Tuesday, September 11, 2018

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ (អាណត្តិទី៥) អំពីគោលនយោបាយ និងយុទ្ឋសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល

កំពត៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ(អាណត្តិទី៥) របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពី សំណាក់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ សរុប៥៩នាក់ ស្រី ៤នាក់ និងឯកឧត្តម លោកជំទាវ ក្រុមការងារ ខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប២៥១ នាក់ ស្រី១៩នាក់។
លោក ចម ប្រសិទ្ធ បាននាំយកនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការ ជនរួមជាតិ ទូទាំងខេត្តកំពត ដែលបានស្រលាញ់ ជឿជាក់ និងគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់ នីតិកាលទី៦ នៃរដ្ឋសភាបន្តទៀត។
ចំពោះលទ្ធផលដ៍ល្អនេះ លោក ចម ប្រសិទ្ធ បានណែនាំ ដល់ក្រុមការងារជាតិ ខេត្ត និងថ្នាក់មូលដ្ឋាន សូមបន្តចុះមូលដ្ឋាន ជាប់ជាប្រចាំ ដេីម្បីបន្តជួបសំណេះ សំណាលជួបបងប្អូនប្រជាពលរដ្ឋ ផ្សព្វផ្សាយគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋា ភិបាលដំណាក់កាលទី៤ ជូនមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ អប់រំស្មាតី សតិអារម្មណ៍ជាប្រចាំដល់ពួកគេ ចូលរួមទទួល និងដោះស្រាយ ការលំបាកនានាតាមសមត្ថកិច្ចទទួលខុសត្រូវ ដើម្បី ធានាបាននូវការផ្តល់សេវានានារបស់រដ្ឋ ជូនចំពោះប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោក ចម ប្រសិទ្ធ ក៍បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវពង្រឹង ការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត គោរពកាតព្វកិច្ចជាអ្នកអនុវត្តច្បាប់ ដើម្បីជាគំរូចំពោះមហាជន ទទួលបានការគោរព ស្រលាញ់ ជឿជាក់ចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កាន់តែប្រសើរថែមទៀត៕





No comments:

Post a Comment