Friday, November 06, 2020

កិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅបន្ដស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II)

 កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង៥ ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលបានអនុវត្តកន្លងមក និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ៕





No comments:

Post a Comment