Friday, November 06, 2020

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹកនៅមន្ទីរពេទ្យកាល់ម៉ែត្រ

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្នងការរង លោកនាយការិយាល័យ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បាននាំយកនូវថវិកាចំនួន ២,៧៥០,០០០រៀល ក្នុងនោះថវិកាចំនួន ១,០០០,០០០រៀល ជាថវិកាផ្ទាល់របស់លោកស្នងការ ក្រៅពីនោះបានពីការជួយឧបត្ថម្ភពីមន្ត្រ្តីនគរបាលទាំងអស់ទូទាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមនិងសម្ភារបរិភោគមួយចំនួនទៀត សម្រាប់ឧបត្តម្ភដើម្បីជាការជួយសម្រាលបន្ទុកក្នុងការព្យាបាលដល់អ្នកជម្ងឺផងដែរ ៕




No comments:

Post a Comment