម្បីតស៊ូខាងផ្លូវច្បាប់នៅចំពោះមុខ តុលាការផង និងរកផ្លូវចរចានយោបាយផង ដើម្បីអាចឈានទៅដោះខ្លួន តាមច្រកនៃការលើកលែងទោស ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី ដូចដែលបានអនុវត្តសម្រាប់ករណីគាត់លើកមុន។ ប៉ុន្តែ ការនៅក្រៅឃុំជាបណ្តោះអាសន្ននេះ គឺមិនស្ថិតស្ថេរនោះទេ ដោយហេតុផលផ្លូវច្បាប់ចំនួនពីរ៖
(ទី១)៖ ប្រសិនបើមានការបំពានកាតព្វកិច្ចដែលកំណត់ដោយចៅក្រម នោះ ការឃុំខ្លួន កឹម សុខា ឡើងវិញ គឺជារឿងចៀសមិនផុត និង(ទី២)៖ នៅពេលនីតិវិធីតុលាការបានដើរទៅមុខ ហើយប្រសិនបើតុលាការរកឃើញកំហុសរបស់ កឹម សុខា និងសម្រេចផ្តន្ទាទោស នោះ កឹម
សុខា នឹងអាចត្រូវសម្រេចចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីឡើងវិញ។
តើ សម រង្ស៉ី ចំណេញអ្វីពីការណ៍ដែលលោក កឹម សុខា បានចេញមកនៅក្រៅឃុំ? មើលមួយភ្លែត, គេឃើញហាក់ដូចលោក សម រង្ស៉ី សប្បាយចិត្តណាស់ ប៉ុន្តែសម្រាប់អ្នកតាមដាន ស្ថានការណ៍នយោបាយនៅកម្ពុជា ការលេចមុខជាថ្មីរបស់ កឹម សុខា គឺជាគ្រោះនយោបាយដ៏ធំរបស់ សម រង្ស៊ី។ ខណៈដែល សម រង្ស៉ី កំពុងខិតខំតំឡើងខ្លួនធ្វើជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ ដោយយកលេសថា កឹម សុខា ជាប់នៅក្នុងពន្ធនាគារ បែរជា កឹម សុខា ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។
បើមិនមែនជាគ្រោះនយោបាយ តើជាអ្វីទៅវិញ? មិនតែប៉ុណ្ណោះ ការចេញក្រៅឃុំរបស់លោក កឹម សុខា និងការលើកលែងទោសដល់សកម្មជន អតីតគណបក្សសង្រ្គោះជាតិ កន្លងមក គឺបានធ្វើឱ្យ សម រង្ស៉ី ខាតបង់ជាច្រើន ដោយសារបាត់បង់នូវហេតុផលសម្រាប់ធ្វើនយោបាយបញ្ចុះបញ្ចូលបរទេស ហើយបាត់បង់ឱកាស ដើម្បីឡើងធ្វើជាមេដឹកនាំ ក្រុមប្រឆាំងឡើងវិញ។ អញ្ចឹងហើយ ដើម្បីបង្វែងដានរឿងគ្រោះនយោបាយនេះ សម រង្ស៉ី ខំស្រែកអួតធ្វើជាតួឯកថា ការដោះលែង កឹម សុខា ឱ្យនៅក្រៅឃុំ គឺជាស្នាដៃគាត់ ហើយប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយ សម រង្ស៉ី តាំងធ្វើជាស្រែកទាមទារដោយស្រមើលស្រមៃ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ឬធ្វើការបោះឆ្នោតឡើងវិញជាដើម។
តើមួយឆាកជីវិតនយោបាយរបស់ សម រង្ស៊ី ដែលបានទាមទារ ឬធ្វើអ្វីបានជោគជ័យ ? បរាជ័យរបស់ សម រង្ស៉ី ដែលថ្មី និងចុងក្រោយគេ គឺទាក់ទងនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ នៃរដ្ឋសភា កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ។ នៅមុនថ្ងៃបោះឆ្នោត សម រង្ស៉ី បានប្រកាសចាត់ទុកការបោះឆ្នោតនេះ ជាទម្រង់មួយនៃប្រជាមតិ ហើយបានសម្រេចដាក់ចេញនូវ យុទ្ធសាស្រ្តមហាអស្ចារ្យ របស់គាត់ គឺ «យុទ្ធសាស្រ្ត៖ ដេកផ្ទះ ឈ្នះឯង» ឬ « យុទ្ធសាស្រ្ត៖ ម្រាមដៃស្អាត» ដោយធ្វើពហិការចូលរួមក្នុងការបោះឆ្នោត និងអំពាវនាវប្រជាពលរដ្ឋកុំឱ្យចេញទៅបោះឆ្នោត។ ប៉ុន្តែ ជាលទ្ធផល ប្រជាពលរដ្ឋជាង ៨៣% បានចេញទៅបោះឆ្នោត ហើយ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះទាំងស្រុង ដោយទទួលបានអាសនៈទាំង ១២៥ នៅរដ្ឋសភា។ ជាមួយបរាជ័យនេះ សម រង្ស៊ី បានបាត់បង់ភាពជាមេដឹកនាំ ក្រុមប្រឆាំង ហើយចលនាពីខាងក្នុងក្រុមប្រឆាំង បានទាមទារឱ្យ សម រង្ស៉ី ចុះចេញពីមេដឹកនាំក្រុមប្រឆាំង និងទុកឱកាសអោយកូនស្រីលោក កឹម សុខា ដឹកនាំវិញម្តង។ បន្ថែមពីនេះ ឥឡូវជកឹម សុខា បានចេញ នៅក្រៅឃុំជាបណ្តោះអាសន្ន ហើយអាចកំពុងសំងំរកឱកាសដើម្បីធ្វើកិច្ចសន្ទនានយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក៏មិនដឹង។ ដូចនេះវត្តមានរបស់ កឹម សុខា គឺជាគ្រោះនយោបាយយ៉ាងពិតប្រាកដរបស់ សម រង្ស៉ី ដែលមិនអាចសម្រេចមហិច្ឆិតាទាមទារឡើងធ្វើជាមេដឹកនាំក្រុមប្រឆាំងឡើងវិញ។
សម្រាប់ស្ថានការណ៍នយោបាយបច្ចុប្បន្ន «លាភ និង គ្រោះ» របស់ កឹម សុខា កំពុងនៅលាយឡំគ្នា។ ការចេញក្រៅឃុំ អាចចាត់ថា ជារឿងល្អមួយ ប៉ុន្តែរឿងអាក្រក់គឺអាចកើត មានក្នុងពេលមួយប៉ព្រិចភ្នែក។ គន្លឹះផ្លូវច្បាប់ដើម្បីកឹម សុខា ចូលពន្ធនាគារវិញបាន គឺធ្វើម៉េចឱ្យ កឹម សុខា បំពានកាតព្វកិច្ចដែលកំណត់ដោយចៅក្រម។
ការពពាក់ពពូនគ្នាមកជួបលោក កឹម សុខា នៅផ្ទះគឺជាសញ្ញាផ្តល់គ្រោះថ្នាក់ កឹម សុខា ទៅវិញទេ។ សម្រាប់អ្នកដែលស្រឡាញ់ កឹម សុខា ប្រហែលជាមិនធ្វើរឿងដោយគ្មានការ គិតពិចារណាដូចនេះទេ ហើយក៏ប្រហែលជាមិនចង់នាំទុកដល់កឹម សុខា ដែរ។ សំណួរសួរថា ចៅក្រមបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ជួបជាមួយអតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិ ចុះហេតុអ្វីបានជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ទៅខែងរែងនៅមុខផ្ទះលោក កឹម សុខា ទៅវិញ?
គ្រោះធំមួយទៀតរបស់ កឹម សុខា ក្នុងស្ថានភាពនេះគឺបញ្ហាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន។ ដូចនេះការណ៍ដែល កឹម សុខា សំងំនៅក្នុងផ្ទះក៏ជាផ្នែកមួយ ដើម្បីធានាសុវត្ថិភាពខ្លួនគាត់ផងដែរ ដើម្បីចៀសវាង ក្រុមបាតដៃទីបី និងល្បិច «ស្វាស៊ីបាយ លាបមាត់ពពែ»។ ចំណុចគួរឱ្យចាប់អារម្មណ៍គឺ កឹម សុខា បានស្នើសុំសមត្ថកិច្ច ដើម្បីការពារសន្តិសុខរបស់គាត់ ព្រោះបារម្ភរឿងបាតដៃទីបី។ ដូចនេះការប្រមូលផ្តុំគ្នានៅមុខផ្ទះលោក កឹម សុខា គឺមានតែ «រឿងគ្រោះ» ច្រើនជាង «រឿងលាភ»។ ពាក្យចាស់លោកពោលថា ៖ «បង្ការប្រសើរជាងព្យាបាល»៕
ដោយ៖ ចៅ ចាក់ស្មុក
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅ គ.ជ.ប សុំទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ដែលត្រូវជំនួសកៅអីអ្នកតំណាងរាស្ត្រ សុំលាលែង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតជូនប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំឲ្យ គ.ជ.ប មេត្តាទទួលស្គាល់បេក្ខជនជាប់ឆ្នោតអ្នកតំណាងរាស្ត្រ ត្រូវចូលជំនួសកៅអីអ្នកតំណាងរាស្ត្រ ដែលបានសុំលាលែង មកបំពេញការងារក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។
សូមអានលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖