Wednesday, June 16, 2021

សារលិខិតថ្វាយព្រះពរសម្តេចតេជោ ហ៊ុន សែន ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា

 សារលិខិតថ្វាយព្រះពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា




សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា

ពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមប្រធានបទ “TVET ធ្វើអោយជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់

 ពោធិ៍សាត់÷ លោក ចេង​ ឡៃ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអញ្ចេីញចូលរួមពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើអោយជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់់” របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។

លោកបានថ្លែងថា មនុស្សម្នាក់ៗ មានបច្ចេកទេស មានវិជ្ជាជីវៈ មានសីលធម៌ និងមានទេពកោសល្យបន្ថែមទៀត ពិតជាល្អប្រសើរណាស់៕





លោក ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥

 ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ ប៉ាឌូកា សឺរីហាជី អេវ៉ាង ហាលប៊ី ប៊ីនហាជី យូសូ ទូមីនីច (Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussoftumimich) រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាំ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ អេ ឌី អិម អិម (15 ADMM) -កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូក លើកទី ៨ (8″ ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (online )។

ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាម បានសម្ដែងមោទនភាពចំពោះប្រទេសប៊ុ្រយណេ ដែលបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំនេះ បើទោះបីជាមានការប្រឈមនៅក្នុងតំបន់ក៏ដោយ ក៏យើងនៅតែបន្តកិច្ចប្រជុំនេះដែរ។ លោកសង្ឃឹមថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ បានជំរុញឲ្យមានការជួបជុំគ្នា បង្កើននូវកិច្ចសហប្រតិបត្តិការបានល្អជាងមុន បើទោះបីជាជំងឺកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់ការងារទាំងឡាយ ដែលយើងកំពុងធ្វើទាំងអស់គ្នាក៏ដោយ ប៉ុន្តែទោះជាយ៉ាងណានៅក្នុងតំបន់នេះពួកយើងបន្តពង្រឹង ក៏ដូចជាព្យាយាមប្រយុទ្ធ ប្រឆាំងនឹងបញ្ហាទាំងអស់នេះ។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមអនុម័ត ឯកសារទស្សនទានចំនួន ៤ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សំរាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ លោក ទៀ បាញ់ បានសំដែងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៊្រុយណេដាររូសាឡឹម ក្នុងការដោះស្រាយការងារដែលប្រកបដោយភាពប្រឈមទាំងឡាយ ក្នុងអំឡុងពេលនៃការធ្វើជាប្រធានឆ្នាំនេះ។ ក្នុងនោះ លោកបានថ្លែងអំណរគុណដល់ឧត្តមមន្ត្រីការពារជាតិ អាស៊ាន និងក្រុមការងារ ឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រាប់ការ ព្យាយាមជម្រុញរាល់គំនិតផ្តួចផ្តើមនានា ដើម្បីពង្រឹងឯកភាពអាស៊ាន និងមជ្ឈភាពអាស៊ាន និងសម្រេចបានកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង។

កម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះឯកសារ ទស្សនទាន ដែលបានអនុម័តទាំងអស់ ជាឯកសារមានសារៈសំខាន់សម្រាប់ការថែរក្សា និម្មាបនកម្មសន្តិសុខ ដែលមានអាស៊ានជាមូលដ្ឋាន និងកិច្ចសហការ ជាមួយដៃគូខាងក្រៅ។

លើសពីនោះ កម្ពុជា ក៏សូមថ្លែងអំណរគុណដល់ភាពជាប្រធាន ដ៏ជំនាញរបស់ប៊្រុយណេដារូសាឡឹម ការជួយគ្នា និងការយោគយល់គ្នា ទៅវិញទៅមករបស់យើងទាំងអស់គ្នា ដើម្បីជម្នះរាល់ឧបសគ្គ ទាំងអស់នេះ។ តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ លោក ទៀ បាញ់ បានបញ្ជាក់ថា៖ នៅពេលធ្វើជាប្រធាន អេ ឌី អិម អិម ( ADMM ) និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំក្រោយ កម្ពុជានឹងពិចារណាលើគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីចែករំលែក ជាមួយបងប្អូនអាស៊ាន ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំងការពារជាតិអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងរួម លើកកម្ពស់ឯកភាពអាស៊ាន និងធានានិរន្តភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង។

លោក ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ កម្ពុជា យល់ឃើញថា កិច្ចខិតខំប្រឹងប្រែងរួមរវាងកងកម្លាំងការពារជាតិអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតឆ្លងព្រំដែន គឺជាវិធានការសន្តិសុខ ចាំបាច់មួយ ក្នុងចំណោមវិធានការជាច្រើនទៀត។ កម្ពុជា ក៏ពិចារណាលើសំណើរឱ្យមានការគាំទ្រយន្តការលើកកម្ពស់ស្ត្រីអាស៊ាន ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ កម្ពុជា ស្នើសុំការពិចារណា និងស្វែងរកការគាំទ្រពីរដ្ឋសមាជិកអាស៊ានផ្សេងទៀត លើគំនិតផ្ដួចផ្ដើមទាំងអស់នេះ៕





ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរសាទរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

ស្វាយរៀង៖ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរសាទរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា ថវិកា ១ លាន ៥ សែនរៀល លោក ឥន ទឹម ប្រធានសាខាពន្ធដារខេត្ត ថវិកា ២ លាន រៀល លោក ស្រី សុធី និងលោកស្រី ចាន់ គីម ថវិកា ១០០ ដុល្លារ។  

នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិ លោកស្រី ពៅ សុភាព បានមានប្រសាសន៍លើកឡើង ទោះបីទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្ធធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៍ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ  ជាហេតុនាំឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬប័ណ្ណថ្លែងអំណរគុណជូនសប្បុរសជន ទាន់ពេលវេលា៕





ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែមិថុនា, ឥទ្ធិពលខ្យល់មូសុងនិរតី អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួរបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើថ្វីត្បិតតែបាត់ក្នុងមួយរយៈពេល តែនឹងក៏កើតឡើងវិញ។

ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម៕




លោកស្រី មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា

 កោះកុង÷ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក បំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកមណ្ឌលសីមាដែលទើបតែទទួលបានការតែងតាំងថ្មី លោកស្រីជឿជាក់ថា លោកអភិបាល លោក លោកស្រីអភិបាលរងស្រុក និងលោកនាយករដ្ឋបាល ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ស្រុកមណ្ឌលសីម៉ា ឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ក្នុងនោះដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព លោកស្រីស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាល ស្រុកមណ្ឌលសីមា ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖
ទី១. ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ
រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានផ្តល់គុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គមស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ទី២. ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សគ្រប់ៗរូបក្នុងសង្គម។

ទី៣. ការដោះស្រាយបញ្ហាទំនាស់ដីធ្លី
បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមានខ្លះៗនៅឡើយក្នុងភូមិសាស្រ្តក្រុង-ស្រុក។ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំព្យាយាមសម្របសម្រួលដោះស្រាយប្រកបដោយភាពអត់ធ្មត់ និងត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ បន្តកើតមានកាន់តែច្រើនឡើងដែលអាចបង្កភាពស្មុគស្មាញ និងកាន់តែមានការលំបាកក្នុងការដោះស្រាយ។

ទី៤. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ ឲ្យដំណើរការដោយរលូន ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានផ្តល់វគ្គតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុកជាបន្តបន្ទាប់ ក្នុងនោះរួមមាន អំពី ការដឹកនាំ។

ទី៥. អំពីការផ្តល់សេវាសាធារណៈ រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកស្រីអភិបាលខេត្ត ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកមេឃុំ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់៕





រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់មណ្ឌលសុខភាពខ្នុរដំបង ក្នុងស្រុកជើងព្រៃ

 រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់មណ្ឌលសុខភាពខ្នុរដំបង ស្ថិតនៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចដែលមានខ្លឹមសារដូចតទៅ÷




សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រីក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា

 សម្តេចតេជោ ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីរាជការទាំងអស់ទូទាំងប្រទេស សូមថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ត​ឫក្សអធិកអធម មហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

សូមអានសារលិខិតថ្វាយព្រះដូចខាងក្រោម៖





ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រីក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា

 ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ត​ឫក្សអធិកអធម មហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

សូមអានសារលិខិតថ្វាយព្រះដូចខាងក្រោម៖






(មានវីដេអូ) លោក ឃួង ស្រេង ដាក់ចេញវិធានគ្រប់គ្រងការ រីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ-សហគ្រាស

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់ចេញផែនការស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ និង សហគ្រានៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ។ សូមអានខ្លឹមសារលំអិត នៅក្នុងលិខិតរបស់ អភិបាលរាជធានីភ្នំពេញ៖