Friday, November 06, 2020

ក្រសួងមុខងារសាធារណៈ៖ រាជរដ្ឋាភិបាល បានកំណត់ចំនួនផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២១

 នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងមុខងារសាធារណៈ បានចេញលិខិតមួយស្តីពីការផ្តល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់ចំនួនផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២១ ដោយត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការក្នុងឆ្នាំ២០២០ ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះ លើកលែងក្រសួង ស្ថាប័នចំនួន៣ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជបណ្ឌិតសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានអនុវត្តន៍ការជ្រើសរើសរួចហើយ មិនអាចជ្រើសរើសក្របខណ្ឌថ្មីបន្ថែមក្នុងឆ្នាំ២០២១ឡើយ។

សូមអានលិខិតរបស់ក្រសួងមុខងារសាធារណៈខាងក្រោម៖





អភិបាលខេត្តប៉ៃលិន ជំរុញឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹម សត្វ និងដាំដំណាំលក្ខណៈគ្រួសារ

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះ សំណាល និងចែកសម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង បន្ទាប់ពីរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជម្ងឺកូវីត-១៩ និងជំនន់ទឹកភ្លៀង។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវកាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹមត្រូវ តាមការណែនាំនិងលក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ។

លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតមានជម្ងឺ ដម្កាត់ ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយ បើ មានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបង ប្អូន ផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

លោក ចាន់ សុវឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា ការផ្តល់សម្ភារៈតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្មតាមបណ្តាខេត្តនានា ក៍ដូចជាខេត្តប៉ៃលិននាពេលនេះ គឺជាគោល ដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេស ធនធាន ថវិការ សំភារៈ ដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងជួបបញ្ហាអំឡុងពេលជម្ងឺកូវីត១៩ នឹងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងកន្លងមក អោយពួកគាត់មានមុខរបរ និងការងារ ដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សារនៅតាមតំបន់នានា អោយបានគ្រប់គ្រាន់ទាន់ពេលវេលា និងបង្កើននូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែល មានសក្តានុពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង ៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលនានា ដែលមានស្រាប់ ទៅតាមជំនាញរៀងៗខ្លួន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។

បើតាមរបាយការណ៍របស់លោក ផាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្ត បានអោយដឹងថា អំណោយរបស់រាជរដ្ឋាភិបាល បានផ្តល់អោយប្រជាកសិករ ក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជម្ងឺកូវីត-១៩ មានចំនួន ៤២គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានរួមមាន៖ កូនត្រី និងកង្កែប ចំនួន ៧០០ក្បាល តង់ប្លាស្ទិកចិញ្ចឹមត្រី ១ ចំណីត្រី ៤បេ និងវិតាមីន ៣កញ្ចប់ផងដែរ៕










កិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅបន្ដស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II)

 កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង៥ ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលបានអនុវត្តកន្លងមក និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ៕





ទស្សនារូបភាព៖ ការធ្វើបាតុកម្មផ្ទុះហឹង្សាប្រឆាំងលទ្ធផលរាប់សន្លឹកបោះឆ្នោត នៅទូទាំងប្រទេសបិតាប្រជាធិបតេយ្យ ខណៈការរាប់សន្លឹកឆ្នោតកំពុងជាប់គាំង (Video & Photo inside)

 (សហរដ្ឋអាមេរិក)៖ នៅពេលនេះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្កឲ្យកើតមានភាពចម្រូងចម្រាស់វឹកវរពេញប្រទេសប្រជាធិបតេយ្យមួយនេះ និងបានធ្វើឲ្យក្រុមអ្នកតវ៉ាជាច្រើនបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងនានា នៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងលទ្ធផលរាប់សន្លឹកឆ្នោត ខណៈការរាប់សន្លឹកឆ្នោតកំពុងជាប់គាំង មិនអាចឈានទៅដល់ការប្រកាសអ្នកឈ្នះនៅឡើយ។

ភាពវឹកវរកើតមានកាន់តែខ្លាំងឡើង ដោយក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ និងអាជ្ញាធរប៉ូលីសបានឈានទៅដល់ការប្រើអំពើហិង្សាទ្រង់ទ្រាយធំទៀតផង ដែលនាំទៅដល់ការដាក់ពង្រាយកងឆ្មាំជាតិ នៅទីក្រុង Portland នៃរដ្ឋ Oregon ហើយបើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា យ៉ាងហោចណាស់ មានបាតុករចំនួន ១១នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងបានរឹបអូសអាវុធជាតិផ្ទុះ។ ចំណែកអាជ្ញាធរប៉ូលីសនៅក្នុងទីក្រុង New York បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ជុំវិញការប្រើប្រាស់អំពើហិង្សា នៅក្នុងបាតុកម្មតវ៉ា ដែលប៉ូលិសចាត់ទុកជា «កុបកម្ម»។ ប្រភព៖ FN

ទស្សនាសកម្មភាពការធ្វើបាតុកម្មផ្ទុះហិង្សា ប្រឆាំងលទ្ធផលរាប់សន្លឹកបោះឆ្នោត៖









































លោក គួច ចំរើន វាយតម្លៃខ្ពស់ទៅលើក្រុមការពារសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងក្រុមសំអាតអនាម័យតាមទីសាធារណៈឱ្យមានបរិស្ថានល្អ

 ព្រះសីហនុ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយលោក លោកស្រី លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា អភិបាលក្រុង សមាជិកយុវជនបក្សខេត្ត និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន៦៤៧ គ្រួសារ។

នាឱកាសនោះដែរ លោកបានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ដើម្បីការចូលរួមចំណែកក្នុងការរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ។

ក្នុងនោះ លោក គួច ចំរើន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងលោក ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រឺនិន្នាកានយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ លោកក៏សូមថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
– អង្ករ១បាវ
– ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
-មី១កេសតូច
-ពងមាន់៣០គ្រាប់
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)ផងដែរ៕