Friday, November 06, 2020

លោក គួច ចំរើន វាយតម្លៃខ្ពស់ទៅលើក្រុមការពារសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងក្រុមសំអាតអនាម័យតាមទីសាធារណៈឱ្យមានបរិស្ថានល្អ

 ព្រះសីហនុ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយលោក លោកស្រី លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា អភិបាលក្រុង សមាជិកយុវជនបក្សខេត្ត និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន៦៤៧ គ្រួសារ។

នាឱកាសនោះដែរ លោកបានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ដើម្បីការចូលរួមចំណែកក្នុងការរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ។

ក្នុងនោះ លោក គួច ចំរើន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងលោក ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រឺនិន្នាកានយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ លោកក៏សូមថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
– អង្ករ១បាវ
– ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
-មី១កេសតូច
-ពងមាន់៣០គ្រាប់
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)ផងដែរ៕





No comments:

Post a Comment