Thursday, June 04, 2020

វិដេអូបង្ហាញពីការប្រើអំពើហិង្សាទាត់ធាក់យ៉ាងសាហាវទៅលើក្រុមបាតុករ ដែលតវ៉ារកយុត្តិធម៌ជូនលោក George Floyd នៅពាសពេញសហរដ្ឋអាមេរិក (Video inside)


(អាមេរិក)៖ បាតុករបាននិងកំពុងធ្វើបាតុកម្មតវ៉ានៅតាមទីក្រុងធំៗ ស្ទើរពាសពេញសហរដ្ឋអាមេរិក អស់រយៈពេល ០៩ថ្ងៃកន្លងមកហើយ ដើម្បីថ្កោលទោសអំពើព្រៃផ្សៃរបស់ប៉ូលីស និងទាមទារយុត្តិធម៌ជូនជនរងគ្រោះ George Floyd ខណៈដែលរដ្ឋអាជ្ញានៃរដ្ឋមីនីសូតា (Minnesota) នៅថ្ងៃពុធសប្តាហ៍នេះបានសម្រេចចោទប្រកាន់មន្ត្រីប៉ូលិសចំនួន ០៣នាក់ទៀតដែលមានជាប់ពាក់ព័ន្ធ ក្នុងការស្លាប់បុរសស្បែកខ្មៅលោក George Floyd។
ជាមួយនឹងការបាតុកម្មទាមទារយុត្តិធម៌នេះ ប៉ូលិសបានប្រើអំពើហឹង្សាទាត់ធាក់យ៉ាងសាហាវទៅលើក្រុមបាតុករ៖














































ចុតហ្មាយរបស់ភិក្ខុសង្ឃមួយអង្គនៅវត្តស្លែង ខេត្តសៀមរាប បញ្ចេញយោបល់ជុំវិញបញ្ហាសង្ឃបរាជិក លួន សុវ៉ាត

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ យោងលើការបង្ហោះផ្សាយរបស់គណនីហ្វេសប៊ុក «ភិក្ខុវត្តស្លែង» បានរៀបរាប់អំពីរឿងអាស្រូវកាមគុណរបស់សង្ឃ លួន សុវ៉ាត បន្ទាប់ពីថេរៈសភាខេត្តសៀមរាប បានសម្រេចផ្សឹកភិក្ខុអង្គនេះក្រោយពីបានប្រព្រឹត្តសេពមេថុនធម្ម (រួមរ័ក្ស) ជាមួយស្រ្តីជាម្តាយនិងកូនស្រីរបស់ស្រ្តីនោះដែលជា (មាតុគ្រាម)។ ទង្វើនេះក្នុងវិន័យប្បញ្ញត្តិគឺជាអាបត្តិ បរាជិក ដែលភិក្ខុនោះត្រូវតែលាចាកសិក្ខាបទ។

ខាងក្រោមនេះគឺជាទស្សនៈរបស់ភិក្ខុវត្តស្លែង៖
ចុតហ្មាយរឿងអាស្រូវផ្លូវភេទ របស់សង្ឃបរាជិក « លួន សុវ៉ាត »

ដោយសារតែរឿងនេះ អាត្មាភាពបានដឹងតាំងពីយូរយារណាស់មកហើយ និងព្រះចៅអធិការ ព្រមទាំងព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត មានការខ្មាសអៀនជាខ្លាំងដែលក្នុងវត្តមានសង្ឃមួយអង្គបានប្រព្រឹត្តប្រាសចាក ព្រះធម៌ និងព្រះវិន័យ។ ហេតុនេះ អាត្មាភាព សូមបញ្ចេញនូវទស្សនៈជុំវិញភាពអនាចាររបស់សង្ឃ លួន សុវ៉ាត ដូចតទៅ៖

សង្ឃ លួន សុវ៉ាត បានប្រព្រឹត្តអំពើអនាចារ សេពកាមជាមួយ ស្ត្រីជាម្តាយ និងកូនស្រីបង្កើតទាំង២នាក់របស់ស្ត្រីនោះ ដែលទង្វើលាមកនេះ គឺជាអាបត្តិ បរាជិក ពីព្រោះអំពើស្មោគគ្រោកនៃការសេពកាមគុណ គឺជាការបំពានទៅនឹងវិន័យប្បញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់កំណត់ហៅថាជា អាបត្តិ ។ ដូចនេះ សង្ឃ លួន សុវ៉ាត ដែលជាភិក្ខុបរាជិកអង្គនេះ ដាច់ខាតត្រូវតែលាចាកសិក្ខាបទ។

ការបែកធ្លាយសំឡេងទំនាក់ទំនងស្នេហាស៊ីជម្រៅ ប្រាស់ចាកធម៌វិន័យ ការរួមភេទ មានដៃគូច្រើនគ្នារវាងសង្ឃ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយផង និងជាមួយកូនស្រីបង្កើតទាំង២នាក់របស់ស្ត្រីរូបនោះផង ត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតនៅលើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក និងYoutube ដែលមកដល់ពេលនេះ មានអ្នកចូលមើល បានដឹងរហូតដល់ជាង៣លាននាក់ហើយ។
គណនីហ្វេសប៊ុកឈ្មោះ Srey Da Chi-Kraeng ដែលគេដឹងថាជាកូនស្រីបង្កើតរបស់ស្ត្រីមេម៉ាយមួយរូបនៅស្រុកជីក្រែង ខេត្តសៀមរាប ហើយដែលស្ត្រីរូបនេះត្រូវបានសង្ឃ លួន សុវ៉ាត បានប្រើអំណាចទឹកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបានយកស្ត្រីនេះធ្វើជាប្រពន្ធលួចលាក់ដើម្បីកំដរអារម្មណ៍តណ្ហាពុះកញ្រ្ជោលឡើង សង្ឃ លួន សុវ៉ាត បានទៅរួមរ័ក្ស សេពមេថុនគ្នាជាមួយម៉ែ និងកូនស្រីនោះជាញឹកញាប់។ សារ និងឃ្លីបវីដេអូ ត្រូវបាន បង្ហោះជាបន្តបន្ទាប់ក្នុងគណនីហ្វេសប៊ុកឈ្មោះ Srey Da Chi-Kraeng នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយនាងបានសរសរថា អំណាចទឹកប្រាក់ និងការលោភលន់ ធ្វើឱ្យក្រុមគ្រួសារយើងធ្លាក់ខ្លួនជាទាសករតណ្ហារបស់សង្ឃល្មោភកាម។ និងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នាងបានបង្ហោះសារ បន្ថែមទៀត ដោយបានសរសេរថា នេះហើយអាអ្នកចម្លងជំងឺឱ្យខ្ញុំ វាចម្លងជំងឺឱ្យខ្ញុំហើយនៅចោទគេទៀត និងសារបន្ទាប់ទៀតនៅថ្ងៃដដែលក្នុងគណនីហ្វេសប៊ុក Srey Da Chi-Kraeng បានសរសេរថា : ស្តាប់ទៅ វាមើលងាយស្ត្រីយ៉ាងម៉េច សុទ្ធតែថា គេអស់ព្រហ្មចារីតាំងពីអាយុ១២ - ១៣ ឆ្នាំ វាអាងអីនិយាយចឹង? ខ្លួនជាសង្ឃ តែបែរជាមានជំងឺកាមរោគជាប់ខ្លួន ពិតជាឈឺចាប់ណាស់។

ភស្តុតាងជាសំឡេងរបស់សង្ឃ លួន សុវ៉ាត និយាយលែបខាយ ស្នេហាយ៉ាងភ្លើតភ្លើន និងការប្រើពាក្យសម្តីចម្អេះចម្អះ ដូចជាសង្ឃនេះបាននិយាយថា ខ្លួនហើមប្រដាប់ភេទ និងបានឆ្លងរោគស្វាយប្រមេះពីស្ត្រីជាម្តាយ និងការរួមរ័ក្សយ៉ាងនេះ យ៉ាងនោះជាមួយម្តាយ និងកូនស្រីទាំង២នាក់ និងស្រី ផ្សេងៗជាច្រើននាក់ទៀត ដោយឆ្លាស់វេនគ្នា គឺជួនកាលរួមភេទជាមួយ ម៉ែ និងជួនកាលជាមួយកូនស្រី។ ទង្វើអនាចារនៃការប្រព្រឹត្តអាក្រក់ដ៏លាមកមិនសមគួរជាសង្ឃយ៉ាងច្បាស់ក្រឡែតនេះ សង្ឃ លួន សុវ៉ាត នឹងមិនអាចប្រកែកបានឡើយ។

សង្ឃ លួន សុវ៉ាត ត្រូវបានគេដឹងថា គង់នៅវត្តស្លែង ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ហើយស្ត្រី និងកូនស្រី ដែលសង្ឃ លួន សុវ៉ាត បានប្រព្រឹត្តអំពើសេពកាមនោះ គឺជាអ្នកភូមិនៅជិតខាងវត្ត និងក្រោយមក សង្ឃនេះ ក៏បានឧបត្ថម្ភលុយកាក់ជួយដល់គ្រួសារនោះជាបន្តបន្ទាប់។

សង្ឃ លួន សុវ៉ាត គឺជាសកម្មជន ដែលបានចូលរួមក្នុងសកម្មភាព នៃការដឹកនាំធ្វើបាតុកម្មតវ៉ាតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ការបំផុសបំផុលឱ្យមានសកម្មភាពហិង្សានានាជ្រកក្រោមលេសការទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលជាច្រើនលើក ច្រើនសារ។ តាមរយៈទង្វើប្រឆាំងដ៏ងប់ងុល សង្ឃ លួន សុវ៉ាត ត្រូវបានគេដឹងថា មានការផ្តល់ជំនួយពីអ្នករស់នៅឯក្រៅប្រទេស រួមទាំងជំនួយផ្សេងៗទៀត ដើម្បីធ្វើសកម្មភាពដុតបញ្ឆេះការតវ៉ានានាឱ្យផ្ទុះឡើងដូចជានៅពីក្រោយខ្នងនៃការតវ៉ាបញ្ហាដីធ្លី និងបរិស្ថានជាដើម។
បើទោះបីជាសង្ឃអង្គនេះ បាន ប្រើរូបភាពជំនួយមនុស្សធម៌បំភ័ន្តភ្នែកគេតាមរយៈការជួយផ្តល់លុយកាក់ដល់មនុស្សមួយចំនួន ដើម្បីកេងចំណេញនយោបាយក្តី ប៉ុន្តែការប្រើអំណាចទឹកលុយ និងការជាប់ជំពាក់ដោយកាមកិលេសខ្លាំងជ្រុលហួសហេតុ បាននាំឱ្យសង្ឃ លួន សុវ៉ាត ភ្លេចគិតថា ខ្លួនជាសង្ឃ ដែលត្រូវតែមានការសង្រួម ដោយវិន័យ និងបដិបត្តិតាមសិក្ខាបទ។ នៅទីបំផុត សង្ឃ លួន សុវ៉ាត បានលួចប្រព្រឹត្តនូវតម្រេកកាមគុណ រហូតដល់លួចមានប្រពន្ធទាំងខ្លួនគ្រងស្បង់ចីវរជាសង្ឃ សេពកាមទាំងជាមួយ ម្តាយ និងជាមួយកូនស្រីជាសមាជិកក្នុងគ្រួសារនោះ ស្ទើរតែទាំងអស់គ្នា។

បើយោងតាមខ្លឹមសារនៃចតុប្បារិសុទ្ធិសីល មានការ បង្ហាញប្រាប់នូវសិក្ខាបទ ទាំង២២៧ ក្នុងនោះក៏មានការប្រាប់អំពី អាបត្តិ បារាជិក របស់ភិក្ខុសង្ឃដែលបានប្រព្រឹត្តប្រាស់ចាកធម៌វិន័យ គឺការសេព មេថុនធម្ម ក្នុងន័យថា ភិក្ខុនោះបានសេពមេថុនធម្ម ត្រូវបរាជិក ដែលជាឈ្មោះ អាបត្តិ មានទោសធ្ងន់បំផុតក្នុងព្រះពុទ្ធសាសនា។ដូចនេះ ទង្វើរបស់សង្ឃ លួន សុវ៉ាត ដែលបាន ប្រព្រឹត្តសេពកាម ការរួមភេទក្នុងខណៈខ្លួនជាសង្ឃ ជាមួយស្ត្រីភេទដែលជាមាតុគ្រាម គឺធ្លាក់ចូលក្នុងភាពជាសង្ឃទ្រុស្តសីល ជាសង្ឃដែលមានសីលមិនបរិសុទ្ធ គឺជាអំពើដែលក្បត់នឹងព្រះធម៌ ព្រះវិន័យ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃព្រះពុទ្ធសាសនាដែលព្រះសង្ឃ គប្បីសង្រួមឥន្ទ្រិយ ដាស់តឿនអប់រំចិត្តជាប្រចាំដែលមិនត្រូវចិញ្ចឹមអំពើបាប កិលេសស្មោគគ្រោកក្នុងចិត្តសន្តាននោះឡើយ។

ភិក្ខុសង្ឃ គឺជាអ្នកព្យាយាមដុតកម្តៅបាប ប្រព្រឹត្តបដិបត្តិតាមព្រះធម៌ និងព្រះវិន័យឱ្យខ្ជាប់ខ្ជួន និងដុសខាត់បាបអកុសល ដោយត្រូវធ្វើកាយវាចាចិត្តឱ្យស្ងប់រម្ងាប់ នោះទើបជាស្រែបុណ្យដ៏ប្រសើរ។ ប៉ុន្តែ សង្ឃ លួន សុវ៉ាត បានក្បត់ព្រះពុទ្ធសាសនាហើយ តាមរយៈការបំពាន ព្រះធម៌ ព្រះវិន័យ គឺការសេពមេថុនធម្ម ដែលជា អាបត្តិ « បរាជិក »។

ហេតុនេះ អាត្មាភាព សូមគាំទ្រទាំងស្រុងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់ថេរសភាខេត្តសៀមរាប ដែលបានសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ចេញពីភេទជាបព្វជិត៕
ដោយ៖ ភិក្ខុសង្ឃមួយអង្គគង់នៅវត្តស្លែង ស្រុកជីក្រែង ខេត្តសៀមរាប






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យភ្លេចជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយមិនត្រូវមានធ្វេសប្រហែស ឬភ្លេចចំពោះជំងឺឆ្លងដ៏កាសសាហាវមួយនេះនោះឡើយ។ លោក បានអំពាវនាវតាមទំព័រ Facebook នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះ «យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។
ដោយយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ បានរីករាលដាលលើដែនដី និងប្រទេសចំនួន២១៦ប្រទេស។ អ្នកឆ្លងបានកើនឡើងជាង៦លាននាក់ ក្នុងនោះអ្នកស្លាប់ បានកើនដល់ជិត ៣៨ម៉ឺននាក់។ លោក បានសង្កត់ធ្ងន់ថា មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយសម្រាប់កម្ពុជា ទោះបីចំនួនអ្នកឆ្លងតិចតែក៏មិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ៕