Saturday, July 24, 2021

ក្រសួងសុខាភិបាល ណែនាំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំនិងទុកដាក់ចំណីអាហារ ក្នុងបរិបទកូវីដ-១៩ ដើម្បីឱ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការឆ្លងជំងឺផ្សេងៗ

  

(ភ្នំពេញ)៖ ក្នុងបរិបទនៃការរាតត្បាតជំងឺកូដ-១៩ ស្ថិតនៅក្នុងដំណាក់កាល ដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការណែនាំ និងប្រកាសប្រាប់ដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ចំណីអាហារ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឱ្យបុគ្គលមានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ការពុលអាហារ និងការពុលស្រា។

សូមអានសេចក្ដីជូនព័ត៌មានខាងក្រោម៖





សម្ដេចតេជោ ហ៊ុន សែន បង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

  

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានលោក ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន៧រូប។


អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ចដូចខាងក្រោម៖

* ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩

* លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែង នៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក

* ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងធ្វើរបាយការណ៍ជាប្រចាំជូនគណៈប្រតិបត្តិនៃ គ.អ.ក និង

* អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈប្រតិបត្តិនៃ គ.អ.ក៕