Thursday, August 12, 2021

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំបន្ថែមលើសេចក្តីណែនាំលេខ០៦/២១ សណ.អ.គ.ច.ច ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការរាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។



 

អភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្ត

ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

មានប្រសាសន៍សំណេះសំណាលជាមួយ បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទំាងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជម្រុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បំលែងថ្មី Delta។ ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថាទោះបីជា បងប្អូន និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ក្នុងឱកាសនោះលោក គួច ចំរើន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ព តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដែលកំពុងត្រូវការក្រុមគ្រូពេទ្យជាចាំបាច់ និងបានផ្ដាំផ្ញើបន្ថែមដល់ លោកឧត្តមសេនីយ៍ត្រី  នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបន្តផ្សព្វផ្សាយដល់កងកម្លាំងនៅក្នុងអង្គភាព ឱ្យយកការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាភារកិច្ចស្នូល និងត្រូវដើរតួជាភ្នាក់ងារផ្សព្វផ្សាយអប់រំដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ អំពីវិធានការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមការកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺដ៏កាចសាហាវនេះ  ៕







លោក គង់ សំអុល អញ្ជើញនាំយកអំណោយមនុស្សធម៌ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ លោក គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង អញ្ជើញនាំយក អំណោយផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានរាយការណ៍ ស្តីពីស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបង្ករឱ្យប្រជាពលរដ្ឋឈឺ និងស្លាប់ ជាបន្តបន្ទាប់។ ហើយដើម្បីទប់ស្កាត់នូវការរីករាលដាលនេះ អាជ្ញាធរខេត្ត ស្រុក បានចុះអប់រំដល់ប្រជាពលរដ្ឋ នៅតាមតំបន់នានាដែលជាកន្លែងប្រមូលផ្តុំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបរិបទនៃការរីករាលដាលនេះ។ 

មានប្រសាសន៍ក្នុងឱកាសនោះលោក គង់ សំអុល បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ស្រុក ក្រុង និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ស្មារតី ជំនះគ្រប់ឧបសគ្គ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋឱ្យរួចផុតពីជំងឹដ៏កាចសាហាវនេះ។ 

លោក បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩នេះ តាមរយៈជម្រុញការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរួចផុតពីជំងឺដ៍កាចសហាវមួយនេះ។ 

ចំពោះអំណោយមនុស្សធម៌របស់លោក គង់ សំអុល ដែលបានផ្តល់ជូននាពេលនោះរួមមាន៖ មី១០០០កេះ ទឹកសុទ្ធ ១០០០កេស អង្ករ១០តោន និងថវិកាចំនួន ២៥លានរៀល និងផ្តល់ថវិកា ៤០លានរៀល ផ្សេងទៀតដល់មន្ទីរសុខាភិបាល សម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែនត្រៀមទុកនៅក្នុងមន្ទីរពេទ្យ។ ដោយឡែកលោក អ៊ុក រ៉ាប៊ុន បានចូលរួមផ្តល់អង្ករចំនួន ១២៤តោន។ លោក ជា វ៉ាន់ដេត អង្ករចំនួន ១៨តោន និងថវិកាចំនួន ៥លានរៀល។ ជាមួយនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមថវិកា ៤០លានរៀល និងត្រីខ ១០០០យួរ ផងដែរ ៕





លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការប៉ាន់ប្រមាណតម្រូវការស្ដារឡើងវិញ(PDNA)

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលរួមមាន លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាសមាជិកាលេខាធិការដ្ឋាន រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចំនួន២រូប, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន២រូប, មន្ទីរអភិវឌ្ឍន៍បទខេត្តចំនួន២រូប បានចូលរួមសិក្ខាសាលាស្ដីពីការប៉ាន់ប្រមាណតម្រូវការស្ដារឡើងវិញ(PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ(DRF)លើវិស័យដឹកជញ្ជូន ដែលសហការរៀនចំដោយគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងUNDP តាមប្រព័ន្ធឡាញ(ZOOM)។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡាំ ហេង ហួត អនុប្រធានគណៈកម្មាធិការគ្រប់គ្រោះគ្រោះមហន្តរាយ (គ.ជ.គ.ម) និងជាអគ្គលេខាធិការគ.ជ.គ.ម ដោយមានការចូលរួមពីក្រុមការងារគ.ជ.គ.ម,ក្រសួងសេដ្ឋកិច្ច,ក្រសួងសាធារណការ និងដឹកជញ្ជូន,  ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹកនិងឧតុនិយម,ក្រសួងបរិស្ថាន,វេទកាមនុស្សធម៌, និងខេត្តគោលដៅចំនួន៥។

គោលបំណងសិក្ខាសាលា ដើម្បីផ្ដល់មូលដ្ឋាន,គ្រឹះនៃវិធីសាស្រ្តPDNA និងDRF និងពិភាក្សាអំពីភាពស៊ាំជាក់លាក់ក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើការអភិវឌ្ឍជំនាញ និងការពិភាក្សាស៊ីជម្រៅក្នុងវិស័យផ្លូវថ្នល់នៅកម្ពុជា។ សិក្ខាសាលាប្រព្រឹត្តទៅ រយ:ពេល៣រសៀល គឺចាប់ពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដល់រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៕




អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះពិនិត្យករណីទំនាស់បិទផ្លូវរវាងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋនៅភូមិសេរីឆោម

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអម សុភា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យករណីទំនាស់បិទផ្លូវរវាងប្រជាពលរដ្ឋ ជាមួយនឹងប្រជាពលរដ្ឋ នៅភូមិសេរីឆោម ឃុំច្រេស ស្រុកកំពង់ ត្រឡាច ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកស្រីកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ បានសំណូមពរដល់ប្រជាពលរដ្ឋជាភាគីទំនាស់ទាំងសងខាង សូមរក្សាភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យគ្នា ចៀសវាងបង្កឲ្យមានបាតុភាពផ្សេងៗប៉ះពាល់ដល់ជីវភាពរស់នៅ និងការងារបង្កបង្កើនផលរបស់បងប្អូន ព្រមទាំងបានណែនាំឲ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្សះផ្សា ស្វែងរកដំណោះស្រាយសមស្រប ដែលភាគីទាំងសងខាងអាចទទួលយកបាន ពោលគឺទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា ដោយសន្តិវិធី៕





អភិបាលរងខេត្តកោះកុង ដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត

កោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២១ និងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ស្នើឱ្យបណ្តាមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំត្រីមាសទី និងរបាយការណ៍ប្រចាំខែ របស់មន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព ព្រមទាំងមានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតបនិងគោលដៅរបស់អង្គភាព មន្ទីរ និងទីចាត់ការ អង្គភាពរបស់ខ្លួន៕






អភិបាលរងខេត្តកោះកុង ដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២១

កោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២១ និងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ស្នើឱ្យបណ្តាមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំត្រីមាសទី និងរបាយការណ៍ប្រចាំខែ របស់មន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព ព្រមទាំងមានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតបនិងគោលដៅរបស់អង្គភាព មន្ទីរ និងទីចាត់ការ អង្គភាពរបស់ខ្លួន៕







រង្វាន់លើកទឹកចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន ១០លានរៀល ត្រូវបានយកមកប្រគល់ជូនបុគ្គលលេខរៀង ទី ៨លានដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រស់នៅក្នុងខេត្តស្ទឹងត្រែង

 ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាចំនួន ១០លានរៀល និង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅប្រគល់ជូន អ្នកស្រី ថីង ថា អាយុ  ៥៦ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៨លាន រស់នៅក្នុងភូមិដនឡុន ឃុំសេកុង ស្រុកសៀមប៉ាង  ខេត្តស្ទឹងត្រែង។




វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាហើយ

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាពក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

តាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ។

កម្ពុជា មិនត្រឹមតែជាប្រទេសដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ។

លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានស្តែងឱ្យឃើញពីការគិតគូរ និងទំនួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលលើការរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ បានបង្ហាញការពេញចិត្ត រីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខចំពោះកិច្ចប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនពួកគាត់។

បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងចំនួន ៤ប្រភេទចាក់ជូនប្រជាពលរដ្ឋរួមមាន៖ ស៊ីណូហ្វាម ស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងចនសុន&ចុនសុន៕




អាជ្ញាធរជាតិអប្សរាស្នើឱ្យសារព័ត៌មាន «TNM ព័ត៌មានពិត គ្រប់ទីកន្លែង» កែតម្រូវការផ្សាយរបស់ខ្លួនឡើងវិញជុំវិញករណីដីធ្លីក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ និងក្នុងតំបន់បុរីសណ្ឋាគារ

 អាជ្ញាធរជាតិអប្សរាបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា : កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកឈ្មោះ TNM ព័ត៌មានពិត គ្រប់ទីកន្លែង បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យមានការភ័ន្តច្រឡំធ្ងន់ធ្ងរអំពីសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ និងក្នុងតំបន់បុរីសណ្ឋាគារ។

ដើម្បីឱ្យសាធារណជនជ្រាបច្បាស់នូវព័ត៌មានពិតជាក់ស្តែង ជៀសវាងការយល់ច្រឡំតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ TNM ព័ត៌មានពិត គ្រប់ទីកន្លែង( TNM ព័ត៌មានពិត គ្រប់ទីកន្លែង ) អាជ្ញាធរជាតិអប្សរា សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖






លោក កែវ សុវណ្ណារ៉ា ផ្តល់អំណោយដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១   លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានទទួលអំណោយ និងថវិកាពីលោក កែវ សុវណ្ណារ៉ា អគ្គលេខាធិការងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រសួងមហាផ្ទៃដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងដំណាក់កាលកូវីដ-១៩ ដែលកំពុងឆ្លងចូលក្នុងគ្រួសារសហគមន៍។

អំណោយជាស្បៀង និងថវិកា ដែលលោក កែវ សុវណ្ណារ៉ា អគ្គលេខាធិការងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកមកឧបត្ថម្ភជូនរដ្ឋបាលខេត មានដូចជាអង្ករចំនួន០១តោន, ទឹកសុទ្ធ១០០កេស, មីជាតិ១០០កេស ទឹកសុីអុីវ៥០យួរ, ទឹកត្រី ៥០យួរ និងថវិកាចំនួន ២លានរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក កែវ សុវណ្ណារ៉ា  ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ ហើយអំណោយដែលបានមកពីសប្បុរសជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត ៕