Tuesday, September 11, 2018

ពិធីបើកថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបើកថវិកាបេឡាមរណៈសង្គ្រោះ ស.អ.ក ជូនដល់គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ។ ពិធីនេះ ក៏មានការចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ លោកប្រធាន អនុប្រធាន ស.អ.ក ក្រុង ក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ក្រុង សាខាសង្កាត់ អាជ្ញាធរមូលដ្ឋាន សរុប ៤០ នាក់។
ក្នុងឱកាសនោះ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់ ស.អ.ក ចំនួន ៨,០០០,០០០រៀល ព្រមទាំងអំណោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក និង លោកស្រី ពេជ ចន្ទមុន្នី អង្ករ២០០គីឡូក្រាម លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ ថវិកា ១០០,០០០ រៀល និងអង្ករចំនួន៦០គីឡូក្រាម យកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ (ក្នុង០១ គ្រួសារសពទទួលបានថវិកា ៤ ០៥០ ០០០រៀលនិងអង្ករ១៣០គីឡូក្រាម)។
ថវិកា និងអំណោយនាពេលនោះត្រូវបានប្រគល់ជូន
១.ឈ្មោះ ភឿន ប៉ិច ដែលជា គ្រួសារពលី (SA0102620) ភេទស្រី បានទទួលមរណៈភាព នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយរោគាពាធ នៅភូមិ ព្រៃឪម៉ាល់ សង្កាត់ រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២.ឈ្មោះ ម៉ា រួន ដែលជាគ្រួសារពលី (SA98000642 ) ភេទស្រី បានទទួលមរណភាពនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំការចេកជើង សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកប្រធាន ស.អ.ក ខេត្ត បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងក្រុមការងារ អានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់ផងដែរ៕








No comments:

Post a Comment